MY wife don't cry 💔💦(Comple...

By LH__HY

157K 9.1K 274

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung More

ផ្ដើមរឿង...
part 2: Kim Taeyung
Part 3
Part 4...
part 5
Part: 6....
Part 7.....
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 42
Part 43
Part 44
Part 45

Part 8

3.6K 222 2
By LH__HY

    ធ្មេចបើកៗថ្ងៃរៀបការបានចូលមកដល់ កាលពីយប់មិញថេហ្យុងគេងភ័យពេញមួយយប់ ព្រោះថាគេត្រូវរស់នៅជាមួយនាយមេម៉ាហ្វៀ ទៀតហើយ មិនដឹងនៅជាមួយគ្នាបានឬអត់ មិនដឹងថាគេវៃខ្លួនដូចសូហូដែរទេ បើបែបហ្នឹងទៀតគេមិនទ្រាំទេ ដឹងទេថាពេលគេចេញទៅណាជាមួយនាយម្ដងៗ គេពិតជាខ្លាចណាស់ ដៃកាន់ទូរស័ព្ទជាប់គិតថានឹងមានរឿងអីគេនិងតេទៅបងប្រុសគេភ្លាម លេខ Emergency គឺ saveឈ្មោះណាមជូន ជុងហ្គុកក៏ទទួលដឹងថានាយតូចមានអារម្មណ៍ប្រុងប្រយ័ត្នមកលើខ្លួនដែរ តែបើមិនអោយចេញដើរជាមួយគ្នាទេកាលណាគេឈប់មានអារម្មណ៍ទៅលើនាយ

"អា ថេយ៍ ហេតុអីធ្វើមុខចឹង" ជីមីនដើរចូលមកឃើញថេយ៍ធ្វើមុខស្អុយៗក៏សួរ

"គឺ..យើងភ័យ" គេងាកមុខមកឆ្លើយជាមួយមិត្ត

"ឆ្គួត ឯងធ្លាប់រៀបការម្ដងហើយ ភ័យអី" ជីមីនដូចចង់អស់សំណើច យី!អាមិត្តនេះ វាធ្វើមើលតែវានៅកម្លោះ

"មិនមែនទេ គឺយើងត្រូវរៀបការជាមួយម៉ាហ្វៀណា"គេធ្វើមុចចង់យំ ខំគេចពីបងធំមកជួបម៉ាហ្វៀ

"ឯងគិតថា បងយ៉ុនយ៉ាងម៉េចដែរចំពោះយើង"

"គាត់...ស្រលាញ់ឯង ស្មោះត្រង់ ហើយមើលថែឯងបានល្អ" គេនិយាយតាមមើលឃើញតែសម្ដីជីមីនតបមកគេវិញ ធ្វើអោយគេបើកភ្នែកធំៗ

"គាត់ជាម៉ាហ្វៀ"

"ហាស? ប៉ុន្តែមើលទៅគាត់មិនកាចផង"

"ជុងហ្គុក ទោះមិនដែលញញឹមដាក់យើង តែគាត់មិនដែរស្រែកសម្លុតយើងទេ ថ្នាក់យើងជាបងថ្លៃ គាត់គោរពយើងប៉ុណ្ណឹងទៅហើយ ទម្រាំឯងជាប្រពន្ធទៀត" ថេយ៍ស្ងាត់ចាំស្ដាប់ជីមីននិយាយបន្ត

"ថេយ៍ហា ម៉ាហ្វៀមិនមែនសុទ្ធតែកាច អាក្រក់ទាំងអស់ទេ អ្នកខ្លះប្រលូកចូលសង្គមងងឹតព្រោះចង់ការពារមនុស្សខ្លួនស្រលាញ់ ខ្លះចូលតាមមរតកគ្រួសារ"

"តែអ្នកខ្លះក៏ដើម្បីអំណាចដែរ"

"ចុះគាត់ដែលអាក្រក់ដាក់ឯងទេ"

"....."ថេហ្យុងក្រវីក្បាលជំនួសចម្លើយ

"បើគាត់ដែរបែបនិងផង ចឹងឯងខ្លាចធ្វើអី"

"សូហូ ពីដំបូងក៏ចឹងដែរ"

"ចឹងឯងរៀបការធ្វើអី"

"ព្រោះហេតុផលយើង មិនគ្រប់គ្រាន់សម្រាប់ផ្ដាច់ពាក្យ "ចម្លើយរបស់ថេយ៍ធ្វើអោយជីមីនគាំងគ្មានអីតបទៀត វាជាការពិត បើនៅសុខៗទៅប្រាប់ថាចង់ផ្ដាច់ពាក្យព្រោះខ្លាចនោះ វាមិនកំប្លែងពេកទេឬ?ម្យ៉ាងប៉ារបស់គេជាមិត្តរបស់ប៉ាជុងហ្គុកផង 

_________________

"ជុងគុកហា ញញឹមបន្តិចទៅ" ម៉ាក់នាយនិយាយ ព្រោះនាយកូនកម្លោះនេះឈរធ្វើមុខស្មើរមួយថ្ងៃហើយ

"ម៉ាក់ក៏ដឹង"វាជាទម្លាប់របស់នាយទៅហើយ អោយឈរញញឹមយ៉ាងម៉េចទៅ នាយមិនចេះទេ

"ឯងធ្វើមើលតែមាក់បង្ខំការ"

"នេះហើយទឹកមុខសប្បាយរបស់ខ្ញុំ" សប្បាយចិត្តក៏ប៉ុណ្ណឹង កើតទុក្ខក៏ប៉ុណ្ណឹង នាយមិនចូលចិត្តបញ្ចេញអារម្មណ៍មកក្រៅ

"ហ៊ើយ! "គាត់មិនដឹងថាត្រូវតបថាម៉េច មិនដឹងជាកូនហ្នឹងកាត់ទៅណា ប៉ាគេក៏មិនចឹងពេកដែរ ឬមកពីបណ្ដាសារនោះ...

      មិនមែនទេ បណ្ដាសារនោះមិនបានអោយគេបាត់បង់ស្នាមញញឹមទេ គ្រាន់តែអោយគេឈឺចាប់កំឡុងពេលវីយ៉ុងកំពុងឈឺប៉ុណ្ណោះ តែកាលដែរនាយមិនញញឹមព្រោះមិនចេះ ញញឹមមិនចេញ អាចថា នាយរងទុក្ខមកយូរពេក ការស្លាប់ ភាពឈឺចាប់គ្រប់ៗជាតិនាយចាំបានទាំងអស់ ពិសេសជាតិ ជាស្ដេចយ៉ុងស៊ិននោះ នាយស្លាប់យ៉ាងវេទនាជាងគេ (សាកស្រមៃថាយើងត្រូវក្អួកឈាមស្លាប់ ដូចត្រូវថ្មាំពុលគ្រប់ជាតិ តើវាវេទនាកម្រឹតណា)

      ក្រោយមកពិធីក៏បានចាប់ផ្ដើម អ្វីៗគ្រប់យ៉ាង ប្រព្រឹត្តទៅរលូន ចាប់តាំងពីការនាំកូនកម្លោះតូចចូលពិធី ដើរលើ កម្រាលព្រំក្រហម ពិធីស្បថស្បែ បំពាក់ជញ្ជៀន ចុះអេតាស៊ីវិល និងចុងក្រោយ ការថើបគ្នាដើម្បីបង្រ្គប់កិច្ច

ថើបទៅៗ!! wooho!!🙌🎉 ភ្ញៀវកិត្តិយសទាំង អស់កំពុងស្រែកហ៊ោអោយកូនកម្លោះទាំងពីថើប..

"បងថើបហើយណា"នាយអោនទៅថើបថ្ពាល់មិនហ៊ានថើបមាត់ទេ ព្រោះនាយក៏ចេះអៀដែរគ្រាន់តែមិនបញ្ចេញអារម្មណ៍មកក្រៅប៉ុណ្ណោះ

"មិនយកទេៗ ថើបមាត់បានព្រមមែនទេគ្រប់គ្នា"

"ថេយ៍" នាយហៅរបៀបសុំការអនុញ្ញាត រៀបនិងអោនមុខដល់មាត់ហើយស្រាប់តែ.....

"Wow អធិកអធមមែន" សម្លេងស្រែកកាត់បង្អាក់សកម្មភាពគ្រប់យ៉ាង ហើយពេលគ្របើគ្នាញ៉ែកខ្លួនបើកផ្លូវបង្ហាញអោយឃើញបុរសម្នាក់ស្លៀកឈុតខ្មៅ ចូលមកជាមួយមនុស្សមួយក្រុម សុទ្ធតែឈុតខ្មៅទាំងអស់លើកលែងតែកន្លះ.កដែលឃើញមានរង្វង់មូលពណ៍ក្រមហ

"កុំទាន់ភ្ញាក់ផ្អើលអីគ្រប់គ្នាខ្ញុំគ្រាន់តែចង់មកអបអរអតីតភរិយាប៉ុណ្ណោះ" តាមពិតម្នាក់នោះជាសូហូសោះ

"ហឹសៗ យើងថាហើយ ឆ្កែឆ្គួតដូចជាឯងនេះណា ឃើញគេសប្បាយបន្តិចមិនបានមែន"ជុងហ្គុកមិនបានភ្ញាក់ផ្អើលទេ មានតែសើចចម្អកថែម

ប៉័ងៗ គ្រាប់កាំភ្លើងបាញ់ទៅលើ នាយធ្វើបែបនេះមិនមែនអោយជុងហ្គុកខ្លាចតែគេធ្វើបន្លាចក្មេងកំពុងញ័រក្នុងដៃនាយទៅវិញទេ

"ថេយ៍ ញ័រម្ល៉េះ ភ័យមែនទេ កុំខ្លាចអីបងគ្រាន់តែមកលេងធម្មតា" គេនិយាយទាំងញញឹមកំណាច អោយថេយ៍ញ័រកាន់តែខ្លាំង គេខ្លាចសឹងតែសន្លប់ទៅហើយ

"កុំនិយាយច្រើនឯងចង់បានអី" ជុងហ្គុកនិយាយដោយទឹកមុខប្រាកដប្រជា

"យើងមកយករបស់យើងទៅវិញ"

"របស់ស្អី ថេយ៍ជារបស់យើង" ជុងហ្គុករឹតដៃអោបយ៉ាងខ្លាំង

"ថេយ៍ របស់យើងអោយឯងទុកនោះ" គេមិនបានខ្វល់និងជុងហ្គុកទេ របស់ដែលគេចង់បានគឺនៅនិងថេហ្យុង

"មិ..មិនដឹង ខ្ញុំមិនដឹងទេ" ថេហ្យុងករវីក្បាល ទោះគេដឹងក៏ថាមិនសិនដឹងដែរ ព្រោះគេភ័យឡើងចាំអ្វីលែងបានហើយ

"ឯងនិយាយស្អី! គុជយើងអោយឯងនោះ"សូហូស្រែកច្រឡោតពីទីនោះមក មិនហ៊ានចូលមកទេ ព្រោះនាយដឹងថាជុងហ្គុកនិងមិនអោយនាយចូលមកចាប់ថេហ្យុងស្រួលៗឡើយ បែបនេះទើបគេរើសមួយឆាឆាវពិធីរៀបការព្រោះគិតថាជុងហ្គុកនិងមិនបានទ្រៀមខ្លួន

"ជុងហ្គុកមនុស្សមកពីណានិងច្រើនម្លេះ "សម្លេងរបស់ហូ សុក ធ្វើអោយសូហូងាកក្រោយឃើញគេនាំកូនចៅចូលមកយ៉ាងច្រើនប្រដាប់ដោយកាំភ្លើងគ្រប់ដៃតម្រង់មកកាន់គេ

"អូ! សួស្តី លី សូហូ ជូងហ្គុកនេះឯងឧទ្ទិសហៅគេមកមែនទេ " ហូសុក

"ខ្ញុំមិនទាន់ច្រូចស្រាផងនិង" ជុងហ្គុកនិយាយជាមួយហូសុកតែ កែវភ្នែកនៅសម្លឹងសូហូដដែល

"ឯងចូលមកធ្វើអី ចង់ងាប់មែនទេ " គេស្រែកទៅនាយហូសុក ទោះកំពុងទាល់ច្រកក៏ដោយ

"នេះ មង្គលការមិត្តយើងវើយ មានលិខិតអញ្ជើញត្រឹមត្រូវណាអាកូនឆ្កែ "គេលើកចិញ្ចើមសួរឌឺក្នុងនាមអ្នកឈ្នះ

" ថេយ៍ហា នៅទីនេះមានឆ្កែទាល់ច្រកមួយក្បាលជីវិតវាស្ថិតក្រោមកណ្ដាប់ដៃអូនហើយ អូនចង់បានបែបណា" ជុងហ្គុកងាកមកសួរថេយ៍ដែលនៅឈរឆ្កឹងមិនកម្រើកនោះ

"ជុងហ្គុក! យើងថា ចាប់ខ្វៃទៅ ធ្វើជាគ្រឿងក្លែមអបរអរថ្ងៃការឯង" 

"ទេ បងខ្ញុំមិនសម្លាប់ឆ្កែទេ ព្រោះខ្ញុំស្រលាញ់សត្វ"
នាយសង្កាត់សម្លេងត្រូវពាក្យ ឆ្កែនិងសត្វ

"តែឆ្កែឆ្គួតណា ទុកមិនបានទេមិត្ត " មិត្តគេពីនាក់នេះនិយាយតបតរគ្នា ធ្វើដូចកំពុងជជែកគ្នាធម្មតាចឹងតែកុំមើលទឹកមុខ

"ណ្ហើយចុះបង ថ្ងៃមង្គលការ ខ្ញុំមិនចង់អោយដៃប្រឡាក់ឈាម!" និយាយធ្វើដូចគេមានចិត្តមេត្តាណាស់ចឹង តែកែវភ្នែកបញ្ចាក់យ៉ាងច្បាស់ថា ឯងត្រូវតែងាប់ តែមិនមែនទីនេះ

"ចឹងឯងចង់ធ្វើយ៉ាងម៉េច"

"គេត្រូវ លិតជង្គង់សំពះបាតជើង សុំទោសថេហ្យុង" នាយរាងបន្ថយកម្លាំងអោប ព្រោះបេះដូងថេយ៍លែងលោតញ៉ាប់ដូចមុន ទើបបញ្ជាអាកូនឆ្កែទាល់ច្រកតាមក្រោយ

"ទេ យើងមិនធ្វើ"

ប៉័ងៗ!(គ្រាប់កាំភ្លើងបាញ់រះពីកូនចៅហូសុក)កូនចៅនាយហូសូត្រូវដេកស្លាប់បណ្ដាក់ គ្នា ឥឡូវសល់តែសូហូម្នាក់ទេ គិតម៉េចឡូវ

"ចង់ងាបស្រួលឬពិបាក"ជុងហ្គុកចុះពីលើឆាក មកនិយាយអោយជិតៗស្រួលចរចារណ៍

"ដាក់កាំភ្លើងចុះ"ហូសុក ស្រែកឡើងពេលឃើញសូហូបម្រុងលើកកាំភ្លើងឡើង

ប័ុង(កាំភ្លើង ខ្ទាតទៅម្ខាង ហូសុកអ្នកបាញ់)

<<អស់វិធីហើយធ្វើយ៉ាងម៉េចទៅ>>សូហូ ពេលនេះទាល់ច្រកមែនទែនហើយ

"ហៃយ៉ា...កូនប្រុសហ៊ានធ្វើហ៊ានទទួលគ្រាន់តែ-"

ប័ុងៗ !!ហូសុកនិយាយមិនទាន់ចប់ផង មានមនុស្សចាស់ម្នាក់នាំកូនចៅយ៉ាងច្រើនចូលមក

"លោ...លោកតា" គាត់មានអាយុប្រហែល70ឆ្នាំ ជាតាសូហូ (ខ្ញុំហៅគាត់ថាលោកសូ)

"អាមនុស្សអត់បានការដូចឯងនេះធ្វើអ្វីក៏មិនដែលបានសម្រេចសូម្បីម្ដង" គាត់ដឹងមុនថាមិនបានសម្រេចទៅហើយទើបចាំគ្រប់ពីលើ

"អូ ជុងហ្គុក មេមាន់មកហើយ" ហូសុកនិយាយផ្ដាច់ការឆ្លើយឆ្លងរវៀងតាចៅ

"ឯងប្រគល់វាអោយយើង"មិនបានខ្វល់និងហូសុកទេ គាត់ងាកទៅនិយាយនឹងជុងហ្គុកវិញ

"ហឹសៗ! ស្មានអ្នកណា តាមពិតមនុស្ស រមើលគុណមិនស្គាល់ញាតិសោះ" នាយមិនបានខ្លាច តែសម្លឹងមើលគាត់ដោយក្រសែភ្នែកស្អប់ខ្ពើមបំផុត

"យើងមិនបានមកលេង យើងមកទារបស់យើង" លោកសូ

"......." ជុងហ្គុកមិនមាត់ឈសង្ងៀមដដែល

"អាក្មេងចង្រៃ បើមិនចង់ងាប់ អោយរបស់យើងមកវិញ"គាត់ងាកមកគម្រាមថេហ្យុង

"ថេយ៍មិនទាក់ទង"ជុងហ្គុកទាញថេហ្យុងអោយឈរពីក្រោយនាយ

"រឿងអីវាមិនទាក់ទងបើវា-"

"បើរបស់នោះនៅនិងគេចឹងវាជារបស់គេហើយ មិនចឹង"

"វាជារបស់យើង"

"ក្រែងលោកលួចគេមកដែរតើ"

"អាក្មេងម្សិលម្ងៃ៉ឯងដឹងស្អី"លោកសូ

"ដឹងច្រើនជាងលោកដឹង"

"ឯង-"

"ហៃយ៉ាៗ ជូងហ្គុក មង្គលការឯងមានអ្នកមិនអញ្ជើញចូលរួមច្រើនម្លេះ"




_________________

To be continues....❤️💜
JaeLy 💜

Continue Reading

You'll Also Like

3.6K 81 17
ការចាកចេញទៅអស់រយៈពេល6ឆ្នាំ ត្រឡប់មកវិញក៏មាន បេសកកម្មមួយត្រូវបំពេញនោះគឺត្រូវយកបេះដូងកំលោះសង្ហារ វ៉ាង អុីបូ ត្រឡប់មកវិញឱ្យបាន។ តួអង្គ: Wang Yibo(top)...
15.5K 1.4K 47
រឿងរ៉ាវកើតឡើងរវៀងមនុស្សចាស់ទាំងសងខាងអ្នកបង្ក ចុងក្រោយបញ្ហាទាំងអស់ ត្រូវអោយក្មេងមិនដឹងអីមកទទួល អោយក្មេងប្រុសស្លូតបូតចេះមានគុំនុំ ចេះមានចិត្តសាហាវឃោឃៅ...
26.1K 515 31
"The sky is clear and the wind is fair, and the pinwheel merrily spins." → X F!Reader One Shots/Scenarios → There are 1 or 2 shots from another anime...