MY wife don't cry 💔💦(Comple...

Da LH__HY

186K 10.3K 278

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung Altro

ផ្ដើមរឿង...
part 2: Kim Taeyung
Part 3
Part 4...
part 5
Part: 6....
Part 7.....
Part 8
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 42
Part 43
Part 44
Part 45

Part 36

2.6K 200 10
Da LH__HY


    ជុងហ្គុកបានទៅក្រុមហ៊ុនទាំងចិត្តមិនចង់ ព្រោះដឹងថាបើនាយមិននៅអាការ:ថេយ៍និងរើរ ឡើងភ្លាមៗ តែ ...ទោះនាយនៅក៏មិនអាចជួយអីថេយ៍បានដែរ បានត្រឹមឃើញរូបភាពឈឺចាប់ទាំងនោះផ្ទាល់ភ្នែកប៉ុណ្ណោះ

    ពេលមកដល់ក្រុមហ៊ុនភ្លាមក៏ប្រញាប់ចូលប្រជុំភ្លែត នាយចង់ត្រឡប់ទៅវិញអោយលឿនបំផុត ក្រែងលោកអាចទៅដល់មុនអាការ:នោះកើតឡើង តែក៏មិនអាចឃាត់បានព្រោះពេលមកដល់ឡាន ជុងហ្គុកបានក្អកម្ដងទៀតទៅហើយ

"ខិខិៗ"

"ចៅហ្វាយក្អកញឹកញាប់ណាស់"

"ឯងក៏ដឹងថាវាមកពីអី"

"តែយ៉ាងណាក៏គួរតែទៅពេទ្យពិនិត្យមើលដែរ ក្អកឈាមញឹកបែបនេះមិនល្អទេ"

"យើងអាយុជិតសាមសិបហើយ ខិៗ" ក្នុងអំឡុងពេល2ឆ្នាំងចុងក្រោយ ជំងឺក្អកធម្មតារបស់នាយនិងវិវត្តន៍ទៅដំណាក់កាលផ្សេង បើសិនជានាយនៅតែបណ្ដោយបែបនេះបន្តទៀត

"ចៅហ្វាយលេបថ្នាំទៅ" ជេយ៍តឿនព្រោះនាយមិនព្រមលេបសោះ

"ម្ដងនេះឯងមិនបាច់ទៅតាមយើងទេ នៅមើលថែការពារថេយ៍ ហើយប្រើជីវិតពាក់កណ្ដាលទៀតអោយសប្បាយចិត្តចុះ ខិខិ"

"អត់ទេ ចៅហ្វាយកុំនិយាយបែបនេះ លេបថ្នាំទៅខ្ញុំសុំអង្វរ ខ្ញុំបានសន្យាហើយ មកជាមួយគ្នាទៅវិញក៏ជាមួយគ្នាដែរ" ជេយ៍បន្ថែមល្បឿនជាងមុនព្រោះដឹងថាពេលទៅដល់ផ្ទះនាយនិងលេបវា

"យើងមានអារម្មណ៍រអៀសខ្លួនដែលនាំទុក្ខដល់ឯងដែរ"

"អត់ទេ វាជាការសម្រេចចិត្តរបស់ខ្ញុំ"

រីងៗ!

"ចៅហ្វាយអ្នកផ្ទះតេមកថាអ្នកប្រុសយ៉ុនគូមករកអ្នកប្រុសថេយ៍"

"បន្ថែមល្បឿន" ជុងហ្គុកទាញថ្នាំមកលេបទប់

______________

ក្រាក   ជុងហ្គុកបើទ្វាចូលមកឃើញថេយ៍នៅអង្គុយលើកគ្រែមើលមកនាយដោយកែវភ្នែកនឹងថ្កល់

"បងរៀបការជាមួយខ្ញុំដើម្បីអី"

"អូនកើតអី"

"ខ្ញុំសួរបង"

"ការពារអូន"

"ការពារ?ត្រូវហើយបងរៀបការជាមួយខ្ញុំដើម្បីការពារខ្ញុំពីសូហូប៉ុណ្ណោះឥឡូវគេស្លាប់ហើយ គុជនាគនោះក៏បានលើបងវិញដែរ ខ្ញុំគួរតែដកខ្លួនចេញ ស្អែកពួកយើងទៅលែងលះគ្នាទៅ"ថេយ៍ដើរទៅទូរើខោអាវដាក់វា៉លី

"ថេយ៍!អូននិយាយអីមានដឹងខ្លួនទេ"

"ថេយ៍ និយាយគ្នាសិន" ជុងហ្គុកទាញថេយ៍អោយបែរមក

"ខ្ញុំដឹងអស់ហើយបងចង់និយាយអី បងរៀបការជាមួយខ្ញុំព្រោះការពារ ព្រោះគុជនោះ បងធ្វើជាស្រលាញ់ខ្ញុំព្រោះបណ្ដាសារនោះ ព្រោះដើម្បី អោយខ្ញុំដោះវាអោយបង ព្រោះខ្ញុំជាវីយ៉ុង ព្រោះសងកម្ម ព្រោះអីទៀតនិយាយអោយអស់មក"ជុងហ្គុកឈរគាំងព្រោះមិនដឹងថាថេយ៍ដឹងរឿងទាក់ទងនឹងវីយ៉ុងមកពីណា ក្រែងមុននេះថាយ៉ុនគូមករករឿងហី

"ថ្នាំនេះជួយទប់បងកុំក្អកឬក្អួតពេលខ្ញុំយំត្រូវទេ" ថេយ៍រត់ទៅលើកថ្នាំកំប៉ុងតូចមួយបង្ហាញនាយ ដែលពេលមុនគេសួរនាយ នាយឆ្លើយថាជាវីតាមីន

"អូនដឹងមកពីណា"

"បងរៀបការជាខ្ញុំព្រោះខ្ញុំជាវីយ៉ុងមែនទេ"ថេយ៍សម្រួតខ្លួនអង្គុយចុះ

"ថេយ៍-"

"ដែលបងការពារខ្ញុំព្រោះខ្លាចខ្ញុំឈឺហើយយំមែនទេ"

"......" ជុងហ្គុកស្ងាត់មិនតប ព្រោះវាជាការពិត

"ហើយកាលដែលបងមើលថែការពារខ្ញុំសព្វគ្រប់ ហាមមិនអោយធ្វើនេះមិនអោយធ្វើនោះ ហាមមិនអោយមុតដៃមុតជើងព្រោះបើខ្ញុំឈឺម្ដង បងនិងឈឺ100ដងមែនទេ"

"ថេយ៍...បង"

"ខ្ញុំសួរថាមែនទេ" ថេហ្យុងស្រែកព្រោះគេខឹងណាស់ខឹងដែលជុងហ្គុកលាក់គេពីរឿងនេះ

"មែន ប៉ុន្តែ..."

"ខ្ញុំមិនមែនជាវីយ៉ុងទេ ខ្ញុំមិនមែនជាអ្នកដែលបងត្រូវរំដោះកម្មទេ  ខ្ញុំគ្រាន់តែជាវិញាណដែលកើតមកដើម្បីអោយបងឈឺប៉ុណ្ណោះ ហើយខ្ញុំក៏គ្មានវិធីដោះបណ្ដាសារអោយបងដែរ ខ្ញុំមិនអាចមានកូនទេ ពួកយើងបែកគ្នាទៅ ហើយទៅរកយ៉ុនគូចុះ គេទើបអាចមានកូនបាន"  គេដកដង្ហើមមួយហឹកទើបនិយាយ

"ទេ បងមិនទៅណាទេ"

"ជុងហ្គុក!" ថេហ្យុងងើបមុខមកហៅឈ្មោះនាយទាំងហួសចិត្ត នេះនាយមិនចង់រស់ទេមែនទេ

"រឿងទាំងអស់នេះអូនដឹងមកពីណា"បន្ទាប់ពីស្ងាត់អស់ជាយូរជុងហ្គុកក៏សួរ

"វីយ៉ុង!!" កន្លងមកអ្នកដែលធ្វើអោយថេហ្យុងកើតអាការ:នោះជាវីយ៉ុងជាអ្នកដែលជុងហ្គុកត្រូវរំដោះកម្មពិតប្រកដ ហើយគេមកទីនេះក៏ដើម្បីសម្លប់នាយដោយប្រីប្រាស់រាងកាយថេហ្យុង

"បងស្រលាញ់អូនជាអូន ថេហ្យុង" ជុងហ្គុកនិយាយអោយថេយ៍ងើបមើលមុខនាយពួកគេម្នាក់អង្គុយពិតទូម្នាក់អង្គុយពិតគ្រែ

"បងស្រលាញ់អូនតាំងពីថ្ងៃដំបូងដែលយើងជួបគ្នា   ទទួលស្គាល់បងរៀបការព្រោះអូនជាវីយ៉ុងព្រោះបណ្ដាសនោះមែន តែបងមិនចង់ដោះបណ្ដាសានោះទេ កាលដែលបងលាក់អូនព្រោះខ្លាចពេលអូនដឹងការពិតហើយអូននិងចង់ចាំការឈឺចាប់ទាំងអស់របស់វីយ៉ុងហើយវានិងធ្វើអោយអូនឈឺចាប់ម្ដងទៀត បងនិយាយពិត "

"ខ្ញុំមិនអាចជួយអីបងទេ បើបងនៅក្បែរខ្ញុំកាន់តែគ្រោះថ្នាក់ វីយ៉ុងនិងសម្លាប់បង"

"បងមិនខ្លាចទេ"

"តែខ្ញុំខ្លាច"

"អូនស្រឡាញ់បងទេ?"

"......"

"បងស្រលាញ់អូន "

"ជុងហ្គុកវាមិនមែនជាពេលសារភាពស្នេហ៍ទេ"

"បើមិនមែនពេលនេះពេលណាក្រែងអូនអ្នកប្រាប់បងហេសថាវីយ៉ុងចង់សម្លាប់បង ឬអូនចង់អោយបងកើតជាខ្មោចហើយទើបមកពន្យល់សប្តិប្រាប់អូន"

"បងមិនគិតធ្វើអីសោះឬ"

"បងប្រាប់អូនហើយថាបងមិនចង់ដោះបណ្ដាសារទេ "

"តែអូនចង់អោយបងដោះ បងឈឺចាប់មកគ្រប់គ្រាន់ហើយ"

"ចុះអូនមិនឈឺទេហេស"

"......"ថេហ្យុងក្រវីក្បាល បដិសេធទាំងដែលវាជាការពិត

"អូនដឹងទេ បងចង់រៀបការជាមួយវីយ៉ុងដើម្បីអី"

"សងកម្ម"

"ទេ ដើម្បីមើលថែគេ"ជុងហ្គុកបង្ខិតខ្លួនចូលមក  ជិតថេយ៍ទាញគេអោយអង្គុយលើភ្លៅខ្លួនហើយនិយាយ

"បងដឹងថាកន្លងមកវីយ៉ុងក៏ឈឺណាស់ដែរព្រោះបណ្ដាសាប្ដូរនិងកាឈឺចាប់របស់គេទើបបងចង់មើលថែ គេដោយផ្ទាល់ មិនទាក់ទងនិងការដោះបណ្ដាសារទេ ព្រោះបងមិនដឹងដោះយ៉ាងមិច"

"យ៉ុនគូប្រាប់ថា ត្រូវអោយប្រពន្ធបងមានកូន"

"គេដឹងមកពីណា"

"ម៉ាក់បងប្រាប់"

"បងមិនការជាមួយគេទេ បងចង់នៅជាមួយអូន"

"យ៉ាងណាក៏អូនត្រូវតែចេញដែរ វីយ៉ុងប្រាប់អូនច្បាស់ណាស់ថាគេនឹងសម្លាប់បងបើអូនមិនព្រមចេញពីបងទេ"

"ហេតុអីគេចាំបាច់ដេញអូនចេញដែរ ក្រែងអូនកើតមកដើម្បីនៅក្បែរបងមិនចឹង"

"ព្រោះអូនជួយបងរាល់លើក ពេលគេមកសម្លាប់បង"

"ចឹងអាការៈនោះ"

"ដំបូងគេមកបញ្ជាអោយអូនសម្លាប់បង តែដោយសាតែអូនមិនព្រមធ្វើតាមទើបគេមកធ្វើដោយផ្ទាល់"

"ហេតុអីអូនអត់ប្រាប់បង"

"ព្រោះអូនអត់ដឹងថាបងត្រូវបណ្ដាសារ អូនគិតថាគ្រាន់តែការពារបងចេញពីវីយ៉ុងក៏ចប់"

"បងបារម្ភពីអូនណាស់ ថ្ងៃក្រោយកុំលាក់បងចឹងទៀត "ជុងហ្គុកស្ដីអោយថេហ្យុងភ្លេចគិតថានាយទេជានាក់លាក់គេមុននោះ

"បងទេដែលលាក់អូននោះ" បើនាយប្រាប់គេពីរឿងបណ្ដាសារនោះគេប្រាកដជាប្រាប់វិញដែរហើយ

"ថ្ងៃក្រោយមានរឿងអីកុំលាក់គ្នាទៀតណា"នាយអោនទៅថើបថេយ៍មួយខ្សឺត

"អោបអូនអោយណែនបានទេ" មិនថាថ្ងៃខាងមុខមានរឿងអីកើតឡើង តែសូមអោយតែថ្ងៃនេះអូនបានអោបបងអោយណែនបំផុតគ្រប់គ្រាន់ហើយ

"ហេតុអីបេះដូងអូនលោតញាប់យ៉ាងនេះ អូនខ្លាចហេស"

"អឹម" ថេហ្យុងងក់ក្បាល

"ជឿបង គ្រប់យ៉ាងនិងល្អប្រសើ"ជុងហ្គុកអោបថេហ្យុងណែនជាងមុន និងថើបគេមួយខ្សឺតយ៉ាងវែងប្រាប់ថាអោយជឿជាក់នាយ ទាំងដែលនាយខ្លួនឯងគ្មានជំនឿចិត្តបន្តិចសោះ

(សុំទោសថេហ្យុង បងដឹងថាកម្មបងវាក្រាស់ បងពិតជាចង់រុញអូនអោយទៅឆ្ងាយណាស់ តែបើបងហ៊ានតែដើរចេញពីអូនតែមួយជំហ៊ានអូននិងកាន់តែយ៉ាប់ សុំទោសដែលបងគ្រាន់តែជាប្ដីម្នាក់ដែលអត់បានការ) ថេហ្យុងមកទីនេះគឺដើម្បីធ្វើបាបជុងហ្គុក តែគេបែរជាជួយនាយទៅវិញ បែបនេះហើយទើបនាយមិនព្រមចាកចេញ ព្រោះខ្លាចវីយ៉ុងប្ដូរគោលដៅទៅជាថេហ្យុងវិញ...







_______________

To be continues.....❤️💜
JaeLy 💜




Continua a leggere

Ti piacerà anche

69.5K 5.5K 47
Jeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទី...
2.2K 86 31
បុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។
1.7K 154 5
ស្នេហាជាផ្ចាញ់ផ្ចាល? 2024/2/10 សរសេរដោយ:មីនយ៉ុនហួរ
14.8K 1.6K 13
ជារឿងរ៉ាវស្នេហាឆ្លងជាតិដែលកាលពីជាតិមុនពួកគេបានព្រាត់គ្នាម្តងទៅហើយតែក៏ត្រូវព្រហ្មលិខិតចារអោយមកជួបគ្នាជាថ្មីក្នុងជាតិថ្មី។តើជាតិនេះស្នេហាពួកគេនឹងសមបំណង...