រឿង❤️សង្សារខ្ញុំជាសត្វឆ្មា❤️

By SovanMetreyyakuna

12.5K 1.2K 25

« អូនមិនមែនជាមនុស្សតែអូនសន្យារថានឹងថែរក្សាក្ដីស្រឡាញ់របស់បងអោយបានជាប់រហូត » និពន្ធដោយ:រ៉ូសាហ្វៀ More

Episode1:ឆ្មាសម្បុលខ្មៅ
Episode2:រថភ្លើងទៅប៊ូសាន
Episode3:ឆ្មានាំសំណាងអាក្រក់
Episode4:ខ្មើតណាស់អាឆ្មា
Episode5:មើលស្អី?
Episode6:វាជារឿងពិតឬ?
Episode7:គិតថាឯងអាចរួចខ្លួនរហូតឬ?
Episode8:ខ្សែរអំបោះនិស្ស័យ!
Episode9:គួរអោយស្អប់ណាស់!
Episode11:ឆ្មាដ៏គួរអោយស្រឡាញ់
Episode12:វាមិនមែនជាការពិតទេដឹង?
Episode13:ល្អដែរទេបើសិនជាពួកយើងទាក់ទងគ្នា?
Episodes14:អ្នកដទៃក៏គេកុហកនាយក៏គេកុហក
Episodes15:ចង់សុីហ្សុីនឆ្មាថេយ៍!
Episode16:ការសម្រេចចិត្តរបស់គេ
Episode17:ដណ្ដឹងអូន?
Episode18:ឈ្នះតែងតែនៅខាងយើង
Episode19:នេះម៉ោង12យប់ហើយ!
Episode20:បងស្រឡាញ់អូនដោយប្រើបេះដូង
Episodes21:បណ្ដាសារ???
Episode22:ខ្ញុំស្រឡាញ់ឯង
Episode23:កូនប្រុស
bl tk

Episode10:ដោយសារតែបណ្ដាសាមួយនេះខ្ញុំដឹងគ្រប់យ៉ាង

450 48 0
By SovanMetreyyakuna

«[...] ដោយសារតែបណ្ដាសាមួយនេះបានធ្វើអោយខ្ញុំដឹងគ្រប់យ៉ាងមិនថារំភើបឬក៏យំឬក៏អាតម្មណ៍ដែលកំពុងតែលួចស្រឡាញ់នណាម្នាក់ »ថេយ៉ុងញញឹមសម្លឹងមើលទៅជុងគុកដែលកំពុងតែញញឹមសម្លឹងមកគេដូចគ្នាតែកែវភ្នែកពួកគេសម្លឹងមើលគ្នាគឺពោពេញទៅដោយភាពទន់ភ្លន់
« កុំសម្លឹងមើលមកយើងដោយទឹកមុខបែបនឹងអីកុំអោយយើងគិតវែងឆ្ងាយលើឯង »ជុងគុកដើរទៅលាងកែវរបស់គេបន្តរព្រោះគេនៅមានកែវខ្លះយកមកលាងនៅផ្ទះបន្ទាប់ពីហើយគឺគេនៅរាប់លុយនឹងរៀបចំលុយចំណេញនិងចំណូលអោយរៀបរយ ថេយ៉ុងអង្គុយស្ថាបមើលគេរៀបចំលុយទាំងមិនយល់គេមិនធ្លាប់រកលុយទេពីមុនដូចនេះទើបគេមិនយល់
« ចង់រៀនទេ?មកនេះមកយើងបង្រៀនឯងអោយចេះរៀបចំលុយ »ជុងគុក បក់ដៃហៅថេយ៉ុងអោយអង្គុយជិតគេមុននឹងរៀបរាប់ប្រាប់ថេយ៉ុងអំពីរបៀបរៀបលុយចំណូលនិងចំណាយ
« បែបនេះឯងមើលទៅថាថ្ងៃនេះយើងលក់បានប៉ុន្មានកែវ?ឧទារណ៍យើងលក់បាន200កែវយកវាទៅគិតថ្លៃកាហ្វេថ្លៃដឹទដោះគោនិងគិតថ្លៃទឹកកកសល់ប៉ុន្មានសឹមចែកជាចំណេញហើយរៀបមើលថាចំណាយគ្រប់មួយថ្ងៃនេះឬនៅ?ពេលគ្រប់ហើយចងវាទុកកំណត់ថាវាជាលុយចំណាយថ្ងៃនេះ »ថេយ៉ុងតាមមើលការកំណត់លុយរបស់គេយ៉ាងយកចិត្តទុកដាក់គេខំប្រឹងមើលវាយ៉ាងយូររកដល់ជុងគុកដាក់លុយចូលសាថ្មីហើយគេក៏អាចរៀបចំលុយអោយជុងគុកបានយ៉ាងត្រឹមត្រូវក្មេងម្នាក់នេះពិតជាឆ្លាតណាស់បង្រៀនតែបន្តិចក៏យល់បាត់ទៅហើយ
« ល្អណាស់ៗឯងឆ្លាតខ្លាំងណាស់មិនគួរណាមកជួបរឿងកំសត់បែបនេះសោះ »ជុងគុកហាក់អាណិតចំពោះជីវិតរបស់ថេយ៉ុង នាយល្អិតញញឹមសឹមតបទៅគេវិញ
« មិនបាច់បារម្ភឬអាណិតជីវិតខ្ញុំទេជុងគុកខ្ញុំគិតថាលោកសំណាងជាងខ្ញុំទៅវិញទេ »ថេយ៉ុងញញឹមក្បួចតបទៅគេវិញទាំងទឹកមុខដូចជាបង្ខំញញឹម ក្រែងគេជាកូនស្ដេចមិនអ៊ីចឹងហេតុអីក៏មកនិយាយថាគេគ្មានសំណាងដូចជាជុងគុកអ៊ីចឹង?គេកើតមកក្នុងរាជ្យវង្សស្ដេចជាមនុស្សដែលមានឋានៈខ្ពស់នណារក៏ប្រាថ្នាចង់បានហេតុអីក៏គេមកនិយាយថាគេមិនមានសំណាងដូចជុងគុកអ៊ីចឹង?
« ហេតុអី?កុំខ្វល់អីខ្ញុំមិនលែងដៃឯងអោយទុកចោលនៅកណ្ដាលទន្លេដ៏ធំល្វឹងល្វើយមួយនេះនោះទេ »គេញញឹមចាប់ដៃរបស់ថេយ៉ុងជាប់និយាយប្រាប់គេថាគេនឹងកាន់ដៃថេយ៉ុងរហូតមិនប្រលែង នាយថេយ៉ុងញញឹមសប្បាយចិត្តព្រោះគេមិនទាន់បានយល់ថាពាក្យដែលជុងគុកបាននិយាយជាពាក្យអ្វីគេចង់និយាយពីអី
«[...] ពាក្យនេះពិតជាមានន័យបំផុតសម្រាប់ខ្ញុំនៅថ្ងៃនេះ »ថេយ៉ុងញញឹមសប្បាយចិត្តទាំងដែលជុងគុកមិនទាន់បានបញ្ជាក់នោះទេថាជុងគុកគេនិយាយនេះចង់បានន័យថាយ៉ាងម៉េចវិញ សម្ដីបែបនេះគួរតែយល់ហើយថាគេចង់សម្ដៅទៅក្នុងន័យអ្វីមួយ
«[...] សង្ឃឹមថាពាក្យលោកនិយាយសុទ្ធតែជាពាក្យពិតមិនកុហកលាក់ពុតត្បុតដូចម្នាក់នោះទៅចុះ »ម្នាក់ណា?គេចង់និយាយពីអ្នកណា?គេចង់បានន័យថាយ៉ាងម៉េច?ម្នាក់នោះជាអ្នកណាទំនងដូចជាបានធ្វើអោយគេខូចចិត្តហើយរាងចាលយ៉ាងអ៊ីចឹងតើមានរឿងដ៏ឈឺចាប់អ្វីមួយកើតឡើងលើគេមែនទេ?
     « ជួយរៀបចំអោយរួចមកកុំរវល់មើលមុខយើងអោយឆាប់ឡើងអាលញ៊ាំបាយ »គេតឿនថេយ៉ុងបន្ថែមពេលឃើញគេហាក់ដូចជាកំពុងតែភ្លឹកភ្លាំងជាមួយនាយដោយមិនដឹងមូលហេតុទាល់តែសោះហេតុអីបានទៅជាបែបនេះ?ក្មេងនេះកើតអ្វីនឹង?សរសៃរប្រសាទទេឬយ៉ាងម៉េចបានជាខំប្រឹងមើលមុខនាយសម្បើមម្លេះ ខណៈនោះកន្ទុយរបស់ថេយ៉ុងក៏ផ្គុំជារូបបេះដូងមួយយ៉ាងគួរអោយស្រឡាញ់ជុងគុកងាកទៅមើលបេះដូងមួយនោះទាំងលួចអស់សំណើច
     « កន្ទុយឯងផ្គុំជារូបបេះដូងហើយមើលចុះ »ជុងគុកចង្អុលទៅកន្ទុយពណ៌ខ្មៅមួយនោះថេយ៉ុងក៏ងាកទៅតាមហើយក៏ភ្ញាក់ក្រញាងស្ទុះទាញវាអោយឈប់ធ្វើចលនាមិននឹកស្មានថាវាធ្វើតាមអារម្មណ៍របស់គេទាល់តែសោះហើយ
     « ហាហា!ឯងស្រឡាញ់យើងហើយមែនទេក្មេងក្បាលរឹង?ពីមុននិយាយសុទ្ធថាបើពិភពលោកនេះរស់នៅសល់តែឯងនឹងយើងម្នាក់ក៏ឯងមិនព្រមរៀបការជាមួយយើងដែលចុះពេលនេះហេតុអីកន្ទុយឯងបង្ហាញប្រតិកម្មខុសពីធម្មតាអ៊ីចឹង? »ជុងគុកអស់សំណើចសួរជាន់ឬសគេមិនអោយគេចចេញបានត្រូវតែឆ្លើយការពិតបើឆ្លើយកុហកគេដឹងភ្លាម
     « គ្មានទេមកពីលោកធ្វើមុខខ្ជីខ្ជូតទើបកន្ទុយខ្ញុំវាបង្ហាញបែបនេះមក »ថេយ៉ុងព្យាយាមឆ្លើយដោះសារទាំងសើចមិនសមខំប្រឹងគេចមុខពីគេមិនអោយគេចាប់បានថាខ្លួនកំពុងតែកុហកការកុហកវាធម្មតាទេអីដែលគួរអោយខ្មាស់នោះគឺគេចាប់បានថាកុហក
     « គ្មានទេមុននេះយើងមិនបានធ្វើមុខខ្ជូតទេឆាប់ឆ្លើយមកឯងស្រឡាញ់យើងមែនទេគីមថេយ៉ុង?! »គេនៅតែជម្រិតសួរនាំចំនែកថេយ៉ុងក៏ខំប្រឹងគេចមុខចេញពីគេដោយភាពអៀនខ្មាស់ គេខ្មាស់ខ្មាស់ដែលប្រុសម្នាក់នេះចាប់បានថាគេកំពុងតែកុហកហៃយ៉ាវាពិតជាគួរអោយខ្មាស់ណាស់ឈប់ភ្លាមទៅ!!
     « ឆ្លើយមកគីមថេយ៉ុងកុំព្យាយាមគេចយើងចង់ដឹងចម្លើយពីឯង »ជុងគុកញញឹមស្រស់ព្យាយាមតាមចាប់គេអោយមកឆ្លើយនឹងខ្លួនចំនែកថេយ៉ុងក៏ខំប្រឹងគេចរឹតតែគេចគេរឹតតែចាប់រំពេចនោះថេយ៉ុងក៏ស្ទុះរត់ឡើងទៅលើពូករុំភួយជិតក្បាលឆឹងមិនអោយជុងគុកបានឃើញមុខគេទៀតនោះទេ
     « ហៃយ៉ាឆ្មាចេះកុហកហើយចេះអៀនទៀតណ៎? »ជុងគុសើចរហឹសសម្លឹងទៅកាន់រាងល្អិតដែលគ្របភួយជិតក្បាលនោះនាយមិនចង់ធ្វើបាបក្មេងទ់បមិនចូលទៅទាញភួយហើយសួរនាំគេបញ្ជាក់បើនាយចង់ធ្វើបាបវិញហាស៎គឺងាយទេបើកភួយនោះមករួចសួរតែម្ដងនោះហើយវារបៀបធ្វើបាបរបស់នាយធ្វើបាបអោយថេយ៉ុងងើបមកឆ្លើយសំណួរដែលគេមិនចង់ឆ្លើយ
      « ខ្ញុំមិនបានអៀនទេកុំមកនិយាយបង្ខូចខ្ញុំផ្ដេសផ្ដាស់ប្រយ័ត្នខ្ញុំខ្វាចមុខលោកទៅ »ថេយ៉ុងគម្រាមគេអោយខ្លាចមុននឹងទាញភួយបើកចោលក្រសែរភ្នែកសម្លក់សម្លឹងទៅកាន់គេក្នុងបំណងគម្រាមហើយគេក៏ធ្វើមុខច្រឡឺមៗដាក់ថេយ៉ុងវិញយ៉ាងគួរអោយស្អប់
     « ខ្វាចមកនៀក៎ៗហុចមុខអោយខ្វាច »ជុងគុកផ្កើនថែមហុខមុចអោយគេខ្វាចហើយគេក៏ខាំបបូរមាត់សម្លក់មកជុងគុកសឹងតែស្ទុះទៅហែកសុីសាច់គេសែនគ្រឺតក្នាញ់ជាមួយប្រុសម្នាក់នេះមិនដឹងថាកើតចំថ្ងៃអ្វីនោះទេបានជាចេញមកទ្រង់ឌឺៗផ្កើនៗបែបនេះ?វាគួរអោយស្អប់ខ្លាំងណាស់តែប្រុសម្នាក់នេះបែរជាចូលចិត្តប្រើរវាហើយនៅញាក់ចិញ្ចើមដាក់នាយទៀតផង គិតៗទៅនាយសែនជិនរឹកប្រុសសម្អុយនេះជាខ្លាំង
     « ហុឹស!!ប្រុសសម្អុយឯងនេះពិតជាគូរអោយស្អប់ណាស់ »ថេយ៉ុងខាំបបូរមាត់មិនពេញចិត្តជាមួយនឹងជុងគុក កាន់តែហាមគេកាន់តែផ្កើនកាន់តែឌឺកាន់តែថែមធ្វើអោយនាយហាក់មិនពេញចិត្តទាល់តែសោះមិនដឹងថាគួរធ្វើយ៉ាងណាដើម្បីអោយប្រុសម្នាក់នេះឈប់ឌឺនោះទេឬក៏ចាប់ទះអាចមានប្រសិទ្ធតិភាព?
     « យីចង់ស្អប់យ៉ាងម៉េច?ស្រឡាញ់យើងភ្លាមទៅកុំស្អប់យើងបែបនេះអីវាមិនឡូយនោះទេស្រឡាញ់យើងភ្លាមទៅអាឆ្មាអភិជន »គេនៅតែហៅថេយ៉ុងបែបនេះព្រោះគេចាំបានថ្ងៃដែលគេអង្គុយបេះឆ្អឹងអោយថេយ៉ុងហើយគេក៏ហៅថេយ៉ុងបែបនេះតាំងពីថ្ងៃនោះមកម្លេះហើយវាក៏ជាប់ដល់សព្វថ្ងៃនេះតែម្ដង
     « ខ្ញុំត្រូវតែស្អប់ព្រោះលោកពូកែរឌឺលោកពូកេរផ្កើនគួរអោយស្អប់ណាស់ »ថេយ៉ុងបើកភ្នែកក្រឡោតថាអោយគេញែតៗហើយសឹមលានអណ្ដាតដាក់គេតែខណៈនោះគេក៏ស្ទុះចូលមកថើបបបូរមាត់របស់ថេយ៉ុងមួយសង្ហើមទាំងគ្រឺតក្នាញ់នាយសែនក្នាញ់ជាមួយបបូរមាត់ប៉ប៉ាច់ប៉ប៉ោចមួយនេះបបូរមាត់ដែលគិតតែពីប្រកែកយកឈ្នះបើទោះបីជាគ្មានភុស្តតាងក៏ដោយបបូរមាត់ដ៏សែនទាក់ទាញ។
     ងាកមកខាងជីមីនវិញម្ដងគេអង្គុយសម្លឹងទៅកាន់ខ្សែរអំបោះនោះទាំងទឹកមុខមិនល្អ បើទេវតានិស្ស័យចងអោយគេបាត់ទៅហើយនោះគេទៅតវ៉ាដោះវាចេញយ៉ាងម៉េចនឹងបានទៅ?បើគេខំប្រឹងកាត់វាចេញនោះគេនឹងត្រូវទោសធ្ងន់មិនខានទេណាមួយគេជាប្រភេទពួកសត្វទេពមិនមែនជាប្រភេទមនុស្សធម្មតាឬក៏ប្រភេទបិសាចធម្មតានោះទេអាចនិយាយបានថាគេជាបិសាចដែលជារបស់ឋានទេវតាឬហៅម្យ៉ាងទៀតថា50%ទេវតា50%បិសាចចែកមិនដាច់នោះទេ លើរឿងខ្សែរអំបោះនោះទៀតសោតបើគេហ៊ានល្មើសហ៊ានបំផ្លាញវាចោលនោះគេប្រាកដជាមានទោស
     « ខ្ញុំគួរធ្វើយ៉ាងណាទៅ?ខ្ញុំបាននិយាយជាមួយទេវតានិស្ស័យអោយស្រាយវាចេញហើយតែគាត់បាននិយាយថាគាត់ចេះតែចងបើរឿងស្រាយគាត់មោនចេះទេព្រោះណាមួយកាងារគាត់គឺដើរចងមិនមែនដើរស្រាយទេបើគាត់ធ្វើខុសនោះគាត់នឹងត្រូវទោសពីឋានលើ »ជីមីនដកដង្ហើមធំមួយហឺតមិននឹកស្មានថាវាពិតជាទៅជារឿងដ៏រញ៉េរញ៉ៃបែបនេះសោះវាពិតជាពិបាកណាស់ ចង់ផ្ដាច់ក៏មិនបានចំនែកទេវតានិស្ស័យចេះតែចងមិនចេះស្រាយទៀតហើយណាមួយពួកគេទាំងពីរក៏ជាមនុស្សដែលទេវតាផ្សំផ្គុំដែរ។

Continue Reading

You'll Also Like

39.9K 3K 90
> teahyung > Jungkook
31.5K 1.8K 48
ជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារា...
Erica By Sam

Historical Fiction

2.9M 157K 88
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
883 67 2
ព្រហ្មលិខិតនេះគ្មានឡើយយុត្តិធម៌សម្រាប់មនុស្សល្អ មានតែភាពលំអៀង មនុស្សអាក្រក់បែរជាមិនទទួលកម្មដែលខ្លួនបានប្រព្រឹទ្ធ តែបែរជារស់នៅភាពសុខស្រួល ចំណែកអ្នកដែ...