វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍...

By TeaKooK602

17.4K 1.7K 251

កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនាយម... More

ខឹង
សុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំច្បាប់
សុំ
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ដំណឹង
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ត្រូវការមតិយោបល់
ខ្លឹមសារសុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

617 75 5
By TeaKooK602

ភាគទី7

"មេរៀនមួយនេះបញ្ចប់ត្រឹមនិងសិនចាំបន្តម៉ោងក្រោយចុះ បើអញ្ចឹងប្អូនៗអាចនាំគ្នាចេញទៅផ្ទះបាន"លោកគ្រូ ប្រមែលប្រមូលសង់ភារៈរបស់គាត់ដាក់ក្នុងកាបូបរួចក៏ឆ្លៀតឈរនិយាយជាមួយសិស្សក្នុងថ្នាក់សិន បានគាត់យួរកាបូបចេញទៅ។

    ជីមីនពេលឮគ្រូឲ្យចេញទៅផ្ទះក៏ប្រមែលប្រមូលសម្ភារៈការសិស្សារបស់ខ្លួនចូលក្នុងកាតាបរួចក៏យកម្ពាយជំហៀងបោះជំហ៊ានជើងទៅមុខដោយមុខងាប់មិនរីសូម្បីតែបន្តិច។

    បើនិយាយចំពោះរាងក្រាសនេះវិញគេបានចុចផ្ញើរសារទៅអ្នកផ្ទះមិនឲ្យមកទទួលនាយនោះទេ ពេលផ្ញើរសាររួចយ៉ុនហ្គីក៏ស៊កទូរស័ព្ទចូលហ៊ោប៉ៅខោវិញរួចក៏បានដើរទៅរកកន្លែងចតម៉ូត៉ូធំរបស់ជីមីន។

"សិស្សច្បងយ៉ុនកំពុងឈរចាំអ្នកណា"សិស្សស្រីដើរឆ្លងកាត់និងបាននិយាយសួរគ្នាពេលដែលឃើញយ៉ុនហ្គីចេះតែមើលនាឡិកានិងដៃហើយងាកមើលឆ្វេងស្តាំដូចរកអ្នកណា។

"កាលពីថ្ងៃសិស្សច្បងគាត់ញាំអាហាររួមតុសិស្សទើបចូលថ្មីប្រហែលជាចាំសិស្សថ្មីមិនខាន"នាងជាមិត្តក៏បានឆ្លើយតបវិញដោយពួកគេកំពុងដើរចេញពីសាលាទៅរកឡានអ្នកផ្ទះមកទទួល។

"ជាក្មេងប្រុសមុខងាប់សម្លឹងមើលយូរដូចខ្ទើយនិងមែន"នាងសួរទៅវិញហើយមិត្តនាងក៏បានងក់ក្បាស់ពួកគេក៏សើចរួចក៏បំបែកគ្នាទៅផ្ទះរាងខ្លួន។

" លោក" ជីមីន ពេលដើរមកដល់កន្លែងចតម៉ូត៉ូក៏បានឃើញយ៉ុនហ្គីកំពុងអង្គុយលើម៉ូត៉ូផ្អែកខ្នងនិងដៃចង្កូតជើងម្ខាងសន្តូកទៅលើគូទម៉ូត៉ូ រាងតូចបានហៅយ៉ុនហ្គីតិចៗព្រោះតែឃើញនាយក្រាសបិទភ្នែកច្រជៀកមានកាសស្តាប់ចម្រៀងថែមទៀតផង។
យ៉ុនហ្គីនាយក៏ផ្តើមបើកភ្នែកដកកាសចេញពីច្រជៀកងើបហក់ចេញពីម៉ូត៉ូដោយឈរពីមុខជីមីន។

"អ្នកផ្ទះបងរវល់ បងសុំដោយសារទៅជាមួយផង"ដើម្បីបានក្បែររាងតូចនាយក៏រកលេសកុហកនិយាយចេញមក ជីមីនជ្រួញចញ្ចើមសម្លឹងមើលយ៉ុនហ្គីមិនឈប់ ឆ្ងល់បុរសម្នាក់នេះហេតុអីចូលខ្លួនស្និតនិងគេខ្លាំងម្លេះទាំងដែលគេមិនស្គាល់ថានាយជាអ្នកណាផង។

"សុំដោយសារមិត្តលោកទៅ"ជីមីន ឡើងលើម៉ូត៉ូដោយនិយាយដាក់យ៉ុនហ្គីទាំងទាញមួកសុវត្ថិភាពមកពាក់។

"ហឹុមមម៎"សម្លេងក្រហឹមដើម'ក'បន្លឺឡើងនៅពេលក្រឡេកភ្នែកឃើញដៃមាំក្រាសសុតតែសរសៃរមួយគូរលូកចូលអោបចង្កេះគេ ជីមីនបែរមុខមកមើលក៏ឃើញយ៉ុនហ្គីឡើងលើម៉ូត៉ូដៃអោបចង្កេះគេឡើងខ្វិនបាត់ទៅហើយ។

"មិត្តបងទៅផ្ទះហើយ ត្រឹមជូនបងទៅផ្ទះមួយសង្ឃឹមថាឯងមិនប្រកាន់ទេ" យ៉ុនហ្គី

   ដោយអស់ជម្រើសរាងតូចក៏ព្រមជូនយ៉ុនហ្គីទៅផ្ទះនាយតែម្តង។ ងោង** សម្លេងមូលខាម៉ូត៉ូបន្លឺឡើងរាងតូចជ្រេមួយជុំទើបបានបើកចេញទៅ យ៉ុនហ្គីនេះវិញចង់ប្រលឹងហោះចេញពីខ្លួនហើយពេលរាងតូចលេងបើកម៉ូត៉ូដូចអ្នកបង្ហោះបែបនិង។

  ភូមិគ្រឹះមីនគ្រីសផ្លាយ៍

     ថ្ងៃនេះដោយចង់ចូលក្នុងបន្ទប់កូនប្រុសដើម្បីចូលទៅបោសសម្អាតម្តង ព្រោះតែតាំងពីរយ៉ុនហ្គី ផ្តើមធំនាយក៏ផ្តើមមិនចូលចិត្តឲ្យអ្នកណាចូលរញ៉េររញ៉ៃក្នុងបន្ទប់របស់នាយទេ ពេលនេះទាន់ជាឱកាសដើម្បីបានមើលក្នុងបន្ទប់កូនផង អ្នកស្រីមីនគ្រីសផ្លាយ៍ក៏ធ្វើជាយកលេសមកបោសសម្អាតជូតបន្ទប់កូនប្រុាដោយផ្ទាល់ដើម្បីបានមើលបរិវេណក្នុងបន្ទប់ផង។

    ចូលមកដល់ខាងក្នុងគាត់ក្រឡេកភ្នែកមើលគ្រប់ជ្រុងជ្រោយបន្តិចបានបោះជំហ៊ានដើរទៅរកកន្លែងពូកដេកយ៉ុនហ្គី។

"ជារូបអ្នកណា"អ្នកស្រី មីនគ្រីសផ្លាយ៍បានក្រឡេកភ្នែកឃើញរូបផ្ទាំងយ៉ាងធំតាំងលើជញ្ជាំងក្បាលគ្រែដំណេកយ៉ុនហ្គី គាត់ក៏ដើរទៅមើលឲ្យជិតបន្តិចរួចពោលសួរតែឯងទាំងឆ្ងល់ ដោយគ្មាននរណាឡើយចេញមកឆ្លើយអ្នកស្រីក៏បោះគំនិតទាំងនិងចោលរួចក៏ដើរមើលបន្ត រហូតគាត់បានឃើញសៀវភៅមួយក្បាលដាក់ខុសគេហើយក៏ខុសកន្លែងក៏សម្រេចចិត្តទៅយកវាដើម្បីដាក់ក្នុងទូរសៀវភៅ  ប៉ុន្តែវាមានរឿងគួរឲ្យភ្ញាក់ផ្អើលនៅពេលទូរខោអាវយ៉ាងធំបានពុះញ៉ែកជាពីរបើកច្រកទ្វាសម្ងាត់ចេញមក ក្នុងបន្ទប់សម្ងាត់មួយនោះងងឹតសូន្យ អ្នកស្រីមិននឹកស្មានដល់ទេថាក្នុងភូមិគ្រិះគាត់អាចមានបន្ទប់សម្ងាត់បែបនេះ។

គាត់បានយកទូរស័ព្ទចេញដើម្បីបើកភ្លើងបំភ្លឺដើម្បីចូលទៅខាងក្នុង។

_________________

"អង្គុយសម្លឹងមុខបងរហូតឯងមិនគិតចង់ញាំខ្លះទេហេស៎"យ៉ុនហ្គី ឈ្ងោកញាំអាហារក្នុងចានមានអារម្មណ៍ដូចកែវភ្នែកមួយគូរកុំពុងសម្លឹងមើលនាយទើបសម្រេចចិត្តងើបមុខឡើងដើម្បីមើលក៏ឃើញជីមីនអង្គុយអោបដៃមើលងាយទាំងមុខងាប់មិនរីកសូម្បីតែបន្តិច។ (តួររឿងនេះម៉ែឪអារឹកហើយហា៎យាយពីថាខ្មឺតសាហាវ🙄🙄)

    ពេលនៅតាមផ្លូវចេញពីសាលានិងយ៉ុនហ្គីរអ៊ូក្បែរត្រជៀកជីមីនថាឃ្លានៗច្រើនដងពេកក៏សម្រេចចិត្តឈប់ចតម៉ូត៉ូទុកទៅរកកន្លែងញាំអីតែម្តង។

"ហឹុម ឆាប់ញាំទៅមេឃចង់យប់ហើយ"ជីមីន ក៏បង្វែររឿងនិយាយបន្លំអោនមកញាំអាហាររបស់គេទាំងមិនភ្លេចទេនិយាយឲ្យយ៉ុនហ្គីញាំអាហាររបស់នាយដើម្បីបានទៅផ្ទះវិញ។

<<បងនិងយកអូនត្រឡប់មកនៅក្បែរបងវិញ ប្រពន្ធសម្លាញ់>> យ៉ុនហ្គី នាយមិនខ្វល់និងសម្តីជីមីនបាននិយាយនោះទេនាយអង្គុយសម្លឹងមើលតែជីមីនកំពុងញាំអាហារដោយនិយាយក្នុងចិត្តតែម្នាក់ឯង។

   បរិយាកាសក៏ប្រែជាស្ងាត់ពួកគេទាំងពីរក៏បន្តញាំដោយយ៉ុនហ្គីចេះតែចាប់ម្ហូបឲ្យជីមីនរហូត។

ងឺត*** ម៉ូត៉ូត្រូវបានឈប់នៅមុខរបងភូមិគ្រិះដ៏ធំស្គឹមស្កៃមួយកន្លែង។ យ៉ុនហ្គីចុះពីលើម៉ូត៉ូដោះមួកទៅឲ្យជីមីន។

"បងអគុណហើយដែលចំណាយពេលនៅជាមួយបង" យ៉ុនហ្គី

"ហឹុម មិនអីទេ ថ្ងៃក្រោយកុំចូលមកស្និតស្នាលជាមួយខ្ញុំទៀតអី "និយាយចប់ ជីមីនក៏មូលខាម៉ូត៉ូបើកចេញទៅមិននៅចាំស្តាប់ពាក្យប្រកែកតវ៉ាឬយល់ព្រមរបស់យ៉ុនហ្គីសិននោះទេ។

"កុំសង្ឃឹម"យ៉ុនហ្គី បោះប្រយោគតែប៉ុន្មានឃ្លាចោលភ្នែកតាមមើលម៉ូត៉ូជីមីនបើកចេញទៅផុតនោះឲ្យទឹកមុខញញឹមតិចៗ។

"លោកប្រុស" ម៉ែដោះ បានចេញមកបើកទ្វារបងក៏ឃើញយ៉ុនហ្គីគិតតែឈរសម្លឹងមើលទៅណាមិនដឹងទើបគាត់សម្រេចចិត្តហៅទាំងក្រែងចិត្តបន្តិច ។

"ហឹុម"យ៉ុនហ្គី បែរមកក្រហឹមដើម'ក'បន្តិច ទើបដឹកដៃម៉ែដោះចូលទៅក្នុងភូមិគ្រិះវិញ។

"ឡើងទៅងូទទឹកផ្លាស់សម្លៀកបំពាក់ចេញទៅនិងបានចុះមកស្រូបអាហារជុំគ្នា"លោកមីនគ្រីសផ្លាយ៍ កំពុងចុះពីកាំជណ្តើរក្រោយពីគាត់បានងូទទឹករួចក៏ឃើញកូនប្រុសចេញពីសាលាវិញទើបគាត់តឿនគេឲ្យទៅងូទទឹកនិងបានមកញាំអាហារជុំគ្នាតែម្តង។

".........."យ៉ុនហ្គី មិននិយាយអីក៏ឡើងទៅបន្ទប់នាយតែម្តង។

"បងអម្បាញ់មិញកូនយ៉ុនចេញពីររៀនមែនទេ"អ្នកស្រីមីនគ្រីសផ្លាយ បានចេញពីរផ្ទះបាយមកទាំងដៃកាន់ម្ហូបមកដែល គាត់បានប្រយោគសួរទៅប្តីព្រោះតែអម្បាញ់មិញក៏ឮសម្លេងប្តីគាត់ដូចនិយាយជាមួយនរណា។

"បងឲ្យគេឡើងងូទទឹកហើយ "លោកមីនគ្រីសផ្លាយ៍ ក៏ឆ្លើយតបមកប្រពន្ធវិញដោយដាក់គូទអង្គុយលើកៅអីមុខតុអាហារទាញកែវតែមកក្រេបជញ្ជក់តិចៗដើម្បីចាំវត្តមានកូនប្រុសចុះមកញាំអាហារជុំគ្នា។

___________________

    Morning

ថ្ងៃថ្មីវាមិនខុសរាល់ដងនោះទេមុខសាលាមានសិស្សគ្រប់ជាន់ថ្នាក់ដើរចូលសម្លេងនិយាយគ្នាអូរអរសើចសប្បាយពេញនិង ងោងៗៗ* សូរសម្លេងម៉ូត៉ូធំឡាន់ឮពីរចម្ងាយមកធ្វើឲ្យសិស្សដែលកំពុងដើរនាំគ្នាអែបគៀនគ្រប់ៗគ្នាដើម្បីបើកភ្លើងឲ្យអ្នកជាម៉ូត៉ូបានបើកទៅមុន។

ងឺត** ជីមីនបានជ្រេម៉ូត៉ូចូលកន្លែងឈប់ចតវៃជន្ទល់ម៉ូត៉ូឲ្យបានត្រឹមត្រូវទើបដោះមួកចេញយកកាតាបមកស្ពាយដើរយ៉ាងសង្ហារទៅរកថ្នាក់រៀនរបស់គេ។

"ក្មេងនោះបើកម៉ូត៉ូមិនចេះក្រែងចិត្តអ្នកណាសោះ"ជុងហ្គុក ដើរជាមួយយ៉ុនហ្គីបាននិយាយឡើងព្រោះអម្បាញ់មិញនាយឃើញគ្រប់សកម្មភាពរាងតូចបើកម៉ូត៉ូដូចហោះមកធ្វើឲ្យសិស្សរត់ប្រសាចពេញផ្លូវវែកញែកផ្លូវឲ្យគេជិះ។

"..........." យ៉ុនហ្គី បន្តដើរស្ងៀមស្ងាត់មិននិយាយតែភ្នែកនាយតាមសម្លឹងមើលទៅកាន់ជីមីនមិនឈប់។ ជុងហ្គុក តាមមើលភ្នែកយ៉ុនហ្គីក៏ឃើញថាភ្នែកយ៉ុនហ្គីតាមសម្លឹងមើលទៅកាន់ជីមីនមិនប្រិចសោះឡើយ។

"ឯងចូលចិត្តក្មេងម្នាក់និងមែន"ជុងហ្គុក វាអាចជាសំណួរឆោតល្ងង់តែនាយចង់សួរឲ្យឮចេញពីរមាត់យ៉ុនហ្គីតែម្តង ។

"បើយើងថាមែនឯងជឿទេ"យ៉ុនហ្គី

  សូមរងចាំភាគបន្ត

        ចេះតែឆ្លៀតសរសេរបានក៏សរសេរឲ្យមួយភាគនិងសិនទៅមិនដឹងកាលជាពីរជំងឺទេ អាចជាយូរទៀតណាស់មើលទៅ😊😌

    

Continue Reading

You'll Also Like

209K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
794K 29.6K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
395K 11.9K 80
"I'm not afraid to hit a girl," he argued, and you grinned. "I know you aren't," you said, "because you know I can fight back, and you wanna know how...
74.9K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...