បំបាក់ស្នេហ៍លោកប្តីព្រាននារី...

By KimLin571

46.1K 3.5K 19

តួរអង្គសម្តែងដោយ Yizhan Taekook Yoogmin 💜😘 និពន្ធដោយ @វ៉ាង ជីនណា More

បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
ភាគទី18:ខ្ញុំឈឺ ខ្ញុំខ្លាច
ភាគទី19:ខ្ញុំរកវាឃើញនៅបន្ទប់ជីមីន
ភាគទី20:លោកលេបថ្នាំខុសមែនទេ?
ភាគទី21:សម្តែង
ភាគទី22:បើនាងហ៊ានប៉ះស្មើនិងយកជីវិតមកលេងជាមួយភ្លើង
ភាគទី23:មិនចាំបាច់ជាមនុស្សសំខាន់ក៏បាន
ភាគទី24:តាមព្រោះស្រលាញ់
ភាគទី25:ទីនេះស្អាតណាស់ តែហេតុអីខ្ញុំមានអារម្មណ៍ថាវាអួអាប់ម្លេះ?
ភាគទី26:បងនឹងសប្បាយចិត្ត
ភាគទី27:កូនខ្ញុំគេលែងនៅចឹងហ្ហេ៎
ភាគទី28:ចង់ថាគេមិនមែនជាកូនបងក៏បាន
ភាគទី29:កូនខ្ញុំនៅឯណា?
ភាគទី30:ស្អប់បងណាស់មែនទេ?
ភាគទី32:មុខក្រាស
ភាគទី33:កុំប្រឆាំងនឹងខ្ញុំអោយសោះ
34:នូរ៉ាអាល់ហ្វាសាន់!
ភាគទី35:ល្បិចកល
ភាគបញ្ចប់:សន្យា

ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ

1.2K 93 4
By KimLin571


ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ

«ត្រូវហើយខ្ញុំស្អប់លោក ស្អប់ៗៗៗ...លោកលឺទេថាខ្ញុំស្អប់លោក លោកសម្លាប់កូនខ្លួនឯងលោកគ្មានហេតុផលបើពេលនោះលោកស្តាប់ខ្ញុំតែបន្តិចរឿងក៏វាមិនកើតឡើងដែរ»ចាន់គេស្រែកខ្លាំងៗដាក់អុីបូដោយមិនបានគិតខ្វល់ពីអារម្មណ៍របស់នាយនៅពេលនេះឡើយ

«សុំទោស!!»ចុងក្រោយនៅតែជាពាក្យសុំទោសដដែល គេធ្លាប់ស្តីបន្ទោសចាន់ត្រង់ពាក្យនេះតែចុងបញ្ចប់គេក៏ក្លាយជាអ្នកនិយាយពាក្យនេះជំនួសចាន់ទៅវិញ

«សុំទោសហើយបានអីមកវិញ សុំទោសហើយកូនខ្ញុំរស់ឡើងវិញទេ ?»

«......»

«ចេញឲ្យពីមុខខ្ញុំទៅហើយកុំមកឲ្យខ្ញុំឃើញមុខលោកទៀត»

«អូន.../ចេញទៅទាន់ខ្ញុំនៅស្អប់លោកតិចៗកុំឲ្យការអត់ធ្មត់របស់ខ្ញុំហួសព្រំដែនឲ្យសោះ»អុីបូបម្រុងនឹងប្រកែក តែក៏ត្រូវទទួលប្រយោគមួយធ្វើឲ្យគឺនិយាយលែងចេញ ចែញតែទឹកភ្នែក នេះហ្ហ៎អារម្មណ៍ដែលចាន់ធ្លាប់បានពីនាយពេលនេះទើបគេដឹងថាវាឈឺចាប់ប៉ុណ្ណា

«បងនឹងចេញ តែសុំម្យ៉ាងកុំស្អប់បងអីអោយបងធ្វើអ្វីក៏បានដែលចាន់បងព្រមគ្រប់យ៉ាងតែកុំស្អប់បងអី»

«ខ្ញុំប្រាប់ថាឲ្យចេញទៅ..ផូស...»ចាន់ជ្រុលដៃខឹងឡើងបាត់សតិបានទាញក"វថ្មរគប់ទៅអុីបូមួយទំហឹងរហូតដល់ប"កហូរឈាមមកកក្លាក់

«សម្រាកទៅបងមិនរំខានទៀតទេ»មួយកែវមុននេះវាមិនឈឺទេ តែអ្វីដែលឈឺបំផុតនោះគឺនាយកំពុងតែទទួលបានអារម្មណ៍ថាកំពុងតែបាត់គ្រាប់ពេជ្រមួយគ្រាប់ដែលនាយតែងតែមើលរំលងនិងគិតថាជាដុំថ្មរមករហូតពេលនេះគេយល់ពីតម្លៃការស្រលាញ់ច្បាស់ហើយន នាយបែរខ្នងដើរចេញទៅទាំងទឹកភ្នែកជំហ៊ានជើងបោះវែងទាំងអារម្មណ៍មិននៅក្នុងខ្លួន

_មួយម៉ោងក្រោយមកទ្វាបន្ទាប់ចាន់ក៏បើកឡើងម្តងទៀតដោយដៃតូចស្រឡូនល្វកល្វន់ដែលមានកាន់កន្រ្តកផ្លែឈើនិងរបស់ជាច្រើនទៀតមកជាមួយផងដែរ

«សុខទុក្ខយ៉ាងមិចហើយអាល្អិត?»សម្លេងតូចបានសួរទៅអ្នកដែលកំពុងដេកយំអណ្តឺតអណ្តកមិនឈប់

«បងប្រុសជីន...ហ្ហឹកៗ...បងប្រុសជីន..កូនខ្ញុំ...ហុឺៗ»ចាន់បានស្រវាអោបជីនយ៉ាងណែនក្រោយដឹងថាជាមនុស្សដែលគេរាប់ទុកដូចជាបងប្រុសបង្កើត

«បងដឹងហើយ កយំអីឯងយំហើយគេក៏មិនត្រឡប់មកវិញដែលតាំងសតិហើយធ្វើចិត្តឲ្យអោយល្អរៀនទទួលយកការពិត ពេលនេះអ្វីដែលត្រូវគិតគឺសុខភាពរបស់ឯងនឹងមនុស្សនៅជុំវិញខ្លួនរបស់ឯង» មិននឹងជីនមកដល់មន្ទីពេទ្យគេក៏បានចូលទៅភូមិគ្រឹះវ៉ាងដែរ តែមិនបានជួបជាមួយចាន់នោះទេគឺជួបជាមួយនិងលោកវ៉ាងអ្នកស្រីវ៉ាងទើបគាត់បានរៀបរាប់រឿងគ្រប់យ៉ាងឲ្យជីនបានស្តាប់ ក្រោយស្តាប់ចប់ទើបគេរាន់មកមន្ទីពេទ្យ

«ហ្ហឹកៗ...ខ្ញុំនៅមិនទាន់បានឃើញមុខគេនៅឡើយទេ តែហេតុអីក៏ទេវតាដាច់ចិត្តយកគេចេញពីខ្ញុំ»ចាន់

«ស្តាប់បងណាចាន់ បើមាននិស្ស័យគេច្បាស់ជាមកនៅជាមួយឯងម្តងទៀត ឯងកុំយំអីយំបែបនេះអាក្រក់មើលណាស់តិចប្តីឈប់ស្រឡាញ់ទៅ»

«គេមិនដែលស្រឡាញ់ខ្ញុំតាំងពីដើម ខ្ញុំមានអិត្រូវខ្វល់ពីរឿងនេះទៀត»

«ឯងកុហកខ្លួនឯងបានតែឯងមិនអាកុហកអ្នផ្សេងទេ មាត់និយាយថាស្អប់ថាមិនខ្វល់ទាំងនេះដោយសាតែអារម្មណ៍ខឹងរបស់ឯងមួយពេលប៉ុណ្ណោះ»ជីនលួចអស់សំណើច មិនខ្វល់បានយ៉ាងមិចនេះស្មានថាគេមើលមិនដឹងមែនទេថាមាត់របស់ចាន់កំពុងតែនិយាយក្បត់ចិត្តខ្លួនឯងនិង

«ខ្ញុំចង់លែងលះជាមួយគេ »ចាន់ងើយមុខឡើងសម្លឹងជីនម៉ក់ៗដូចកូនទារកទើបចាប់ចេញពីផ្ទៃ ពាក្យថាលែងលះគេនិយាយឡើងស្រួលតែគេមិនគិតថានេះគ្រាន់តែជាអារម្មណ៍មួយឆាវរបស់គេឡើយ

«ផូស~ក្មេងចម្កួតអ្នកណាឲ្យឯងនិយាយពាក្យនេះហ្ហា៎ លែងលះជាមួយគេហើយឯងគិតថាឯងមានក្តីសុខមែនទេ?ឯងត្រូវចាំណាចាន់ ជីវិតគ្រួសារមិនខុសពីចានក្នុងរាវតែងតែមានការប៉ះទង្គិចខ្លាំងតិចនោះគឺអាស្រីលើចិត្តរបស់បុគ្គលម្នាក់ៗ ពេលនេះគេកំពុងដឹងកំហុសគេកំពុងតែចង់កែប្រែខ្លួនឯង បើឯងសុំគេលែងជីវិរបស់គេអាចនឹងជាប់ងងឹតនៅក្នុងពាក្យថាសោកស្តាយអស់មួយជីវិត ដល់ពេលអ្នកដែលសោកស្តាយបំផុតគឺជាឯងទេមិនមែនជាគេឡើយ»ជីនបាននិយាយពន្យល់ចាន់មួយៗដើម្បីឲ្យគេគិតឲ្យច្បាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ គេដេងថាពេលនេះចាន់កំពុងខឹងប្តីតែក៏មិនគួរប្រើអារម្មណ៍ខឹងមួយឆាវនឹងមកអាកាត់លើជីវិតប្តីប្រពន្ធរបស់ពួកគេឡើយព្រោះវាអាចនឹងធ្វើអោយមានការសោកស្តាយរាងខ្លួនប៉ុណ្ណោះ

«ចឹងគួរធ្វើបែបណាទៅ? ខ្ញុំមិនបានស្អប់ទេហើយលែងលះមុននេះក៏ចេះតែនិយាយដែរ ខ្ញុំគ្រាន់តែចង់ផ្តល់មេរៀនមួយដល់គេប៉ុណ្ណោះ»ចាន់បានយល់ហើយពេលនេះទើបដឹងថាគេមិនបានខឹងស្អប់មិនបានចង់លែងលះស្អីទេតែចង់បង្រៀនអុីបូឲ្យស្គាល់ពីទុក្ខលំបាករបស់ខ្លួនកន្លងមកវិញ

«ងាយៗ មិនបាច់លែងលះមិនបាច់នៅផ្ទះផ្សេងគ្នា គ្រាន់តែឯងយកអ្វីដែលគេធ្វើដាក់ឯងពីមុនមកប្រើជាមួយគេទៅ ពេលនោះគេនឹងយល់អារម្មណ៍ឯងហើយ
តែកុំជ្រុលពេកប្រយ័ត្នគេរត់ចោល»ជីន

«ហិហិ...អគុណបងប្រុស ខ្ញុំមានអារម្មណ៍ថាធូរស្បើយវិញហើយ  មែនហើយខ្ញុំមានរឿងប្រាប់បង»

«និយាយទៅ»

«ព្រឹកមិញនេះខ្ញុំបានឃើញសារមួយវាចម្លែកណាស់ផ្ញើរចូលក្នុងទូរស័ព្ទរបស់ប្តីខ្ញុំ»ចាន់ទាញទូរស័ព្ទអុីបូហុចឲ្យជីនមើល

(ការពារមនុស្សរបស់ឯងឲ្យបានល្អ...)វាជាអក្សរដែលសរសេរផ្ញើរនៅក្នុងសា ជីនអានហើយគេក៏ចាប់ផ្តើមដឹងរឿងមិនថាច្បាស់ជាមានអ្នកណាម្នាក់មានបំណងមិនល្អមកលើពួកគេមិនខាន

«ចាន់ បងគិតថាលើកនេះបងមិនត្រឡប់ទៅបារាំងវិញទេ បងចង់នៅជាមួយឯង»ជីនមិនបានប្រាប់ថាសារនោះសរសេរអ្វីទេព្រោះមិនចង់ឲ្យចាន់គិតច្រើន រួចគេក៏គិតថានឹងនៅជាមួយចាន់ក្នុងភូមិគ្រឹះវ៉ាងតែម្តងស្រួលចិត្តក្នុងការការពារគេ

«បាទ បានតើ»គេញញឹមថើៗតបទៅជីនតែភ្នែកចេះតែរេទៅទូរស័ព្ទអុីបូរហូតព្រោះចង់ដឹងថាសារនោះជាអ្វី(ចាន់មិនបានមើលសារទេគេគ្រាន់តែឃើញសារឡោតមកក៏ចុចបិតវិញព្រោះពេលនឹងកំពុងខឹងនឹងអុីបូហើយអារម្មណ៍មិនស្ងប់ទើបមិនចាប់អារម្មណ៍

(អ្នកណាហ៊ានប៉ះប្អូនរបស់យើង វាក៏មិនរស់ស្រួលដែរ!)

The Continue ✨

វ៉ាងជីនណា

Continue Reading

You'll Also Like

2.1K 271 23
អូនជាកូនបំណុលអសច្ចារ្យបំផុតដែល អាចឆក់យកបេះដូងបងបានដោយងាយ!
47 4 5
كل شي بدء في عمر 15 عندما قرر ابي بيعي لاحد اكبر زعماء في قارة اسيا اسمك: ابي ارجوك انا لازلت صغيرة واريد ان انهي دراستي سيد كيم: لن اعيد كلامي ستت...
558 102 9
کوڕێکی سارد و دڵڕەق بۆ تۆڵەکردنەوە بەزۆر هاوسەرگیری لەگەڵ کچێکدا دەکات چی ڕوودەدات ئایا چارەنووسی ئەوان چی پێشنیار ئەکا ئەم چیڕۆکە هەموو مافەکانی ئە...