ថ្នមស្នេហ៍ក្បែរកាយ(ចប់)

By injaehaa

76.5K 4.8K 45

ជុងហ្គុក(top) ថេហ្យុង(btt) More

ភាគ១:ផ្ដើមរឿង
ភាគ២:មាននិស្ស័យ
ភាគ៣
ភាគ៤
ភាគ៥:យើងនឹងទទួលខុសត្រូវលើឯង
ភាគ៦:តើលោកគិតអ្វីមកលើខ្ញុំ
ភាគ៧:ខ្ញុំជាអតីតសង្សារបស់បងជុង
ភាគ៩
ភាគ៨:ចង់ប៉ះសាច់ដុំលោកណាស់
ភាគ១០
ភាគ១១+១២
ភាគ១៣:ឆ្ងាញ់មិនដល់ខ្លួនថេហ៍ទេ
ភាគ១៤:ចង់បង្កើតគ្រួសារ
ភាគ១៥:សុំញ៉ាំប្រពន្ធ
ភាគ១៦:ខ្ញុំឈ្មោះចន ថេហ្យុង
ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់
ភាគ១៩-២០
ភាគ២១:ផែនការអ្វីទៅ?
ភាគ២២:តំណែងជំនួស
ភាគ២៣:
ភាគ២៤:ការបងក៏នៅមានចិត្តស្រលាញ់ខ្ញុំដែរ
ភាគ២៥:រីករាយថ្ងៃកំណើតមិត្តសម្លាញ់
ភាគ២៦:បងសូមទោស
ភាគ២៧:តើអូនទៅណាទៅថេហ៍?
ភាគ២៨:តាមយកគេមកនៅក្បែរ
ភាគ២៩:វេលាចុងក្រោយ
ភាគ៣០
ភាគ៣១:ប្រយ័ត្នសម្រស់លេងនៅដូចដើម
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥:បងមកជួយអូនហើយ
ភាគ៣៦:នាងចង់សម្លាប់យើង?
ភាគបញ្ចប់:ស្នេហ៍ដ៏មានន័យ

ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?

1.6K 104 1
By injaehaa

<<បើជួយបានកូននឹងជួយទៅចុះ មួយណាបងជុងកូនក៏នៅស្រលាញ់កូនមិនចង់ឲគាត់មកត្រូវក្មេងប្រុសម្នាក់នឹងបំផ្លាញគាត់ទេ>>លូណា

<<អរគុណណាស់ម៉ាក់ទុកចិត្តលើកូនហើយ>>លោកស្រីនិយាយឡើងទាំងមានជំនឿជឿជាក់លើនាងក្រមុំជាទីបំផុត កាលកន្លងមកគាត់ក៏ដឹងដែរថាកញ្ញាលូណាធ្លាប់ក្បត់កូនប្រុសរបស់ខ្លួនប៉ុន្តែគាត់មិនប្រកែប្រកាន់អ្វីទេ គាត់គិតថាមនុស្សណាក៏ធ្លាប់មានកំហុសដែរហើយឥឡូវប្រហែលជានាងដឹងកំហុសរបស់នាងហើយទើបគាត់នៅមានទំនាក់ទំនងល្អជាមួយនាងបែបនេះ  ។
      ......
នៅក្នុងក្រុមហ៊ុនពេលនេះកម្លោះតូចកំពុងតែអង្គុយចាំអ្នកជាប្ដីព្រោះថារាងក្រាស់កំពុងតែនៅក្នុងសាលប្រជុំពិភាក្សារឿងមុខជំនួញ

<<ខ្ញុំគិតថាខាងទីផ្សារយើងបានដើរជួរមុខនៅក្នុងស្រុកហើយប៉ុន្តែចំពោះក្រៅស្រុកគឺពួកយើងនៅកំណត់មិនទាន់បាននៅឡើយទេលោក>>

<<លោកគិតថាទីផ្សារខាងប្រទេសណាដែលគួរតែដើរឈានមុខនៅជួរបន្ទាប់ទីពីរ?>>យ៉ុងកាងដែលឈរក្បែរអ្នកជាចៅហ្វាយក៏សួរនាំទៅកាន់បុរសដែលអង្គុយទល់មុខនេះ នៅក្នុងសាលប្រជុំទាំងមូលគឺមានសុទ្ធតែដៃគូមុខជំនួញធំៗដែរបានសហការកាងារជាមួយនឹងជុងហ្គុកហើយពេលនេះពួកគេគឺមកធ្វើការសំណេសសំណាលគ្នារឿងជំនួញដែលពួកគេរួមជាមួយ

<<បើតាមខ្ញុំដឹងគឺប្រទេសចិនព្រោះថាបច្ចុប្បន្ននេះខាងទីផ្សារនៅទីនោះបានកើនឡើងដល់កម្រិត75%ហើយអញ្ចឹងពួកយើងគ្រាន់តែបន្ថែមត្រឹម15%យ៉ាងតិចបន្ថែមទៀតរិតតែល្អ>>តាមធម្មតាត្រឹម90%អីគឺឈានដល់ការជួរមុខបាត់ទៅហើយព្រោះតាមក្រុមហ៊ុនធម្មតាវិញសឹងគ្មាន50%ផងក៏ថាបានដែរ ។

<<លោកចៅហ្វាយគិតយ៉ាងណាដែរ?>>យ៉ុងកាងងាកមកសួរជុងហ្គុកព្រោះបើរឿងទៅក្រៅស្រុកអីគឺនាយក្រាស់នេះហើយ ដែលត្រូវធ្វើដំណើរទៅមើលដោយផ្ទាល់ព្រោះនាយជាអគ្គនាយក

<<សម្រេចតាមនឹង>>ជុងហ្គុកសញ្ចឹងគិតបន្តិចមុននឹងឆ្លើយ នាយប្រាប់តែប៉ុន្នឹងរួចក៏ដើរចេញតែម្ដងទៅហើយបុរសម្នាក់ដែលមានវត្តមានក្នុងនេះដែរគឺមិនបានពេញចិត្តនឹងចរឹករឹកពារបស់ជុងហ្គុកទេ

<<ធ្វើដូចខ្លួនអស្ចារ្យហ៊ឹស>>យ៉ុនហ្គី នាយក៏ជាដៃគូមុខជំនួញធំម្នាក់ដែរដែលសហការជាមួយនឹងជុងហ្គុកប៉ុន្តែថាមើលទៅនាយដូចជាមិនចូលចិត្តជុងហ្គុកទេ។
    .....

<<រួចហើយមែនទេ?>>ថេហ្យុងងើបចេញពីសាឡុងដើរមករាងក្រាស់ មកដល់ភ្លាមនាយក៏ចាប់អោបចង្កេះអ្នកជាប្រពន្ធភ្លេតនៅចំពោះមុខជំនិតខ្លួនតែម្ដង

<<លោកចននេះបងយ៉ុងកាងនៅណា>>ថេហ្យុង

<<នៅក៏នៅទៅព្រោះអាមួយនេះវានៅលីវវាមិនដែលស្គាល់រស់ជាតិប្ដីប្រពន្ធទេអញ្ចឹងវាមិនសូវជាដឹងអីទេ>>ជុងហ្គុកនិយាយឡើងឡូយធ្វើឲអ្នកជាជំនិតឮហើយខ្ញាល់មួយរំពេចតែថាមិនអាចធ្វើអ្វីបានមានតែដើរចេញហើយមុននឹងទៅក៏ឆ្លៀតបោះមួយសម្ដីទៀត

<<ដៀលខ្ញុំបែបហ្នឹងគិតថាឈឺមែនទេ?ឆើសអាកាងគ្មានឈឺក្បាលហាលថ្ងៃជាមួយទេ>>ថារួចនាយក៏ដើរចេញទាំងទឹកមុខហាក់មើលមិនយល់នេះមាត់ពិតជាក្បាត់ចិត្តពិតមែន តែថាអ្នកជាចៅហ្វាយក៏អញ្ចឹងទៀតគួរណាតែអាណិតគ្នាដែលមិនទាន់ស្គាល់រស់ជាតិមានប្រពន្ធប៉ុន្តែនេះមានតែឌឺដងថែម ។

<<ថេហ៍~>>ជុងហ្គុកងាកមកបន្លឺហៅសព្វនាមប្រពន្ធវិញនាយក្រាស់ប្រើសម្លេងស្រទន់ណាស់បើនិយាយជាមួយរាងតូចនោះហើយនាយក៏ប្រើជាមួយតែម្នាក់នឹងឯង ។

<<ហឹម>>ថេហ្យុងក្រហឹមឆ្លើយតបទាំងងើយមើលមុខអ្នកជាប្ដីដោយក្រសែភ្នែកស្រស់ថ្លាមានពន្លឺតិចៗ

<<គឺបងត្រូវមានការទៅប្រទេសចិនឆាប់ៗនេះតើអូនអនុញ្ញាតឲបងទៅដែរទេ?>>ជុងហ្គុក

<<ទៅធ្វើការងារមែនទេ?>>ថេហ្យុង

<<បាទ>>

<<បែបហ្នឹងក៏ទៅៗ ខ្ញុំមិនថាអីឯណាខ្ញុំអនុញ្ញាតស្រាប់ហើយ>>

<<តែអូនត្រូវនៅទីនេះម្នាក់ឯង>>ជុងហ្គុកនាយមិនចង់ឲប្រពន្ធនៅតែម្នាក់ឯងនោះទេដូចដឹងស្រាប់ហើយចឹងថាអ្នកម៉ាក់នឹងលោកយាយរបស់នាយមិនបានចូលចិត្តថេហ្យុងហើយចុះបើឲនៅម្នាក់ឯងទៀតនោះប្រាកដណាស់ថារស់នៅគ្មានចុះសម្រុងគ្នាទេ

<<ក៏នៅបានគ្មានជាបញ្ហាសម្រាប់ខ្ញុំទេ ខ្ញុំក៏ធ្លាប់រស់នៅតែម្នាក់ឯងដែរតើកាលពីមុន>>ថេហ្យុង

<<តែពេលនេះអូននៅជាមួយម៉ាក់បងហើយក៏...>>

<<អា៎អត់ទេជុងហ្គុក ខ្ញុំគិតថានៅជាមួយគាត់មិនបានទេព្រោះពួកគាត់មិនបានចូលចិត្តខ្ញុំ>>

<<នេះហើយទើបបងបារម្ភពីអូន ឥឡូវធ្វើបែបនេះចុះបងមានខុនដូរពីរបីកន្លែងដែរអូនចង់នៅមួយណាក៏បានស្អែកនេះយើងទៅមើលដែរទេ?>>ជុងហ្គុក

<<អត់ទេជុង ខ្ញុំសុំណាអត់ចង់ទៅនៅខុនដូរទេ>>

<<អញ្ចឹងទៅនៅផ្ទះរបស់បង នៅក្បែរខុនដូរនោះបងក៏មានផ្ទះថ្មតូចល្មមមួយផងដែរ >>នាយសម្រេចប្រាប់ថាមានផ្ទះតូចវិញល្អជាជាងថាមានផ្ទះធំ បើឲថេហ្យុងទៅនៅផ្ទះធំក៏នាយល្អិតម្នាក់នេះមិនទៅដែរ ។

<<បែបហ្នឹងក៏បាន>>ថេហ្យុងខ្ជិលគិតច្រើនក៏សម្របតាមអ្នកជាប្ដីតែម្ដងទៅការពិតទៅគេអាចទៅគេងនៅផ្ទះមិត្តក៏បានដែរតែដឹងច្បាស់ហើយថាជុងហ្គុកនឹងមិនអនុញ្ញាតនោះទេ ។

<<បងនឹងឲយ៉ុនជូននៅជាមួយ>>ជុងហ្គុក នាយចាត់ឲជំនិតម្នាក់នៅតាមមើលថែប្រពន្ធហើយនាយយ៉ុនជូននេះគឺត្រូវបំផុតព្រោះនាយដូចជាជំនិតរបស់ថេហ្យុងទៅហើយ ។
     សន្ទនាគ្នាចប់អ្នកទាំងពីរក៏ទៅញ៉ាំអីនៅខាងក្រៅរួចក៏ត្រូវទៅមើលផ្ទះដែលជុងហ្គុកនិយាយនោះ មកដល់ភ្លាមថេហ្យុងហាក់សប្បាយចិត្តណាស់ព្រោះតែឃើញបរិវេណផ្ទះមួយនេះពិតជាស្រស់ស្អាតមែនទែន ។

<<ស្អាតណាស់>>ថេហ្យុងដើរមើលជុំវិញសរសើរពីសម្រស់ផ្ទះមួយនេះមិនដាច់ពីមាត់ទេ នៅតាមបង្អួចមានស្បៃវាំងននពណ៌សជាច្រើនហើយបើនៅតាមបន្ទប់វិញរិតតែស្រស់ស្អាតទៀតនិយាយរួមផ្ទះមួយនេះគឺស៊ីវិល័យតែម្ដង ។

<<ស្រលាញ់ទេ?>>ជុងហ្គុកឈរជ្រែញហោប៉ៅមើលទៅប្រតិកម្មរបស់ប្រពន្ធខ្លួនទាំងញញឹមនាយឃើញរាងតូចសប្បាយចិត្តបែបនេះនាយក៏មិនខុសពីគេប៉ុន្មានដែរ ។

<<ស្រលាញ់ ខ្ញុំស្រលាញ់ខ្លាំងទៀតផងអរគុណលោកចនខ្លាំងណាស់>>ថេហ្យុង

<<ថើបគឺជាការអរគុណដ៏ល្អបំផុត>>ជុងហ្គុក

<<ដឹងហើយ>>ថេហ្យុងថារួចក៏រត់មកជំទើតជើងថើបអ្នកជាប្ដី ថើបថ្ពាល់ទាំងសងខាងមិនអស់ចិត្តហើយនៅផ្ដិតស្នាមថើបបបូរមាត់របស់នាយក្រាស់ទៀត

<<ញៀនថើបប្ដីថ្នាក់នេះហ្ហេស៎?>>ជុងហ្គុក

<<ព្រោះប្ដីគួរឲចង់ថើបហិហិ អុ៎លោកចន>>ថេហ្យុង

<<យ៉ាងម៉េច?>>ជុងហ្គុក

<<តើខ្ញុំអាចសុំនៅផ្ទះនេះរហូតបានដែរទេ ខ្ញុំមិនចង់ទៅភូមិគ្រឹះលោកទេព្រោះអ្នកម៉ាក់លោកមិនពេញចិត្តខ្ញុំ>>

<<តែបើអូននៅជាមួយគាត់នឹងតាមយល់ចិត្តគាត់ជាងនេះអូនអាចនឹងចុះសម្រុងជាមួយពួកគាត់បាន>>

<<លោកចនក៏ដឹងស្រាប់ហើយមិនចឹង ថាខ្ញុំមិនចេះតាមយល់ចិត្តអ្នកណានោះទេ ប៉ុន្តែបើលោកមិនអនុញ្ញាតក៏អត់អីដែរខ្ញុំគ្រាន់តែសាកសុំប៉ុណ្ណោះ>>

<<បំណាច់ថាប្រពន្ធចង់បានទៅហើយប្ដីក៏យល់ព្រមបងតាមអូនជានិច្ច ប៉ុន្តែពេលបងមកពីប្រទេសចិនវិញគឺបងនឹងមកនៅទីនេះជាមួយអូន>>

<<ចុះលោកយាយនឹងអ្នកម៉ាក់របស់លោក>>

<<ឆ្លៀតពេលទៅលេងគាត់ក៏បាន មួយណាពេលនេះគាត់នៅសេអ៊ូលស្រាប់អញ្ចឹងហើយងាយនឹងទៅជួបគាត់បំផុត>>

<<អរគុណលោកចនណាស់ដែលយល់ចិត្ត>>ថេហ្យុង

<<ថើបគឺជា-អឹម>>ជុងហ្គុកនិយាយមិនទាន់ចប់នាយតូចក៏ជំទើតជើងថើបមាត់ម្ដងទៀត នេះនិយាយដដែលៗមិនចេះធុញមែនពាក្យនេះគេលើសពីដឹងហើយ

<<យ៉ាងម៉េចបានឬនៅ?>>ថេហ្យុងដកបបូរមាត់មកវិញទើបសួរអ្នកជាប្ដី

<<នៅទេ អត់ទាន់ឆ្អែត>>នាយឆ្លើយទាំងសើចស្រស់បង្ហាញភាពសង្ហានៅចំពោះមុខប្រពន្ធឲលោលង់តាមសម្រស់នាយ

<<ច្រឡឺមណាស់ បានហើយពួកយើងទៅវិញ>>រាងតូចវាយដើមទ្រូងហាប់ណែនរបស់ប្ដីទាំងសងខាងទើបប្រាប់ឲបញ្ឈប់រួចជុងហ្គុកក៏លេងដៃចេញពីចង្កេះប្រពន្ធប្ដូរមកជាចាប់ដៃបណ្ដើរគ្នាដើរទៅក្រៅវិញ ។
     .....
មកដល់ភូមិគ្រឹះភ្លាមក៏មានអ្នកចាំទទួលស្វាគមន៍ភ្លេតតែម្ដងហើយ

<<បងជុង~>>លូណា

<<ថ្ងៃនេះកូនប្រសារម៉ាក់មកលេងណាប្រុសជុង>>

<<ម៉ាក់ប្រហែលជាច្រលំហើយនាងគឺជាអតីតសង្សារបស់បងជុងទេ នាងប្រឹងមកតាមទាមណាស់ដែរតែប្ដីខ្ញុំមិនខ្វល់>>ថេហ្យុងធ្វើជាដើរមកប្រាប់អ្នកជាម្ដាយក្មេកទាំងដែលគេក៏អាចស្មានបានថាលោកស្រីចនដឹងប៉ុន្តែគាត់ចង់និយាយចឹងឌឺនាយតូចប៉ុណ្ណោះហើយនាយតូចនេះក៏មិនអន់ធ្វើជារ៉ាយរ៉ាប់ប្រាប់វិញឲវ័យចំណាស់បានជ្រាបរិតតែច្បាស់បន្ថែម ។

TO BE CONTINUED♡.....

By:Bella jell

Continue Reading

You'll Also Like

54K 14.4K 51
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
94.2K 5.5K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
97.7K 6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
267K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...