MY wife don't cry 💔💦(Comple...

By LH__HY

156K 9.1K 274

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung More

ផ្ដើមរឿង...
part 2: Kim Taeyung
Part 3
Part 4...
part 5
Part: 6....
Part 7.....
Part 8
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 40
Part 41⚠️
Part 42
Part 43
Part 44
Part 45

Part 39

2.3K 185 20
By LH__HY


     គេថាជីវិតមនុស្សមានជួបមានបែបមានព្រាត់មាជារឿងធម្មតា តែការបែកបាក់ពីមនុស្សដែលយើងស្រលាញ់ខ្លាំងបំផុតវាក៏ឈឺខ្លាំងបំផុតដូចគ្នា បើយើងបាត់បងគេហើយប្រៀបដូចជាបាត់បងពិភពលោកទាំងមូលរបស់យើងយ៉ាងចឹង
   
    ថេហ្យុងគិតថាបើនាយទៅហើយអោយនាយទៅចុះគេនិងរស់នៅម្នាក់ឯងអោយរឹងមាំបំផុតអោយនាយមើល ដោយសាតែបែបនេះទើបគេអាចរស់នៅម្នាក់ឯងបានរហូតមកដល់សព្វថ្ងៃនេះ តែចម្លែកអីល្ងាចមិញគេគេងលក់តែមួយភ្លែតសោះ ការចង់ចាំដ៏សែនឈឺចាប់ទាំងនោះបានរត់ចូលមកក្នុងការយល់សបន្តិរបស់គេម្ដងទៀត បើគិតទៅវាក៏....ជាងពីរឆ្នាំហើយ តាំងពីថ្ងៃកើតរឿងនោះមក តែគេនៅតែយំអោយតែនឹកឃើញវាម្ដងៗ

ក្រាក

ទ្វាបន្ទប់បានបើកពាំនាំរាងកាយសង្ហាខ្ពស់ស្រលះចូលមក គេស្លៀកឈុតជាអ្នកធ្វើការ គឺឈុតអគ្គយក ចូលមកដល់អង្គុយលើពូកមើលមកកាន់ថេយ៍ហើយនិយាយថា......

"ថេយ៍....ដល់ពេលហើយ"

"ហេតុអីខ្ញុំត្រូវទៅ"

"ព្រោះថេយ៍ជាប្រពន្ធអគ្គនាយកនោះអី"

"ហឹម" ថេហ្យុងដកដង្ហើមធំយោងខ្លួនទៅស្លៀក ពាក់រៀបចំខ្លួនចូលពិធីដេញថ្លៃគ្រឿងពេជ្យនៅយប់នេះ គេមិនចង់ទៅទេ តែគេត្រូវទៅជំនួយជុងហ្គុក

"ថេហ្យុងអើយ ពេលណាទើបកាត់ចិត្តបាន" ជេយ៍ក៏ដកដង្ហើមធំធុញថបជំនួយប្ដីប្រពន្ធមួយគូរនេះណាស់ តែក៏នឹកអស់សំណើចនិងថេហ្យុងណាស់ដែរ គេចាំបាមកាលពីពួកគេរៀបការដំបូង ថេហ្យុងជេរជុងហ្គុក សុទ្ធតែមនុស្សអត់ជាតិ មនុស្សគល់ ឈើ ដល់ឥឡូវមើលសភាពចុះ ធ្វើអីមិនបាននាយមានតែក្រវីក្បាល ដកដង្ហើមធំប៉ុណ្ណោះ

ក្រាក

"តោះ បងជេយ៍"

"បាទ" គេបង្ហើបដៃអោយថេយ៍កាន់

"ប្រយ័ត្នជុងហ្គុកមកកាច់ករ"

"ចៅហ្វាយមិនដឹងទេ" ពួកគេនិយាយហើយក៏នាំគ្នាចាក់ចេញទៅ ក្រោមក្រសែភ្នែក និងស្នាម ញញឹមលាយទឹកភ្នែករបស់ស្រមោលមនុស្សម្នាក់ បន្តិតក្រោយមកក៏រលាយខ្លួនបាត់ទៅ

   ពេលមកដល់ក្នុងពិធីថេហ្យុងទឹកមុខកាន់តែយ៉ាប់យ៉ឺន ក្រោយពេលឃើញ ប្ដីប្រពន្ធគេបណ្ដើរ គ្នាត្រសងចូលពិធី ពិសេសឃើញកាយវិការស្និលស្នាលផ្អែមល្ហែមរបស់ប្ដីប្រពន្ធយ៉ុនមីន មើលចុះបងជីដូនមួយថ្លៃគេ take care ប្រពន្ធណាស់ ធ្វើអោយគេនឹកដល់ប្ដីគេដែល ដោយទ្រាំនិងភាពឯការក្នុងចំណោមមនុស្សជាច្រើននាក់ពុំបានថេហ្យុងក៏សម្រេចចិត្តសុំម្ចាស់កម្មវិធីត្រឡប់មកផ្ទះមុន ដោយអាងលេសថាមិនស្រួលខ្លួន
   
      មកដល់ផ្ទះម៉ោង8យប់ថេហ្យុងមិនធ្វើអីទៀតទេគេឡើងគេងតែម្ដង គេពាក់អាវគេងយប់របស់ជុងហ្កូក បាញ់ទឹកអប់ដែលជុងហ្គុកធ្លាប់ប្រើដើម្បី អោយគេមានអារម្មណ៍ថានាយនៅជិតៗគេ ហើយថែមទាំងគេងកើយខ្នើយរបស់ជុងហ្គុកទៀត មិនយូរប៉ុន្មានគេក៏គេងលក់ទៅ (គេធ្វើបែបនេះទើបអាចគេងលក់)
     
     បន្ទាប់មកក៏មានស្រមោលនរណាម្នាក់ស្លៀកឈុតសរមួយចូលមក គេឈរមើលថេហ្យុងមួយ សន្ទុះទើបរលាយខ្លួនបាត់ទៅទាំងស្នាមញញឹម

      ព្រឹកថ្ងៃថ្មីនៃប៉ុន្មានថ្ងៃបន្ទាប់ ថេហ្យុងក្រោកពីគេងដោយសារម៉ោងរោទិ៍ គេងើបពីគេងទាំងទឹកមុខស្មើរធេញដដែលព្រោះយប់មិញគេយល់ សប្តិឃើញនាយទៀតហើយ គ្រាន់តែដើរចូលក្នុងបន្ទប់ទឹកភ្លាមក៏ស្រមៃឃើញនាយឈរច្របាច់ថ្នាំដុសធ្មេញអោយគេ អង្គុយលាយទឹកក្ដៅអោយងូត

"ហេតុអីក៏មិនព្រមចេញពីខួរក្បាលខ្ញុំសោះចឹង ហិកៗ អូនស្អប់បងណាស់ជុងហ្គុក អូននឹកបង" ឈរយំឈរជេរនាយអស់ចិត្ត គេក៏ចូលទៅងូតទឹករៀបចំខ្លួនហើយចុះទៅក្រោមរកបាយញ៉ាំ ថ្ងៃនេះគេត្រូវទៅផ្ទះធំ ម៉ាក់ក្មេកគេហៅទៅ

       ចុះមកក្រោមរៀបចំញ៉ាំបាយម្នាក់ឯងរួចហើយគេក៏ទាញសោឡានរបស់ជុងហ្គុកជិះទៅម្នាក់ឯង បើកទៅណាក៏មិនដឹង ពេលមកដល់គោលដៅហើយគេក៏ឈប់ឡានចុះមកជាមួយបាច់ផ្កាមួយបាច់ មកឈរពីមុខផ្នូរបុរាណមួយ

"សុខសប្បាយទេ "គេដាក់ផ្កាហើយអោនគោរពបន្តិចហើយនិយាយ

"ខ្ញុំមកលេងលោក ជំនួសជុងហ្គុក"

"តើលោកបានឮខ្ញុំនិយាយទេ បើបានឮហើយជួយនាំជុងហ្គុកមកវិញផង ខ្ញុំនឹកគាត់ណាស់" ឈរនិយាយមួយសន្ទុះហើយគេក៏ចាកចេញទៅ អោយតែគេនឹកដល់ជុងហ្គុកខ្លាំងដឹងតែគេមកទីនេះហើយ ទីនេះជាផ្នូរកាលពីជាតិមុនរបស់ជុងហ្គុកនោះហើយ (ភាគ14)

       ថេហ្យុងបានទៅផ្ទះធំនិងញ៉ាំអាហារថ្ងៃត្រង់កំដរម៉ាក់ក្មេកតែពីនាក់ ព្រោះលោកចនគាត់ទៅស្វីសប៉ុន្មានថ្ងៃ ពេលត្រឡប់មកដល់ផ្ទះវិញគេបានឃើញជុងហ្គុកឈរញញឹមមកគេ តែពេលគេដើរទៅដល់រូបភាពនោះក៏រលាយទៅ គេពិតជាស្អប់អារម្មណ៍បែបនេះណាស់ គេក៏រត់ទៅក្រោយផ្ទះ កន្លែងដែលគេធ្លាប់និយាយគ្នាជាមួយនាយរាល់ដងនោះ

"អូនស្អប់បងណាស់ ស្អប់ៗៗៗៗៗ ស្អប់ខ្លាំងបំផុត ហឹស!!"មិនមែនយំទេ គឺខឹង

      ម៉ោងប្រហែល6ល្ងាចថេយ៍បានដើរចូលមកក្នុងផ្ទះវិញ គេមករកបាយញ៉ាំ ទោះអារម្មណ៍ មិនល្អប៉ុណ្ណាក៏គេមិនដែលភ្លេចញ៉ាំដែល គេនឹងជះកំហឹងទាំងអស់ទៅលើអាហារ តែបើជុងហ្គុកនៅគេនឹងហក់ទៅខាំនាយជំនួសវិញ

"អូនទើបមកពីណា" ពាក្យសំដីស្រទន់ស្រាលរសាត់កាត់ត្រចៀកថេហ្យុងអោយងាកទៅរកប្រភពសំលេងពេលបានដឹងថាជានរណាហើយមិនចាំយូរ គេក៏រត់ទៅ......ខាំ

"អូយៗៗ ថេយ៍ៗបងឈឺ" ជុងហ្គុកស្រែកជំទាល់ពេញផ្ទះ ពេលត្រូវថេហ្យុងហក់មកខាំស្មានាយដូច្នេះ

"ជាកូនឆ្កែឬយ៉ាងម៉េចនេះ" នាយងាកមើលកន្លែងខាំមិញនេះឡើងទ្រុឌចេញស្នាមធ្មេញទាំងក្រាស់

"បងថាអូនជាកូនឆ្កែ! បងទៅចោលអូនជាងមួយអាទិត្យមកវិញបងថាអូនជាឆ្កែ ហិកៗ "ថេហ្យុងយំមិនសុខចិត្តគេខំនឹក ខំចាំសឹងស្លាប់មកវិញគេថាយើងឆ្កែ គិតមើលតើគួរអោយអន់ចិត្តទេ

"អាៗ បងសុំទោស មុននិងបងច្រឡំមាត់ សុំទោសណា" ជុងហ្គុកចូលទៅលួង តែក៏លួចសើចឥឡូវប្រពន្ធគេឆ្នាស់ណាស់និយាយអីខុសបន្តិចក៏ខឹងដែរ

"អត់ទេ បងឯងឈប់ស្រលាញ់អូនហើយ មកវិញមិននិយាយថានឹកប្រពន្ធហើយនៅស្រែកដាក់ទៀត អន់ចិត្តណាស់ ដឹងចឹងយកប្ដីមួយទៀតហើយមិននៅចាំទេ " ទៀតហើយអោយតែខឹងនាយគេតែងប្រើភាសាបែបនេះដាក់នាយ

"ស្អីគេ? បងទៅជប៉ុនមិនដល់មួយអាទិត្យផង ចង់យកប្ដីថ្មីហើយ ទៅៗ ទៅយកទៅ ហើយបងនឹងទៅមូលករអាម្នាក់នោះអោយអូនមើល" ជុងហ្គុកមិនបានលួងបញ្ជួសថែម ធ្វើអោយថេយ៍ពេបមាត់យំម្ដងទៀត

"ហិកៗបងឯងស្រែកអោយអូន ហិក វីយ៉ុងមើលគាត់ទៅគាត់ស្រែកអោយខ្ញុំ មកយកគាត់ទៅវិញទៅ ប្ដីម៉ាក់ៗនេះខ្ញុំលែងចង់បានហើយ" ថេយ៍ពេបមាត់យំទូពិតវីយ៉ុង

"ប្រយ័ត្នតែបងទៅមែនតិចយំស្ដាយក្រោយ" មួយប្រយោគហោះចេញពីមាត់លោកប្ដីសំណព្វចិត្ត មនុស្សដែលគេដេកយំនឹកនាយរាល់ថ្ងៃ ថេហ្យុងឈប់យំ លើកដៃជូតទឹកភ្នែកចេញដើរទៅផ្ទះបាយបាត់ គេខំយំអោយលួងមិនលួងទេ បែរជានិយាយបញ្ជួសថែមចាំមើលឈប់និយាយរកមួយ

"ហឹសៗ" ជុងហ្គុកឃើញចឹងហើយមានតែសើច កាលដែលនាយមិនលួងមិនមែនមកពីមិនស្រលាញ់ទេ តែមកពីគេរៀបគម្រោង surprise អ្នកខ្លះប៉ុណ្ណោះ គេក៏ដើរទៅតុបាយអង្គុយញ៉ាំបាយធ្វើមិនដឹង តែក៏លួចចាប់អាហារអោយប្រពន្ធខ្លះដែរ ព្រោះតែវាទម្លាប់ទៅហើយ ថេហ្យុងដំបូងមិនព្រមញ៉ាំទេព្រោះនៅខឹងតែញយដងពេកគេក៏លួចញ៉ាំមួយមាត់ៗរហូតដល់អស់

       បន្ទាប់ពីញ៉ាំបាយរួចថេហ្យុងងើបចេញទៅដោយមិននិយាយរកនាយអីបន្តិច ជុងហ្គុកមានតែក្រវីក្បាល់ហួសចិត្តប៉ុណ្ណោះ ថេហ្យុងបានឡើងទៅដល់បន្ទប់បិតទ្វាឮសូរគ្រាំង ហើយដើរទៅងូតទឹកបាត់ព្រោះខឹងប្ដីមិនព្រមលួង ជុងហ្គុកពេលធ្វើអោយថេយ៍ខឹងបានសម្រេចហើយ នាយក៏រត់ទៅក្រោយផ្ទះរៀបចំកម្មវិធី

ក្រឹប

"ហឹក ហេតុអីមិនមកលួងអូនចឹង " ថេហ្យុងពេប មាត់ពេបករ ខឹងចិត្តគិតច្រើនថាប្ដីលែងស្រលាញ់

តុតុ

"ថេយ៍ៗ ថេយ៍ហា ចៅហ្វាយសន្លប់នៅក្រោយផ្ទះ" សម្លេងរបស់ជេយ៍ហោះចូលមកហាក់ដូបជាស្លន់ស្លោរណាស់ចឹង ធ្វើអោយថេហ្យុងបុកពោះភិបៗ ប្ដីគេកើតអីមុននេះនៅល្អជាតើ

"បងថាម៉េច"

"ចៅហ្វាយ ក្អួតឈាមដល់សន្លប់" និយាយមិនទាន់ផុតពីមាត់ផងថេហ្យុងរត់ចេញទៅហើយ ទៅដល់អ្វីដែលគេគិតមិនដូចអ្វីដែលគេឃើញ









_____________

To be continues......❤️💜
JaeLy 💜


Continue Reading

You'll Also Like

16K 1.9K 27
ចង់រួមបន្ទប់ជាមួយអូនរហូត
19.3K 2.4K 37
គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ៉ល់ តែអ្នកណាទៅដឹងទៅ វ៉ល់មេនតែគ្រួសារនេះ...
18.3K 994 34
ព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជ...
2.4K 296 15
"ទោះគេអាក្រក់ដាក់ខ្ញុំតែវាជារឿងពិតដែលមានតែគេប៉ុណ្ណោះដែលអាចការពារជីវិតរបស់ខ្ញុំបាន!!"ហូស៊ុក តេីនឹងមានរឿងអីកេីតឡេីងពេលគ្រួសារត្រូវជាប់ឈ្មោះជាជនក្បត់ជាត...