Ep17:ខ្ញុំពេញចិត្តលោក

2.1K 100 0
                                    


       +2សប្តាហ៍កន្លងទៅ

     រយៈពេលពីរសប្តាហ៍ទៅហើយដែលថេយ៉ុងមិនដែលទៅមើលឬក៏និយាយរកលោកពូចំណែកឯជុងហ្គុកក៏បានជាសះស្បើយនាយទៅធ្វើការជាធម្មតាដោយចង់និយាយរកថេយ៉ុងទើបប៉ុន្មានថ្ងៃនេះនាយតែងតែជូននាងទៅសាលាដោយមានយ៉ុនជីនជាអ្នកបើកឡាន។

       "ខ្ញុំទៅសាលាសិនហើយម៉ែដោះ"បន្ទាប់ពីញុាំអាហារពេលព្រឹករួចហើយថេយ៉ុងក៏លាម៉ែដោះដូចរាល់ដងឯជុងហ្គុកទៅចាំគេក្នុងឡានមុនព្រោះនាយញុាំរួចហើយណាមួយត្រូវបង្ហើយការងារផង

      "ច៎ា!សុវតិ្ថភាពតាមផ្លូវ"ជីនញញឹមរួចក៏បន្តការងាររបស់គាត់

     "ចេញដំណើរទៅ"ថេយ៉ុងឡើងឡានអង្គុយជិតលោកពូហើយទើបនាយជាពូបញ្ជាកូនចៅក្រោមបង្គាប់អោយបើកឡានចេញទៅ

        មកដល់សាលាថេយ៉ុងចុះពីឡានដោយមិននិយាយរកអ្នកជាពូទាល់តែសោះវាក្លាយជាទម្លាប់ទៅហើយឯជុងហ្គុកក៏មិននិយាយអ្វីនាយអោយកូនចៅបើកឡានបន្តទៅក្រុមហ៊ុន។

       "ថេយ៉ុងៗ"មិត្តទាំងពីររបស់ថេយ៉ុងរត់មករកគេយ៉ាងលឿនដូចមានរឿងអ្វីកើតឡើងយ៉ាងចឹង

     "មានរឿងអី?ពួកឯងមកចាំយើងយូរហើយមែនទេ?"

     "យូរហើយៗក៏មានរឿងមួយសួរឯងដែរ"ជីមីនសួរទាំងដកដង្ហើមញាប់សឹងមិនដល់គ្នា

   "រឿងអី?"

  "គឺឡានមុននេះជាឡានពូឯងមែនទេ?"ជីមីន

   "មែនហើយយ៉ាងមិច?"

   "ចឹងបានន័យថាឯងជាក្មួយលោកចន ជុងហ្គុកហ្ហេស?!"ណាយ៉ុន

     "បានហើយឈប់រំលឹកពីគេទៅ"ថេយ៉ុងធ្វើមុខក្រម៉ូវពេលឮឈ្មោះអ្នកម្ខាងទៀតស្មានតែរឿងអ្វីធំដុំតាមពិតរឿងពូគេសោះ។ថេយ៉យងដើរហួសមិត្តធ្វើអោយពួកគេទាំងពីរមើលមុខគ្នាអេសក្បាលរួចក៏រត់តាម

     "យ៉ាងមិចឯងនឹង?!ឯងជាក្មួយលោកចនទាំងមូលណាបើគេដឹងច្បាស់ជាមិនហ៊ានជាមួយឯងទេ"គេនិយាយព្រោះថាអំណាចជុងហ្គុកខ្លាំងក្លាណាស់បើនិយាយលើរឿងជំនួញ

     "ក្មួយគេទៅយ៉ាងមិច!គ្មានអីអស្ចារ្យផង"ថេយ៉ុងតបទាំងទឹកមុខធម្មតាខុសពីពីរនាក់ដែលនិយាយសរសើរដល់លោកពូនាង

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now