វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍...

Oleh TeaKooK602

17.4K 1.7K 251

កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនាយម... Lebih Banyak

ខឹង
សុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំច្បាប់
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំ
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ដំណឹង
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ត្រូវការមតិយោបល់
ខ្លឹមសារសុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

652 82 8
Oleh TeaKooK602

ភាគទី10

     Morning

ឈានចូលថ្ងៃថ្មីតែម្តងតែថ្ងៃនេះជាថ្ងៃអាទិត្យសិស្សទាំងអស់គឺនាំគ្នាឈប់សម្រាកគ្រប់ៗគ្នាដោយឡែកមកមើលខាងអ្នកដេហ្គូនេះវិញ ថេយ៉ុននិងសាន់ណាពួកគេទាំងពីរបានបបួលគ្នាមកដើរហាងដើរទិញអីពេញនិងតែម្តង លុះក្រោយពួកគេទិញរួចរាល់ក៏សម្រចនាំគ្នាចូលហាងដើម្បីចូលទិញអ្វីញាំទ្រព្យក្រពះរបស់ពួកគេជាមុនសិន។

" នឹកអាមីនដល់ហើយមិនឃើញវាចូលមកពួកយើងម្តងណាឡើយ"ថេយ៉ុង រអ៊ូទាំងមុខជូ មិត្តមានតែមួយឥឡូវទៅប្តូរសាលារៀនលែងបានជួបមុខគ្នានឹកអើយនឹក តែអាមិត្តនោះគ្មាននឹកមិត្តនេះបន្តិចសោះ សារក៏មិនផ្ញើរមកលេង ចង់ទុកឲ្យគេនឹករហូតដល់ស្លាប់មែននុង។

"សម្បត្តិបងត្រឹមមិត្តគាត់អត់ខលមកខ្ញុំវិញសម្បត្តិដល់ជាគូរដណ្តឹងគាត់ហើយគាត់ក៏មិនដែលខលមករកខ្ញុំដូចគ្នា"សាន់ណា ពោលពាក្យនិយាយទាំងមុខជូ រាល់ថ្ងៃនាងតែងតែសម្លឹងមើលទូរស័ព្ទគ្រប់វិនាទីសង្ឃឹមជីមីននាងនិងខលមកតែអ្វីៗវាហាក់ផ្ទុយស្រឡះ ជីមីនមិនដែលខលឬផ្ញើរសារមករកនាងម្តងទេ។

"ពួកយើងគួរតែសុំប៉ាម៉ាក់ប្តូរសាលាទៅរៀននៅសេអ៊ូលដែលល្អទេ"ថេយ៉ុង លើកចញ្ចើមម្ខាងសួរសាន់ណា សាន់ណានាងគ្រាន់ឮយោបល់ថេយ៉ុងនិយាយអញ្ចឹងក៏បើកភ្នែកធំរួចញញឹមងក់ក្បាលផ្ទក់ៗបញ្ជាក់បានថានាងយល់ព្រមជាមួយសំណើរនិង។

"ល្អណាស់អញ្ចឹងឆាប់ញាំទៅនិងបានទៅផ្ទះវិញសុំប៉ាម៉ាក់ប្តូរសាលា"ថេយ៉ុង ពួកគេទាំងពីរក៏បន្តញាំអាហារក្នុងហាងរួចក៏ឆ្លៀតនាំគ្នាដើរលេងបន្តិចទើបចែកផ្លូវគ្នាទៅភូមិគ្រិះរាងខ្លួនៗវិញ។ ( ហេស៎គូដណ្តឹងជីមីនទៅរកជីមីនហើយបើយ៉ុនហ្គីដឹងតើមានរឿងអីកើតឡើងណ៎🤔🤔)

________________

    ដំណើរដើរលើផ្លូវឆ្ពោះទៅរកបង់តាមសាធារណៈអង្គុយលេង ជីមីនថ្ងៃនេះគេបានចេញមករករត់ហាត់ប្រាណនៅកន្លែងសួនសាធារណៈមួយកន្លែងដែលនៅមិនឆ្ងាយពីភូមិគ្រិះរបស់គេប៉ុន្មាននោះទេ រាងតូចដាក់ខ្លួនអង្គុយចុះលើបង់ចាប់ផ្តើមយកកន្សែងលើ'ក'មកជូតញើសដែលកំពុងស្រក់នោះ។

"ញាំទឹកសិនទៅ" នៅពេលនោះក៏មានដៃមួយដែលកំពុងកាន់ដបទឹកមកហុចឲ្យជីមីន ជីមីនសម្លឹងមើលទៅកាន់ដបទឹកដោយមុខរាបស្មើរបន្តិចសិនទើបចោលភ្នែកងើយមើលមុខអ្នកឲ្យវិញម្តង ។

"អគុណ "ឃើញថានោះគឺជាយ៉ុនហ្គីទើបជីមីនទទួលយកទឹកពីដៃរបស់នាយពោលពាក្យអគុណតាមក្រោយ។

"ឯងញាំអីឬនៅ "នាយចេះតែសួរៗទៅក្រែងលោ៎ជីមីនគេមិនទាន់ញាំនិងបានបបួលញាំជុំគ្នា ។

"នៅទេ"ជីមីន តបមកកាន់រាងក្រាសវិញតែពីរម៉ាត់ប៉ុណ្ណោះរួចហើយគេក៏ហុចទឹកដែលសល់ពាក់កណ្តាលឲ្យយ៉ុនហ្គីវិញនិងក្រោកឈរដើរចេញពីកន្លែងមួយនិងទៀតផង។

"ទៅញាំអីជុំគ្នាល្អទេបងស្គាល់ហាងល្អៗច្រើនណាស់ "យ៉ុនហ្គី ដើរពីក្រោយចោទសួរត្រុកៗមានទាំងរត់តាមតិចៗដូចកូនក្មេងផងដែលព្រោះជីមីននេះជើងខ្លីៗសោះតែជំហ៊ានបោះវែងៗហើយដើរលឿនៗទៀត វាពិបាកក្នុងការឲ្យយ៉ុនហ្គីដើរដល់ត្រឹមស្មើរជំហ៊ានរបស់គេជាខ្លាំងណាស់។

"មិនចូលចិត្ត" ជីមីន

<<កើតមកក្នុងជាតិនេះហេតុអីអូនក៏សោះកក្រោះខ្លាំងម្លេះ ពិបាកទាំងញ៉ែរទៀតអញ់តែទ្រាំមិនបានរំលោភលូវហើយ>> យ៉ុនហ្គី គិតក្នុងចិត្តខាំមាត់ខាងក្រោមខ្នក់ខ្នាញ់និងចរឹកជីមីនជាខ្លាំងតែម្តង។

"ប្រកែកគ្មានប្រសិទ្ធភាព " ថាចប់នាយកម្លោះក៏បានកាន់ដៃរាងតូចអូសគេចូលទៅក្នុងហាងអាហារមួយកន្លែងបាត់ទៅ បើនៅតែសួរយោបល់ពីជីមីនចម្លើយគ្មានបាននៅញាំអីរ៉ូមេទិចជុំគ្នានោះទេបើរាងតូចគិតតែប្រកែកម្លឹងៗ។

"សូមស្វាគមន៍លោកមីន" បុគ្គលិកក្នុងហាងបានបើកទ្វាឲ្យនិយាយរាក់ទាក់ដាក់រាងក្រាសដោយស្នាមញញឹមឋិតពេញផ្ទៃមុខ។ យ៉ុនហ្គីនាយគ្រាន់ងក់ក្បាលដាក់បុគ្គលិកជាការឆ្លើយតបទៅកាន់បុគ្គលិកវិញរួចក៏ចាប់អូសជីមីនទៅរកកន្លែងអង្គុយជាប់ជញ្ជឈងកញ្ចក់ភ្លឺថ្លាតែម្តង។

"អញ្ជើញអង្គុយចុះមកព្រះនាងតូច"យ៉ុនហ្គី បានទាញកៅអីឲ្យរាងតូចទាំងនិយាយលេងសើចបន្តិចផងដែល មើលទៅវាហាក់ប្លែកក្នុងជាតិថ្មីនេះពេលនាយនៅជាមួយជីមីននាយតែងតែលេងសើចម្តងម្កាលដូចកូនក្មេងអញ្ចឹង ។ ជីមីន ចោលភ្នែកសម្លក់នាយបន្តិចទើបដាក់ខ្លួនអង្គុយតាមក្រោយ។ យ៉ុនហ្គីលើកដៃផ្តល់ជាសញ្ញារហៅបុគ្គលិក ហើយនៅពេលនោះក៏មានបុគ្គលិកម្នាក់ចេញមក។

"ត្រូវការម្មង់អ្វីដែលចា៎"បុគ្គលិកបានហុចមីនុយទៅកាន់ពួកគេទាំងពីរ។

"ខ្ញុំយកអានេះ អានេះមួយទៀត និងអានេះមួយផងដែលតែប៉ុន្នឹងទេហើយសុំទឹកស្តុបប៊័ររីក្រឡុកមួយកែវផង" ជីមីន ចង្អុលមុខម្ហូបប្រាប់ទៅកាន់បុគ្គលិកបុគ្គលិកក៏កត់ចូលសៀវភៅពួកគេ ។

"បាយឆាគីមឆីុតែមួយបានហើយ"យ៉ុនហ្គី នាយមិនសូវជាចំណូលខាងញាំនោះទេទើបសម្រេចចិត្តកម្នង់យកតែមួយ។

"ចា៎សុំរងចាំបន្តិចសិន"បុគ្គលិក អោនជាកាលារពួកគេនិងសុំឲ្យពួកគេរងចាំបន្តិចសិន។

"មីន បងសួររឿងខ្លះៗទាក់ទងនិងឯងបានទេ" កុំឲ្យបរិយាកាសវាស្ងាត់នាយក៏បន្លឺសម្លេងនិយាយឡើងដើម្បីមានសំណួរចង់ចោទសួរជីមីនខ្លះៗ។

"ហឹុម"ជីមីន ងក់ក្បាលបញ្ជាក់ថានាយអាចសួរបាន។

"ពីមុនឯងនៅឯណា "នាយសួរអញ្ចឹងព្រោះកាលមុននាយធ្លាប់តាមរកជីមីនតែមិនដែលរកឃើញមោះទេ ទើបពេលថ្មីៗនេះជីមីនបង្ហាញខ្លួនចេញមកភ្លាមៗធ្វើឲ្យនាយភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

"ដេហ្គូ..."ជីមីន

"អាហារមកដល់ហើយ" បុគ្គលិក ក៏បានលើកអាហារមកដល់និយាយកាត់សម្តីពាក្យគេទាំងពីរ។

"ហឹុម អគុណ" ជីមីន និយាយអគុណទៅបុគ្គលិកវិញបែបធម្មតា។

"ញាំទៅ"យ៉ុនហ្គី ក៏បានចាប់អាហារដាក់ចូលក្នុងចានជីមីននិងបានប្រាប់គេឲ្យញាំទៅ ពួកគេក៏បន្តញាំអាហារជុំគ្នារហូតដល់បានរួចរាល់។

"ចេញពីហាងឯងចង់ដើរលេងឬអត់បងជូនទៅ"យ៉ុនហ្គី សួរព្រោះតែពេលនេះពួកគេនៅក្នុងឡានយ៉ុនហ្គីក្រោយពីបានញាំអាហារចេញពីហាងបាត់។

"ក៏ល្អដែល ខ្ញុំកំពុងតែស្រ្តេសផង" បើសិនគេបបួលហើយយើងមិនព្រមវាបំបាក់ទឹកចិត្តគេពេកហើយណាមួយកំពុងតែស្រ្តេសទៀតមានតែយល់ព្រមហើយ រាងក្រាសញញឹមបន្តិចទើបបើកឡានទៅរកកន្លែងដើរលេងវិញ។

   ចំណាយពេលជាងកន្លះម៉ោងជាងយ៉ុនហ្គីក៏បានបើកឡានមកដល់សួនកម្សាន្តមួយកន្លែងនាយបានចតឡានឈប់នៅចំណតឡាន ទុកស្រួលបួលហើយទើបបានចុះពីឡានមកបើកទ្វាឲ្យជីមីន។

"ដល់ហើយ"យ៉ុនហ្គី បើកទ្វាឡានមកទាំងពោលពាក្យប្រាប់ថាមកដល់ហើយ ជីមីនមើលបន្តិចទើបដាក់ជើងឈានចុះពីលើឡាន។

"ទីនិង? " ជីមីន ក្រឡេកមើលជុំវិញឃើញសុទ្ធតែកន្លែងលេងបែបក្មេងៗទើបគេបែរក្រោយមកសួរយ៉ុនហ្គីដែលឈរនៅក្រោយខ្នង

"មិនចូលចិត្តមែន"យ៉ុនហ្គី នាយមិនដឹងថាចំណូលជីមីនយ៉ាងណាទេនាយចេះតែនាំមកទៅ រាងតូចធ្វើមុខស្មើរក្រហឹុមដើម'ក'បន្តិចទើបឈានជើងចូលកន្លែងសួនកម្សាន្តមួយនោះ។

"បើឯងមិនចូលចិត្តបងនាំទៅកន្លែងផ្សេងទៀត" យ៉ុនហ្គី

"មិនអីទេ"ជីមីន ថាហើយក៏ដើរចូលទៅកន្លែងលេងគេដាក់កាក់ស្ទូតតុក្តានោះមុនគេតែម្តង។

"សិស្សច្បងមានកាក់ទេ" ជីមីន បែរមកសួរយ៉ុនហ្គីដែលនៅក្រោយខ្នង រាងក្រាសលូកដៃចូលហោប៉ៅរួចក៏ដកយកកាក់ចំនួន10ចេញមក។

"បងមានតែប៉ុន្នឹង" យ៉ុនហ្គី លាបាតដៃបង្ហាញកាក់ដែលមានឲ្យរាងតូចឃើញ។

"........" ជីមីន មិននិយាយអីនោះឡើយគេចាប់យកកាក់មួយមកស្ទូតតុក្តតាពណ៍លឿង តែម្តង ស្ទូតថាទម្លាក់ជិតបានទៅហើយបែបជាជ្រុះវិញធ្វើឲ្យជីមីនខឹងចិត្តធ្វើមុខជូតែម្តង។

"ចាប់មិនបានទុកឲ្យបងចាប់វិញ"យ៉ុនហ្គី ទាញជីមីនឲ្យចេញរួចនាយក៏ជាអ្នកចូលស្ទូតតុក្តតាវិញម្តង។

"អា៎ ជិតបានហើយសិស្សច្បង បន្តិចទៀតៗ បានឥឡូវហើយ សិស្សច្បង គៀបវាឲ្យជាប់ យេ៎ៗៗ បានហើយៗ " ជីមីន និយាយតែឯងព្យាយាមផ្តល់កម្លាំងចិត្តឲ្យយ៉ុនហ្គីនាយស្ទូចតុក្តតាឲ្យបានហើយនៅទីបំផុតគ្រប់យ៉ាងវាក៏បានសម្រេចរាងតូចដោយសប្បាយចិត្តភ្លេចខ្លួនក៏ទៅហក់លោតអោប'ក'រាងក្រាស បណ្តាលឲ្យនាយរាងភាំងបន្តិចមិននឹកស្មានថាជីមីនគេមកអិបនាយអញ្ចឹងសោះឡើយ។

"សុំទោស ពួកយើងទៅកន្លែងផ្សេងទៀតទៅ" រាងតូចដកខ្លួនថយឆ្ងាយពីយ៉ុនហ្គីនិយាយពាក្យសុំទោសធម្មតាទើបបង្វែរអារម្មណ៍បបួលយ៉ុនហ្គីទៅលេងកន្លែងផ្សេងទៀត ។

"ហុើយយ៎បេះដូងអើយឈប់លោតទៅ"យ៉ុនហ្គី បានលើកដៃយកមកស្ទាបបេះដូងនាយដែលវាកំពុងតែលោតមិនឈប់សោះនោះ អម្បាញ់មិញដឹងទេថានាយរំភើបយ៉ាងណាពេលបានជីមីនអោបអញ្ចឹងបើបញ្ឈប់ពេលវេលាអម្បាញ់មិញបាននាយនិងចុចវាឲ្យឈប់មិនខានទេ រវល់តែភ្លឹកគិតងាក់ទៅមើលជីមីនក៏ឃើញទៅដល់ឆ្ងាយផុតកន្ទុយភ្នែកទៅហើយ ទើបនាយសម្រេចចិត្តរត់ដើម្បីឲ្យបានទៅដល់ជីមីន។

     សូមរងចាំភាគបន្ត

    ហេស៎ៗឥឡូវខ្ញុំមកយប់ៗចឹងអ្នកអានដេកលក់អស់នៅនុងបើនៅទេមកនាំគ្នាអានរួចខមិនផ្តល់មតិម្នាក់មួយផង♥️😁

Lanjutkan Membaca

Kamu Akan Menyukai Ini

109K 3.2K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
Doors open. Oleh ash

Fiksi Penggemar

584K 9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.3M 25.7K 51
and all at once, you are the one I have been waiting for theodore nott x fem oc social media x real life lowercase intended started: 3.25.23 finished...
125K 5.4K 52
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...