អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)

By AHGI_TAE

197K 10.4K 35

រឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគ... More

ភាគទី1: អារម្មណ៏ឈឺចាប់!
ភាគទី2: លក្ខណៈសន្យាដែលបាននិយាយ
ភាគទី3 : ចង់បានណាស់ក៏យកទៅ
ភាគទី4 : អារោគចិត្ត!!
ភាគទី5 : ខ្ញុំមានសិទ្ធិខឹងលោកដែរឬ?
ភាគទី6: ថតទុកធ្វើអី?
ភាគទី7 : លោកនៅចាំ?
ភាគទី8 : ហេតុអីខ្ញុំចូលមិនបាន?
ភាគទី9: ថ្ងៃនេះលោកប្លែកខ្លាំងណាស់ដឹងទេ?
ភាគទី10 : រឿង...ព្រឹកមិញនេះលោកខឹងនឹងខ្ញុំទេ?
ភាគទី11 : គ្រាន់តែចង់អោបមិនបានដែរ?
ភាគទី12 : មកយកឯងទៅផ្ទះវិញនឹងហើយ
ភាគទី13 : ខឹងខ្ញុំមែនទេ?
ភាគទី14 : គេកំពុងស្ថិតក្នុងគ្រោះថ្នាក់...
ភាគទី15 : តើខ្ញុំត្រូវយំប៉ុន្មានដងទៀត?
ភាគទី16 : លោកមកខ្វល់ខ្វាយជាមួយខ្ញុំធ្វើអី?
ភាគទី17 : ខ្ញុំនឹងធ្វើតាមពាក្យសម្ដីដែលបាននិយាយ
ភាគទី18 : លោកបានក្បត់សន្យា
ភាគទី19 : ខ្ញុំស្រលាញ់ឯង
ភាគទី21 : រួមគំនិតគ្នា...
ភាគទី22 : កំពុងត្រូវគេបោកប្រាស់?
ភាគទី23 : បងឆ្គួត ក៏ព្រោះតែអូននឹងហើយ!!
ភាគទី24 : ស្ដាយក្រោយ...
ភាគទី25 : រស់នៅតែពីរនាក់កូន
ភាគទី26 : គេមានអ្នកផ្សេងពិតមែនឬ?
ភាគទី27 : តើមាន...មានន័យថាយ៉ាងមិច?
ភាគទី28 : ថេយ៍ គ្រាន់តែនិយាយកុហកមែនទេ?
ភាគទី29 : តើប៉ាថេយ៍នៅស្រលាញ់កូនទៀតទេប៉ាៗ?
ភាគទី30 : គាត់ជាបងប្រុសកូនឬ?
ភាគទី31 : ហេតុអ្វីទើបគេនៅតែឈឺចាប់?
ភាគទី32 : មានពេលវេលាណាដែលពួកគេអាចបាននៅក្បែរគ្នាទៀតឬអត់
ភាគទី33 : តើយើងអាចនឹងប្រសៃប្រសាទកើតឆ្គួតទេ?
ភាគទី34 : បងនៅតែស្រលាញ់អូនថេយ៍
ភាគទី35 : ហេតុអីទើបយំ?
ភាគទី36 : ត្រឡប់មករស់នៅជាមួយគ្នាវិញ
ភាគទី37 : គេមិនដូចមុន...
ភាគទី38 : នៅតែពីរនាក់!
ភាគទី39 : ពេលវេលារបស់ពួកគេទាំងពីរ...🔥
ភាគទី40 : រួមគំនិតគ្នាមកព្រួតធ្វើបាបនាង
ភាគទី41 : បារម្ភពីនាងម្នាក់និង?
ភាគទី42 : កុំប៉ះអូនប្រយ័ត្នកូនវៃ
ភាគទី43 : តើ...តើអ្នកជាអ្នកណា ??
ភាគទី44 : ភាគបញ្ចប់💜

ភាគទី20 : ធ្វើជាប្ដីដ៏ល្អ

4.1K 228 0
By AHGI_TAE

នៅពេលបានឃើញកូនៗចាប់ផ្តើមចុះសម្រុងត្រូវគ្នាហើយអ្នកស្រីស៊ូនឹងប្ដីរបស់គាត់ហើយលោកយាយដែលឈរសម្លឹងមើលនៅខាងក្រៅបន្ទប់ឃើញហើយក៏នាំគ្នាញញឹមដោយមានក្ដីសុខ

< ក្រាក >

< ប៉ា > ពេលលឺសម្លេងបើកទ្វារបន្ទប់ ជុងហ្គុក
ក៏ងាកទៅមើលឃើញប៉ាម៉ាក់របស់នាយនឹងលោកយាយដើរចូលមកទើបនាយប្រញាប់ងើបឈរធម្មតាវិញ

< តើពួកយើងមានមករំខានពេលវេលាពួកកូនឬអត់និង? > លោកចន

< មិនបានរំខានអ្វីឡើយលោកប៉ា > ថេយ៉ុង

< កូនថេយ៍ តើកូនយ៉ាងមិចហើយ ?? > អ្នកស្រីស៊ូ សួរដោយបារម្ភពីកូនប្រសារជាខ្លាំងព្រោះគេសន្លប់អស់ជាច្រើនម៉ោងទើបភ័យខ្លាចថាគេនឹងកើតអ្វីខ្លាំង

< ខ្ញុំមិនបានកើតអ្វីទេអ្នកម៉ាក់ គ្រាន់តែមានអារម្មណ៍ថាល្វីយអស់កម្លាំងបន្តិចប៉ុណ្ណោះ >
ថេយ៉ុង

< អឹម~ ចាំម៉ាក់ត្រឡប់ទៅផ្ទះវិញប្រាប់អោយអ្នកបម្រើធ្វើស៊ុបយកមកអោយកូនញាំដើម្បីអោយកូនឆាប់មានកម្លាំងវិញ > អ្នកស្រីស៊ូ លើកដៃអង្អែលក្បាល ថេយ៉ុង ថ្នមៗហើយនិយាយប្រាប់គេ
ទាំងញញឹម

< អរគុណអ្នកម៉ាក់ហើយ > ថេយ៉ុង

< និយាយចឹងតើកូនបានដាក់ឈ្មោះអោយចៅរបស់ប៉ារួចហើយឬនៅ ?? > លោកចន

< ជុងហ្គុក គាត់បានដាក់ឈ្មោះអោយគេរួចហើយ > ថេយ៉ុង

< ពិតមែនឬ? តើគេឈ្មោះអ្វី ?? > លោកចន

< គេឈ្មោះថា ជូវ៉ុន គឺជាចន ជូវ៉ុន > ជុងហ្គុក

< ហៃយ៉ា ចៅរបស់យាយឈ្មោះក៏ពិរោះហើយមើលមុខមាត់ក៏គួរអោយស្អប់ណាស់ > លោកយាយ អោនសម្លឹងមើលចៅរបស់ខ្លួនដែលកំពុងនៅក្នុងរង្វង់ដៃ ថេយ៉ុង ប៉ុន្តែគេបានគេងលក់បាត់ទៅហើយ

< ចឹងពេលនេះពួកយើងត្រឡប់ទៅផ្ទះវិញសិនហើយណាចាំពេលព្រឹកស្អែកពួកយើងនឹងមកមើល កូនម្ដងទៀត > អ្នកស្រីស៊ូ

< បាទ អ្នកម៉ាក់ > ថេយ៉ុង

< ជុងហ្គុក មើលថែប្រពន្ធកូនផងលឺទេ > អ្នកស្រីស៊ូ

< ខ្ញុំដឹងហើយ ម៉ាក់និយាយធ្វើមើលតែខ្ញុំរាល់ថ្ងៃមិនដែលមើលថែគេចឹង > ជុងហ្គុក

< បើមែន កាលពីមុនកូនមិនដែលមើលថែគេផងទើបបានជាម៉ាក់និយាយប្រាប់ > អ្នកស្រីស៊ូ

< វាគ្រាន់តែពីមុនម៉ាក់ ពេលនេះខ្ញុំលេងដូចមុនទៀតហើយមែនទេប្រពន្ធសម្លាញ់ ?? > ជុងហ្គុក អោបចង្កេះរាងតូចជាប្រពន្ធនិយាយសួរទៅគេធ្វើ
ចរឹកដូចក្មេងគ្រប់គ្នាឃើញហើយក៏សើចហួសចិត្តនឹងគេ

< កូននេះ ចេះធ្វើចរឹកដូចក្មេងទៅកើត > អ្នកស្រីស៊ូ
និយាយទាំងនៅតែសើចដដែលមុននឹងដើរចេញទៅ លេងសុទ្ធតែមកអោបគ្នានៅចំពោះមុខគាត់អ៊ីចឹង ទោះបីជាគាត់ចាស់មានអាយុច្រើនហើយក៏ពិត មែនតែយ៉ាងណាគាត់ក៏នៅមានអារម្មណ៍ថាអៀនខ្លះដូចគ្នា

< បង ជួយបីកូនដាក់អោយគេគេងនៅលើរទេះបន្តិចអូនចង់ចូលបន្ទប់ទឹក > ថេយ៉ុង ប្រាប់ទៅ ជុងហ្គុក នៅពេលដែលគ្រប់គ្នាបានចេញត្រឡប់ទៅផ្ទះវិញអស់ហើយទើបនាយប្រញាប់លើកបីកូនពីដៃគេមកដាក់នៅលើរទេះដែលគ្រូពេទ្យបានរៀបចំរុញមកមុននេះរួចហើយបាននាយបីរាងតូចដើរចូលទៅក្នុងបន្ទប់ទឹកមុននឹងនាយដើរចេញមកចាំគេនៅខាងក្រៅវិញ

< តុក តុក >

< អ្នកណាមករកអីទៀតហើយ? > ជុងហ្គុក និយាយពេលបានលឺសម្លេងគោះទ្វារតែនាយក៏នៅដើរទៅបើកទ្វារព្រោះគិតថាអាចជាអ្នកបម្រើដែលម៉ាក់របស់ខ្លួនប្រាប់អោយយកស៊ុបមកអោយ
រាងតូចទេដឹង ??

< ក្រាក >

< សួស្តី > ជីន ស្រដីឡើងនៅពេល ជុងហ្គុក
បើកទ្វារមក

ដោយសារតែប៉ុន្មានថ្ងៃនេះ ថេយ៉ុង មិនដែរទាក់ទងទៅខ្លួនទើបធ្វើអោយ ជីន បារម្ភភ័យខ្លាចថាគេនឹងកើតអ្វីទើបគាត់បានទៅផ្ទះត្រកូលចនតែពេលទៅ ដល់អ្នកបម្រើបានប្រាប់ថា ថេយ៉ុង គេកំពុងនៅមន្ទីរពេទ្យព្រោះតែគេកូនកើតថ្ងៃនឹងគាត់លឺអញ្ចឹងក៏ប្រញាប់មកមន្ទីរពេទ្យភ្លាម

< អរ បាទ > ជុងហ្គុក

< ខ្ញុំមកមើល ថេយ៉ុង តើគេបានកើតកូនរួចហើយមែនទេ? > ជីន

< បាទ ត្រូវហើយតែពេលនេះគេនៅក្នុងបន្ទប់ទឹកបងប្រុសចូលមកខាងក្នុងបន្ទប់សិនមក > ជុងហ្គុក ប្រាប់ហើយទើប ជីន ដើរចូលទៅក្នុងបន្ទប់ឃើញក្មេងតូច ជូវ៉ុន កំពុងគេងនៅលើរទេះរុញដែលគ្រូពេទ្យបានរៀបចំអោយនោះ

< ជុង!! >

< ទៅហើយៗ > សម្លេងស្រែកបានលឺចេញពីក្នុងបន្ទប់ទឹកមកទើប ជុងហ្គុក ប្រញាប់ដើរទៅយ៉ាងលឿនបើកទ្វារបីរាងតូចជាប្រពន្ធចេញមកវិញ

< បងប្រុស~ បងមកទីនេះបានយ៉ាងមិច? >
ថេយ៉ុង និយាយសួរទៅ ជីន ពេលដែលឃើញគេកំពុងឈរអោនមើលកូនប្រុសរបស់ខ្លួន

< យើងជិះឡានមកនឹងហើយ > ជីន

< ទេ ខ្ញុំចង់សួរបងថាបងដឹងយ៉ាងមិចថាខ្ញុំនៅទីនេះ? > ថេយ៉ុង អង្គុយនៅលើគ្រែអ្នកជំងឺនិយាយសួរដោយធ្វើមុខឆ្ងល់ព្រោះខ្លួននៅមិនទាន់បានប្រាប់គេផងហេតុអីបានជាគេដឹង ??

< ដោយសារតែប៉ុន្មានថ្ងៃនេះឯងមិនដែលទាក់ទងទៅយើងទើបយើងគិតថាឯងកើតស្អីបានជាទៅរកឯងនៅឯផ្ទះប្ដីរបស់ឯងតែអ្នកបម្រើនៅទីនោះបានប្រាប់យើងថាឯងកំពុងនៅមន្ទីរពេទ្យព្រោះឯងកើតកូនថ្ងៃនឹងទើបយើងលឺអញ្ចឹងក៏ប្រញាប់មក > ជីន និយាយរៀបរាប់ប្រាប់គេទៅតាមនឹង

< ខ្ញុំស្មានតែបងចេះសិល្ប៍ដែលអាចដឹងថាខ្ញុំនៅ ឯណា > ថេយ៉ុង ថាទាំងសើច ជុងហ្គុក នៅអង្គុយ លើសាឡាងក្បែរនោះបានលឺប្រពន្ធខ្លួននិយាយបែបហ្នឹងក៏សើចតាមគេចេះតែរកនឹកឃើញ និយាយហើយនៀក

< ប្អូនឆ្គួតនេះ~ ក្មួយយើងមុខមាត់គួរអោយស្អប់ណាស់តើគេឈ្មោះអ្វីដែរឯងបានដាក់ឈ្មោះអោយគេរួចហើយឬនៅ ?? > ជីន

< រួចហើយគេឈ្មោះថា ជូវ៉ុន ឈ្មោះនេះប៉ាធំរបស់គេជាអ្នកដាក់អោយ > ថេយ៉ុង

< មុខមាត់របស់គេដូចប្ដីឯងខ្លាំងណាស់ > ជីន សម្លឹងមើល ជុងហ្គុក ហើយក៏ងាកមកសម្លឹងមើល ជូវ៉ុន វិញគឺគ្មានខុសគ្នាសូម្បីតែបន្តិច

< ខ្ញុំក៏មិនយល់ដូចគ្នា នេះខ្ញុំខំពរពោះខំបង្កើតគេមកតែមុខមាត់គេគ្មានដូចខ្ញុំសូម្បីតែបន្តិចវាពិតជា
អាយុត្តិធម៌ខ្លាំងណាស់ > ថេយ៉ុង អង្គុយពេបមាត់ធ្វើមុខស្អុយ

< ប្រហែលជាបងសង្ហារមានមន្ដស្នេហ៍ហើយខ្លាំងទើបបានជាគេកាត់មករកបងទាំងស្រុងបែបនេះ > ជុងហ្គុក

< បងគ្មានឃើញសង្ហាខ្លាំងស្អីផង > ថេយ៉ុង

< បើបងមិនខ្លាំងមិនមែនត្រឹមតែមួយដងអូនមាន កូនទេថេយ៍ > ជុងហ្គុក

< ន៎ែៗ ចាំយើងចេញទៅវិញចាំនិយាយបន្តក៏និយាយទៅតែពេលនេះឈប់ត្រឹមនឹងបានហើយយើងក៏ចេះអៀនដែលវើយ > នេះគាត់ឈរស្ដាប់
ប្ដីប្រពន្ធមួយគូរនេះនិយាយគ្នាហើយខ្លួនអៀនចង់ក្រហមមុខមាត់អស់ទៅហើយ

< ប្ដីចង្រៃ > ថេយ៉ុង លួចរអ៊ូតិចៗអង្គុយសម្លក់មុខអ្នកជាប្ដីទាំងមុខគេក៏ឡើងក្រហមព្រោះតែអៀនដូចគ្នាមិនគិតថានាយមាត់អាក្រក់អត់គម្រប់និយាយចេញមកមិនចេះខ្មាសចឹងសោះ

ជុងហ្គុក មិនខ្វល់មានតែញាក់ចិញ្ចើមឌឺគេថែមខឹងតើពេលលឺគេនិយាយចឹងៗអីសុទ្ធតែថានាយនឹងអន់មិនខ្លាំងចាំមើលតែត្រឡប់ទៅផ្ទះវិញពេលណាប៉ុន្មានខែក្រោយ ជូវ៉ុន គេអាចនឹងមានប្អូនផងមិន ដឹង?

< យើងក៏មានរឿងចង់សួរឯង > ជីន

< រឿងអី? > ថេយ៉ុង

< គឺ...> ជីន ងាកទៅសម្លឹងមើលមុខ ជុងហ្គុក បន្តិចព្រោះតែឃើញនាយនៅទីនេះគាត់មិនចង់ហ៊ាននិយាយ

< ខ្ញុំចេញទៅខាងក្រៅសិនហើយ > ជុងហ្គុក ដឹងក៏ងើបដើរចេញទៅខាងក្រៅសិនទុកអោយបងប្អូនគេនិយាយគ្នាតែពីរនាក់

< បងមានរឿងអ្វីឬ? > ថេយ៉ុង

< ឯងនឹងប្ដីរបស់ឯងចាប់ផ្តើមត្រូវគ្នាស្រលាញ់គ្នាហើយហ្ហេស ?? > ជីន សួរព្រោះតែមុននេះខ្លួនបាន លឺពួកគេទាំងពីរហៅគ្នា អូនបង ថែមទាំងមើលទៅគេម្នាក់នោះក៏យកចិត្តទុកដាក់លើ ថេយ៉ុង មើលថែគេបានល្អដូចជាមនុស្សស្រលាញ់គ្នា

< ពិតមែនហើយ > ថេយ៉ុង

< តាំងពីពេលណា? > ជីន

< ពួកយើងចាប់ផ្តើមចុះសម្រុងគ្នាបានមួយរយៈហើយតែគេទើបនិយាយប្រាប់ថាស្រលាញ់ខ្ញុំមុននេះ > ថេយ៉ុង

< ហ្ហាស? គេបានសារភាពប្រាប់ឯងហើយមែនទេថាគេស្រលាញ់ឯង ?? > ថេយ៉ុង មិនតបបានត្រឹម តែងក់ក្បាលទាំងញញឹមអៀន

ជីន ក៏មិនបានមាត់អ្វីទៀតគេដឹងថា ថេយ៉ុង ស្រលាញ់ប្ដីគេខ្លាំងណាស់នៅពេលបានដឹងអញ្ចឹងខ្លួនក៏មានតែសប្បាយចិត្តជំនួសគេ ព្រោះតែនៅថ្ងៃនេះប្រុសម្នាក់នោះក៏អាចមើលឃើញពីតម្លៃនៃ
ក្ដីស្រឡាញ់ដែលប្អូនរបស់ខ្លួនមានអោយទៅនាយសង្ឃឹមថានាយនឹងស្រលាញ់មើលថែប្អូនគេអោយគេបានល្អទោះបីជាពួកគេមិនមែនជាបងប្អូនគ្នាបង្កើតក៏ដោយតែដឹងស្រាប់ហើយថាគេស្រលាញ់ ថេយ៉ុង ខ្លាំងយ៉ាងណា។

@មួយសប្តាហ៍បន្ទាប់៚

ថ្ងៃនេះ ថេយ៉ុង ក៏បានចេញពីមន្ទីរពេទ្យត្រលប់ទៅ ផ្ទះវិញនៅពេលមកដល់ក៏បានឃើញគ្រប់គ្នាឈរនៅខាងមុខផ្ទះដើម្បីរងចាំទទួលស្វាគមន៍សមាជិកថ្មី

< ចៅយាយ > អ្នកស្រីស៊ូ ញញឹមពេលឃើញ
ថេយ៉ុង ដើរចូលមកព្រមទាំងបី ជូវ៉ុន ហើយគេក៏អោយគាត់ពរ

< ចៅតាឆ្លាតណាស់នៀកមិនយំសោះ > លោកចននិយាយឡើងមើលមុខ ជូវ៉ុន ដែលសង្ងំនៅក្នុងដៃអ្នកស្រីស៊ូ បើកភ្នែកម៉កៗសម្លឹងមើលមកពួកគាត់

< តោះ ឆាប់នាំគ្នាចូលមកខាងក្នុងផ្ទះមក >
អ្នកស្រីស៊ូ ពរចៅរបស់ខ្លួនដើរចូលទៅខាងក្នុង
ផ្ទះមុន ថេយ៉ុង ក៏ដើរតាមពីក្រោយទាំងមាន
ជុងហ្គុក ដើរអោបចង្កេះគេជាប់

គ្រប់គ្នាក៏បានញាំបាយពេលល្ងាចជុំគ្នាប៉ុន្តែនៅថ្ងៃនេះពិតជាអួរអរខ្លាំងណាស់ខុសប្លែកជាងរាល់ ដងលឺតែសម្លេងសើចក្អាកក្អាយដោយក្ដីសុខនឹងសុភមង្គល! ក្រោយពេលញាំបាយរួចហើយ ថេយ៉ុង នឹង ជុងហ្គុក ក៏បានឡើងទៅបន្ទប់របស់ពួកគេពី មុនដើម្បីសម្រាកព្រោះតែម្នាក់ៗក៏ហត់នឿយដូចគ្នាពេលនៅមន្ទីរពេទ្យពួកគេក៏មិនសូវបានគេងឡើយ។

@ពាក់កណ្តាលយប់

រាល់ពេលយប់ឡើងពាក់កណ្តាលយប់អី ជូវ៉ុន តែងតែភ្ញាក់ហើយយំរហូតដូចយប់នេះក៏អញ្ចឹងសម្លេងស្រែករបស់គេក៏បានដាសអោយ ថេយ៉ុង ត្រូវភ្ញាក់ពីគេង

< ង៉ាៗ~~~~~ង៉ាៗ >

< ហឹម~ > ថេយ៉ុង បើកភ្នែកមិនចង់រួចព្រោះតែ
ងងួយគេងមុននឹងចាប់បេះដៃអ្នកជាប្ដីកំពុងអោបចង្កេះខ្លួនចេញដើម្បីងើបទៅមើលកូនប៉ុន្តែក៏ធ្វើ អោយនាយភ្ញាក់តាមគេដែរ

< អូន! អូនចង់ទៅណា ?? > ជុងហ្គុក

< កូនភ្ញាក់គេយំទៀតហើយអូនងើបទៅមើលគេ > ថេយ៉ុង

< ចាំបងជាអ្នកងើបទៅមើលគេអូនគេងវិញទៅ > ជុងហ្គុក

< មិនអីទេអូនអាចមើលគេបាន > ថេយ៉ុង
ប្រាប់ព្រោះតែព្រឹកស្អែកនាយក៏ត្រូវក្រោកទៅធ្វើការ តាំងពីព្រឹកផងខ្លាចថានាយនឹងត្រូវហត់នឿយ

< កុំចចេស ឆាប់គេងទៅវិញណា > ជុងហ្គុក អោនថើបថ្ងាសរាងតូចជាប្រពន្ធបន្តិចបានប្រញាប់ងើបទៅលើកបីកូនប្រុស ថេយ៉ុង ក៏ទម្លាក់ខ្លួនគេងវិញព្រោះគេក៏ងងួយគេងខ្លាំងដូចគ្នា

< ហូរ~កូនប៉ាកុំយំណាកូនជុក់ៗ > ជុងហ្គុក បីកូនប្រុសក្នុងដៃដើរទៅដើរមកនៅក្នុងបន្ទប់លួងលោមកូនអោយបាត់យំ

< កូនឆ្លាតកុំយំអីណា > ជុងហ្គុក និយាយស្រាលៗព្រមទាំងអង្អែលខ្នងកូនប្រុសអោយគេគេងលក់វិញ

អោយតែ ជូវ៉ុន ភ្ញាក់ហើយយំបែបនេះគឺនាយតែងតែជាអ្នកភ្ញាក់ងើបមកមើលគេរហូតនាយមិនដែលអោយ ថេយ៉ុង ងើបមកទេព្រោះតែគេត្រូវពរពោះហើយពេលកើតកូនគេក៏កើតកូនតែម្នាក់ឯងត្រូវលំបាកគ្មាននាយនៅក្បែរដូច្នេះហើយទើបនាយគិត ថាអ្វីដែលខ្លួនឯងអាចជួយគេបានមិនធ្វើអោយគេត្រូវហត់នឿលំបាកនោះនាយនឹងធ្វើដើម្បីគេ។

TO BE CONTINUED...❤️🥀

#AHGI-TAE🦋









Continue Reading

You'll Also Like

1 0 1
🔴 สมาชิกใหม่ : ฝาก 200 รับ 300 ⚡ 🔴 สมาชิกใหม่ : ฝาก 600 รับ 900 ⚡ 🔴 สมาชิกใหม่ : ฝาก 1,000 รับ 1,500 ⚡ ✅สมัครสมาชิก🎮 https://heylink.me/tidsanam3...
7 0 1
เว็บบาคาร่าวอเลท ที่ดีที่สุด ไฮโลออนไลน์ เล่นง่าย เดิมพันสูง ต่ำ ที่เว็บเราได้เลย รูเล็ต เกมกงล้อ เล่นสนุก
1 0 1
ดาวน์โหลดฟรี: ดาวน์โหลด Draw Cartoons 2 PRO Mod APK ฟรีและสนุกไปกับการสร้างภาพการ์ตูนที่ไม่มีข้อจำกัด! อัปเดตล่าสุดพร้อมใช้งานฟรี
4 0 1
ฝาก 30 รับ 100 วอเลท ใหม่ล่าสุด 2024 ของเว็บตรง เว็บใหญ่ ไม่ผ่านเอเย่นใดๆ ทั้งสิ้น ที่นี่เลย pgslotauto ที่มให้สมาชิกเหล่าสาวกเกมสล้อต ได้เข้ามาเล่นเ...