MASTER

By Taegukya

9.1K 622 19

PROMISES ARE MEANT TO BE BROKEN More

EP 01 : PRETTY BOY
EP 02 : αž›αŸ’αž”αž½αž„
EP 03 : αž”αŸ„αž€αž”αž‰αŸ’αž†αŸ„αž
EP 04 : αž…αžΆαž‰αŸ‹αž€αžΌαž“
EP 05 : αžαžΆαž˜αž›αž½αž„
EP 06 : αž’αŸ’αžœαžΎαžαžΆαž˜αž”αž‰αŸ’αž‡αžΆ
EP 07 : αž”αžΆαžšαž˜αŸ’αž—
EP 09 : αžšαž„αŸ‹αž…αžΆαŸ†
EP 10 : THE END

EP 08 : αž˜αžΎαž›αžαŸ‚

527 56 2
By Taegukya

រីករាយក្នុងការអាន♡︎

" ប្រុសម្នាក់នោះនៅឯណា? " ថេហ្យុងបន្លឺសួរតិចៗ ពេលជុងហ្គុកចុះមកខាងក្រោមវិញ គេមិនបានឃើញប្រុសដែលនៅជាមួយជុងហ្គុកកាលពីយប់មិញនោះឡើយ ទើបចាប់អារម្មណ៍សួរឡើង

" គាត់ចេញទៅតាំងពីព្រឹកព្រលឹមមកម្ល៉េះ " ជុងហ្គុកទម្លាក់ខ្លួនអង្គុយលើសាឡុង ខ្សែភ្នែកក៏ចេះតែសំឡឹងមើលទៅថេហ្យុងជាប់រហូត

" គេជាអ្វីនឹងBUN? " ថេហ្យុងសួរខ្សឹបៗសឹងតែមិនឮទាំងអោនមុខចុះរហូត មិនហ៊ានងើយមើលមុខរបស់ជុងហ្គុកនោះឡើយ

" មិនមែនជារឿងដែលលោកគួរតែដឹងនោះទេ "

" BUNស្រឡាញ់គេមែនទេ? " ថេហ្យុងងើយមុខសំឡឹងមើលជុងហ្គុកទាំងរលីងរលោង រង់ចាំស្តាប់ចម្លើយពីជុងហ្គុក បើសិនជាជុងហ្គុកឆ្លើយថាស្រឡាញ់ប្រុសម្នាក់នោះពិតមែន គេអាចនឹងដកខ្លួនភ្លាម ទោះបីជាគេត្រូវឈឺចាប់ក៏ដោយ ឲ្យតែជុងហ្គុកសប្បាយចិត្តហើយរស់នៅមានក្តីសុខជាមួយមនុស្សដែលគេស្រឡាញ់ គឺគ្រប់គ្រាន់សម្រាប់នាយហើយ

" ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ដូចជាបងប្រុសរបស់ខ្ញុំម្នាក់អញ្ចឹង " ថេហ្យុងក៏ធូរចិត្តពេលឮឃ្លាចុងក្រោយពីមាត់ជុងហ្គុក នេះអាចជាក្តីសង្ឃឹមចុងក្រោយរបស់គេហើយ

" ម៉ាក់របស់BUNមិននៅទីនេះនោះទេ តើបងអាចនៅទីនេះជាមួយBUNបានទេ? ក្រែងBUNជាអ្នកឲ្យបងធ្វើតាមបញ្ជាBUNមិនចឹង អញ្ចឹងបើបងនៅទីនេះគឺល្អហើយ " ជុងហ្គុកគិតបន្តិចទើបងក់ក្បាលយល់ព្រមជាមួយថេហ្យុង ម៉ាក់របស់គេក៏មិននៅ ហើយហាន់ស៊ូក៏ត្រូវត្រឡប់ទៅវិញទាំងប្រញាប់ប្រញាល់ថែមទៀត បើថេហ្យុងនៅទីនេះជាមួយគេក៏មិនអាក្រក់ដែរ យ៉ាងណាគេក៏មិនភ័យខ្លាច

" BUNមិនទាន់ញាំុអីទេមែនទេ? ចាំបងធ្វើអីឲ្យញាំុ ចាំនៅទីនេះសិនហើយ " ថេហ្យុងរត់ទៅក្នុងផ្ទះបាយយ៉ាងលឿន រៀបចំធ្វើអាហារពេលព្រឹកឲ្យជុងហ្គុក ដោយមិនបានចាប់អារម្មណ៍នឹងរាងតូចដែលសំឡឹងមើលសកម្មភាពរបស់គេពីចម្ងាយ

" មិនមែនខ្ញុំអស់ចិត្តស្រឡាញ់ចំពោះលោក ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថាខ្ញុំនឹងមិនត្រូវឈឺចាប់ម្តងទៀតតែប៉ុណ្ណោះ " ជុងហ្គុកដកភ្នែកពីថេហ្យុង ក្រោយពីឃើញថេហ្យុងងាកមកមើលគេ ទើបគេធ្វើជាងាកចេញដូចមិនបានមើលអ្វីទាំងអស់ ។

..........

បន្ទាប់ពីបញ្ចប់ការញាំុអាហារពេលព្រឹករួចរាល់ ជុងហ្គុកក៏ឡើងទៅបន្ទប់គេងរបស់គេវិញ ដោយមិនភ្លេចប្រាប់ថេហ្យុងនូវបន្ទប់ដែលគេត្រូវស្នាក់នៅ គឺនៅជាប់នឹងបន្ទប់របស់គេដែលជាបន្ទប់សម្រាប់ឲ្យភ្ញៀវស្នាក់នៅ ។

" ឈប់សិនBUN " ជុងហ្គុកបញ្ឈប់ដំណើរ ភ្នែកអោនសំឡឹងមើលដៃរបស់ខ្លួនដែលត្រូវថេហ្យុងកាន់ជាប់ទាំងចងចិញ្ចើម អារម្មណ៍គេក៏ស្រាប់តែចាប់ផ្តើមមួរម៉ៅទៀតហើយ

" លែងដៃ! " ថេហ្យុងភ្ញាក់នឹងសំឡេងរបស់ជុងហ្គុកដែលស្រែកដាក់គេ ទាំងដែលមុននេះនៅល្អនៅឡើយ ប៉ុន្តែនាយក៏នឹកឃើញថាអារម្មណ៍របស់អ្នកមានផ្ទៃពោះប្រែប្រួលមិនទៀងនោះទេ

" បងសុំថើបថ្ពាល់BUNបន្តិចបានទេ? ឲ្យបងធ្វើអ្វីក៏បាន បងនឹងធ្វើតាមទាំងអស់ " ថេហ្យុងព្រិចភ្នែកព្រឹមៗដាក់ជុងហ្គុកបំណងឲ្យជុងហ្គុកទន់ចិត្ត គេមិនអាចទ្រាំបានទៀតនោះទេ ពេលឃើញថ្ពាល់ប៉ោងៗរបស់ជុងហ្គុក ជាពិសេសបបូរមាត់តូចច្រមិចរបស់ជុងហ្គុក ប៉ុន្តែគេសុំត្រឹមតែថើបថ្ពាល់ប៉ុណ្ណោះ

" ទេ! " ជុងហ្គុកបើកភ្នែកធំៗទាំងមិនចង់ជឿ ហើយឆ្លើយបដិសេធភ្លាមៗដោយមិនគិតច្រើន មិននឹកស្មានថាថេហ្យុងមកសុំគេត្រង់ៗបែបនេះនោះទេ

" តែបន្តិចទេណា "

" បើអញ្ចឹងថើបហើយ ឆាប់ចេញឲ្យបាត់ពីមុខខ្ញុំហើយកុំបង្ហាញខ្លួននៅចំពោះមុខខ្ញុំទៀត "

" អត់ថើបក៏បាន " ថេហ្យុងធ្វើទឹកមុខចង់យំ ប្រលែងដៃជុងហ្គុកសន្សឹមៗទាំងមិនចង់ ឃើញថេហ្យុងបែបនេះជុងហ្គុកក៏បិទភ្នែកដកដង្ហើមធំ ព្រោះថេហ្យុងអាចប្តូរទឹកមុខភ្លាមៗត្រឹមតែមួយវិនាទី

" អូខេ " ចង្វាក់បេះដូងថេហ្យុងលោតដឹបៗរហូតអាចលឺសំឡេងយ៉ាងច្បាស់ ទឹកមុខដែលស្រពាប់ស្រពោនក៏ប្រែជាស្រស់ស្រាយតែម្តង

" សឺត... ក្រអូបហើយទន់ៗដល់ហើយ " ថ្ពាល់របស់ជុងហ្គុកក៏ឡើងក្រហមព្រឺងៗបន្ទាប់ពីត្រូវថេហ្យុងថើបរួច ចំហាយក្តៅភាយពេញខ្លួនពេលឮថេហ្យុងសរសើរពីថ្ពាល់របស់គេ ទើបប្រញាប់ចូលទៅក្នុងបន្ទប់បិទទ្វារយ៉ាងលឿន ជៀសវាងថេហ្យុងបានឃើញថ្ពាល់ក្រហមរបស់គេ តែគេក៏ហួសពេលទៅហើយ ព្រោះថេហ្យុងបានឃើញតាំងពីដំបូងមកម៉េ្លះ ។

..........

" ឆាប់យកសម្លៀកបំពាក់មកឲ្យយើងឲ្យបានលឿនបំផុតមក បើមិនចង់សីុគ្រាប់សំណរ " ថេហ្យុងនិយាយទូរស័ព្ទជាមួយកូនចៅដែលនៅម្ខាងទៀតដោយសំឡេងកាច បន្ទាប់ពីចាកចេញពីមុខបន្ទប់ជុងហ្គុកមក នាយក៏ខលទៅកូនចៅឲ្យយកសម្លៀកបំពាក់មកឲ្យនាយ ព្រោះនាយត្រូវស្នាក់នៅជាមួយជុងហ្គុក ។

..........

ធ្មេចបើកៗ៦ខែក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស ពេលនេះជុងហ្គុកមានផ្ទៃពោះ៨ខែទៅហើយ ពោះរបស់គេក៏កាន់តែធំទៅៗ ហើយគេក៏បានដឹងហើយថាកូននៅក្នុងពោះរបស់គេគឺជាកូនប្រុស ។

រយៈពេល៦ខែមកនេះ ថេហ្យុងនៅជាមួយគេរហូត តាំងពីនៅបន្ទប់ផ្សេងគ្នារហូតមកនៅបន្ទប់ជាមួយគ្នា ប៉ុន្តែមិនមែនគេងរួមគ្រែជាមួយគ្នានោះឡើយ ពោលគឺថេហ្យុងគេងនៅលើសាឡុង ។

ជុងហ្គុកក៏មិនចង់ឲ្យថេហ្យុងមកនៅរួមបន្ទប់នោះឡើយ ប៉ុន្តែដោយសារតែពោះរបស់គេកាន់តែធំ ទើបធ្វើឲ្យគេពិបាកក្នុងការធ្វើចលនា ទើបថេហ្យុងចចេសសុំមកនៅក្នុងបន្ទប់ជាមួយ ព្រោះអាចជួយជុងហ្គុកបាន ហើយទំនាក់ទំនងរបស់ពួកគេក៏ល្អប្រសើរជាងមុនដែរ ។

ម៉ោង២រំលងអាធ្រាតទៅហើយ តែថេហ្យុងបែរជាកំពុងអង្គុយនៅលើគ្រែច្របាច់ជើងឲ្យជុងហ្គុក ខណៈជុងហ្គុកកំពុងសម្ងំបិទភ្នែកគេង ព្រោះជើងរបស់គេស្រាប់តែឈឺកម្រើកមិនបាន ទើបគេហៅថេហ្យុងឲ្យភ្ញាក់ឡើង ។

" BUNឈឺកន្លែងណាទៀតឬអត់? " បន្ទាប់ពីជុងហ្គុកឲ្យគេឈប់ច្របាច់ជើងឲ្យគេ ថេហ្យុងក៏សួរនាំឡើងទាំងបារម្ភព្រោះឃើញទឹកមុខជុងហ្គុកមើលទៅដូចជានៅឈឺនៅឡើង មួយរយៈក្រោយមកនេះជុងហ្គុកឧស្សាហ៍ឈឺណាស់ ព្រោះតែជិតដល់ខែដែលត្រូវសម្រាលទៅហើយ

" ឈឺខ្នង " ជុងហ្គុកបន្លឺតិចៗ ខាំបបូរមាត់ខាងក្រោមឡើងក្រហម ស្របពេលខ្នងរបស់គេចាប់ផ្តើមឈឺឡើង

" គេងលើទ្រូងបងមក " ថេហ្យុងផ្លាស់ប្តូរកន្លែង ផ្អែកខ្នងនឹងក្បាលគ្រែមុននឹងលើកជុងហ្គុកឲ្យគេងផ្អៀងផ្អែកខ្នងនៅលើទ្រូងគេម្ខាង ដៃក៏អង្អែលខ្នងជុងហ្គុកថើរៗដើម្បីកាត់បន្ថយការឈឺចាប់ ខណៈដៃម្ខាងទៀតក្រសោបអោបស្មាជុងហ្គុកផ្អឹបជាប់នឹងខ្លួនគេ

" ឆាប់បិទភ្នែកគេទៅណាBUN " ថេហ្យុងអោនខ្សឹបដាក់ត្រចៀកជុងហ្គុកតិចៗ ដៃនៅអង្អែលខ្នងរបស់ជុងហ្គុកមិនឈប់ នាយក៏ញញឹមពេលជុងហ្គុកងក់ក្បាលតិចៗហើយក៏បិទភ្នែកគេងតាមគេប្រាប់ ។

To be continued ><
•អរគុណសម្រាប់ការអាន•
^TAEGUKYA^

Continue Reading

You'll Also Like

707K 2K 50
πŸ”žπŸ”žπŸ”ž warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.πŸ”žπŸ”ž
138K 2.2K 27
αžšαžΏαž„αž˜αž½αž™αž“αŸαŸ‡αž‡αžΆαž”αŸ’αžšαž—αŸαž‘ BL s*x αž…αž„αŸ‹αž’αžΆαž“αž€αŸαž’αžΆαž“αž…αž»αŸ‡αžαŸ‚αž”αžΎαž”αŸ‰αŸ‡αž–αžΆαž›αŸ‹αž’αžΆαžšαž˜αŸ’αž˜αžŽαŸαž€αž»αŸ†αž”αž“αŸ’αž‘αŸ„αžŸαž’αŸ’αž“αž€αžŸαžšαžŸαŸαžšαž²αŸ’αž™αžŸαŸ„αŸ‡αž αžΎαž™αž€αŸ’αž“αž»αž„αž“αŸαŸ‡αž€αŸαž˜αžΆαž“αž–αžΆαž€αŸ’αž™αž˜αž·αž“αžŸαžšαž˜αŸ’αž™αž…αŸ’αžšαžΎαž“αžŠαŸ‚αž›πŸ€πŸ”ž Taekook all story 🀯 ___...
18.9K 823 22
αž”αž€αž”αŸ’αžšαŸ‚αžŠαŸ„αž™ αž‡αž»αž„αž˜αžΈαž“αž“αžΈ(VK/MYN) By: HMNLVR