« វិលរកស្នេហ៍ចាស់💓🌼 »

3.9K 296 15
                                    

+ភាគបញ្ចប់

ថេយ៉ុងញញឹមស្រស់ដាក់កូនប្រុសទើបប្រាប់ឲតាក់កុងឡានបើកចេញទៅ ខណ:នៅតាមផ្លូវថេវ៉ុនបានគេងលង់លក់ក្នុងរង្វង់ដៃAppa ចំណែកឯថេយ៉ុងកំពុងតែបែរទៅសម្លឹងមើលទេសភាពយ៉ាងល្អត្រកាលតាមកញ្ចក់ឡាន ក្នុងចិត្តក៏កំពុងតែភ័យអៗខ្លាចថាទៅដល់មិនបានជួបមនុស្សដែលខ្លួនស្រឡាញ់ ខ្លាចថាគេមិនចាំខ្លួន ខ្លាចថាគេមានអ្នកថ្មី និយាយទៅថេយ៉ុងពេលនេះគេសម្បូរទៅដល់អារម្មណ៍ភ័យខ្លាចខ្លាំងណាស់។

« មិនថាយ៉ាងណាអូនក៏ត្រូវទៅរកបងដែរជុង ដល់ពេលដែលអូនត្រូវធ្វើតាមចិត្តនិងបេះដូងខ្លួនឯងហើយ ណាមួយកូនយើងគេធំហើយគេត្រូវដឹងថានរណាជាប៉ាពិតប្រាកដរបស់គេ »

+ប៊ូសាន

ឡានស៊េរីទំនើបបានមកឈប់នៅខាងមុខផ្ទះមួយខ្នងដែលនៅដាច់ដោយឡែកពីគេឯង ឯខាងមុខផ្ទះក៏មានការរៀបចំតុបតែងយ៉ាងស្អាត មានដើមផ្ការដាំអមសងខាងផ្លូវចូលរហូតដល់មាត់ទ្វារមើលទៅវាពិតជាគួរឲចង់រស់នៅខ្លាំងណាស់។

« មកដល់ហើយម្ចាស់តូច »តាក់កុងឡាន ដើរមកបើកទ្វារឲគេ ទើបថេយ៉ុងប្រញាប់លើកពរថេវ៉ុនចុះពីលើឡានខណ:កូនប្រុសនៅគេងលង់លក់នៅឡើយ។

« ពូទៅវិញចុះ ខ្ញុំនិងកូននិងនៅទីនេះរហូតដល់ដោះស្រាយរឿងរួច ចំណែករឿងប៉ាម៉ាក់ចាំពេលខ្ញុំទៅវិញចាំនិយាយគ្នា »ថេយ៉ុង

« បាទ »គាត់មិនតបច្រលនក៏ឡើងឡានបើកចេញទៅ ដោយទុកឲAppaនិងកូនតូចនៅឈរម្នាក់ឯង។ ថេយ៉ុងក្រោយឃើញឡានបើកចេញទៅហើយគេក៏បែរមកអូសវ៉ាលីសំម្លៀកបំពាក់ដើរចូលទៅឯដៃម្ខាងទៀតក៏ព្យាយាមអោបកូនកុំឲធ្លាក់។

« ហឹុម...ទ្វារអត់កិបសោរទេ? »ថេយ៉ុង មកដល់មាត់ទ្វារក៏ឃើញថាមិនបានកិបសោរនោះទេម្ចាស់ផ្ទះគ្រាន់តែដាក់បញ្ឆោត។

*ក្រាក៚ ទ្វារបានរបើកឡើងដោយប្រអប់ដៃតូចស្រលោនរបស់ថេយ៉ុង ជំហានមួយៗសន្សឹមៗបានបោះចូលមកក្នុងផ្ទះថ្នមៗខណ:ឯកែវភ្នែកក៏ចេះតែសម្លឹងមើលទៅជុំវិញបរិវេណនោះក៏ប្រទះនិងកន្លែងមួយធ្វើឲគេទប់ទឹកភ្នែកមិនជាប់ភ្លាមៗ តែក៏រហ័សបែរទៅរកកន្លែងផ្សេងវិញមុននិងទុកវ៉ាលីមួយកន្លែងសិនទើបយកថេវ៉ុនឲគេងលើសាឡុង។

"ទំនួលខុសត្រូវ🔞"Where stories live. Discover now