ថ្នមស្នេហ៍ក្បែរកាយ(ចប់)

By injaehaa

74.7K 4.8K 45

ជុងហ្គុក(top) ថេហ្យុង(btt) More

ភាគ១:ផ្ដើមរឿង
ភាគ២:មាននិស្ស័យ
ភាគ៣
ភាគ៤
ភាគ៥:យើងនឹងទទួលខុសត្រូវលើឯង
ភាគ៦:តើលោកគិតអ្វីមកលើខ្ញុំ
ភាគ៧:ខ្ញុំជាអតីតសង្សារបស់បងជុង
ភាគ៩
ភាគ៨:ចង់ប៉ះសាច់ដុំលោកណាស់
ភាគ១០
ភាគ១១+១២
ភាគ១៣:ឆ្ងាញ់មិនដល់ខ្លួនថេហ៍ទេ
ភាគ១៤:ចង់បង្កើតគ្រួសារ
ភាគ១៦:ខ្ញុំឈ្មោះចន ថេហ្យុង
ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់
ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?
ភាគ១៩-២០
ភាគ២១:ផែនការអ្វីទៅ?
ភាគ២២:តំណែងជំនួស
ភាគ២៣:
ភាគ២៤:ការបងក៏នៅមានចិត្តស្រលាញ់ខ្ញុំដែរ
ភាគ២៥:រីករាយថ្ងៃកំណើតមិត្តសម្លាញ់
ភាគ២៦:បងសូមទោស
ភាគ២៧:តើអូនទៅណាទៅថេហ៍?
ភាគ២៨:តាមយកគេមកនៅក្បែរ
ភាគ២៩:វេលាចុងក្រោយ
ភាគ៣០
ភាគ៣១:ប្រយ័ត្នសម្រស់លេងនៅដូចដើម
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥:បងមកជួយអូនហើយ
ភាគ៣៦:នាងចង់សម្លាប់យើង?
ភាគបញ្ចប់:ស្នេហ៍ដ៏មានន័យ

ភាគ១៥:សុំញ៉ាំប្រពន្ធ

1.8K 132 0
By injaehaa

     ក្រោយពីបានស្ដាប់សម្ដីរបស់អ្នកជាមិត្តហើយនាយកម្លោះអុនវូមិនចាំយូរក៏ត្រឡប់ទៅវិញតែម្ដងមិនចង់នៅយូរទេព្រោះមានអារម្មណ៍ថាជ្រេញម្ចាស់ភូមិគ្រឹះនេះពេកទ្រាំនៅបន្តមិនបានទេ ។ក្រោយពីអុនវូចេញផុតថេហ្យុងក៏ចាប់ផ្ដើមស្ដីឲជុងហ្គុកភ្លាម

<<ហេតុអីក៏លោកចនមិនលាក់ខ្លះ ទៅនិយាយប្រាប់គេឯងបែបនឹងតើឲខ្ញុំយកមុខទៅទុកឯណា?>>

<<មានអ្វីគួរឲខ្មាស់មែនទេ?>> ជុងហ្គុក

<<មាន លោកគួរតែចេះលាក់លៀមខ្លះមិនមែនមាត់រប៉ិចរប៉ូចដើរប្រាប់គេឯងអញ្ចឹងទេព្រោះពួកយើងមិនទាន់ត្រូវជាអ្វីនឹងគ្នា>> ថេហ្យុង

<<ចុះចង់ឲយើងប្រាប់បែបណា?>> ជុងហ្គុក

<<...>> ស្ងាត់ មួយសំណួរនេះធ្វើឲកម្លោះតូចឆ្លើយតបមិនកើតទេ ខ្លួនគេផ្ទាល់ក៏មិនដឹងដូចគ្នាថាតើគួរប្រាប់បែបណានោះ បើប្រាប់ថាជាអ្នកស្នាក់អាស្រ័យវារិតតែហួសហេតុពេកហើយព្រោះមនុស្សមានដៃជើងមិនបានពិការឯណាត្រូវមកស្នាក់អាស្រ័យផ្ទះអ្នកដទៃតាពាសបែបនឹងឬ?

<<ថេហ៍កុំគិតច្រើនអី អុនវូជាមិត្តរបស់យើងទេ វានឹងមិនគិតអីផ្ដេសផ្ដាស់ទេ ហើយរឿងមួយទៀតយើងគិតថាប្រាប់គ្រប់គ្នាបែបនឹងក៏មិនទាស់ខុស តែបើថេហ៍មិនពេញចិត្តទេពួកយើងអាចចុះអេតាស៊ីវិលជាមួយគ្នាក៏បានណាដើម្បីបញ្ជាក់ថាពួកយើងជាប្ដីប្រពន្ធស្របច្បប់>>ជុងហ្គុក នាយគិតតាំងពីយប់មិញមកម្លេះពីរឿងនេះ បើគ្រាន់តែពាក្យសម្ដីប្រាប់ថាជាប្ដីប្រពន្ធដោយគ្មានអ្វីមកសម្អាងនោះ ថេហ្យុងគេអន់ចិត្តត្រូវហើយ។

<<ចុះអេតាស៊ីវិល?>> ថេហ្យុង គ្រាន់តែឮការរៀបរាប់របស់នាយក្រាស់បែបនេះក៏ធ្វើឲគេរាងភ្ញាក់ផ្អើលបន្តិចដែរ នេះដើម្បីខ្លួននាយក៏ព្រមចុះអេតាស៊ីវិលក៏ព្រោះចង់មានពាក្យថាប្ដីប្រពន្ធស្របច្បប់? ហើយនៅថ្ងៃនេះនាយក្រាស់មិនបានទៅក្រុមហ៊ុនលឿនដោយសារតែចង់នៅនិយាយរឿងនេះជាមួយនិងថេហ្យុងនឹងឯង ។

<<មែន បើថេហ៍ព្រមយើងនឹងហៅមេធាវីមក>>

<<ចុះអេតាស៊ីវិលទាំងដែលខ្ញុំមិនដឹងថាស្រលាញ់លោកឬក៏អត់នឹងមែនទេ?>>

<<ពេលខ្លះអារម្មណ៍ថេហ៍មិនបានបញ្ជាក់តែទង្វើក៏អាចបង្ហាញ យើងនឹងចាំមើលរាល់ទង្វើរបស់ថេហ៍ដែលមានមកកាន់យើង>> ជុងហ្គុក

<<បើមើលហើយឃើញថាទង្វើខ្ញុំមិនបានស្រលាញ់លោកនោះ>> ថេហ្យុង

<<ក៏ដោះលេងថេហ៍ឲទៅរកមនុស្សដែលថេហ៍ស្រលាញ់ យើងយកឯងមកនេះគ្រាន់តែចង់ឲនៅក្បែរកាយគ្រាន់តែចង់ទទួលខុសត្រូវនូវទង្វើយប់នោះព្រោះយើងបានធ្វើខុស មួយណាយើងក៏មានចិត្តចាប់អារម្មណ៍និងថេហ៍តាំងពីថ្ងៃជួបដំបូងមកម្លេះទើបចង់ឲថេហ៍នៅក្បែរដូចរាល់ថ្ងៃនេះ>> ជុងហ្គុក

"ហេតុអ្វីលោកល្អនឹងខ្ញុំបែបនេះជុងហ្គុក ដឹងទេថាខ្ញុំរំភើបពិនណាពេលដែលបានស្គាល់មនុស្សដូចលោកពេលខ្ញុំមិនដឹងពីអារម្មណ៍របស់ខ្លួនឯងថាស្រលាញ់លោកឬអត់ ក៏លោកមិនខឹង លោកនៅតែធម្មតា លោកមានតែលួងលោមខ្ញុំ បើលោកល្អជាមួយខ្ញុំបែបនេះតើឲខ្ញុំឃ្លាតលោកយ៉ាងម៉េចបានទៅ" ថេហ្យុងបានត្រឹមគិតក្នុងចិត្តគេគ្មានភាពក្លាហានក្នុងការបញ្ចេញពាក្យទាំងនេះដូចជាជុងហ្គុកនោះទេ ប៉ុន្តែបើសួរថាអារម្មណ៍ពេលនេះយ៉ាងម៉េចនោះ ចង់ប្រាប់ថាវាកំពុងតែរង្គោះរង្គើនៅពេលឮសម្ដីរបស់នាយក្រាស់ធ្វើឲចិត្តគេចាប់ផ្ដើមទន់ជ្រាយសឹងតែយំចេញមកទៅហើយ ។

<<ថេហ៍ឆ្លើយតែមួយម៉ាត់មកថាយល់ព្រមទេ>>នាយក្រាស់នៅតែរក្សាសម្លេងស្ងប់ស្មើដដែល ថេហ្យុងមិនអាចបន្លឺឡើងគ្រាន់តែងក់ក្បាលតិចៗចង់បញ្ជាក់ថាព្រមកម្លោះតូចមិនអាចនិយាយបានទេព្រោះបំពង់កហាក់អួលទៅហើយមិនហ៊ានឆ្លើយព្រោះខ្លាចសម្លេងញ័រ ។
       គ្រាន់តែថេហ្យុងយល់ព្រម ជុងហ្គុកក៏មិនចាំយូរខលហៅមេធាវីផ្ទាល់ខ្លួនរបស់នាយមកដល់ភូមិគ្រឹះតែម្ដង ក្រដាសអេតាស៊ីវិលត្រូវលើកដាក់នៅលើតុចំពោះមុខអ្នកទាំងពីរ រាងក្រាស់ងាកមុខមកញញឹមដាក់ថេហ៍បន្តិចទើបចាប់កាន់ប៊ិចចុះហត្ថលេខាហើយក៏ហុចមកឲនាយតូចម្ដង ថេហ៍ចុះហត្ថលេខានៅក្រោមឈ្មោះរបស់ខ្លួនអំឡុងពេលនេះគេក៏ចាប់ផ្ដើមគិត

   "ជុងហ្គុកខ្ញុំមិនដឹងថាលោកនឹងស្រលាញ់ខ្ញុំបែបនេះដល់ថ្ងៃណានោះទេ ប៉ុន្តែពេលនេះលោកធ្វើឲអារម្មណ៍របស់ខ្ញុំទទួលយល់ព្រមយកក្រដាស់មួយនេះហើយ ខ្ញុំសង្ឃឹមថាលោកនឹងចង់នៅក្បែរខ្ញុំ និងស្រលាញ់ខ្ញុំបែបនេះជានិរន្ត ខ្ញុំនឹងព្យាយាមយល់ពីលោកជុងហ្គុក"
គិតដល់ត្រឹមនេះរាងតូចក៏ធ្វើការហត្ថលេខារួចរាល់ពាក្យដែលថាព្យាយាមយល់ពីរាងក្រាស់ គឺខំតាំងចិត្តគោរពស្រលាញ់នាយក្នុងនាមជាគូភរិយាស្របច្បប់ ។
        បន្ទាប់ពីហត្ថលេខាហើយរួចរាល់អ្នកទាំងពីរក៏បានថតរូបទុកជាអនុស្សាវរីយ៍ខ្លះដែរចំណែកឯមេធាវីដោយអស់តួនាទីក៏ត្រឡប់ទៅវិញ ។ ជុងហ្គុកក៏បានបង្ហាញក្រដាសអេតាស៊ីវិលឲពួកអ្នកបម្រើបានឃើញដែរ ឲពួកគេយល់ថាចាប់ពីថ្ងៃនេះទៅអ្នកទាំងពីរគឺជាប្រពន្ធស្របច្បាប់ ហើយពេលនេះថេហ្យុងគឺត្រូវមានត្រកូលចនហើយ ។

<<ថេហ៍យើងឲ>>ជុងហ្គុក ដកហូតប្រអប់មួយចេញពីហោប៉ៅខោហើយក៏ចាប់បើកវាបង្ហាញថេហ៍ឃើញ

<<ចិញ្ចៀន! លោកចនទិញវាពីពេលណា?>>គ្រាន់តែឃើញភ្លាមធ្វើឲចិត្តរបស់គេភ្ញាក់ផ្អើលផងរំភើបផងលាយឡំគ្នាថាមិនត្រូវទេ ប៉ុន្តែចិញ្ចៀមួយគូនេះស្អាតខ្លាំងណាស់ មួយរង្វង់តូចនេះមានត្បូងពណ៌បៃតងរីឯមួយរង្វង់រាងធំនេះមានត្បូងពណ៌ស្វាយស្រាលមើលទៅស្រស់ស្អាតពិតជាសាកសមនឹងគ្នាពិតមែន

<<ទិញកាលពីសប្ដាហ៍មុន>>ជុងហ្គុកឆ្លើយតបបណ្ដើរក៏យកចិញ្ចៀននោះសូកចូលម្រាមដៃនាងរបស់រាងតូចបណ្ដើរ

<<ម៉ោះទុកឲខ្ញុំពាក់ឲលោកម្ដង>>ថេហ្យុងទាញយកប្រអប់ចិញ្ចៀនដែលនៅសល់មួយវង់នោះ យកមកពាក់ឲនាយក្រាស់ម្ដង បន្ទាប់ពីពាក់រួចរាល់ថេហ៍ដាក់ដៃទៅផ្ទឹមគ្នាស្នាមញញឹមក៏លេចឡើងនៅលើផ្ទៃមុខធ្វើឲនាយជុងហ្គុកឃើញហើយក៏ញញឹមដូចគ្នា

<<ស្អាតណាស់ អុ៎ខ្ញុំថតរូបមួយសិន>> ថេហ្យុង

<<មិនអរគុណទេហ្ហេស៎?>>ជុងហ្គុក

<<អរគុណលោកចន>>ថេហ្យុង

<<ថើបគឺជាការអរគុណដ៏ល្អបំផុត>>ជុងហ្គុកបែថ្ពាល់ឲនាយតូចថើបខ្លួន

<<សឺតពេញចិត្តបានហើយ>>ថេហ្យុងមិនគិតអ្វីក៏ថើបថ្ពាល់តាមសម្ដីអ្នកជាប្ដីតែម្ដង

<<បែបនឹងតើយើងអាចហៅថេហ៍ថាប្រពន្ធបានឬនៅ?>>ជុងហ្គុក សួរឡើងមកកាន់នាយតូចដែលកំពុងតែអង្គុយមើលរូបថតរបស់ខ្លួនដែលថតមុននេះ

<<នៅទេដឹង>> ថេហ្យុងឆ្លើយតែមាត់ឯភ្នែកនៅសម្លឹងរូបថតដដែលទាំងញញឹមស្រស់ហាក់សប្បាយ

<<ពុទ្ធោ តើបងគួរប្ដូសព្វនាមពីពេលនេះទេ?>>

<<ស្ដាប់ទៅរលួយខ្លាំងណាស់លោកចន>> ដោយសារតែនាយក្រាស់ប្ដូរសព្វនាមមកនិយាយថាបងបែបនេះនាយតូចក៏ប្លែកអារម្មណ៍មួយរំពេច ប៉ុន្តែថាមានអីពិរោះដែរតើ សម្លេងរបស់ជុងហ្គុកណានិយាយបែបណាក៏ពិរោះដែរសម្រាប់ថេហ្យុងនោះ

<<រលួយយ៉ាងម៉េច? មិនពិរោះទេឬ?>> ជុងហ្គុកសួរហើយក៏ខិតខ្លួនមកអង្គុយជិតថេហ៍រួចក៏ចាប់គេដាក់លើភ្លៅសាច់ដុំរបស់នាយ

<<លោកចនធ្វើអី?>> ថេហ្យុងទុករូបថតលើតុរហ័សងាកមុខមកសួរនាំនាយក្រាស់ភ្លាមៗ

<<អោបប្រពន្ធ>> ជុងហ្គុក

<<អោបអីស្មើនេះ>> ថេហ្យុង

<<ចុះឲអោបពេលណា?>> ជុងហ្គុក

<<មិនដឹងទេ ដឹងត្រឹមថាពេលនេះលេងសិនទៅ>>

<<អត់ ប្ដីអោបប្រពន្ធពេលណាក៏បានដែរ>>

<<លោកចន~>>

<<យ៉ាងម៉េច?>>

<<លេងណា>>

<<ប្រាប់ហើយថាអត់ បងសុំណាថេហ៍>>

<<សុំអ្វី?>> ថេហ្យុង

<<សុំញ៉ាំប្រពន្ធ>> ជុងហ្គុកឆ្លើយតបរួចក៏ចាប់ផ្ដួលកាយតូចល្អិតទៅលើសាឡុងតែម្ដង ទើបនាយអោនមុខទៅថើបថ្ពាល់ប៉ោងៗស៊ីជម្ពូរមួយខ្សឺតពីរខ្សឺត

<<លោកចន នេះបន្ទប់ទទួលភ្ញៀវណា>> ថេហ្យុងយកដៃទប់ទ្រូងអ្នកនៅពីលើខ្លួនទើបប្រាប់ដោយទឹកមុខភិតភ័យ មិនមែនភ័យខ្លាចប្ដីចាប់ញ៉ាំទេគឺភ័យខ្លាចមានអ្នកបម្រើមកឃើញនិងឯង

<<ពួកគេជាប់រវល់ធ្វើការហើយ>> នាយនិយាយរួចក៏បន្តថើបថើសាច់កាយអ្នកជាប្រពន្ធនាវិនាទីនេះតែម្ដងចំណែកឯថេហ្យុងក៏លេងឃាត់ឃាំងបណ្ដោយតាមចិត្តនាយទៅ ហើយមិនមែនគ្មានអ្នកបម្រើណាមិនដើរកាត់ទេពួកគេដើរកាត់ហើយគ្រាន់តែប្រញ៉ាប់វាងទៅម្ខាងទៀតព្រោះមិនចង់រំខានការឡើងឋានសួគ៌របស់អ្នកប្រុសទាំងពីរនេះ ។

      ទម្រាំបញ្ចប់សង្រ្គាមស្នេហ៍ ថ្មើនេះក៏ឈានចូលពេលល្ងាចទៅហើយ នាយក្រាស់ដោយស្លៀកពាក់រួចរាល់ទើបចាប់បីកាយប្រពន្ធឡើងទៅលើបន្ទប់និងសម្អាតកាយទាំងពីរនាក់តែម្ដង បន្ទាប់ពីងូតទឹកស្លៀកពាក់ហើយជុងហ្គុកក៏បាននាំថេហ្យុងចេញទៅខាងក្រៅផងដែរ ជ្រុលជាថ្ងៃនេះសម្រាកពីការងារហើយជូនក្មេងខ្លះដើរលេង ដើរទិញរបស់អីបែបនឹង ។
       ជុងហ្គុកពាក់អាវយឺតដៃវែងធម្មតាចំណែកឯថេហ៍ក៏ដូចគ្នាពួកគេគ្រាន់តែចេញក្រៅមើលទេសភាពបន្តិចអញ្ចឹងតែងខ្លួនធម្មតាបែបនឹងគឺបានហើយ ។

<<ថេហ៍អូនឃ្លានឬនៅ?>>ជុងហ្គុក កំពុងតែដើរមើលទឹកទន្លេសុខៗនាយក៏សួរនាំមកកាន់នាយតូច ដោយសារតែចេញមកយូរល្មមហើយដែរ នាយខ្លាចថាថេហ៍ត្រូវឃ្លាន

<<ហឹម តិចតួចដែរ>> ថេហ្យុងងក់ក្បាលតិចៗ

<<អញ្ចឹងទៅញ៉ាំអីទៅ>> ជុងហ្គុកថាហើយបម្រុងនិងដើរទៅតែក៏ត្រូវថេហ្យុងចាប់ដើមដៃនាយ

<<លោកចនឈប់សិន ខាងនោះគឺជាតូបលក់តុកប៉ុកគីតើថែមទាំងមានទាមស្រាទៀត>> ថេហ្យុង

<<ចង់ញ៉ាំតុកប៉ុកគី?>> ជុងហ្គុក

<<បាទ ហើយក៏ចង់ផឹកស្រាស៊ូជូដែរ>> ថេហ្យុង

<<ក្រែងថែហ៍មិនចូលចិត្តជាតិល្វីងនោះអី>>

<<មិនចូលចិត្តមែន តែស្រាល្វីងឆ្ងាញ់>>

<<ចុះថ្នាំ>>

<<អានឹងល្វីងអត់ឆ្ងាញ់ទេ>>

<<ហ៊ឹស គ្មានអ្នកណាប្លែកដូចថេហ៍ទេ>> នាយក្រាស់សើចហ៊ឹសចេញធ្មេញទន្សាយមើលទៅស្រស់សង្ហាខ្លាំងណាស់ធ្វើឲអ្នកខ្លះទប់ចិត្តមិនបានក៏ប្រឹងជំទើតជើងថើបមួយខ្សឺតថែមទាំងលេងទឹកមុខច្រលឺមដាក់ទៀត

<<ផ្អែម>> ថេហ្យុង

<<និយាយតាមបង?>> ជុងហ្គុក

<<អត់ទេ មកពីផ្អែមមែន>> ថេហ្យុង
  កំពុងតែសន្ទនាគ្នាស្របពេលនេះព្រិលក៏ធ្លាក់មកទើបពួកគេទាំងពីរក៏រត់សម្ដៅទៅកាន់តូបលក់អីនៅជិតនេះ
វាគឺជាថ្ងៃដែលព្រិលធ្លាក់ដំបូង មើលចុះសូម្បីតែព្រិលក៏ចុះមកចំថ្ងៃដែលពួកគេចុះអេតាស៊ីវិលថ្មីថ្មោងដែរ ដូចជាជួយអបអរនឹងគូស្វាមីភរិយារូបនេះយ៉ាងចឹង ។

TO BE CONTINUED♡.....

By:bella jell

Continue Reading

You'll Also Like

204K 22K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
88.3K 4.2K 42
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
104K 25.6K 76
හීන ........ හැමෝගෙම හිත්වල හීන තියෙනවා .... ඒත් විවිධාකාරයි.... සමහර හීන අහසට පොළොව වගේ...... ඒත් කොතනකදි හරි මේ හීන එකට මුණගැහුනොත්...... එහෙම වෙ...
98.8K 10.9K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...