តួនាទី​ និង​ ស្នេហា​

De Dahafa

282K 20K 270

គេ​ថា​ តួនាទី​ និង​ ស្នេហា​ ដេីរ​ទន្ទឹម​គ្នា​ ស្របគ្នា​ក្នុង​ពេលតែមួយ​។ ប៉ុន្តែ​បេី​ឲ្យ​ប្រៀបធៀប​រវាង​តួនាទី... Mais

ផ្ដើម​រឿង​:លោក​នឹង​ចាញ់​
EP1:ព្រោះ​តែ​ពាក្យ​ថា​តួនាទី​
EP2:រត់ទៅនៅ​បរទេស​ជាមួយ​គ្នា​ណា​ថេយ៍​
EP3: "រស់​នៅក៏គ្មានន័យ​ ស៊ូស្លាប់​ល្អ​ជាង"
EP4: "តួនាទី​ស្វាមី​ស្វាមី​ចំពោះ​ភរិយា​"
EP5:តួនាទី​ភរិយា​ចំពោះ​ស្វាមី​
EP6:ខទី១៣:ហាម​សម្លាប់​ខ្លួន​ចោល​ស្វាមី​
EP7:អរគុណ​ដូច​អ្វី​ដែល​ប្រពន្ធ​ទូទៅ​ធ្វើ​ចំពោះ​ប្ដី
EP៨:រួម...🔞
EP9:ផ្កា​កុលាប​ក្រហម​ស័ក្ដិសម​ជាមួយ​ឯង​បំផុត​
EP10:សុំទោស​ ជុប៎​!
EP11:វ៉ាង​ ជីឡា​
EP12:បងភ័យណាស់​
EP13+14:ជ្រេីស​យក​ប្រពន្ធ​មិនមែន​សង្សារ​ចាស់
EP15:បោះតង់​...
EP16:ធ្វើ​ជា​កម្មសិទ្ធិ​របស់​បងណា
EP17:🔞
EP18:សក់វែង​ស័ក្ដិសម​ជាមួយ​នឹង​សាក់របស់បងណាស់
EP19:រឿង​រ៉ាវ​កាល​ពី​អតីតកាល​
EP20:មនុស្ស​ដែលអូន​លួច​ស្រឡាញ់​គឺជា​បង
EP21:មិន​ឲ្យ​អូន​រំលោភ​ អូនយំ
EP22:ស្ងាត់​មាត់​!យេីងនឹង​រំលោភ​ឯង​ឥឡូវ​នេះ
EP23:អូន​ស្រឡាញ់​បង​ណាស់​!
EP24:អតីត​ស្រីប៉ាអូន
EP25:ណាំសុីង
EP26:🔞
EP27:ប្រពន្ធ​ខ្ញុំ​សម្ដី​ត្រង់​បន្តិច​ហើយ​
EP28:វ៉ៃមកៗ​ ថេយ៍​ៗ​ ទយ​គូទ​ចាំ​ hehehe
EP29:បងក៏ខុស​ ក្របី​ក៏​ខុស​ អូខេ​ទេ?
EP30:អូន​ឃ្លាន​ជញ្ជក់​ដង្កៀប​វាណាស់!
EP31:បង...អូន​ស្លាប់​ឥឡូវ​ហេីយ​!
EP32:ម៉ាក់ចោទថាអូន​ជា​ឃាតក​រ
EP33:សង...
EP34:កូន​ឯណា​រៀបការ​មិន​អញ្ជើញ​ម្ដាយ​បង្កើត​ចូល​រួម​?
EP35:អ្នក​ទោស​តណ្ហា​....
EP36+37:អាហ្គុក​!
EP38:នៅ​ទីបំផុត​ គេក៏​ចាកចេញ​
EP39:មេ​ខ្លា​ឃ្លោក​
EP40:អូន​ស្រឡាញ់​បង​ អូន​ស្រឡាញ់​ប្ដីរបស់​អូន
EP41:ដល់ពេល​ហើយ​
EP42:បំពេញ​តួនាទី​ជា​កូ​នជាលេីក​ចុងក្រោយ​
EP44:អូន​ធ្វើ​ឲ្យ​បង​ឈឺចាប់​ខ្លាំង​ណាស់​ ​មានដឹង​ខ្លួន​ទេ?
EP45:លែងលះ​
EP46: ខ្សែ​ជីវិត​របស់​អូនពិត​ជា​កំប្លែង​ណាស់
EP47:ប្ដី​ថេីប​ប្រពន្ធ​ខ្លួន​ឯង​អត់បានទេ​ហ្ហេស?
EP48:🔞
EP49:ការ​វិល​ត្រឡប់​របស់​ កូ​ ណាំសុីង​
EP50:វីដេអូ​ចុងក្រោយ​...
EP51:តួនាទី​ និង​ ស្នេហា​ គឺដេីរ​ទន្ទឹម​គ្នា​
EP52:ខ្ញុំ​មិនមែន​មនុស្ស​ឆ្កួត​...
EP53: ប្រពន្ធ​ខ្ញុំ​ស្អាត​ដូច​អ្នក​លក់​អីចឹង
EP54:ញ៉ែ​ប្រពន្ធ​ទាល់តែ​ប្រពន្ធ​ប្លុក​ចោល​!
EP55:សូម​រង់ចាំ​អូន​ អូននឹង​ត្រឡប់​ទៅរកបង..
EP56:បាន​ន័យ​ថា​កន្លងម​ អូន​មេម៉ាយ​តែ​ម្នាក់​ឯង​?
EP57:តោះទៅ​ផ្ទះ​យេីង​វិញ​ហ្ន៎​ប្ដី​ហ្ន៎​?
EP58:អូន​ឃ្លាន​ជញ្ជក់​ដោះ​បង​ណាស់​
EP59:តេីនឹងមានរឿងអ្វីកេីតឡេីងនៅថ្ងៃបន្ទាប់
EP60:ប្រពន្ធ​គេ​ខុស​អី?ហេតុអ្វី​ធ្វើ​បាប​ប្រពន្ធ​គេ​ម្ល៉េះ​?
EP61:សុំ​អង្វរ​...យកកូនចេញ​ទៅ​ថេយ៍...
EP62:បេីកូន​ស្លាប់​ អូន​ព្រម​ស្លាប់​ជាមួយ​កូន
EP63: ពួកយើង​កាន់​ដៃ​គ្នា​ហែល​ឆ្លង​ឧបសគ្គ​ទាំងបី​នាក់​ណា!
EP64:បងស្អប់អូនចុះ​ ព្រោះ​អូន​ធ្វើ​ខុស​សន្យា
EP65: សុំចូល​រួម​សោកស្ដាយ​ផងលោក​ ភរិយា​លោកផុតដង្ហើម​ហើយ​...
EP66:ចេះ​ស្រឡាញ់​ប្រុស​តាំង​នៅ​ប៉ប៉ុនកូនដៃ
EP67:ការ​ជួបជុំ​ដ៏​ល្អ​បំផុត​
EP68:រៀបការម្ដងទៀតបាន​ តែហាម​យកកូន​ម្ដងទៀត​
ភាគ​បញ្ចប់​:ភាគ​បញ្ចប់​ដ៏​រីករាយ​
ភាគ​ពិសេស​:សុភមង្គល​ដែលលុយ​មិនអាចទិញបាន
ឈុត​ពិសេស​

EP43:គីម​ ថេយ៉ុង​ គឺជា​មនុស្ស​គួរ​ឲ្យ​សង្វេគ​បំផុត​

2.9K 245 9
De Dahafa

     «មនុស្ស​ស្អាត​ ឆ្លាត​ ពូកែ​ដូច​ជាកូន​ គួរ​តែមានប្ដីដែល
ល្អជាង​ ចន​ ជុងហ្គុក​ អាក្មេង​ក្អេងក្អាង​មិន​ស្គាល់​ចាស់​ទុំ​!»
និយាយ​រួច​គាត់​ក៏សេីច​បន្តិច​ ព្រោះ​គម្រោង​ការរកប្ដីថ្មីឲ្យកូន​កំពុង​តែឈានទៅរក​ភាព​ជោគជ័យ​សន្សឹមៗ​ហេីយ​។
ទទួល​ស្គាល់​ថាគាត់ជា​មនុស្ស​អាត្មានិយម​ ប៉ុន្តែ​គាត់​ធ្វើ​
បែបនេះ​ ដេីម្បី​កូន​ប៉ុណ្ណោះ​ ព្រោះ​ចង់​ឲ្យ​កូនមាន​ប្ដីដែល
ល្អជាង​ ចន​ ជុងហ្គុក​ មនុស្ស​ក្រអឺតក្រទម​មិនដែលគោរព
គាត់​ជាប៉ា​ក្មេក​។

     «ប្រពន្ធ​ខ្ញុំ​នៅឯណា?!!!»

     នឹក​ដេីម​ដង្ហើម​ដល់​ គ្រាន់​តែ​ ថេយ៉ុង​ បេីកឡាន
ចេញទៅភ្លាម​ ជុងហ្គុក​ ក៏បេីកចូលមករក​លោកប៉ា​ក្មេក​
តែម្ដង​។ មក​ទាំង​កំហឹង​ មកទាំង​កាំភ្លើង​នៅជាប់ដៃ។

     «ខ្ញុំ​សួរថា​ប្រពន្ធ​ខ្ញុំ​នៅឯណា?លោកយក​ប្រពន្ធ​ខ្ញុំទៅ
លាក់​ទុក​នៅឯណា?!!!»កំហឹង​ឆេះឆួល​ពេញ​ប្រអប់​ទ្រូង​ ទប់លែង​ជាប់​ក៏​ស្ទុះទៅ​ក្របួច​កអាវ​លោកគីម​ ទាញ​កញ្ឆក់​
ហេីយ​គំហក​សួរ​ខ្លាំង​ៗ។

     «ប្រពន្ធ​របស់​ឯង​ ហេតុ​អ្វី​មកសួរ​ខ្ញុំ​?»ស្ដាប់​សម្ដី​គាត់​
ចុះ​ សឹងតែ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ឮ​ទ្រាំមិនបាន​ បាញ់​សម្លាប់​ឲ្យ​
ក្លាយជា​ខ្មោច​យាម​វិមាន​។
     «ខ្ញុំ​មិន​ត្រូវ​ការលុយ​ ខ្ញុំ​ត្រូវ​ការ​ ថេយ៉ុង​!លោកឯង
យក​ប្រពន្ធ​ខ្ញុំ​ទៅទុកនៅឯណាហ្ហាស?!!យកគេទៅទុក
នៅឯណា?!!»


     «មេីលទៅឯង​ស្រឡាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់​»ថាតែ
ប៉ុណ្ណឹង​ គាត់​ក៏​ដេីរទៅ​អង្គុយ​គង​អន្ទាក់​ខ្លាលេី​សាឡុង​
ក្រេប​តែ​បន្តិច​ ទេីប​និយាយ​បន្ត៖

     «ប៉ុន្តែ​ ថេយ៉ុង​ មិនបាន​ស្រឡាញ់​ឯង​ទេ!»
     «លោក​ឯងយកស្អីមក​និយាយ​?ប្ដី​ប្រពន្ធ​ខ្ញុំ​រស់​នៅ​
ជាមួយ​គ្នា​រាល់​ថ្ងៃ​ កុំ​ចង់​មក​កុហក​!»គេមិន​ជឿ​ដាច់​ខាត​
មិនជឿថា​ ថេយ៉ុង​ មិនបាន​ស្រឡាញ់​គេឡេីយ​ ទោះបី​
មុននេះ​ដឹង​ចម្លើយ​ពី​ ដាកហ៍​ ថា​ប្រពន្ធ​ជា​អ្នក​លួចយក
លុយពី​ទូរដែកក៏ដោយ​។ ប្រពន្ធ​របស់​គេ​ ប្រាកដ​ជា
មាន​ហេតុផល​ ហេីយ​ហេតុ​ផលនោះគឺជា​តា​កញ្ចាស់​
មាន​ចរិត​អាត្មានិយម​ម្នាក់នេះ​!។

     «នែ៎!ចន​ ជុងហ្គុក​ ឯងជា​មនុស្ស​ពូកែ​គ្រប់​យ៉ាង​ ហេតុអ្វីមកចាញ់​ក្រោម​ល្បិច​ក្មេង​ប្រុស​ម្នាក់​?វាពិតជា​គួរ​ឲ្យ​អស់​
សំណេីចណាស់​!»

     «ហុឹម​...ខ្ញុំ​ប្រាប់​ឯង​តាម​ត្រង់​ទៅចុះបេីជ្រុលជាឯងតាម
ទាន់​ទៅ​ហេីយ​»រាងកាយ​ចំណាស់​ងេីបឈរ​ ដេីរសំដៅ
ទៅរកកូន​ប្រសារ​ ហេីយ​ញញឹម​ដាក់​គេតិចៗ​ មុននឹង
និយាយ​បន្ត៖

     «ថេយ៉ុង​ មិន​ធ្លាប់​ស្រឡាញ់​ឯង​ទេ​ កាលដែលគេ
ព្រម​រៀបការ​សាង​គ្រួសារ​ជាមួយ​នឹងឯងក៏ព្រោះតែយេីង!
យេីង​បញ្ចូន​គេទៅ​ ឲ្យ​ចាប់​ឯង​ធ្វើ​ប្ដី​ដេីម្បី​ផល​ប្រយោជន៍​
ផ្ទាល់​ខ្លួន​របស់​យើង​ ថេយ៉ុង​ ក៏ព្រមមិន​រារែក​ ព្រោះ​គេ
ស្រឡាញ់​យើង​ដែលជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​ ថេយ៉ុង​ គឺជា
កូន​ដ៏ល្អ​ម្នាក់​!គេ​សុខ​ចិត្ត​ដាក់​ថ្នាំ​ ឡើង​គ្រែជាមួយឯង
ដេីម្បី​ចាប់​ឯង​ធ្វើ​ប្ដីក៏ព្រោះតែយេីង​ គេ​ចូល​ក្នុង​ជីវិតឯង
ក៏ព្រោះតែ​យេីង​ គេហ៊ាន​លួចលុយឯងមកឲ្យ​យេីង​ ហេតុអ្វី​
ក៏មិន​អរគុណ​យេីង​ផលដែល​បញ្ចូន​ ថេយ៉ុង​ ទៅឲ្យ
ឯ-ដឹប​បបប»បញ្ចុះ​បញ្ចូល​ឲ្យ​ប្ដី​ប្រពន្ធ​គេ​បែកបាក់គ្នា​មិន
ទាន់​ចប់​ប្រយោគ​ផង​ ផ្ទៃមុខ​ជ្រីវជ្រួញ​ក៏សុីមួយ​កណ្ដាប់​
ដៃ​របស់​អ្នក​ជាកូន​ប្រសារ​។

      «ខ្ញុំ​ព្រមាន​លោកម្ដងទៀត​ ហាមមក​ពាក់ព័ន្ធ​ជាមួយ​
គ្រួសារ​ខ្ញុំ​ឲ្យ​សោះ!»ថារួច​ គេក៏ដេីរចេញ​ ស្រប​លោកគីម
ក៏​ក្រោកឈរ​ ហេីយ​បោះមួយ​ប្រយោគ​ឲ្យ​អ្នក​ដែលដេីរ
ចេញទៅកាន់តែ​ក្ដៅ​ក្រហាយ​ថែមមួយ​កម្រិត​ទៀត។

     «ថេយ៉ុង​ មិនបាន​ស្រឡាញ់​ឯង​!គេបោកប្រាស់​ឯងប្រេីមករហូត​ បេីមិនជឿ​ចូល​សណ្ធាគារ​ផ្កាយ​ប្រាំ​ក្បែរ​នេះទៅ​ឯងនឹងបាន​ឃេីញ​ប្រពន្ធ​ដ៏ល្អ​របស់​ឯង​កំពុង​តែ​ណាត់​ជួបជា​មួយ​នឹង​អនាគត​ប្ដីថ្មី»ពាក្យ​សម្ដី​របស់​គាត់​លេីសពេក​ហើយ​ លេីស​រហូត​ដល់​ ជុងហ្គុក​ ទ្រាំលែងបាន
ស្ទុះទៅ​ដាល់​មុខ​របស់​គាត់​បីដៃ​ខ្លាំង​ៗ​ជាប់​គ្នា​រហូត​សន្លប់​
ស្ដូកស្ដឹង​លែងដឹង​ខ្លួន​។

     «គីម​ ថេយ៉ុង​!»


     ជុងហ្គុក​ សង្គ្រឺត​ធ្មេញ​ហៅ​ឈ្មោះ​ប្រពន្ធ​ដោយ​អារម្មណ៍​ក្រេវក្រោធ​ មុននឹង​បោះ​ជំហាន​ចូល​ក្នុង​ឡាន​ ហើយ​បេីក​សំដៅ​ទៅរក​គោលដៅយ៉ាងលឿន​ ប្រសិន​ជាដូចអ្វី​ទៅនឹង​លោកគីម​ និយាយ​ គេសុំ​ចុះចេញ​ មិន​បន្ត​ក្ដី​ស្នេហា​ឫ​ជីវិត​ជាប្ដី​ប្រពន្ធ​ទៀតទេ ព្រោះ​ឆ្អែត​ដល់ក​ហេីយ​ ឆ្អែតពិតមែន​ ប្រពន្ធ​តូច​ជាន់​ឈ្លី​បេះដូង​គេខ្លាំង​ពេក​ហើយ​។

     សណ្ឋាគារ​
     «នៅ​សម្លឹង​មុខ​ខ្ញុំ​ដល់ណាទៀត?ចង់​និយាយ​អ្វី​ក៏
និយាយ​មក​ ខ្ញុំ​ប្រញាប់​!»មាត់​និយាយ​ ភ្នែក​ដៀង​មេីល
នាឡិកា​លេីកដៃមិនឈប់​ ព្រោះ​បារម្ភ​ពី​ស្វាមី​ដែលគេង
មិន​ស្រួល​ខ្លួន​ រង់ចាំ​នៅឯ​ភូមិគ្រឹះ​។

     «អូន​ស្អាត​ណាស់​»
     «អរគុណ​ តែ​ខ្ញុំ​មាន​ស្វាមី​ហើយ​»


     «បងមិន​ប្រកាន់​រឿង​ហ្នឹង​ទេ»មិន​និយាយ​តែមាត់
ដៃក៏លូក​ទៅ​អង្អែល​ថ្ពាល់​ក្រពុំ​លេងតិចៗ​ ធ្វើ​ឲ្យ​ ថេយ៉ុង​
ទ្រាំលែងបាន​ ស្ទុះងេីបឈរ​ ហេីយ​ទាញកាហ្វេ​ជះទៅ
លេី​ខ្លួន​មនុស្ស​ប្រុស​តណ្ហា​ក្រាស់​។

     ឆាច់!!!
     «ខ្ញុំ​ប្រាប់​ថា​ខ្ញុំ​មាន​ប្ដី​ហើយ​!រាងកាយ​ខ្ញុំ​សម្រាប់​តែប្ដី
ខ្ញុំ​ប៉ុណ្ណោះ​»និយាយ​ផង​ អួល​ដេីមក​ចង់​យំផង​ ព្រោះ​មាន
អារម្មណ៍​ដឹងថា​ខ្លួន​ធ្លាក់​ចូល​អន្ទាក់​អ្នក​ជា​ឪពុក​ម្ដងទៀត
ហេីយ​។ ច្បាស់​ណាស់​ បុរស​ម្នាក់​នេះ​ គឺជា​អនាគត​ស្វាមី
ដែលគាត់ថានឹង​រៀបចំ​ឲ្យ​កាលពីជិត២ខែមុន។

     ផ្លាច់​!!!
     «ឆ្នាស​បែបនេះ​ ប្ដីពេញ​ចិត្ត​»គេវាត់​ខ្នងដៃលេី​ថ្ពាល់​
សរលោង​ធ្លាប់​តែ​ទទួល​បានការ​បបោសថេីបអង្អែល​ពី
ស្វាមី​មួយ​ទំហឹង​ដៃ​មនុស្ស​ប្រុស​ពោរពេញ​ទៅដោយ
កម្លាំង​។


     «លែង​យេីង​!យេីង​ប្រាប់​ថាឲ្យ​លែង!!!»ថេយ៉ុង​
ស្រែកឡេីង​ខ្ទរ​បន្ទប់​VIPដែលមានតែ​មនុស្ស​ពីរ​នាក់​
នៅខាង​ក្នុង​ ព្យាយាម​រុញ​រាងកាយ​មនុស្ស​ប្រុស​តណ្ហា​
ក្រាស់​ កុំឲ្យ​មក​ជិត​ខ្លួន​ខ្លាំង​ជាងនេះ។

     «កុំ​សម្ដី​ឈ្លេីយដាក់ប្ដីពេក​ វាមិនល្អទេណាក្មេងតូច»
និយាយ​ចប់​ គេក៏​លោមុខ​បម្រុង​ទៅ​ថេីប​ថ្ពាល់​ក្រពុំ​ដែល
ខ្លួន​បាន​ទះ​មុននេះ​បន្តិច​ តែក៏​ត្រូវ​ ថេយ៉ុង​ ទាញ​កែវ​ថ្ម
នៅលេីតុ​កញ្ចក់​ យក​ទៅវាយ​ក្បាល​គេ​មួយ​ទំហឹង​។ ប្រាប់​
ហេីយ​ប្រាប់​ទៀត​ ក្រៅពី​ ជុងហ្គុក​ មិនឲ្យ​អ្នក​ណា​ប៉ះពាល់​
រាងកាយ​មួយនេះជាដាច់ខាត!។

     ប្រាវវវវវ​...ច្រិច
     កាយ​ស្ដេីង​ដួល​ព្រូស​ទៅលេីសាឡុង​ ស្រប​រាងកាយ​
បុរស​ល្មោភកាម​ទ្រោបពីលេី​ ខណៈ​ដែលអ្នក​ជាស្វាមី
ក៏បាញ់​ទម្លុះ​ទ្វារ​ចូល​មកល្មម។


     ផាំងងង​...គ្រាំងងង
     «ថេយ៍​...»ជុងហ្គុក​ ញ័រ​មាត់​តតាត់​ហៅ​ឈ្មោះ​ប្រពន្ធ​
មិនចង់ចេញ​ ពេល​ក្រឡេក​ទៅលេី​សាឡុង​ឃេីញ​មនុស្ស​
ពីរ​នាក់​កំពុង​តែ​ឱបគ្នា​យ៉ាង​ស្អិតល្មួត​។

     «បង...អ្ហឹស​»ថេយ៉ុង​ បន្លឺ​សំឡេង​ហៅ​ឈ្មោះ​ស្វាមី​
ស្រាលៗ​ មុននឹង​រុញ​រាងកាយ​ប្រុស​សាម៉ាន​ទៅ​ម្ខាង​ ខណៈ​
ដៃ​តូច​ៗ​ពោរពេញ​ទៅដោយឈាម​ ព្រោះ​មុននេះ​មិន​ត្រឹម​
តែវាយ​ក្បាល​គេទេ​ ពោះក៏ចាក់ផងដែរ។

     «អ្ហឹក​ៗ​ ជួយអូនផង»កំលោះ​តូច​ លោដៃឲ្យស្វាមី
ជួយ​ ខណៈ​ ជុងហ្គុក​ បេីក​ភ្នែក​ធំៗយល់ពីអ្វីដែល​ខ្លួន​បាន
ភ័ន្ត​ច្រឡំ​មុននេះ​ រួច​ស្ទុះទៅ​លេីក​ប្រពន្ធ​យក​មក​ឱប​ មុន
នឹង​ក្រឡេក​មេីលទៅ​ពោះ​ដែល​ស្រោចស្រព​ទៅដោយ
ឈាម​របស់​មនុស្ស​ប្រុស​ប្លែក​មុខ​។


     «មានរឿង​អី?»
     «អ្ហឹក​ៗ​»
     «ថេយ៍​..តាំង​អារម្មណ៍​ហើយ​ឆ្លើយ​ប្រាប់​បងមក»
     «អ្ហឹក​ៗ​ វា​ចង់​រំលោភ​អូន​ អ្ហឹក​ ប៊ាំងៗៗ!!!»ស្ដាប់​ចប់​ មិន
ចាំយូរ​គេក៏​តម្រង់​កាំភ្លើង​បាញ់​ប្រអប់​ដៃ​ប្រអប់​ជេីង​បុរស​
ម្នាក់​នោះ៤​គ្រាប់​បន្តគ្នា​រដិក​។
     «៤គ្រាប់​នេះទុក​ព្រមាន​ ថ្ងៃក្រោយ​កុំគិត​ចង់​ប៉ះពាល់​
ប្រពន្ធ​យេីង​ទៀត​ឲ្យ​សោះ!»
     «លោ...លោក​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង​ លោក...សូម..សូម
មេត្តា​»ជុងហ្គុក​ ហៀបនឹង​លេីក​កាំភ្លើង​បាញ់​ផ្ដាច់​សង្ហា​
គេទៅ​ហេីយ​ តែក៏​ត្រូវ​ប្រពន្ធ​ស្រែកឃាត់។

     «បង!កុំអី​ កុំ​សម្លាប់​មនុស្ស​អីណា»
     «នៅនឹក​អាល័យ​អនាគត​ស្វាមី​?»

       សំណួរ​ស្រាល​ៗតែ​បង្កប់​ដោយ​ភាព​ចុកឈាម​ក្រៀម​បេះដូង​របស់​គេ​ ធ្វើ​ឲ្យ​អ្នក​ដែល​ស្ដាប់​ឮ​ហើយ​ ធ្វើ​មុខ​មិងមាំង​ មិនយល់ពីអ្វីទាំងអស់​។

     «បង​និយាយ​អី?អូន​មិន​យល់ទេ»
     «មិន​យល់​?ឫមួយក៏​សម្ដែង​ធ្វើ​មិនយល់?​ថេយ៍​!អូននៅ
ដូច​ដេីម​ នៅតែជា​មនុស្ស​ពូកែ​សម្ដែង​ មិនគួរ​ឲ្យ​ទុកចិត្ត​!»
ដាក់​ថ្នាំ​ ឡេីង​គ្រែជាមួយគេ​ ដេីម្បី​ចាប់​គេ​ធ្វើ​ប្ដី​ គេមិន
ដែលខឹង​ ព្រោះ​គិ​តថា​ធ្វើ​ដេីម្បី​ក្ដី​ស្រឡាញ់​ ដោយ​សារ​
ការ​ចង់​រួមរស់​ជាមួយនឹងគេ​ តែ​ផ្ទុយ​ស្រឡះ​ គ្រប់យ៉ាង​
គឺជា​ការ​បោកប្រាស់​ បោកប្រាស់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល
ថេយ៉ុង​ បោះ​ជំហាន​ចូល​ក្នុង​ភូមិ​គ្រឹះ​ផ្កាយ​ពាន់​។

    «អូនមិនដឹងថាបងទៅ​ដឹងរឿង​អ្វីមកពីណា​ខ្លះនោះទេ
ប៉ុន្តែ​ការ​ស្រឡាញ់​ដែលអូនមានឲ្យទៅបង​គឺ​ជា​ការពិត​»



     «ការពិត​?ការពិត​ដែលអូន​រៀប​ការ​ព្រោះ​ដេីម្បី​លោក
ប៉ា?ការពិត​ដែលអូន​លួចលុយ​បង​រាប់​សិប​លាន​ដុល្លារ​ទៅឲ្យប៉ា?ការពិត​ដែលអូន​រួម​ដៃគ្នាជាមួយនឹង​ដាកហ៍​ក្បត់​បង?ការពិត​ដែលអូន​បោកប្រាស់​បងមក​រហូត​មក​មែនទេ​?ហុឹម​?អូន​លួច​ចាក់​បងពី​ក្រោយ​ខ្នង​ពេលបងពេញ
ស្រឡាញ់​អូន​ខ្លាំង​ ចង់​ប្រាប់​ថាបងខកចិត្ត​ចំពោះ​អូន​
ណាស់​!»បញ្ចប់​ប្រយោគ​ គេក៏ដេីរចេញទៅបាត់​ ដោយ​ទុក​ឲ្យ​ភរិយា​នៅយំ​ដង្ហក់​ខ្យល់​តែ​ម្នាក់ឯង​ ព្រោះ​មិននឹក​ស្មាន​ថារឿង​រ៉ាវ​ក្លាយ​ជា​ធ្ងន់ធ្ងរ​ឡេីង​ៗ​ខ្លាំង​បែប​នេះ​។ ស្វាមី​ក៏អស់​ជំនឿ​ចិត្ត​លេី​ខ្លួន​ លោកប៉ា​ក៏​បោក​ប្រាស់​ម្ដង​ហើយ​
ម្ដង​ទៀត​ កូនចៅ​សំណព្វ​ចិត្ត​ក៏​ត្រូវ​ទទួល​រង់​កំហុស​ដែល
មិនសមនឹង​ទទួល​​ គីម​ ថេយ៉ុង​ ជា​មនុស្ស​ចង្រៃ​ និង​ គួរ​ឲ្យ​
សង្វេគ​បំផុត​ ធ្វើ​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​មានតែ​ភាព​វិនាស​
អន្តរាយ​។

     «តេីនឹងមាន​ការ​លេីកលែងទោស​ចំពោះ​ប្រពន្ធ​អប្រិយ​
ម្នាក់នេះ​ទេ?​ អ្ហឹក​ៗ​»
To be continued ...

Continue lendo

Você também vai gostar

10.3K 924 32
Have you ever wanted someone who doesn't want you? Miss Josephine Yorke hasn't, at least not yet. The beautiful Miss Yorke has been promised to a str...
19.6K 1.4K 18
𝗹𝗼𝘃𝗶𝗻𝗴 𝗲𝘃𝗲𝗿𝘆 𝘀𝗶𝗻𝗴𝗹𝗲 𝗽𝗮𝗶𝗻 𝗵𝗲 𝗴𝗶𝘃𝗲 𝗮𝗻𝗱 𝗮𝗱𝗺𝗶𝗿𝗶𝗻𝗴 𝗵𝗶𝗺 𝗲𝘃𝗲𝗿𝘆 𝘀𝗶𝗻𝗴𝗹𝗲 𝗱𝗮𝘆. 𝗕𝗼𝘁𝗵 𝗨𝗻𝗶𝗰𝗼𝗱𝗲 𝗮...
10.7M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
675K 52.1K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...