ថ្នមស្នេហ៍ក្បែរកាយ(ចប់)

By injaehaa

75.5K 4.8K 45

ជុងហ្គុក(top) ថេហ្យុង(btt) More

ភាគ១:ផ្ដើមរឿង
ភាគ២:មាននិស្ស័យ
ភាគ៣
ភាគ៤
ភាគ៥:យើងនឹងទទួលខុសត្រូវលើឯង
ភាគ៦:តើលោកគិតអ្វីមកលើខ្ញុំ
ភាគ៧:ខ្ញុំជាអតីតសង្សារបស់បងជុង
ភាគ៩
ភាគ៨:ចង់ប៉ះសាច់ដុំលោកណាស់
ភាគ១០
ភាគ១១+១២
ភាគ១៣:ឆ្ងាញ់មិនដល់ខ្លួនថេហ៍ទេ
ភាគ១៤:ចង់បង្កើតគ្រួសារ
ភាគ១៥:សុំញ៉ាំប្រពន្ធ
ភាគ១៦:ខ្ញុំឈ្មោះចន ថេហ្យុង
ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់
ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?
ភាគ២១:ផែនការអ្វីទៅ?
ភាគ២២:តំណែងជំនួស
ភាគ២៣:
ភាគ២៤:ការបងក៏នៅមានចិត្តស្រលាញ់ខ្ញុំដែរ
ភាគ២៥:រីករាយថ្ងៃកំណើតមិត្តសម្លាញ់
ភាគ២៦:បងសូមទោស
ភាគ២៧:តើអូនទៅណាទៅថេហ៍?
ភាគ២៨:តាមយកគេមកនៅក្បែរ
ភាគ២៩:វេលាចុងក្រោយ
ភាគ៣០
ភាគ៣១:ប្រយ័ត្នសម្រស់លេងនៅដូចដើម
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥:បងមកជួយអូនហើយ
ភាគ៣៦:នាងចង់សម្លាប់យើង?
ភាគបញ្ចប់:ស្នេហ៍ដ៏មានន័យ

ភាគ១៩-២០

1.3K 99 0
By injaehaa

<<បងជុង~>>លូណា

<<ថ្ងៃនេះកូនប្រសារម៉ាក់មកលេងណាប្រុសជុង>>

<<ម៉ាក់ប្រហែលជាច្រលំហើយនាងគឺជាអតីតសង្សារបស់បងជុងទេ នាងប្រឹងមកតាមទាមណាស់ដែរតែប្ដីខ្ញុំមិនខ្វល់>>ថេហ្យុងធ្វើជាដើរមកប្រាប់អ្នកជាម្ដាយក្មេកទាំងដែលគេក៏អាចស្មានបានថាលោកស្រីចនដឹងប៉ុន្តែគាត់ចង់និយាយចឹងឌឺនាយតូចប៉ុណ្ណោះហើយនាយតូចនេះក៏មិនអន់ធ្វើជារ៉ាយរ៉ាប់ប្រាប់វិញឲវ័យចំណាស់បានជ្រាបរិតតែច្បាស់បន្ថែម ។

<<ហេតុអីក៏ក្មេងដូចជាឯងឈ្លើយថ្នាក់នឹង>>លោកស្រីចាប់ផ្ដើមច្រាលកំហឹងឡើងនៅពេលឃើញកូនប្រសារហាស្ដីប្រយោគមុននេះ ស្ដាប់មើលទៅដូចជាមើលងាយកញ្ញាលូណាដល់ហើយលេងសុទ្ធតែនិយាយពាក្យតោងទាមបែបនេះមិនខុសពីសត្វឆ្លើងទេ ។

<<អ្នកម៉ាក់កុំប្រកាន់នឹងថេហ៍អី គេនៅក្មេងអញ្ចឹងបានជាមានចរឹកបែបនេះ>>លូណា

<<ខ្ញុំគ្រាន់តែប្រាប់អ្នកម៉ាក់ឲបានយល់ប៉ុណ្ណោះកុំឲមានការយល់ច្រលំម្ដងទៀត>>ថេហ្យុងនៅតែបន្តពាក្យគេនៅតែនិយាយប្រាប់ហេតុផលឲវ័យចំណាស់ដដែល

<<ប៉ុន្តែឯងនិយាយមកវាឈ្លើយ>>

<<បានហើយម៉ាក់ខ្ញុំសុំណា បើម៉ាក់មានភ្ញៀវក៏នៅអង្គុយលេងជាមួយគ្នាចុះ ខ្ញុំសុំឡើងទៅបន្ទប់ហើយតោះអូន>>ជុងហ្គុកងាកមកចាប់ដៃប្រពន្ធបណ្ដើរគ្នាដើរឡើងទៅជាន់ខាងលើ ប៉ុន្តែក៏ត្រូវបង្អាក់ដំណើរវិញពេលលោកស្រីចននិយាយ

<<នេះកូនលូណាខំមកលេងណា កូនមិននៅបានជាគ្នាជាមួយនាងបន្តិចទេ?>>

<<នាងជាភ្ញៀវរបស់ម៉ាក់មិនមែនជាភ្ញៀវរបស់ខ្ញុំទេមួយណាពួកយើងក៏មិនដែលនិយាយជាមួយគ្នាស្រាប់ហើយ>>ជុងហ្គុកថាហើយក៏បន្តដំណើរទៅរីឯអ្នកអង្គុយនៅលើសាឡុងនេះខឹងចិត្តសឹងតែបញ្ចេញធាតុពិតទៅហើយប៉ុន្តែខំលាក់លៀមរៀបរឹករៀបពាដូចជាស្ងប់ធម្មតា

<<ហ្ហើយកូននេះ!>>លោកស្រីចន

<<មិនអីទេអ្នកម៉ាក់កូនយល់ពីគាត់ បងជុងអាចហ្នឹងមិនទាន់ទទួលបានព្រោះខ្ញុំអាក្រក់ដាក់គាត់ខ្លាំងណាស់អ្ហឹក>>លូណា

<<ទេកូនមិនបានអាក្រក់នោះទេ ជុងហ្គុកទេដែលមិនឃើញពីទង្វើល្អរបស់កូនពេលណាដែលអាក្មេងនោះឃ្លាតឆ្ងាយពីកូនជុង ម៉ាក់អាចស្មានថាជុងហ្គុកនឹងងាកមកមើលពីទង្វើល្អរបស់កូនហើយ>>

<<អរគុណអ្នកម៉ាក់ខ្លាំងណាស់ដែលយល់ពីកូន>>
     _______

ពេលនេះជុងហ្គុកបានមកដល់ព្រលានយន្តហោះហើយនាយគឺធ្វើដំណើរនៅព្រឹកនេះតែម្ដង មនុស្សដូចនាយគឺមិនដែលទុកការងារឲយឺតយ៉ាវទេ

<<បងទៅហើយណា មើលថែខ្លួនផងបងទៅមិនយូរទេ>>ជុងហ្គុក

<<លោកចនក៏ដូចគ្នាមើលថែខ្លួនផង>>ថេហ្យុង

<<យ៉ុនជូនមើលប្រពន្ធយើងឲបានល្អដឹងទេ>>

<<បាទចៅហ្វាយ>>យ៉ុនជូន
ដោយធ្វើការផ្ដែផ្ដាំពាក្យសម្ដីគ្នាខ្លះហើយទើបរាងក្រាស់ក៏ចេញដំណើរទៅតែម្ដង ។
   |S K I P|

ថេហ្យុងត្រូវមកនៅផ្ទះមួយនេះម្នាក់ឯងតែក៏មានជំនិតម្នាក់ចាំការពារសុវត្ថិភាពរបស់គេមករហូតផងដែរ ឆ្លៀតទំនេរពីការងារមួយរយៈបែបនេះនាយតូចក៏ចង់ទៅជួបអ្នកជាមិត្តដើម្បីមានគ្នានិយាយលេងជាមួយដើម្បីបន្លប់ភាពអផ្សុកខ្លះ

<<បងយ៉ុនជូន>>ថេហ្យុង

<<បាទអ្នកប្រុស>>យ៉ុនជូន

<<ជួយជូនខ្ញុំចេញក្រៅបន្តិចបានទេ?>>

<<បាទបានអ្នកប្រុស>>
និយាយចប់អ្នកទាំងពីរក៏ដើរចេញទៅ ថេហ្យុងដើរមកដល់មុខបន្តិចក៏នឹកឃើញថាខ្លួនភ្លេចការបូបទើបបែក្រោយដើរទៅវិញ*ដឹបបប

<<អួយ៎ សូមទោសលោក>>ថេហ្យុងឱនក្បាលជាការសូមទោសដល់នាយកម្លោះដែលឈរនៅចំពោះមុខ មុននេះមកពីរត់លឿនពេកអញ្ចឹងហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលមកបុកខ្នងរបស់នាយម្នាក់នេះតែម្ដង

<<បាទមិនអីទេ>>នាយកម្លោះងាកក្រោយឃើញនាយតូចម្នាក់នេះក៏និយាយដោយគួរសមវិញ មើលទៅនាយដូចជាចាប់អារម្មណ៍នឹងរាងតូចយ៉ាងម៉េចទេបានជាតាមសម្លឹងរហូតនេះប្រើក្រសែភ្នែកស្រទន់ទៀត ។
      ថេហ្យុងបម្រុងនឹងដើរចេញតែក៏ត្រូវនាយកម្លោះម្នាក់នេះបន្លឺឡើងបង្អាក់ដំណើរឲងាកមុខមកក្រោយវិញ

<<តើលោកឈ្មោះអ្វីដែរទៅ? ខ្ញុំដូចជាធ្លាប់ជួបលោកពីមុនមក>>

<<បាទខ្ញុំឈ្មោះថាចន ថេហ្យុង>>

<<អូ៎ លោកគឺជាភិរិយារបស់លោកចនត្រូវទេ? ខ្ញុំឈ្មោះថាហូស៊ុកហៅhobiក៏បាន>>

<<លោកដឹង?>>

<<បាទព្រោះខ្ញុំឃើញលោកចននិយាយនៅក្នុងបទសម្ភាសកាលពីមានការដេញថ្លៃលើកមុន>>

<<អរ អញ្ចឹងរីករាយណាស់ដែលបានស្គាល់>>

<<បាទរីករាយដូចគ្នាតែថាលោកនៅទីនេះហ្ហេស៎?>>

<<មែន>>

<<ខ្ញុំក៏នៅទីនេះដូចគ្នា>>

<<អូ៎ ចៃដន្យល្អណាស់>>

<<ប្រាកដហើយ>> ហូស៊ុក

<<អ្នកប្រុស~>>យ៉ុនជូន

<<បាទបងខ្ញុំទៅហើយ លោក...>>ថេហ្យុង

<<ហូស៊ុក!>>

<<អរមែនហូស៊ុកខ្ញុំសុំលាទៅសិនហើយ>>

<<បាទជួបគ្នាលើកក្រោយ>>
ចប់ការសន្ទនារាងតូចក៏ដើរចេញទៅចំណែកឯហូស៊ុកវិញនៅតាមមើលដំណើររបស់គេរហូតទាល់តែថេហ្យុងដើរទៅផុតទើបនាយក៏ដើរចេញពីទីនោះដូចគ្នា ។
    ....
<<ស៊ូរីន~>>ថេហ្យុង

<<អាថេហ៍ ម៉ោះមកអង្គុយទីនេះមក>>ស៊ូរីន

<<តូបឯងដូចប្លែកជាងមុន>>

<<ប្លែកស្អីនៅតែដដែលហ្នឹងគ្រាន់តែឯងខានមកយូរអញ្ចឹងហើយបានមើលទៅឃើញប្លែកនោះ>>

<<ប្រហែលជាបែបហ្នឹងមែនហើយ>>

<<យ៉ាងម៉េចដែរលោកចន?>>

<<លោកចន? ចង់សួរពីអីឯងនៀក>>

<<ចង់សួរថានៅជាមួយលោកចនយ៉ាងម៉េចដែរ គេមានដែលធ្វើបាបអីឯងទេ>>

<<អត់ទេ គាត់ល្អនឹងយើងណាស់>>

<<អាថេហ៍!នេះពាក់ចិញ្ចៀនដៃនាងផងមានន័យថា...>>ស៊ូរីន រេភ្នែកប្រទាក់ជាមួយនឹងម្រាមដៃរបស់មិត្តខ្លួនទើបបន្លឺឡើងទាំងភ្ញាក់ផ្អើល

<<មែន ពួកយើងបានចុះអេតាស៊ីវិលជាមួយគ្នាហើយ>>

<<អញ្ចឹងពួកឯងជាប្ដីប្រពន្ធស្របច្បាប់ហើយ ហៃយ៉ាមិត្តភក្តិរបស់ខ្ញុំលេងនៅលីវទៀតហើយ>>

<<អឺយើងមិននៅលីវដូចជាឯងនោះទេ>>ថេហ្យុង
អ្នកទាំងពីរនៅនិយាយគ្នាលេងពីនេះពីនោះរហូតទាល់តែមេឃរៀងព្រលប់បន្តិចពួកគេក៏ញ៉ាំសាច់អាំងនិងផឹកស្រាជាមួយគ្នាហើយនាយយ៉ុនជូនក៏ចូលរួមផងដែរ មិត្តភក្តិគេនេះឲតែជួបគ្នាគឺដឹងតែផឹកស្រាតែម្ដង  ក្រោយពីញ៉ាំហើយរួចរាល់ទើបពួកគេត្រូវបំបែកផ្លូវគ្នាស៊ូរីនត្រូវបិទតូបទៅផ្ទះរបស់នាងវិញចំណែកឯថេហ្យុងនិងយ៉ុនជូនក៏ត្រូវទៅផ្ទះវិញដូចគ្នាដែរ ។
     ......
ការរស់នៅគឺធម្មតា ថេហ្យុងនិងយ៉ុនជូនតែងតែទៅណាមកណាជាមួយគ្នាមើលទៅអ្នកប្រុសនិងនាយជំនិតម្នាក់នេះហាក់ស្និទ្ធស្នាលនិងគ្នាណាស់ ។
      កន្លងទៅអស់រយៈពេលប៉ុន្មានថ្ងៃទៅហើយល្មមការងាររបស់ជុងហ្គុកបានរួចរាល់ស្រេច នាយក៏ប្រញ៉ាប់មកកូរ៉េវិញតែម្ដង ពេលធ្វើការនៅប្រទេសចិនជុងហ្គុកក៏បានជ្រើសយកលេខាស្រីម្នាក់ដែលជាជនជាតិចិនឲមើលការខុសត្រូវរឿងការងារមួយចំនួនផងដែរ ។

"កូនបានឃើញអ្វីដែលម៉ាក់ផ្ញើឲដែរទេ?"លោកស្រីចន

<<ខ្ញុំបានមើលវារួចហើយ តែម៉ាក់ប្រាកដដែរទេថាវីដេអូនេះកូនចៅខ្ញុំជាអ្នកថតដោយផ្ទាល់>>ជុងហ្គុកពេលនេះមកដល់ប្រទេសកូរ៉េហើយ នាយកំពុងតែនិយាយទូរស័ព្ទជាមួយម្ដាយនៅក្នុងឡានដែលបរនៅលើដងវិថីដោយល្បឿនលឿនស្លេវតែម្ដងហាក់ប្រញ៉ាប់ខ្លាំងណាស់បើមើលតាមទឹកមុខនាយក៏មិនស្រួលដែរ

"ប្រាកដ! ម៉ាក់យកពីអង្គរក្សរបស់កូនដោយផ្ទាល់"

<<ពិននឹងសិនចុះអ្នកម៉ាក់>>ជុងហ្គុកនិយាយឡើងដោយសម្លេងរឹងកំព្រឹស កែវភ្នែកម៉ុតស្រួចក៏ងាកទៅសម្លឹងទេសភាពស្រុកកូរ៉េដោយទឹកមុខស្ងប់ស្មើដែលមិនអាចស្មានបានពីជម្រៅចិត្តនាយថាគិតអ្វីនោះទេនាពេលនេះ ។
     ....
   *ងឺតត~
សម្លេងហ្វ្រាំងឡានបានបន្លឺឡើងនៅមុខផ្ទះធ្វើឲចិត្តរាងតូចដែលអង្គុយលើសាឡុងនេះងាកទៅចាប់អារម្មណ៍នៅខាងក្រៅ ថេហ្យុងងើបឈរឡើងមុននឹងបោះជំហានចេញមក

<<លោកចន>>ថេហ្យុងគ្រាន់តែឃើញវត្តមានអ្នកជាប្ដីភ្លាមក៏ស្ទុះទៅអោបភ្លេត ប៉ុន្មានថ្ងៃមកនេះគេគេងនឹករាងក្រាស់មករហូត ទោះឃ្លាតគ្នាត្រឹមរយៈពេលខ្លីប៉ុន្តែថេហ៍ហាក់មានអារម្មណ៍ថាយូរខ្លាំងណាស់សម្រាប់គេ ។

<<លោកចនត្រឡប់មកវិញហើយ ហេតុអីមិនខលប្រាប់ខ្ញុំផងដើម្បីឲខ្ញុំបានទៅទទួល>>ថេហ្យុង

<<គ្មានបងនៅក្បែរប៉ុន្មានថ្ងៃនេះតើអូនបានធ្វើអីខ្លះថេហ្យុង>>ជុងហ្គុកសួរដោយទឹកមុខរាបស្មើហាក់គ្មានអារម្មណ៍អ្វីបន្តិច ថេហ៍ឃើញបែបនេះក៏ប្លែកចិត្តដែរតែមិនចង់សួរនាំច្រើនព្រោះគិតថានាយទើបតែមកពីហត់

<<ខ្ញុំហ្ហេស៎? លោកចនចូលទៅខាងក្នុងផ្ទះសិនទៅចាំនិយាយគ្នាបន្ត>>ថេហ្យុង

<<អូនក្បត់បងមែនទេ? រាល់ថ្ងៃអូនមិនបានស្រលាញ់បងទេមែនទេ?អូនឆ្លើយទៅថេហ៍!រាល់ទង្វើគឺអូនសម្ដែងធ្វើជាល្អមែនទេ?>>ជុងហ្គុក

<<លោកនិយាយអី?ជុងហ្គុកខ្ញុំមិនយល់ទេ>>

<<ប្ដីមួយមិនស្កប់ចង់បានប្ដីដប់ឬយ៉ាងម៉េច?>>

<<លោកចន! ខ្ញុំមិនយល់ថាពេលនេះលោកកើតអីទេហេតុអីក៏ប្រើសម្ដីបែបនេះជាមួយនឹងខ្ញុំ>>

<<មិនយល់ឬក៏ធ្វើភ្លើឲប្រាកដ!>>ម្ដងនេះជុងហ្គុកស្រែកប៉ោងសរសៃកតែម្ដងធ្វើឲរាងតូចត្រូវភ្ញាក់ក្រញ៉ាងខ្លួន កែវភ្នែកក៏ចាប់រលីងរលោងមកមួយរំពេច

<<លោកចង់និយាយពីអីខ្ញុំមិនយល់ពិតមែន>>

<<មិនយល់ក៏បើកភ្នែកមើលខ្លួនឯងទៅ>>ជុងហ្គុកបោះរូបថតពីរបីសន្លឹកមកលើថេហ្យុង ទើបគេក៏យកវាមកមើលទើបដឹងថាជាអ្វី ក្នុងរូបភាពនេះគឺជាសកម្មភាពថេហ្យុងជាមួយនិងយ៉ុនជូនដែលចេញទៅមកណាជាមួយគ្នាហើយមើលទៅស្និទ្ធស្នាលខ្លាំងណាស់ប៉ុន្តែអ្វីដែលធ្វើឲជុងហ្គុកខឹងនោះគឺរូបភាពមួយសន្លឹកដែលឃើញនាយយ៉ុនជូនបីកាយប្រពន្ធចូលផ្ទះព្រោះពេលនោះថេហ្យុងស្រវឹងឡើងដើរលេងរួចដោយសារតែផឹកសប្បាយជាមួយអ្នកជាមិត្តនឹងឯង

<<ដោយសាររឿងនេះ? លោកគិតអីទៅជុងហ្គុក>>

<<ប្រាប់មកវាជាការពិតទេ?>>ជុងហ្គុកមិនឆ្លើយនាយបែជាសួរបកវិញ ទោះពេលនេះក្នុងខ្លួនមានកំហឹងខ្លាំងពិនណាក៏ដោយក៏នាយនៅតែសួររកហេតុផលពីថេហ៍ដែរ នាយខំទប់អារម្មណ៍ឲស្ងប់មកវិញ

<<មិនចាំសួរខ្ញុំនៅឆ្នាំក្រោយទៅ លោកមកតម្លើងសរសៃកដាក់ខ្ញុំហើយទើបសួរនាំរកហេតុផលតាមក្រោយអញ្ចឹងឬ? លោកចនតើលោកទុកចិត្តខ្ញុំដែរទេ?>>ថេហ្យុង

TO BE CONTINUED♡.....

By:Bella jell

Continue Reading

You'll Also Like

46.6K 12.5K 45
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
50K 3.1K 52
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
404K 82.5K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
272K 56.3K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!