វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍...

By TeaKooK602

18.7K 1.8K 251

កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនាយម... More

ខឹង
សុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំច្បាប់
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំ
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ដំណឹង
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ត្រូវការមតិយោបល់
ខ្លឹមសារសុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

672 85 21
By TeaKooK602

ភាគទី6

"ជីមីន..." សម្លេងស្រែកទាំងភ្លាត់សម្លេងរាងស្អកៗក្រល៎រធំទឹកមុខភ្ញាក់ផ្អើលបានបង្ហាញច្បាស់ៗ អ្នកក្នុងបន្ទប់ការិយាល័យនាំគ្នាបើកភ្នែកធំៗពេលស្តាប់ឮសម្លេងអ្នកហៅឈ្មោះជីមីនទាំងស្រែក។

"យ៉ុនហ្គី/ អាយ៉ុន"លោកនាយកទាំងជុងហ្គុកដែលចូលមកតាមក្រោយយ៉ុនហ្គីដៃកាន់សៀវភៅជាច្រើនកម្រាសបានស្រែកហៅយ៉ុនហ្គីដោយភ្ញាក់ផ្អើល នេះពួកគេកំពុងតែស្តាប់ច្រឡំមែនទេ មុននេះសម្លេងយ៉ុនហ្គីហៅឈ្មោះជីមីនច្បាស់ណាស់ ឬមួយក៏យ៉ុនហ្គីមិនមែនជាមនុស្សគទេ ? អ្នកណាភ្ញាក់ផ្អើលអ្វីក៏ភ្ញាក់ផ្អើលទៅយ៉ុនហ្គីបែបជាស្ទុះទៅរកជីមីនវឹង អោបក្រសោបរាងកាយដែលនាយកំពុងរងចាំអស់ពេលយូរមកហើយ។

"លោក"ត្រៀមខ្លួនមិនទាន់យ៉ុនហ្គីមកស្ទុះអោបភ្លាមៗធ្វើឲ្យជីមីនដែលបម្រុងងើបឈរពីកៅអីនោះប៊ីសតែអស់ជំហររកនិងដួលផ្ងារក្រោយទៅហើយ រាងតូចបានបង្ហើមសូសំនាងហៅយ៉ុនហ្គីតិចៗ ខួរក្បាលហាក់ឆ្ងល់ជាខ្លាំង នាយស្គាល់គេបានយ៉ាងមិចទើបហៅឈ្មោះគេបានច្បាស់ដល់ម្លឹង កែវភ្នែកជីមីនសម្លឹងមើលទៅកាន់ជុងហ្គុក ចញ្ចើមទាំងគូរជ្រួញចូលគ្នាបញ្ជាក់បានថាគេឆ្ងល់ចង់សួរទៅកាន់ជុងហ្គុកដោយប្រើក្រសែរភ្នែកសួរ។

"អាយ៉ុនលែងគេទៅឯងមកស្ទុះអោបគេចឹងមិចកើត "ជុងហ្គុក ចូលមកទាញយ៉ុនហ្គីចេញពីរការអោបជីមីន តែរាងក្រាសមិនព្រមលែងទេទឹកភ្នែកន័យក្តីរំភើបញ៉ាប់ញ័របានស្រក់ចុះមកនាយក្រាសបានសង្ងំឈរអោបជីមីនយ៉ាងស្ងៀមស្ងាត់ រាងតូចមានអារម្មណ៍ថាអាវគេសើមទើបគេដឹងថានាយក្រាសកំពុងសង្ងំយំទើបឈរស្ងៀមឲ្យយ៉ុនហ្គីអោប។

   លោកនាយកនិងជុងហ្គុកក៏ហាក់មានអារម្មណ៍ថាភ្ញាក់ផ្អើលម្តងទៀតហើយក្រោយបានឃើញយ៉ុនហ្គីចេះយំ នេះគឺជារឿងកម្របំផុតតាំងពីរតូចក្រូចឆ្នាដល់ធំយ៉ុនហ្គីមិនដែលនិងថាយំម្តងផង សូម្បីតែនិយាយ តែថ្ងៃនេះយ៉ុនហ្គីក៏និយាយហើយនៅថែមទាំងយំទៀតបើមិនភ្ញាក់ផ្អើលនោះគឺចម្លែកណាស់។

"សុំ សុំទោស" យ៉ុនហ្គី បានលែងជីមីនពីរការអោបដោយពោលពាក្យសុំទោសទាំងញ័របបូរមាត់តតាក់រួចក៏បើកទ្វារដើរចេញពីរការិយាល័យទៅ ។

"លោកនាយកនេះសៀវភៅ"ជុងហ្គុក ពេលឃើញយ៉ុនហ្គីចាកចេញទៅបាត់ចឹងក៏រហ័សហុចសៀវភៅទាំងអស់ឲ្យលោកនាយកហើយស្ទុះវឹងរត់ទៅតាមយ៉ុនហ្គី។

"អេ៎...."លោកនាយកចង់ស្រែកឃាត់នាយឲ្យនៅជួយរៀបសៀវភៅគាត់សិនតែមើលចុះរត់ចាកចេញឡើងបាត់ស្រមោលឈឹង។

"ហិហិ អ្នកប្រុសចាំខ្ញុំជូនទៅរកថ្នាក់រៀនសិនថ្ងៃក្រោយចាំដើរមើលជុំវិញសាលា"លោកនាយក ងាកមកសើចនិងជីមីនបែបខ្លាចចិត្តរួចហើយក៏រាដៃដើម្បីបង្ហាញឲ្យជីមីនទៅមុនគាត់និងបានគាត់ទៅតាមក្រោយហើយប្រាប់ផ្លូវទៅថ្នាក់របស់គេផង។

_______________

    នៅក្រោមដើមឈើរមានបង់តុអង្គុយលេងមួយក្រោយពីរបានចាកចេញពីរការិយាល័យហើយយ៉ុនហ្គីក៏មកអង្គុយកន្លែងនេះខួរក្បាលបានចាប់ផ្តើមគិតហេតុអីបានជីមីនមិនចាំនាយតែនាយបែបជាចាំជីមីនទៅវិញ។

"ហុើយមកអង្គុយទីនេះយើងខំតាមរកសឹងស្លាប់"កំពុងបណ្តែតអារម្មណ៍គិតផងក៏មានសម្លេងជុងហ្គុកមកនិយាយកាត់ផ្តាច់អារម្មណ៍នាយឡើងដាច់អស់រលីងធ្វើឲ្យនាយគិតស្អីទៀតមិនបាន ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរយ៉ុនហ្គីទាំងដកដង្ហើមឃឃូសព្រោះគេរត់តាមរកយ៉ុនហ្គីឡើងហត់បែកញើសហើយ។

"....."ទឹកមុខរាបស្មើរធម្មតាមិននិយាយអ្វី នាយទុកពាក្យសម្តីជុងហ្គុកគឺជាខ្យល់។

"អម្បាញ់មិញសិស្សថ្មីដែលចូលមកនិងឯងស្គាល់មែនទេ"ជុងហ្គុក ចាប់ផ្តើមនិយាយដើម្បីកុំវាស្ងាត់នាំតែអាប់អួរ។

"....."យ៉ុនហ្គីនៅតែភ្លឹកបណ្តែតអារម្មណ៍គិតមិនបានខ្វល់ជាមួយសម្តីជុងហ្គុកទេ។

"ផាច់* អាយ៉ុនហែងឮអញ់សួរអត់"ដោយហេតុយ៉ុនហ្គីអត់ឆ្លើយគិតតែភ្លឹកជុងហ្គុកក៏ទះស្មានាយមួយដៃស្រែកសួរចង់ជិតនិងត្រជៀកយ៉ុនហ្គីហើយ។

"ហ្អឹម"យ៉ុនហ្គីមិនខ្វល់ងើបចេញដើរទៅរកថ្នាក់រៀនឲ្យជុងហ្គុកសម្លឹងមើលទៅកាន់យ៉ុនហ្គីដែលចាកវេញទៅទាំងឆ្ងល់។

" មាត់ចេះនិយាយតែមិននិយាយឃើញសិស្សថ្មីហៅឈ្មោះគេឡើងច្បាស់ ហុើយ មានមិត្តជាគល់ឈើវាតែចឹង"ជុងហ្គុក និយាយតែឯងក្រវីក្បាលដោយភ្នែកមើលទៅកាន់ដំណើរយ៉ុនហ្គី។

សាលារៀននៅដេហ្គ

[រូបដំណាងទេខ្ញុំមិនដឹងសាលានេះនៅទីក្រុងណាឡើយ😄]



"ហុើយយ៎! នឹកអាមីនដល់ហើយ"ថេយ៉ុង ដើរបោចផ្កាស្មៅមកបេះលេងគប់ទៅនេះទៅនោះដើម្បីបំបាត់ការអត់ផ្សុក គេដើរតែឯងចូលទៅរកថ្នាក់រៀនដោយធ្វើមុខជូ ពេលជីមីនផ្លាស់ប្តូរទៅសេអ៊ូលជីមីនបានផ្ញើរសារមកប្រាប់គេដែល ទើបធ្វើឲ្យពេលនេះគេនៅតែម្នាក់ឯងដើរមកថ្នាក់ក៏ម្នាក់ឯង។

"អេ៎បងថេយ៍"សាន់ណា មិនដឹងចេញពីប្រឡោះប្រហោងណាមកដល់ក៏អៀក'ក'ថេយ៉ុងទាំងហៅឈ្មោះរបស់ថេយ៉ុងថែមទៀតផង។

"ហ្វូ...ឯងលេងចឹងៗប្រលឹងបងហោះសីុប្រលិតហើយ"ថេយ៉ុង យកដៃមករឹតទ្រូងអម្បាញ់មិញគេភ័យណាស់នៅសុខៗសាន់ណានាងមកអៀក'ក'គេដូច្នេះ។

"អឹមម៎ បងថេយ៍ឯណាបងមីន ថ្ងៃនេះខ្ញុំចាំគាត់ទៅទទួលមិនឃើញសោះទើបឲ្យអ្នកបើកឡានជូនមកតែម្តង"សាន់ណា ក្រឡេកឆ្វេងស្តាំរកជីមីនតែដូចមិនឃើញស្រមោលទើបនាងដាច់ចិត្តសួរថេយ៉ុងតែម្តង។

"គ្រួសារវាផ្លាស់ទៅរស់នៅសេអ៊ូលហើយ"ថេយ៉ុង ឆ្លើយទាំងដើរឡើងទៅអគារថ្នាក់រៀនរួចក៏ចូលក្នុងថ្នាក់ដាក់កាតាបអង្គុយតុខ្លួនឯងដោយសាន់ណាក៏អង្គុយតុដែលគេធ្លាប់អង្គុយពីរនាកជីមីនកាលមុន។

"ហេតុអីបងមីនអត់ប្រាប់ខ្ញុំផង"សាន់ណា សួរដោយឆ្ងល់នេះនាងជាគូរដណ្តឹងណាហេតុអីបានជាមិនប្រាប់ដល់នាងផងអញ្ចឹង។

"គ្រូមកហើយ"សិស្សផ្សេងក្នុងថ្នាក់ស្រែកប្រាប់គ្រប់គ្នា ហើយម្នាក់ៗក៏នាំគ្នាអង្គុយស្ងាត់ផ្តោតអារម្មណ៍ទៅការរៀនសូន្យ។

     ពេលថ្ងៃ

     នៅកន្លែងកុងទីនញាំអាហាររាងតូចកំពុងអង្គុយឈ្ងោកញាំតែឯងសិស្សប្រុសស្រីនាំគ្នាសម្លឹងមើលភាពស្រស់ស្អាតរាងតូចឲ្យពួកគេឃើញហើយលង់និងសម្រស់ដ៏ស្រស់ស្អាតនិងភ្លាមៗ។

ទឹង** សម្លេងចានដាក់លើតុទល់មុខជីមីនធ្វើឲ្យរាងតូចត្រូវផ្អាកសកម្មភាពញាំងើបមុខឡើងសម្លឹងមើលទៅអ្នកដែលឈរទល់មុខខ្លួន។

"តុអត់ទំនេរយើងសុំអង្គុយផង"យ៉ុនហ្គី និយាយទាំងគំរោះគំរើយមិនចាំអ្នកខាងមុខអនុញ្ញាតទេនាយដាក់ខ្លួនអង្គុយតែម្តង។

"......"ជីមីន មិននិយាយក៏ឈ្ងោកមុខញាំបាយក្នុងចានរបស់គេបន្ត។

"សិស្សច្បងយ៉ុនគាត់និយាយបាន នេះយើងកំពុងតែស្តាំច្រឡំមែនទេ"សិស្សនៅកន្លែងនិងគឺបានឮយ៉ុនហ្គីនិយាយក៏នាំគ្នាភ្ញាក់ផ្អើល សម្លេងខ្សឹបខ្សាវក៏បន្លឺឡើងសិស្សទាំងអស់បានបាញ់ក្រសែរភ្នែកមើលយ៉ុនហ្គីនិងជីមីនគ្រប់គ្នា។

"សម្លេងរបស់គាត់ពិតជាពិរោះណាស់" សិស្សស្រី ម្នាក់ក៏សរសើរពីសម្លេងយ៉ុនហ្គី។

"កុំញាំអានិង" ពេលឃើញជីមីន បម្រុងដួសម្ហូបដែលមានខ្ទឹមបារាំងយ៉ុនហ្គីស្រែកឃាត់ភ្លាមៗព្រោះតែជាតិមុនជីមីនប្រតិកម្មជាមួយនិងខ្ទឹមបារាំង ។ ជីមីនជ្រួញចញ្ចើមចូលគ្នាងើបមុខសម្លឹងយ៉ុនហ្គីដោយឆ្ងល់ទើបសម្លឹងមើលម្ហូបដែលគេដួសមានបន្លែគ្រប់មុខថែមទាំងលាយខ្ទឹមបារាំងទៀតទើបធ្វើឲ្យយល់ថា ព្រោះគេពិតជាប្រតិកម្មនិងខ្ទឹមបារាំងមែន។

"យករបស់យើងវិញទៅ"យ៉ុនហ្គីដួសចានថាសអាហារជាមួយនិងជីមីន គេជ្រើសយកបាយម្ហូបដែលជីមីនញាំនោះមកញាំវិញទាំងប្រើស្លាបព្រាជីមីនដែល។

"សិស្សច្បងស្លាបព្រាខ្ញុំ"ជីមីន ចង់បានស្លាបព្រាមកវិញតែយ៉ុនហ្គីបែបមិនខ្វល់គិតតែញាំ ដោយធ្វើអីមិនបានជីមីនក៏ញាំអារហាររបស់យ៉ុនហ្គីដែលពួកគេប្តូរគ្នាមុននេះ។

                      សូមរងចាំភាគបន្ត

អានរួចតើអាចនាំគ្នាខមិនសាច់រឿងខ្លះបានអត់ ទាល់តែមានអ្នកខមិនសាច់រឿងបានខ្ញុំអាចសរសេរភាគបន្តចេញបាន។

Continue Reading

You'll Also Like

101K 2K 35
🔞🔞🔞 You R@ped me you are a sinner i will expose you in front of this world MR JEON JUNGKOOK.... .................................... He is taking...
824K 33.2K 38
On that fateful Halloween night, Lily and James survived while Voldemort apparently 'marked' Harry Potter as his equal. Aria Potter, twin sister of...
128K 2.3K 47
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...
745K 20.3K 75
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...