Episode11:ឆ្មាដ៏គួរអោយស្រឡាញ់

431 43 0
                                    

ជីមីនអង្គុយគិតចុះគិតឡើងមិនឈប់នឹកគិតអ្វីមិនចេញមិនដឹងជាដោះសារយ៉ាងម៉េចដើម្បីអាចស្រាយខ្សែរនិស្ស័យនោះចេញ វាសែនឈឺក្បាលលើសពីអ្វីៗទាំងអស់ព្រោះគេមិនដឹងថាគួរដោះស្រាយយ៉ាងម៉េចដើម្បីអាចស្រាយខ្សែរនិស្ស័យនោះចេញបាន
« ធ្វើយ៉ាងម៉េចទៅ?ឬក៏ខ្ញុំគួរតែចេញអោយឆ្ងាយៗពីគេ? »ជីមីនយកដៃទប់ក្បាលនឹកគិតមិនចេញវាគិតសឹងតែធ្លុះធ្លាយខួរបាត់ទៅហើយនៅតែរកដំណោះស្រាយមិនចេញមិនដឹងថាគួរធ្វើយ៉ាងណាទេនេះ
« ខ្ញុំគួរណា៎តែចេះឆ្ងាយៗពីគេដើម្បីកុំអោយខ្សែរនិស្ស័យនេះចងតឹងជាងមុន »ជីមីនញញឹមមានអំនួតគេមិនបានចេញទៅក្រៅប្រទេសអីឯណាទេគេគ្រាន់តែនៅអោយឆ្ងាយៗពីប្រុសសម្បុលគ្រាប់អង្ករនោះតែប៉ុណ្ណោះ
«[...] ហុឹម...ឯងកាន់តែគេចខ្សែរនិស្ស័យកាន់តែចងឯងកាន់តែស្រាយវាកាន់តែតឹងកុំខំអីវាមិនអាចទៅរួចនោះទេ »ទេវតានិស្ស័យសម្លឹងមើលគេតាមរយៈកញ្ចក់ហើយក៏ដកដង្ហើមធំហួសចិត្តជាមួយនឹងក្មេងម្នាក់នោះ ខ្សែរនិស្ស័យមួយនេះមិនងាយស្រាយទេកុំខំប្រឹងអីបើសូម្បីតែនាយជាអ្នកចងក៏មិនអាចស្រាយចេញបានដែរចុះទម្រាំតែគេមិនមែនជាអ្នកចងនោះតើអាចស្រាយបានយ៉ាងម៉េចទៅ?
« ហុឹសខ្ញុំនឹងព្យាយាមស្រាយវាអោយចេញលោកកុំខ្វល់ »ជីមីនគំហកទៅកាន់ទេវតានិស្ស័យវិញយ៉ាងច្រឡឺមកុំភ័យអីសំខាន់គឺគេត្រូវតែស្រាយវាចេញអោយបាន កុំភ័យគេតែងតែធ្វើអ្វីមួយបានសម្រេចលើកនេះគេនឹងព្យាយាមស្រាយវាចេញ។
រំលងដល់ពាក់កណ្ដាលយប់ជីមីនត្រូវទៅជួបថេយ៉ុងនៅឯផ្ទះរបស់ជុងគុកតែចង្រៃអីយ៉ុនហ្គីក៏គេនៅទីនោះដែល គេនៅធ្វើអ្វី?កាងារគេធ្វើអ្វីនៅត្រង់នេះ?ការងារអ្វីគេទៅបានជាមកសង្ងំក្នុងផ្ទះគេ?ពិតជាគួរអោយស្អប់ណាស់ខំគេចណាស់ជួបណាស់
« វ៉ាវ???គួរអោយស្រឡាញ់ម្លេះនេះអាឆ្មាសម្បុលសឯងមកពីណាហ្នឹងបានជាគួរអោយស្រឡាញ់យ៉ាងនេះ? »ជីមីនផ្លោះចូលក្នុងផ្ទះចំពេលយ៉ុនហ្គីកំពុងតែមករកទឹកផឹកនៅក្នុងទូរទឹកកក ដោយសារឆ្មានេះសម្បុលគួរអោយស្រឡាញ់ពិសេសនោះគឺមាឌតែម្ដងធាត់ឌាំងៗគួរអោយស្រឡាញ់ណាស់បែបនេះហើយទើបគេអត់មិនបានក៏ចាប់ថើបឆ្មាមួយនោះខ្សឺតៗ ជីមីនព្យាយាមរើចេញពីកណ្ដាប់ដៃរបស់ប្រុសម្នាក់នោះទាំងធុញទ្រាន់ស្អប់អឺយស្អប់ហេតុអីក៏មកថើបនាយបែបនេះ?ស្អប់ណាស់ឈប់ភ្លាមទៅ!!
« រើស្អីហ្នឹង?បានយើងអោយថើបហើយខំរើទៅណា? »យ៉ុនហ្គីហាក់មិនពេញចិត្តពេលឆ្មានេះគិតតែពីរើចេញពីដៃរបស់គេ ហើយវាយ៉ាងម៉េចអោយប្រាកដនេះនាយគ្រានើតែចង់ថើបវាមកពីវាគួរអោយស្រឡាញ់តែវាបែរជាខំរើមិនអោយនាយប៉ះវិញ
« ឈប់ភ្លាមទៅ!!! »អត់មិនបានជីមីនក៏បង្ហាញខ្លួនជាមនុស្សទាំងដៃយ៉ុនហ្គីគឺស៊កចូលក្រោមក្លៀកគេហាក់ដូចជាកំពុងតែលើកកូនក្មេងម្នាក់យ៉ាងអ៊ីចឹង
« ស្អីជាឯងទេហ្ហេស? »យ៉ុនហ្គីភ្ញាក់ប្រលែងដៃពីជីមីនធ្វើអោយគេធ្លាក់អុកគូទលើការ៉ូ់សូរដឹប ចុះបើដឹងថានាយជាមនុស្សហើយគ្រាន់តែដាក់អោយស្រួលបួលទៅថី?ចាំបាច់ទម្លាក់?ឃើញទេពេលនេះវាសឹងតែបែកត្រគៀកស្លាប់ទៅហើយ
« មែនហើយជាខ្ញុំ?បើដឹងថាខ្ញុំជាមនុស្សហើយដាក់ចុះអោយស្រួលបួលទៅថីចាំបាច់ទម្លាក់មួយទំហឹង?ខ្ញុំមិនមែនជាតុក្កតាទេណា? »ជីមីនងើបឈរយកដៃទប់គូទទាំងមុខក្រញ៉ូវខឹងនឹងគេដែលទម្លាក់នាយអោយដួលលើការ៉ូចុះបើមុននេះគេដាក់អោយស្រួលបួលទៅថី?ដាច់ខ្យល់ស្លាប់ឬ?
« មកពីមិនចង់ប៉ះសាច់ឯងទើបយើងធ្វើបែបនេះហើយយ៉ាងម៉េច?ទើសខ្លាំងណាស់ឬ? »យ៉ុនហ្គីអោបដៃញញឹមចុងមាត់សម្លឹងមកជីមីនហើយក៏មិនភ្លេចសួរគេថាទើសខ្លាំងណាស់ឬយ៉ាងម៉េចបានជាគេទម្លាក់អោយធ្លាក់ទៅលើការ៉ូមិនបាន?គេជាអ្វី?ជាស្ដេចឬក៏យ៉ាងម៉េចបានជាចរិកដូចទ្រាប់មេឃអង្គុយយ៉ាងដូចនេះ?
« មិនបានទើសទេគ្រាន់តែចង់អោយលោករៀនមានសុជីវធម៌ក្នុងខ្លួនខ្លះ លើកនេះប៉ះខ្ញុំខ្ញុំមិនចង់ឈ្លោះជាមួយមនុស្សឆ្កួតដូចលោកតែលើកក្រោយបើលោកធ្វើបែបនេះដាក់អ្នកដទៃធានាថាគេវៃលោកអោយរាបលើការ៉ូមិនខានទេ »ត្រូវហើយបើសិនជាគេធ្វើបែបនេះគេច្បាស់ជាត្រូវគេវៃស្លាប់មិនខានទេហើយគេក៏សំណាងដែរដែលបានធ្វើបែបនោះដាក់នាយមិនមែនអ្នកដទៃ
« អ្នកដទៃនឹងយ៉ាងម៉េចឯងនឹងយ៉ាងម៉េចមានស្អីខុសគ្នាចាំបាច់អោយយើងគោរពឯងឬក៏អ្នកដទៃ?ពិសេសនោះគឺឯងគ្រាន់តែមើលក៏ដឹងថាឯងអាយុតិចជាងយើងដែរ »យ៉ុនហ្គីអោបដៃឌឺដងព្រោះមុខក្មេងម្នាក់នេះគឺក្មេងមែនដូចនេះនាយគិតថាគេនៅក្មេងជាងនាយឆ្ងាយណាស់ នាយក្បែរ21ឆ្នាំហើយចុះតើក្មេងម្នាក់នោះអាយុប៉ុន្មានដែរទៅ?
« ហុឹស!!ខ្ញុំអាយុ30ឆ្នាំហើយមិនមែនក្មេង20ឆ្នាំជាងដូចជាលោកនោះទេ »សម្រស់គេនៅក្មេងក៏ដោយសារតែគេបុិនថែរទាំងសម្រស់បើចង់ក្មេងដែលក៏ទៅថែទាំងសម្រស់ដែរទៅវាមិនពិបាកទេ
« ហុឹសឯងកុំមកកុហកយើងនោះអាតឿ30ឆ្នាំឯណាដូចក្មេង17ឆ្នាំបែបនេះ?បានហើយកុំចង់មកកុហកសេរីជើងចាស់នោះ »យ៉ុនហ្គីគេមិនជឿថានាយមានអាយុ30ឆ្នាំនោះទេវាចាស់ពេកហើយខុសពីសម្រស់ដែលក្មេងនេះកំពុងតែមាន សម្បុលសដូចសំឡីបបូរមាត់ស៊ិចសុីពណ៌ផ្កាឈូកព្រៀងៗនៅចុងកែងដៃពណ៌ផ្កាឈូកបូកជាមួយភ្នែកធំៗថ្ពាល់តូចៗមុខសម៉ត់រលោងគ្មានស្នាមមុននឹងជ្រួញគិតៗទៅគេស្អាតគ្មានទាស់ស្អាតគ្មានកន្លែងទាស់តែម្ដងហើយ
« ថ្ងៃណាមួយលោកនឹងដឹងមិនបាច់អោយខ្ញុំនិយាយនោះទេពេលណាមួយលោកនឹងកោតខ្លាចខ្ញុំលោកនឹងដឹងថាពាក្យខ្ញុំនិយាយវាជាការពិតមិនកុហកបានហើយខ្ញុំទៅវិញងើយមិនចង់នៅឈ្លោះប្រកែកជាមួយមនុស្សដូចជាលោកនោះទេ!! »ជីមីនប្រែក្លាយជាឆ្មាហើយក៏ចេញពីទីនោះគេមិនចង់នៅយូរក្រែងនាំឈ្លោះគ្នាជាមួយប្រុសចង្រៃម្នាក់នោះដូចច្នេះហើយទើបគេខំប្រឹងគេចចេញណាមួយគេក៏មិនចេះទប់អារម្មណ៍ដែរខ្លាចក្រែងលោគេខឹងហ៊ានលើកដៃវាយក្មេងមិនទាន់បាត់ក្លិនទឹកដោះម្នាក់នេះនោះអី។
« 30ឆ្នាំ?វាមិនអាចទេសម្រស់គេក្មេងពេកហើយយើងមិនជឿថាអាយុដល់30ឆ្នាំនោះទេ »គេយកដៃទប់ក្បាលវិលវល់អស់ហើយ30ឆ្នាំហេតុអីសម្រស់គេក្មេងដល់ម្លឹងដល់ថ្នាក់ស្រីៗទើបពេញក្រមុំទើបពេញសម្រស់សុំចាញ់ គេជួបប្រុសអស់ច្រើនហើយមិនថាឡើងភេទទី3ស្រីក៏ដោយក៏គេមិនដែលបានឃើញដែលអ្នកណាស្អាតដល់គីមថេយ៉ុងនិងផាកជីមីន ហើយពេលនេះគេក៏បានឭដំណឹងមកថាជីមីនអាយុ30ឆ្នាំចុះតើថេយ៉ុងអាយុប៉ុន្មានឆ្នាំទៅ?មើលទៅពួកគេជាមិត្តនឹងគ្នាប្រហែលមានម្នាក់30ឆ្នាំនិងម្នាក់ទៀត30ឆ្នាំដែរហើយធម្មតាមិត្តអាយុមិនដែលលើសខ្វះគ្នាខ្លាំងទេ
« ថេយ៉ុងក៏ប្រហែល30ឆ្នាំដែរហើយ ហុឹមសង្ឃឹមថាអាជុងមិនលង់ស្រឡាញ់មនុស្សដែលមានអាយុបងគេដល់ទៅ10ឆ្នាំជាងបែបនេះទៅចុះ មិនមែនរើសអើនអ្វីទេគ្រាន់តែវាខុសជំនាន់ខុសធ្ងន់ខុសខ្លាំងណាស់ »គេដកដង្ហើមធំហាក់មិនពេញចិត្តជាមួយនឹងរឿងមួយនេះសំណាងធំហើយដែលគេមិនលង់ស្រឡាញ់ជីមីនដូចជាជុងគុកកំពុវតែលង់ស្រឡាញ់ថេយ៉ុងនៅពេលនេះ មុននេះជុងគុកក៏បានប្រាប់គេដែរថាគេបានលង់ស្រឡាញ់ថេយ៉ុងតែក៏សូមគេអោយជួយលាក់ព្រោះគេធ្លាប់ភ្នាល់ល្បែងមួយជាមួយថេយ៉ុងដោយគេមិនចង់ចាញ់ទើបគេមិនប្រាប់ថេយ៉ុងថាគេកំពុងតែស្រឡាញ់ថេយ៉ុង
« ប្រាកដហើយថាឯងអាចលាក់វាបានរហូត? »យ៉ុនហ្គីសួរបន្ថែមមិននឹកស្មានថាមិត្តគេអាចលាក់រឿងនេះបានរហូតឬក៏អត់នោះទេព្រោះគេមិនចេះលាក់លៀមបើគេត្រូវនិយាយគឺនិយាយហើយមិនដូចនាយនោះទេដូចនេះកុំបារម្ភថានាយអាចធ្វើអោយរឿងនោះបែកធ្លាយមានតែម្ចាស់សមីខ្លួននោះទេគួរណាតែលាក់វាអោយជិតមិនមែនយកមកបើកចំហរខ្លួនឯងនោះទេ បើជាគេគេលាក់ការសម្ងាត់ល្អណាស់
« យើងមានរឿងមួយប្រាប់ឯងសង្ឃឹមថាឯងអាចទទួលយកវាបាន »យ៉ុនហ្គីយកដៃទះស្មាជុងគុកហើយចង់ប្រាប់រឿងមួយទៅគេទំនងជារឿងអ្វីពិសេសហើយយ៉ាង
« និយាយមកយើងទទួលបានស្រាប់ហើយ »ជុងគុកញញឹមជាប់ព្រោះមិនទាន់បាត់សប្បាយចិត្តដែកបានបង្ហាញអារម្មណ៍ពិតអោយយ៉ុនហ្គីស្ដាប់បើទោះបីជាគ្មានថេយ៉ុងស្ដាប់ក៏គេសប្បាយចិត្តដែលព្រោះមានយ៉ុនហ្គីមួយដឹងថាគេមានចិត្តលើអ្នកណា
« គ្មានអីទេចាំព្រឹកយើងប្រាបើឯងឯងទៅសម្រាកចុះយប់ហើយ »យ៉ុនហ្គីទះស្មាជុងគុកតិចៗដេញអោយគេទៅសម្រាកចំនែកនាយក៏ចុះទៅយកទឹកផឹកដូចគ្នាពេលនោះហើយដែលគេបានឃើញជីមីនហើយក៏ដឹងថាជីមីនមានអាយុ30ឆ្នាំវាពិតជាគួរអោយសង្ស័យខ្លាំងណាស់។
#ត្រឡប់មកបច្ចុប្បន្នកាលវិញ យ៉ុនហ្គីដកដង្ហើមធំទាំងតានតឹងផ្លូវចិត្តមិននឹកស្មានថាវាអាចក្លាយទៅជាការពិតព្រោះគេចាំបានថាជុងគុកធ្លាប់និយាយថាគេមិនយកប្រពន្ធដែលមានអាយិបងគេលើសពី5ឆ្នាំទេព្រោះចាស់ពេកហើយពេលនេញគេក៏ជួបមិនមែនលើស5ឆ្នាំទេគឺលើស10ឆ្នាំឯនោះពិតជាខ្លាំងខ្លាណាស់ តែសម្រស់ថេយ៉ុងមិនចាស់ដូចគេគិតទេគឺក្មេងខ្ចីតែម្ដង។
___

រឿង❤️សង្សារខ្ញុំជាសត្វឆ្មា❤️Where stories live. Discover now