បំបាក់ស្នេហ៍លោកប្តីព្រាននារី...

By KimLin571

45.2K 3.4K 19

តួរអង្គសម្តែងដោយ Yizhan Taekook Yoogmin 💜😘 និពន្ធដោយ @វ៉ាង ជីនណា More

បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
ភាគទី18:ខ្ញុំឈឺ ខ្ញុំខ្លាច
ភាគទី19:ខ្ញុំរកវាឃើញនៅបន្ទប់ជីមីន
ភាគទី20:លោកលេបថ្នាំខុសមែនទេ?
ភាគទី21:សម្តែង
ភាគទី22:បើនាងហ៊ានប៉ះស្មើនិងយកជីវិតមកលេងជាមួយភ្លើង
ភាគទី23:មិនចាំបាច់ជាមនុស្សសំខាន់ក៏បាន
ភាគទី24:តាមព្រោះស្រលាញ់
ភាគទី25:ទីនេះស្អាតណាស់ តែហេតុអីខ្ញុំមានអារម្មណ៍ថាវាអួអាប់ម្លេះ?
ភាគទី26:បងនឹងសប្បាយចិត្ត
ភាគទី27:កូនខ្ញុំគេលែងនៅចឹងហ្ហេ៎
ភាគទី28:ចង់ថាគេមិនមែនជាកូនបងក៏បាន
ភាគទី29:កូនខ្ញុំនៅឯណា?
ភាគទី30:ស្អប់បងណាស់មែនទេ?
ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ
ភាគទី32:មុខក្រាស
ភាគទី33:កុំប្រឆាំងនឹងខ្ញុំអោយសោះ
ភាគទី35:ល្បិចកល
ភាគបញ្ចប់:សន្យា

34:នូរ៉ាអាល់ហ្វាសាន់!

1.2K 84 1
By KimLin571


34:នូរ៉ាអាល់ហ្វាសាន់!

«អូន..ក៏បានវានៅទីនេះក៏នៅទៅតែកុំមករញេរញៃជាមួយអូនទៅបានហើយ»ប្រកែកមិនឈ្នអមានតែតាមចិត្តចាន់មួយគ្រាសិនហើយស៊ូមុខក្រាសតាមសម្តីជំនិតសិនប្រសើជាងខ្លាំងរាងខ្លួន

«បើបែបនេះតាំងពីដំបូងវាចប់រឿងបាត់ហើយ»ជីនញាក់ចិញ្ចើមឌឺ

«ម៉ែដោះជួយរៀបចំបន្ទប់អោយបងជីនមួយផង»ចាន់បែរមកប្រាប់ម៉ែដោះ

«ចា៎ អ្នកប្រុសតូច»គាត់ចូលទៅយកអីវ៉ាន់រួចក៏ឡើងទៅរៀបចំបន្ទប់ឲ្យជីន

«ខ្ញុំឡើងទៅខាងលើមុនហើយ បងមានអ្វីបងអាចប្រាប់អ្នកក្នុងផ្ទះនេះបាន»ចប់ប្រយោគចាន់ទាញអីវ៉ាន់ឡើងទៅខាងលើសម្តៅទៅបន្ទប់បាត់ដោយមិនបានខ្វល់ពីអុីបូដែលខំតាមសម្លឹងមើលគេមិនដាក់ភ្នែក

+កាត់មកដល់ពេលយប់នៅក្នុងក្លឹបវិញម្តង ក្រោយពីនិយាយជាមួយចាន់មិនត្រូវគ្នាមកអ៊ីបូក៏រត់រកជំនួយពីពួកតែម្តងហើយលើកនេះសូម្បីតែថេយុងនឹងជីមីនពួកគេក៏មកជាមួយដែលមិនមែនមកតាមមើលប្តីតែតាមមកជួយគិត

«ឯងគិតយ៉ាងមិចបន្តទៀត? មើលទៅចាន់គេដូចជាខឹងនឹងឯងណាស់មិនមែនលួងងាយៗបាត់នោះទេ!»

«មិនដឹងទេ យើងស្មុកណាស់បានជាមករកពួកឯងអោយជួយ យើងមិនដឹងថាត្រូវរកវិធីណាដើម្បីនិយាយជាមួយគេអោយគេបាត់ខឹងននោះទេ»

«ខ្ញុំគិតថាអោយគេស្ងប់ចិត្តរឿងកូនសិនទៅ ចាំទៅនិយាយជាមួយគេពេលនេះគេកំពុងតែគិតរឿងកូនទោះលោកខំនិយាយមិចក៏គេនៅតែស្តាប់ហើយកាន់តែខឹងថែមទៀតក៏ថាបាន»

  គ្រប់គ្នាគិតមិនចេញមិនដឹងថាគួរតែរកវិធីណាដើម្បីជួយអុីបូទេមានតែជួយអោយគំនិតដល់គេដើម្បីដោះស្រាយបញ្ហាមួយគ្រាៗសិនប៉ុណ្ណោះ

«បងចាន់គាត់ឆ្លងកាត់រឿងនឹងស្មានមិនដល់ច្រើនបែបនេះហើយការលើកលែងទោសខ្ញុំគុតសង្ឃឹមតិចណាស់»លឺថេយុងនិយាយភ្លាមធ្វើឲ្យអុីបូចាប់ផ្តើមគិតពីរឿងរ៉ាវកន្លងដែលគេធ្លាប់ធ្វើដាក់ចាន់ ត្រូវហើយវាធ្ងន់ធ្ងរណាស់ធ្ងន់រហូតដល់ថ្នាក់គិតថាចំណងប្តីប្រពន្ធពួកគេសឹងតែគ្មាននៅសល់សោះហើយពេលនេះក៏មានអ្នកមកជ្រៀតជ្រែកទៀតវាជាកាលំបាកមួយទៀតសម្រាប់អុីបូ

«មែនហើយកំហុសខ្ញុំច្រើនណាស់ធ្វើដាក់គេម្តងហើយម្តងទៀត ខ្ញុំមិនដែលយល់ពីគេម្តងណាទេ គេនិយាយអ្វីក៏ខ្ញុំមិនដែលស្តាប់ខ្ញុំយកគេក្តីស្រលាញ់របស់គេមកលេងសើច...ហ្ហឹស....មានអារម្មណ៍ថាខ្ញុំពិតជាគួរអោយអស់សំណើចណាស់មែនទេ?»យូទៅបែជាមកអង្គុយសើចនឹងជីវិតខ្លួនឯងនៅពេលនេះវិញ សូម្បីតែបួននាក់ទៀតក៏ហត់ចិត្តជំនួសអុីបូមិនដឹងថាគួរតែអាណិតឬជេថែមទេព្រោះកំហុសទាំងអស់គឺគេអ្នកសាងគ្មានអ្នកណាមកបញ្ឆេះបញ្ឆួលគេអោយគេសាងកំហុសទេ

«ធ្វើចិត្តសប្បាយៗដោះស្រាយវាយឺតៗកុំរារេកពេកយ៉ាងណាក៏ចាន់គេនៅស្រលាញ់ឯងគ្រាន់តែគេនិយាយខុសពីចិត្តប៉ុណ្ណឹងឯង»យុងហ្គីទះស្មាតិចៗផ្តល់កម្លាំងចិត្តគេមិនដឹងជួយមិចទេបានត្រឹមតែជួយនិយាយជួយផ្តល់មតិប៉ុណ្ណោះ

«ឆាប់ទៅវិញទៅទាន់អណ្តាតភ្លើងនៅមានតិចៗ ឯងចេញមកបែបនេះគេអាចគិតថាឯងមករកស្រីមកលេងក្លឹបផឹកសុីក៏ថាបានដែរ»ជុងហ្គុក

«អឺ...អគុណហើយដែលជួយផ្តល់គំនិតយើងទៅវិញហើយ»

«អឺ...ស៊ូៗសម្លាញ់»

«ហ្ហឹម....»

   ចប់ប្រយោគហើយពួកគេក៏បំបែកគ្នាទៅផ្ទះរាងៗខ្លួន អុីបូបើកឡានទាំងគ្មានវិញ្ញាណក្នុងខ្លួនមិនដឹងអារម្មណ៍ហោះហើរគិតដល់ណាទេផ្លូវទៅវិញក៏រាងស្ងាត់ដែលព្រោះវាយប់ណាស់ហើយ

(ឡានរបស់អ្នកណាបើកតាមយើង?)ងាកភ្នែកថាសម្លឹងទៅមុខតែក៏ប៉ះនឹងកញ្ចក់ឡានទើបដឹងថាកំពុងតែមានឡានខ្មៅមួយបើកតាមពីក្រោយខ្លួនមករហូត

....ង៉ោង.....

  មិនចាំយូអុីបូក៏បន្ថែមល្បឿនឡានយ៉ាងលឿនបើកទាំងគ្មានទិសដៅច្បាស់លាស់ដើម្បីបង្វែដានឡានដែលកំពុងតាមគេពីក្រោយ

«អ្នកនាង គេដឹងខ្លួនហើយថាពួកយើងតាមគេ»

«បើកតាមទៅ ចាប់គេអោយបាន»

«បាទ....!!»ទទួលបញ្ជាពីម្ចាស់ស្រីខ្លួនហើយទើបកូនចៅប្រញាប់បើកឡានដេញពីក្រោយដោយល្បឿនលឿនមិនចាញ់ពីអុីបូប៉ុន្មានទេ

  ប្រហែលជា15នាទីក្រោយឡានពួកគេទាំងពីរក៏បើកទៅកកិតនឹងគ្នាឡានខ្មៅនោះខំប្រឹងគៀឡានអុីបូទម្លាក់ទៅផ្លូវមហខាងតែមិនសម្រេចព្រោះអុីបូបានបើកបំបុកឡានរបស់នាងអោយខ្ទៀតមកមុខាងផ្លូវមុនវិញ

....ផាំង....ងឺត...

ឡានទាំងពីរឈប់ងក់ដណាលគ្នាបន្ទាប់ពីគៀរគ្នាឆ្អែតឆ្អន់អស់ចិត្តអស់ចង់

«ខ្ញុំស្មានថាជាអ្នកណា តាមពិតជានាងសោះ បូរ៉ា អាល់ហ្វាសាន់»ទោះបីជាមេឃរាងងងឹតមើលឃើញតែស្រមោលព្រិលៗក៏ដោយតែអុីបូគេបានសម្លឹងមើលទៅអ្នកម្ខាងទៀតដែលឈរដោយមានអំណាចនៅចំពោះមុខគេនោះស្គាល់យ៉ាងច្បាស់ថាជាអ្នកណានឹងបានហៅឈ្មោះរបស់នាងច្បាស់ៗដោយស្នាមញញឹមក្បួចចុងមាត់ឌឺដងទៅនាង

«មិននឹងស្មានថាលោកនៅចងចាំខ្ញុំបានច្បាស់ល្អយ៉ាងនេះសោះ»នូរ៉ា នាងញញឹមឆើតបបូមាត់ពណ៍ក្រហមឆេះឌិតតបទៅកាន់អ្នកម្ខាងទៀតទាំងការអស់សំណើចបែកគ្នារាប់ឆ្នាំហើយមិនគួរណាគេនៅចងចាំនាងបានល្អយ៉ាងនេះ

«នាងជាអ្នកសម្លាប់គ្រួសារស៊ានចាន់ រូបភាពនៅថ្ងៃនោះខ្ញុំចាំមិនភ្លេចទេជាពិសេសស្រីថោកទាបដូចជានាងសម្លាប់ម្តាយឪពុកគេហើយនៅតាមសម្លាប់កូនប្រុសគេទៀត ពេលនេះនាងគិតថាត្រកូលវ៉ាងអូ៊សាគិអោយនាងប៉ះពាល់គេបានតាមចិត្តដូចកាលគេនៅពីក្មេងមែនទេ?»អុីបូនិយាយច្បាស់ៗសង្កត់សម្លេងមួយៗស្មើថេងបង្កប់ដោយភាពស្អប់ខ្ពើមទៅកាន់នាង មែនហើយនូរ៉ានេះហើយជាអ្នកសម្លាប់ម្តាយឪពុកចាន់ពីព្រោះពួកគាត់ទាំងពីរបានដឹងរឿងថានាងគឺជាស្រីកាកីស្រីពស់វែកដែលធ្វើឲ្យគ្រួសារវ៉ាងទាំងមូលធ្លាប់យល់ច្រឡំលើគ្នាដោយចោតប្រកាន់ថាប៉ារបស់អុីបូធ្វើឲ្យនាងមានកូនធ្វើឲ្យអ្នកស្រីវ៉ាងគ្រាំចិត្តក្បែរស្លាប់ទៀត គុំនុំមួយនេះគេមិចនឹងភ្លេចបានទៅ

«បន្ទោសវាទេដែលចេះដឹងរឿងយើងច្រើនពេក ហើយក៏បន្ទោសឯងដែលមិនព្រមស្រលាញ់យើង យើងធ្វើគ្រប់យ៉ាងព្រោះឯងយើងចង់បានឯងជារបស់យើងតែឯងតែងតែប្រឆាំងងជាមួយនឹងយើង គ្រប់ពេលឯងម៨នដែលមើលឃើញយើងឯងសម្លឹងមើលឃើញស្រីក្នុងក្លឹបអស់នោះ»នូរ៉ា

«ស្រីស្មោគគ្រោកចិត្តអប្រិយដូចជានាងខ្ញុំមិនប្រថ្នាយកខ្លួនក្បែរឡើយ ហើយនាងកុំគិតថាប៉ះពាល់មនុស្សក្នុងត្រកូលវ៉ាងបានអោយសោះ»អុីបូ

«ចឹងហ្ហ៎? ប៉ះមិនបាន ចឹងសម្លាប់ចោលតែម្តងតើល្អទេ?»នាងសួរឌឺដងបញ្ឆួលចិត្តខឹងអោយអុីបូ តែនាយក្រាសហាក់គ្មានប្រតិកម្មអ្វីបន្តិចសោះចំពោះសម្តីនាង

«បើនាងគុតថាធ្វើបានធ្វើទៅ! ខ្ញុំរង់ចាំទទួលនាងជានិច្ច »ចប់ប្រយោគអុីបូក៏ប្រញាប់ឡើងឡានហើយបើកចេញទៅវិញទាំងបន្សល់ទុកនូវពាក្យដែលស្រគៀលត្រចៀកទៅអោយនូរា៉

«យើងមិនប៉ះពាល់មនុស្សរបស់ឯងទេ តែយើងនឹងប៉ះពាល់មនុស្សជាទីស្រឡាញ់មិត្តរបស់ឯង »នូរា៉

  នាងមានបំណងអ្វី?នាងកំពុងគិតចង់បំបែកបំបាក់មិត្តភាពមែនទេ?

The Continue ✨

វ៉ាងជីនណា

Continue Reading

You'll Also Like

15.6K 714 18
បម្រាមសម្រាប់អ្នកអាន..... នៅក្នុងប្រលោមលោកនេះមានពាក្យពេជ្យ មិនសមរម្យច្រេីន មិនស័ក្កិសមសម្រាប់ក្មេងក្រោម15ឆ្នាំឡេីយ តែបេីអាន អានដោយការទទួលខុសត្រូវខ្លួ...
2.8K 368 9
کیم تایهۆنگ بەڕادەیەک ترسناکە کە پڵنگێک دەستەمۆی بوە لەکاتێکدا خۆی دەستەمۆی کوڕێک بووە چیرۆکی vimin بەرەو کوێ دەڕوات خۆتان بینەر بن
3.4K 426 10
ធ្លាប់តែឮគេនិយាយថា ស្នេហាធ្វេីឱ្យមនុស្ស ឈឺចាប់ ប៉ុន្តែជាក់ស្ដែងវាបែជាផ្ទុយស្រឡះខុស ពីរការពិតទៅវិញ ដោយសារតែស្នេហាដ៏ផ្អែម ល្ហែមរបស់លោកម៉ាហ្វៀឈាមត្រជាក់...
32.7K 991 93
#وارجعنا بعد غياااب طوييل جيت وجبت معايا بنتي رقم ثمنية ، قصتي الجديدة لي قريبة مني والأقرب ليا ، عشت معاها وعلى يديها وبسبابها انا هناا ...قصة كلها...