រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ]...

By Thein_Bin

7.4K 817 93

ព្រោះតែការធ្វើបាបរបស់គ្រួសារគីមធ្វេីមកលេីគ្រួសារស៊ុងហ៊ុន ធ្វើឱ្យគេមានការខឹងសម្បារនិងមានចិត្តគុំគួនទៅលេីគ្រួសា... More

វិកលចរិត 01 (ការវិលត្រលប់មកវិញរបស់ខ្ញុំ)
វិកលចរិត 02 ( បងប្រុសផាកស៊ុងហ៊ុន)
វិកលចរិត 03 ( ស្រឡាញ់បងប្រុស )
វិកលចរិត 04(សារធាតុគីមីដែលមានជាតិពុល)
វិកលចរិត 05 ស្រាពុល?
ចាំរឿងវិកលចរិកទេ???
វិកលចរិត [ Ep 6 ] សុំទោស
វិកលចរិត [ Ep 7 ] បងមិនកុហកទេ
វិកលចរិត Ep08
hiii
វិកលចរិត [ EP 9 ] យេីងនឹងយកឯងមកវិញ
វិកលចរិត EP10 " ចាកចេញ "
វិកលចរិត EP 12
វិកលចរិត EP13 [ ចប់ វគ្គមួយ]
វិកលចរិត [ វគ្គ២ ]

វិកលចរិត Ep11[ជីវិតថ្មី]

361 57 5
By Thein_Bin


          1អាទិត្យក្រោយមក

ស៊ុងហ៊ុននៅតែមានស្ថានភាពមិនល្អជាមួយនឹងជំងឺរបស់គេ។ ហើយរឹតតែពិបាកគឺនៅពេលដែលអារម្មណ៍របស់គេនៅតែគិតនឹកនាដល់រាងតូច រហូតធ្វើឲ្យគេកាន់តែពិបាកក្នុងខ្លួនកាន់តែខ្លាំង។

    ស៊ុងហ៊ុនសំងំនៅក្នុងបន្ទប់ពេទ្យដោយមានសេរ៉ូមព្យួរជាប់នឹងដៃ ទឹកមុខរបស់គេនៅតែស្លេកស្លាំងមិនខុសពីសាកសព្វនោះទេ។

< បេីឯងនៅតែបែបនេះទៀត បងមិនដឹងជួយយ៉ាងម៉េចទេណា > ជីអ៊ិនតែងតែមកមេីលថែស៊ុងហ៊ុននិយាយលួងលោមគេ ប៉ុន្តែស្ថានភាពស៊ុងហ៊ុនហាក់មិនធម្មតាដូចការគិតឡេីយ។ ស្របពេលដែលនោះសម្លេងរុញច្រានទ្វាបន្ទប់ពេទ្យក៏ឮលាន់ឡេីងយ៉ាងខ្លាំង ខណៈដែលអ្នកដែលធ្វើឲ្យឮសម្លេងមួយនេះគឺជា.....
ផាច់~~~ < អាចង្រៃ~~~~> នីគីស្ទុះមកទះកំភ្លៀវដែលស្លេកស្លាំងរបស់ស៊ុនហ៊ុនឮលាន់តែផ្លាច់!!

< យ៉ាងម៉េចនេះ? លោកជាអ្នកណា? មានបញ្ហារស្អីបានមកវាយប្អូនប្រុសរបស់ខ្ញុំ? > ជីអ៊ិនស្រែកឡេីងពេលឃេីញស្ថានភាពបែបនេះ
< សួរប្អូនប្រុសរបស់លោកទៅថាវាបានធ្វេីស្អីខ្លះ? ពេលនេះស៊ុននូគេចង់ចាកចេញពីប្រទេសកូរ៉េហើយ ពេលនេះកំពុងតែនៅប្រលានយន្តហោះផងក៏មិនដឹងហើយគេមិនបន្តរៀនមហាវិទ្យាល័យទៀតទេ គ្រប់យ៉ាងមកពីឯង > នីគីស្រែកឡេីងខ្លាំងៗទៅកាន់ស៊ុងហ៊ុនដែលអង្គុយមិនសូម្បីហាស្តីអ្វីបន្តិច។ គ្រាន់តែឮនីគីនិយាយពីរាងតូចភ្លាមគេក៏ស្ទុះក្រោកឡេីងទាំងដៃនៅជាប់សេរ៉ូមរួចក៏និយាយ

< ស៊ុ..ន..នូពេលនេះគេនៅឯណា? > ស៊ុងហ៊ុននិយាយឡេីងទាំងមិនចង់រួច < ឯងគ្មានសិទ្ធិអ្វីមកសួរនាំពីស៊ុននូទេ ឯងសមតែស្លាប់ ឯងមិនសមមានជីវិតរស់ហេីយមកបំផ្លាញ់អ្នកដទៃបែបនេះទេ > ឮសម្តីគ្រោតគ្រាតរបស់នីគីហេីយ ជីអ៊ិនដែលយេីងស្គាល់ថាជាមនុស្សស្ងៀស្ងាត់មិនចូលចិត្តវាយគ្នា ក៏ប្រែមកជាខឹងហេីយហក់ទៅក្របួចក.អាវនីគីឡេីង ។

< ខ្ញុំមិនខ្វល់ថាលោកជានរណា មកពីណា ហើយមានឋាន:ជាអ្វីឡេីយ ប្រសិនបើលោកពុំដឹងរឿងច្បាស់កុំមកបោះសម្តីថោកទាបបែបនេះល្អជាង។ អ្នកណាដែលបំផ្លាញ់ជីវិតអ្នកណាឲ្យប្រាកដទៅ? ក្រែងជាគីម ស៊ុននូនឹងម្តាយគេទេតេីដែលចូលមកបំផ្លាញ់ជីវិតស៊ុងហ៊ុនមុននោះ? លោកល្ងង់ឬក៏បាត់ការចងចាំ? កុំតែយល់ដល់ស៊ុងហ៊ុនទេ កុំអីរឿងរ៉ាវមិនចប់ត្រឹមនេះឡេីយ។ > ជីអ៊ិនក្លាហានឡេីងចាប់ក្របួចនីគីឡេីងទាំងដែលខ្លួនមានកម្ពស់ទាបជាងនីគី។

< Ahh okay មិនចប់បានទេតេី ខ្ញុំនឹងប្តឹងអាចង្រៃស៊ុងហ៊ុនពីបទចាប់ឃុំអ្នកដទៃហេីយបំពានរាងកាយ > នីគីនឹងជីអ៊ិនរវល់តែឈ្លោះប្រកែកពាក្យសម្តីគ្នា ក្រលែកទៅមេីលលេីគ្រែពេទ្យក៏បាត់ស្រមោលស៊ុងហ៊ុនទៅ នៅសល់តែសេរ៉ូមដែលគេទាញចេញពីដៃ។

< ស្លាប់~~~ស្លាប់ហេីយ វាបាត់ទៅណាហេីយ > ជីអ៊ិនរត់ពេញបន្ទប់ឆ្លេឆ្លារកស៊ុងហ៊ុនទាំងភ័យភ្លាមនោះនីគីក៏និយាយឡេីងដោយច្រត់ដៃចូលគ្នា។

< រកវាក្នុងបន្ទប់នឹងម៉េចឃេីញ បេីវាទៅប្រលានយន្តហោះបាត់ហើយនឹង> នីគី < ហើយវាទៅរកងាប់ស្អី កំពុងតែឈឺខ្លួនស្លេកដូចខ្មោចផងនេះ?> ជីអ៊ិន និយាយឡើងធ្វើឲ្យនីគីដែលឈរជិតនោះហាក់មានសំណេីចឡេីងបន្តិច ដែលមុននោះគេនឹងជីអ៊ិនតឹងសសៃក.ដាក់គ្នាសោះ។

       ស៊ុងហ៊ុនប្រញាប់ជិះតាក់ស៊ីមកប្រលានយន្តហោះទាំងសភាពតោកយ៉ាកជាមួយនឹងឯកសណ្ឋានពេទ្យ។ គេស្ទុះស្ទារត់ពេញប្រលានដេីម្បីស្វែងរករាងតូច។

/ យន្តហោះលេខ335នឹងចាកចេញទៅកាន់ប្រទេស Z ក្នុងខណៈពេលប៉ុន្មាននាទីទៀត។

   សម្លេងប្រកាសរបស់ information បានបន្លឺឡេីង ស្របពេលដែលរាងកាយស្គមស្គាំងសភាពមេីលមិនយល់របស់ស៊ុងហ៊ុនក៏ឈប់ទ្រឹងនៅចំពោះមុខស៊ុននូ។

<  ស៊ុននូបងសុំទោស > ពាក្យដំបូងដែលឮចេញពីមាត់របស់ស៊ុងហ៊ុននិយាយទៅកាន់រាងតូចដែលឈរមិនឆ្ងាយពីនាយ។

< ខ្ញុំទេដែលត្រូវសុំទោសបង~~ស៊ុងហ៊ុនហាស៎ បងតែជា ខ្ញុំចង់ឲ្យបងរស់នៅឲ្យបានយូរពោលពេញដោយភាពរីករាយនឹងក្តីសុខបំផុត។ សុំបងបំភ្លេចរឿងអាក្រក់ៗដែលខ្ញុំនឹងម៉ាក់បានធ្វេីបានដែលទេ?  > ស៊ុននូព្យយាយមនិយាយទាំងទប់ទឹកភ្នែកដែលរៀបនឹងស្រក់ចុះ < បា...បាន...បងបំភ្លេចគ្រប់យ៉ាងចោលអស់ហើយ ពេលនេះពួកយើងចាប់ផ្តើមជីវិតថ្មីបានទេ? > ស៊ុងហ៊ុននុតាយដោយស្នាមញញឹមរំពឹងថាស៊ុននូនឹងយល់ព្រមតែផ្ទុយទៅវិញចម្លេីយរបស់រាងតូចហាក់ចាក់ទម្លុះបេះដូងគេស្ទេីធ្លាយ។

< បាន...ពួកយើងនឹងចាប់ផ្តើមជីវិតថ្មី...ប៉ុន្តែមិនមែនជាមួយខ្ញុំទេ បងត្រូវចាប់ផ្តើមជីវិតថ្មីជាមួយមនុស្សផ្សេងទៀតដែលនៅក្បែរបង ដូចជាម៉ែដោះ នឹងលោកជីអ៊ិន។ ខ្ញុំនឹងសប្បាយចិត្តបេីបងបំភ្លេចគ្រប់យ៉ាង > ស៊ុននូ

< អត់ទេ គីម ស៊ុននូ...បងស្រលាញ់អូន កុំចាកចេញបានទេ?បងនឹងស្លាប់បេីគ្មានអូន សុំទោស សុំទោសគ្រប់យ៉ាង~~~> ស៊ុងហ៊ុនចាប់ផ្តេីមអស់កម្លាំងទន់ជេីងដួលនៅចំពោះមុខរាងតូច។ ស៊ុននូរៀបនឹងឈានជេីងដេីរមករកស៊ុងហ៊ុនទៅហេីយ សម្លេងស្រែករបស់នីគីនឹងជីអ៊ិនក៏បន្លឺឡេីងដែលធ្វេីឲ្យបង្អាក់ដំណេីររបស់រាងតូច។ < ផាក ស៊ុងហ៊ុន ហេតុអ្វីឯងរត់ចេញពីពេទ្យមកទីនេះ? > ជីអ៊ិនស្រែកឡេីងភ្លាត់សម្លេង

<  ប្រាប់បងមកគីម ស៊ុននូ តេីបងត្រូវសុំទោសប៉ុន្មានលានដងទៀត តេីត្រូវធ្វើបែបណាទេីបអូនលេីលែងឲ្យ បង? > ស៊ុងហ៊ុនមិនខ្វល់នឹងអ្វីដែលជីអ៊ិនស្រែកដាក់គេឡេីយ ពេលនេះអ្វីដែលគេខ្វះគឺខ្លាចស៊ុននូចាកចេញពីគេ ខ្លាចស៊ុននូមិនលេីកលែងឲ្យគេ។

< ទោះសុំទោសដល់បងស្លាប់ ទោះធ្វើអ្វីទៀតក៏គ្មានប្រយោជន៍ដែល ខ្ញុំបានសម្រេចចិត្តចាកចេញហេីយ។ > ពាក្យសម្តីមួយៗដ៏ត្រជាក់របស់រាងតូចកាន់តែធ្វេីឲ្យស៊ុងហ៊ុន អន្ទះអន្ទែងក្នុងចិត្ត។

< បងសួរអូន...អូនស្រឡាញ់បងដែលទេ? បងចង់ឲ្យអូននិយាយពាក្យពិតបងសុំអង្វរ ឆ្លើយមកថាអូនក៏ស្រឡាញ់បង ហើយអូននឹងមិនចាកចេញទៅចោលបងទេ។ ឆ្លើយមក គីម ស៊ុននូ ឆ្លើយភ្លាមមក!! > រាងកាយដ៏ទន់ខ្សោយរបស់ស៊ុងហ៊ុនប្រែទៅជាត្រជាក់នឹងស្លេកជាងមុនព្រោះតែគេយំខ្លាំងពេក។

< អូនស្រ..... > រាងតូចហៀបនឹងនិយាយទៅហេីយសម្លេងប្រកាសរបស់ informationក៏បន្លឺឡើងម្តងទៀត

/ សូមអ្នកដំណើរទាំងអស់ត្រៀមខ្លួន ជេីងយន្តហោះអន្តជាតិលេខ335 ដែលធ្វើដំំណើរទៅកាន់ប្រទេស Z ជិតចាកចេញហើយ /

  ដោយឮសម្លេងប្រកាសរបស់informationបែបនេះហេីយ ស៊ុននូក៏និយាយ។

< លាហើយ ខ្ញុំសង្ឃឹមថាបងនឹងរស់នៅដោយភាពរីករាយ > ស៊ុននូបង្វែររ៉ាឡីរបស់គេហេីយដេីរចេញទៅទិញដោយមានទឹកភ្នែកជាច្រេីនដំណក់ហូរមកមិនឈប់ ពេលនេះទប់លែងជាប់ហេីយ។ ស្របពេលនោះរាងកាយរបស់ស៊ុននូក៏ត្រូវបានរាងកាយមួយទៀតមកចាប់ក្រសោបអោបពីក្រោយយ៉ាងណែន។ ហើយម្នាក់នោះគឺជាស៊ុងហ៊ុននេះឯង

< ស៊ុងហ៊ុន?? > រាងតូចបន្លឺសម្លេង ក្រងួរៗឡេីងទាំងទឹកភ្នែកជោគ។
< បងសុំអោបអូនបែបនេះជាលេីកចុងក្រោយបានទេ? ស៊ុននូបងចង់ប្រាប់អូនថាបងស្រឡាញ់អូន បងនឹងរងចាំអូន  > និយាយហើយរាងតូចក៏ប្រលែងខ្លួនពីដៃរបស់ស៊ុងហ៊ុនបន្តិចម្តងបន្តិចម្តង។ មុននឹងចាកចេញគេក៏និយាយ < មិនបាច់រងចាំទេ ស្នេហារបស់ពួកយេីងគ្មានថ្ងៃអាចទៅរួចនោះទេ > និយាយហើយក៏ដេីរចេញទៅ ។
       ដោយបន្សល់ទុកឲ្យរាងក្រាសទន់ជង្គង់ចុះស្រែកយំមិនឈប់។ ពេលនេះគេលែងខ្មាស់អ្នកណាទៀតហេីយ ទោះមានមនុស្សកំពុងតែសម្លឹងមេីលគេស្រែកយំហាក់បីដូចជាមនុស្សឆ្កួតក៏គេលែងខ្វល់ដែល ព្រោះពេលនេះបេះដូងដែលធ្លាប់ស្អប់ខឹងចង់សម្លាប់រាងតូចប្រែមកជាបែកជា100បំណែកព្រោះតែរាងតូចហេីយ។ យំព្រោះស្នេហាដែលមិនសមបំណង មិនមែនយំព្រោះសងសឹកមិនបានទៀតទេ ព្រោះពេលនេះគេបែបសងសឹកបានសម្រេចហេីយ ព្រោះទាំងនាមត្រកូល ទាំងទ្រព្យសម្បត្តិ នឹងអ្វីៗគ្រប់យ៉ាងបានត្រលប់មកគេវិញហេីយ មិនត្រឹមតែប៉ុណ្ណឹងទេ គេក៏បានធ្វេីទារុណកម្មយ៉ាងវេទនាបំផុតមកកាន់ស៊ុននូដូចគ្នា។ ពេលនេះគេគួរតែមានមោទភាពលេីខ្លួនឯងដែលសងសឹកបានសម្រេច ហេតុអ្វីត្រូវមកយំទួញសោកបែបនេះទៅវិញ?

_______________&

រងចាំយូរណាស់មែនអត់? ឥឡូវភាគនេះសុំ View100-200អីមកណា😭❤️

Continue Reading

You'll Also Like

729K 16.2K 67
Two girls are exchanged at birth and are given to the wrong mothers and after 13 years the truth comes out Rosabella Rossi is different from her sist...
111K 8.2K 64
ရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date...
142K 14.4K 17
[Sequel of 'MY SUBCONSCIOUS DESIRE'] Once again, a tale of desire and respect Once again, a tale of Rathod and family bond A multi-couple story. F...
205K 683 26
(HEAVY SUBMISSION THEMES, 18+!!) Oliver, a sophomore at Westbridge University is a bit of a creep and finds himself irresistibly drawn to the girls'...