សន្តានស្នេហ៍ងប់ងល់

By KIM-FAA

2.5K 230 5

Kim Taehyung x Jeon Jungkook More

ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥

ផ្តើមរឿង

1.1K 72 2
By KIM-FAA

ផ្តើមរឿង
គ្រប់គ្នាមើលមកគេហាក់មានសំណាងបំផុត...តើមែនដែរទេ?
មែនហើយ គេមានសំណាងណាស់ដែលបានជ្រកក្រោមវិមានដ៏ស្តុកស្តម្ភ មានអ្នកបម្រើឆ្វេងស្តាំមិនឲ្យឃ្នើសចិត្ត ដែលអ្នកណាៗក៏ប្រថ្នាខ្លួនចង់រស់ក្នុងឋានសួគ៌មួយនេះ។
ថេយ៉ុង! ជាគ្រាប់ពេជ្រ ជាកែវភ្នែក ជាបេះដូងបណ្តូលចិត្តរបស់ លោកម្ចាស់អាម៉ាដារេស។ គាត់ស្រលាញ់មើលថែកូនម្នាក់មិនឲ្យថ្នាក់ថ្នឹកចិត្តបន្តិចសោះឡើយ។ ឈានដល់វ័យ១៨ឆ្នាំ នាយតូចក៏ពេញរូបពេញរាង ស្រស់ស្អាត ស្អែកសម៉ដ្ឋខៃ រូបរាងស្រឡូនគួរឲ្យចង់ថ្នាក់ថ្នម ឯសាច់ឈាមភ្លឺស្រស់ថ្លា កែវភ្នែកពណ៍ត្នោតស្រទន់ គេនឹងរឹតតែលេចធ្លោរនៅពេលបញ្ចេញស្នាមញញឹម ប៉ុន្តែគួរឲ្យស្តាយ គេមិនងាយញញឹមឡើយ... មានរឿងជាច្រើនដែលកប់ទុកនៅក្នុងចិត្ត ដែលមានតែមនុស្សក្នុងភូមិគ្រឹះនេះប៉ុណ្ណោះ បានដឹង...
~~~
តើគ្រប់កន្លែងកើតហេតុសុទ្ធតែពាក់ព័ន្ធនិងគ្នាមែនទេ?
១២ឆ្នាំមុន...
រាងកាយតូចល្អិតកំពុងតែឈានជើងឡើងកាំជណ្តើរតឹបៗ ទាំងមាត់ទន្ទេញហៅនរណាម្នាក់៖
«ម៉ាក់...ម៉ាក់ហា៎...»ក្មេងបន្លឺសំឡេងតិចៗ មិនហ៊ានឲ្យឮខ្លាំងទេ ព្រោះនេះជាច្បាប់ទម្លាប់ក្នុងភូមិគ្រឹះ ម្យ៉ាងខ្លួនត្រឹមជាកូនអ្នកបម្រើ ដែលម្តាយជាស្ត្រីមេម៉ាយ ចូលខ្លួនមកបម្រើទីនេះអស់រយៈពេល៥ឆ្នាំ តាំងពីគេមិនទាន់ចេះដើរម្ល៉េះ។
«ម៉ាក់...»សំឡេងកាន់តែខ្សោយទៅៗ ពេលឡើងជិតដល់បន្ទប់មួយ ដែលនៅខាងស្តាំហួសមាត់ជណ្តើរបន្តិច...ភ្លាមនោះស្រាប់តែមានសំឡេងហោះកាត់ត្រចៀក ធ្វើឲ្យក្មេងទច់ជំហ៊ាន...
«លោកម្ចាស់...គឺខ្ញុំ ហ្ហឹកៗ ខ្ញុំទេ លោកម្ចាស់ ហ្ហឹក៎ៗ» សំឡេងយំអង្វរករ បន្លឺចេញតាមប្រឡោះទ្វារដែលបង្ហើបបើកតែបន្តិចនោះ នាងយំសោកដោយភាពអន្ទះសារយ៉ាងខ្លាំង
«ម៉ាក់...»ក្មេងតូច ចាំថានោះជាសំឡេងម៉ាក់ ក៏ស្ទុះទៅដើរញាប់ជើងជាងមុនដើម្បីទៅមើល ជិតទៅដល់មាត់ទ្វារ ធ្វើឲ្យជើងតូចៗឈរស្កុបត្រឹមនោះ ហើយលើកដៃខ្ទប់មាត់ជាបន្ទាន់...
«ម៉ារៀរ៍...»សំឡេងមាំបន្លឺឈ្មោះនេះឡើង ស្របពេលកំពុងថើបឈ្មុសឈ្មុសប្រលោះកអ្នកដែលកំពុងយំយ៉ាងអណ្តឺតអណ្តឺតនៅក្រោមទ្រូង ទឹកភ្នែកហូរជាខ្សែ ចេតនាអង្វរចិត្តអ្នកម្ខាងទៀតឲ្យបញ្ឈប់គ្រប់យ៉ាង តែមើលទៅសភាពការណ៍ហាក់មិនស្រួលសោះ...
«ម៉ាក់ អ្ហឹក៎ៗ...»កែវភ្នែកតូចៗមានពន្លឺព្រិចៗ ព្យាយាមសម្លឹងទៅរូបភាពនោះទាំងញាប់ញ័របបូរមាត់ ដៃជើងស្រាប់តែត្រជាក់ដូចទឹកកក
«ចេញពីបន្ទប់នេះទៅកូនប្រុស...»មនុស្សស្រីដែលស្ថិតក្រោមការគ្រប់គ្រង ងាកក្រឡេកឃើញកូនឈរមុខបន្ទប់ នាងតក់ស្លុត នាងស្រែកដេញកូនឲ្យចេញ ទាំងឈឺចាប់ ភ័យញាប់ញ័រ ព្រោះមិនចង់ឲ្យក្មេងឃើញរូបភាពដែលមិនគួរឃើញ។
ក្មេងដែលមិនទាន់ស្គាល់អ្វីជាអ្វី ត្រឹមតែស្តាប់បង្គាប់ម្តាយ គេងក់ក្បាលផ្ងក់ៗ រួចរត់វឹងត្រឡប់ក្រោយវិញ។ ក្មេងតូចរត់ចុះតាមកាំជណ្តើរយ៉ាងញាប់ រហូតដល់ជាន់ផ្ទាល់ដី ស្រាប់តែជ្រមិលខ្លួន ទៅបុកនឹងនរណាម្នាក់ ប៊ឹប!!!
«អុ៎ហ៍!!!» ក្មេងតូចលាន់មាត់ ប្រុងដើរគេចទាំងមិនបានងើយមើលមុខអ្នកដែរឈរចំពោះមុខ ស្រាប់តែមានដៃស្រឡូនស្អាតចាប់ទាញកអាវគេពីក្រោយជាប់ ហើយសួរឡើង៖
«ឯងប្រញាប់ទៅណា?»
«ខ្ញុំទៅគេង»
«អូហ៍ ចឹងយប់នេះឯងមិនចាំម្តាយឯងទេឬ?»ឮដល់សំណួរនេះ ទើបក្មេងងើបមើលមុខអ្នកសួរ នាងមានទឹកមុខស្មើៗ ដែលគ្មាននរណាក្រៅពី៖
«អ្នកស្រីម្ចាស់...»ថេយ៉ុង សម្លឹងមុខនាងដោយក្រសែភ្នែកឆ្លេឆ្លា
«យប់នេះប្រហែលជាធ្វើការដល់យប់បន្តិចហើយ ព្រោះខ្ញុំបានពឹងម្តាយឯងឲ្យជួយរើរសម្លៀកបំពាក់ចាស់ៗចេញពីទូ...»
«...»ក្មេងតូចឈរស្ងៀម! ធ្វើឲ្យម៉ារៀរ៍ ចងចិញ្ចើមជាប់ ពេលចាប់អារម្មណ៍នូវទឹកមុខស្លេកៗរបស់ក្មេង គេធ្លាប់ជាមនុស្សរួសរាយ និងចូលចិត្តលេងសើចជាមួយនាងណាស់ ប៉ុន្តែថ្ងៃនេះចម្លែក ឯនាងក៏មិនបានគិតអ្វីច្រើនដែរ រួចហើយក៏បន្តឡើងទៅបន្ទប់នាង...
តើនឹងមានរឿងអ្វីកើតឡើងទៅ?

ម៉ោង១២យប់
#មន្ទីរពេទ្យ
«ប៉ា តើមានរឿងអីកើតឡើងចំពោះម៉ាក់?ម៉ាក់គាត់យ៉ាងម៉េចហើយ?»ប្រុសកំលោះវ័យជំទង់ ស្ថិតក្នុងឯកសណ្ឋានជាសិស្សវិទ្យាល័យ ទំនងជាទើបតែមកពីសាលា តែនេះម៉ោង១២អធ្រាត្រទៅហើយ មានសាលាណារៀនទៀត? កំលោះតូចស្ទុះទៅរកលោកប៉ាដែលកំពុងអង្គុយខាងបន្ទប់សង្គ្រោះបន្ទាន់ ជាមួយនិងទឹកមុខក្រៀមក្រំ
«...»លោកម្ចាស់ មិនតប ត្រឹមដកដង្ហើមធំសម្លក់មុខកូនប្រុសបន្តិច រួចហើយក៏ក្រោកចេញពីទៅនិយាយជាមួយដុកទ័របាត់ ហាក់ដូចមិនចង់និយាយជាមួយកូនប្រុសរបស់គាត់ ទុកឲ្យគេភ័យបុកពោះ ទប់ជំហរសឹងតែមិនជាប់ ព្រោះសុខៗអ្នកផ្ទះស្រាប់តែតរទៅប្រាប់ថា ម៉ាក់របស់គេត្រូវបានបញ្ជូនមកមន្ទីរពេទ្យ។

មួយសន្ទុះក្រោយមក ដុកទ័រម្នាក់ក៏ដើរចេញពីបន្ទប់នោះដោយឫកពារប្រញាប់ប្រញាល់ខ្លាំង ដូចជាត្រូវការជំនួយអ្វីជាបន្ទាន់... ក្រុមគ្រូពេទ្យដុតដៃដុតជើង ហាក់មមាញឹកខ្លាំង ធ្វើឲ្យអារម្មណ៍កូនប្រុសជ្រួលច្រាល់ចង់ដឹងមូលហេតុជាខ្លាំង តែគ្មាននរណាប្រាប់សោះ សូម្បីតែបន្តិចក៏គ្មាន ទុកឲ្យគេឈរឆ្លេឆ្លាម្នាក់ឯងស្ទើរឆ្កួត។
មិនយូរប៉ុន្មាន លោកដុកទ័រក៏ចេញមកម្តងទៀត ដោយយកដៃដោះម៉ាសចេញពីត្រចៀក បន្លឺប្រយោគប៉ុន្មានម៉ាត់ដែលធ្វើឲ្យបេះដូងគេស្ទើគាំងឈប់លោតមួយខណៈ៖
«ប្អូនជាកូនរបស់លោកស្រីមែនទេ?»
«បាទ»
«ចូលរួមសោកស្តាយផង ពួកយើងបានខំអស់ពីសមត្ថភាពហើយ...ប៉ុន្តែ...»
«ម៉ាក់!!!»គ្រាន់តែឮប៉ុណ្ណឹងភ្លាម ជង្គង់ស្រុតចុះដល់ដី ក្មេងប្រុសស្រែកទ្រហោរយំភ្លាត់សំឡេង ផ្អើលអស់មួយមន្ទីរពេទ្យ ចំណែកលោកចនជាត្រូវជាស្វាមី ឈរនៅខាងក្រោយខ្នងកូនប្រុសជាមួយនិងទឹកមុខស្ងប់ តែក្នុងអារម្មណ៍គាត់ពេលនេះគឺស្លុតចិត្តខ្លាំងហួសស្មាន បបូរមាត់ញ័រទទ្រើក បណ្តេញទឹកភ្នែកមួយតំណក់ធំចេញមកយ៉ាងជូរចត់។
....
១២ឆ្នាំមកនេះ ជុងហ្គុក បានក្លាយជាមនុស្សដ៏សែនសោះកក្រោះ គ្រោតគ្រាត គ្មានមនោសញ្ចេនាជាមួយអ្នកណាទាំងអស់ សូម្បីតែប៉ារបស់គេ។ រូបភាពដែលគេត្រូវឈរមើលម៉ាក់បង្កើតខ្លួនឯង ម៉ាក់ជាទីស្រលាញ់តែម្នាក់គត់របស់គេ ត្រូវបានគ្រូពេទ្យយកក្រណាត់មកគ្របពីចុងជើងដល់មុខ រូបភាពដែលគេចងចាំមិនដែលភ្លេច ហើយនៅតែជាប់ដក់ក្នុងខួរក្បាលគេរហូតមក...

ព្រលានយន្តហោះ

ឡានសេរីទំនើបមួយគ្រឿង បរលឿនស្លេវក្នុងទិសដៅចាកចេញពីព្រលានយន្តហោះ។ មួយរយៈពេលក្រោយ ដែលលោកប៉ាបានបញ្ជូនទៅរៀននៅក្រៅប្រទេស បន្ទាប់ពីរៀនចប់ គេបានសម្រេចបំណងប្រថ្នាមួយ ដែលជាក្តីស្រមៃតាំងពីតូច។ មែនហើយ! គេជាអតីតសិស្សពូកែប្រចាំសាកលវិទ្យាល័យល្បីឈ្មោះប្រចាំប្រទេស រឿងអីដែលគេមិនអាចសម្រេចបំណងប្រថ្នារបស់គេបាននោះ ប៉ុន្តែចម្លែងត្រង់ថា ចំណូលចិត្តគេ មិនមែនជាម្ចាស់ក្រុមហ៊ុន ហើយបច្ចុប្បន្ននេះ គេជាម្ចាស់ក្លឹបដ៏ល្បីឈ្មោះមួយ នៅម៉ាកាវ ប្រទេសចិន។ កូនកំពូលទំនើងរបស់លោកចន ពិតជាអស្ចារ្យមែន!

ងឺត!!! សំឡេងហ្វ្រាំងបង្អូសតាំងពីចម្ងាយ ចូលទៅសំចតមុខភូមិគ្រឹះស្កឹមស្កៃ ទីកន្លែងដែលគេធ្លាប់ទទួលបានភាពកក់ក្តៅ តែពេលនេះប្រហែលជា...គ្មានទេដឹង!?
«អ្នកប្រុសតូចមកកូរេមិនប្រាប់ដំណឹងមុនសោះអ៊ីចឹង?នឹកណាស់ម្ចាស់ថ្លៃអឺយ ហ្ហឺៗ» អ៊ំស្រីមេដោះ ដើរខ្ចើចៗចេញពីក្នុងផ្ទះមកទទួលយ៉ាងត្រហេបត្រហប យំផងសើចផង ព្រោះរំភើបពេក គាត់ស្ទុះទៅឱបអ្នកកំលោះដោយក្តីនឹករលឹកអស់ពីបេះដូង ខានជួបយូរហើយ ព្រោះជុងហ្គុក មិនសូវមកផ្ទះញឹកញាប់ទេ។
«មេដោះ»រាងក្រាស់ហៅសព្វនមគាត់ ក្រោមទឹកមុខនឹងធឹង ត្រជាក់ ស្ងប់ស្មើ រួចក៏បោះជំហ៊ានចូលទៅ តាមទម្លាប់ឫកពារក្រអឺតឆ្មើងរបស់គេ ទម្លាប់រហូតមេដោះស៊ាំជាមួយនិងចរិកនេះទៅហើយ។
«ផ្ទះនេះនៅតែសោះកក្រោះដដែលមែនទេមេដោះ?»សំណួរជ្រែកភាមស្ងៀមស្ងាត់ ស្របពេលគេឈានដល់ខាងក្នុង ប៉ុន្តែបែរជាគ្មាននរណាម្នាក់មកទទួល ទើបមេដោះសសៀរចូលក្បែរនិងរហ័សឆ្លើយសម្របចិត្ត...
«អ្ហឺ...ពេលនេះប្រែហែលជាលោកម្ចាស់កំពុងតែសម្រាកនៅក្នុងបន្ទប់ ចំណែកលោកស្រី កំពុងតែចម្អិនអាហារក្នុងផ្ទះបាយ»មេដោះគិតថាជុងហ្គុកកំពុងតែអន់ចិត្តដែលគ្មាននរណាចេញមកទទួលប៉ុន្តែ "លោកស្រី" គេស្អប់ពាក្យពីរម៉ាត់នេះ ដល់ថ្នាក់ឮហើយញ័រក្តៅពេញទ្រូងភ្លាមៗ
«ខ្ញុំធ្លាប់ប្រាប់មេដោះប៉ុន្មានដងហើយ! ម៉ាក់មិនបាននៅទៀតទេ ដូច្នេះ គ្មានលោកស្រីណាទៀតទេនៅទីនេះ...»ជុងហ្គុក និយាយទាំងមុខងាប់ កែវភ្នែកមុតស្រួចសឹងតែអាចចាក់ទម្លុះមនុស្សឲ្យស្លាប់បាន ពេលថារួច គេក៏បោះជំហ៊ានថ្នមជើងមិនឲ្យឮសំឡេងអ្វីទាំងអស់ ដើរសំដៅដល់ផ្ទះបាយ ឃើញមនុស្សស្រីវ័យកណ្តាលម្នាក់ ឈរធ្វើម្ហូបយ៉ាងមមាញឹក មើលទៅនាងហាក់រីករាយក្នុងការងារនេះ ផ្ទុយពីអ្នកដែលកំពុងឈរសម្លឹងពីចម្ងាយ នៅតែរក្សាទឹកមុខស្ងប់ដដែល។
«លោកប៉ាស្រឡាញ់គាត់ដល់ថ្នាក់ហ្នឹងហ្អែស៎?»នាយកំលោះស្រាប់តែលាន់សម្តីនេះឡើង ទាំងសើចចុងមាត់បែបចំអកបន្សោក ឯមេដោះប្រែទឹកមុខមិនសូវស្រួល និងឆាប់និយាយបង្វែរអារម្មណ៍
«អ្នកប្រុសតូច ទៅសម្រាកញ៊ាំទឹកត្រជាក់ៗសិនទៅ ចាំអ៊ំលើកមកជូន»
«គេទៅណាហើយ?»
«ច...ចាស?»វ័យចំណាស់ផឺតភាំង ដែលសុខៗ ជុងហ្គុក មកសួររកនរណាក៏មិនដឹង ហើយសួរកំបុតៗរកតែគាត់ប្តូរអារម្មណ៍មិនទាន់
«ខ្ញុំសួរថាគេទៅណា?»
«គេ គេណាអ្នកប្រុស?»មេដោះមិនយល់សាច់ការ គេក៏ទ្រាន់ចិត្តលែងចង់សួរ ហើយប្រុងដើរចេញ ស្រាប់តែមេដោះនឹកឃើញអ្វីម្យ៉ាងហើយប្រញាប់និយាយ៖
«អ្នកប្រុសចង់និយាយពីប្រុសតូចមែនទេ?»សំណួរនេះ ធ្វើឲ្យអ្នកកំលោះឈរស្ងៀមសម្លឹងមុខគាត់មិនដាក់ ហាក់ដូចជារងចាំចម្លើយតែគេមិនមាត់ មេដោះក៏បកស្រាយ...
«លោកម្ចាស់ទើបតែទិញខន់ដូឲ្យអ្នកប្រុសតូចថ្មីៗនេះឯង»

~~~

មិនដល់២០នាទី ឡានសេរីទើបចុងក្រោយ បានចូលចតនៅចំណតឡាន ក្នុងទីធ្លាមួយនែបរិវេណសាកលវិទ្យាល័យធំមួយប្រចាំទីក្រុង....
«វ៉ោវ៎!!! ឯងមើលហ្ន៎ គេជាស៊ុបភើស្តារមែនទេ? ព្រះអឺយ ពិតជាសង្ហារខ្លាំងណាស់»
«អ្នកណាគេហ្នឹងដូចជាប្រហែលៗមុខ»
«ឯងមិនស្គាល់ទេហ្អែស៎ គេគឺជុងហ្គុក អាម៉ាដារេស៍ កូនប្រុសមហាសេដ្ឋី ជាសិស្សច្បងដែលធ្លាប់រៀនទីនេះ»
គ្រាន់តែឈានជើងចុះពីឡានឡានភ្លាម ស្រាប់តែឮសំឡេងលាន់ហ៊ោសរសើរ ម្នាក់ៗហាក់ភ្ញាក់ផ្អើលនូវវត្តមានរបស់គេសម្បើមណាស់ ប៉ុន្តែក៏មាននិស្សិតមួយក្រុម សុទ្ធតែប្រុសៗ បានដើរសំដៅមកកន្លែងដែលមានមនុស្សកំពុងជុំៗជជែកគ្នា ដែលក្នុងចំណោមសិស្សប្រុសទាំងនោះ មានកំលោះតូចរាងស្តើងម្នាក់ ដែលលេចធ្លោជាងគេ ទាំងរូបរាង ពណ៌សម្បុរ រួមទាំងការតុបតែងខ្លួន ស្លៀកពាក់បែបកូនអ្នកមានហាយសូ ដើរឱបសៀវភៅជាប់ទ្រូង កំពុងតែជ្រួញចិញ្ចើមមានសញ្ញាសួរពេញខួរក្បាល។
«មានរឿងអីមែនទេ?»មិនត្រឹមតែរូបសម្បត្តិស្អាត គេថែមទាំងមានសំឡេងពិរោះគួរឲ្យចង់ស្តាប់ថែមទៀត
«អ្ហ៎ គឺមានប្រុសស្អាតម្នាក់បានមកទីនេះ»
«ឯណា?»មិនមែនសួរព្រោះចង់ឃើញភាពសង្ហារបស់គេទេ ប៉ុន្តែនាយតូចសួរបញ្ជាក់ដោយការចង់ដឹងថាតើគេមានអ្វីអស្ចារ្យទៅបានជាពួកស្រីៗជ្រួលច្របល់បែបនេះ តែម្នាក់ស្រីដែលគេកំពុងសួរបែរជាខ្ទប់មាត់សើចហើយដើរហួសទៅបាត់ នៅសល់តែប៉ុន្មាននាក់ដែរឈររេរាអែបអែៗជិតឡាននោះ។
ម្ចាស់រាងកាយខ្ពស់ស្រឡះពាក់អាវចំហឡេវពីរគ្រាប់ បញ្ចេញសាច់ទ្រូងសខ្ចីកណ្តាលថ្ងៃត្រង់ ពាក់វែនតាខ្មៅបិទបាំងកែវភ្នែកកំណាច ចាប់ផ្តើមបោះជំហ៊ានសំដៅទៅរក នាយតូច ដែលឈរធ្មឹងម្នាក់ឯង ភ្នែកក៏សម្លឹងមកគេដូចគ្នាដែលមើលក្នុងភាពស្រពិចស្រពិល...
«អៅវ៎!!! សៀវភៅខ្ញុំ»មាឌល្អិតលាន់មាត់និងស្ទុះឆក់សៀវភៅដែលអ្នកម្ខាងទៀតបានដណ្តើមទៅ មើលទៅគេចង់មករករឿងច្បាស់ណាស់
«សៀវភៅឯង?»ក្តុក!!! ជុងហ្គុក លើកបង្ហាញរួចក៏បោះសៀវភៅចោលភ្លាម ហាក់ដូចរបស់កំប៉ិកកំប៉ុកគ្មានតម្លៃសម្រាប់គេ តែម្ចាស់សៀវភៅបានសម្លក់មុខហើយប្រញាប់ឱនរើសសៀវភៅទាំងមុខក្រញ៉ូវ ខឹងសម្បារ តែភ្លាមៗ ជុុងហ្គុក មិនអនុញ្ញាតឲ្យរើស ដោយគេឱនកញ្ឆក់កដៃតូច ទាញម្ចាស់រាងកាយឲ្យឈរពេញកំពស់ រួចនិយាយឮៗខ្លាំងៗ រហូតអ្នកនៅជិតនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង៖
«ក្មេងចង្រៃ អា៎ក្មេងបំផ្លាញលុយ»
មួយឃ្លានេះធ្វើឲ្យដើមទ្រូងនាយតូចឆេះឆួល ទាល់តែអត់ទ្រាំមិនបានក៏តបគេវិញទាំងញ័រសាច់៖
«ក៏ជាលុយប៉ា មិនមែនលុយរបស់អ្នកប្រុស»ចប់សម្តី ថេយ៉ុង រលាស់កដៃចេញពីដៃគេ ប្រុងឱនរើសសៀវភៅម្តងទៀត ស្រាប់តែមានប្រអប់ដៃស្រឡូនស្អាត មកលូកចាប់យកសៀវភៅនោះជំនួស ថែមទាំងបោសធូលីចេញដោយភាពហួងហែង៖
«នេះរបស់អ្នកប្រុសតូច»ជេហ្វ ម្ចាស់សម្តី បានហុចសៀវភៅឲ្យនាយតូចដែលឈរធ្វើមុខក្រម៉ូវ ស្របពេលជុងហ្គុកដែលនៅម្ខាង ដោះវែនតាមកសៀតនៅចន្លោះទ្រូង ជ្រឹមភ្នែកសម្លឹងទៅ ជេហ្វ៖
«???»ជុងហ្គុក មិនបានសួរតែទឹកមុខពេញដោយចម្ងល់ ហើយខណៈនោះ នាយតូចក៏ស្រដីឡើងទៅកាន់ ជេហ្វ៖
«ចេញឡានឲ្យខ្ញុំបន្តិច»

To be continued💕

Continue Reading

You'll Also Like

237K 28.7K 23
People meet by accident, People fall in love by accident, But people surely don't become someone's baby daddy accidentally, or do they? What started...
604K 63.6K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.1M 27.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.8M 139K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...