សុបិនស្នេហ៍ក្បែរដំណក់ឈាម {ចប់}

By JHong-Hope

9.7K 330 1

ឈឺ More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17-18
19-20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
ភាគបញ្ចប់

56

85 3 0
By JHong-Hope

សុបិនស្នេហ៍ក្បែរដំណក់ឈាម
ភាគទី56
តាំងពីរសៀលថ្ងៃត្រង់រហូតដល់ក្បាលប្រលប់ទើបសង្រ្គាមក្តៅគគុកនៅលើគ្រែត្រូវបានបញ្ជប់ខណៈខាងស្រីរបស់យើងនាងក៏គេងលក់ស្ងាត់ឈឹងតែម្តងព្រោះហត់ខ្លាំងណាស់ ទាំងប្រឹងប្រើកម្លាំងជាមួយគេផងហើយទឹកចុងក្រោយនាងត្រូវដេកថ្ងូរឲ្យគេស្តាប់ទៀតសួរថាមានកម្លាំងឯណាទៀត? យ៉ូនហ្គីក្រោកចេញពីលើពូកទាញកន្សែងពោះគោមករុំល្វែងក្រោយរួចក៏ទាញភួយមកដណ្តប់ឲ្យរ៉ូហ្វីដាត្រឹមចុងដង្ហើមមុននិងនាយដើរចូលទៅក្នុងបន្ទប់ទឹកបាត់។ ប្រហែល20នាទីក្រោយនាយកម្លោះស្រស់សង្ហាដើមទ្រូងហាប់ណែនស្បែកសមិនចាញ់មនុស្សស្រីសក់រលាស់រលោបរលោងក្បាលពោះក៏មានចាស់ដុំកងៗមើលហើយមិនអាចដកភ្នែកចេញបានសោះរួមជាពេលនេះក៏មានដំណក់ទឹកតូចៗដែលដក់នៅលើដងខ្លួនគេទៀតភាពសង្ហាក៏កាន់តែលិចឡើងពេញៗភ្នែក គេអាយុ33ឆ្នាំតែរូបរាងកាយរបស់គេនេះក្មេង18សុំចាញ់ហើយគេពិតជាសង្ហាខ្លាំងណាស់។
«ជុប...»យ៉ូនហ្គីដើរមកជិតរ៉ូហ្វីដាមុននិងនាយអោនទៅថើបនាងមួយខ្សឺតនាំឲ្យទឹកដែលដក់នៅលើខ្លួនរបស់គេក៏ស្រក់មកលើមុខនាងតូចបណ្តាលឲ្យនាងត្រូវព្រិចភ្នែកបើកទាំងមិនទាន់អស់ងងុយ
«ពូ..»នាងបើកភ្នែករួចក៏ឃើញមុខគេកំពុងតែអោនមកជិតរួចក៏ញញឹមស្រាលៗលូកដៃទៅអោបចង្កេះរួចក៏ទាញគេឲ្យមកអង្គុយនៅពូកមុននិងនាងក្រាកដាក់ក្បាលកើយនៅលើដើមទ្រូងរបស់គេរួចក៏បិទភ្នែកគេងអោបនាយកម្លោះយ៉ាងណែនដៃឲ្យអ្នកដែលត្រូវនាងអោបញញឹមស្ទើររហែកមាត់រួចក៏លូកដៃអោបនាងតបមុននិងថើបនាងមួយខ្សឺតទៀតទាំងខ្នាញ់ស្រឡាញ់ពេញបេះដូង
«ទៅរៀន យកចិត្តមកពីណានិងហាស?»នាយអោបនាងតូចបណ្តើរសួរនាងទាំងបេះដូងកំពុងរីកមាឌបណ្តើរ
«អត់ទេគ្រាន់តែចង់អោប ហើយក៏មិនចង់បាត់ដែរ»រ៉ូហ្វីដានាងក៏បិទភ្នែកឆ្លើយមិនដឹងថាពេលនេះម៉ោងនេះវិនាទីនេះគេបានដាក់ស្នេហ៍នាងឬអត់ទេ?តែនាងស្រឡាញ់គេចង់តែលេបចូលពោះមិនឲ្យអ្នកផ្សេងឃើញទៅហើយ
«ងូតទឹកទេ?»នាយកម្លោះសួរ
«អឹម...»រ៉ូហ្វីដានាងក្រហឹមក្នុងបំពងកររួចក៏ងក់ក្បាលបញ្ជាក់ថាចង់ងូតទឹកហើយ តែនាងបែរជាគេងមិនក្រោកសោះទើបអ្នកម្ខាងទៀតបីទាំងញញឹមចូលទៅក្នុងបន្ទប់ទឹក
«ពូ អត់ធុញទេហេស? បានជាមកឈរសក់កក់សក់ឲ្យខ្ញុំចឹង?»រ៉ូហ្វីដាអង្គុយនៅលើកៅអីតូចមួយខណៈយ៉ូនហ្គីនាយក៏ឈរកក់សក់ទើបនាងក៏រហ័សសួរតែម្តងគេជាម៉ាហ្វៀមុឺតម៉ាត់ម៉ត់ចត់រឹងបុឹងណាស់មិចបានជាមកឈរជាសុភាពបុរសពេលនេះចឹង?
«ដា ដែលលឺទេប្តីពេលនៅជាមួយប្រពន្ធទោះកាចយ៉ាងណាបើនៅក្នុងផ្ទះជាមួយប្រពន្ធហើយក៏ត្រូវតែស្រឡាញ់ទន់ភ្លន់ដាក់ប្រពន្ធព្រោះយើងជាគ្រួសារមិនមែនជាសមរភូមិប្រយុទ្ធទេ»នាយកម្លោះឆ្លើយទាំងញញឹមចុងមាត់ដៃក៏នៅតែកក់សក់ឲ្យនាងទាំងយកចិត្តទុកដាក់  ខណៈពាក្យរបស់គេទាំងអស់មិញនេះកំពុងតែជ្រាបចូលទៅក្នុងចិត្តបេះដូងអារម្មណ៍អ្នកស្តាប់ឲ្យរំជើបរំជួលរំភើបស្ទើរតែទប់ទឹកភ្នែកទប់មិនចង់ជាប់ទៅហើយ នាងមិនដែលគិតទេថាអាចនិងលឺពាក្យសម្តីបែបនេះចេញពីមាត់គេនោះ
«ពូនិយាយការពិតហេស?»នាងក៏សួរបញ្ជាក់ឲ្យគ្រប់យ៉ាងកាន់តែច្បាស់នៅក្នុងចិត្តថែមទាំង
«ដា មើលមកពូដែលនិយាយលេងជាមួយអ្នកណាឬអត់?»
«ហុឹក..ៗ ចា៎ ដឹងហើយ»នាងក៏ងក់ក្បាលតិចៗប្រាប់ថានាងដឹងហើយស្តាប់ពាក្យគេនិយាយបានហើយ ថែមទាំងច្បាស់ៗទៀត
«ឆាប់ងូតទឹកទៅ ចាំពូទៅធ្វើអីទុកឲ្យញាំណា»
«ចា»នាយកម្លោះកក់សក់នាងរួចក៏លាងដៃដើរចេញពីបន្ទប់ទឹកទុកពេលឲ្យនាងងូតទឹកសម្អាតខ្លួនឲ្យស្អាតខណៈគេក៏ទៅផ្លាស់ខោអាវរួចក៏ធ្វើអាហារពេលល្ងាចសម្រាប់គេនិងនាង។
   ក្រាក!! មួយសំទុះក្រោយនាងតូចរ៉ូហ្វីដាក៏ដើរចេញមកវិញជាមួយនិងកន្សែងចងពុំរួចក៏ធ្វើកអើតលើមៗរហូតលឺសំឡេងអ្នកម្ខាងទៀតស្រែក
«ដា ពូដាក់ខោអាវគេងយប់នៅលើគ្រែឆាប់ស្លៀកហើយមកញាំបាយ»
«ចាដឹងហើយ...»លឺគេប្រាប់ទើបនាងរហ័សដើរទៅគ្រែដែលមានខោអាវគេងមួយឈុតទុកនៅទីនេះរួចនាងក៏យកវាមកផ្លាស់មុននិងយកកន្លែងមកជូតសក់តិចៗអង្គុយមុខកញ្ចក់សម្លឹងមើលមុខខ្លួនឯងមុននិងមានយ៉ូនហ្គីដើរមកឈរពីខាងក្រោយខ្នងនាងរួចក៏ទាញកន្សែងពីដៃរ៉ូហ្វីដាហើយនាយក៏ឈរជូតសក់ឲ្យនាងម្តង
«តែខ្ញុំអាចធ្វើខ្លួនឯងបាន»
«តែពូចង់ធ្វើ»នាងចង់ប្រកែកតែគេក៏មិនព្រមទើបឈរជូតមួយសំទុះហើយក៏ទាញប្រដាប់ផ្លុំសក់មកផ្លុំឲ្យនាងថែមដើម្បីឲ្យឆាប់ស្ងួត
«តោះទៅញាំបាយ»យ៉ូនហ្គីកាន់ដៃនាងតូចដើរទៅរកតុបាយគេអង្គុយក្បាលតុចំណែកនាងក៏អង្គុយតុខាងស្តាំជិតគេនិងឯង
«អូ នេះពូចេះធ្វើវាដែរ?»នាងសម្លឹងមើលទៅស៊ុបនិងមុខម្ហូបពីបីមុខនៅលើតុរួចក៏លាន់មាត់សួរតែម្តងព្រោះមិនដែលគិតទេថាគេចេះធ្វើនោះ
«ចេះតើតែមិនដែលធ្វើទេ មានតែមនុស្សសំខាន់ទើបពូធ្វើឲ្យញាំនោះ»
«ចឹងខ្ញុំមនុស្សសំខាន់មែនទេ?»
«លើសពីសំខាន់ទៅទៀត!!»
______________
ជ្រេញហា😑

Continue Reading

You'll Also Like

49.6K 1K 94
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
17.3K 1.5K 35
Story of a family - strict father, loving mother and naughty kids.
56.5K 1.9K 69
I do not own any of the characters. Y/n are a supe. But not a famous one, that didn't work out. Now you are one of the sevens PAs. Maybe, briefly Th...
222K 454 21
just some of my horny thoughts;) men dni