ភាគ២៦:បងសូមទោស

1.8K 116 3
                                    

<<នេះជាស្នាមក្រេមអ្នកណា?>>ថេហ្យុងលើកអាវក្រៅរបស់ជុងហ្គុកមកបង្ហាញចោទសួរដោយសម្លេងស្មើឯទឹកមុខហាក់គ្មានអារម្មណ៍ល្អអ្វីសោះ នាយក្រាស់ឃើញបែបនេះចាប់ផ្ដើមគាំងស្ទះអណ្ដាតកម្រើកមិនចង់កើតមិនដឹងគួរត្រូវឆ្លើយបែបណាទៅណាមុនទេ ត្រូវហើយមុននឹងនាយចេញមកពីសណ្ឋាគារនោះកញ្ញាលូណាក៏បានថើបនាយដែរ តែនេះនាងថើបកអាវរបស់គេអញ្ចឹងឬ? ហើយនេះមែនទេជាការដូសម្រាប់ថេហ្យុង។

<<គឺ...បង>>ជុងហ្គុក

<<លោកកំពុងតែរកនឹកពាក្យកុហកមែនទេ? ហ៊ឹសជុងលោកមើលមកខ្ញុំល្ងង់ណាស់ឬ? ប៉ុន្មានថ្ងៃមកនេះលោកប្លែក លោកជាប់រវល់រហូត ខ្ញុំក៏មានអារម្មណ៍ថាសង្ស័យតែខ្ញុំក៏មិនខ្វល់ព្រោះមិនចង់ឲខ្លួនគិតថាលោកជាប្ដីមិនល្អ តែមើលពេលនេះ តើខ្ញុំគួរតែបន្តធ្វើភ្លើទៀតដែរទេ? ហ្ហឹកលោកធ្វើបែបហ្នឹងធ្វើអី?>>ថេហ្យុង

<<ថេហ៍~ប-បង...>>ជុងហ្គុកមិនដឹងឆ្លើយបែបណាទេនាយពិតជាគ្មានហេតុផលក្នុងការដោះស្រាយមែនព្រោះនាយជាអ្នកក្បត់ ក្បត់ទំនុកចិត្តប្រពន្ធមករហូតហើយឥឡូវពេលនេះថេហ៍ក៏ចាប់បានតើគួរនិយាយយ៉ាងម៉េច?មើលទៅនាយតូចពេលនេះក៏ទទួលសឹងមិនចង់បាននៅទង្វើរបស់នាយក្រាស់

<<លោកស្រលាញ់ខ្ញុំទេជុងហ្គុក?>>ថេហ្យុង

<<ស្រលាញ់ បងស្រលាញ់អូន>>ជុងហ្គុក

<<ចុះហេតុអីៗលោកធ្វើបែបហ្នឹង តើនាងជាអ្នកណាអស្ចារ្យជាងខ្ញុំឬ?>>

<<បងសូមទោសថេហ្យុង>>

<<ខ្ញុំសួរថានាងជាអ្នកណា ក្រេមនៅលើអាវនេះជារបស់ស្រីណា?>>

<<ថេហ៍បងសូមទោស បងសូមទោសពិតមែន លើកលេងឲបងម្ដងទៅណា បងខុសហើយ>>ជុងហ្គុក មិនហ៊ានប្រាប់អ្នកជាប្រពន្ធទេ នាយក៏សម្រូតខ្លួនលត់ជង្គង់ចុះទៅលើឥដ្ឋការ៉ូ ពោលពាក្យសូមទោសជាច្រើនសារនាយមិនអាចឆ្លើយប្រាប់ថាជាកញ្ញាលូណាទេ ព្រោះខ្លាចថាថេហ្យុងរិតតែអន់ចិត្ត រិតតែខឹងនឹងនាយ សារភាពត្រង់ចុះ អារម្មណ៍របស់នាយពេលនេះវិលវ៉ុលខ្លាំងណាស់មិនដឹងគួរយកអ្នកចាស់ឬអ្នកថ្មីទេដឹងត្រឹមថានាយចង់នៅក្បែរថែគេពួកគេទាំងពីរនាក់តែម្ដង

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now