MY wife don't cry 💔💦(Comple...

By LH__HY

156K 9.1K 274

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung More

ផ្ដើមរឿង...
part 2: Kim Taeyung
Part 3
Part 4...
Part: 6....
Part 7.....
Part 8
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 42
Part 43
Part 44
Part 45

part 5

3.9K 239 3
By LH__HY


    ព្រឹកថ្ងៃថ្មីឈានចូលមកដល់ថ្ងៃនេះជាថ្ងៃសម្រាក ថេហ្យុងភ្ញាក់ពីគេ ក្រោកមករៀបចំខ្លួនមកធ្វើអាហារពេលព្រឹក តែព្រឹកនេះលោកគីមដូចជាមានរឿងនិយាយជាមួយគេ មែនហើយគឺរឿងរៀបការនោះ គាត់ចង់និយាយតាំងពីយប់មិញម្លេះតែ ចាំខាងនោះគេយល់ព្រមសិន
    ក្រោយញ៉ាំបាយហើយលោកគីមក៏ហៅគ្រួសារទាំងអស់មកជុំគ្នាដើម្បីនិយាយរឿងនោះ

"គឺប៉ាចង់ និយាយរឿងរៀបការរបស់ថេយ៍"

"ស្អីគេ រៀបការ?"ថេយ៍ប្រតិកម្មឡើង គាត់លេងសើចទេដឹងគេទើបតែលែងលះអោយគេរៀបការយ៉ាងម៉េច

"កូនស្ដាប់មិនច្រឡំគេ ប៉ាអោយកូនរៀបការហើយ គឺរៀបចំនៅអាទិត្យក្រោយនេះ" គាត់ប្រញាប់បែបនេះព្រោះខ្លាចសូហូដឹងហើយមកឆាឆាវ ទោះខាងនោះមានអំណាច់ជាងតែក៏មិនចង់ឮពាក្យថា អតីតប្ដី មកឆាឆាវពិធីរៀបការរបស់ប្រពន្ធដែរ

"អ្នកណាទទួលយកកូនបាននោះប៉ា កូនជាពោះ ម៉ាយណា" គេដូចមិនចង់ជឿ ថាគ្រួសារខាងនោះយល់ព្រមទទួលយកគេដោយគ្មានលក្ខខណ្ឌនោះ បើរឿងគេលែងលះល្បីដូចផ្ទុះគ្រាប់បែបយ៉ាងនិង

"គេមិនថាអីទេកូន"

"តែប៉ាបើគេធ្វើបាបកូននោះ"

"មិនអីទេ ប៉ាបានមើលច្បាស់ហើយ"

"បាន ប៉ារៀបចំចុះ" គេមិនបានជំទាស់ឡើយ គិតថាការមានគ្រួសារលើកមុនគេជាអ្នកចចេសចង់បាន ចុងក្រោយក៏បរាជ័យ លើកនេះក៏អោយគ្រួសារជាអ្នកសំរេចចុះ បើគាត់ថាល្អ គេក៏ថាល្អ

"ថ្ងៃនេះថេយ៍គិតចង់ទៅណាទេ ចាំបងជូនទៅ" ណាមជូននិយាយព្រោះឃើញទឹកមុខមិនល្អ នេះបើជីមីននៅគេនិងហៅមកលេងជាមួយថេយ៍តែគេទៅជប៉ុនវិញហើយ

"មិនអីទេបងប្រុស ខ្ញុំចង់ធ្វើនំ ចាំខ្ញុំអោយអ៊ំទៅទិញគ្រឿងផ្សំអោយក៏បាន" គេនិយាយហើយក៏ងើបដើរទៅផ្ទះបាយ ផ្ដាំអ៊ំមេផ្ទះអោយទិញរបស់ដែលគេចងបាន

"ជូនអូនទៅពេទ្យបន្តិចបានទេ" ជីននិយាយព្រោះវាដល់ថ្ងៃទៅពិនិត្យពោះហើយ តែអ្នកដែលស្ដាប់ឮបែរជាគិតក្នុងន័យផ្សេងវិញ

"អូនកើតអី មិនស្រួលត្រង់ណា "

"ទេ គឺដល់ថ្ងៃពិនិត្យពោះហើយ"គេទះប្ដីមួយដៃមើលចុះ ធ្វើការដល់ភ្លេចថ្ងៃពិនិត្យផ្ទៃពោះគេហើយគួរអោយខឹងណាស់

"អរ មែនហើយ បងភ្លេច លោកប៉ាអ្នកម៉ាក់កូនសុំអនុញ្ញាត" ក្រោយត្រូវប្រពន្ធទះហើយគេក៏ប្រញាប់នាំប្រពន្ធទៅភ្លាម នៅមិនបានទេឥឡូវនេះកាចណាស់ ចំណែកអ្នកស្រីនិងលោកគីមមិនបានទៅណាទេ រង់ចាំមិត្តសម្លាញ់របស់គាត់

    ពេលថ្ងៃបន្តិចគ្រួសារជុងហ្គុកក៏បានមកដល់ ពួកគាត់មកនេះដើម្បីណែនាំសាមីខ្លួនទាំងសង ខាងអោយស្គាល់គ្នានិងចង់មកមើលខ្លួនកូនកម្លោះតូចផងដែរ តែថាជុងហ្គុកដូចជាមិនបានភ្ញាក់ផ្អើលទេ គេបានជួបថេយ៍ពីរដងទៅហើយ តែក៏ចម្លែកដែលមើលទៅថេយ៍ដូចជាភ្ញាក់ផ្អើលឬគេមិនដឹងពីការរៀបការ នេះជាសំណួរលោតឡើហក្នុងខួរក្បាល់របស់ជុងគុកពេលឈានជើងចូលមកដល់ក្នុងផ្ទះនេះ។

"មកហើយហេសសម្លាញ់ ចូលមកអង្គុយសិន" លោកគីមជាម្ចាស់ផ្ទះមានតួនាទីរាក់ទាក់ភ្ញៀវ គាត់សប្បាយចិត្តណាស់ដែលគ្រួសារចន មិនប្រកាន់និងកូនគាត់ហើយទទួលយកដោយមិនមានលក្ខខណ្ឌបែបនេះ

"ជម្រាបសួរ លោកពូអ្នកមីង "ជុងហ្គុក

"ចាស់ ក្មួយចូលមក" អ្នកស្រីគីមនិយាយឡើងពេញចិត្តនិងកូនប្រសានេះណាស់

"អ៊ំហាអ៊ំ ឯងណាកូនថេយ៍" គាត់ស្រែកសួរទៅអ៊ំមេផ្ទះ មិញនេះឃើញនៅផ្ទះបាយសោះ ងាកតែភ្នែកក៏បាត់ឈឹង

"លោកស្រី អ្នកប្រុសថេយ៍ ប្រាប់ថាសុំឡើងទៅប្ដូរខោអាវសិនព្រោះមិញនេះនៅឈរធ្វើម្ហូប" អ៊ំមេផ្ទះចូលមកប្រាប់ ចំណែកអ្នកបម្រើផ្សេងទៀតលើកទឹកមកអោយភ្ញៀវ

"អា មកតែម្ដងសោះបានភ្លក្សស្នាដៃអនាគតកូនប្រសាទៅហើយ" លោកស្រីចននិយាយហើយសើច គាត់សប្បាយចិត្តដែរ គាត់រើសកូនប្រសារ ត្រូវ

"វាជាទម្លាប់ទៅហើយអ្នកបង " ពួកគាត់និយាយគ្នាបានបន្តិតថេយ៍ក៏ចុះមក

"អរ នោះកូនថេយ៍ចុះមកហើយ" លោកគីមនិយាយអោយគ្រប់គ្នាងាកទៅមើលគេគ្រប់គ្នា ចំណែកថេយ៍ធ្វើមុខឡេឡឺដូចចង់ភ័យយ៉ាងមិចទេ ម៉េចក៏គ្រប់គ្នាមើលមកគេ គេពាក់អាវបញ្ច្រាសទេដឹង គេខំក្រឡេកមើលជំវិញខ្លួន ខួរក្បាល់លោតសញ្ញាសួរមិនឈប់

"អា! កូនថេយ៍មកនេះ "លោកស្រីគីមងើបឈរដើរទៅរកកូនគាត់

"នេះខ្ញុំណែនាំអោយស្គាល់ គេគឺ គីមថេហ្យុង កូនប្រុសពៅរបស់ខ្ញុំ"

"ជម្រាបសួរ លោកអ៊ំទាំងពីនិងលោកជុងហ្គុក"មិនអោយខ្វះសុជីវធម៌គេក៏ឱនគោរពជម្រាបសួរ គេហៅលោកអ៊ំព្រោះមុននេះគេលឺម៉ាក់គេហៅអ៊ំស្រីថាអ្នកបង

"អា កូនថេយ៍ស្អាត់ណាស់" គាត់និយាយបែបមិនគួរអោយជឿ មិនជឿពិតមែនថាក្មេងប្រុសមុខស្លូតៗកាលពីក្មេង ពេលធំឡើងស្អាតចឹងទេ

"មោះ មកអង្គុយមក" លោកស្រីគីម នាំកូនគាត់មកអង្គុយជាប់ជុងហ្គុកតែម្ដង ថេយ៍ដំបូងដូចរាងភ្ញាក់ ដែរតែជុងហ្គុកចាប់ដៃគេឃាត់ កុំអាលធ្វើអីអោយសោះចាំទៅនិយាយគ្នាខាងក្រៅ

"នេះក្មួយជុងនិងកូនថេយ៍ស្គាល់គ្នាហើយឬ"លោកគីមសួរព្រោះមើលទៅស្និតស្នាល

"បាទ គឺជួបគ្នាពីដងហើយ"ជុងហ្កុក

"មា៉ក់គឺថ្ងៃនោះគាត់ជាអ្នកជួយខ្ញុំ"ថេយ៍

"បើបែបនេះល្អហើយ" ពួកគាត់នៅនិយាយគ្នាលេងរហូតដល់ម៉ោងបាយណាមជូនមកវិញល្មម ហើយក៏ញ៉ាំបាយជុំគ្នា

     ពេលញ៉ាំបាយថេយ៍ត្រូវអៀនមុខក្រហមងាំង ព្រោះលោកស្រីចនសសើរគេរហូតតាំងពីអាហាររហូតដល់បង្អែម ហើយនៅអៀននិងជុងហ្គុកមួយតង់ទៀត ព្រោះនាយលូកចាប់អាហារអោយគេហូតព្រោះខ្លាចគេលូកមិនដល់នៅមានសួរនាំខ្លះទៀត ចំណែកចាស់ៗបានបែបនេះញញឹមខ្ជិប ខាងគ្រួសារថេហ្យុងសប្បាយចិត្តដែលកូនៗចេះចុះសម្រុងគ្នា ហើយខាងគ្រួសារជុងហ្គុក សប្បាយចិត្តដែលកូនប្រុសអត់ជាតិរបស់គាត់ចេះបារម្ភពីគេបែបនេះ ឯណាមជួនមិនបានខ្វល់ជាមួយពីនាក់និងទេ ព្រោះគេរវល់តែសប្បាយចិត្តដើមខែក្រោយកូនប្រុសគេគើតហើយ។ អរ ភ្លេចណាមជូនក៏បានផ្ញើររូប ជុងហ្កុកចាប់អាហារអោយថេយ៍ចូលគ្រប់ឆាតពួកគេដែរ ដែលមានសមាជិក ណាមជូន ជីន ជីមីន យ៉ុនគី ហូសុកនិងជុងហ្គុក ឯថេយ៍ទើបតែត្រូវជីមីនទាញចូលមុននេះទេ ចង់ប្រាប់ថាគ្រាន់តែឃើញរូបនោះហើយគេស្រែកចង់បែប Officeយ៉ុនគីឯណោះ។
     ក្រោយពេលញ៉ាំបាយហើយថេយ៍និងជុង បានចេញមកដើរមើលជុំវិញភូមិគ្រឹះ គឺចាស់ៗអ្នកអោយចេញមក យកលេសថាចង់អោយថេយ៍នាំជុងហ្កុកដើរមើលភូមិគ្រឹះនេះ

"លោក! លោកមិនគិតថាខ្មាស់គេទេឬដែរ ត្រូវមករៀបការជាមួយពោះម៉ាយដូចខ្ញុំ"

"អត់ទេ"

"លោកមិនខ្លាចគេនិយាយដើមទេឬ"

"បើប៉ាម៉ាក់ថាមិនអី មានអ្នកហ៊ានជំទាស់"

"ខ្ញុំមិនជឿថាគ្រួសារលោកព្រមទទួលយកខ្ញុំដោយឥតលក្ខខណ្ឌទេ" គេមិនជឿទេ ថាវាងាយចឹងនោះ គេគិតថាខ្លួនគេច្បាស់ជាមានអីមួយដែលគ្រួសារនោះចង់បានហើយ ពួកអ្នកមានមិនដែលចេះរកស៊ីខាតទេ

"ឯងនិយាយត្រូវ"នាយជុងគុកឈប់ដើរងាកមកមើលរាងតូចចំធ្វើអោយគេចាប់ផ្ដើមភ័យ

"លោក!" ភ័យណាស់ក៏មើលមកគេដោយក្រសែ ភ្នែកបែបនេះ

"យើងមានហេតុផង 2យ៉ាង មួយធ្វើអោយឯងក្លាយជាគីមថេហ្យុងពីមុនវិញ និងមួយទៀត...."គេចេះតែដើរទៅមុនថេយ៍ចេះតែថយក្រោយ ប្រយ័ត្នក៏

អ្ហាយ! ថេយ៍ជំពុបជើងកៅអីតាមដោយជុងហ្គុកទៅតាមដែល បន្ទាប់មកថ្ងាសក៏បានប៉ះគ្នា ថេយ៍បិទជិតឈឹងព្រោះខ្លាច ឯជុងក៏ញញឹមឡើង ជាស្នាមញញឹមដែរមិនដែលមានអ្នកឃើញសោះ បន្ទាប់មកគេក៏ខោថេយ៍មួយក្រញ៉ស្រាលព្រោះតែគ្រឺតពេក គេចង់ថើបដែរតែមិនទាន់ដល់ពេល

"អួយលោក!" ងាកមកចង់ខឹងដែរ មកធ្វើអោយគេដួលហើយនៅខោកគេទៀត

"គឺ ការពារឯង"នាយដែលដាក់ខ្លួនអង្គុយក្បែរនោះទើបនិយាយ

"យ៉ាហ៊ី!" ថេហ្យុងញិញធ្មេញដាក់នាយរបៀបខឹង ការពារស្អី មកខោកគេចឹង

"ឯងជួបអាម្សៀតនោះរបៀបម៉េច" នាយងើបឈរស៊កដៃចូលហ៊ោប៉ាហើយសួរថេយ៍

"កុំហៅគេបែបនេះ ប្រយ័ត្នគេ មកកាត់ករលោកបោះចោលទៅ" ថេហ្យុងនិយាយពេលដើរទៅតាមជុងហ្គុក

"ហឹសៗ " ជុងហ្គុកសើចដើមករបន្តិច នេះថេយ៍មិនដឹងទេហេសថាគេជាអ្នកណា

"ហេតុអីសើច"

"មិនប្រាប់ក៏មិនអី "

"ពួកយើងជួបគ្នានៅកាណាដា គេជាអ្នកជួយខ្ញុំពីចោរភ្លន់ បន្ទាប់មកពួកយើងក៏ចាប់ផ្ដើមស្គាល់គ្នា ហើយទាក់ទងគ្នា" ថេហ្យុងនិយាយរៀបរាប់ទាំងមិនយល់ពីខ្លួនឯងហេតុអីគេនិយាយប្រាប់នាយ ប្រហែលជានាយជាអនាគតប្ដីគេទេដឹង

"ហើយក៏រៀបការ?"

"ត្រូវហើយ ពួកយើងស្គាល់គ្នាបាន2ខែក៏រៀបការព្រោះ ពេលប៉ាម៉ាក់ខ្ញុំដឹងគាត់ក៏ចាប់ខ្ញុំរៀបការជាមួយអ្នកផ្សេង តែខ្ញុំមិនព្រម ចចេសចង់ការជាមួយគេ ខ្ញុំក៏នាំគ្នារត់មករៀបការនិងរស់នៅកូរ៉េនេះ ហើយឥឡូវវាក៏....2ឆ្នាំហើយ"

"បែបនេះទើបឯងព្រមរៀបការទាំងមិនស្គាល់កូន កម្លោះ?"

"និយាយបែបនេះក៏បាន" ថេហ្យុងងក់ក្បាលយល់ស្រប ទោះខួរក្បាលគេកំពុងគិតអ្វីមួយក៏ដោយ  ដើរមើលសួនបានបន្តិតពួកគេក៏ត្រឡប់ចូល ផ្ទះវិញ ព្រោះជុងហ្គុកមានការបន្ទន់នៅឃ្លាំងស្រា









________________

To be continues.....❤️💜
JaeLy 💜

Continue Reading

You'll Also Like

3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
56.2K 1.2K 13
នេះជាalbum Short Novel~~🔥🔞 សូមខន្តីអភ័យទោសសម្រាប់ពាក្យពេចន៍មិនសមរម្យចំពោះកន្លែងណាមួយ 🙏🏻 រឿងទាំងអស់និពន្ធដោយ TK
19.3K 2.4K 37
គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ៉ល់ តែអ្នកណាទៅដឹងទៅ វ៉ល់មេនតែគ្រួសារនេះ...