MY wife don't cry 💔💦(Comple...

By LH__HY

156K 9.1K 274

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung More

ផ្ដើមរឿង...
part 2: Kim Taeyung
Part 3
Part 4...
part 5
Part: 6....
Part 7.....
Part 8
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 42
Part 44
Part 45

Part 43

2.7K 158 8
By LH__HY


    ជុងហ្គុកបានមកដល់ផ្ទះនៅម៉ោង6ល្ងាចមក ដល់មិនឃើញថេយ៍រត់មកទទួលដូចរាល់ដងសោះ នាយស្មានតែគេគេងក្នុងបន្ទប់ ឡើងទៅរកក៏មិន ឃើញ រកក្នុងផ្ទះបាយក៏មិនឃើញ សួរអ្នកបម្រើក៏ថាមិនដឹង មិនអស់ចិត្តក៏ដើរទៅក្រោយផ្ទះ ខំទៅរកនៅកញ្ចុះរាល់ដងក៏មិនឃើញ ធ្វើអោយនាយចាប់ ផ្ដើមភ័យខ្លាចកើតរឿងដូចលើកមុនទៀត តែវីយ៉ុង យល់ព្រមហើយតើ ចឹងថេយ៍ទៅណា

"ថេយ៍! ថេយ៍ហា~ ប្រពន្ធសម្លាញ់! អូននៅឯណា? អូននៅមាត់ស្រះមែនទេ កុំលេងបិតពួនអីបងភ័យណាស់ ឆាប់ចេញមក ថេយ៍!" ជុងហ្គុកដើររកឡើងវល់ពេញក្រោយផ្ទះក៏នៅតែមិនឃើញ

"សោរឡាននៅទីនេះទេ ចុះថេយ៍ទៅណា ថេយ៍ ថេហ្យុង ចនថេយ៍ថេយ៍ អូនមានឮបងហៅទេ"

"ជុងហ្គុក " សំលេងល្វើយៗហៅនាយពេលនាយដើរកាត់ម្ដុំនេះមិញនិង តែពេលនាយត្រឡប់ក្រោយវិញបែរជាមិនឃើញ

"អូននៅឯណាថេយ៍"

"អូននៅទីនេះ ហិហិ" ជុងហ្គុកងើយឡើងលើឃើញថេយ៍លើកដៃក្រវីហេឡូដាក់នាយ នៅញញឹមស្ញេញទៀតនាយខំដើររកចង់ឆ្គួត

"ថេយ៍! ចុះមកវិញភ្លាម អ្នកណាអោយអូនឡើងដើមឈើ បើធ្លាក់ទៅគិតយ៉ាង"ជុងហ្គុកខាំមាត់ច្រត់ចង្កេះស្ដីអោយ

"អូនឃើញកូនចាបនៀកវាធ្លាក់នៅក្រោម អូនក៏ឡើងយកវាមកដាក់សំបុក តែពេលអូនចុះទៅក្រោមវិញចុះអត់រួចទេ លោកប្ដីជួយអូនផង" 

"ថ្ងៃក្រោយកុំឡើងទៀត ប្រយត្ន័ធ្លាក់" ជួយយកគេចុះមកដល់ក្រោមហើយទើបនិយាយ

"បាទ" ជុងហ្គុកចាប់អូសដៃយកទៅក្នុងផ្ទះរកមើលមានរបួសឬមានស្រមោចខាំអីអត់

"មើលចុះចេះទៅអង្គុយអោយស្រមោចខាំកើត មិនឈឺទេហេស" លាបថ្នាំបណ្ដើររអ៊ូបណ្ដើរ

"នៅលើនិងអត់មានស្រមោចទេ"

"ចឹងមានតែមុស"

"ប្រហែលហើយព្រោះអូនអង្គុយតាំងពីម៉ោង3"

"ថេយ៍!" គ្រាន់តែឮថាម៉ោង3នាយស្លូតចិត្ត ងាប់ហើយបើនាយមកយឺតជាងនេះមុសមិនសែងប្រពន្ធនាយទៅបាត់ទេហេស

"សុំទោសណា អូនឈប់ឡើងហើយ" ឃើញទឹកមុខនាយមិនល្អទើបនិយាយសុំទោស គេដឹងថានាយប្រាកដជាបារម្ភពីគេ

"ហេតុអីមិនហៅគេជួយ"

"អត់មានអ្នកដើរទៅម្ដុំនិងផងអោយហៅយ៉ាងម៉េច"

"......"

"សុំទោសៗ កុំខឹងអូនអី អូនឈប់ឡើងហើយ ហឹកៗ"ឃើញនាយមិនតបទើបគេភ័យដល់យំ

"បងមិនបានខឹងអូនទេ បងគ្រាន់តែអន់ចិត្ត ដែលអូនយកសាច់ស្រស់ឈាមស្រស់ទៅអោយមុសខាំទទេបែបនេះ"

"ចឹងបងចង់អោយអូនធ្វើម៉េចអូនជួយចាប់មិនមែនអូនចង់ឡើងឯណា ហឹក"

"ហេតុអីក៏យំបងអត់ទាន់បានស្ដីអោយទេ"

"ដែលបងថាអូនយកសាច់ឈាមទៅអោយមុសខាំនោះមិនស្ដីអោយទេហ៎ បងគិតថាអូនចង់អោយមុសខាំណាស់ឬ "

"ទៅៗ បងសុំទោស បងមិនល្អ បងថាអោយអូន បងសុំទោយឈប់យំទៅ" ជុងហ្គុកអត់ហ៊ានយកដៃទៅជូតទឹកភ្នែកអោយគេទេព្រោះដៃនាយសុទ្ធតែថ្នាំបំបាត់កន្ទួលរមាស់បើចូលភ្នែកប្រពន្ធនាយវានិងផ្សា បានត្រឹមដាក់ក្បាលត្រដុសលើករគេទៅមកជាការសុំទោស

__________________

"ថេយ៍! ធ្វើអីនិង" ជុងហ្គុកដើរចូលផ្ទះបាយឃើញថេយ៍ធ្វើអីមិនដឹងទើបសួរ

"អូនលាងសាច់ធ្វើស៊ុប"

"ហេតុអីក៏មិនអោយអ្នកបម្រើធ្វើទៅ អូនធ្វើៗអី" នាយចូលមកជួយលាងដែរ

"បងលាងធ្វើអី ប្រញាប់ទៅប្ដូរខោអាវទៅនិងអាលបានទៅធ្វើការ"

"ទេចង់នាំអូនទៅពេទ្យ"

"ជុងហ្គុក! ហេតុអីគ្រាន់តែប៉ុណ្ណឹងសោះក៏ទៅពេទ្យដែរ បងមិនខ្មាស់គេទេឬ អូនឈប់ក៏បានដែរ"

"អូននិយាយបែបនេះប៉ុន្មានដងហើយ ព្រឹកមិញប៉ុន្មានម៉ោងអូនមានរាប់ទេ" មែនហើយនាយខំពន្យាពេលមិនទៅពេទ្យពិនិត្យជាង2អាទិត្យតាំងពីថ្ងៃជួបយ៉ុនគីមក គិតថាថេយ៍នឹងកែ តែមានអីយ៉ាប់លើសដើម ហើយលើកណាក៏នាយភ្ញាក់មិនដែលទាន់គេដែលតាំងពីដឹងថានាយនិងយកគេទៅពេទ្យមក គេលេងនាយទាល់តែហួសម៉ោងទៅធ្វើការទើបព្រមឈប់ ព្រឹកមិញនេះប្រហែល3ម៉ោង នាយដល់ត្រើយមិនដឹងប៉ុន្មានដង ខកផងអីខកក៏គេនៅតែមិនព្រមឈប់ ហ៊ើយអស់និយាយហើយ

"ក្រែងបងក៏ស្រួលដែរមិនចឹង"

"រាល់ថ្ងៃណាថេយ៍វាមិនល្អទេ"

"បងមិនយល់ពីអូនទេ"

"អូនទេដែលមិនយល់ពីបងនោះ អ៊ំហា មកធ្វើស៊ុបបន្ត"នាយស្រែកប្រាប់អ៊ំមេផ្ទះរួចអូសដៃថេយ៍ទៅលើ ប្ដូរខោអាវទៅពេទ្យជាមួយនាយ នាយគ្រាន់តែចង់ដឹងប៉ុណ្ណោះថាថេយ៍កើតអីអោយប្រាកដ

_____________

"អបអរសាទរអ្នកប្រុសតូចចនមានទម្ងន់7សប្ដាហ៍ហើយ"លោកគ្រូពេទ្យនិយាយអោយជុងហ្គុកស្រឡាំងកាំង តើគេស្ដាប់ច្រឡំទេមែនទេ ប្រពន្ធគេមានកូន? ចឹងមានន័យថា......

"ថេយ៍! ធ្វើបានហើយ ពួកយើងធ្វើវាបានហើយ បងអាចនៅជាមួយអូនដល់ចាស់បានហើយថេយ៍ ហាសហា" ជុងហ្គុកងាកមកថេហ្យុងចាប់លើកបង្វិលពេញបន្ទប់ពេទ្យ សប្បាយចិត្តណាស់ ពេលនេះនាយអាចដោះបណ្ដាសារបានហើយ បណ្ដាសារពាន់ឆ្នាំអាចដោះបានហើយ 

"ប៉ុន្តែលោកគ្រូពេទ្យហេតុអីប្រពន្ធខ្ញុំមានកូនបាន គេមិនមែនជាomegaឯណា" ជុងហ្គុកដាក់ថេយ៍ចុះទើបសួរ

"បាទ! ដោយសាអ្នកប្រុសតូចចន មានរូបរាងលក្ខណ:ដូចomegaដល់ទៅ90% បូករួមទាំងអ្នកប្រុសមានឈាមជា alphaកម្រឹតខ្ពស់ហើយសុទ្ធទៀត ទើបអាចមានកូនបាន វាជាករណីពិសេស ដែលខ្ញុំផ្ទាល់ក៏មិនដែលជួបដែរ"

"ជុង!"ថេហ្យុងចាប់ដៃជុងហ្គុកជាប់ រលីរលោងទឹក ភ្នែកគេសប្បាយចិត្តណាស់សប្បាយជាងនាយទៀត

"ប៉ុន្តែតែអ្នកប្រុសចន"គ្រាន់តែឮប៉ុន្តែជុងហ្គុកភ័យបុកពោះភិបៗ

"ដោយសាតែអ្នកប្រុសតូចចន មិនមែនជា omega ការមើលថែ អាហារហូបចុក គឺត្រូវតែយកចិត្តទុកដាក់បំផុត"

"រឿងនេះកុំបារម្ភលោកគ្រូពេទ្យ ខ្ញុំនិងមើលថែគេអោយល្អបំផុត"

"បាទ បើចឹងនេះវិជ្ជបញ្ជារសូមអញ្ជើញទៅបើកថ្នាំចុះ"

"អគុណលោកគ្រូពេទ្យ" ថេហ្យុងនិងជុងហ្គុកញញឹមញញែមដើរអោបគ្នាចេញមកក្រៅកាត់ក្រសែខ្សែរភ្នែករបស់មីនយ៉ុនគូ ពេលនេះគេមានគ្រួសារហើយស្វាមីរបស់គេមិនមានបានដូចជុងហ្គុកទេតែក៏អាចចិញ្ចឹមគេរស់ស្រួលដែរ( ជាស្វាមីដែលលោកមីនចាប់បង្ខំការ )

"តោះអូន"នាយជាប្ដីស្រដីឡើង

       ជុងហ្គុកតាំងពីចេញពីពេទ្យមកញញឹមរហូតសប្បាយចិត្តណាស់ ដែលអាចមានកូនបាន សប្បាយ ចិត្តដែលអាចនៅមើលថែប្រពន្ធកូនដល់ចាស់ជរារាងខ្លួនបាន សប្បាយចិត្តដែលវីយ៉ុងព្រមលើកលែងទោសអោយគេ សប្បាយចិត្តបំផុត

        ជុងហ្គុកបើកឡានជាមួយអារម្មណ៍រវើរវាយមិនដឹងនឹកគិតដល់ទៅណា បើកសុខៗ ស្រាប់តែផ្លូវទាំងអស់ប្រែជាបុរាណ ជុងហ្គុកក៏ឈប់ឡានសិនហើយដើរមកខាងថេហ្យុងបើកទ្វាកាន់ដៃថេហ្យុងចុះមក ព្រោះនាយដឹងថាទីនេះគឺកន្លែងណា

"កន្លែងណានិងជុង!"

"ព្រះជាយា" ជុងហ្គុកនិយាយប៉ុណ្ណឹងថេហ៍ក៏ដឹងទៅហើយថាមកទីនេះធ្វើអីគេក៏ញញឹមដាក់នាយ

"មកហើយ?" វីយ៉ុងបែរមុនមករកពួកគេហាក់ដូច ជាដឹងមុនទៅហើយថាពួកនឹងគេមក

"បាទ" ជុងហ្គុកមើលមុខថេយ៍បន្តិច ហើយបន្ទន់ជុង្គង់ចុះមុខនាង ហើយថេយ៍ក៏ធ្វើតាម

"ខ្ញុំមកតាមសន្យា អរគុណព្រះជាយាដែលបានផ្ដល់ឱកាសអោយពួកយើងកែប្រែកំហុស អរគុណដែលព្រមលើកលែងទោសអោយពួកយើង អរគុណព្រះជាយាខ្លាំងបំផុត"ជុងហ្គុកលើកដៃសំពះហើយនិយាយ ចំណែកវីយ៉ុងក៏ញញឹមមកពួកគេហើយនិយាយថា....

"យើងប្រាប់លោកហើយថាបើពួកលោកអាចធ្វើវាបានសម្រេចមុនលោកអាយុ30 ចឹងក៏បានន័យថា សូម្បី តែព្រះក៏នៅខាងលោកដែរ ដូច្នេះយើងត្រឹមវិញ្ញាណមនុស្សស្រីម្នាក់មិនហ៊ានជំនាស់ទេ តែលោកត្រូវចាំកុំសាងកំហុសទៀត កុំធ្វើអោយថេហ្យុងខូចចិត្តមិនចឹងទេយើងនិងដាក់បណ្ដាសារលោកមិនអោយចាប់ជាតិជារៀងរហូត" នាងនិយាយហើយក៏ងាកមករកថេយ៍

"ថេហ្យុងយើងសុំទោសថ្ងៃនោះធ្វើអោយឯងភ័យនិងឈឺចាប់ យើងគ្រាន់តែចង់សាកចិត្តយ៉ុងស៊ិនថាគេសាកសមនិងការលើកលែងទោសឬអត់ប៉ុណ្ណោះ" ថេយ៍ក៏ញញឹមក្រវីក្បាលមកនាងវិញហើយនិយាយ....

"ខ្ញុំមិនបានខឹងនឹងព្រះនាងទេ ទ្រង់ធ្វើត្រូវហើយពេលនោះ បើព្រះនាងមិនយកជុងហ្គុកទៅទេ គាត់និងនៅតែជាមនុស្សមានបាបជាប់ខ្លួនដដែល" ថេហ្យុងនិងជុងហ្គុកមើលមុខគ្នាហើយនិយាយព្រមគ្នាថា

"ពួកយើងសូមអរគុណព្រះជាយា" ពួកគេនិយាយហើយក្រាកសំពះ

"ជូនពរអោយអ្នកទាំងពីររស់នៅជាមួយគ្នាបានសុខ"នាងដាក់ដៃលើក្បាលពួកគេ ហើយពេលនោះស្រាប់តែខ្លួនប្រាណនាងដែលស្លៀកសម្លៀកបំពាក់ពណ៌សរនោះចេញពន្លឺចែងចាំង វាក៏បានន័យថាវាក៏ដល់ពេលត្រូវទៅហើយ ពេលពន្លឺទៅបាត់នាងក៏បាត់ខ្លួនដែរ ថេហ្យុងនិងជុងហ្គុកងើបខ្លួនមកវិញអោបគ្នាញញឹមសប្បាយចិត្ត










_______________

To be continues....❤️💜
JaeLy 💜




Continue Reading

You'll Also Like

2.1K 252 10
និទានស្នេហ៍របស់លោកមេទ័ព
19.3K 2.4K 37
គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ៉ល់ តែអ្នកណាទៅដឹងទៅ វ៉ល់មេនតែគ្រួសារនេះ...
23.3K 1.8K 25
ផាក ជីមីន ក្មេងប្រុសក្រអឺតក្រទម ក្បាលរឹង និយាយមិនស្ដាប់ មីន យ៉ុនហ្គី អាថ៌កំបាំង អំណាចហើយក៏ទន់ភ្លន់ តែសម្រាប់ ផាកជីមីន ម្នាក់ប៉ុណ្ណោះ💜🌸 [Yoonmin] សរ...