💜✨ជម្នះ​ចិត្ត​ស្អប់​✨💜ចប់✅

By JeonVina2

164K 12.1K 237

ស្នេហា​ដែលកេីត​ចេញ​ពី​ភាព​ស្អប់​ដោយសារ​តែ​អ្នក​ជា​ឪពុក​យក​ក្មេង​ប្រុសម្នាក់​និង​ម្ដាយ​របស់​គេ​ មក​រស់​នៅ​ក្នុ... More

🥀✨ជម្នះចិត្ត​ស្អប់​✨🥀
✨🥀ជម្នះ​ចិត្ត​ស្អប់🥀✨
✨🥀ជម្នះ​ចិត្ត​ស្អប់​🥀✨
ភាគ​ 4
ភាគ​ 5
ភាគ​6​
ភាគ​ 7
ភាគ​ 8
ភាគ​9​
ភាគ​ 10
ភាគ​ 11
ភាគ​ 12​
ដាច់​ខាត​ខ្ញុំ​មិន​រៀបការ​ទេ​
ប៉ា​សុំ​ចុះ​ណា​ Jungkook
ថា​មិន​ត្រូវ​ទេ​ខ្ញុំ​នឹង​យក​លោក​មក​ធ្វើ​ជា​របស់​ខ្ញុំ​ម្នាក់​ទៀត​
គេង​បន្ទប់​តែ​មួយ​
យ៉ាងម៉េច​គិត​ថា​យើង​ថេីប​ឯឯ​មែន​ទេ​
ខ្ញុំ​ឡេីង​មក​គេង​លេី​គ្រែ​បាន​យ៉ាង​ម៉េច
បេី​អូន​មិន​ព្រម​ពួក​យើង​មាន​តែ​ចប់​គ្នា​
ស្នាម​ថើប​លេីក​ដំបូង​
ថ្ងៃ​រៀបការ​
ជា​ប្រពន្ធ​ប្ដី​ប្រេី​មិន​បាន​ហ្អេស៎​
ចាញ់​បោក​ប្រពន្ធ​
ម៉ាក់​ពូកែ​ប៉ុណឹ្ណង​ទៅ​ហេីយ​ចុះ​កូន​ប្រុស​វិញ​ពូកែ​ប៉ុណ្ណា​
នាង​មាន​ការ​អី​ជាមួយ​ប្ដី​ខ្ញុំ​
មួយ​ខ្សឺត​យ៉ាង​វែង​ 💋
តាម​តោង​ប្ដី​គេ​ត្រុក់ៗ​បែប​នេះ​មិន​ចេះ​ហត់​ខ្លះ​ទេ​ហ្អេស៎​
ចាំ​ប្ដី​រហូត​ដល់​គេង​លក់​
អៀន​ពេក​រត់​បុក​ទ្វារ​😂
ចូលចិត្ត​ប្រេី​កម្លាំង​ម៉េច​ក៏​មិន​ប្រាប់​
យេីង​ក៏​ចង់​ដឹង​ដែរថា​ប្ដី​រំលោភ​ប្រពន្ធ​ខ្លួនវា​ខុស​ច្បាប់​ឬ​អត់​
ឈឺ​ហើយ​នៅ​សម្ដី​គ្រាន់​បេី​ទៀត​
ថ្ងៃ​ក្រោយ​ហាម​លោក​មក​ថេីប​ខ្ញុំ​
ព្រួយ​បារម្ភ​យក​ចិត្ត​ទុកដាក់​
ស្មាន​ថា​មិន​មក​ផ្ទះ​ទេ​
យ៉ាងម៉េច​ខ្លាច​មាន​កូន​ហ្អេស៎​
រងចាំ​ផ្លូវ​ប្ដី​
ធ្វើ​មី​អោយ​ប្រពន្ធ​ញាំ​ពាក់​កណ្ដាល​យប់​
កាយវិការ​ទង្វើ​លេីស​ពី​ស្រលាញ់​
គាត់​មិន​ស្រលាញ់​ខ្ញុំ​ទេ​តែ​អាច​និង​ខ្វះ​មិន​បាន​
កុំ​ហៅ​គេបែប​ហឹ្នង​
ត្រូវ​ហៅថា​បង​វិញ​មិន​មែន​លោក​ទេ​
បេី​ហៅ​លោក​ទៀត​បង​និងបឺត​មាត់​អោយ​ស្លេក​
ម៉េច​ហឹ្នង​អាច​ទៅ​រួច​នោះ​
បង​ចូលចិត្ត​ក្មេង​ទេ​
រៀប​គម្រោង​surprised​ប្ដី​
ខ្ញុំ​ជាអ្នក​អោយ​គេ​នាំ​Taehyung​មក​ទីនេះ​
ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ក៏មិន​អោយ​មនុស្ស​ដូច​លោក​មក​ប៉ះ​ពាល់​ខ្ញុំ​ដែរ​
បង​សុំទោស​ដែលអោយ​អូន​ជួប​រឿង​បែប​នេះ​
បង​មិន​មែន​កំពុងតែ​យល់សប្ដិ​ទេ​មែនទេ​
អ្នក​ណា​កេីត​អី​នៅ​មន្ទីរពេទ្យ​
អូន​ចង់​បី​កូន​
មនុស្ស​ពូកែ​ហើយ​មាន​បែប​នេះ​គួរ​តែ​ចាប់​អោយ​ជាប់​
មាន​ប្រពន្ធ​កូន​ហើយ​ចឹង​ហ្អេស៎​
លោកប៉ា​គាត់​និយាយ​ជាមួយ​មនុស្ស​ស្រី​
មិន​អី​ទេ​ចាំ​ខ្ញុំ​ជូន​អ្នក​នាង​ទៅ​ផ្ទះ​
ប្រាប់​ប្រពន្ធ​គ្រប់យ៉ាង​ទាំងអស់​
ចាំ​ទុក​ទៅ​ប្ដី​ខ្ញុំ​អ្នក​ណា​ក៏កុំប៉ះ​
ដូច​នាង​ត្រូវ​តែ​ជួប​បែបនេះ​
កូន​យេីង​គេ​ចង់​បាន​ប្អូន​ហេីយ​អូន​ដឹង​ទេ​
💜ភាគ​ បញ្ចប់​ 💜

ហែតុអី​ត្រូវ​គិត​ហែតុអី​ត្រូវ​ខ្វល់​បេី​មិន​បាន​ស្រលាញ់​ផង​

2.6K 189 3
By JeonVina2

      ✨🥀ជម្នះ​ចិត្ត​ស្អប់​✨🥀ភាគ​ 30​

រឿងទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស​ Jungkook  បាននិយាយជាមួយប៉ារបស់គេរួចហើយថានិង​ cancel ចោលគេប្ដូរសុំជាទៅលំហែនៅសមុទ្រវិញមិនទៅដល់ក្រៅប្រទេសទេ

តុអាហា​ ____បន្ទាប់ពីងូតទឹកសម្អាតខ្លួននាពេលព្រឹករួចរាល់ហើយ​ Jungkook  និង​Taehyung ក៏ ចុះមកញាំបាយជាមួយគ្នា

មេីល​ទៅថ្ងាស់របស់ឯងពកហើយ​ Jungkook  ស្រដីឡេីងពេល​ទម្លាក់កែវទឹកចុះ
Taehyung  ឮបែបនេះក៏លេីកដៃស្ទាបថ្ងាស់របស់គេ
ជា​មនុស្ស​ប្រុស​ទេតែ​ពូកែអៀនណាស់អ្នកជាប្ដីនិយាយទៅកាន់នាយតូច
អៀនស្អីខ្ញុំគ្មានទេ​ Taehyung រហ័សប្រកែក
អៀនឡេីងរត់បុកទ្វារហើយនៅថាអត់ទៀតមេីលមុខឯងចុះក្រហមហើយ​  និយាយរួច​ Jungkook ក៏  ងេីបចេញពីតុអាហាទាញអាវក្រៅដេីរចេញទៅកន្លែងចតឡានខាងមុខផ្ទះ

ក្រហមពិតមែនហ្អេស៎​ Taehyung​ពោលឡើងទាំងលេីកដៃស្ទាបថ្ពាល់របស់គេភ្លាមនោះ​ Nan​ក៏ចេញមកដេីម្បីរៀបចំចានយកទៅទុក

Nan ..
ចា៎អ្នកប្រុស​ ..
យប់មិញខ្ញុំគេងលក់នៅតុអាហាតេីមែនទេ
ចា៎​...
ហេីយ​ Jungkook មកវិញពីពេលណា
អ្នកប្រុស​Jungkook ត្រឡប់មកវិញប្រហែលជាម៉ោង​9ជាងចំពេលអ្នកប្រុសកំពុងតែគេងលក់គាត់ជាអ្នកបីអ្នកប្រុសឡេីងទៅបន្ទប់

គាត់បីខ្ញុំទៅបន្ទប់ហ្អេស៎
ចា៎​....
អរ​..Taehyung​ ឮបែបនេះ...​ក៏ងក់ក្បាល
រៀបចំទៅចឹងខ្ញុំទៅធ្វើការសិន​​ហេីយ​​ Taehyung​ ក៏ងេីបចេញពីតុអាហា

skip ____ក្រុមហ៊ុន

អ្នកប្រុសនេះបាទជាឯកសារដែលអោយខ្ញុំរកមក​ khen ដែរជាដៃស្ដាំរបស់​Jungkook​

នាយសង្ហាក៏ទទួលឯកសារយកមកមេីល
លុយក្រុមហ៊ុនត្រូវកឹបកេងយកទៅច្រើនដល់ថ្នាក់នេះ​ Jungkook  ពោលឡើង

ជាមនុស្សនៅក្នុងក្រុមហ៊ុនអ្នកប្រុសមានសង្ស័យអ្នកណាទេ​ » khen

Jungkookឮបែបនេះ  ក៏នឹកឃើញដល់​ yungjun 
មានម្នាក់ដែលយើងសង្ស័យតែពេលនេះយើងដកហូតដំណែងគេហើយ

ចឹងរឿងក្នុងឃ្លាំងទំនិញថ្ងៃពីយប់មិញខ្ញុំគិតថាមានអ្នកចង់បំផ្លាញទំនិញច្បាស់ណាស់អាចជាមនុស្សតែមួយដែរ​ទេអ្នកប្រុស

រឿងនេះកុំទាន់អាកាត់អីត្រូវរកភស្តុតាងមកសិន​ » jungkook

បាទ​...
ឯងទៅសឺបមក
បាទអ្នកប្រុស​ khen អោនគំនាបដាក់​Jungkook​បន្តិចហើយក៏ចេញទៅវិញ

ម៉ោង​11​ ជាម៉ោងសម្រាកញាំបាយថ្ងៃត្រង់​ ____
Taehyung  ឃើញថាដល់ម៉ោងហើយគេក៏ចេញទៅទិញទឹកនិងកាហ្វេសម្រាប់​Jungkook ដែរ
Taehyung  ទៅម៉ាតមែនទេ​ yungjun  សួរទៅនាយតូច

ហឺម​..ចង់បានអីអត់ចាំខ្ញុំទិញមកអោយ
មិនអីទេយេីងទៅជាមួយគ្នាតែម្ដងទៅ
អឺម​...នាយតូចក៏ងក់ក្បាលមិនប្រកែកអ្វីទេ​​ណាមួយគេក៏ចូលចិត្ត​ yungjun
ពួកគេក៏ចេញទៅម៉ាតជាមួយគ្នា

ងាកមកមេីល​ Jungkook  ឯណោះកំពុងតែអង្គុយពិនិត្យមេីលឯកសារការងារនៅមិនទាន់សម្រាកនៅឡើយទេ​  គេធ្វើកាឡេីងភ្លេចមេីលម៉ោងថាដល់ម៉ោងញាំបាយថ្ងៃត្រង់
អង្គុយធ្វើការសុខ​  ពោះក៏ចាប់ផ្ដើមកូ
នាយក៏លេីកដៃសោយអាវមេីលម៉ោង
ក្នុងនាឡិកា​​ ឃើញថាដល់ពេលញាំបាយថ្ងៃត្រង់ហេីយ​  បង្ហេីយការងារបន្តិចរួចទេីបចេញទៅក្រៅ
ដេីរចេញពីក្នុង​ office មកក្រឡេកភ្នែកមេីលទៅកន្លែងធ្វើការរបស់​ Taehyung  ក៏មិនឃើញនាយតូចនាយក៏ដេីរហួសចេញទៅក្រៅ

Taehyung  ... ដេីរចេញពីម៉ាតក្បែរនេះមកក្រុមហ៊ុនវិញភ្លាមនោះ​ yungjun ក៏ហៅនាយតូច
ហឺម​...​ Taehyung ក៏ក្រហឹម​.រួចក៏ងាកមកសម្លឹងមុខ​ yungjun  ដែរហៅគេ

គឺ...មុខរបស់​ Taehyung  ប្រឡាក់

ប្រឡាក់ហ្អេស៎​ Taehyung​ និយាយទាំងជ្រួញចិញ្ចើមឆ្ងល់មុខគេទៅប្រឡាក់អីពីពេលណា

ចាំខ្ញុំជូតអោយ​ ...
មិនអី​ ...Taehyung រកប្រកែកមិនទាន់​ yungjun  ក៏​លេីកដៃទៅជូតមុខអោយគេបាត់ទៅហេីយ
លោកមិនអីទេខ្ញុំ​ 
ជិតរួចហើយ​ yungjun ស្រដីឡេីងពេល​ Taehyung  ប្រកែកមិនចង់អោយជូត
ដោយបែបនេះរាងតូចល្អិតក៏ស្ងៀមអោយ​yungjun ជូតអោយតែម្ដងទៅចំណែកដៃរបស់គេម្ខាងកាន់ការហ្វេរបស់​Jungkook​ ម្ខាងទៀតកាន់ទឹកនិងរបស់ញាំខ្លួនឯង

កាយវិការដែល yungjun កំពុងតែឈរជូតមុខអោយ​ Taehyung  ពេលនេះកំពុងតែនៅក្រោមក្រសែភ្នែកដល់មុតស្រួចរបស់​ Jungkook  សម្លឹងមេីលមក​ 

កុំស្មានថា​ yungjun មិនដឹងនោះថា​ Jungkook  កំពុងតែសម្លឹងមេីលមកគេនិង​ Taehyung  ព្រោះមុននេះគ្រាន់តែឃេីញ​ Jungkook  បោះជំហានចេញពីក្នុងក្រុមហ៊ុនមកនាយក៏ហៅ​ Taehyung  អោយបង្អាក់ដំណើរងាក់មករក​​ហើយកហុកថាមុខរបស់គេប្រឡាក់ទេីបនាយធ្វើជាជូតមុខអោយជួនពេលដែរ​ Jungkook  ចេញមកឃើញបែបនេះគេនិងយល់ច្រឡំ

yungjun  ដៀងភ្នែកឃើញ​Jungkook​ កំពុងតែសម្លឹងមេីលមកនាយក៏ធ្វើជារាងអោនមុខទៅជិត​ Taehyung  កាន់តែជិតបន្តិច
របៀបអោយ​ Jungkook មេីលមកឃេីញថាកំពុងតែថេីបគ្នាអីបែបនេះ​   
yungjun ពេលនេះនាយកំពុងតែព្យាយាមដុត​ Jungkook  អោយកាន់តែឆេះ

ដោយឃើញ​ yungjun  រាងអោនមកជិតមុខរបស់ខ្លួន​ Taehyung  ឯណេះក៏រហ័សខិតខ្លួនបោះជំហានថយក្រោយយ៉ាងលឿន

សុំទោស​ ..yungjun រហ័សស្រដីឡេីង
ខ្ញុំគ្រាន់តែអោនជូតអោយ​ Taehyung 
តែប៉ុណ្ណឹងទេ

ហឺម​...ជូតអស់ហើយតេីមែនទេ
អស់ហេីយ​ ..yungjun តបទាំងញញឹម

Taehyung  ក៏បែបមកវិញបោះជំហានចូលក្នុងក្រុមហ៊ុនជាមួយគ្នានិង​ yungjun  ចំណែក​Jungkook  នាយក៏ចូលក្នុងវិញមុននេះបន្តិច​  បែបនេះទេីបពេលនាយតូច​Taehyung  បែរមកដេីរចូលមិនបានឃើញអ្នកជាប្ដីនោះទេ

___មកដល់ខាងក្នុង​ Taehyung  ក៏កាន់អាហារនិងការហ្វេយកទៅអោយអ្នកជាប្ដីនៅក្នុង​ office  មុននិងចូលនាយតូចគោះទ្វារបន្តិចរួចទើបរុញទ្វារចូល
ចូលមកក៏ឃេីញអ្នកជាប្ដីកំពុងតែអង្គុយ
នៅតុ​ធ្វើការ

ខ្ញុំយកអាហារ​​និងកាហ្វេមកអោយលោក​ .​...នេះម៉ោង​ 11 ហើយលោកឃ្លានហើយនៅ​ Taehyung  និយាយទៅ​ Jungkook​

រាងសង្ហារក៏បាញ់ក្រសែភ្នែកសម្លឹងមុខអ្នកជាប្រពន្ធ

យកទៅវិញទៅយើងមិនឃ្លានទេ​ Jungkook  និយាយដោយសំឡេងរឹងកំព្រឹសគ្មានជាតិ

តែនេះថ្ងៃត្រង់ហើយមិនឃ្លានក៏ត្រូវ​ .តែ
ប្រាប់ថាអោយយកទៅវិញមិនឮទេហ្អេស៎​ Jungkook  និយាយកាត់នាយតូចទាំងតម្លើងសម្លេងដាក់

Taehyung  ឮបែបនេះ...​ក៏សម្លឹងមុខអ្នកជាប្ដីទាំងអន់ចិត្តមិនញាំហែតុអីក៏មិននិយាយអោយស្រួលបួលចាំបាច់ស្រែកតម្លើងសម្លេងដាក់គេ
និយាយស្ដាប់គ្នាមិនបានទេហ្អេស៎ថ្លង់យ៉ាងម៉េច
Taehyung  មិនមាត់គេក៏កាន់ប្រអប់បាយនិងកាហ្វេចេញទៅវិញ

skip ___ម៉ោង​ 6​ល្ងាច

ឡានឈប់ងឺតដោយ​ khen ចេញមកបេីកទ្វារអោយ​ Taehyung ចូល​  នាយតូចសម្លឹងមេីលក្នុងឡានមិនឃើញ​ Jungkook  គេក៏ងាកឆ្វេងស្ដាំរកមេីល

អ្នកប្រុស​ Taehyung អញ្ជើញចូលបាទ

ចុះ​ Jungkook  នោះ

អ្នកប្រុស​Jungkook​  ប្រាប់ថាគាត់មានណាត់ចេញទៅក្រៅជាមួយមិត្តភ័ក្តិទេីបអោយខ្ញុំជូនអ្នកប្រុសទៅផ្ទះមុន

ឮបែបនេះ...​Taehyung  ក៏ងក់ក្បាលចូលក្នុងឡាន​  khen ក៏បេីកឡានចេញទៅ

______
ម៉ោង​ 9​ ជាងជិត​10​ ទៅហេីយពេលនេះ​ Jungkook កំពុងតែអង្គុយផឹកជាមួយ​ eunwoo  នៅក្នងក្លឹប

នែ...​ប៉ុណ្ណឹងបានហេីយប្រយត័្នបេីកឡានទៅផ្ទះមិនកេីត​ eunwoo ឃាត់​ Jungkook 

យេីងមិនស្រវឹង​ទេឯងកុំភ័យ​ Jungkook តបហើយក៏លេីកមកផឹកទៀតអស់ពីបីកែវហើយតែគេនៅមិនទាន់ស្រវឹងទេ

កេីតស្អីហា៎សុខៗក៏មកបបួលយើងផឹកបែបនេះ​ » eunwoo

គ្មានកេីតស្អីទេគ្រាន់តែចង់ផឹកធម្មតា
ប្រាកដ​ ...?
អឺ...
ល្មមៗបានហើយប្រពន្ធចាំនៅផ្ទះ​ » eunwoo 

ឮបែបនេះ...​ Jungkook ក៏សម្លឹងមុខ​ eunwoo  ប្រពន្ធចាំនៅផ្ទះហឺស...Jungkook  ក៏សេីចមួយដង្ហើមចុងមាត់​  ហែតុអីត្រូវគិតហែតុអីក៏នាយត្រូវវខ្វល់បេីនាយមិនបានស្រលាញ់ផង
យ៉ាងម៉េចសម្លឹងមុខយេីងធ្វើអី​ ...ទៅផ្ទះបានហេីយពេលនេះឯងមិនមែននៅកំលោះដូចមុនទេ
Jungkook  មិនមាត់នាយក៏ទាញសោឡានងេីបចេញទៅវឹង​ ....​

To be continued  💜🙏
ត្រៀមខ្លួនទៅកូនម្ដាយ😤

Continue Reading

You'll Also Like

154K 11K 66
ព្រោះតែការយល់ច្រឡំ ធ្វើឱ្យខ្ញុំក្លាយជាទាសកររបស់សាតានម្នាក់នេះទាំងមិនដឹងខ្លួន ទម្រាំតែគេដឹងការពិត តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា? Jeon Jungkook x Kim T...
20.1K 3.2K 24
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
39.6K 2.3K 25
" ខ្ញុំជឿថាភាពវ័យឆ្លាតរបស់ខ្ញុំ វាអាចនឹងធ្វើអោយលោកធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្ញុំដោយមិនដឹងខ្លួន ចាំតែមើលទៅ " " ជឿជាក់ជ្រុល !!" 😑
60K 2.6K 30
> ថេរហ្យុងសម្លឹងមើលរូបថតអ្នកជាស្វាមីជាលើកចុងក្រោយមុននឹងចាកចេញទៅ..... ពេលវេលាទៅមុខ ចិត្តមនុស្សក៏ដូចគ្នា.. ម៉ាហ្វៀរដែលមានចិត្តរឹងមានះបានក្លាយជាបុរសមានវ...