MASTER

By Taegukya

8.5K 606 19

PROMISES ARE MEANT TO BE BROKEN More

EP 01 : PRETTY BOY
EP 02 : αž›αŸ’αž”αž½αž„
EP 03 : αž”αŸ„αž€αž”αž‰αŸ’αž†αŸ„αž
EP 04 : αž…αžΆαž‰αŸ‹αž€αžΌαž“
EP 05 : αžαžΆαž˜αž›αž½αž„
EP 06 : αž’αŸ’αžœαžΎαžαžΆαž˜αž”αž‰αŸ’αž‡αžΆ
EP 08 : αž˜αžΎαž›αžαŸ‚
EP 09 : αžšαž„αŸ‹αž…αžΆαŸ†
EP 10 : THE END

EP 07 : αž”αžΆαžšαž˜αŸ’αž—

473 54 3
By Taegukya

រីករាយក្នុងការអាន♡︎

" BUN... BUN! "

" បងហាន់ស៊ូមានការអីមែនទេ? " ជុងហ្គុកភ្ញាក់បន្តិចពេលហាន់ស៊ូស្រាប់តែមកស្រែកដាក់ត្រចៀករបស់គេ

" BUNកើតអីមែនទេ? BUNអង្គុយភ្លឹកយូរហើយណា បងហៅBUNមិនឆ្លើយតបសោះ " ហាន់ស៊ូទម្លាក់ខ្លួនអង្គុយលើសាឡុងជិតជុងហ្គុកដែលកំពុងអង្គុយធ្វើមុខស្អុយ

" គ្មានអីនោះទេ "

" កុំលាក់នឹងបង BUNកំពុងរង់ចាំអ្នកណាមែនទេ? " ហាន់ស៊ូក៏សួរឡើងមើលតាមភ្នែករបស់ជុងហ្គុកដែលសំឡឹងមើលទៅមាត់ទ្វារមិនឈប់ កាលពីព្រឹកមិញគេមិនទាន់បានសួរនោះទេ ថាប្រុសម្នាក់នោះជាអ្វីនឹងជុងហ្គុក ព្រោះបើមើលតាមសកម្មភាពរបស់គេទាំងពីរច្បាស់ជាមានអ្វីទាក់ទងនឹងគ្នាជាមិនខាន

" ខ្ញុំមិនបានចាំគេនោះទេ "

" បងមិនបានសួរនោះទេ ថាBUNរង់ចាំប្រុសម្នាក់នោះ " ជុងហ្គុកឆ្លេឆ្លារេភ្នែកសំឡឹងទៅកន្លែងផ្សេង ធ្វើដូចគ្នានរឿងអ្វីកើតឡើង

" ប្រុសម្នាក់នោះជាប៉ារបស់កូនក្នុងពោះBUNមែនទេ? "

" ទេ! មនុស្សដូចជាគេម៉េចនឹងអាចជាប៉ារបស់កូននៅក្នុងពោះខ្ញុំបានទៅ "

" មនុស្សដូចជាគេតើយ៉ាងម៉េច? ម៉េចបានBUNបង្ហាញឫកពារមិនចូលចិត្តគេបែបនេះ? "

" គេជាម៉ាហ្វៀ គេសម្លាប់មនុស្សជាច្រើន គេជាមនុស្សអាក្រក់ បងមិនទាន់ស្គាល់គេច្បាស់នោះទេ "

" BUNក៏មិនទាន់ស្គាល់គេច្បាស់ដូចគ្នា បងនិយាយត្រូវទេ? "

" តែខ្ញុំក៏ស្គាល់គេច្បាស់ជាបង "

" អូខេៗ បងដឹងថាបងនិយាយនឹងមិនឈ្នះBUNនោះទេ អញ្ចឹងសរុបមកគេម្នាក់នោះគឺជាប៉ារបស់កូននៅក្នុងពោះរបស់BUNត្រូវទេ? " ជុងហ្គុកមិននិយាយតែក៏ងក់ក្បាលតិចៗជាចម្លើយ ហាន់ស៊ូក៏យល់សាច់ការទើបមិនសួរនាំបន្តទៀត រួចក៏ចុចបើកទូរទស្សន៍មើលធ្វើមិនដឹង

" តើគេបាត់ទៅណាទៅ? ក្រែងគេនិយាយថាចង់ឲ្យខ្ញុំលើកលែងទោសឲ្យគេមិនអញ្ចឹង ហើយពេលនេះគេទៅណា? ឬមួយក៏គេដកខ្លួនទៅហើយ " ជុងហ្គុកគិតនៅក្នុងចិត្តម្នាក់ឯង កែវភ្នែកចេះតែសំឡឹងមើលទៅមាត់ទ្វារជារឿយៗ ក្រែងលោឃើញថេហ្យុងត្រឡប់មក ប៉ុន្តែនៅយប់នោះថេហ្យុងមិនបានបង្ហាញខ្លួនឲ្យគេឃើញនោះឡើយ ។

..........

ថេហ្យុងដើរអូសជើងចាកចេញពីផ្ទះជុងហ្គុកទាំងអោនមុខចុះ កាលពីព្រឹកគេមិនបានមកពិតមែន ព្រោះតែជុងហ្គុកកំពុងតែខឹងនឹងគេហើយមិនចង់ឃើញមុខគេ ទើបគេមិនមកឲ្យជុងហ្គុកឃើញមុខពិតមែន តែគេក៏ត្រឡប់មកវិញនៅពេលយប់ព្រោះតែគិតថាជុងហ្គុកប្រហែលជានៅតែម្នាក់ឯង ព្រោះម៉ាក់របស់គេធ្វើដំណើរទៅសេអ៊ូលបាត់ទៅហើយ គេឈរយ៉ាងស្ងប់ស្ងាត់នៅមុខទ្វារផ្ទះជុងហ្គុករបស់មួយសន្ទុះ ទើបដាច់ចិត្តបម្រុងនឹងគោះទ្វារទៅហើយ តែក៏បានឮការសន្ទនារវាងជុងហ្គុកនិងហាន់ស៊ូជាមុន ទើបនាយបកក្រោយវិញ ហើយចាកចេញពីទីនោះដោយមិនងាកក្រោយ ព្រោះខ្លាចឮពាក្យផ្សេងទៀត ។

..........

" BUNគ្រាន់តែខឹងនឹងឯងដែលធ្វើឲ្យBUNឈឺចាប់ប៉ុណ្ណោះ BUNគ្មានន័យបែបនោះទេ " ថេហ្យុងអង្គុយនៅលើពូកទាំងអោនមុខចុះ មាត់ចេះតែបន្លឺពាក្យដដែលៗជារឿយៗ ពាក្យសម្ដីដែលជុងហ្គុកនិយាយនៅបន្លឺក្នុងត្រចៀករបស់គេរហូត បើឮពាក្យទាំងនោះពីអ្នកផ្សេងគេគ្មានអារម្មណ៍អ្វីនោះទេ តែចំពោះជុងហ្គុកគឺខុសគ្នា ។

" ឯងមិនត្រូវចុះចាញ់ដោយងាយៗនោះទេគីម ថេហ្យុង ឯងស្រឡាញ់BUNនិងកូនមិនអញ្ចឹង ពាក្យទាំងនោះគ្រាន់តែជាពាក្យឥតបានការតែប៉ុណ្ណោះ បំភ្លេចវាចោលទៅ " ថេហ្យុងយកដៃទាំងសងគោះក្បាលខ្លួនឯងខ្លាំងៗ បណ្តេញរឿងស្មុគស្មាញចេញឲ្យអស់ មុននឹងទម្លាក់ខ្លួនទៅលើគ្រែ បិទភ្នែកសម្ងំគេងទាំងឈឺក្បាលស្ទើរតែផ្ទុះទៅហើយ ។

..........

ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ ជុងហ្គុកចុះពីខាងលើមកទាំងអារម្មណ៍មិនល្អនៅក្នុងខ្លួន គេគេងមិនលក់នោះឡើយកាលពីយប់មិញ ព្រោះតែគិតពីថេហ្យុងដែលបាត់ខ្លួនពេញមួយថ្ងៃ ដោយមិនបានគិតថាគេបានធ្វើអ្វីខ្លះដាក់ថេហ្យុង ។

" អរុណសួស្តីBUN នេះសម្រាប់BUN " គ្រាន់តែបើកទ្វារផ្ទះភ្លាម ជុងហ្គុកក៏ទទួលបានបាច់ផ្កាTULIPSដែលមានពណ៌ស ពណ៌លឿងនិងពណ៌ផ្កាឈូកលាយចម្រុះគ្នាពីថេហ្យុងភ្លាម ក្នុងចិត្តក៏ចាប់ផ្តើមត្រេកអរឡើងវិញពេលដែលបានឃើញមុខថេហ្យុង តែក៏នៅតែបង្ហាញទឹកមុខសោះកក្រោះដាក់ថេហ្យុងដដែល

" ខ្ញុំមិនត្រូវការនោះទេ " ថេហ្យុងទម្លាក់មុខចុះ តែក៏ងើយមុខឡើងវិញ រួចក៏ដើរចូលទៅក្នុងផ្ទះដោយមិនចាំបាច់ឲ្យជុងហ្គុកអនុញ្ញាតជាមុន

" បងយកផ្កាទៅដាក់ក្នុងថូឲ្យណា " ជុងហ្គុកចងចិញ្ចើមនឹងឫកពារចម្លែកៗរបស់ថេហ្យុង តែក៏មិនហាមឃាត់គេ ពោលគឺនៅឈរអោបដៃមើលថេហ្យុងរៀបចំផ្កាដាក់ក្នុងថូ មុននឹងភ្នែករេសំឡឹងចំម្រាមដៃរបស់ថេហ្យុងទាំងសងខាងដែលមានរបួសគ្រប់ម្រាម

" ដៃរបស់លោកកើតអី? " ជុងហ្គុកក៏រហ័សស្ទុះទៅជិតថេហ្យុងបម្រុងនឹងចាប់ដៃរបស់គេមកមើល តែថេហ្យុងក៏រហ័សជាង ក៏លាក់ដៃរបស់ខ្លួននៅក្រោយខ្នងយ៉ាងលឿន បន្ទាប់ពីរៀបចំផ្កាហើយ

" គ្មានអ្វីនោះទេ "

" ប៉ុន្តែខ្ញុំឃើញដៃលោកមានរបួស "

" គ្រាន់តែរបួសបន្តិចបន្តួចតែប៉ុណ្ណោះ "

" បង្ហាញដៃលោកភ្លាម! "

" គ្មានអ្វីធំដុំនោះទេBUN... "

" សម្តីរបស់ខ្ញុំលោកលែងស្តាប់ហើយមែនទេ? "

" ប៉ុន្តែBUN... "

" ខ្ញុំប្រាប់ឲ្យបង្ហាញដៃលោកភ្លាមថេហ្យុង! " ថេហ្យុងដកដង្ហើមធំមួយដង្ហើម ទើបហុចដៃដែលមានរបួសទាំងសងខាងឲ្យទៅជុងហ្គុកមើល ហើយក៏ត្រូវជុងហ្គុកចាប់កដៃអូសទៅអង្គុយនៅលើសាឡុង

" អង្គុយនៅទីនេះហើយ ហាមទៅណា! " ជុងហ្គុកបញ្ជាដោយសំឡេងកាច មុននឹងនាំខ្លួនចាកចេញពីទីនោះសម្ដៅទៅបន្ទប់របស់គេ រួចក៏ត្រឡប់មកវិញដោយមានប្រអប់ថ្នាំពេទ្យនៅក្នុងដៃ

" ម្រាមដៃលោកទៅត្រូវនឹងស្អី? ម៉េចបានជារបួសគ្រប់ម្រាមបែបនេះ? " ថេហ្យុងមិនឆ្លើយនឹងសំណួរជុងហ្គុក តែក៏សំឡឹងមើលមុខជុងហ្គុកមិនដាក់ភ្នែកនោះឡើយ ឃើញជុងហ្គុកបារម្ភពីគេបែបនេះ គេមានកម្លាំងចិត្តកាន់តែខ្លាំងហើយ យ៉ាងហោចណាស់ជុងហ្គុកក៏នៅមានចិត្តបារម្ភពីគេខ្លះដែរ មិនមែនអស់សោះនោះទេ

" លោកមិនលឺខ្ញុំសួរទេឬ? " ជុងហ្គុកដំឡើងសំឡេងបន្តិច ខណៈកំពុងលាងរបួសឲ្យថេហ្យុងយ៉ាងថ្នមដៃ ព្រោះតែខ្លាចថេហ្យុងឈឺដោយសារតែគេ

" គ្មានអ្វីនោះទេ គ្រាន់តែបងមិនប្រយ័ត្ន គាបដៃនឹងទ្វារតែប៉ុណ្ណោះ " ថេហ្យុងឆ្លើយធម្មតា ទាំងដែលគេកុហកជុងហ្គុកតែប៉ុណ្ណោះ គេម៉េចនឹងអាចប្រាប់ជុងហ្គុកពីការពិតថា គេយកដៃរបស់គេទៅវ៉ៃជញ្ជាំងក៏ព្រោះតែជុងហ្គុកនិយាយថាដៃរបស់គេប្រឡាក់ឈាមកង្វក់ គេសម្លាប់មនុស្សដោយដៃទាំងគូរបស់គេនោះ

" គាបទាំងសងខាងមែនទេ? លោកគិតថាខ្ញុំជាមនុស្សល្ងង់ឬ? " ជុងហ្គុកនិយាយឡើង ងើយមុខសំឡឹងមើលមុខថេហ្យុងចំៗ ក្រោយពីលាបថ្នាំលើម្រាមដៃថេហ្យុងហើយ

" BUNសួរព្រោះតែBUNបារម្ភពីបងមែនទេ? "

" លោកគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ ទោះបីជាលោកស្លាប់បាត់ក៏ខ្ញុំគ្មានអារម្មណ៍អ្វីដែរ គីម ថេហ្យុង " ជុងហ្គុកងើបពីសាឡុង យកប្រអប់ថ្នាំទៅទុកវិញ ដោយទុកឲ្យថេហ្យុងនៅតែឯង ក្តីសង្ឃឹមមុននេះក៏ចាប់ផ្តើមរលាយបន្តិចម្តងៗ

" គ្រប់គ្នាមានតែចង់ឲ្យឯងស្លាប់ប៉ុណ្ណោះ គីម ថេហ្យុង ទោះឯងស្លាប់បាត់ក៏គ្មានអ្នកណាខ្វល់នោះដែរ ព្រោះជីវិតរបស់ឯងគ្មានតម្លៃឲ្យគ្រប់គ្នាត្រូវចង់ចាំឬសោកស្តាយនោះទេ " គេឮពាក្យទាំងនេះឡើងសាំទៅហើយនៅក្នុងជីវិតគេ រហូតដល់គេគិតថាជីវិតរបស់គេពិតជាគ្មានតម្លៃពិតមែន ប៉ុន្តែគេនៅតែចង់រស់នៅ... រស់នៅដើម្បីមនុស្សដែលគេស្រឡាញ់ ទោះបីជាជុងហ្គុកអស់ចិត្តស្រឡាញ់ចំពោះគេក៏ដោយ គេក៏នៅមានកូនរបស់គេដូចគ្នា កូនដែលធ្វើឲ្យគេមានអារម្មណ៍ថាគេមិនបានឯកានៅក្នុងជីវិតនេះ គេរស់នៅគឺដើម្បីចាំកូនរបស់គេ ប្រហែលជាគេរស់នៅដើម្បីចាំទទួលបានក្តីស្រឡាញ់ពីជុងហ្គុកដូចគ្នា ទោះបីជាមានសង្ឃឹមតិចក៏ដោយ ។

To be continued ><
•អរគុណសម្រាប់ការអាន•
^TAEGUKYA^

Continue Reading

You'll Also Like

116K 2.7K 52
Alissa Iris De LeΓ³n the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...
825 82 11
Taehyung top jungkook bottom αž”αž‰αŸ’αž‡αžΆαž€αŸ‹αžαŸ’αž‰αž»αŸ†αžŸαžšαžŸαŸαžšαžαŸ‚ jungkook bottomαž‘αŸαž”αžΎαž˜αž·αž“αž…αŸαŸ‡αž’αžΆαž“αž€αž»αŸ†αž’αžΆαž“αž’αžΈ
1.1M 68.4K 77
The year is 1988, and Finn, Ronan, Becca and Jasper are spending the summer at a reformatory camp located deep in the Alaskan wilderness. The camp, n...
25.7K 901 7
+18 Kim Taehyung & Jeon Jungkook