រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ]...

By Thein_Bin

7.5K 817 93

ព្រោះតែការធ្វើបាបរបស់គ្រួសារគីមធ្វេីមកលេីគ្រួសារស៊ុងហ៊ុន ធ្វើឱ្យគេមានការខឹងសម្បារនិងមានចិត្តគុំគួនទៅលេីគ្រួសា... More

វិកលចរិត 01 (ការវិលត្រលប់មកវិញរបស់ខ្ញុំ)
វិកលចរិត 02 ( បងប្រុសផាកស៊ុងហ៊ុន)
វិកលចរិត 03 ( ស្រឡាញ់បងប្រុស )
វិកលចរិត 04(សារធាតុគីមីដែលមានជាតិពុល)
វិកលចរិត 05 ស្រាពុល?
ចាំរឿងវិកលចរិកទេ???
វិកលចរិត [ Ep 6 ] សុំទោស
វិកលចរិត [ Ep 7 ] បងមិនកុហកទេ
វិកលចរិត Ep08
hiii
វិកលចរិត [ EP 9 ] យេីងនឹងយកឯងមកវិញ
វិកលចរិត Ep11[ជីវិតថ្មី]
វិកលចរិត EP 12
វិកលចរិត EP13 [ ចប់ វគ្គមួយ]
វិកលចរិត [ វគ្គ២ ]

វិកលចរិត EP10 " ចាកចេញ "

366 48 8
By Thein_Bin


   រយៈពេលមួយខែអ្វីៗបានប្រែប្រួលត្រឹមមួយពព្រិចភ្នែក។ ស៊ុននូដែលជាកូនចុងរបស់គ្រួសារផាកបានប្រកាសលាលែងពីបញ្ចីឈ្មោះគ្រួសារ ហើយចាកចេញពីគ្រួសារផាកដោយមិនយកអ្វីទៅឡេីយ។ ដោយប្រគល់អ្វីៗគ្រប់យ៉ាងឲ្យទៅកូនប្រុសបង្កេីតតែម្នាក់គក់របស់គ្រួសារផាកវិញ គឺ ផាក ស៊ុងហ៊ុន។ ដំណឹងមួយនេះធ្វេីឲ្យគ្រប់គ្នាភ្ញាក់ផ្អេីលជាខ្លាំងជាពិសេសមនុស្សក្នុងសង្គមអ្នកមាន សារព័ត៌មានជាច្រើនបានចុះផ្សាយហូរហែរ ចំណែកឯផាក ស៊ុងហ៊ុនក៏ហាក់ភ្ញាក់ផ្អេីជាមួយហ្នឹងការលះបង់ដ៏ធំនេះដូចគ្នា។ បេីសិនជាស៊ុននូមិនធ្វេីបែបនេះទេគេអាចរស់នៅសោយសុខយ៉ាងស្រួលទោះមានឈ្មោះជាកូនចុងក៏ដោយប៉ុន្តែសារជាតិរបស់ក្មេងប្រុសម្នាក់នេះស្មោះត្រង់ហេីយពូកែខ្លាចចិត្តអ្នកដទៃដូច្នេះគេមិនអាចសោយសុខតែម្នាក់ឯងលេីទ្រព្យសម្បត្តិដែលម្តាយគេធ្វេីថោកទាបដេីម្បីបានបែបនេះឡេីយ។

" ដល់ពេលហើយ " រាងតូចច្រឡឹងឈរនៅពីមុខផ្នូររបស់ម្តាយខ្លួននឹងលោកផាកដែលជាឪពុកចុង។ ថ្ងៃនេះគេមកលេងដោយមានបាច់ផ្កាមួយបាច់យកមកផ្ញេីទៀតផង។ នាយតូចសម្លឹងមេីលទៅផ្នូរលោកទាំងពីរទាំងទឹកភ្នែកហេីយក៏ស្រមៃទៅពេលអតិតកាល។ បេីទោះបីជាស៊ុននូជាកូនចុងក៏ពិតមែនតែលោកផាកផ្តល់ក្តីស្រឡាញ់ផ្តល់អ្វីៗគ្រប់បែបយ៉ាងឲ្យទៅកូនចុងម្នាក់នេះពេញទំហឹង។ ព្រោះតែក្តីមេត្តាបែបនេះហេីយ ទេីបគ្រប់យ៉ាងបានលាតត្រដាង។

/ អតិតកាល

ប្រាវ......

   សម្លេងធ្លាក់ថូផ្កាឮលាន់ឡេីងស្របពេលដែលមេឃចាប់ផ្តេីមភ្លៀងខ្លាំងឡេីងដូចជាកំពុងតែយំហាក់ឈឺចាប់ជាខ្លាំង។

" ហេតុអី? ហេតុអីសម្លាប់កូនប្រុសរបស់ខ្ញុំ។ " សំណួរមួយឮឡេីងពីមាត់របស់លោកផាក។ សួរទៅកាន់អ្នកស្រីស៊ុន

" អូ...អូនសុំទោស " អ្នកស្រីស៊ុនយំឡេីងញ័រខ្លួនគាត់លូនឈោងដៃទៅតោងជេីងលោកផាកទាំងទឹកភ្នែករហាម។ ឯស៊ុននូបានត្រឹមឈរយំនាយមិនដឹងថាគួរតែនិយាយយ៉ាងម៉េចឬប្រកែកបែបណាទេព្រោះវាជាកំហុសរបស់ម្តាយខ្លួនពិតមែន ម្តាយខ្លួនជាអ្នករៀបចំផែនការឲ្យគេជិះឡានបុកស៊ុងហ៊ុនឲ្យស្លាប់។ នោះជាការពិតគ្មានលេសអ្វីដោះសារទៀតឡេីយ។

" ខ្ញុំទុកចិត្តនាង ខ្ញុំស្រឡាញ់នាងហ្នឹងកូនប្រុសរបស់នាង ខ្ញុំផ្តល់អ្វីៗគ្រប់យ៉ាងឲ្យទៅនាង!! ប៉ុន្តែនេះជាការតបស្នងឬ? កូនប្រុសរបស់ខ្ញុំស្លាប់ទៅ5ឆ្នាំហេីយខ្ញុំតែងតែគិតមករហូតថាជាគ្រោះថ្នាក់ដោយចៃដន្យ។ "  លោកផាកនិយាយទាំងអួលដេីមក។ អ្នកណាថាលោកមិនស្រឡាញ់កូន អ្នកណាទៅដាច់ចិត្តបណ្តេញកូនឲ្យចេញពីផ្ទះ។ គ្រប់យ៉ាងវាសឹតសឹងតែមានហេតុផល។ លោកផាកគិតថាស៊ុងហ៊ុនអាចនឹងទទួលយកមិនទាន់បានពេលដែលខ្លួនមានប្រពន្ធថ្មីហេីយថែមទាំងមានកូនចុងដែលមិនជាប់សាច់ឈាមម្នាក់ទៀត មួយរយៈដែលគ្រួសារស៊ុននូចូលមកនៅជាមួយស៊ុងហ៊ុនហាក់ប្លែកណាស់គេមិនមាត់មិនករក
នរណាមិនញាំបាយទឹកមុខមិនសប្បាយដូចពីមុន ស៊ុងហ៊ុនច្បាស់ជាពិបាកចិត្តណាស់ ម្តាយខ្លួនចាកចេញទៅមិនដល់មួយឆ្នាំលោកប៉ាដែលធ្លាប់សន្យាថាមិនយកប្រពន្ធថ្មីបែរជាក្បត់ពាក្យសន្យាជាមួយខ្លួន ច្បាស់ជាខូចចិត្តខ្លាំងណាស់ចាប់តាំងពីម្តាយស្លាប់ទៅស៊ុងហ៊ុនពឹងផ្អែកលេីលោកប៉ាបំផុត ប៉ុន្តែពេលលោកប៉ាមានគ្រួសារថ្មីស៊ុងហ៊ុនចាប់ផ្តេីមមិនសប្បាយចិត្តអស់សង្ឃឹមលេីលោកផាកទេីបធ្វេីឲ្យផ្លូវចិត្តបែរទៅជាមិនល្អឡេីង។ ហេតុនេះហើយទេីបលោកផាកសម្រេចចិត្តបញ្ជូនស៊ុងហ៊ុនឲ្យទៅនៅមន្ទីរពេទ្យចិត្តសាស្ត្រមួយរយ:ដេីម្បីឲ្យផ្លូវចិត្តស៊ុងហ៊ុនត្រលប់មកធម្មតាវិញ។ ប៉ុន្តែអ្នកណាទៅនឹកស្មានដល់ទៅថាអ្នកស្រីស៊ុនឃោឃៅហ្នឹងអត្មានិយមថ្នាក់នេះ?

រយៈពេលដែលលោកផាកបានដឹងរឿងគ្រប់យ៉ាង លោកហាក់មានជំងឺខ្សោយឡេីងជាខ្លាំងលោកពិតជានឹកកូនប្រុសរបស់លោកណាស់ តែមិននឹកស្មានថាអ្វីៗគ្រប់យ៉ាងប្រែទៅជាអាក្រក់នៅពេលដែលលោកមានប្រពន្ធថ្មីបែបនេះ។ បន្ទាប់មកមួយរយៈចុងក្រោយក៏កេីតហេតុដ៏រឹតតែអាក្រក់ថែមមួយទៀតដោយ លោកផាកនឹងអ្នកស្រីស៊ុនបានជួប គ្រោះថ្នាក់ចរាចរណ៍ខណៈ:ពេលដែលទេីបហ្នឹងចាកចេញពីមន្ទីរពេទ្យ។ រឿងមួយនេះហើយដែលធ្វើឲ្យស៊ុននូកាន់តែខូចចិត្តគេបាត់បង់បងប្រុសដែលគេស្រឡាញ់លេីសលប់ហើយបន្ទាប់មកក៏ត្រូវបាត់បង់ឪពុកម្តាយដែលគេមិនអាចរស់ខ្វះបានទៀត ជីវិតស៊ុននូពេលនោះពិតជាវេទនាមិនចាញ់ស៊ុងហ៊ុននោះទេបេីទោះនាយតូចមិនឈឺរាងកាយដូចដែលស៊ុងហ៊ុនជួបប៉ុន្តែបញ្ហារផ្លូវចិត្តដ៏ក្មេងខ្ចីរបស់គេឈឺជាងស៊ុងហ៊ុនមួយពាន់ដង។ ដោយហេតុនេះទេីបស៊ុននូតែងតែព្យាយាមឲ្យគេសុេីបស្វែងរកស៊ុងហ៊ុនជារឿយៗតែរកពុំឃេីញសោះ រហូតដល់ថ្ងៃដែលស៊ុងហ៊ុនចាប់នាយតូចទេីបពួកគេបានជួបគ្នា។

បច្ចុប្បន្ន /

   ទឹកភ្នែកថ្លាៗក្តៅអ៊ុនៗហូរចុះមកកាត់ផែនថ្ពាល់ដ៏តូចរបស់ស៊ុននូ។ គេព្យាយាមមិនយំទេប៉ុន្តែមានរឿងមួយដែលនឹកឃេីញហេីយទប់ទឹកភ្នែកមិនបានទាល់តែសោះ។

" ខ្ញុំហ្នឹងចាកចេញពីបងស៊ុងហ៊ុន ទោះខ្ញុំស្រឡាញ់បងខ្លាំងប៉ុណ្ណាក៏ដោយ យ៉ាងណាទំនាក់ទំនងរវាងបងនឹងខ្ញុំវាមិនអាចក្លាយជាស្នេហាផ្អែមល្ហែមដូចគូរស្នេហ៍ដទៃបានទេ។ " ស្នេហារបស់ស៊ុងហ៊ុននឹងស៊ុននូប្រៀបបីដូចជាមានខ្សែដ៏វែងមួយមកប្រទាក់គ្នាឲ្យស្រាយមិនចេញដូចជាខ្សែ ខណ្ឌរវាងឋានទាំងបីអញ្ចិង។ វាពិបាកជាងដោះស្រាយគណិតវិទ្យាទៅទៀត។

" ខ្ញុំពិតជានឹកបងណាស់ ចង់អោបបង ហើយចង់ប្រាប់បងថា [ ខ្ញុំស្រលាញ់បង ] " ស៊ុននូតូចនិយាយទាំងយំអណ្តឺតអណ្តក់ បេះដូងសឹងតែប្របេះបែកជាបីបួនចំណែកទៅហេីយ កាលដែលជ្រើសរើសផ្លូវដើរចាកចេញពីមនុស្សដែលយើងស្រឡាញ់ស្មេីជីវិតវាមិនមែនថាមិនឈឺចាប់ទេប៉ុន្តែបេីនេះជាអ្វីដែលអាចធ្វេីឲ្យជីវិតរបស់ស៊ុងហ៊ុនស្ងប់សុខនឹងអាចរីករាយបានស៊ុននូសុខចិត្តឈឺចាប់ដេីរចេញពីស៊ុងហ៊ុន។ ទាំងដែលការពិតស៊ុងហ៊ុនស្រែកទាមទាឲ្យនាយតូចនៅក្បែរគេឥតឈប់ឈរ ប៉ុន្តែនាយតូចហាក់រអៀសខ្លួនទេីបសុខចិត្តចាកចេញដោយភាពស្ងៀមស្ងាត់ បន្ទាប់ពីឈរយំអស់ចិត្តហើយស៊ុននូក៏និយាយពាក្យប៉ុន្មានម៉ាត់ចុងក្រោយនៅពីមុខផ្នូរបស់លោកផាកនឹងអ្នកស្រីស៊ុន " បេីសិនពេលនេះលោកទាំងពីរនៅមានជីវិត ខ្ញុំប្រហែលជាមិនឯកការទេ លាសិនហើយលោកប៉ាអ្នកម៉ាក់ពេលវេលាដែលសាកសមខ្ញុំនឹងមកលេងអ្នកទាំងពីរម្តងទៀត "មុននឹងចាកចេញស៊ុននូអោនគោរពរផ្នូអ្នកទាំងពីររួចក៏ ឈានជេីងដេីរចាកចេញពីកន្លែងនោះបាត់ទៅ។

មន្ទីរពេទ្យ /

   ស៊ុងហ៊ុនបន្ទាប់ពីស៊ុននូចាកចេញទៅមួយរយ:ជំងឺរបស់គេហាក់ធ្ងន់ធ្ងរឡេីងពីមួយថ្ងៃទៅមួយថ្ងៃ។ បាយមិននឹកទឹកមិនស្រេក ក្រោកពីដេកឡើងក៏ស្រែកហៅឈ្មោះ ស៊ុននូៗមិនឈប់។

" អតិកាលប្រៀបដូចជាស្រមោល តាមលងបន្លាចខ្ញុំគ្រប់ពេលគ្រប់វេលា ទោះខ្ញុំព្យាយាមបំភ្លេចយ៉ាងណាក្តី ក៏អតិកាលដ៏សែនជូចត់មួយនោះនៅតែតាមខ្ញុំឥតឈប់ " ស៊ុងហ៊ុនដេកនៅលេីគ្រែពេទ្យ សភាពហាក់ស្លេកស្លាំង

" ស៊ុងហ៊ុនបងសុំអង្វរឯង ឈប់ទៅឈប់មាន
គំនិតចង់សងសឹកទៀតទៅបងសន្យាបងនឹងជួយឲ្យជំងឺរបស់ឯងជាបាត់ពីពិភពលោកមួយនេះ ហេីយឯងអាចរស់នៅជីវិតថ្មីក្នុងនាមជាលី ជីយ៉ុន " លោកដុកទ័រលី ជីអ៊ិន ជាអ្នកដែលជួយស៊ុងហ៊ុនចេញពី គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីស៊ុងហ៊ុនរត់ចេញពីផ្ទះ គេសុំឲ្យលោកដុកទ័រនាំយកគេទៅណាក៏បានទៅឲ្យផុតពីគ្រួសារគីម លោកដុកទ័របាននាំស៊ុងហ៊ុនទៅព្យាបាលនឹងបានប្តួរសព្វនាមឲ្យគេថា លីជីអ៊ិន

" បង....ខ្ញុំស្រលាញ់គេហើយ...គ្រប់ពេលដែលខ្ញុំឃើញគេខ្ញុំនឹកឃេីញគ្រប់យ៉ាងដែលម្តាយគេធ្វេីមកលេីខ្ញុំ ហើយខ្ញុំរឹតតែឈឺចាប់ នៅពេលដែលឃេីញក្មេងម្នាក់នោះយំខ្ញុំពិតជាចង់អោបលួងលោមគេ...ខ្ញុំ...ប៉ុន្តែខ្ញុំធ្វើចិត្តមិនបានទេ " ស៊ុងហ៊ុនស្រែកយំទាំងឈឺចាប់ គេឈឺចាប់មិនមែនដោយសារជំងឺនោះទេតែឈឺចាប់ព្រោះស្នេហាដែលកេីតចេញពីការសងសឹកនឹងការស្អប់ ហេតុអ្វីស៊ុងហ៊ុនត្រូវមានចំណងស្នេហាជាមួយស៊ុននូ? ទាំងដែលចិត្តនឹងបេះដូងតាំងពីដេីមមកស៊ុងហ៊ុនស្អប់ក្មេងម្នាក់នោះសឹងតែអាចសម្លាប់គេចោល

" បានហេីយស៊ុងហ៊ុន ស្ថានភាពរបស់ឯងមិនល្អទេឈប់គិតច្រេីនទៅ ឯងមានមេីលខ្លួនឯងឥឡូវទេ?មនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោច។ ឯងចង់ស្លាប់ណាស់មែនទេ? " ដុកទ័រស្រែកសម្លុតដាក់ស៊ុងហ៊ុន។

" ប...ប...បង ជួយស្វែងរកស៊ុននូឲ្យគេត្រលប់មកវិញមក...ខ្..ខ្ញុំរស់ខ្វះគេមិនបានទេ " ស៊ុងហ៊ុនយកដៃទាំងគូរបោចភួយស្រែកយំដូចមនុស្សវិកលចរិក ។

" ផាក ស៊ុងហ៊ុន បេីឯងពិតជាស្រឡាញ់ក្មេងម្នាក់នោះពិតមែនព្យាយាមកែប្រែខ្លួនឯងឲ្យល្អសិនទៅវាមិនទាន់ហួសពេលទេ។ ឯងធ្វើបាបគេថ្នាក់នេះគិតថាចង់យកគេមកវិញស្រួលៗអញ្ចិងឬយ៉ាងម៉េច? " ដុកទ័រ រៀបរាប់ហូរហែពន្យល់ណែនាំស៊ុងហ៊ុនដូចជាម្តាយម្នាក់ទៅហេីយ ចំណែកស៊ុងហ៊ុនចំជាក្មេងទំរេីសពិតមែនគេគិតតែពីទាមទានេះទាមទានោះប៉ុន្តែមិនខ្វល់ពីចិត្តអ្នកដទៃ។ សមហេីយដែលស៊ុននូទៅចោលនោះ ក៏ព្រោះតែចរិកមិនស្តាប់ហេតុផលនេះឯង។

/

អ្នកទាំងអស់គ្នាបានអានរឿង វិកលចរិត តាំងពីភាគ1រហូតដល់ភាគ10នេះ តេីសាច់រឿងមានវល់ឬក៏មិនយល់អ្វីដែលទេ? បេីសិនមានចម្ងង់អាចសួរបានណា ហើយខ្ញុំអរគុណដែលតែងតែរង់ចាំរឿងមួយនេះរហូតមក។ យ៉ាងក៏សុំឲ្យផ្តល់យោបល់ចំពោះរឿងមួយនេះផងណា💕🙏

   

Continue Reading

You'll Also Like

PARIWAAR By

General Fiction

122K 13.1K 90
Arjun Shergill is a 28 years old, well renowned businessman, who has a big loving family and two kids. He is a caring and utmost loving man. This sto...
221K 19.4K 27
Maybe sometimes love needs a second chance because it was not ready for the first time 🥀... Ekansh Malohtra a youngest buisness tycoon (28).. A man...
642K 29.9K 68
[NEEDS HEAVY EDITING] Adaa and Isha Malhotra. The famous sisters of Bikaner. Their father, one of the most successful businessman of the city. With l...
72.6K 7.5K 55
A life of a strict father who is a soldier raising his 2 kids along with his duties.