លោកប៉ា Season2

By KIM-FAA

7.8K 377 15

មនុស្សដែលលោកប៉ាហួងហែងខ្លាំងបំផុត អ្នកដទៃគ្មានសិទ្ធមកត្រួតត្រាជំនួសជាដាច់ខាត More

ភាគ២
ភាគ៣🔞
ភាគ៤

ភាគ១

3.2K 112 2
By KIM-FAA

ស្នេហារវាង លោកប៉ា និង កូនចិញ្ចឹមដ៏គួរឲ្យស្រឡាញ់ គឺនៅតែល្អូនល្អើន ផ្អែមល្ហែម មិនប្រែប្រួលទៅណា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្គាល់ចិត្តគ្នា អ្នកទាំងពីរកាន់តែស្រឡាញ់គ្នាខ្លាំងឡើង និងខ្លាំងឡើង ស្រឡាញ់ស្ទើរតែលេបទុកក្នុងពោះ ដោយសារមាន លោកប៉ា ពូកែថ្នាក់ថ្នម លួងលោម បីបម ឯកូនក៏ពូកែយកចិត្ត ពេលដែលនៅជិតម្តងៗ គឺថាស្អិតរមួត បំបែកមិនចេញ ដែលធ្វើឲ្យគ្រប់គ្នាមានចិត្តច្រណែន លោភលន់ ចង់ស្គាល់រសជាតិស្នេហា ដូចជាគូស្នេហ៍មួយគូនេះដែរ។
....
ឡានសេរីទំនើបមួយគ្រឿងបរសន្សឹមចូលចតទល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃ មិនយូរប៉ុន្មាន ក៏លេចរូបរាងម្ចាស់រាងកាយខ្ពស់ស្រឡះ ឈានជើងចុះចេញមក ខណៈនោះក៏ក្រឡេកឃើញក្មេងច្រមក់ រត់វឹងមកទទួលដោយស្នាមញញឹមកក់ក្តៅ...

«នឹកលោកប៉ាខ្លាំងណាស់»ប្រយោគផ្អែមល្ហែម បន្លឺចេញពីបបូមាត់តូចច្រមិច ធ្វើឲ្យ ជុងហ្គុក ញញឹមក្បួច ហើយសន្ធឹងដៃឱបក្រសោប រាងតូច ដោយអារម្មណ៍ធូរស្រាល ទោះមកពីធ្វើការហត់ខ្លាំងប៉ុណ្ណា ពេលបានស្តាប់ឮសំឡេង កូន តែមួយម៉ាត់ ភាពនឿយហត់ក៏រលាយបាត់អស់មួយរំពេច។

«ប៉ានឹកអូន ជាងអូននឹកប៉ាទៅទៀត»ថាចប់ លោកប៉ា ក៏ឱនថើបថ្ងាស់ ថេយ៉ុង មួយខ្សឺតយ៉ាងត្រជាក់ចិត្ត
«បបូមាត់នេះពូកែនិយាយផ្អែមម្ល៉េះ?»នាយតូច យកដៃទៅស្ទាបបបូមាត់របស់ ជុងហ្គុក តិចៗ ថែមទាំងធ្វើឫកពាញិកញក់ សើចខើចច្រមុះ លិបភ្នែកអស់រលីង នាំឲ្យលោកប៉ា កាន់តែគ្រឺតក្នាញ់ អត់មិនបាននឹងឆ្មក់ថើបថ្ពាល់ទន់ល្មើយ ខ្សឺតៗៗ ថើបមិនចង់លែង រហូត រាងតូច ដាក់បាតដៃទប់ទ្រូងគេហើយដាស់តឿន៖
«អ្ហឹម៎បានហើយប៉ា...ឆាប់ចូលក្នុងទៅ»
«មិនទាន់ឆ្អែតផង»ជុងហ្គុក ងើបមើលមុខ នាយតូច ទាំងមិនអស់ចិត្ត នៅអាល័យថ្ពាល់អូន តែខ្លាចអូនឈឺ អូនខឹង ហើយអូនឈប់ឲ្យថើបទៀត ទើបរហ័សលូកដៃឱបចង្កេះស្តើង និងបណ្តើរ នាយតូច ចូលទៅខាងក្នុង ស្របពេល មេដោះ កំពុងតែចំអាហារពេលល្ងាចនៅក្នុងបន្ទប់ទទួលទទួលទាន។
«លោកប៉ា ញ៊ាំអីហើយឬនៅ?»សួរបណ្តើរ នាយតូច ចាប់អូសដៃនាំ លោកប៉ា សំដៅក្នុងបន្ទប់អាហារបណ្តើរ។
«នៅទេ ប៉ាចាំមកញ៊ាំបាយជាមួយអូន» ជុងហ្គុក តបទាំងលើកដៃក្រសោបស្មា កូនតូច ចូលទៅ ខណៈនោះ មេដោះ ក៏រៀបចំហើយល្មម៖
«អង្គុយត្រង់ប្រុសតូច ថ្ងៃនេះសុទ្ធតែអាហារដែល អ្នកប្រុស ចូលចិត្តទាំងអស់ណា៎»មេដោះ
«អូហ៍ មើលទៅពិសេសណាស់»រាងក្រាស់ លាន់មាត់បែបភ្ញាក់ផ្អើល ថែមទាំងញញឹម ហើយដាក់បង្គុយតុ នៅចំពោះមុខម្ហូបចម្រុះមុខទាំងនោះ ក៏មិនភ្លេចទាញតុមួយទៀតសម្រាប់ឲ្យម្ចាស់ចិត្តតែមួយអង្គុយក្បែរ។
ថេយ៉ុង ញញឹមបិទមាត់មិនជិត ពេលក្រឡេកឃើញ ជុងហ្គុក ដួសម្ហូបដាក់ចានឲ្យ កូន មុន ទើបគេដួសសម្រាប់ខ្លួនឯងតាមក្រោយ ហើយពេលញ៊ាំបានមួយម៉ាត់ក៏ធ្វើមុខដូចជាប់ចិត្តជាមួយនិងរសជាតិ ទើបងាកទៅរក មេដោះ បម្រុងសរសើរថាគាត់ពូកែធ្វើម្ហូប ស្រាប់តែ នាយច្រមក់ នៅខាងឆ្វេងដៃ រហ័សកាត់សម្តីមុន៖
«ម្ហូបឆ្ងាញ់មែនទេប៉ា?» ថេយ៉ុង សួរទាំងចាប់ឱបដើមដៃ លោកប៉ា យ៉ាងយកចិត្តយកថ្លើម ហើយភ្លាមនោះ ជុងហ្គុក ក៏តបតាមត្រង់៖
«អ្អឺម...ឆ្ងាញ់ប្លែកមាត់»
«អាហារដែលអូនធ្វើមុខជាឆ្ងាញ់ប្លែកចឹងហើយ មែនអត់ មេដោះ?»រាងតូច បង្ហាញទឹកមុខជឿជាក់ ថែមទាំងឆ្លៀតងាកទៅសួរ វ័យចំណាស់ គាត់ក៏កក់ក្បាល ចង់ញញឹមបន្តិច សើចបន្តិច ដូចមានអ្វីចង់ប្រាប់ ជុងហ្គុក តែមិនហ៊ាន។
«អូនជាអ្នកចម្អិនមែនទេ?»ជុងហ្គុក សួរបញ្ជាក់ នាយតូច ក៏ងក់ក្បាលតិចៗ ស្រាប់តែខណៈនោះមានអ្នកបម្រើម្នាក់កំពុងលើកកែវទឹកក្រូចដើរចូលមក ហើយនិយាយ៖
«ថ្ងៃនេះកុំបានអ្នកប្រុសតូច ជួយចិតបន្លែ កុំអី មេដោះធ្វើម្ហូបមិនទាន់ទេ បើច្រើនមុខយ៉ាងនេះ ប៉ុន្តែខ្ញុំទាយថារសជាតិនឹងកាន់ឆ្ងាញ់មែនទេអ៊ំ?»តាមត្រង់នាងចង់បានន័យថាម្ហូបឆ្ងាញ់ដោយសារមាន ថេយ៉ុង ជួយចិតបន្លែ ប៉ុន្តែនាងពិតជាគ្មានចេតនាបង្អាប់ទេព្រោះមកក្រោយគេ តែសម្តីរបស់នាងបញ្ជាក់យ៉ាងច្បាស់ថាម្ចាស់ស្នាដៃពិតប្រាកដគឺជាមេដោះ ហើយអ្នកដែលអួតថាធ្វើមុននេះ ស្រាប់តែមុខក្រញ៉ូវភ្លាម ហើយជុងហ្គុក ស្មានតែកូនធ្វើខឹងលេងៗ ក៏និយាយញោះថែមទាំងលួចញញឹមបែបចំអន់លោលេង៖
«ហ្ហឹម បើបែបនេះ ខ្ញុំប្រហែលជាត្រូវយកប្រពន្ធមួយទៀតមកជួយសម្រាលដៃហើយ...»
ប្រាវ៎!!! សម្តី ជុងហ្គុក បង្អាក់ភ្លាមៗ ខណៈ ថេយ៉ុង ទម្លាក់ស្លាបព្រាក្នុងចានមួយទំហឹង ព្រមទាំងស្ទុះក្រោកឈរហើយស្រែកទាំងច្រឡោតតោតតូង៖
«យ៉ាងហោចណាស់អូនក៏អាចដាំទឹក ហើយមេដោះជាអ្នកស្លរ អូនជាជូតចាន ហើយមែដោះជាអ្នកដួសម្ហូប ប៉ាយកប្រពន្ធមួយទៀតមកធ្វើអី? យកមកទុកឲ្យអង្គុយគងទាក់ខ្លាចាំបាយឆ្អិនហ្អែស៎?»ថេយ៉ុង ចាប់ផ្តើមឆេះទ្រូង ខឹងស្ទើរតែស្រក់ទឹកភ្នែក ផ្ទៃមុខឡើងក្រហមងាំង ពេលថាចប់ក៏ក្តាប់ដៃយ៉ាងណែន រួចកញ្ឆក់ខ្លួនដើរចេញ ហើយឡើងទៅបន្ទប់បាត់។
«ហ្ហឹម៎?! ខឹងមែនទែន?»លោកប៉ា ភ្ញាក់ព្រើត អង្គុយសឹងមិនជាប់កៅអី ស្របពេលងាកសម្លឹងផែនខ្នងអ្នកដែលដើរចេញទៅទាំងងរខ្ទឺតដូចមេខ្ទួយ។

ថេយ៉ុង ដើរតន្ត្រំជើង ឌឹបៗៗ លើកម្រាលឥដ្ឋ បើសិនជាផ្ទះឈើវិញ មិនដឹងលាន់ឮខ្លាំងកម្រិតណាទេ ព្រោះមួម៉ៅក្តៅក្រហាយដែល ជុងហ្គុក ចូលចិត្តប្រាប់ថាយកប្រពន្ធមួយទៀត មកនិយាយលេងសើច តែលើកនេះ ក្តៅចិត្តណាស់ ហើយយខឹងខ្លាំងមែនទែន ខឹងដល់ថ្នាក់ចូលទៅក្នុងបន្ទប់របស់ ប៉ា រួចប្រមែប្រមូលខោអាវរបស់ខ្លួនចេញពីទូរអស់គ្មានសល់ នាយតូច ក្តាប់ឱបខោអាវទាំងនោះ ក្រោមទឹកមុខមាំ កាច សាហាវ គួរឲ្យខ្លាច មើលមិនបានឡើយ ហើយខណៈនោះ ជុងហ្គុក ក៏ដើរចូលមកអ្វីដែលគេធ្វើដំបូងបង្អស់គឺលូកដៃឱបចង្កេះ រាងតូច ពីក្រោយ ស្របពេលទម្លាក់ចង្កាពឹងលើស្មាតូច ទាំងឆ្លៀតរុញច្រមុះថើបញល់ញីថ្ពាល់ក្រអូបៗ បានតែបន្តិច នាយតូច ក៏កញ្ជក់ខ្លួនចេញពីរង្វង់ដៃ ហើយដើរខ្ទើតៗ ធ្វើឫកយ៉ាងហំ ទាំងការពិតលួចខាំមាត់បេះបួយនៅក្នុងចិត្ត៖
(ប៉ា ឆាប់ឃាត់អូនភ្លាមណា៎ បើមិនឃាត់ទេ អូននឹងខឹងប៉ាមែនទែនហើយ ៣ ២ ១...)
....ស្ងាត់ឈឹង ជុងហ្គុក ជ្រើសស្ងាត់ ហើយក៏មិនទៅតាម ព្រោះគេស្គាល់ចរិកក្មេងកំហូចនេះច្បាស់ជាអ្នកណាទាំងអស់ ហើយបើពេលកំពុងតែឆេះឆួល គឺប៉ះរលាកដូចភ្លើងអ៊ីចឹង ទុកឲ្យងរសិនទៅ គេលួងមួយភ្លែតបាត់ហើយ រីឯ ថេយ៉ុង ពេលឃើញ លោកប៉ា ធ្វើឫកពាមិនអើពើ មិនឃាត់ មិនឃាំងបែបនេះ នាយល្អិត រឹតតែឆេះដុំលើសដើម ថែមទាំងដើរមិនខ្ចីងាកក្រោយ ធ្វើមាត់ជីបអូចៗដូចកំពុងលួចជេរអ្នកខ្លះ ហើយពេល ថេយ៉ុង ចេញទៅផុត លោកប៉ាសង្ហាក៏ចាប់ផ្តើមប្រឡេះឡេវអាវលើខ្លួន រួចបន្លឺឡើងទាំងញញឹមចុងមាត់តិចៗ៖
«ឲ្យខឹងសិនចុះ ពេលងូតទឹករួច ប៉ានឹងទៅលួងហើយក្មេងក្បាលខូច»

To be continued💕
#ថេយ៍ហ្វា

Continue Reading

You'll Also Like

449K 25.4K 43
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
413K 46.5K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
1.4M 107K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...