បើគ្រាន់តែ ស្រលាញ់?

By minsa99

114K 5.6K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ០៣៖ភ្លាត់ល្បិច (18+)

3.5K 151 0
By minsa99

     សូរសន្ធឹកជើងមនុស្សមួយក្រុមបានបន្លឺឡើង ពួកគេមានគ្នាច្រើនណាស់ ស្លៀកពាក់សុទ្ធតែជាឈុតខ្មៅទាំងអស់ ហើយមានប្រដាប់អាវុធគ្រប់ដៃទៀត រត់សំដៅមករកកំលោះស្ទើរវ័យដែលឈរមិងមាំងៗ បើកភ្នែកធំៗក្រឡោត ហើយហើបប្រអប់ជើងបម្រុងតែរត់ប្រះអាយូសឱ្យបានក្នុងស្ថានភាពដ៏គ្រោះថ្នាក់ទាំងនេះ។

     “នុះវា តាមទៅចាប់វាឱ្យបាន!” បុរសបិទមុខជិតម្នាក់ស្រែកតឹងសរសៃកប្រឹងបន្ទាន់ល្បឿនជើងរត់បណ្តេញតាមចាប់អ្នកកំលោះតូចក្នុងសភាពប្រញាប់ប្រញាល់ហើយចង្វាក់ទម្ងន់ជើងពួកគេ ពេលដែលរត់កាន់តែកៀកជិតចូលមកដល់ទៅហើយនោះ បេះដូងអ្នកដែលព្យាយាមរត់គេចខ្លួន លោតបោកញាប់ផ្ទប់ពេញទ្រូងឆ្វេងភ័យស្លេកបបូរមាត់ឥតគណនា។

     ជុងហ្គុក រត់ត្រហេបត្រហបបែកញើសគឃូស ស្មារតីក៏បាត់បង់ ចង់ដួលរលំទៅហើយ គេគ្មានកម្លាំងកំហែងឯណារត់គេចបន្តទេ បើពេលនេះមួយជំហ៊ានត្រូវស្លាប់ ក៏គេមិនអាចលាន់មាត់ប្រកែកតវ៉ាអ្វីបានដែរ។

     ពួកវារត់ជិតចូលមកកាន់តែកៀកជិតទៅហើយ ខណៈភ្លើងអំពូលហ្វាឡានទំនើបស្រាប់តែបើកបំភ្លឺចិញ្ចាចពេញផ្លូវ ហើយចតឈប់ក្បែរអ្នកកំលោះ នៅរំពេចនោះ ទ្វារក៏របើកឡើងយ៉ាងស្វ័យប្រវត្តិ។

     “ឯងចង់ស្លាប់ឬ? ឆាប់ឡើងឡានភ្លាមមក!” ដេណាំ ធ្វើជាហៅអ្នកម្ខាងនោះសំដែងទឹកមុខភ័យតក់ស្លុតខ្លាំងឡើងៗ។ ដោយសារតែកាលៈទេសៈតម្រូវទៅហើយ ជុងហ្គុក ពិតជាគ្មានជម្រើសទៀតឡើយ។ គេស្ទុះវឹងចូលទៅអង្គុយខាងក្នុងឡាន ហើយភ្លាមៗនោះឡានទំនើបក៏បរចេញទៅយ៉ាងលឿនមិនធម្មតា បាត់ស្រមោលឈឹងពីខ្សែភ្នែកជនអន្ធពាលមួយក្រុមនោះផងដែរ។

     @អាផាកមីន៍

     អាផាកមីន៍នៃជាន់ទី២១ ដែលមានរយៈកម្ពស់អាគារខ្ពស់ស្រឡៈ៤២ជាន់។ ជាអាផាកមីន៍មួយដ៏ទំនើបលេចធ្លោជាងគេកណ្តាលទីក្រុងស៊ែលអូល ដោយអាចមើលឃើញច្បាស់ពីទេសភាពដ៏ឡូយឆាយនៃទីក្រុងទាំងមូលបានយ៉ាងត្រជាក់កែវភ្នែកទាំងសង។
    
     ភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ រំលេចឡើងនៅគ្រប់ទីកន្លែងទាំងអស់ ខ្យល់ត្រជាក់ធ្លាក់ចុះមកត្រសៀកប៉ះចំនឹងផ្ទៃមុខកំលោះរូបកខ្វក់ដែលឈរចោលរាងកណ្តាលលំហ នៅឯខាងមុខវេរង់ដាយ៉ាងកម្សត់ អារម្មណ៍ស្រងេះស្រងោច ហាក់ដូចជាខ្លោចចិត្តចំពោះវាសនាជីវិតរបស់ខ្លួននៅពេលនេះខ្លាំងណាស់។

     ប៊ឹប!!

     កន្សែងពោះគោហោះរំលងក្បាលនាយមិនផុត តម្រូវឱ្យទឹកមុខស្ងួតហែងងាកមកសម្លឹងចំ ទឹកមុខកាចឆ្នាស់ដែលសំដែងឱ្យឃើញពីសម្ពាធអារម្មណ៍មិនសូវពេញចិត្ត។ ថេយ៉ុង ទ្រាំស្អុយក្លិនខ្លួនរបស់គេលែងបានទៀតហើយ មនុស្សស្អីក្លិនស្អុយជាប់ចុងច្រមុះដូចមនុស្សមិនដែលងូតទឹកមករាប់ឆ្នាំអ៊ីចឹង។

     “ទៅងូតទឹកចេញទៅ ខ្លួនឯងកខ្វក់ណាស់!” ជុងហ្គុក លើកខ្នងដៃប៉ះជូតថ្ពាល់ខ្លួនតិចៗ រួចឱនរើសកន្សែងស្អាតថ្មីមួយនោះមកកាន់ជាប់នឹងដៃ ដោយមិនភ្លេចដើរចូលទៅត្រាំទឹកងូតដើម្បីជម្រះភាពកខ្វក់ដែលចោមរោមរឹតខ្លួនប្រាណគេអស់ពេលពេញមួយថ្ងៃ។
 
     ថេយ៉ុង លើកដៃបោសខ្លួន លួចគិតក្នុងចិត្ត ខ្ពើមឆ្អើមរអើម ជុងហ្គុក ហើយថែមទាំងគិតផ្តេសផ្តាសខ្លាចថាឆ្លងជំងឺអាសន្នរោគទៀត បើគេកខ្វក់គគ្រិចម្លឹងៗ មិនដឹងកើតជំងឺស្អីខ្លះ សក់ក្បាលស្អុយហួង កើតជំងឺផ្សិតផងក៏មិនដឹង មុខឡើងមុន ស្បែកស្រអាប់ រូបរាងសុទ្ធតែខ្លាញ់ ក្លិនវិញស្អុយជាប់ចុងច្រមុះមិនព្រមបាត់សោះ។

     ឈីតៗៗ!!

     សំឡេងដបស្ព្រាយបាញ់បំបាត់ក្លិនឮសូរឈីតៗ រាងតូចដើរបាញ់ពេញក្នុងបន្ទប់ហើយក៏ឱនបន្ទាបខ្លួនយកចុងម្រាមដៃឆ្កឹះរើសប្រមូលឈុតសម្លៀកបំពាក់ដែលប្រឡាក់របស់ ជុងហ្គុក ពាក់រួចហើយនោះទៅបោះចោលក្នុងធុងសំរាម ក៏មិនភ្លេចលាងដៃឱ្យស្អាតបាតផងដែរ។

     “មនុស្សស្អីស្មោគគ្រោក ពិបាកនៅក្បែរមែន!” ថេយ៉ុង រអ៊ូេងូវៗ ហត់ផង មួម៉ៅផង ក្រឡេកទៅឃើញកែវទឹកក្រូចទំនងក៏លើកមកផឹកក្អឹកៗរហូតដល់ដាច់អស់មួយកែវម៉ាច់ ទើបប្តូរអារម្មណ៍មកឈរសម្រួលផ្លូវដង្ហើម ដែលហត់នឿយណាយចង់ជ្រុះថ្លើមប្រមាត់ តាមរបៀបមនុស្សអស់កម្លាំង។

     ទីង!!ទីង!!

     Line!!Danam

     (កែវទឹកក្រូចនៅលើតុនោះ យើងដាក់ថ្នាំរួចហើយ ឯងកុំភ្លេចឱ្យវាផឹកផង!) ថេយ៉ុង បើកភ្នែកធំៗសស្គូស ទើបនឹកភ្ញាក់ដឹងខ្លួនថាបានផឹកទឹកក្រូចមួយកែវនេះដាច់អស់គ្មានសល់មួយដំណក់ណារួចទៅហើយ។

     “ព្រះជាម្ចាស់..ខ្ញុំ-ខ្ញុំបានធ្វើស្អីទៅ?”

     ក្រាក!!!

     ទ្វារបើកប៉ើងខ្ជាត់..

     រាងខ្ពស់ស្រឡៈស្ថិតក្នុងកន្សែងពោះគោ អាក្រាតត្រឹមមួយល្វែងខាងលើ ឈរនៅស្ងៀមទ្រឹងសម្លឹងមើលមកកាន់រាងតូចច្រឡឹងកំពុងឈរភ្លឹកភ្លាំងស្មារតីទាំងអារម្មណ៍ក្តៅផ្សារគ្រាប់ភ្នែក សឹងតែមិនគួរឱ្យជឿថារូបរាង ជុងហ្គុក ពេលគ្មានសម្លៀកបំពាក់វាខុសប្លែក ១៨០° សោះគឺខុសប្លែក កាលពីពេលបានស្លៀកពាក់សម្លៀកបំពាក់បែបធំៗ ដែលមើលទៅឃើញថាធាត់កំពីងកំប៉ោង ប៉ុន្តែឥឡូវនេះខុសឆ្ងាយគ្នាដាច់ស្រឡៈ មុខមាត់ ពណ៌សម្បុរសឈូករបស់គេ រាងកាយស្វាហាប់បូកផ្សំនិងស្បែកដ៏សម៉ដ្ឋរលោង ស្នាមឆូតលើថ្ពាល់ សក់ទទឹកដំណក់ទឹកផ្សើមជោក ក្លិនក្រអូប នឹងបបូរមាត់ពណ៌ផ្កាឈូករលោងគួរឱ្យចង់ថើបបឺតជញ្ជក់។

     “សម្លៀកបំពាក់របស់ខ្ញុំទុកនៅត្រង់នេះ? ទៅណាបាត់ហើយ?” ជុងហ្គុក ឆ្លេឆ្លាសួរឡើង ហើយដើរតាមទៅវែករកមើលខោអាវមួយកុមភ្លេនោះ។

     ថេយ៉ុង សម្លឹងមើលនាយធ្វើភ្នែកឡិងឡង់ៗ ឈរលើកដៃត្រដុស ឈ្លីដងខ្លួន មានអារម្មណ៍ថាក្តៅក្រហាយឆេះឆួលពេញខ្លួនប្រឹងខាំមាត់ទប់អារម្មណ៍ក្តាប់ប្រអប់ដៃនៅមិនស្ងៀមសោះ។

     “ចង្រៃមែន!” រាងតូចរអ៊ូរងូវៗ ដើរទៅដើរមកម្តងងាកទៅសម្លឹងមើលរាងក្រាស់ ម្តងទៀតធ្វើជាមើល មិនឃើញឯណាឯណីទៅវិញ។

     “ខោអាវរបស់ខ្ញុំ!” ជុងហ្គុក ឈរស្ងៀមធ្មឹងសម្លឹងមើលសម្លៀកបំពាក់របស់ខ្លួនក្នុងធុងសំរាម ហើយងាកទៅមើលសភាពរាងតូចដែលឈរលើកដៃត្រដុសដងខ្លួនរហូតដល់ជ្រុះអាវឃ្លុំនៅលើខ្លួនប្រាណបញ្ចេញរាងកាយននលគកចំពោះមុខបុរសកែវភ្នែកក្រហមឆើត។

     “សូម-សូមទោស!” ជុងហ្គុក ដកខ្សែភ្នែកចេញយ៉ាងរហ័ស កាលបើឃើញរាងតូចច្រឡឹងបែរដើរចូលមករកខ្លួនទាំងទឹកមុខតក់ក្រហល់។

     “អ្នកប្រុស..អ្នកប្រុស..”

     “បិទមាត់របស់ឯងទៅ!!”

     “ហ្អឹម!” ដើមកស្រឡូនគ្រហឹមថ្ងូរ កាលបើបបូរមាត់ផ្អែមបឺតជញ្ជក់ទៅលើសាច់បបូរមាត់កំលោះវ័យខ្ចីថ្មីថ្មោង ខាំគ្រញីស៊កអណ្តាតចូលទៅយ៉ាងជក់ចិត្តម្រាមដៃវែងស្រួចដ៏បន្លាក្រូចកោសខ្វាចផែនខ្នងមាំត្រដាងខ្ញាំខ្លាំងៗ ខណៈប្រអប់ដៃធំក្រាស់ប៉ះស្ទាបអង្អែលចង្កេះតូចមួយក្តាប់ អង្អែលត្រដុសចុះឡើងៗ ហើយក្រសោបឱបដោយមិនភ្លេចប្រើចុងអណ្តាតលិឍលើមាត់រលោងទន់ល្មើយទាល់តែប្រឡាក់ប្រតាកទឹកមាត់ស្អិតជាប់គែមប្របេរមាត់យ៉ាងសិចស៊ីុ។

     ប៊ឹប!!

     “ថេយ៉ុង..” ជុងហ្គុក ហៀបនឹងក្រោក ដ្បិត ថេយ៉ុង ទាញគេផ្តួលលើគ្រែបាត់អស់មួយជំហរ។

     “បិទមាត់របស់ឯងទៅ!” ថេយ៉ុង មិនស្តាប់ចាប់កដៃ ជុងហ្គុក សង្កត់ជាប់រួចឱនទៅថើបឈ្មុសឈ្មុលកញ្ចឹងកនាយយ៉ាងរោលរាល ដោយមិនភ្លេចបឺតឈ្លីចង្កួយស្មារាងក្រាស់ដៅស្នាមឱ្យក្រហមជាំរិចរិលបន្ថែមទៀត។

     “ថេយ៍..”

     “ហ្អឹម!!!” កាលបើជាតិថ្នាំជ្រាបច្រាលពេញសរសៃសសោះពេញខ្លួនអស់ទៅហើយឱ្យគេបញ្ឈប់វាងាយៗយ៉ាងនេះមិនបានទេ។

     “កុំអី..ខ្លួនខ្ញុំកខ្វក់ណាស់!” ថេយ៉ុង មិនព្រមស្តាប់ បើសិនជាពេលនេះគេព្រមឈប់តាមនោះ ប្រាកដជាត្រូវដាច់ខ្យល់ស្លាប់ជាក់ជាមិនខានឡើយ រហូតមកទល់នឹងពេលនេះកម្តៅក្នុងខ្លួនគេឡើងក្តៅសន្ធោសន្ធៅព្រឺរោមពេញទាំងខ្លួនបូករួមទាំងបានប្រទះឃើញដងខ្លួនដ៏ទាក់ទាញមួយនេះទៀត វាបានធ្វើឱ្យគេក្នាញ់ក្តៅផ្សារគ្រាប់ភ្នែកក្រហាយចង់តែស្ទុះទៅខាំហែកស៊ីសាច់ប្រុសកំលោះវ័យខ្ចីមិនឱ្យសល់ឆ្អឹងឡើយ។

     “ឆាប់ធ្វើវាឥឡូវនេះមក!” រាងតូចមិនត្អូញត្អែនាំឱ្យខាតយូរ ប្រញាប់ប្រញាល់និយាយបញ្ជាអាកំលោះល្ងីល្ងើធ្វើមុខមិងមាំង ព្រមទាំងផ្តួលខ្លួនគេងបង្ហាញរាងកាយដ៏ស្រស់ស្អាត ចង្កេះតូច មួយក្តាប់ ត្រគាកសាយ ជើងស្រឡូន ដើមទ្រូងច្រមិចចុងពណ៌ស៊ីជម្ពូ។

     ជុងហ្គុក មើលឃើញរាងកាយមួយនេះយ៉ាងច្បាស់ៗពេញភ្នែក បំពង់កក៏ប្រឹងលេបសំណើមយ៉ាងញាប់រដឹក។

     “ឱ្យលឿនឡើង!” ថេយ៉ុង បញ្ចេញទម្ងន់សំឡេងលាន់ឮរងំហើយឈោងប្រអប់ដៃទៅចាប់ឱបរង្វង់ករាងក្រាស់ កញ្ឆក់អូសមកជិតមុននឹងផ្ងើយមុខឡើងបឺតជញ្ជក់បបូរមាត់នាយសារជាថ្មីម្តងទៀត។ ម្តងនេះគេឈប់ឆោតល្ងង់ទៀតហើយ ប្រអប់ដៃក្តៅគគុកក៏លូកលាន់អង្អែលឈ្លេញឈ្លីតំបន់សម្ងាត់រាងតូច ដោយក្តោបសាច់មួយកណ្តាប់សាប់ញាប់ស្អេក ខណៈកំលោះតូចក៏រមួលចលនាដកចំហមាត់ថ្ងូរយ៉ាងក្តៅគគុក។

     “អឹស..អាស៎!” ថេយ៉ុង រមិចរមួលស្រែកថ្ងូរសក់បះឡើងកន្ទ្រើង ផែនមុខឡើងក្រហមញ័រតតាត់។

     “សូមទោស!” ជុងហ្គុក ឱនឈ្ងោកចុះទៅប្រើប្រអប់មាត់ស្រោបបៀមជញ្ជក់កូនប្រុស ថេយ៉ុង បឺតជញ្ជក់ហើយបៀមលិឍនឹងផ្លាស់ប្តូរទីតាំង ព្រមទាំងប្រើអណ្តាតពង្វក់ប្រលែងលេងរូងតូចពណ៌ស៊ីជម្ពូ រលាស់ចលនាធ្វើឱ្យរាងតូចក្តៅញ័រខ្លួនអន្ទៈអន្ទែន ស្រវេស្រវាំខ្ញាំកម្រាលពូកសឹងតែបាក់ឆ្អឹងម្រាម។

     យប់មួយដ៏អស្ចារ្យ..

     ថេយ៉ុង បិទភ្នែកខាំប្របេរមាត់ ពើងត្រគាកឡើង ហុចចូលទៅកៀកជិតនិងវត្ថុរឹង ដែលមានចលនាប្រឹងរុលត្រសុលចូលមក ហើយស៊កវារុញបញ្ចូលទៅក្នុងភាពទន់ល្មើយយ៉ាងសន្សឹម។

     “អា៎ស..ឈឺណាស់ចង្រៃយ៍?” ជុងហ្គុក និង ថេយ៉ុង មានអារម្មណ៍ឈឺចាប់ដូចគ្នា ប៉ុន្តែពួកគេពិតជាមិនអាចបញ្ឈប់ចង្វាក់រោលរាលត្រឹមវិនាទីនេះបានឡើយ វាពិសេសណាស់ ហើយមានអារម្មណ៍ត្រូវការគ្នាខ្លាំងបំផុតទៀតផង។

     “សូមទោស..”

     “សឺត!!!” បន្ទាប់ពីអាការៈឈឺចាប់ផាត់រសាត់បាត់ទៅអស់ អ្នកទាំងពីរក៏ចាប់ផ្តើមយុទ្ធនាការក្តៅសាច់យ៉ាងសកម្ម។ ជុងហ្គុក ញញិមស្រទន់រាយមន្តស្នេហ៍ ព្រមទាំងឱនថើបជញ្ជក់មាត់ ថេយ៉ុង សែនផ្អែមល្ហែមហើយ បញ្ជាចលនាកាន់តែញាប់ស្អេក ចង្វាក់ស្នេហាបុកផ្ទប់បន្លឺឡើង ហឹងពេញត្រចៀកឮរណ្តំ ជើងគ្រែកកិតកោសឥដ្ឋ សក់ក្បាលបះឡើងសំពោង ខណៈគ្រាប់ញើសក៏ហូរជ្រាបច្រាលចេញមកស្រោចខ្លួនប្រាណននលគកទាំងពីរនាក់។

     “ហ្អឹម!” នូវទីបំផុតការងារមួយនេះត្រូវបានបញ្ចប់ទៅដោយរលូន។ ថេយ៉ុង គេងស្តូកស្តឹងសម្លឹងមើលរាងកាយននលគកដែលបិទភ្នែកគេងលក់ជាប់ដើមទ្រូងខ្លួន ទាំងអារម្មណ៍ចម្លែក។

     ទឺត!!!

     “ហេឡូ!”

     (យ៉ាងម៉េចហើយ មានបានថតវីដេអូ ទុកគម្រាមវាទេ?) ថេយ៉ុង ធ្វើភ្នែកទន់ល្អូកទាំងអារម្មណ៍ល្វែង ព្រមទាំងលើកប្រអប់ដៃមកជូតមុខពោពេញដោយការស្មុគស្មាញ។

     “អត់ទេ..ថ្នាំនុះយើងជាអ្នកផឹក!”

     (ស្អីគេ?) ដេណាំ គំហកទាំងសេចក្តីតក់ស្លុត ថេយ៉ុង លេបទឹកមាត់ក្អឹករួចចុចបិទទូរស័ព្ទវិញ សំងំដេកលែងមាត់ក។

     ថ្ងៃថ្មី..

     មេឃភ្លឺចិញ្ចាច ថ្ងៃរះខ្ពស់ឡើងដល់កំពូល ស្របនឹងទ្រនិចនាឡិកាបារាំងចរត្រឹមម៉ោង ៨:៣០ នាទីព្រឹកទៅហើយ។

     ជុងហ្គុក ប្រឹងបើកត្របកភ្នែកដែលធ្ងន់សឹងតែបើកពុំរួច។ ហើយសម្លឹងមើលទៅកាន់ផែនខ្នងស្រឡូនដែលដេកក្បែរខ្លួន ទាំងរាងកាយនៅស្រាតននលគកគ្មានអ្វីបិទបាំងនូវឡើយ។

     “អឺ..គឺខ្ញុំ!!” ថេយ៉ុង ងាកមកសម្លឹងមើលអ្នកដែលស្ទុះក្រោកឡើង ហើយឱនមុខចុះ ដាក់ដៃខ្ញាំភួយ មិនហ៊ានមើលខ្សែភ្នែកខ្លួនចំ។

     “យប់មិញ..” បើរំឭកទៅដល់រឿងកាលពីយប់វិញ វាពិតជាគួរឱ្យអាម៉ាស់ណាស់ តែរឿងគ្រប់យ៉ាង វាបានកន្លងផុតទៅចប់សព្វគ្រប់អស់ទៅហើយ គិតឡើងវិញនាំតែខ្មាស់ខ្លួនទេ។

     “យើងជាអ្នកផ្តើម យើងជាអ្នកទទួលខុសត្រូវ!” ថេយ៉ុង លេបដង្ហើមប្រឹងសំដែងខ្លួនជាអ្នកមានទំនួលខុសត្រូវ ហើយសម្លឹងមើលទៅសភាពរាងក្រាស់ ព្រមទាំងខិតកៀកចូលលើកដៃអង្អែលថ្ពាល់នាយថ្នមៗ។

     “......” ជុងហ្គុក ងើបមុខឡើង សម្លឹងខ្សែភ្នែកមុតស្រួច ខំត្រដរលេបទឹកមាត់ ទាំងអារម្មណ៍ភ័យបុកពោះ។

     “ឯងយកប៉ុន្មាន?” ឮរាងតូចសួរអ៊ីចឹង គេភាំងបានត្រឹមធ្វើមុខមិងមាំង។

     “យកអី?” ជុងហ្គុក ធ្វើភ្នែកឡិងឡង់ៗ។

     “ថ្លៃខ្លួនប្រាណ!” គេថារួចបង្អូសម្រាមដៃប៉ះទៅលើចុងចង្កាស្រស់សង្ហាមួយនុះ។

     “ប៉ុន្តែខ្ញុំជាអ្នកចាប់រំលោភអ្នកប្រុសហ្នឹង?”

     “.......” ថេយ៉ុង ឮហើយញញិមចុងមាត់ តាមពិតយប់មិញគេទេ ដែលជាអ្នកអនុញ្ញាតបើកភ្លើងពណ៌បៃតង គាស់ហៅនាយឱ្យចូលមកប្រលោមស្នេហ៍ បើបន្ទោសនាយល្ងង់ម្នាក់នេះក៏មិនបានដែរ។ ថេយ៉ុង ដកខ្លួនចេញបន្តិច បែរទៅចាប់យកកាបូបលុយចេញមក រួចដកប្រាក់ហុចទៅឱ្យ ជុងហ្គុក ជាថ្លៃសំណងខូចខាតផ្លូវចិត្ត។

     “អ្នកប្រុស!!” គេគ្រវីក្បាលឱ្យញ័រឡើងតតាត់ ហើយប្រកែកមិនចង់ទទួលយកសំណងទេ។

     “យកទៅ!”

     “យប់មិញអ្នកប្រុសបានជួយខ្ញុំរត់គេច ពីពួកអស់នោះ ចាត់ទុកថាជាគុណបុណ្យធំធេងណាស់ណាទៅហើយ ចាត់ទុកថាប្រាក់នេះជាថ្លៃដោះដូរ ចំពោះរឿងដែលកើតឡើងកាលពីយប់ទៅចុះ!” ជុងហ្គុក បដិសេចដដែលៗហើយប្រញាប់ក្រោកដើរទៅកកាយរើមើលសម្លៀកបំពាក់របស់ខ្លួនតែព្រឹកនេះបែរជាមិនឃើញ ក្រឡេកទៅឃើញតែស្បោងសមួយកញ្ចប់តែប៉ុណ្ណោះ។

     “ខោអាវថ្មី..ស្លៀកទៅ អាចាស់ស្អុយណាស់!” ថេយ៉ុង នៅចាញ់ក្លិនខោអាវគេកាលពីយប់មិនទាន់បាត់រម្សាយពីចុងច្រមុះផង ទម្រាំតែអាចបង្ក្រាបវាបាន ត្រូវប្រើអស់ពេលជាងមួយយប់។

     “អរគុណ!!” ជុងហ្គុក រហ័សរហួនរូតរះចូលទៅងូតទឹកផ្លាស់ឈុត ព្រោះមានការងារថ្មីមួយដែលគេត្រូវការបំពេញជាបន្ទាន់នៅព្រឹកនេះ។
    
     ង៉ឺត~

     “ទីនេះជាកន្លែងដែលឯងត្រូវស្នាក់នៅឬ?” ថេយ៉ុង បើកឡានជូន ជុងហ្គុក មកដល់កន្លែងស្នាក់នៅវិញ ព្រមទាំងមិនភ្លេចសួរបន្ថែម ព្រោះមើលទៅសណ្ឋានផ្ទះជួលនៅម្តុំនេះ ដ្បិតតែនៅជិតសាលារៀនមែន ប៉ុន្តែវាស្ងប់ស្ងាត់ជ្រងំណាស់ហើយមានសភាពគគ្រិចកខ្វក់ ធុងសំរាមនៅកៀកជិតបន្ទប់ ស្មោគគ្រោកពេកហើយ។

     “បាទ! អរគុណអ្នកប្រុសម្តងទៀត..” ជុងហ្គុក ញញិមងក់ក្បាលព្រមទាំងទាញទ្វារឡានបើកចុះចេញដោយមិនភ្លេចឈរសម្លឹងមុខអ្នកដែលប្រឹងអើតមើលនាយអាយ។

     “ឯងប្រាកដចិត្តទេថាពួកនោះមិនតាមមកធ្វើបាបឯងទៀត?” រឿងនេះក៏មិនដឹងដែរ ព្រោះពួកអស់នោះអាចមកតាមយីយាធ្វើបាបគេគ្រប់តែពេលវេលាទាំងអស់ហ្នឹង។

     “មិនអីទេ ទោះយ៉ាងណាក៏គេចមិនផុត!” សម្តីល្ងីល្ងើរបស់ជុងហ្គុកធ្វើឱ្យថេយ៉ុងចងចិញ្ចើមឡើងអង្គុយលែងស្និទ្ធគូទនិងកៅអី។

     “ឡប់ៗដូចជាឯង ឈរឱ្យគេវាយស្រួលៗទៅរហូតអ៊ីចឹងអ្ហេស?” ទឹកមុខកំលោះនោះស្រាប់តែប្រែមួយប៉ប្រិច សួរគេបែបនេះ ក៏មិនដឹងឆ្លើយថាយ៉ាងម៉េចដែរ ព្រោះរាល់ថ្ងៃមកស្នាក់នៅទីក្រុងក្បាលមួយតែឯង គ្មានគ្នីគ្នា គ្មានបក្សពួក ស្លូតបូត ហើយក៏គ្មានស្អីយកទៅអួតអាងសំញែង តដៃនិងពួកកោងកាងអស់ទាំងនោះដែរ សរុបមកមានតែទ្រាំធ្វើល្ងង់ដល់ពេលរៀនចប់ក៏ប្តូរទៅរស់នៅឯស្រុកកំណើតវិញតែប៉ុណ្ណោះ។

     “ខ្ញុំរើសមិនបាន..” ថេយ៉ុង ស្រាប់តែចាប់ផ្តើមទប់ចិត្ត កាលបើឃើញគេជាមនុស្សទ័លច្រក។

     “មិនយូរទៀតទេ រៀនចប់ហើយ ខ្ញុំប្រហែលជាត្រូវវិលត្រលប់ទៅនៅស្រុកកំណើតវិញ ទីនោះមានតែមនុស្សល្អៗ ប្រឹងប្រែងធ្វើការណាស់ គ្មានអ្នកណាចិត្តអាក្រក់ ប្រើហិង្សានិយមដូចមនុស្សក្នុងទីក្រុងទេ អរគុណអ្នកប្រុសម្តងទៀត!” ជុងហ្គុក បរិយាយចប់បែរត្រលប់ខ្លួនដើរចូលទៅខាងក្នុងបន្ទប់ជួលវិញបាត់ស្រមោលឈឹង។

      រីឯ ថេយ៉ុង ចាប់ផ្តើមអង្គុយស្ងាត់មាត់ច្រៀប ហើយហាក់មានអារម្មណ៍ល្ហិតល្ហៃ ច្របូកច្របល់ ហេងហាងៗយ៉ាងម៉េចក៏មិនដឹងច្បាស់ចំពោះខ្លួនឯង។























Continue Reading

You'll Also Like

762K 107K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
233K 7.4K 55
ရိပ်ချေ ကိုကြီးကိုချစ်တယ် ။ ကိုကြီးလည်း ရိပ်ချေကိုချစ်လာရင် ဖွင့်ပြောပေးနော် ။ နွေဦးရိပ်ချေ 🍀 နေမခန်း & နွေဦးရိပ်ခ...
147K 2.6K 130
NOT MY STORY, NOR MY TRANSLATION For Offline Reading Purpose Only Author(s) 鹿迟 Summary Sheng MuMu was transmigrated into a novel. While others transm...
645K 28.6K 41
ဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသား...