EP44:អូន​ធ្វើ​ឲ្យ​បង​ឈឺចាប់​ខ្លាំង​ណាស់​ ​មានដឹង​ខ្លួន​ទេ?

3K 252 6
                                    

      «តេីនឹងមាន​ការ​លេីកលែងទោស​ចំពោះ​ប្រពន្ធ​អប្រិយ​ម្នាក់នេះ​ទេ?​ អ្ហឹក​ៗ​»កំលោះ​តូច​ ដាក់​សំណួរ​សួរ​ខ្លួន​
ឯង​ រួច​ដាក់​បង្គុយ​ចុះ​ ជ្រប់​មុខ​យំ​ទាល់តែ​អស់​ចិត្ត​ ទេីប​បោះ
ជំហាន​ដេីរទៅតាម​ស្វាមី​ពី​ក្រោយ​។

     រាងកាយ​តូច​ស្ដើង​ចូល​អង្គុយ​ក្នុង​ឡាន​យ៉ាង​ស្ងៀម
ស្ងាត់​ជា​ទី​បំផុត​ ព្រោះ​មិនដឹង​គួរ​ប្រេី​ពាក្យបែបណា​ទៅកាន់
ស្វាមី​ឲ្យ​បាន​សមរម្យ​ ស្ដាប់​ទៅសម​គួរ​អាច​ទទួល​យកបាន
ក្រៅ​ពី​អង្គុយ​ធ្មឹង​ៗលួច​សម្លឹង​មេីលមុខមាំ​មិន​រសាយ​ម្ដងម្កាល​ ប៉ុន្តែ​អ្នក​ម្ខាងទៀត​ មិន​សូម្បី​តែ​គ្រលៀស​ភ្នែក​
មេីល​ប្រពន្ធ​វិញ​។


     នៅ​តាម​ផ្លូវ​...
     «បង...»សំឡេង​ស្រាល​ស្អក​គ្មាន​កម្លាំង​កំហែង​បន្លឺ
ហៅ​ស្វាមី​ទាំង​ដេីម​ទ្រូង​លោត​ឌុកឌាក់​ៗ​ស្ទេីរ​ធ្លាយ​ចេញមក
ក្រៅ​ ខណៈ​កែវ​ភ្នែក​ទាំង​គូ​ចាប់​ផ្តើម​រលីងរលោង​កល់​រក
យំ​ ពេលដែល​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្វាមី​ ក្រៅពី
ភាព​ស្ងៀម​ស្ងាត់​។

     «បង...បង​ឆ្លេីយ​នឹងអូន​មួយម៉ាត់​បានទេ?»ហេតុអ្វី​គេ
ចិត្ត​ដាច់​ម្ល៉េះ​?មិន​អាសូរ​ដេីម​ទ្រូង​អ្នក​ជា​ប្រពន្ធ​បន្តិច​ទេឫ?
ដឹងថាខឹង​ អន់​ចិត្ត​ ហើយ​ក៏ខកចិត្តដែល​ត្រូវ​ប្រពន្ធ​បោក
ប្រាស់​ ប៉ុន្តែ​ម្ដេចក៏​មិន​ស្ដាប់​ហេតុផល​នៅពី​ក្រោយ​ការ
បោកប្រាស់​ផង?

     «សុំ​អង្វរ​...ឆ្លើយ​តប​ជាមួយ​អូនមួយម៉ាត់មក​!ត្រឹម​មួយ
ម៉ាត់​ អូន​អស់​ចិត្ត​ហេីយ​ ហុឹក​ៗ»


     កែវភ្នែក​ខ្មៅងិល​លាក់​បង្កប់​ដោយ​ភាព​ឈឺផ្សា​ និង​
ការ​ខក​ចិត្ត​ រេ​សម្លឹង​មេីល​ក្មេង​ក្បែរ​ខ្លួន​បន្តិច​ មុននឹង
បន្ថែម​ល្បឿន​ឡាន​លឿន​ជាងមុន​ទ្វេដង​  រហូត​តម្រូវ​
ឲ្យ​អ្នក​ជិះជា​មួយ​ ត្រូវ​បិទ​ភ្នែក​គេច​ចេញ​ពី​ភាព​ភ័យខ្លាច​។

     @ភូមិគ្រឹះ​ផ្កាយ​ពាន់​
     «បង​ដាកហ៍​?បង​ដាកហ៍​!!»ថេយ៉ុង​ ស្រែកហៅ​
ឈ្មោះ​អង្គរក្ស​បណ្ដូលចិត្ត​ខ្លាំង​ៗ​ ព្រមទាំង​គោះ​កញ្ចក់​
ឡានសឹងតែ​របូត​ម្រាមដៃ​ចេញពី​ប្រអប់​ ក្រោយ​ងាក
ឃើញ​សភាព​ដុនដាប​ និង​ សម្លៀកបំពាក់​ក្រៅ​ឯកសណ្ឋាន​ការងារ​របស់​គេ។ ពេលនេះ​ប្រាកដ​ចិត្ត​ហើយ​ ជុងហ្គុក​ ប្រាកដ​ជាតាម​ទាន់​ដឹងរឿង​គ្រប់យ៉ាង​ ទេីប​ ដាកហ៍​
មាន​សភាព​យ៉ាប់យ៉ឺន​ ឈរ​ឱប​ខ្លួន​នៅ​ខាង​ក្រៅ​របង​ភូមិគ្រឹះ​បែបនេះ​។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now