បើគ្រាន់តែ ស្រលាញ់?

By minsa99

96.8K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក

2.4K 140 1
By minsa99

     ពាក្យសម្តីធ្ងន់ៗទាំងនោះកាន់តែអាក្រក់ស្តាប់ទៅៗនឹងមានឥទ្ធិពលយ៉ាងខ្លាំងក្លាគ្រប់ពេលដែលស្តាប់ឮសូរបញ្ជាទាំងស្រែកបណ្តេញដេញចេញ យកអំណាចមកបាំងមុខបញ្ហា ហើយធ្វើទង្វើមិនគួប្បីដើម្បីចង់យកឈ្នះមិនឱ្យខានតែបានទៀត។ ជុងហ្គុកលេបលាក់អារម្មណ៍ឈឺចាប់ក្រោមទិដ្ឋភាពដ៏អាម៉ាស់ ខណៈខ្សែភ្នែកមនុស្សជាច្រើនបានសម្លឹងមើលមកពេញដោយភាពសើចចំអកបូករួមទាំងការប្រមាថជាច្រើនទៀត។

     “យ៉ាងម៉េច លោកគ្មានដំណោះស្រាយឱ្យខ្ញុំទេតើមែនទេ? លោកចង់ភ្លក្សរស់ជាតិ ជីវិតវេទនានៅពេលដែលគ្មានមុខរបរអ្វីសម្រាប់ប្រកបអាជីវកម្មបន្តតទៅទៀត អាជីពរបស់លោកនឹងត្រូវបាត់បង់ទៅ រលាយហិនហោចខ្ទេចគ្មានសល់ជាមិនខាន!”

     “នេះជាកំហុសរបស់ខ្ញុំ ទុកឱ្យខ្ញុំជាអ្នកចេញមុខដោះស្រាយ!” អ្នកដែលទាមទារចម្លើយយ៉ាងដាច់អហង្ការមុននេះ សើចហឹះហើយញោចចុងមាត់ញញឹមយ៉ាងស័ក្តិសមចិត្ត វាត្រូវតែអ៊ីចឹងហើយ មនុស្សធ្វើខុសសមតែទទួលបានការពិន័យ។

     “ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក..” ជុងហ្គុកមិនអលឯកចិត្តគំនិតយូរត្រៀមខ្លួនសម្រាប់ទទួលយកបញ្ហាដែលខ្លួនបានប្រព្រឹត្តមុននេះរួចជាស្រេច ហើយងើបមុខឡើងសម្លឹងទៅកាន់ម្ចាស់ដៃគូរជម្លោះ ពេញដោយខ្សែភ្នែកតានតឹង។

     “ឯងជាសិស្ស ដែលរៀននៅសាលាជាមួយយើងដូច្នេះ..” ភាគីម្ខាងទៀត ក្រោកឈរឱបដៃលើដើមទ្រូង ទ្រឹងគិតរួចក៏ចាប់ញញឹមឡើងលាក់កំណួចហើយឱនមកសម្លឹងមើលសំបកស្បែកជើងក្លប់របស់ខ្លួនឯងដែលមានសភាពប្រឡាក់ធូលីដីបន្តិចបន្តួច ទើបត្រូវងើបមុខឡើង ចោលចម្លើយទៅកាន់វ័យជំទង់វិញ៖

     “បើឯងចង់ធ្វើការ ឬចង់រៀននៅទីនេះបន្ត ត្រូវជូតស្បែកជើងឱ្យយើង រាល់ថ្ងៃ!!” ហួសហេតុពេកហើយ វាប្រៀបដូចជាការជាន់ឈ្លីកិត្តិយស មុខមាត់ កេរ្តិ៍ឈ្មោះ។ ទឹកមុខដ៏កម្សត់បានត្រឹមសំដែងការឈឺចាប់ឡើងមក បំពង់កអួលរងុំកាន់តែធ្វើទុកបុកម្នេញរហូតដល់ដំណក់ទឹកភ្នែកចាប់ផ្តើមហូរស្រក់ចុះមកច្រោក ដោយសារតែគេឈរនៅទីងងឹត មិនសូវមើលឃើញពីសភាពដែលគេជួប ថាក្នុងពេលនេះគេកំពុងតែយំខ្លាំងៗយំដូចជាឈឺចាប់ខ្លាំង ឈឺខ្លាំងរកថាមិនត្រូវឡើយ។ ទើបប្រឹងដកដង្ហើមយ៉ាងតានតឹងហើយបង្ហើបបបូរមាត់ចោលសំណួរទៅកាន់ដៃគូរជម្លោះទាំងចង្វាក់សំឡេងញ័រតតាត់៖

     “មិនយល់ថាវាហួសហេតុពេកទេឬ?”

     “ហួសហេតុ? មនុស្សសំរាមដូចជាឯងចេះខ្វល់ពីកិត្តិយសដែរ?”

     ចម្លើយដែលគ្មានការយោគយល់ បានធ្វើឱ្យផ្លូវដែលគេតម្រូវគួរជ្រើសរើស បានដើរមកដល់ទីទ័លច្រក ហើយគ្មានផ្លូវមួយណាដែលគេអាចគេចវេសបានព្រោះរនាំងវណ្ណៈក្រឬមានចំពោះគេនៅពេលនេះគឺគ្មានសេចក្តីតវ៉ាអ្វីទាំងអស់។

     “.....” ជុងហ្គុក ស្ងាត់មាត់ច្រៀប រួចឈានជើងទាំងសងដើរចូលទៅលុតជង្គង់អង្គុយចុះ ងាកមកចាប់រាវរកកន្សែងស្អាតក្នុងហោប៉ាវអាវទាញចេញមក ហៀបនឹងជូតជម្រះធូលីដីទៅហើយ តែភាគីម្ខាងទៀតបែរជាបោះសម្តីដ៏ហួសចិត្តឡើងមកម្តងទៀត។

     “កន្សែងរបស់ឯងធំក្លិនស្អុយណាស់ យកមុខរបស់ឯង មកជូតស្បែកជើងឱ្យយើងមក!” ម្រាមដៃស្រឡូនលើកឡើងចាប់ច្រមុជក្បាលអ្នកកំលោះ រួចសង្កត់ខ្លាំងៗរហូតថ្ពាល់ជុងហ្គុកកកិតទៅលើស្បែកជើង មួយគូរនោះ ត្រដុសញីតាមដែលចិត្តខឹងគ្រោត រហូតដល់អ្នកដែលត្រូវគេធ្វើបាប លួចខាំមាត់យំទប់សំឡេង ខ្សឹកខ្សួរទ្រាំរហូតដល់ពេលដែលអ្នកខាងណោះអស់ចិត្តអស់ចង់។ម្ចាស់មេការបានត្រឹមតែងាកមុខចេញសែនអាណិតកូនចៅឈរឃ្នើសចិត្តចំពោះចរឹកកូនអ្នកមានយ៉ាងជូរចត់ សម្បូរតែទ្រព្យធន់ តែសីលធម៌ ចិត្តថ្លើម ហាក់ដូចជាគ្មានក្នុងខ្លួនបន្តិចណានោះសោះ។

     “យកស្រាមកណេះ!”

     “នេះល្បង!” ប្រអប់ដៃស្រឡូន លូកចូលទៅចាប់យកកែវស្រា មុននឹង ជះឆាច់ទៅលើខ្លួនជុងហ្គុកមួយទំហឹង ព្រមទាំងចាប់យកចានដាក់អាហារជះបង្ហិនកម្ទេចចោលប្រឡាក់ខោអាវគេទៀត។

     “មនុស្សសំរាម!” ដងខ្លួនរាងតូចស្គមស្រឡូនស្ទុះក្រោកឈរ លើកជើងជាន់ទៅលើប្រអប់ដៃដែលដាក់ទ្រាតលើឥដ្ឋ។

     “សឺត!!!” ជុងហ្គុកខាំមាត់បញ្ចេញសំឡេងឈឺចាប់តាមជើងធ្មេញ ឈឺសឹងតែបាក់ឆ្អឹងម្រាមទាំងកំណាត់ៗ។

     ផាច់!!!

     “ហ៊ឹក!”

     “អាមនុស្សធន់ទាប ថ្ងៃក្រោយឱ្យចេះប្រមាណខ្លួន ឈប់ធ្វើខ្លួនគ្រាន់បើនៅចំពោះយើងទៀតវាពិតជាគួរឱ្យខ្ពើមណាស់!” គេឈប់ជាន់ហើយដកជើងចេញព្រមទាំងប្រមូលគ្នីគ្នាដើរចេញទៅអស់គ្មានសល់។ បុគ្គលិកដទៃស្រាប់តែរត់ស្ទុះចូលមកជួយសម្អាតតុដែលប្រឡាក់កាកសំណល់ ហើយក៏មានបុគ្គលិកប្រុសម្នាក់ជួយយកអាសារគ្រាហ៍ជុងហ្គុកឡើងផងដែរ។

     “ឯងទៅរួចទេ?” យូហ៊ាន ដាក់ដៃទះទៅលើស្មាធ្លាក់ចុះនោះថ្នមៗហើយចាប់សង្កេតមើលទឹកមុខដ៏កម្សត់ដោយខ្សែភ្នែកសោកសៅ។

     “ខ្ញុំមិនអីទេ!” គេប្រាប់ទាំងសំឡេងញ័រតតាត់ ឈានជើងដើរចេញពីបារទាំងទឹកភ្នែកហូរបុកសម្រុកជាន់កគ្នាដាបពេញផែនថ្ពាល់រហេមរហាម។ គេដើរបណ្តើរនឹកស្រណោះអាណិតជីវិតខ្លួនឯងបណ្តើរទឹកភ្នែកហូរជោកក្រណាត់អាវផ្សើមអស់ បបូរមាត់ញ័រសសឹក សឹងតែស្រែកព្រលែងការឈឺចាប់ទាំងអម្បាល់មាណចេញមកឱ្យអស់ពីខ្លួន។

     “ខ្ញុំមិនបន្ទោសម៉ាក់ មិនបន្ទោសប៉ា ដែលឱ្យជីវិតមកខ្ញុំ សម្រាប់រស់នៅក្នុងស្ថានភាពបែបណានោះទេ ខ្ញុំខុសខ្លួនឯង ខ្ញុំជាអ្នកខុសដែលកើតមកជ្រើសរើសយកភាពទន់ជ្រាយខ្លាំងពេកពេលរៀនចប់ខ្ញុំនឹងវិលត្រលប់ទៅរកអ្នកទាំងពីរវិញ មនុស្សនៅក្នុងទីក្រុងទាំងអស់ពិតជាអាក្រក់ខ្លាំងណាស់ ចិត្តពួកគេគឺខ្មៅកខ្វក់ ខ្ញុំស្អប់គ្រប់គ្នាដែលនៅទីនេះខ្លាំងណាស់!” ជុងហ្គុក ឈរស្រែកខ្លាំងៗ ក្តាប់ដៃម៉ាត់ដាល់ជញ្ជាំងម៉ាំងៗជាំសាច់ជ្រាំឈាមទាល់តែហើមក្រញរដៃនឹងដាច់រលាត់ស្បែក។

      បន្ទប់ជួល

      រាងកាយដែលគ្មានកម្លាំង សល់តែសំបក គ្មានក្តីសង្ឃឹម បានត្រឹមទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋទាំងក្លិនផ្អួរស្អុយគគ្រូកលើដងខ្លួន សភាពប្រឡាក់ស្រមេកស្រមក មុខមាត់សោកសៅក្រៀមក្រំ ស្លេកៗគ្មានឈាម គិតហើយ ឃើញហើយ ពិតជាអាណិតខ្លួនឯងខ្លាំងណាស់ ខណៈដែលបាយក៏គ្មានញាំ ប្រាក់ក៏គ្មានចាយ ត្រូវរង់ចាំរហូតដល់ពេលបើកប្រាក់ខែម្តងទៀត ទុកបង្គ្រប់បង់តែថ្លៃសាលាតែប៉ុណ្ណោះ។

      ជុងហ្គុក លើកដៃជូតកៀសដំណក់ទឹកចេញស្អាត ត្រដរក្រោកដើរទៅបន្ទប់ទឹក ដើម្បីដោះសម្លៀកបំពាក់ទុកត្រាំបោក រួចងូតទឹកសម្អាតខ្លួន ព្យាយាមដើរមករកគ្រែគេងទាំងដៃជើងល្ហិតល្ហៃ ឃ្លានសឹងតែខ្យល់គស្លាប់ទៅហើយ។

      “ខ្ញុំប្រហែលធ្វើតាមសន្យាដែលលោកយាយចង់បាន មិនបានទេ ចៅសូមទោស ខួរក្បាលរបស់ចៅល្ងង់ខ្លាំងណាស់ ជីវិតដែលចៅបានជួបនៅពេលនេះគឺប្រៀបដូចជានរកទាំងស្រុងអ៊ីចឹងលោកយាយ!” គេដេកសើចញញឹមយំលាយឡំអារម្មណ៍ជូរចត់ ស្ថានភាពប្រហាក់ប្រហែលទៅនឹងមនុស្សឆ្កួត តើគេគួរត្រូវរស់នៅក្នុងទិដ្ឋភាពបែបនេះដល់ពេលណាទៀត ហេតុអីគេមិនអាចផ្លាស់ប្តូរខ្លួនឯងបាន ហេតុអីសូម្បីតែការប្រាថ្នារស់នៅក្នុងជីវិតសាមញ្ញមួយនឹងគេក៏មិនអាច?គ្រប់យ៉ាង ទាំងឋានៈ មុខមាត់ រូបរាង គេអន់មួយចប់ សូម្បីតែខួរក្បាលក៏ល្ងង់ សង្គមនេះក៏មើលមកកាន់គេ ចាត់ទុកគេដូចជាសំរាម នរណាក៏អាចមើលស្រាលគេបានដែរ គិតហើយកាន់តែឈឺចាប់ គិតហើយកាន់តែនឹកអាណិតស្រណោះជីវិតដ៏កម្សត់របស់ខ្លួនឯងខ្លាំងណាស់។
     
      ថ្ងៃថ្មីនេះ
      ម៉ោង ៦:៣០នាទីព្រឹក
     
      ថ្ងៃនេះមិនខុសពីម្សិលមិញ សភាពយ៉ាប់យឺន នឹងទឹកមុខស្មឿគ គ្មានកម្លាំងនៅតែបន្តបង្ហាញឡើងជាញឹកញាប់ដដែល។ ជុងហ្គុក ពាក់វែនតាធំៗ ស្ថិតក្នុងរូបរាងធាត់ មុខមាត់ក្រៀមក្រំ សក់ក្រញាញ់ សម្បុរស្រអាប់ ជាកូនអ្នកក្រដែលមកពីខេត្តឆ្ងាយតាមស្រុកភូមិជនបទម្តងទៀត។ គេដើរចូលទៅក្នុងថ្នាក់រៀន សិស្សដែលជាមិត្តរួមថ្នាក់ សម្លឹងមើលមកកាន់គេ តាមដោយក្រសែភ្នែកស្អប់ខ្ពើម មិនខុសប្លែកពីរាល់ដងអ្វីប៉ុន្មានឡើយ។

      នៅពេលដើរមកដល់តុអង្គុយភ្លាម ទឹកមុខចាប់ផ្តើមប្រែប្រួស លើសមួយកម្រិតទៀត។ តុដែលគេអង្គុយរៀន ឃើញមានសុទ្ធស្នាមប៊ិកទឹកលុបហ្វឺតដែលសរសេរជាភាសាកូរ៉េ ជាពាក្យជេរប្រមាថ ហើយធំក្លិនស្អុយឆ្អេះឆ្អាបគគ្រិចកខ្ងក់ថែមទៀត។ វ័យជំទង់ស្ងាត់មាត់ ហើយដាក់កាតាបចូលថតតុ រួចរ៉ូតដកសៀវភៅចេញមកអង្គុយរៀនធម្មតា តាមរបៀបមនុស្សដែលមានចិត្តអត់ធ្មត់ មិនរករឿងអ្នកណា ថែមទាំងអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ ហើយអត់ទ្រាំជាមួយក្លិន ពិបាកទទួលយកទាំងនោះបានទៀត។

      “ហឹះ!” សិស្សប្រុសម្នាក់សក់ក្បាលត្រងោលសើចហឹះក្នុងបំពង់ក ថ្នាក់យកទឹកនោមមកចាក់ស្រោចពីលើតុប៉ុណ្ណឹងហើយនៅទ្រាំបានទៀត។

      “ធំក្លិនឆ្អេះណាស់ ពួកឯងមានធំក្លិនអីទេ? ក្លិនស្អុយឆ្អេះឆ្អាប សំរាមៗ រលួយៗពិបាកទ្រាំខ្លាំងណាស់!!”

      “មែនហើយៗស្អុយណាស់វ្ហើយ!” លើសពីនេះពួកគេបាននិយាយឌឺដងឡើង ហើយថែមមូរប្រដាសគប់តម្រង់មកកាន់ ជុងហ្គុក ខ្លះក៏ត្រូវក្បាល ខ្លះទៀតក៏ត្រូវមុខ ឯខ្លះទៀតមានដាក់បន្លំដុំថ្មតូចៗគប់ចំថ្ងាស់របស់គេទៀតក៏មានដែរ។

      “អាចង្រៃចំជាពូកែអត់ធ្មត់មែន!” មិនត្រឹមតែគប់ក្រដាសដាក់ សើចចំអក និយាយស្តីអាក្រក់ស្តាប់ ជេរប្រមាថត្រឹមតែប៉ុណ្ណឹងនោះទេ ថែមទាំងព្រួតលើកគ្នាទៅវាយទាត់ធាក់ជុងហ្គុកទាល់តែបែកមុខបែកមាត់ទៀត។

      “ពួកឯងធ្វើស្អី?” ខណៈពួកគេកំពុងតែសប្បាយដៃយ៉ាងជក់ចិត្តនោះ ទង្វើដ៏ថោកទាបទាំងប៉ុន្មានត្រូវបានបញ្ឈប់ ស្របនឹងពេលដែលវត្តមានវ័យជំទង់មានរាងតូចច្រឡឹងបានស្រែកមួយទំហឹងសំឡេងឡើង ហើយចោលខ្សែភ្នែកទៅសម្លឹង អ្នកដែលអង្គុយឱនឈ្ងោកកត់មេរៀនយ៉ាងស្ងៀមស្ងាត់ ឥតស្រែកតវ៉ាចំពោះអ្នកដែលបានធ្វើបាបខ្លួនទៀត។

      “ចន ជុងហ្គុក!!!” ជុងហ្គុក ងើបខ្លួនឡើង។

      “.....” គេស្ងាត់ហើយសម្លឹងមេីលមុខម្ចាស់សំឡេងនោះដោយខ្សែភ្នែកក្រៀមក្រំ។

      “ក្រោកឡើងមក..”

      “.....” គេបន្តស្ងាត់ម្តងទៀត ហើយបន្តឱនកត់មេរៀនដដែល។ អ្នកដែលបន្ទរសំឡេងឮៗចាប់សំដែងអាការៈហួសចិត្តឡើងមក អាក្មេងល្ងីល្ងើម្នាក់នោះ ចំជាឈ្លើយច្រលើសបើសរកលេខដាក់គ្មានពិតមែន។

      “ចន ជុងហ្គុក មានឮខ្ញុំនិយាយទេ?” ហ្សិនហ៊ី ដែលជាប្រធានថ្នាក់ស្រីស្រាប់តែស្ទុះស្ទាដើរទៅចាប់ទាញដៃរបស់គេអូសចេញពីហ្វូងសិស្សទំនើងយ៉ាងត្រដាបត្រដួស ត្រូវគេវាយធ្វើបាបប៉ុណ្ណឹងហើយ នៅល្ងង់ទ្រាំឱ្យគេប្រើកម្លាំងបាយមកលើខ្លួនបានទៀត។

     ជាន់ខាងក្រោមនៃវិទ្យាល័យ

     បន្ទប់សម្រាកសង្គ្រោះបឋម

     “ឯងមិនឈឺទេអ្ហេស?” ហ្សិនហ៊ី សួរឡើងស្របនឹងពេលលាបរបួសឱ្យគេ។ ជុងហ្គុក ស្ងាត់មាត់ហើយសំងំឱ្យនាងជូតរបួសឱ្យបន្តទៀត។
    
     “ហេតុអីឯងអន់យ៉ាងនះទៅជុងហ្គុក? ឯងពិតជាល្ងង់ខ្លាំងណាស់ដែលត្រូវធ្វើខ្លួនបែបនេះ? ឯងដឹងទេ ថាការវាយដំជ្រាំធាក់យូរៗទៅខ្លួនប្រាណរបស់ឯង ច្បាស់ជាទ្រុឌទ្រោមរាល់ថ្ងៃ បើវាយចំក្បាលញឹកញាប់ សម្ពាធឈាមនិងសរសៃប្រសាទរបស់ឯងច្បាស់ជាប៉ះទង្គិច..ហើយក៏...”

     “ខ្ញុំឃ្លាន!!!” ម្តងនេះនាងជាអ្នកស្ងាត់មាត់ឈឹង។ ជុងហ្គុក និយាយកាត់សម្តីនាងផឹង សំឡេងក្រពះរើធ្វើទុក្ខស្រាប់តែឮសូរគ្រូកៗឡើងមកប្របត្រចៀកអ្នកទាំងពីរ។

     កង់ទីន..

     “ញាំតាមសម្រួលទៅជុងហ្គុក!” ជុងហ្គុក ឱនដួសបាយញាំកាយញាត់ៗចូលមាត់ឥតស្តាប់សម្តី ហ្សិនហ៊ី ឡើយគេអត់បាយមកជាងពីរថ្ងៃហើយ គេពិតជាឃ្លានហេវហត់អស់កម្លាំងហើយក៏ងងឹតមុខ ស្រេកទឹកណាស់ដែរ។

     “ឯងខានញាំបាយមកប៉ុន្មានថ្ងៃហើយ?” នាងប្រធានថ្នាក់សួរឡើងម្តងទៀត រួចដកយកកំប៉ុងថ្នាំក្នុងហោប៉ាវអាវ ដាក់ទៅលើតុក្បែរដៃ ជុងហ្គុក រួមជាមួយដបទឹក។

     “ពីរថ្ងៃហើយ!!” ជុងហ្គុក តបរួចប្រញាប់មូលគម្របដបទឹកអកផឹក ញាំឆ្អែតទើបលើកក្រណាត់អាវលើខ្នងដៃជូតមាត់។

     “មើលទៅឯងបែបនេះរាល់ថ្ងៃមិនបានទេ ញាំថ្នាំរួចទៅផ្ទះសម្រាកចុះ ខ្ញុំមិនយកអវត្តមានរបស់ឯងទេ!”

     “ខ្ញុំចង់រៀន ខ្ញុំមិនឈប់សម្រាកទេ!!”

     “ឯងរឹងយ៉ាងនេះ?” អ្នកទាំងពីរប្រកែកគ្នាទៅមករហូតដល់ធ្វើឱ្យអ្នកដែលអង្គុយក្បែរនោះ ចាប់មានអារម្មណ៍មួុម៉ៅឡើងមកឥតស្រណុកចិត្ត។

     “អាកញ្ជៈក្នុងបារ ទៅដល់ទីណាជួបមុខវាគ្មានសិរីមង្គលសោះ!” កំលោះតូចដែលអង្គុយស្រស់ស្រូបបាយ នឹកនិយាយឡើងទាំងខ្សែភ្នែកសម្លឹងមើលទៅកាន់មនុស្សពីរនាក់យ៉ាងជ្រេញជម្រេញចង់ចាប់រឹតកឱ្យដាច់ខ្យល់ស្លាប់ទាំងពីរ ទាំងថ្លង់ ទាំងខ្ពើម ស្អុយក៏ស្អុយ ស្រីឆ្កួតម្នាក់នោះចេះទ្រាំបានទៅកើតដែរ។

      ថេយ៉ុង!!
     
      គីម ថេយ៉ុង ជាកូនមហាសេដ្ឋីដែលនរណាៗក៏ល្បីថាគេជាមនុស្សកោងកាច មានអំណាច មានលុយ ចូលចិត្តធ្វើបាបសិស្សដែលគេស្អប់ក្នុងសាលាយ៉ាងឃោឃៅព្រមទាំងប្រើឱ្យជូតស្បែកជើង ជូតសម្អាត ប្រើការបីដូចជាកញ្ជៈដាច់ថ្លៃក៏មានដែរ។

     “ឯងអង្គុយសម្លឹងមើលនរណា?” ដេណាំ ដាក់គូទអង្គុយចុះងាកទៅតាមខ្សែភ្នែកមិត្ត ទើបដឹងថា តាមពិតជាអាបុគ្គលិកបម្រើសេវាកម្មលើកស្រានៅឯក្នុងក្លឹបកាលពីយប់សោះ។

     “ឯងចង់យ៉ាងម៉េច?” ថេយ៉ុង ងាកមកសម្លឹងមុខ ដេណាំ ឮដូច្នោះគេស្រាប់តែញោចញញឹមចុងមាត់ឡើង។

     “ហ្សិនហ៊ី ជាមនុស្សដែលយើងស្អប់ខ្ពើមចាប់តាំងពីប្តូរមករៀននៅទីនេះភ្លាមដូច្នេះ..”

     “ចេញពីរៀនចាំយើងចាត់ការជូន!”

     “ល្អ!!!”











Continue Reading

You'll Also Like

297K 34.5K 86
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
2.8M 163K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
509K 1.5K 11
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...