57

80 3 0
                                    

សុបិនស្នេហ៍ក្បែរដំណក់ឈាម
ភាគទី57
ពាក្យសម្តីរបស់នាយកម្លោះធ្វើឲ្យផ្ទៃមុខរបស់អ្នកម្ខាងទៀតឡើងក្រហមព្រឿងៗព្រោះនាងអៀនណាស់មិនដែលគិតទេថាគេនិងនិយាយបែបផ្អែមល្ហែមតបមកវិញព្រោះគេតែងតែថាឲ្យនាងក្លាយជាទម្លាប់របស់គេទៅហើយហ្នឹង
«ឆាប់ញាំទៅ កុំឲ្យត្រជាក់ទាន់»យ៉ូនហ្គីក៏ងាកមកចាប់ម្ហូបដាក់ចូលទៅក្នុងចាននាងរួចក៏ប្រាប់ឲ្យញាំទុកយូរត្រជាក់អស់ហើយ
«ចា..»រ៉ូហ្វីដានាងឆ្លើយទាំងញញឹមស្រស់ស្ទើររហែកថ្ពាល់រួចក៏ប្រញាប់ញាំណាមួយក៏ឃ្លានថែមនិងអស់កម្លាំងទៀតញាំច្រើនតែម្តង។ ក្រោយបញ្ចប់អាហារពេលយប់ដ៏សែនមានក្តីសុខរួចពួកគេក៏ជួយប្រមូលចានយកទៅលាងទាំងពីរនាក់តែម្តងធ្វើម្នាក់ៗទាមទារចង់ធ្វើចឹងមានតែធ្វើទាំងពីរនាក់
«ចានប៉ុណ្ណឹងខ្ញុំលាងបានពូទៅសម្រាកទៅ»រ៉ូហ្វីដានាងលាងចានបណ្តើរនិយាយបណ្តើរខណៈអ្នកម្ខាងទៀតក៏នៅឈរលាងសម្អាតទឹកម្តងទៀត
«ជួយបានចេះតែជួយទៅខ្លាចឯងហត់ព្រោះតទៅអាចនិងពិបាកមើលកូនមើលអីទៀតក៏ថាបាន»នាយនិយាយស្តាប់ទៅធម្មតាៗតែចំពោះមនុស្សស្រីដែលឈរជិតគេនេះបេះដូងកំពុងតែលោតញាប់ខំប្រឹងទប់ស្មាមញញឹមដែលមាននៅលើមុខទាំងប្រឹងព្រោះមិនចង់ឲ្យគេឃើញមុខនាងពេលនេះទេវាកំប្លែងពេកហើយឲ្យឡើងក្រហមរងាលដូចជាគូថកូនក្មេង
«អៀនហេស?»ឃើញនាងគិតតែពីអោនឈ្ងោកមុខរួចមិននិយាយអីសោះទើបគេប្រញាប់សួរដេញដោលញោះនាងកាន់តែខ្លាំងទៀត
«អត់ទេ»រ៉ូហ្វីដានាងឆ្លើយបន្តិចរួចក៏ដើរចេញពីកន្លែងលាងចានព្រោះលាងហើយៗនៅធ្វើអីទៀត
«ចំមែនក្មេងនេះ»នាយកម្លោះសម្លឹងមើលនាងពីខាងក្រោយដែលកំពុងតែចង់គេចពីមុខគេទាំងសើចចុងមាត់តិចៗទៅតាមទម្លាប់
«គេងហើយ?»យ៉ូនហ្គីនាយដាក់ចានចូលទៅក្នុងរាវរួចក៏ជូតដៃស្អាតមុននិងដើរមករកគ្រែគេងវិញក៏ឃើញរ៉ូហ្វីដានាងគេងបែរខ្នងទៅម្ខាងអាចនិងលក់ហើយព្រោះមិនឃើញឆ្លើយតបនិងនាយមកវិញសោះ បន្ទាប់ពីមិនលឺនាងតបនាយក៏ទៅបិទភ្លើងនៅក្នុងបន្ទប់មុននិងឡើងទៅគេងលើគ្រែរួចក៏ដាក់ដៃទៅទាញកាយតូចច្រឡឹងមកអោបក្នុងរង្វង់ដៃ ឲ្យអ្នកដែលធ្វើពុតជាគេងលក់នោះញញឹមខ្ជិបរួចក៏រូញខ្លួនទៅកៀកកិតនិងដើមទ្រូងហាប់ណែនហើយក៏សង្ងំគេងលង់លក់ទាំងពីរនាក់។
  ព្រឹកថ្ងៃថ្មី...
ជំហានញាប់ៗរាប់មិនដឹងជាបប៉ុន្មានជុំហើយទេដែលនាងដើរទៅវិញទៅមកនៅក្នុងបន្ទប់ស្ទើរតែសឹកអស់ទៅហើយ អាយរីសនាងនៅមិនសុខគេងមិនលក់ទល់តែសោះព្រោះតែអន្ទះសារចង់ដឹងដំណឹងដែលរ៉ូខាលីណានាងធ្វើតែចាំកាន់តែយូរមិនឃើញនាងខលមកសោះ
«ហឺយ វាយ៉ាងមិចនៀកហេតុអីបានជាស្ងាត់មិនខលមក»អាយរីសនាងដាក់បង្គុយទៅលើពូកបោះទូរស័ព្ទដែលកាន់នៅនិងដៃទៅម្ខាងស្របនៅក្នុងចិត្តវាមិនស្ងប់នាងពិតជាចង់ឲ្យស្រីដែលជាមនុស្សដែលយ៉ូនហ្គីស្រឡាញ់នោះរលាយពិតមែន
រុឺង...រុឺង
សំឡេងទូរស័ព្ទក៏បន្លឺឡើងអាយរីសនាងស្ទុះចង់បាកករទៅរកទូរស័ព្ទមកលើកឃើញច្បាស់តែម្តងថាជាលេខរបស់អ្នកណា
«យ៉ាងមិចហើយការងារ?»
(យ៉ូនហ្គីរបស់អ្នកនាងនៅជាមួយនាងនោះជាប់ពិបាកបន្តិចហើយដែលត្រូវឲ្យខ្ញុំទៅចាប់បាន)រ៉ូខាលីណានាងក៏តប ធ្វើឲ្យអ្នកចាំស្តាប់នេះនាងខឹងស្ទើរតែដុតផ្ទះឆេះទៅហើយអ្នកណាក៏ធ្វើអីមិនបានដែលទល់តែនាងទៅចាត់ការខ្លួនឯងហើយមើលទៅ
«គ្មានបានការ»អាយរីសនាងដាក់ទូរស័ព្ទចុះរួចក៏ប្រញាប់ចូលក្នុងបន្ទបើទឹកដើម្បីសម្អាតខ្លួនព្រោះនាងនិងទៅរកយ៉ូនហ្គីដល់ក្រុមហ៊ុនតែម្តង។
  ឡានទំនើបពណ៍ខ្មៅមួយគ្រឿងឈប់ចតនៅខាងមុខក្រុមហ៊ុនដ៏ធំកណ្តាលក្រុងខណៈម្ចាស់ឡាននាយក៏ចុះមកព្រមជាមួយសង្សាថ្មីថ្មោកាន់ដៃគ្នាបណ្តើរចូលទៅខាងក្នុងដែលស្ងិតនៅក្រោមបុគ្គលិកជាច្រើននាក់កំពុងតែសម្លឹងអ្នកខ្លះក៏មានចម្ងល់អ្នកខ្លះទៀតក៏ពេបជ្រាយស្របនិងអ្នកខ្លះទៀតដែលកំពុងតែច្រណែននិងសំណាងរបស់ក្មេងស្រីម្នាក់នេះនោះអី
«ពូ ហេតុអីគេមើលច្រើនម្ល៉េះ?»ចូលទៅក្នុងជណ្តើរយន្តទើបនាងងាកមុខទៅនិយាយជាមួយអ្នកដែលឈរជិតខ្លួនទាំងឆ្ងល់
«ពួកគេតែងតែបែបនិងកុំទៅខ្វល់អី»
«ចា»ជណ្តើរយន្តបើកអ្នកទាំងពីរក៏ដើរចេញចូលទៅក្នុងបន្ទប់អូសហ្វីសរបស់យ៉ូនហ្គីរួចក៏ជួបនិងអុីហ្វាន់ដែលនៅឈរចាំទីនោះជាការស្រេច
«មានអីហេស?»
«ចៅហ្វាយចូលទៅខាងក្នុងទៅនិងដឹងហើយ»អុីហ្វាន់នាយក៏ប្រាប់ចៅហ្វាយឲ្យចូលទៅខាងក្នុងបន្ទប់ នាយក៏មិនចាំយូរក៏ដើរចូលមិនភ្លេចកាន់ដៃអ្នកម្ខាងទៀតចូលទៅជាមួយដូចគ្នា
«បងយ៉ូន»
«មានការអី? ខ្ញុំដូចជាបាននិយាយច្បាស់ជាមួយនិងឯងរួចហើយមិនចឹងចង់បានអីមែនទេ?»នាយឃើញមុខនាងភ្លាមមិនគិតច្រើនក៏និយាយសាច់ការយកតែម្តងមិនចង់ទុកយូរខ្លាចអ្នកដែលពូកែក្រែងចិត្តដែលនៅជិតគេនេះនាងអន់ចិត្ត
«ខ្ញុំមិនចង់បានអីទេតែខ្ញុំចង់បានបងមកវិញ នាងជាអ្នកណាមិចក៏បងរើសនាង ខ្ញុំអន់កន្លែងណា?ត្រង់ណា?បងប្រាប់មកខ្ញុំនិងកែឲ្យបងបានគ្រប់យ៉ាងតែបងកុំចោលខ្ញុំបានទេ»
«ឯងល្អគ្រប់យ៉ាងតែឯងមិនមែនជាមនុស្សដែរបងត្រូវការទេ»
«បងសង្ឃឹមថាឯងនិងយល់ ធំហើយមិនមែនក្មេងនិយាយគួរតែស្តាប់គ្នាបាន»យ៉ូនហ្គីនាយក៏បន្តនិយាយទៀតព្រោះនាយចង់ដាច់មែនទែនហើយមិនចង់បន្តទៀតទេ
«ពូខ្ញុំទៅខាងក្រៅសិនក៏បានណា ឲ្យពូនៅនិយាយគ្នាឲ្យស្រេចសិនទៅ»រ៉ូហ្វីដានាងក៏ចង់ដកខ្លួនចេញសិនមិនចង់នៅចំកណ្តាលរវាងពួកគេទាំងពីរទេ
«មុខក្រាស់ សមចិត្តហើយហេសដែលនាងបានបំបែកបំបាក់គូស្នេហ៍គេបែបនេះនាងអាក្រក់ថោកទាបអសមត្ថភាពរកប្តីណាស់មែនទេបានជាមកយករបស់អ្នកដទៃស្រីចង្រៃ..ផាច់»
________
អ្នកណាវៃអ្នកណា🤣

សុបិនស្នេហ៍ក្បែរដំណក់ឈាម {ចប់}Where stories live. Discover now