MY wife don't cry 💔💦(Comple...

By LH__HY

155K 9K 273

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung More

ផ្ដើមរឿង...
part 2: Kim Taeyung
Part 3
Part 4...
part 5
Part: 6....
Part 8
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 42
Part 43
Part 44
Part 45

Part 7.....

3.8K 228 2
By LH__HY


2ថ្ងៃមុនរៀបការ មិត្តរបស់ជុងហ្គុកបានរៀបចំពីធីជប់លាងលាភាពនៅលាវអោយនាយ នៅក្នុងហាងកាហ្វេនេះរបស់ហូសុកនេះឯង

"ឈៀ! អបអរសាទរសម្លាញ់យើងលក់ដាច់មួយ ទៀតហើយវើយ" ពួកគេសុទ្ធតែជាមិត្តភក្តិនិងគ្នារាប់ឆ្នាំហើយ អាយុប្រហាក់ក៏ប្រហែលគ្នា

"យើ! អាមិត្តចង្រៃ ឯងរាប់អានយើងដើម្បីសម្លឹង ប្អូនយើងសោះ អាមិត្តទូរទស្សន៍" ណាជូមស្រវឹងហើយ និយាយខុសផងត្រូវផង ត្រឡប់ត្រលិនពេញហ្នឹង

"ណាមជូន ឯងកុំរលិរលាក់ពេកមើល ហ៊ើយ!អាក្រក់មើលណាស់" ហូសុកជាអ្នកចូលចិត្តរបៀបរៀបរយ នាយឃើញណាមជូន កាន់ដបស្រាក្រពប់ស្រា កាន់កែវក្រពបកែវ យ៉ាប់មែនហើយអាមួយ ហ្នឹងអោយតែស្រវឹងពិបាកជាងគេ

"ជុងហ្គុក ឯងមិនផឹកទេហេស ផូស! " យ៉ុនគីនិយាយឡើងធ្វើអោយហូសុកនៅក្បែរនោះ អត់មិនបានទះគេមួយអោយបាត់ភ្លី

"ឯង ធ្វើបងគេរបៀបម៉េច មិនដឹងថាអាជុង វាកើតរោគបេះដូងផឹកស្រាមិនកើតទេហេស"

"អឺ យើងភ្លេច "បានមួយដៃហើយទើបនឹកឃើញ
ក្រុមនាយគឺបែបនេះបានស្រាចូលពោះហើយ វ៉ល់ដូចនំកូរចឹងបាននាយសម្រេចរៀបចំមុនដល់ទៅ 2ថ្ងៃ
គួរអោយអស់សំណើចទេ នាយកក្រុមហ៊ុនស្រាផឹកស្រាមិនបានមានដែរហី? ច្បាស់ជាគ្មានហើយនាយសង្ហាជុងហ្កុកយើងនេះណាអាចលើកស្រាក្រហមដល់ ទៅមួយដបធំដាច់ប៉ិតត្រឹមមួយនាទី.....តែដោយ សារតែជាមនុស្សចូលចិត្តស្ងប់ស្ងាត់ មិនចូលចិត្តរញ៉េរញ៉ៃច្រើនទើបមិនចង់ផឹកហើយមិនចូលចិត្តពួកផឹកអួរប្រនួរ ក៏យកលេសកើតជំងឺមកអាង
ក្រោយលឺមិត្តនិយាយបែបនោះហើយ នាយក៏មិនប្រកែកដែរបណ្ដោយតាមនឹងទៅ ណាមួយទាំងខួរក្បាល់ ទាំងភ្នែករបស់នាយបាញ់ទៅតុមួយទៀត មានសមាជិកតែបីនាក់ប៉ុណ្ណោះតែដបស្រាឡើងរាយចង់ខ្លាំងជាងខាងនាយទៀត ទ្រាំមើលលែងបានក៏ដើរចូលទៅ

"ឈៀ! អាថេយ៍ផឹកទៅ!" ថេយ៍មិនសូវចង់ផឹកប៉ុន្មាទេតែជីមីនចេះតែបង្ខំគេរហូតដល់ឥឡូវស្រវឹងជោគទៅហើយ

"លើកដាច់!"នេះហៅថាស្រាប្ដូរនិស្ស័យ មុនផឹកយាយពិថា រម្យទមសុភាព តែបើបានស្រាចូលពោះហើយ ហឺសហឺ វៃរាប់ប្រាប់អោយដឹង

"អូនស្រវឹងហើយ ឈប់ផឹកទៅ" ដោយពិបាកមើលពេកក៏ចូលមកឃាត់នេះមិនដឹងផឹកអបអរឬផឹកសោកសៅអោយប្រាកដទេនេះ

"ហឹម អ្នកណា...? ប្ដីហេស ហៃយ៉ាប្ដីមែន" ដោយ សារស្រវឹង ភ្នែកមីៗមើលមិនច្បាស់ ទើបត្រូវពិនិត្យស្ទាបមើលអោយច្បាស់ ទាំងដែរកាពិតគេមិនដែលហ៊ានសូម្បីតែប៉ះនាយផង

"ហេ! ជីមីន អារីនៀកប្ដី យើងចន ជុងហ្គុកឯងស្គាល់ទេ"

"ហៃយ៉ា..លោកចនសួស្ដី ខ្ញុំប្រពន្ធបងយ៉ុនហាស ផាក ជីមីននោះអី ហើយចនជុងហ្គុកនាយកក្រុមហ៊ុន.........ស្អីចេះវី?"

"ស្រាក្រហម"ជុងហ្គុកប្រាប់ព្រោះមើលទៅពិបាករកនឹកពេក

"អឺ ហ្នឹងហើយ ក្រុមហ៊ុនស្រាក្រហម ត្រូវជាប្អូនថ្លៃខ្ញុំលោកស្គាល់ទេ" ជីមីននិយាយហើយជុងហ្គុកក៏ស្ងាត់ ព្រោះមិនដឹងថាត្រូវឆ្លើយថាស្គាល់ឬមិនស្គាល់ បើម្នាក់ជានាយដដែលហ្នឹង

"អាថេយ៍ ប្ដីឯងគរទេដឹងហា បានអត់និយាយរកយើងសោះចឹង"ដោយឃើញនៅឈរធ្មឹងមិនតបស្ដីក៏កេះថេយ៍សួរឯនាយម្ចាស់ខ្លួនកំពុងឈរហួសចិត្ត ឱ!បងថ្លៃខ្ញុំហើយ អីក៏ដល់ថ្នាក់និង

"យើងមិនដឹងដែរតិចច្រឡំប្ដីទៅ"ថេយ៍និយាយអោយនាយចង់សើចទៅវិញ

"អឺ ចឹងក៏សាកសួរមើល"អារី(គូដណ្តឹងហូសុក)

"អឹម!....តុតុ អេលោកគឺចន ជុងគុកប្ដីខ្ញុំហេស" គេងើបលើកៅអី ដោយមានជុងហ្គុកជួយទប់ ហើយយកដៃគោះលើកថ្ពាល់នាយតិចៗ ធ្វើសំឡេងតុតុ ដូចគោះទ្វា ហើយសួរនាយរបៀបកំប្លែង

"អឹម"ហួសចិត្តពេកក៏ងក់ក្បាលឆ្លើយទៅ

"ណក៎ឃើញដេស យើងថាប្ដីឯងគរ គរហើយ"ជីមីនញញឹមមោទនភាពលើខ្លួនឯងឯង🤦

"ហឹកៗ មិនមែនៗទេ ប្ដីយើងមែនគរទេ ឯងកុំចេះតែថា ហា្អហា្អ លោកឯងជាអ្នកណាសងប្ដីយើងវិញមក " គេពេបមាត់យំស្រែកទម្រាំជើងចុះឡើង ទាមទាអោយនាយសងប្ដីគេមកវិញ ឯជុងហ្គុកក៏ចាប់គេដាក់ចុះក្រោមខ្លាចគេជាន់កៅអីខុសធ្លាក់បាក់ធ្មេញ តែរាងតូចមិនសុខចិត្តយំនរនៀលដី ស្រែកទារកប្ដី

"ហើយ!! នៀក មិនប្ដី ហើយនេះមិនចន ជុងហ្គុក ហើយចង់ទៅរកឯណាទៀតលោក " គេចាប់ដៃថេយ៍មកប៉ះសាច់ខ្លួនគេ ហើយប្រាប់ថាគេនៅត្រង់ហ្នឹងហើយ មិនបាច់ទៅរកឯងណាឆ្ងាយ

"ហាសហា ប្ដី! ប្ដីមែន ជុប ហេសហេ ជីមីននេះប្ដីយើង" ថេយ៍អស់ពីយំទៅសើច អរ កខិកខុបសប្បាយចិត្តរកប្ដីឃើញ ហើយនៅថើបនាយមួយខ្សឺតទៀតធ្វើអោយពិភពអាប់អួរមិញនេះប្រែទៅជា ពណ៍ផ្កាឈូកសម្រាប់នាយ💆🏼ថាក្រុមនោះទៅវ៉ល ក្រុមនេះក្រឡាប់ខួរតែម្ដង

Skip

ជុងហ្គុកបាននាំនាយតូចមកខនដូរបស់នាយ មិនមែនមិនចង់នាំទៅផ្ទះទេ តែសភាពបែបនេះបើនាំទៅអ្នកណាមើល ហើយអ្នកផ្សេងទៀតនាយអោយកូនចៅនៅភូមិគ្រឹះនាំពួកគេទៅផ្ទះអស់ ហើយ

"អួកៗ!" ថេយ៍អ្នកក្អួត ជុងអ្នកជួយរឹត

"ក្អួក អោយអស់មកថេយ៍ ហើយថ្ងៃក្រោយឈប់ផឹកទៀត"ជួយរឹតបណ្ដើររអ៊ូរបណ្ដើរ ស្ដីអោយបណ្ដើរ

" ជុងគុក ក្តៅណាស់ ហឹកៗ ជួយ" គេរកដោះអាវចេញតែនាយឃាត់ជាប់

"អេ ថេយ៍កុំដោះចាំបងជូតខ្លួនអោយ ចាំតែមួយ ភ្លែតទេ" គេស្ទុះវឹងទៅបន្ទប់ទឹកមួយសន្ទុះ មកវិញគាំងស្ដូក គឺថេយ៍ដោះអាវដោះខោក្រវាត់ពេញនិងហើយ ឡើងគេងទាំងអាក្រាតកាយ

<<ក្អឹក មិនអាចទេជុងគុក ថេយ៍មិនទាន់ព្រមទេ>> មែ៉អើយពោះម៉ាយស្អីទៅ សាច់សរម៉ត់រលោង គល់ភ្លៅសរដូចបណ្ដូរចេកខ្ជី ពិសេសអាចុងស្រួចពីនោះ ឡើងក្រហមឆ្អិនឆ្អៅ កាន់កែគិតកាន់តែ....អត់ទេៗ ជុងហ្គុកឯងមិនអាចធ្វើចឹងទេ

ទម្រាំជូតខ្លួនប្ដូរខោអាវហើយ នាយសុភាពបុរស ទ្រាំចង់ដាច់ខ្យល់ ថេយ៍អើយលងបងក្នុងយល់សប្តិមិនអស់ចិត្តមកធ្វើបាបបងដល់ជីវិតពិតទៀត ទម្រាំនាយចេញពីបន្ទប់ទឹកវិញម៉ោងប្រហែល9យប់ទៅហើយគេក៏ឡើងមកគេងជិតនាយតូច យប់នេះសុំអោបហើយណា ធ្វើបាបនាយមួយថ្ងៃហើយនោះ

ថ្ងៃបន្ទាប់

ត្របកភ្នែកក្រាស់បានចាប់កម្រើកព្រិចតិចៗអោយសាំពន្លឺថ្ងៃ ស្នាមញញឹមលេចឡើងទាំងព្រឹកព្រោះបានឃើញ អនាគតប្រពន្ធរបស់នាយដេកហ៊ាទឹកមាត់កក្លាក់ នេះបានចំជាក្មេងមែន នាយយកដៃវាស់សក់ដែលធ្លាក់បាំងថ្ងាស់និងបន្លឺឡើងថា
<< បងរងចាំអូនមក7ជាតិ រងទុក្ខមកក៏ច្រើនហើយដែរ បងគ្រាន់សង្ឃឹមថាអាចមើលថែអូនដល់ចាស់ លុបលាងកំហុកដែលបងធ្លាប់សាងលើអូន >>

"ក្រោកបានហើយក្មេងកម្ជិល" ក្រោយពីរៀបចំខ្លួនហើយនាយមកដាស់ អនាគតប្រពន្ធម្ដង

"ហឹម...ជុងហ្គុក? ហ៊ើយ!"ថេយ៍គ្រាន់តែបើកភ្នែកមកឃើញជុងហ្គុក ភ្លាមស្ទុះថយក្រោយវឹង ព្រោះតែខ្លាចនាយ( Noអៀន)

"អូន! ធ្លាក់ឡូវហើយ ភ្ញាក់ក៏ភ្ញាក់ម្ល៉េះ"នាយស្ទុះទប់ស្មាគេជាប់ បន្ថែមដោយសម្ដីបន្ទោស

"លោ..លោក ទីនេះកន្លែងណា ហើយនាំខ្ញុំមកធ្វើអី ខ្ញុំទៅផ្ទះវិញ"គេរើចេញពីនាយរត់ទៅទ្វា

"កុំទាន់ទៅ បងប្រាប់អ្នកផ្ទះអូនរួចហើយ ញ៉ាំអាហារព្រឹកហើយចាំទៅ"

"បាទ!" និយាយហើយ គេក៏ដើរទៅបន្ទប់ទឹកលុបលាងមុខមាត់សិនទើបទៅញ៉ាំបាយ តែពាក្យ មួយម៉ាត់របស់គេធ្វើអោយនាយឆ្ងល់ មិញដូចចង់ទៅផ្ទះណាស់ម៉េចបាននាយឃាត់តែបន្តិចក៏ព្រមហើយ?

ក្រោយឃើញទឹកមុខគេមិនល្អ នាយកម្លោះចន ជុងហ្គុក ក៏មិនបាននិយាយឬសួរនាំអីច្រើនដែរ គិតថាគេប្រហែលជាមិនទាន់ស្វាងស្រួលបួល បន្ទាប់ពីញ៉ាំអីហើយគេបានជូនថេយ៍ទៅផ្ទះ បន្ទាប់មកទៅជួបមិត្ត មិនដឹងស្មានេះងើបឬនៅ ចំណែកការងារក្រុមហ៊ុននាយឈប់សម្រាកហើយតាំងពីម្សិលមិញ

"អូនច្បាស់ទេថាអាចនៅតែឯងបាន "នាយសួរបែបនេះព្រោះប៉ាម៉ាក់ថេយ៍មិននៅគាត់ទៅកន្លែងរៀបចំពិធី ជីនប្រហែលនៅក្នុងបន្ទាប់ព្រោះគេជិតគ្រប់ខែហើយមិនងាយស្រួលដើរចុះឡើងទេ បើណាមជូនវិញស្រវឹងខួបដេកលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ

" មិនអីទេ" ពាក្យសម្ដីនិងកាយវិការខុសគ្នាពីម្សិលមិញដាច់ មើលចុះគេឈរខ្លាចតែនាយប៉ះចឹង គ្រាន់តែនាយឈានទៅជិតមួយជំហាន គេថយ2ជំហានឯណោះ

"ចឹងបងទៅហើយ បើមានរឿងអីមិនស្រួលប្រញាប់ខលប្រាប់បង កុំបើទ្វាអោយនរណាផ្ដេសផ្ដាស់អោយសោះស្ដាប់បាន?"ក្រោយទទួលបានការយល់ព្រមគេក៏ចេញទៅ មិនបានឮពាក្យប៉ុន្មានម៉ាត់ចុងក្រោយនេះទេ

"លោកនិងហើយជាគ្រោះថ្នាក់សម្រាប់ខ្ញុំ " បើអាចរើសបានគេមិនចង់រៀបការទេ និយាយមែន

"បងប្រុស! បងជូន! មិនទៅមើលបងថ្លៃទេហី ក្រោក"បន្ទាប់ពីអង្គុយកើតទុក្ខអស់ចិត្តគេបែរមកដាស់នាយជាបង នេះកុំប្រាប់ពាថាដេកត្រង់នេះតាំងពីម្សិល

"ហឹម ....ថេយ៍?"គេពើតរមួលខ្លួនពេញសាឡុង

"នេះបងដេកទីនេះហេសយប់មិញ"

"អឹម" គេងក់ក្បាល់តប

"ប្រយ័ត្នបងថ្លៃខឹង"

"មែនហើយ ជីន" គេប្រញាប់ស្ទុះងើបឡើងនិងរត់ទៅបន្ទប់ ស្មើនេះមិនដឹងខឹងនាយដល់ណាទេ

_______________

"កើតស្អីឯងហាស អាជូន"ហូសុកសួរបន្ទាប់ពីឃើញគេអង្គុយធ្វើមុខស្អុយតាំងពីចូលមកនេះជាង2ម៉ោងទៅហើយ

"គឺ ជីននិងណាខឹងយើងដាច់ក្បាល់ ដាច់កន្ទុយ មិនព្រមនិយាយរកយើងសោះ នៅរៀបបង្វិច ដេញយើងអោយដេកក្រៅបន្ទប់ទៀត"ព្រឹកមិញស្មានតែបាត់ខឹងហើយមានឯណាចូលទៅដល់ ស៊ីមួយខ្នើយពីប្រពន្ធឆ្នាស់ទាំងព្រឹក

"អាហ្នឹងអោយសមឫកឯង ផឹកស៊ីគ្មានគិតប្រពន្ធកូន"យ៉ុនគី

"បើយើងជាជីនវិញណា សំបុត្រលែងលះហោះចូលមាត់ឯងហើយប្រាប់អោយដឹង"ហូសុក

"ឯងនេះមិនជួយ ហើយនៅមកជាន់ទៀត"

"បងទៅលួងគាត់ទៅ" ជុងហ្គុកជួយដេញ

"មានតែអាប្អូនថ្លៃយើងទេ ដែលល្អនោះ"មុននឹងទៅឈ្លៀតលើកមេដៃសសើរអនាគតប្អូនថ្លៃសិន

"យើ! អាជូន"ហូសុកស្ទើតែហក់ធាក់ទៅហើយ

"ជុងហ្គុក! ឯងគិតថារឿងវាកើតឡើងមែនហេស "យ៉ុនគីងាកមកនិយាយសាច់កាណ៍ម្ដង

"យ៉ាងណា ការពារប្រសើរជាងព្យាបាលដែរ"

"យើងក៏គិតថាអាម្នាក់និងមិនធម្មតាដែរ"បើតាមស្ដាប់ជុងហ្គុកនិយាយអាម្នាក់សូហូនោះមិនមែអ្នកលេងធម្មតាដូចដែលពួកគេគិតទេ







______________

To be continues......❤️💜
JaeLy 💜

Continue Reading

You'll Also Like

822K 68.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.4K 293 15
"ទោះគេអាក្រក់ដាក់ខ្ញុំតែវាជារឿងពិតដែលមានតែគេប៉ុណ្ណោះដែលអាចការពារជីវិតរបស់ខ្ញុំបាន!!"ហូស៊ុក តេីនឹងមានរឿងអីកេីតឡេីងពេលគ្រួសារត្រូវជាប់ឈ្មោះជាជនក្បត់ជាត...
1.2K 210 8
លោកជាអ្នកណា? ហេតុអ្វីក៏ខ្ញុំស្រមៃឃើញតែលោក? លោកធ្លាប់ជាមនុស្សដែលខ្ញុំស្រឡាញ់មែនទេ?
178K 5.7K 56
What happens when two childhood rivals gets hitched. For one its opportunity to live with love (think) and for other pursue carrier .Now we will see...