MY wife don't cry 💔💦(Comple...

By LH__HY

157K 9.1K 274

បងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung More

part 2: Kim Taeyung
Part 3
Part 4...
part 5
Part: 6....
Part 7.....
Part 8
Part 9...
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17⚠️
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 42
Part 43
Part 44
Part 45

ផ្ដើមរឿង...

14K 413 6
By LH__HY

_គ្រិះស្ដសករាជ 1050
 
      នៅក្នុងសម័យកាលមួយដែលមានការអភិវឌ្ឍ ជឿនលឿនជាលំដាប់ ស្ថិតក្រោមការគ្រប់គ្រងដោយព្រះមហាក្សត្រមួយព្រះអង្គ គឺស្ដេច សុង យ៉ុងស៊ិន។ ព្រះអង្គជាស្ដេចដ៏មានអំណាចខ្លាំខ្លាពូកែ ខាងធ្វើសឹកសង្គ្រាម រៀបចំយុតិ្តសាស្រ្ត តារាសាស្ត្រ អក្សរសាស្ត្រ ហើយទ្រង់ក៏ជាអ្នកដែលផ្លុំខ្លុយពីរោះជាងគេបង្អស់ក្នុងនគរនេះផងដែរ។ ព្រះអង្គមានប្រទេសដែលជាចំណុះរហូតដល់ទៅ100 អោយតែឮព្រះនាមព្រអង្គ មិនថាប្រជានុរាស្រ្ដ មន្រ្តីគ្រប់ជាន់ថ្នាក់ឬស្ដេចនគរចំណុះ ដាច់ខាតត្រូវតែឱន ក្បាលគោរព ព្រោះនេះជាច្បាប់នគរ នរណាហ៊ានល្មើសនិងមានទោសស្លាប់កាត់ក្បាល់ទាំងពូជ ព្រះអង្គមានព្រះស្នំរហូតដល់ទៅ150នាក់ ហើយមានព្រះមហេសី មួយព្រះអង្គព្រះនាមថា គីម វីយ៉ុងស៊ីន
      ព្រះអង្គតែងត្រូវបានព្រះរាជានគរជិតខាងកោតសរសើរ គោរពកោតខ្លាច គ្មានព្រះរាជាណា មួយហ៊ានលើកទ័ពលុកលុយនគរទ្រង់ឡើយ តែគួរអោយស្ដាយព្រះអង្គពុំមែនជាស្ដេចដែលមានទស្សពិតរាជធម៌ឡើយ ពិតណាស់ដែលទ្រង់ស្រលាញ់ប្រជារាស្រ្ត ស្រលាញ់នគរ ស្រលាញ់ទឹកដី តែព្រោះអំណាច ទ្រង់ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បី អោយបានរបស់ទ្រង់ត្រូវការ ទោះបីជាត្រូវធ្វើរឿងពុំគួរគប្បីក៏ដោយ ព្រោះទ្រង់ជាស្ដេចដែលមានមហិច្ឆតាគ្រប់គ្រង់នគរទាំងអស់ក្នុងលោក។

        ក្នុងព្រះរាជដំណាក់មួយ ដែលមានការរៀបចំស្រស់ស្អាតជាងគេបង្អស់ក្នុងចំណោមរាជដំណាក់ទាំងអស់ក្នុងព្រះរាជវាំងនេះ ថែមទាំងមានដើមផ្កាសាគូរ៉ាមួយដើមស្រស់ស្អាត រីកស្គុះស្គាយ ជះក្លិនក្រអូបភាយដល់ច្រមុះ បើបានស្រង់ក្លិនកាលណា ហាក់ស្រមៃអោយដឹងដល់ររូបសម្រស់នៃម្ចាស់ដំណាក់នេះ ថាស្រស់សោភាយ៉ាងណានោះ ព្រោះដើមនេះព្រះម្ចាស់ក្សត្រីនៃនគរនេះដាំ និងមើលថែអោយផ្ទាល់ព្រះហត្ថា គេតែងហៅដំណាក់នេះថាដំណាក់សាគូរ៉ា។
        ម្ចាស់ក្សត្រី គីមវីយ៉ុងស៊ីន សព្វព្រះទ័យដាំវាដើម្បីអោយមានអោយអារម្មណ៍ដូចជាទ្រង់គង់នៅព្រះនគររបស់ទ្រង់ដែរ ត្រូវហើយទ្រុងមិនមែនជាជនជាតិកូរ៉េនេះទេ គនររបស់ទ្រង់គឺ ប្រទេសជប៉ុន ទ្រង់មកទីនេះដើម្បីដោះដូរនិងការចូលឈ្លានពានរបស់ស្ដេចយ៉ុងសិន បែបនេះហើយទើបមានស្នំជាច្រើនច្រណែនទ្រង់ ព្រោះសម្រស់ផង និងទឹកចិត្តដែលព្រះអង្គមានចំពោះទ្រង់ផង។
        ព្រះម្ចាស់ក្សត្រីតែងត្រូវពួកស្នំអស់នោះព្រួតធ្វើបាបចោទប្រកាន់អោយទ្រង់ត្រូវទទួលទោសឃុំក្នុងដំណាក់ងងឹងច្រើនដង.....
 
"ហ៊ិកៗព្រះអង្គ សូមជឿខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់មិនបានធ្វើទេ" ម្ចាស់ក្សត្រីយំខ្សិបខ្សួលអង្វរព្រះអង្គអោយជឿទ្រង់ ថាទ្រង់មិនបានដាក់ថ្នាំរំលូតក្នុងព្រះស្ងោយស្នំឯកឡើយ

"មិនបានធ្វើហេស? ចុះថ្នាំនេះទ្រង់បានមកពីណា ហេតុអីគេរកឃើញក្នុងដំណាក់របស់ទ្រង់"ព្រះអង្គស្រែកសម្លុតទាមទារកចម្លើយ ថ្ងៃនេះព្រះអង្គយាងមកកាត់ក្ដីដោយផ្ទាល់អំពីរឿងក្ដី រំលូតបុត្ររបស់ស្នំឯកយ៉ាងដែលទ្រង់ស្រលាញ់ជាងគេក្នុង ចំណោមស្នំទាំងអស់ ចំណែកម្ចាស់ក្សត្រីបានត្រឹមតែយំ លិតជង្គង់ចុះលើកដៃសំពះ ក្រវីក្បាលទៅមកបញ្ជាក់ថាទ្រង់មិនដឹងពិតមែនថាវាមកពិណា

"បានហើយ! ពួកអាមាត្រនៅឯណា ឆាប់យកម្ចាស់ក្សត្រីទៅឃុំនៅដំណាក់ត្រជាក់ និងបង្អត់អាហារ រាល់ថ្ងៃព្រះចន្ទ័ពេញវង់ហើយចាប់ពីថ្ងៃនេះតទៅយើងសូមប្រកាសថាព្រះម្ចាស់ក្សត្រីគីមវីយ៉ុងស៊ិនមិនមែនជាម្ចាស់ក្សត្រីនៃព្រះនគរនេះទៀតទេ" មានបន្លូលចប់ទ្រង់ក៏យាចាកចេញទៅដោយមិនបានខ្វល់ពីសម្លេងស្រែកយំទាមទាយុត្តិធម៌របស់ព្រះម្ចាស់ក្សត្រីឡើយ ចំណែកពួកភីលៀងដែលចាំបម្រើទ្រង់ទាំងអស់ត្រូវកាត់ទោសប្រហាជីវិតនៅថ្ងៃស្អែក។

"ទ្រង់មិនគួរឆាប់កាត់ក្ដីបែបនេះទេព្រះអង្គ" អង្គម្ចាស់ ជីមីនអីរ៉ា ជាម្ចាស់បងជីដូនមួយទ្រង់និងជាព្រះអង្គម្ចាស់ទីព្រឹក្សា ទ្រង់និងព្រះរាជាធំឡើងមកជាមួយគ្នា បៅដោះមាតារួមគ្នាបែបនេះហើយទើបទ្រង់ហ៊ាននិយាយបែបនេះបើអ្នកផ្សេងវិញ....អឹមហឹម💀

"ភស្តុតាងមានថ្នាក់នេះហើយទ្រង់ចង់ការពារគេទៀត?" ទ្រង់មានបន្ទូលបែបនោះព្រោះរាល់ដងអោយតែមានការកាត់ក្ដីទៅលើព្រះមហេសី ព្រះអង្គម្ចាស់តែងតែឃាត់ឬនិយាយសម្រាល់ទោសអោយទ្រង់ជានិច្ច

"មិនមែនទេព្រះអង្គ ទូលបង្គុំគ្រាន់តែគិតថាទ្រង់កាត់ក្ដីលឿនពេកខ្លាចក្រែងម្ចាស់ប្អូនថ្លៃត្រូវគេធ្វើបាប នាំអោយមានការសោកស្ដាយនៅថ្ងៃក្រោយ" ព្រះអង្គម្ចាស់មានបន្ទុលញ៉ាប់មាត់ខ្លាចក្រែងព្រះអង្គយល់ច្រឡំអ្វីមួយលើទ្រង់ណាមួយទ្រង់អាណិតម្ចាស់ក្សត្រី ស្លូតបូតដែលត្រូវមកនៅនគរនេះតែអង្គឯង

"ទ្រង់ចង់ថាយើងមិនចេះគិតរាក់ជ្រៅ"ព្រះអង្គលើកចិញចើមសួរ នេះបុត្រទ្រង់មិនទាន់ទាំងកើតផងត្រូវគេសម្លាប់ចោលហើយនៅចង់សួរនាំហេតុផលស្អីទៀត បើទ្រង់ឃើញថាថ្នាំនោះនៅក្នុងដំណាក់ម្ចាស់ក្សត្រីហើយនោះ

"មិនមែនបែបនិងទេទ្រង់កុំយល់ច្រឡំទូលបង្គំគ្រាន់តែ-" ទ្រង់មានបន្ទូលដល់ត្រឹមនេះក៏ឈប់សិនព្រោះរាងអាមាត្យដែលយាមនៅមាត់ទ្វាបានដលរចូលមក

"ក្រាបទូលព្រះអង្គ! លោកម្ចាស់យ៉ាង កុងស៊ីសុំជួប"

"អោយគាត់ចូលមក"រាជមាត្រចេញទៅព្រះអង្គ ម្ចាស់ក៏យាងទៅវិញដែរ ព្រះលោកម្ចាស់យ៉ាងមកព្រោះរឿងក្ដីរំលូតបុត្រនោះហើយ បន្ទាប់មកលោកក៏សុំជួបព្រះស្នំដែលជាកូនរបស់គាត់ដោយ អាងលេសថា ចង់មកលើកទឹកចិត្តកូន តែចំពោះរឿងពិតវិញ......

"ខ្ញុំមិនជឿទាល់តែសោះថាព្រះអង្គហ៊ានដាក់ទោសម្ចាស់ក្សត្រីដល់ថ្នាក់និង" លោកម្ចាស់យ៉ាងនិយាយបែបនេះព្រោះរាល់ដង ព្រះអង្គតែងដាក់ទោសស្រាលដល់ព្រះមហេសីជានិច្ចមិនថារឿងចោតប្រកាន់ធ្ងន់យ៉ាងណាក៏ដោយ មិនស្មានថាប្រើល្បិចរំលូតកូនក្លែងក្លាយបានផលយ៉ាងហ្នឹងសោះ

"ប៉ុណ្ណឹងនៅតិចផងបើប្រៀបនិងអ្វីដែលស្រីចង្រៃនោះបានធ្វើដាក់ខ្ញុំ លោកពុកចាំមើលចុះថាខ្ញុំនឹងយកដំណែងម្ចាស់ក្សត្រីមកវិញបានយ៉ាងមិច" កែវភ្នែកបញ្ជាក់ពីគំនំុដែលមុតកប់ជ្រៅ បើមិនមាននាងទេពេលនេះដំណែងម្ចាស់ក្សត្រី ដំណែងទេបអប្សរក្នុងលោកជារបស់យើង ចាំមើលយើងធ្វើអោយនាងរស់ដូចស្លាប់យ៉ាងម៉េច

ទីបំផុតម្ចាស់ក្សត្រី អូ!ទេ ព្រះជាយាវីយ៉ុងមានសេរី ភាពចេញពីបន្ទប់ត្រជាក់ក្រោយរស់នៅរងទុក្ខរងភាពអយុត្តិធម៌ដល់ទៅ2ខែ ទ្រង់មិនបានមានគំនុំអ្វីគ្រាន់តែសង្ឃឹមថាក្រោយដកដំណែងហើយទ្រង់និងរស់នៅបានសុខជាងមុនទៅចុះ តែទ្រង់មិនដឹងទេថាប្រទេសដែលទ្រង់ខំការពារ សុខចិត្តរស់នៅរងទុក្ខម្នាក់ឯងដើម្បីអោយមាតាបិតារស់នៅបានសុខនោះត្រូវបានព្រះរាជាឈ្លានពាននិងសម្លាប់សាច់ញាតិទ្រង់ទាំងអស់មិនលើកលែងសូម្បីកុមារ ក្រោមការញុសញុង ពីសំណាក់ព្រះស្នំឯក និងមន្រ្តីអែបអមមួយចំនួនទៀតដោយចោតថាគ្រួសារព្រះជាយាមានបំណងបះបោល លើកទ័ពមកឈ្លានពាននគរក្បត់កិច្ចសន្យា។ក្រោយទទួលដំណឹងនេះព្រជាយារន្ធចិត្តយ៉ាងខ្លាំង ចិត្តដែលថាមិនចង់គុំនុំនោះក៏ប្រែប្រួល កែវភ្នែកដែលប្រែពីស្រស់ថ្លាដូចកែវគ្រីស្តាល់ ទៅជាខ្មៅងងឹងពោរពេញទៅដោយគំនុំ ព្រះនាងបានលួចរៀបចំពីធីដាក់បណ្ដាសារ រួចហើយក៏សម្លាប់ខ្លួនឯងដោយបន្សស់ទុកនូវសំបុត្រមួយច្បាប់...

_គ្រឹះស្តសករាជ20XX

ក្នុងបន្ទប់VIPនៃាមន្ទីរពេទ្យមួយបង្ហាញអោយឃើញរូបរាងក្មេងបុ្រសអាយុ7ឆ្នាំម្នាក់ដេកដក ដង្ហើម ផ្តឹកៗដោយអុកស៊ីនសែន គេត្រូវបានប៉ាម៉ាក់បញ្ជូនមកសសង្រ្គោះបន្ទាប់ក្រោយមានអាការៈចុកឆ្អល់ត្រង់បេះដូង និងក្អកឈាមមិនឈប់រហូតសន្លប់បាត់ស្មារតី៖

ក្រាក

"បង"អ្នកជាម្ដាយងើបបែបមុខចេញពីកូនប្រុសមើលទៅស្វាមីក្នុងក្រសែភ្នែកទាមទារចម្លើយ គាត់់ចង់ដឹងថាកូនគាត់អី

"គ្រូពេទ្យប្រាប់ថា អាការៈកូនជុងមិនអាចសន្និដ្ឋានបានទេវាចម្លែកណាស់ គ្រឿងក្នុងគេមិនបានកើតអីបេះដូងក៏មិនបានបញ្ហា គាត់មិនដែរជួបប្រទះទេ"
គាត់ប្រាប់ភរិយាដោយក្រវីក្បាលអស់សង្ឃឹម

"ពុទ្ធោអើយ!កូនជុងរបស់មាក់"គាត់ថើបកូនប្រុសមួយដង្ហើបអាណិតកូន គេនៅតូចណាស់មិនអាចទ្រាំទ្រអាការ:ចម្លែកនេះទេសូមព្រះជាម្ចាស់ជួយផង

រឿងរ៉ាវទាំងអស់នេះជាការស្រមៃដោយមនុស្សប្រុសម្នាក់ ដែលយកដៃខ្ទប់ត្រង់បេះដូងបញ្ជាក់យ៉ាងច្បាស់ថាប្រុសម្នាក់នេះហើយ ជាក្មេងប្រុសម្នាក់ដែលដេកស្ដូកលើគ្រែពេទ្យនោះ មិនគួរអោយជឿថារូបរាងគេផ្លាស់ប្ដូរយ៉ាងនឹង<<អូននៅមិនទាន់លើកលែងអោយបងទៀតមែនទេ បងសុំទោស>>គេទន្ទេញពាក្យនេះជាប់មាត់សុំទោសដែលពេល នោះគេត្រចៀកស្រាលអំនួតខ្លាំងពេក
    បន្ទាប់មកគេក៏សម្ងំគេង ព្រោះគេបានលេបថ្នាំរួចហើយ យ៉ាងណាក៏ត្រូវចាំអោយមានកម្លាំងសិនដែរចាំទៅជួបភ្ញៀវ គេណាត់ភ្ញៀវម៉ោង11ថ្ងៃត្រង់ ជិតនឹងគេងលក់ទៅហើយ ទ្វារឡានរបស់គេត្រូវបានបើកឡើងមាន មនុស្សប្រុសតូចល្អិតម្នាក់រត់ចូលមកមិនស្គាល់អត្តសញ្ញាណ

"លោកកុំដេញខ្ញុំចុះទៅអីណា ខ្ញុំសុំអង្វរតែ5នាទីទេលោក ខ្ញុំសំពះ សុំជួយខ្ញុំផងទៅ"គេលុតជុង្គុង និងលើកដៃសំពះនាយ មើលទៅគួរអោយអាណិតណាស់ មុខមាត់បែកខ្ទេច ក្បាលកំពុងតែហូរឈាម ដៃជើងមានស្នាមជាំ គេស្លៀកខោខ្លីអាវដៃខ្លី(ឈុតនៅផ្ទះ) 
    នាយម្ចាស់ឡានក៏មិនបានមាត់អី មើលទៅគេមិនមានបំណងអាក្រក់ទេតែដូចជាភ័យៗ អង្គុយលើពូកឡានតែភ្នែកនិងដៃចេះតែលួចបើកវាំងននបង្អួចឡានលួចមើលទៅក្រៅ ហាក់ដូចជារត់គេចពីនរណាម្នាក់យ៉ាងចឹង នាយឃើញដូចច្នោះ ចិត្តចង់ចូលទៅលួងអោយគេស្ងប់ចិត្តតែមិនហ៊ាន បានត្រឹមតែសសៀរចូលជិតនិងលើកដៃទៅកាន់ដៃរបស់គេបញ្ចាក់ថា នៅទីនេះមានសុវត្ថិភាពហើយ។




___________

To be continues..... ❤️💜
JaeLy 💜

    

Continue Reading

You'll Also Like

248K 6.7K 46
Pandora pan·do·ra /panˈdôrə/ Daughter of Pitch Black
15.6K 890 52
ជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។
3.6K 81 17
ការចាកចេញទៅអស់រយៈពេល6ឆ្នាំ ត្រឡប់មកវិញក៏មាន បេសកកម្មមួយត្រូវបំពេញនោះគឺត្រូវយកបេះដូងកំលោះសង្ហារ វ៉ាង អុីបូ ត្រឡប់មកវិញឱ្យបាន។ តួអង្គ: Wang Yibo(top)...
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...