✨ក្មួយស្រីកំពូលខូច🍓[Complete...

By Jack_taegukk

83.2K 4K 55

នាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By... More

Ep01:ពូល្ងង់!!
Ep02:ពូតាមដានខ្ញុំ?
Ep03:ពូមានសង្សារឬនៅ?
Ep04:មិនគួរអោយជឿ!
Ep05:ខឹង!!
Ep06:សម្លាប់ខ្ញុំទៅ!
Ep07:បារម្ភ
Ep08:ជម្លោះ!
Ep09:លួង!
Ep10:គ្រោះថ្នាក់!
Ep11:សន្យា!
Ep12:អន់ចិត្ត
Ep13:មិត្ត
Ep14:ទន្សាយយើងវាឈឺ
Ep15:រៀនប្រើធម៌ត្រជាក់
Ep16:Typeរបស់ខ្ញុំ
Ep18:ប្រដៅ🔞
Ep19:ចាប់ផ្តើមអារម្មណ៍ល្អ
Ep20:ហួងហែង!
Ep21:ថើបរាល់ថ្ងៃ
Ep22:ផ្តើមនៅមិនសុខ
Ep23:ត្រូវតែជាខ្ញុំ!
Ep24:ខ្ញុំនឹងមិនទៅណាចោលលោកពូទេ!
Ep25:ដាក់ទោស!🔞
Ep26:ប្រពន្ធសម្លាញ់
Ep27:រាប់ធ្វើមិត្ត
Ep28:គម្រោង
Ep29:មេអណ្ដើក
Ep30:ចុះបើបងជាម៉ាហ្វៀ?🔞
Ep31:ហេតុអីកុហកខ្ញុំ?
Ep32:បញ្ចប់ជម្លោះ
Ep33:គ្រាប់បែក
Ep34:អូនគ្មានសិទ្ធទៅចោលបងទេ
Ep35:បងរងចាំអូន
ភាគបញ្ចប់

Ep17:ខ្ញុំពេញចិត្តលោក

2.1K 101 0
By Jack_taegukk


       +2សប្តាហ៍កន្លងទៅ

     រយៈពេលពីរសប្តាហ៍ទៅហើយដែលថេយ៉ុងមិនដែលទៅមើលឬក៏និយាយរកលោកពូចំណែកឯជុងហ្គុកក៏បានជាសះស្បើយនាយទៅធ្វើការជាធម្មតាដោយចង់និយាយរកថេយ៉ុងទើបប៉ុន្មានថ្ងៃនេះនាយតែងតែជូននាងទៅសាលាដោយមានយ៉ុនជីនជាអ្នកបើកឡាន។

       "ខ្ញុំទៅសាលាសិនហើយម៉ែដោះ"បន្ទាប់ពីញុាំអាហារពេលព្រឹករួចហើយថេយ៉ុងក៏លាម៉ែដោះដូចរាល់ដងឯជុងហ្គុកទៅចាំគេក្នុងឡានមុនព្រោះនាយញុាំរួចហើយណាមួយត្រូវបង្ហើយការងារផង

      "ច៎ា!សុវតិ្ថភាពតាមផ្លូវ"ជីនញញឹមរួចក៏បន្តការងាររបស់គាត់

     "ចេញដំណើរទៅ"ថេយ៉ុងឡើងឡានអង្គុយជិតលោកពូហើយទើបនាយជាពូបញ្ជាកូនចៅក្រោមបង្គាប់អោយបើកឡានចេញទៅ

        មកដល់សាលាថេយ៉ុងចុះពីឡានដោយមិននិយាយរកអ្នកជាពូទាល់តែសោះវាក្លាយជាទម្លាប់ទៅហើយឯជុងហ្គុកក៏មិននិយាយអ្វីនាយអោយកូនចៅបើកឡានបន្តទៅក្រុមហ៊ុន។

       "ថេយ៉ុងៗ"មិត្តទាំងពីររបស់ថេយ៉ុងរត់មករកគេយ៉ាងលឿនដូចមានរឿងអ្វីកើតឡើងយ៉ាងចឹង

     "មានរឿងអី?ពួកឯងមកចាំយើងយូរហើយមែនទេ?"

     "យូរហើយៗក៏មានរឿងមួយសួរឯងដែរ"ជីមីនសួរទាំងដកដង្ហើមញាប់សឹងមិនដល់គ្នា

   "រឿងអី?"

  "គឺឡានមុននេះជាឡានពូឯងមែនទេ?"ជីមីន

   "មែនហើយយ៉ាងមិច?"

   "ចឹងបានន័យថាឯងជាក្មួយលោកចន ជុងហ្គុកហ្ហេស?!"ណាយ៉ុន

     "បានហើយឈប់រំលឹកពីគេទៅ"ថេយ៉ុងធ្វើមុខក្រម៉ូវពេលឮឈ្មោះអ្នកម្ខាងទៀតស្មានតែរឿងអ្វីធំដុំតាមពិតរឿងពូគេសោះ។ថេយ៉យងដើរហួសមិត្តធ្វើអោយពួកគេទាំងពីរមើលមុខគ្នាអេសក្បាលរួចក៏រត់តាម

     "យ៉ាងមិចឯងនឹង?!ឯងជាក្មួយលោកចនទាំងមូលណាបើគេដឹងច្បាស់ជាមិនហ៊ានជាមួយឯងទេ"គេនិយាយព្រោះថាអំណាចជុងហ្គុកខ្លាំងក្លាណាស់បើនិយាយលើរឿងជំនួញ

     "ក្មួយគេទៅយ៉ាងមិច!គ្មានអីអស្ចារ្យផង"ថេយ៉ុងតបទាំងទឹកមុខធម្មតាខុសពីពីរនាក់ដែលនិយាយសរសើរដល់លោកពូនាង

     "ម្តេចក៏ឯងនិយាយបែបនេះ?នរណាមិនស្គាល់គាត់ទៅគាត់ជាបុគ្គលល្បីល្បាយណាវើយឯងក្លាយជាក្មួយគាត់សំណាងហើយ"ជីមីនដើរតាមថេយ៉ុងសឹងមិនទាន់ខំនិយាយល្អហួតសរសើរពីពូនាងតែនាងបែរជាពេបមាត់ទៅវិញ

      "គ្មានសំណាងស្អីទេស!មានតែស៊យដែលត្រូវមកក្លាយជាក្មួយរបស់គេនោះឯងមិនដឹងកុំចេះតែនិយាយ"

      "មិចក៏ធ្វើមុខបែបនេះឯងឈ្លោះគ្នាជាមួយគាត់មែនទេ?"ណាយ៉ុនរត់តាមឆ្វែលសួរនាំថេយ៉ុងឯនាងតូចក៏មិនលាក់និយាយផាំងតែម្តង

     "យើងស្អប់គាត់"

    "អ៎ាវ!ហេតុអីទៅ?គាត់មើលទៅសង្ហារថែមទាំងជាសុភាពបុរសទៀតមិចក៏ឯងស្អប់គាត់?"ពួកគេទាំងពីភ្ញាក់ផ្អើលបានលោកពូមើលទៅល្អគ្រប់យ៉ាងតែថេយ៉ុងបែរជាស្អប់គាត់ទៅវិញតើរវាងពួកគេមានអ្វីកើតឡើងទៅ?

     "សង្ហារស្អីទៅ?!សុភាពបុរសស្អីទៅបើមិនដឹងឈប់និយាយទៅគេគ្មានទៅល្អស្អីទេ!"មិចដឹងថាគេគ្មានអីល្អ🗿
 
     "មិនសរសើពូខ្លួនឯងសោះឯងនេះ"ណាយ៉ុនញេញដាក់ថេយ៉ុងព្រោះមើលទៅកាយវិការថេយ៉ុងមើលទៅដូចជាស្អប់ខ្លាំងណាស់

     "គេគ្មានអីអោយយើងសរសើរទេ"

    "អ៎ាៗ!តែមនុស្សស្អប់ទោះពួកយើងនិយាយដល់ខះបំពង់កក៏គេមិនយល់ដែរ"ជីមីនធ្វើជានិយាយជាមួយណាយ៉ុនបញ្ចួសថេយ៉ុង

     "ពិតមែនហើយ!"

     "ឈប់និយាយពីគេទៅយើងធុញណាស់ទៅរកអីផឹកវិញ"រាងតូចគេចវេសទៅរកកន្លែងគេលក់ភេសជ្ជៈក្នុងសាលា

     "ហឺ្ហ!គេនិយាយចំចំណុចក៏រកផ្លូវគេចភ្លាមណ៎ែ!ចាំយើងផង"ពួកគេទាំងបីក៏នាំគ្នាទៅទិញអីផឹកញុាំនំជុំគ្នារួចទើបចូលថ្នាក់រៀន

       +JK Company

     ងាកមកមើលជុងហ្គុកពេលនេះនាយមមាញឹកនឹងការងារខ្លាំងណាស់។ក្រុមហ៊ុនកំពុងតែស្រាវជ្រាវគ្រឿងសង្ហាររឹមផ្សេងៗដើម្បីគម្រោងផលិតឡានថ្មីដែលមានឈ្មោះថាM Carមានរូបរាងទាន់សម័យយកទៅដាក់ប្រកួតប្រជែង។គម្រោងនេះមានអ្នកចូលរួមជាច្រើនដោយសារជុងហ្គុកលើកឡើងមកគឺមានបំពាក់បច្ចេកវិទ្យាទំនើបគួរអោយទាក់ទាញអ្នករួមភាគហុ៊នទាំងអស់អោយមករកសុីដាក់ទន់ជាមួយ។

       "នេះលោកប្រធានកាហ្វេ"លេខារបស់នាយក៏លើកកាហ្វេពេលព្រឹកអោយនាយមុននឹងនិយាយការងារ

      "ទុកត្រង់នឹងហើយថ្ងៃនេះមានការងារអ្វីខ្លះ?"
នាយតបហើយនិងសួរដោយមិនបានសម្លឹងមើលនាងនោះទេព្រោះនាយរវល់ពិនិត្យឯកសារ

      "គឺមានណាត់ភ្ញៀវថ្ងៃត្រង់នេះពីការព្រមព្រៀងចុះកិច្ចសន្យាហើយល្ងាចអ្នកនាងយ៉ាង ជូអុីណាត់លោកញុាំបាយនិយាយរឿងចុះហត្ថលេខាអស់ហើយច៎ា"

     "បានហើយអ្នកនាងទៅវិញចុះ"

     "ច៎ាស"នាងនិយាយហើយក៏ចេញទៅឯនាយក៏ធ្វើការងារបន្ត

      ដល់ពេលថ្ងៃត្រង់នាយទៅតាមការណាត់បន្ទាប់ពីចុះកិច្ចសន្យារួចនាយក៏ត្រូវធ្វើការងារនាយបន្តទៀត។

        +ល្ងាច

       ជុងហ្គុកមកតាមការណាត់របស់អតិថិជនដោយគ្រាន់តែមកយកលិខិតហត្ថលេខាមួយច្បាប់តែនាងហៅណាត់នាយញុាំបាយនាំយូរការទៅវិញ។ជុងហ្គុកអង្គុយចាំជិតមួយម៉ោងមេឃក៏យប់ទើបនាងមកដល់ស្លាប់ហើយអោយតែម៉ាកៗនេះបីបួននាក់ទៀតនាយធានាថាឈប់ដាក់ទុនជាមួយហើយ។

       "សួស្តីលោកចន!សុំទោសដែលអោយលោកចាំយូរដោយសារតែខ្ញុំរវល់ទៅមើលមិត្តចូលមន្ទើរពេទ្យ"ជូអុីមកដល់នាងឃើញថាមុខជុងហ្គុកដូចជាមិនសូវល្អទើបខំរកលេសទាំងដែលធាតុពិតដូចជាមានគម្រោងរួចជាស្រេច

      "បាទមិនអីទេ!សូមអញ្ចើញអង្គុយ"នាយមិនថាអ្វីទើបបបួលអោយនាងអង្គុយគេមិនចង់ខាតពេលទេឯកសារដែលនាយត្រូវពិនិត្យនៅច្រើនសម្បើមណាស់

     "លោកកម្មង់អាហារហើយមែនទេ?"

    "នៅទេ!អ្នកនាងកម្មង់ទៅខ្ញុំមិនដឹងថាអ្នកនាងចូលចិត្តអ្វីទេ"នាយនិយាយធ្វើអោយនាយញញឹម
ឃើញទេថានាយផ្តល់សារៈសំខាន់អោយនាងប៉ុណ្ណាបុរសល្អបែបនេះរកឯណាបានទៅសុខចិត្តចំណាយពេលរងចាំយើង(គេចព្រោះការងារសោះ(θ‿θ))

     "ចុះលោកកម្មង់រួចហើយមែនទេ?"បន្ទាប់ពីកម្មង់ហើយនាងក៏ងាកមកសួរជុងហ្គុកវិញ

    "នៅទេ!ខ្ញុំយកពីរមុខនេះចុះ"ជុងហ្គុកប្រាប់ទៅបុគ្គលិករួចក៏ហុចមីនុយអោយបុគ្គលិករួចក៏អង្គុយធម្មតាវិញនាយដឹងថាកាលៈទេសៈទេកុំទាន់និយាយអីនាំខូចបរិយាកាសចាំញុាំរួចចាំនិយាយគ្នាតែថាមិនឃើញនាងកាន់ឯសារអ្វីមកជាមួយសោះនាងចង់លេងអ្វីនឹងគ្រាន់តែគិតក៏ក្រពុលមុខបាត់ហើយ។

         ក្រឡេកមកមើលថេយ៉ុងនិងមិត្តវិញកំពុងតែនៅក្លឹបតៃក្វាន់ដូរមួយកន្លែងគឺពួកគេបានចុះឈ្មោះហាត់ម្សិលមិញទាំងបីនាក់តាមដែលធ្លាប់បាននិយាយគ្នា។ថ្ងៃទីមួយដែលពួកគេហាត់មើលទៅជីមីននិងណាយ៉ុនដូចជាវេទនាណាស់ឯថេយ៉ុងធម្មតាថែមទាំងហែកជើងបានយ៉ាងល្អលេងសើចអីគេហាត់តៃក្វាន់ដូរតាំងពីអាយុ7ឆ្នាំបានពានមិនតិចទេគ្រាន់តែគេឈប់ហាត់ពេលដែលគេមានមិត្តភិក្តនាំដើរលេងដើរវាយគ្នា។ឥឡូវមករំលឹកក្បាច់រៀនបន្ថែមនៅកូរ៉េឮថាកូរ៉េជាស្តេចតៃក្វាន់ដូរហើយចាំមើលគេហាត់ចេះនរណាហ៊ានវាយគេទៀត។

       "អូ៎យៗៗ!!ឈឺណាស់នាងមីន!"ណាយ៉ុនរៀនហែកជើងលើកដំបូងសឹងតែយំត្បិតមិនធ្លាប់ពីមុនមក។ពីតូចក៏គេធ្លាប់ហាត់ដែរតែក៏រត់ចោលគ្រូព្រោះតែឈឺចឹងឯង

      "ឯងស្មានតែឯងឈឺតែឯងមែនទេ?!យើងចង់រយៈអស់ហើយនៀក!"ជីមីនតបវិញញ៉ែតៗព្រោះតែឈឺដូចគ្នា

     "ពួកឯងរអ៊ូតាំងពីចាប់ផ្តើមរហូតមកមិនចេះហត់ទេឬ?ហាត់តែពីម៉ោងសោះរអ៊ូចង់1ម៉ោងហើយមិនគិតរៀនហែកជើងទេ"

     "អាងតែវាហែកបាន!"ជីមីនរអ៊ូរង៉ូវៗអាងតែខ្លួនឯងហែកបានថាអោយគេ

      "អោយពួកយើងហែកជើងតែគ្មានគ្រូមកប្រាប់ពីរបៀបធ្វើទេមើលទៅដូចមិនយកចិត្តទុកដាក់នឹងយើងសោះ"

     "ហាត់ខ្លួនឯងទៅពួកឯងទើបនឹងចូលចង់អោយគេចាប់សង្កត់ហេស?!"ឃើញនាងដំបូងថាស្លូតពេលស្គាល់យូរឆ្នាស់ណាស់ប្រដៅមិត្តគ្មានបាត់មួយម៉ាត់

       "ហាត់ខ្លួនឯងក៏បាន"ណាយ៉ុនពេបមាត់មុននឹងរៀនធ្វើបន្ត

      "ធ្វើតាមយើងទើបមិនសូវឈឺម៉ោះយើងប្រាប់"
ថេយ៉ុងចាប់ផ្តើមបង្រៀនមិត្តមួយៗប្រហែលមួយម៉ោងគ្រូក៏ចូលមកដល់"

       "សួស្តីសិស្សថ្មីទាំងអស់គ្នា!នេះជាគ្រូមកបង្ហាត់ចាប់ពីថ្ងៃនេះទៅ"លោកគ្រូធំចូលមកព្រមជាមួយលោកគ្រូតៃក្វាន់ដូរសង្ហារយកមកណែនាំអោយសិស្សថ្មីបានស្គាល់។សិស្សថ្មីប្រហែលជា30នាក់ជាងហូឡើងនាំគ្នាខ្សឹបខ្សៀវអៀនអត់តែបីនាក់ថេយ៉ុងប៉ុណ្ណោះស្រីៗអស់នេះជ្រួលជ្រើមដល់ហើយ។

       "សួស្តីអ្នកទាំងអស់គ្នា!ខ្ញុំមីន យ៉ុនហ្គីគ្រូរបស់អ្នករាល់គ្នារីករាយដែលបានស្គាល់"មើលទៅនាយក្មេងប៉ុណ្ណោះសិស្សថ្មីអាចមិនស្គាល់តែសិស្សធ្លាប់ហាត់ទីនេះស្គាល់នាយច្បាស់ណាស់កូនម្ចាស់ក្លឹបនេះ នាយទាំងសង្ហារទាំងពូកែវាយបានពានដាក់តាំងពេញក្លឹប។យ៉ុនហ្គីបុរសស្បែកសញញឹមរាយមុខស្នេហ៍និយាយសួស្តីទៅកាន់សិស្សថ្មីរបស់ខ្លួនស្នាមញញឹមសឹងតែធ្វើអោយសិស្សស្រីទន់ជង្គង់ទៅហើយដោយទាំងណាយ៉ុនម្នាក់ដែរ

      "ស្អីឯងដែរនឹង?"ជីមីនសួរទាំងជ្រួញចិញ្ចើមមិត្តគេនេះមិញមុខដូចគេវាយដប់ដំបងឥឡូវញញឹមបិទមាត់មិនជិត

      "គេសង្ហារណាស់ឯង"

      "សង្ហារត្រង់ណាទៅស្លេកៗនឹង"មិនទាន់បានអីផងដៀលគេស្លេកបាត់ទៅហើយយ៉ាប់ណាស្រីមីន

     "ខ្ញុំដូចជាធ្លាប់ឃើញគេនៅឯណាចេះ"ថេយ៉ុងឃើញមុខដូចប្រហែលៗប៉ុន្តែមិនចាំថាបានជួបនៅឯណា

     "អរ!!ចាំបានហើយ!កន្លែងប្រកួតអន្តរជាតិនៅអាមេរិក"ទីបំផុតនាងក៏ចាំបានថានាងធ្លាប់ឃើញនាយទៅប្រកួតនៅទីនោះពេលនឹងនាងក៏ទៅដែរ

        បកមកមើលជុងហ្គុកវិញកំពុងក្រពុលមុខនឹងជូអុីជាខ្លាំងនាងយកលេសថាមិនបានយកឯកសារមកហើយក៏នាំនាយមកខនដូរដើម្បីយកឯកសារទៅវិញ។

      "អង្គុយសិនទៅចាំខ្ញុំយកទឹកក្រូចអោយញុាំ"

   "មិនអីទេខ្ញុំគ្រាន់តែមកយកឯកសារពេលបានហើយខ្ញុំទៅវិញហើយ"

     "លោកប្រញាប់យ៉ាងនេះឬ?"នាងដើរមកជិតដាក់អូសលើស្មានាយតិចៗបែបសុីអារម្មណ៍តែជុងហ្គុកមិនសុីអារម្មណ៍ជាមួយទេគេប្រញាប់

     "ពេលវេលាខ្ញុំមានតម្លៃណាស់សូមអ្នកនាងប្រញាប់យកឯកសារមក"ជុងហ្គុកនិយាយមុខមាំ
សម្តីធម្មតាស្តាប់ក៏ដឹងថាធុញទ្រាន់

    "Ok!ចាំបន្តិច"នាងញញឹមហើយក៏ដើរចូលទៅយកឯកសារ។ប្រហែល20នាទីទើបនាងមកវិញព្រមជាមួយឯកសារក្នុងដៃឯខ្លួនបែរជាស្លៀកអាវឃ្លុំទៅវិញឯដៃម្ខាងទៀតកាន់ទឹកក្រូចមកអោយនាយ

    "អ៎េ!ញុាំទឹកក្រូចនេះសិនទៅខ្ញុំនឹងអោយឯកសារទៅលោក"នាងហុចឯកសារអោយនាយហើយក៏ដកវិញពេលនាយឈោងរួចក៏ញញឹមហុចទឹកក្រូច
  
     "អ្នកនាងលេងអីនឹង?អោយឯកសារមក"ជុងហ្គុកជ្រួញចិញ្ចើមធុញខ្លាំងមែនទែននាងសុាំញុាំដល់ហើយបើដឹងបែបនេះនាយមិនមកជាមួយទេ

     "ញុាំទឹកក្រូចមួយកែវលោកមានទៅខាតអីទៅ"
ដោយធុញណាមួយប្រញាប់នាយក៏ទាញទឹកក្រូចនោះមកផឹកទាល់តែអស់ទើបហុចអោយនាយវិញលាតដៃសុំឯកសារតែនាងបែរជាបោះវាចោលទៅវិញ

       "ហ្ហឹម!!!នាងធ្វើស្អីនឹង?!"នាងស្រាប់តែហក់មកថើបនាយយ៉ាងតន់ហន់អោយជុងហ្គុកចាប់ផ្តើមខឹងទាញនាងចេញ

     "ខ្ញុំពេញចិត្តលោក ជុងហ្គុក"នាងនិយាយទាំងទឹកមុខសុិចសុីចាប់ផ្តើមស្រាយខ្សែអាវឃ្លុំដោះចេញទម្លាក់ចោលចំពោះមុខនាយ

      "អ្នកនាងកុំធ្វើបែបនេះអី!"ជុងហ្គុកងាកចេញនាយមិនចង់ឃើញវាឡើយរឹតតែមិនចង់ធ្វើអ្វីលើនាងតែមើលនាងចុះ

      "តែខ្ញុំពេញចិត្តលោកពួកយើងសាកមកទាក់ទងគ្នាទៅបានទេ?"នាងដើរចូលកាន់តែកៀកជិតធ្វើអោយភ្នំរបស់នាងប៉ះនឹងទ្រូងរបស់ជុងហ្គុក

      "សុំទោសផង"នាយនិយាយហើយក៏ដើរគេចទៅរើសឯកសាររួចក៏ចេញទៅទុកអោយជូអុីឈរក្តាប់ដៃក្តៅក្រហាយម្នាក់ឯងនាងខំបង្ហាញនាងប៉ុននឹងហើយនាយបែរជាធ្វើមិនដឹង!ហើយថ្នាំដែលនាងដាក់ក៏ក្របញ្ចេញរឹតទៀត។លើកនេះនាយរួចខ្លួនតែលើកក្រោយមិនប្រាកដនោះទេ!

      "ទៅភូមិគ្រឹះវិញ"មកដល់ឡាននាយបញ្ជាកូនចៅអោយបើកឡានចេញទៅ នាយយកដៃឈ្លីក្បាលបន្ធូរក្រវាត់កទាំងធុញថប់សំណាងនាយទប់អារម្មណ៍ទាន់មុននេះហេតុអីក៏នាងលេងបែបនេះបើប្រុសផ្សេងនាងប្រហែលចប់យូរណាស់ហើយ។

        +ភូមិគ្រឹះចន

      ជុងហ្គុកមកដល់កំពុងក៏ចុះពីឡានចូលក្នុងផ្ទះឃើញថាម៉ែដោះនៅចាំផ្លូវ

     "អ្នកមីងមិនទាន់ចូលសម្រាកទៀត?"

   "គឺមីងចាំថេយ៉ុងនាងមិនទាន់មកផ្ទះទេ"

   "ថាមិច!!ក្មេងនេះកាន់តែផ្តេសផ្តាសហើយហេតុអីស្មើរនេះមិនទាន់មកទៀត?!"ជុងហ្គុកជ្រួញចិញ្ចើមអារម្មណ៍កំពុងមិនល្អឥឡូវក្មួយជើងល្អដើរមិនទាន់ឃើញចូលផ្ទះទៀតយប់អាធាត្រហើយ(ទើបម៉ោង9-10សោះពូ)បានបន្តិចថេយ៉ុងក៏មកដល់ដោយជិះតាក់សុីតាមពិគេចេញតាំងពីម៉ោង8តែក៏ហួសទៅញុាំមឹកអាំងជាមួយមិត្តផឹកបន្តិចបន្តួចមកដល់ឃើញម៉ែដោះរួមជាមួយលោកពូសម្អុយរបស់គេទឹកមុខមិនសូវស្រួល!

     "ទើបមកពីណា?!"មិនអោយម៉ែដោះសួរនាំនាយក៏សួរមុន

     "មកពីញុាំអីជាមួយមិត្ត"នាយឆ្លើយហីៗទើបបម្រុងដើរទៅតែអ្នកជាពូក៏ចាប់ដៃជាប់

     "ញុាំអីមិនមើលម៉ោងទេឬ?បណ្តោយអោយមនុស្សចាស់ផ្លូវក្មេងដូចឯង?"ថេយ៉ុងងាកមើលមុខជីនបន្តិចទើបតបទៅនាយទាំងឌឺ

     "ញុាំអីចាំបាច់មើលម៉ោងដែរឬ?"

   "បានយើងមិននិយាយក៏បានដៃដើរលេងហើហ្ហេស?"នាយនិយាយទាំងក្នុងខ្លួនចាប់ផ្តើមក្តៅភាយៗបូករួមទាំងអារម្មណ៍ខឹងកំពុងដុតរោលរាងកាយនាយ

    "ខ្ញុំដើរលេងជាសិទ្ធខ្ញុំលោកពូកុំមកចេះ!!"ថេយ៉ុងតបវិញទាំងខឹងមើលសម្តីចុះអាស្រែកនឹងចេញមកទៀតហើយ!ជុងហ្គុកឮហើយកាន់តែខឹងដែលនាងតូចចូលចិត្តនិយាយពាក្យនេះដាក់នាយៗជាអាណាព្យាបាលគេតែគេធ្វើអ្វីលំលងក្បាលនាយរហូតមិនអោយនាយខឹងយ៉ាងមិច

     "យើងស្មានថាឯងមករស់នៅទីនេះមានមនុស្សល្អចាំមើលថែហើយឯងកែចរិកតែអត់ទេចរិកឯងនៅតែដដែល"

      "ចរិកខ្ញុំវាយ៉ាងមិច?!លោកមើលទង្វើលោកផងមុននឹងថាអោយខ្ញុំគ្មាននរណារស់នៅជាមួយមនុស្សអាក្រក់ដូចលោកហើយកែចរិកនោះទេ!!"ជីនចង់ឃាត់ណាស់តែមើលទៅម្នាក់ៗដូចជាខ្លាងដល់ហើយ

     "មនុស្សអាក្រក់?"នាយតម្លើងកែវភ្នែកខឹងសម្បារដៃសង្កត់ដៃនាងតូចចង់បាក់គ្មាននរណាហ៊ានថានាយជាមនុស្សអាក្រក់ទេមានតែនាងម្នាក់ប៉ុណ្ណោះ

     "អ៎ូយ!អ្ហាយ៎!!លែងដាក់ខ្ញុំចុះអាមនុស្សអាក្រក់!"ថេយ៉ុងទ្រាំលែងបានក៏ស្រេកឈឺប៉ុន្តែបានបន្តិចក៏ត្រូវលោកពូចាប់លីឡើងទៅខាងលើ

    "អឺ...ន៎ែក!!ហ្ហឺយ!សង្រ្គាមធំមិនខានទេ!"ជីន
ចង់ឃាត់ប៉ុន្តែមិនហ៊ានចូលទៅអាណិតដេយ៉ាងតែគាត់ធ្វើអ្វីមិនបានគាត់មិនដែលឃើញជុងហ្គុកខឹងយ៉ាងនេះទេ

     "លែង!!ដាក់យើងចុះ!!"ថេយ៉ុងស្រែកយកៗគក់នាយឌឹបៗតែនាយហាក់មិនរសើបសោះ

    *ផឹប!!

To be continued.......🔞🔥
សរសេរដោយ:ជេក៍ ថេហ្គុក💜

   

     
        

Continue Reading

You'll Also Like

148K 3.4K 7
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
31.8K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
1.8M 81.8K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...