បំបាក់ស្នេហ៍លោកប្តីព្រាននារី...

By KimLin571

46.1K 3.5K 19

តួរអង្គសម្តែងដោយ Yizhan Taekook Yoogmin 💜😘 និពន្ធដោយ @វ៉ាង ជីនណា More

បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
បំបាក់ស្នេហ៍លោកប្តីព្រាននារី
ភាគទី18:ខ្ញុំឈឺ ខ្ញុំខ្លាច
ភាគទី19:ខ្ញុំរកវាឃើញនៅបន្ទប់ជីមីន
ភាគទី20:លោកលេបថ្នាំខុសមែនទេ?
ភាគទី21:សម្តែង
ភាគទី22:បើនាងហ៊ានប៉ះស្មើនិងយកជីវិតមកលេងជាមួយភ្លើង
ភាគទី23:មិនចាំបាច់ជាមនុស្សសំខាន់ក៏បាន
ភាគទី24:តាមព្រោះស្រលាញ់
ភាគទី25:ទីនេះស្អាតណាស់ តែហេតុអីខ្ញុំមានអារម្មណ៍ថាវាអួអាប់ម្លេះ?
ភាគទី26:បងនឹងសប្បាយចិត្ត
ភាគទី27:កូនខ្ញុំគេលែងនៅចឹងហ្ហេ៎
ភាគទី28:ចង់ថាគេមិនមែនជាកូនបងក៏បាន
ភាគទី29:កូនខ្ញុំនៅឯណា?
ភាគទី30:ស្អប់បងណាស់មែនទេ?
ភាគទី31:អ្នកណាប៉ះប្អូនរបស់យើងវាក៏មិនរស់ស្រួលដែរ
ភាគទី32:មុខក្រាស
ភាគទី33:កុំប្រឆាំងនឹងខ្ញុំអោយសោះ
34:នូរ៉ាអាល់ហ្វាសាន់!
ភាគទី35:ល្បិចកល
ភាគបញ្ចប់:សន្យា

បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.2K 87 0
By KimLin571


ភាគទី7:ខ្ញុំមិនរៀបការដាច់ខាត

«ហ្ហឹស....យើងចង់បានអ្វីមែនទេ? ប្រាប់ឯងចុះអ្វីក៏យើងមិនចង់បានតែយើងគ្រាន់តែចង់ឃើញគ្រួសាររបា់ឯងគ្មានក្តីសុខប៉ុណ្ណោះ»

«គ្រួសារខ្ញុំទៅធ្វើស្អីលោកទៅបានជាតាមចងកាំចងពាសម្បើមម្លេះ? អ៎ឬក៏លោកខ្លាចថាគ្រួសាររបស់មានក្តីសុខជាងលោកមែនទេ?»

«និយាយត្រង់ចុះ យើងមិនដែលគិតថាគ្រួសាររបស់ឯងមានក្តីសុខតាំងពីដើមមកម្លេះ បានហើយឆាប់ដើរមកកុំនៅសាំញាំច្រើនជាមួយយើងពេក យើងគ្មានពេលទំនេរច្រើនជាមួយឯងទេ»

«.....»ជីមីនសម្លក់យុងហ្គីបន្តិចរួចក៏ដើរសម្តៅឡានរបស់យុងហ្គីដែលមានកូនចៅឈរហែហមរងចាំពួកគេ

«សូមអញ្ជើញចៅហ្វាយតូច»លូអឺបើកទ្វាឲ្យជីមីនដោយបានហៅគេថាចៅហ្វាយតូច(លូអឺជាជំនិតរបស់យុងហ្គី)

«ខ្ញុំមិនមែនចៅហ្វាយលោកចៀសផ្លូវ»ជីមីនសម្លក់លូអឺ

«ហួចកាចម្លេះលោកបើម៉ាកៗនេះអីចៅហ្វាយទប់ជាប់ដែលទេ? ហ្ហើយបែបនឹងក៏ល្អដែរ កុំឲ្យចៅហ្វាយសាវ៉ាពេកពេលបានប្រពន្ធកាចចឹងអាចនិងខ្លាចប្រពន្ធខ្លះ»លូអឺឈរនិយាយញញឹមញញែមម្នាក់ឯង ព្រោះគិតថាជីមីនអាចនិងបំបាក់ចរឹកព្រានរបស់ចៅហ្វាយខ្លួនបាន

«ឯងនៅឈរធ្វើស្អីមិនឆាប់ចេញឡានទៅ!»យុងហ្គុីឈរជ្រែងហោប៉ៅខោស្តីឲ្យទៅកូនចៅខ្លួន(ពួកគេជិះឡានផ្សេងគ្នាព្រោះយុងហ្គីមានធុរៈត្រូវចេញទៅខាងក្រៅបន្តទៀតទើបត្រៀមឡានមួយទៀតសម្រាប់ជីមីនទៅភូមិគ្រឹះមុន)

«បាទចៅហ្វាយ»មិនចាំយូលូអឺក៏ប្រញាប់រូររះបើកឡានជូនជីមីនទៅកាន់ភូមិគ្រឹះមីនមុន

«ចៅហ្វាយយើងទៅណាបន្ត?»កូនចៅម្នាក់ទៀតបានសួរទៅយុងហ្គីបន្ទាប់ពីគេបានឡើងឡានរួច

«ទៅឃ្លាំងទំនិញ»

«បាទចៅហ្វាយ»គ្រាន់តែទទួលបានបញ្ជាភ្លាមកូនចៅក៏ប្រញាប់អាយែឡានបើកចេញទៅកាន់ឃ្លាំងអីវ៉ាន់តាមបញ្ជាយ៉ាងលឿន

មុខ ភូមិគ្រឹះវ៉ាង

«អាល្អិតនេះមែនទេជាផ្ទះឯង?»ជីនងើយសម្លឹងមើលទៅកាន់ភូមិគ្រឹះធំល្ហរល្ហេងព្រាបបីដូចជារាជវាំងគេមិននឹកស្មានថាចាន់រស់នៅក្នុងភូមិគ្រឹះនេះទេព្រោះមើលទៅតាមការស្លៀកពាក់របស់គេវាមិនសមនិងមនុស្សក្នុងភូមិគ្រឹះឡើយ(ចាន់ស្លៀកពាក់ខោអាវធម្មតាៗដូចមនុស្សអ្នកមិនសូវមានទ្រព្យ)

«បាទ! តែបងប្រុសកុំយល់ច្រឡំថាខ្ញុំជាកូនម្ចាស់ផ្ទះនេះអីខ្ញុំគឺត្រឹមជាក្មេងកំព្រាដែលគាត់យកមកចិញ្ចឹមនោះទេ»ចាន់ប្រញាប់ពន្យល់ដល់ជីនព្រោះមើលទៅតាមទឹកមុខក៏ចាន់ទាញដឹងដែរថាជីនកំពុងមានចម្ងល់

«អ៎..បើឯងមិនប្រាប់បងក៏ដឹងដែរព្រោះមើលតាមការស្លៀកពាក់របស់ឯងវាគឺដូចជាអ្នកបម្រើច្រលនជាង»ជីននិយាយឡើងដោយភ្លេចខ្លួនគេភ្លេចថាពាក្យសម្តីទាំងនេះវាអាចប៉ះពាល់អារម្មណ៍ចាន់

«អឺ..សុំទោសមុននេះបងនិយាយមិនបានគិតឯងកុំធ្វើមុខចឹងអីទុកថាបងនេះជាមនុស្សមាត់ដាចចុះ»ជីនសើចលេងសមខណៈពេលឃើញចាន់ញញឹមតិចៗលាយឡំនិងអារម្មណ៍អន់ចិត្ត

«មិនអីនោះទេវាសមហើយសម្រាប់ខ្ញុំ ខ្ញុំលាបងសិនហើយនេះក៏ល្ងាចណាស់ដែរបងប្រុសទៅវិញធ្វើដំណើរដោយសុវត្ថិភាពណា»

«ហ្ហឹម~មានឱកាសបងនិងមកលេងឯងទៀត បាយៗ»

«បាទ បាយៗ»
  ជីនក៏បានបើកឡានចេញទៅបាត់ចំណែកចាន់ឈរមើលឡានជីនចេញដំណើររហូតផុតកន្ទុយភ្នែកទើបគេបើកទ្វារបងចូលទៅក្នុងភូមិគ្រឹះ

«មើលទៅសម្បាយអ៎ណាស់ណ៎ពេលបានប្រុសជូនមកដល់ផ្ទះចឹង....»ពាក្យសម្តីឌឺដងផ្លាផ្កាបានលាន់លឺឡើងពេញៗត្រជៀករបស់ចាន់ហើយអ្នកដែលនិយាយនោះគឺគ្មានអ្នកណាក្រៅពីអុីបូនោះទេ

«អ្នកប្រុសចង់មានន័យថាយ៉ាងមិច?»ចាន់ចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នាភ្លាមៗគេមិនយល់ពីអ្វីដែលអុីបូនិយាយនោះឡើយ

អ្នកប្រុសនិយាយនេះមានន័ថាយ៉ាងមិច?»ចាន់ជ្រួញចិញ្ចើមចូលគ្នាភ្លាមៗហាក់មិនយល់ពីសម្តីដែលអុីបូនិយាយមកកាន់គេនោះឡើយ

«នេះឯងភ្លើឬក៏ឯងធ្វើពើជាភ្លើឥ្យប្រាកដទៅ? យើងនិយាយប៉ុណ្ណឹងហើយឯងនៅតែមិនយល់ទៀត?»

«ខ្ញុំមិនយល់ពិតមែនមិនដឹងថាអ្នកប្រុសនិយាយ
សម្តៅលើអ្វីទេ»

«ពូកែធ្វើពើណាស់ ចុះមុននេះអាម្នាក់ណាដែលជូនឯងមកដល់មុខភូមិគ្រឹះនោះវាមិនមែនជាប្រុសទេហ៎េ?»អុីបូពិតជាគ្រឺតនិងចរឹកចាន់ជាខ្លាំងគេបានស្ទុះចូលទៅទាញកន្រ្តាក់ករដៃរបស់ចាន់និងច្របាច់យ៉ាងខ្លាំងសឹងតែបែកឆ្អឹងចាន់ខ្ទិចទៅហើយ

«អួយ..អ្នកប្រុសខ្ញុំឈឺ»ចាន់ព្យាយាមរឺចេញពីការច្របាច់របស់អុីបូតែកាន់តែរឺអុីបូគេកាន់តែបន្ថែមកម្លាំងច្របាច់ខ្លាំងលើសដើម

«កុំមាយាពេកយើងមិនចូលចិត្ត»

«តែខ្ញុំឈឺពិតមែនអ្នកប្រុសលែងដៃខ្ញុំទៅ»

«ហ្ហឹស~»អុីបូក៏ប្រលែងដៃចាន់តែមិនមែនប្រលែងធម្មតានោះទេគឺបំណងរុញចាន់ឲ្យដួលតែម្តង

«អុីបូ ស៊ានចាន់.....!»សម្លេងវ័យចំណាស់បានបន្លឺឡើងពីក្រោយខ្នងពួកគេ

«លោកប៉ា/លោកអ៊ុំ»អុីបូនិងចាន់និយាយឡើងព្រមគ្នា

«ពួកឯងទាំងពីរនៅជុំគ្នាល្អណាស់ប៉ាមានរឿងចង់និយាយជាមួយពួកឯង»លោកវ៉ាង

«រឿងអីទៅលោកអ៊ុំហើយហេតុអីចាំបាច់មានខ្ញុំដែរ?»ចាន់ធ្វើមុខឆ្ងល់

«បន្តិចទៀតនិងដឹងហើយ»លោកវា៉ងដើរទៅអង្គុយនៅលើសាឡុងដោយមានអ្នកស្រីវ៉ាងអង្គុយអមខាងស្តាំដៃចំណែកអុីបូវិញពេលលឺបា៉ប្រាប់ថាមានរឿងនិយាយជាមួយគេក៏មិនសួរនាំអីដែរគឺដើរទៅអង្គុយជិតលោកវ៉ាងអង្គុយនៅខាងឆ្វេងដៃ

«បា៉មានរឿងអីនិយាយមែនទេចឹងក៏ឆាប់និយាយមក»អុីបូនិយាយដោយរក្សាទឹកមុខមាំដដែល

«ចាន់កូនចូលមកអង្គុយជិតអុីបូមក»ដោយឃើញចាន់អង្គុយបត់ជើងនៅខាងក្រោមទើបអ្នកស្រីវ៉ាងហៅគេឲ្យងើបមកអង្គុយលើសាឡុងជិតអុីបូ

«តែថា/គ្មានតែគ្មានស្ករអីនោះទេឆាប់ឡើង»ចាន់រកប្រកែកតែអ្នកស្រីវ៉ាងកាត់សម្តីមុន

«បាទ...!»ចាន់ដើរទៅអង្គុយជិតអុីបូទាំងភ័យ

«អុីបូ អាយុរបស់កូនក៏ច្រើនណាស់ដែរ ប៉ាគិតថាកូនគួរតែដល់ពេលគិតគូររឿងរៀបការហើយ»លោកវ៉ាង

«តែខ្ញុំមិនទាន់ចង់គិតរឿងនិងទេបា៉ ប៉ាក៏ដឹងថាខ្ញុំជាមនុស្សឯករាជ្យចូលចិត្តសេរីភាព ខ្ញុំមិនរៀបការនោះទេ»គ្រាន់តែនិយាយរឿងរៀបការភ្លាមអុីបូរហ័សប្រកឺកដាច់ហិង្សាយកតែម្តង គេនៅមិនទាន់ចង់រៀបការឡើយអ្វីក៏គេមិនគូរដែរព្រោះពេលនេះគេគុតតែពីរឿងសប្បាយមួយមុខប៉ុណ្ណោះ

«តែឯងត្រូវតែរៀបការអុីបូ គ្រួសាររបស់យើងត្រូវការអ្នកស្នងត្រកូល ប៉ាអាយុកាន់តែច្រើនហើយម៉ាក់ឯងក៏ដូចគ្នាមិនដឹងថារស់នៅជាមួយពួកឯងបានយូប៉ុណ្ណាទៀតទេ»លោកវ៉ា

«ខ្ញុំមិនដឹងមិនខ្វល់ទេ បើចង់បានអ្នកស្នងត្រកូលណាស់ក៏គ្រាន់តែជួលគេមកពពោះជំនួសបង្កើតកូនហើយក៏ចប់វាគ្មានអីទៅពិបាកទេហើយក៏មិនបាច់រៀបការដែរ»អុីបូនិយាយមកហីៗគេគិតថាវាជាការងាយស្រួលដោយគ្រាន់តែជួលគេមកពពោះតែគេមិនដឹងថាធ្វើបែបនេះដូចធ្វើបាបនិងមើលងាយតម្លៃរបស់មនុស្សស្រីទៅវិញទេ

«អ្នកប្រុស...មិចក៏និយាយបែបនេះគេក៏ជាមនុស្សដែរមិនមែនជាសត្វហេតុអីក៏ហារមាត់និយាយតែរឿងគ្មានប្រយោជន៍អ្នកប្រុសដឹងទេបើអ្នកប្រុសជួលគេមកពពោះពេលបង្កើតកូនបានក្មេងនិងកំព្រាម្តាយចំណែកអ្នកដែលអ្នកប្រុសជួលនោះគេក៏បាត់បង់ភាពស្អាតស្អំជាមនុស្សស្រីត្រូវរងការមើលងាយហេតុអីក៏អ្នកប្រុសគិតមិនដល់ចំណុចនេះ»ចាន់ហួសចិត្តគេមិននឹងស្មានថាអុីបូហ៊ាននិយាយបែបនិងឡើយនេះគេមិនចេះឲ្យតម្លៃមនុស្សដែលនៅជំវិញខ្លួនរបស់គេជាពិសេសមនុស្សស្រីទេឬ

«វាមិនមែនជារឿងរបស់ឯងបិទមាត់ឲ្យជិតទៅកុំមកចេះប្រដៅយើង»អុីបូស្តីឲ្យចាន់

«ចាន់គេនិយាយត្រូវឯងទេដែលគួរបិទមាត់នោះ»លោកវ៉ាង

«អុីបូកូនចំបាច់ត្រូវតែរៀបការហើយមនុស្សដែលកូនត្រូវរៀបការជាមួយម៉ាក់និងបា៉របស់ឯងក៏បានរៀបចំរួចហើយឯងកុំប្រកែកអីទុកថាម៉ាក់និងបា៉សុំឯងជាលើកចុងក្រោយទៅចុះ»អ្នកស្រីវ៉ាង

«ម៉ាក់តែខ្ញុំនៅមិនទាន់ចង់រៀបការនោះទេ រៀបការទៅពិបាកណាស់ទិសដៃទិសជើងចង់ធ្វើស្អីចង់ទៅណាក៏វាមិនស្រួលចិត្តដែល»អុីបូនៅតែប្រកែកដដែលៗថាគេមិនរៀបការឡើយ

«ប៉ាតាមចិត្តឯងច្រើនពេកហើយ ម្តងនេះប៉ាមិនអាចតាមឯងទៀតទេដាច់ខាតឯងត្រូវតែរៀបការហើយមនុស្សដែលឯងរៀបការជាមួយនោះគឺស៊ានចាន់»លោកវ៉ាងក្រោកឈរឡើងស្រែកខ្លាំងៗនិងនិយាយបញ្ជាក់យា៉ងច្បាស់ៗដល់អុីបូបានដឹងថាកូនក្រមុំរបស់គេគឺជាសា៊នចាន់ រឹតតែធ្វើឲ្យគេភាំងលើសដើមសូម្បីតែចាន់ក៏គេស្រឡាំងកាំងនិងសម្តីដែលគេបានលឺមុននេះដែរ

«លោកប៉ាថាមិច លោកបា៉ឲ្យខ្ញរៀបការជាមួយអាក្មេងសំរាមមែនទេ ហ្ហឹស~ខ្ញុំប្រាប់បា៉ចុះខ្ញុំមិនរៀបការជាមួយវាទេខ្ញុំជាមនុស្សប្រុសណាប៉ានេះប៉ាយកស្តីមកគិតបានជាឲ្យខ្ញុំទៅរៀបការជាមួយនុងមនុស្សប្រុសដូចគ្នាចឹង»អុីបូក្រោកឡើងឈរទល់មុខប៉ារបស់គេ គេនិយាយខ្លាំងដោយដៃចង្អុលមុខចាន់មិនដាក់

«វាយ៉ាងមិចមនុស្សប្រុសក៏អាចរៀបការក៏អាចនៅជាមួយគ្នាបានសម័យនេះហើយឯងនៅគិតស្អីទៀត»

«តែខ្ញុំមិនបានស្រឡាញ់មនុស្សប្រុសខ្ញុំស្រលាញ់មនុស្សស្រីហើយអ្វីដែលសំខាន់ខ្ញុំមិនបានស្រលាញ់វាខ្ញុំស្អប់វារអើបវាជាងសត្វទៅទៀតដាច់ខាតខ្ញុំមិនរៀបការជាមួយវាឡើយ»

»អុីបូហេតុអីក៏កូនពិបាកនិយាយគ្នាខ្លាំងម្លេះកន្លងមកនេះប៉ាមា៉ក់តាមចិត្តឯងពេកឡើងខូចមនុស្សអស់ហើយឯងនេះកាន់តែធំកាន់តែដោះស្លាប់ហើយ»អ្នកស្រីវ៉ាងបានស្តីបន្ទោសឲ្យអុីបូដែលហ៊ានដំឡើងសម្លេងដាក់លោកវ៉ាង

«ហ្ហឹសត្រូវហើយខ្ញុំមិចនិងល្អដូចអាក្មេងសំរាមនេះទៅ»អុីបូនិយាយរួចក៏កញ្ឆក់សោឡានរួចបើកចេញទៅបាត់ដោយមិនទិសដៅ ចំណែកចាន់វិញបានត្រឹមអង្គុយធ្វើមុខមីងមាំងៗព្រោះគេកំពុងវង្វែងហើយហេតុអីក៏សុខៗមកឲ្យគេរៀបការជាមួយនិងអុីបូទៅវិញ

«លោកអ៊ុំ....ហេតុអីត្រូវរៀបការហេតុអីត្រូវជាខ្ញុំ?»ចាន់ងើបមុខឡើងសួរទៅមនុស្សចាស់ទាំងពីរដែលកំពុងសម្លឹងមើលមកកាន់ខ្លួន

«មានតែឯងម្នាក់ទេចាន់ដែលអាចបំបាក់ចរឹករបស់អុីបូបាន ក្រៅពីឯងគ្មានអ្នកណាសាកសមជាមួយអុីបូនោះទេហើយអ៊ុំជឿថាមានតែឯងម្នាក់ប៉ុណ្ណោះដែលល្អជាមួយនិងអ៊ុីបូរហូត»អ្នកស្រីវ៉ាង

«.......»ចាន់មិននិយាយតែគេក៏លួចគិតក្នុងចិត្តដែលគេមិចនិងអាចបំបាក់អុីបូបានទៅបើសូម្បីតែមុខរបស់អុីបូក៏គេមិនទាំងហ៊ានមើលចំផងនឹង

«បងគិតយ៉ាងមិចបន្តទៀតទៅពេលនេះក៏មិនដឹងថាអុីបូទៅណាឡើយ?»គាត់ក៏ងាកមកសួរទៅលោកវ៉ាង

«វ៉ាងអុីបូអ៊ូសាកាក់ចាំឲ្យច្បាស់ណាយើងជាឪរបស់ឯងបើគ្រាន់តែរឿងប៉ុណ្ណឹងយើងមិនអាចធ្វើបានឯងកុំហៅយើងថាវ៉ាងលីមូ៉អ៊ូសាកាក់ឲ្យសោះ»លោកវ៉ាងមិនតបតែក៏ញោចស្នាមញញឹមឡើងមក គិតហេ៎ថាគាត់បណ្តោយឲ្យអុីបូធ្វើអីតាមចិត្តខ្លួនឯងទៀតនោះកន្លងមកលោកតាមចិត្តគេពេកហើយម្តងនេះលោកច្បាស់ជាមិនឲ្យអុីបូជំទាស់បញ្ជាខ្លួនទៀតនោះទេ

The Continue ✨

វា៉ង ជីនណា

Continue Reading

You'll Also Like

3.1K 264 13
ثاني اعمالي وتمنى بنها تنال إعجابكم.... لا احلل النقل او الاقتباس❌ مستمره ✍🏻 اقلطو حياكم الله بروايتي فرقتنا الظروف وجمعتنا منيفه ☕ نبذه عن روايتن...
2K 74 4
تدور احدات قصتنا حول الفتى كيم تايهيونغ الفتى اللطيف وضعيف للبنية الدي يبلغ 19 ربيعا حيت ينجح في البكالوريا بمعدل منخفض حيت ان اباه يضربه كتيرا فهو ي...
35.8K 2.5K 16
ណែនាំតួអង្គ💜👈 ខ្ញុំ គឺ ចន ជុងហ្គុក ម៉ាយូគិ អាយុ 30 ឆ្នាំកម្ពស់ 188 ម៉ែត្រ ជា អ្នកជំនួញរកស៊ីទាំង ផ្លូវងងឹតនឹង ផ្លូវភ្លឺ មនុស្សគ្រប់គ្នាតែងតែ ខ្លាចរអ...
46.1K 3.5K 36
តួរអង្គសម្តែងដោយ Yizhan Taekook Yoogmin 💜😘 និពន្ធដោយ @វ៉ាង ជីនណា