"ទំនួលខុសត្រូវ🔞"

By DsFd84

225K 13K 786

Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ More

« ទំនួលខុសត្រូវ »
« ទំនួលខុសត្រូវ🔞»
« ទំនួលខុសត្រូវ »
« ទំនួលខុសត្រូវ »
« ទំនួលខុសត្រូវ 🔞»
« 𝐌𝐲 𝐋𝐨𝐯𝐞 𝐃𝐚𝐝𝐝𝐲🔞 »
« 𝐌𝐲 𝐋𝐨𝐯𝐞 𝐃𝐚𝐝𝐝𝐲🔞»
« 𝐌𝐲 𝐋𝐨𝐯𝐞 𝐃𝐚𝐝𝐝𝐲🔞»
« 𝐌𝐲 𝐋𝐨𝐯𝐞 𝐃𝐚𝐝𝐝𝐲🔞»
« 𝐌𝐲 𝐋𝐨𝐯𝐞 𝐃𝐚𝐝𝐝𝐲🔞»
« បណ្ដាសារស្នេហ៍ពិត💓 »
« បណ្ដាសារស្នេហ៍ពិត💓 »
« ផ្ដើមរឿង »
ភាគ:01« ហាមឃាត់ដំណើរនាងទៅ »
ភាគ:02 « កុំព្យាយាមរកទ្រង់អី »
« វិលរកស្នេហ៍ចាស់💓🌼 »
« រាត្រី𝐇𝐚𝐥𝐥𝐨𝐰𝐞𝐞𝐧🎃🔞»
« +បន្ទប់ពណ៌ស្វាយ🔞🔥💜 »
« +បន្ទប់ពណ៌ស្វាយ🔞🔥💜 »
« +បន្ទប់ពណ៍ក្រហម🔥🔞 »
« +បន្ទប់ពណ៍ក្រហម🔥🔞 »
« ស្វាមីរោគចិត្ត🔞 »
« លោកប៉ាក្មេក🔞 »
« លោកប៉ាក្មេក🔞 »
« លោកប៉ាក្មេក✨ »
« លោកប៉ាក្មេក✨ »
« លោកប៉ាក្មេក💖✨»
« លោកប៉ាក្មេក🔞✨ »
« លោកប៉ាក្មេក✨ »
« លោកប៉ាក្មេក✨ »
« លោកប៉ាក្មេក🔞 »
« លោកប៉ាក្មេក »
"គំនុំស្នេហ៍ប្រពន្ធដើម"
"គំនុំស្នេហ៍ប្រពន្ធដើម"
"គំនុំស្នេហ៍ប្រពន្ធដើម"
"គំនុំស្នេហ៍ប្រពន្ធដើម"

រឿង:« វិលរកស្នេហ៍ចាស់💓🌼 »

3.6K 277 11
By DsFd84

+ភូមិគ្រឹះគីម

« ថេវ៉ុនហា៎...កុំរត់កូន »សម្លេងស្រួសស្រិបរបស់អ្នកមាននាមជាAppaដែលកំពុងដើរពីក្រោយកូនទាំងគ្រវីហាក់ហត់នើយនិងតាមចាប់គេខ្លាំងណាស់។ គីមថេយ៉ុង ជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារគីមដែលសព្វថ្ងៃគេរស់ជាមួយសាម្វីនិងកូនប្រុសម្នាក់ឈ្មោះ ចន ថេវ៉ុន និងអ្នកបម្រើពី2 3នាក់ចំណែកលោកគីមនិងអ្នកស្រីគីមគឺនៅឯក្រៅប្រទេសឯណោះ។

« ខឹកៗ Appa ដេញចាប់វ៉ុនមក »ក្មេងប្រុសតូចល្អិតមានអាយុ2ឆ្នាំ បែរមកសើចស្ញេញដាក់Appaទើបរៀបនិងរត់បន្តតែក៏...។

« អា៎...វ៉ុនប្រយ័ត្នកូន...ដឹប!!ព្រូស៚»ថេយ៉ុង ស្រែកមិនទាន់ផុតផងកាយតូចរបស់អាល្អិតក៏ដួលទៅលើឥដ្ឋយ៉ាងដំណមដោយសារមុននេះគេរត់មិនបានមើលក៏ទៅជល់និងកាយស្រីស្រស់ម្នាក់ស្លៀកពាក់ពណ៍ក្រហមឆេះស៊កអាវសំយិសដល់គល់ដើមទ្រូង កំពុងតែឈរអោបដៃសម្លឹងទៅក្មេងតូចដែលដួលអុកទូទនិងឥដ្ធទាំងពេបមាត់។

« វ៉ុនយ៉ាងមិចហើយកូន »ថេយ៉ុង មិនខ្វល់និងវត្តមាននាងក៏បន្ទន់ជង្គង់ចោតសួរកូនទាំងបារម្ភ។

« កូនមិនអីទេAppa »ថេវ៉ុន គ្រវីក្បាលប្រកែកដាក់Appaកុំឲបារម្ភ កាត់តាមចរិកស្លូតត្រង់ដូចអ្នកជាAppa ទាំងដែលការពិតគេគឺឈឺខ្លាំងណាស់គេមិនមែនមនុស្សដែលអាចទ្រាំបានតែគេជាក្មេង ។

« រត់មិនចេះបើកភ្នែក!! »ស្រីស្រស់ ស្រដីរួចក៏ដើរចូលទៅក្នុងនៅឆ្លៀតយកជើងមកដើរបំបុកស្មារបស់ថេយ៍ទៀតផង។ថេយ៉ុងមិនមាត់គ្រាន់តែសម្លឹងមើលដំណើរនាងបន្តិចក៏បែរមកលើកពរកូនវិញ។

« មីននោះមករកលោកប៉ាទៀតហើយមែនទេAppa? »ថេវ៉ុន សួរទាំងអោនមុខចុះព្រោះតែម្នាក់ក៏មានចម្លើយក្នុងចិត្តរួចទៅហើយ។

« ហឹុម... »ថេយ៉ុង បានត្រឹមក្រហឹមប្រាប់កូនព្រោះតែសំណួរនេះវាមិនមែនជាលើកទីមួយ រូបភាពដែលស្រីទាំងនោះបានជិះជាន់មើលងាយមកលើកូននិងខ្លួនវាក៏មិនមែនទើបនិងកើតមាន គឺវារាប់ភ្លេចទៅបើរាប់តាំងពីគេផ្ដើមពពោះថេវ៉ុនដំបូង អូ..ទេគឺចាប់តាំងពីគេរៀបការបានមួយខែមកម៉្លេះ គឺក្នុងអន្កង់ពេលលោកគីមនិងអ្នកស្រីគីមទៅក្រៅប្រទេស។

« កូនឃ្លានហើយAppa »ថេវ៉ុន ឃើញAppaមុខស្រពោនភ្លាមគេក៏រកនឹកនិយាយអីផ្សេងដើម្បីបន្លប់ ទោះគេក្មេងអាយុទើប2ឆ្នាំតែចិត្តគំនិតរបស់គេដូចមនុស្ស រួចទាំងអារម្មណ៍ផងដែរ។

« តោះចាំAppaទៅយកឲកូន »ថេយ៉ុង តបទៅកូនខណ:ជើងក៏បោះសម្ដៅទៅតុអាហារ។

« មិនអីទេម្ចាស់តូចចាំខ្ញុំលើកមកជូន »នាងថារួចក៏ដើរចូលផ្ទះបាយ នាងជាអ្នកបម្រើមិចនិងអាចឲម្ចាស់ផ្ទះធ្វើខ្លួនឯងបានទៅ។

« Appa តើលោកប៉ានិងមិនចុះមកញាុំអាហារជុំគ្នាជាមួយពួកយើងទេមែនទេ... »ថេវ៉ុន អោនមុខចុះសួរAppaទាំងលួងខាំមាត់សម្រក់ទឹកភ្នែកយ៉ាងកំសត់ ព្រោះបើរាប់មកពេលនេះគេដែលមិនស្គាល់អ្វីដែលជាភាពកក់ក្ដៅដែលលោកប៉ាធំផ្ដល់ឲសូម្បីតែម្ដង សូម្បីតែញាុំអាហារជុំគ្នាជាលក្ខណ:គ្រួសារមានប៉ាតូច ប៉ាធំនិងកូន ក៏មិនដែរកើតមានដែរ គេពិតជាចង់ដឹងណាស់ថាហេតុអីប៉ាគេធ្វើបែបនេះតើគេកើតមកធ្វើគាត់ទាស់ចិត្តឬ ឬគេខុសអ្វី? ហើយបើស្អប់គេណាស់ចឹងសម្លាប់គេចោលទៅ តែគេចង់សុំអ្វីម្យ៉ាងអាចទេផ្ដល់ភាពកក់ក្ដៅ ភាពសប្បាយរីករាយឲមកគេពីនាក់Appaកូនដូចក្រុមគ្រួសារដៃតែងតែធ្វើដាក់គ្នាជាប្រចាំ? ផ្ទុយទៅវិញគេត្រឹមស្រមៃ បានតែស្ដាប់នូវការស្ដីបន្ទោសពីសំណាក់លោកប៉ាដាក់Appaខ្លួន និងការក្បត់នៅនិងមុខក្រុមគ្រួសារ។

« លោកប៉ាមិនបានចុះមកញាុំជាមួយពួកយើងទដ ប្រហែលលោកប៉ារ... »

« លោកប៉ារវល់មែនទេ? »ថេវ៉ុន ងើបមុចសួរទៅAppa
ថ្ពាល់ទាំងគូរដាប់ដោយដំណត់ទឹកភ្នែក លោកប៉ារបស់ពាក្យនេះគេស្ដាប់ឡើងចាំទៅហើយ មានម្ដងណាទេដែលគាត់មិនរវល់ គាត់តែងតែរវល់និងស្រីស្នេហ៍របស់គាត់ជានិច្ច។

« អឹម!! »ថេយ៉ុង មិនអាចនិងអ្វីបានត្រឹមតែលេបទុកនៃការឈឺចាប់និងអារម្មណ៍ខ្លោចផ្សារនៅក្នុងប្រអប់ទ្រូង ក្នុងចិត្តពិតជាអាណិតកូនប្រុសជាពន់ពេក មិនគួរណាគេត្រូវមកលំបាកជាមួយខ្លួនទេ ។មូលហេតុដែលថេយ៉ុងសុខចិត្តមិនមាត់មិន.ករករឿងជាមួយស្វាមីក៏ព្រោះគេយល់ដល់កូន គេគិតថាបើសិនគេបែកបាក់ជាមួយនាយជាស្វាមីហើយកូនអាចនិងខ្វះភាពកក់ក្ដៅ កូនអាចនិងអន់ចិត្តដែលខ្លួនគ្មានប៉ាហៅនិងគេ តែគិតចុះគិតឡើងទោះបីមាននាយជាស្វាមីឬគ្មានស្វាមីក៏គេនិងកូនគ្មានក្ដីសុខនិងភាពរីករាយដដែល បើនាយជាស្វាមីមិនដែលយល់ចិត្តតែងតែនាំស្រីមកក្បត់នៅនិងមុខមិនត្រឹមតែប៉ុណ្ណោះសូម្បីតែបន្ទប់គេងគេរាល់ថ្ងៃនេះក៏ប្រលាក់ទៅដោយកាមតណ្ហាប្រុសស្រីឥតកេរ្តិ៍ខ្មាសស្រែកឃ្លានសេចក្ដីសុខនោះដែរ ហើយបើសួរថាស្វាមីគេតែងតែបណ្ដើរចេញចូលក្នុងផ្ទះរាល់ថ្ងៃនេះគេឈឺចាប់គេអន់ចិត្តទេ ចម្លើយគឺទេ ហេតុអីគេត្រូវអន់ចិត្តបើការរៀបការនេះមិនបានកើតមានដោយសារការស្រឡាញ់ផងនោះ មនុស្សដែលគេស្រឡាញ់មានតែម្នាក់ប៉ុណ្ណោះមនុសដំបូងហើយក៏ជាមនុស្សចុងក្រោយ។

« នេះចាស៎ម្ចាស់តូច អ្នកប្រុសតូច »អ្នកបម្រើនាំគ្នាលើកម្ហូបអាហារមកដាក់លើតុររួចក៏ឈានជើងថយក្រោយទៅឈរនៅកន្លែងម្ខាងទៀត។

« អរគុណ »ថេយ៉ុង បែរមកអរគុណពួកនាងរួចក៏ បែរមកចាត់ចែងអាហារឲកូនញាុំ។

« បងសម្លាញ់ហា៎...អូនឃ្លានហើយ »អង្គុយសុខៗសម្លេងដដែលៗដែលស្ដាប់សាុំនិងច្រចៀកក៏បន្លឺឡើង ខណៈឯស្រីស្រស់កំពុងដើរចុះមកជាមួយអ្នកដែលមាននាមជាស្វាមីខ្លួនជាមួយរឹកពាញិកញ៉ក់។

« តោះបងអូននាំទៅញាុំអាហារនៅខាងក្រៅណា ញាុំនៅទីនេះញាុំមិនចូលនោះទេ »ចន ជុងហ្គូ ដែលមានមានជាស្វាមីគីម ថេយ៉ុងក៏បែរទៅតបនិងមនុស្សស្រីក្បែរដៃរព្រមទាំងបោះពាក្យសម្ដីដៀមដាមទៅកាន់ភរិយាទៀតផង។តែវាសាុំសម្រាប់ថេយ៉ុងទៅហើយ តែកុំគិតថាគេឈឺចាប់និងពាក្យសម្ដីឥតប្រយោជន៍អស់ទាំងនេះឲសោះ។

« សឺត ជុងហ្គូរបស់អូនគួរឲស្រឡាញ់ណាស់ »នាងឮបែរនេះក៏ញញឹមយ៉ាងមានគំនួចមុននិងហក់ទៅថើបនាយបញ្ឈឺថេយ៉ុង។

« តោះយើងទៅ »ថារួចជុងហ្គូបម្រុងនិងឈានជើងដើរចេញហើយតែក៏ទាក់និងពាក្យសម្ដីAppaកូនគេ។

« Appaអាវកូនប្រឡាក់ទឹកម្ទេសហើយ តើពេលបោកគក់ហើយវាអាចដូចដើមវិញទេ »ថេវ៉ុន សួរAppaទាំងពេបមាត់នេះជាអាវដែលគេស្រឡាញ់ខ្លាំងបំផុតដែលជាទីមួយដែលគេទទួលបានពីអ្នកជាប៉ាទោះពេលនោះនាយមិនពេលចិត្តនិងទិញឲក៏ដោយ។

« អាវនៅពេលដែលប្រឡាក់យើងអាចដោះបោកគក់ដើម្បីសម្អាតវាបានណាកូន ទោះពេលខ្លះវាប្រឡាក់ខ្លាំង ខ្លាំងដល់ថ្នាក់យើងសឹងតែចោលវាម្ដងៗទៅហើយតែ យ៉ាងណាយើងក៏នៅតែព្យាយាមអត់ធ្មត់ដុះសម្អាតវា ហើយនៅតែបន្តស្លៀកវាទាំងដែលវានៅមានដាន តែក៏មិនមានន័យថាយើងមិនអាចបោះចោលវាទៅជ្រើសយករបស់ថ្មីដែរ វាដូចទៅនិងមនុស្សយ៉ាងចឹងដែល ធ្វើខ្លួនគ្មានកេរិ៍ គ្មានការខ្មាស់អៀន មុខក្រាស ថោកទាបចូលចិត្តយកខ្លួនទៅប្រឡូកប្រឡាក់និងសំរាម មិនចេះខ្ពើមរអើមនិងរបស់កខ្វក់ ចូលចិត្តតែសាងរូបភាពដដែលៗ កំហុសដដែលៗមិនចេះធុញទ្រាំ មិនចេះខ្វល់និងអារម្មណ៍អ្នកដទៃ កូនត្រូវចាំណាវ៉ុនកំហុសមនុស្សអាចកើតមានច្រើនណាស់ ហើយការអភ័យទោសឲគឺមានតែ3ដងប៉ុណ្ណោះ តែសម្រាប់ចិត្តមនុស្សមិនអាចស្មានដឹងថាគេអស់ទ្រាំនៅពេលណានោះទេ ការអត់ធ្មត់របស់មនុស្សគឺ មានដែនកំណត់!! »ថេយ៉ុង ស្របនិងពាក្យសម្ដីនិយាយតបទៅកាន់កូនគេក៏បែរទៅសម្លឹងមុខជុងហ្គូបន្តិចមុននិងដើរបើកកិតុទាញយកក្រដាសសមួយចេះមក វាគួរតែដល់ពេលហើយ គេមិនអាចឲកូនរស់នៅឃើញរូបភាពបែបនេះរហូតនោះទេ ហើយក៏ដល់ពេលគេត្រូវនាំកូនវិលត្រឡប់ទៅរកលោកប៉ាពិតប្រាដករបស់គេវិញដែរ។

« សញ្ញេទៅ!! »ថេយ៉ុង ហុចក្រដាសឲនាយទងមុខមមនុស្សដែលមិមាត់មិន.កតែដល់.កគេក៏មិនទ្រាំដែរ។

« ហឹុម??? »ជុងហ្គូ សម្លឹងមើលក្រដាសសនិងមុខភរិយាឆ្លាស់គ្នា។

« លិខិតលែងលះសញ្ញេទៅលោកនិងមានសេរីភាពក្នុងការដើរហើ ឬចង់ទៅពពាក់ពពួនជាមួយស្រីណាក៏បាន!!! » ពាក្យសម្ដីថេយ៉ុងនីមួយៗវាពិតជាស្ពឹកខ្លាំងណាស់។

« បាន »ជុងហ្គូ មិនគិតច្រើនក៏លូកយកប៊ិចចេញពីហោប៉ៅសញ្ញេលើក្រដាសសដោយមិនបានអានផ្ទៀងជាមុន ឯស្រីស្រស់ដែលឈរនៅក្បែរនោះក៏បានត្រឹមញញឹមញឹមៗដាក់ថេយ៉ុងដោយសារពាក្យសម្ដីនិយាយប្រាក់កូនគេមិញនេះដូចជះទឹកទាំងកាថោមកកាន់ពួកនាង។

« រួចហើយតោះទៅយើង »ជុងហ្គូ ហុចក្រដាសសឲថេយ៉ុងរួចក៏បណ្ដើរស្រីនោះចេញបាត់។

« ប្រាប់មនុស្សក្នុងក្រុមហ៊ុនថាលោក ចន ជុងហ្គូបានលាលែងពីដំណែងដោយឲចន ជូងហ្គុកជាអ្នកចូលទៅគ្រប់គ្រង់ម្ដងហើយមួយទៀតប្រកាសជាសាធារណ:ថា លោកចន ជុងហ្គូនិងគីម ថេយ៉ុងបានលែងលះគ្នារួចហើយទ្រព្យសម្បត្តិរបស់លោកចន ជុងហ្គូនិងផ្ទេរមកឲចន ថេវ៉ុនដែរជាកូនប្រុសតែម្នាក់ចំណែកទ្រព្យសម្បត្តិរបស់គ្រួសារគីម លោកចន ជុងហ្គូគ្មានសិទ្ធទទួលបានសូម្បីតែមួយបាត!!! »ថេយ៉ុង និយាយប្រកាសក្ដែងៗដាក់អ្នកបម្រើគ្រប់គ្នាដែលគេទើបនិងឲពួកគេចូលមកបម្រើវិញ គេត្រូវទូទាត់ទៅឲនាយវិញមិនឲខ្វះមួយសេននោះទេ ហើយកាលដែលនាយមកក៏មកតែខ្លួនទៅវិញក៏ត្រូវទៅតែខ្លួនដូចគ្នា។

« បាទ/ចាស៎ម្ចាស់តូច »គ្រប់គ្នាតបទាំងខ្លាចរអាលព្រោះមិនដែលឃើញគេមើងម៉ាត់បែបនេះពីមុនមក។

« ហឹុកៗ Appa.... »ថេវ៉ុន ដែលអង្គុយលើកៅអីក៏យំស្រែកហៅAppaទាំងដង្ហក់។

« កុំយំអីវ៉ុន Appaនាំកូនទៅរកមនុស្សម្នាក់ណា »ថេយ៉ុង បន្ទន់ជង្គង់យកដៃជូតទឹកភ្នែកឲកូនទើបលើកពរគេដើរសម្ដៅមករកឡានខ្មៅដែលបើករកចាំរួចជាស្រេច។

« តើយើង ហឹុក..ទៅណាAppa »ថេវ៉ុន ងើបមុខទៅចោតសួរAppaទាំងនៅពេបមាត់នៅឡើយ។

« យើងទៅប៊ូសាន ទៅរកលោកប៉ារបស់កូន »ឮបែបនេះថេវ៉ុនក៏ស្ងាត់មាត់ឈប់យំបន្តមុននិងងើបមុខទៅសួរAppa។

« ហឹុម ប៉ា?? »ថេវ៉ុន ទៅរកប៉ាឬ ចុះក្រែងមុននេះពួកគាត់បានសញ្ញេលែងលះគ្នាហើយមិនចឹង?។

« មែនហើយប៉ា យើងទៅរកប៉ាជុង »

[ To Becontinue 🐾✨] សុំទោសណាផុសឲមិនបានចប់ទេស្អែកទើបចប់🌼💜

Continue Reading

You'll Also Like

10.6K 1.4K 63
ဖတ်ကြည့်နော်🥰🥰
71.4K 4.1K 16
"មកពីអូនស្រលាញ់ទើបប្រចណ្ឌបង..ហ្ហឹក! បងធុញអូនណាស់មែនទេបើបងធ្វើចរឹកត្រឹមត្រូវអូនក៏មិនទៅរករឿងបងដែរ ..ថ្ងៃណាមួួយអូននឹងលែងបង្ហាញមុខនៅចំពោះមុខបងលែងប្រចណ្ឌប...
53.6K 4.2K 59
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
32.7K 2.6K 72
ဖတ်ကြည့်နော်😉😉