បំបាក់ស្នេហ៍លោកប្តីព្រាននារី...

Par KimLin571

46.1K 3.5K 19

តួរអង្គសម្តែងដោយ Yizhan Taekook Yoogmin 💜😘 និពន្ធដោយ @វ៉ាង ជីនណា Plus

បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
ភាគទី18:ខ្ញុំឈឺ ខ្ញុំខ្លាច
ភាគទី19:ខ្ញុំរកវាឃើញនៅបន្ទប់ជីមីន
ភាគទី20:លោកលេបថ្នាំខុសមែនទេ?
ភាគទី21:សម្តែង
ភាគទី22:បើនាងហ៊ានប៉ះស្មើនិងយកជីវិតមកលេងជាមួយភ្លើង
ភាគទី23:មិនចាំបាច់ជាមនុស្សសំខាន់ក៏បាន
ភាគទី24:តាមព្រោះស្រលាញ់
ភាគទី25:ទីនេះស្អាតណាស់ តែហេតុអីខ្ញុំមានអារម្មណ៍ថាវាអួអាប់ម្លេះ?
ភាគទី26:បងនឹងសប្បាយចិត្ត
ភាគទី27:កូនខ្ញុំគេលែងនៅចឹងហ្ហេ៎
ភាគទី28:ចង់ថាគេមិនមែនជាកូនបងក៏បាន
ភាគទី30:ស្អប់បងណាស់មែនទេ?
ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ
ភាគទី32:មុខក្រាស
ភាគទី33:កុំប្រឆាំងនឹងខ្ញុំអោយសោះ
34:នូរ៉ាអាល់ហ្វាសាន់!
ភាគទី35:ល្បិចកល
ភាគបញ្ចប់:សន្យា

ភាគទី29:កូនខ្ញុំនៅឯណា?

1.2K 98 1
Par KimLin571

ភាគទី29:កូនខ្ញុំនៅឯណា?

ពេលទៅដល់ភូមិគ្រឹះភ្លាមជីមីនក៏ប្រញាប់ឡើងទៅបន្ទប់ដោយមិននិយាយរកអ្នកណាទាំងអស់សូម្បីតែថេយុងដែលជាប្អូនរបស់គេក៏គេមិនយកភ្នែកមើលដែរ

«បងថ្លៃ បងមីនកើតអី?»ឃើញអការៈបងចម្លែងនាយតូចថេយុងក៏រហ័សស្ទាក់ផ្លូវយុងហ្គីសួរ

«ប្រហែលជាអារម្មណ៍មិនល្អហើយ ឯងជួយយករបស់នេះទៅទុកនៅផ្ទះបាយបន្តិចទៅបងឡើងទៅមើលបងប្រុសឯងសិន»

«អ៎! អោយមកនេះមោចឹង»

«នេះ....!!»ក្រោយពីហុចអីវ៉ាន់ឲ្យទៅថេយុងរួចយុងហ្គីក៏ប្រញាប់រត់ទៅតាមជីមីននៅឯបន្ទប់

+ក្នុងបន្ទប់

«មីន....!!អូននិយាយជាមួយបងមួយម៉ាត់មកកុំប្រងើយបែបនេះអី»នាយអង្គុយជិតជីមីននឹងទាញគេមកអោប

«លែងខ្ញុំទៅ !»សម្តីកម្រោះកម្រោយដែលជីមីនមិនធ្លាប់និយាយស្រាប់តែធ្លោយមកភ្លាមៗ

«លែងហ្ហេ៎? ក្រែងថ្ងៃមុនអូនចង់ឲ្យបងអោបអូនបែបនេះមិនចឹងឬ?»នៅតែបន្តអោប

«ថ្ងៃមុនផ្សេងថ្ងៃនេះផ្សេងកុំយកថ្ងៃនេះនឹងថ្ងៃមុនមកប្រៀបធៀបគ្នា» បបូមាត់តូចល្អិតនិយាយផ្សេងតែក្នុងចិត្តវិញកំពុងតែលួចរំភើបឡើងចង់រីកថ្លើមហើយពេលបានប្តីតាមលួងចឹងនោះ

«សឺតៗ~មោនជឿទេថាអូនចង់ឲ្យបងលែងដៃនោះ »អត់ទេ នេះគេពិតជាឌឺណាស់មិនលែងហើយនៅមកក្រសោមមុខតូចទាំងថើបខ្សឺតៗទាំងសងខាងទៀត

«មីនយុងហ្គី....!»ភ្នែកកាចៗមូលក្រឡង់កំពុងតែដៀងសម្លក់អ្នកជាប្តីមិនដាក់សោះ គេសែនគ្រឺតខ្នាញ់នឹងចរឹកនាយណាស់ពេលខ្វល់ខ្វាយតាមតោងដូចឆ្លើងតែពេលមិនខ្វល់វិញទុកគេចោលដូចសត្វចិញ្ចឹម

«ឈប់សម្លក់ប្តីទៅ ប្តីដឹងខុសហើយ!!»គេសម្លឹងមុខជីមីនម៉ក់ៗពេបមាត់រកយំតិចអីតិចនេះហើយជាក្បួនលួងប្រពន្ធរបស់ពូស្លេក

«លត់ជង្គង់សំពះបាទជើងអូនទៅ បើបងហ៊ានធ្វើអូននឹងអត់ទោសឲ្យ»ជីមីននិយាយយដោយទឹកមុខកាចៗមិនលែងសើច គេលាជើងទាំងសងខាងសំយុងចុះក្រោមបង្គាប់ឲ្យយុងហ្គីលត់ជង្គង់សំពះបាទជើងរបស់គេ

«.....»លឺវែបនេះនាយក្រាសស្ងាត់មាត់មួយសន្ទុះទើបធ្វើឲ្យជីមីននិយាយឡើងមកម្តងទៀត

«បានហើយ បើបងមិនចង់ធ្វើទេក៏មិនបាច់ធ្វើដែរ»ជីមីនដក់ជើងមកវិញងាកបែរមុខចេញងក់ងរមួយរំពេចពេលប្តីមិនស្តាប់បង្គាប់

«អ្នកណាថាបងមិនចង់ ប្តីដឹងខុសហើយប្រពន្ធសម្លាញ់ប្តីឈប់ចូលក្លឹបឈប់លេងស្រីក្រៅឈប់ទិកប្រពន្ធនឹងកូនចោលទៀតហើយ បើប្តីខុសសម្តីប្តីសុខចិត្តឲ្យប្រពន្ធវៃតាមចិត្ត»កាយក្រាសលត់ជង្គង់ផ្ទាល់ការ៉ូសំពះបាទជើងប្រពន្ធនឹងលើកដៃបីជាសញ្ញាស្បថជូនប្រពន្ធ

«លោកប្តី...ហ្ហឹកៗ...នេះបង...!!»គេមិនសឹងតែមិនជឿថាយុងហ្គីហ៊ានធ្វើពិតមែនដំបូងនាយតូចគិតថាគ្រាន់សាកចិត្តប៉ុណ្ណោះមិនមានបំណងឲ្យគេសំពះបាទជើងខ្លួនមែននោះទេ តែនេះគេហ៊ានធ្វើពិតមែនទើបចិត្តរបស់ជីមីនរំភើបឡើងស្រក់ទឹកភ្នែកទៅហើយ

«ក្មេងឆ្កួត មិចក៏អូនយំប្រាប់បងមកមើលអ្នកណាធ្វើអីប្រពន្ធសំណព្វរបស់បង ហ្ហឹម»ដៃមាំលើកឡើងជូនវាសទឹកភ្នែកដែលកំពុងហូរនោះដោយសម្តីផ្អែម

«គឺបងនឹងហើយ..ហ្ហឹកៗ...»

«ហ្ហា៎? ជាបង? បើចឹងបងគួរតែដាក់ទោសខ្លួនឯងដែលទេ?»

«ឆ្កួតមិនបាច់ទេ»

«ហិ..ហិ...មើលចុះសម្បោហ៊ាចុះមកហើយ...ហ្ហាសៗ»ពួកគេទាំងពីអង្គុយសើចកក្អឹកកាលបើបានត្រូវរូវគ្នាហើយនោះ

«យ៎េស! ទីបំផុតបងថ្លៃនិងបងប្រុសត្រូវរ៉ូវគ្នាហើយ តែប៉ុននេះនាងបីសាចកញ្រ្ជោងនោះបានចេញពីភូមិគ្រឹះនេះហើយ»ថេយុងបានឈរលួចស្តាប់អ្នកជាបង ពេលដឹងថាពួកគេត្រូវគ្នាភ្លាមគំនិតដែលគុំចង់ដេញរូហ្សាចេញពីផ្ទះមកតែម្តង

+បីថ្ងៃក្រោយមក

បីថ្ងៃហើយដែលចាន់គេសន្លប់នៅលើគ្រែពេទ្យបីថ្ងៃដែលអុីបូនៅអង្គុយក្បែរចាន់មិនទៅណាសោះព្រោះពេលដែលចាន់ដឹងខ្លួនគេចង់ឲ្យចាន់ឃើញនាយមុនគេ

«អូនគេងយូពេកហើយ ពេលណាទើបអូនភ្ញាក់បងមិនចង់ឃើញគេងបែបនេះទេចាន់ឆាប់ដឹងខ្លួនមកណាបងនឹងអ្នកគ្រប់គ្នាគេកំពុងតែរង់ចាំអូន»នាយអង្គុយក្តោបដៃតូចស្រឡូននោះនិងនិយាយពាក្យដដែលៗជាប់គ្នារហូតគេចង់ឲ្យចាន់ដឹងខ្លួនគេមិនចង់ឃើញចាន់គេងស្តូកស្តឹងបែបនេះឡើយ

«លោក..លោកប្តី»ពេលវេលាដែលគេរង់ចាំក៏មកដល់ចាន់បានកម្រើកដៃដឹងខ្លួននិងហៅឈ្មោះរបស់គេខ្សាវសឹងតែគេស្តាប់មិនបានទៅហើយ

«ចាន់អូនដឹងខ្លួនហើយមែនទេ?»គេស្ទុះក្រោកមកមើលអ្នកដែលបានហៅឈ្មោះខ្លួនអម្បាញ់មិញដោយក្តីរំភើបចិត្ត

«អុីបូ កូន កូនរបស់ពួកយើង»ដឹងខ្លួនឡើងភ្លាមសួររកកូនភ្លាម តើអុីបូនាយគួរប្រាប់ទៅចាន់បែបណាប្រាប់ថាកូនស្លាប់បាត់ចឹងមែនទេ

«កូន..កូន...!!»នាយស្ទាក់ស្ទើក្នុងការប្រាប់ទឹកភ្នែកចាប់ផ្តើមកល់រកស្រក់ចុះមកក្នុងទ្រូងសែនអួលណែនព្រោះខ្លួនជាដើមហេតុនៃរឿងពេលនេះប្រពន្ធសួររកកូនតែកូនមិននៅតើគេគួរដោះស្រាយបែបណា

«កូនខ្ញុំយ៉ាងមិច ហេតុអីក៏បងមិននិយាយមកគេនៅក្នុងនេះមែនទេគេមិនបានទៅណាទេមែនទេឆ្លើយមក អុីបូបងឆ្លើយមកកូនខ្ញុំគេនៅឯណា?»ដៃតូចៗចង្អុលទៅត្រង់ពោះរបស់ខ្លួនសួរបញ្ជាក់ម្តងហើយម្តងទៀតទៅកាន់ប្តី កូនគេនៅឯណាមិចមិននិយាយមានរឿងអីហេតុអីក៏ស្ងាត់ពេលសួររឿងកូន

«គេទៅហើយ...!»បីម៉ាត់យ៉ាងខ្លីចេញពីមាត់របស់អុីបូប្រៀបដូចកាំបិតវះសាច់របស់អ្នកដែលចាំស្តាប់ឲ្យស្លាប់ទាំងរស់

«បងនិយាយស្អីអុីបូ ទៅហើយ? អត់ទេកូនគេនៅទីនេះគេមិនបានទៅចោលខ្ញុំទេបងកុហកខ្ញុំព្រោះបងស្អាប់ខ្ញុំបងកុហក មិនពិតទេកូនប៉ា ..ហិហិ..កូនប្រាប់ប៉ាមកថាកូនមិនបានទៅណាចោលប៉ានោះទេកូនឆ្លើយមក»

The Continue ✨

វ៉ាងជីនណា

Continuer la Lecture

Vous Aimerez Aussi

1.1K 141 3
چیرۆکەکە باس لەوە دەکات کە پاشای هەموو مافیاکانی جیهان ئاشقی کوڕێکی تەمەن16ساڵ دەبێە کەخۆی تەمەنی24ساڵە جۆری چیرۆک ڕاکردن گەی بەندکردن خۆشەویستی دوو...
3.1K 264 13
ثاني اعمالي وتمنى بنها تنال إعجابكم.... لا احلل النقل او الاقتباس❌ مستمره ✍🏻 اقلطو حياكم الله بروايتي فرقتنا الظروف وجمعتنا منيفه ☕ نبذه عن روايتن...