ស្នេហាមួយនេះដើម្បីសងសឹក_វគ្គ៣...

By taylornovel2021

1K 2 0

ឆាយយាន&ម៉ុងលៀន More

ផ្តើម
១០
១១
១២
១៣
១៤
១៥
១៦
១៧
១៨
១៩🔞
២០🔞
២១🔞
២២
២៣🔞
២៤🔞
២៥🔞
២៦
២៧🔞
២៨
២៩🔞
៣០
៣១
៣២🔞
៣៣
៣៤
៣៥
៣៦
៣៨
៣៩
៤០
៤១
៤២🔞
៤៣
៤៤+៤៥🔞

៣៧

22 0 0
By taylornovel2021

💥៣៧. ដំណឹងរៀបការ
{ការសងសឹកលើកចុងក្រោយនឹងមកដល់}

(ត)

ឆាយយានខលទៅស៊ុនជីវិញ យូរទាល់តែទូរស័ព្ទជិតដាច់ ក៏មានអ្នកលើក តែជាអ្នកផ្សេង

[ជម្រាបសួរ]

[លេខទូរស័ព្ទស៊ុនជីមែនទេ?] ឆាយយានចម្លែកចិត្ត ដែលអ្នកផ្សេងលើក

[ចាស! លោកត្រូវជាអ្វីនឹងអ្នកជំងឺដែរ? ខ្ញុំឃើញលេខនេះត្រូវបានខលចេញចុងក្រោយ!]

[ខ្ញុំជាមិត្ត! ស៊ុនជីកើតអី?]

[នាងត្រូវបានទទួលរងអំពើហិង្សារាងកាយ ត្រូវគេដាក់ថ្នាំសម្រើក រំលោភបូក...ពេលនេះនៅមន្ទីរពេទ្យ]

ឆាយយានតក់ស្លុត អ្នកណាធ្វើបាបស៊ុនជីដល់ថ្នាក់នេះ? ម៉ុងលៀនដែលស្តាប់ឮព្រោះឆាយយានបើកសម្លេង នាងមានចិត្តអាណិតខ្លះដែរ នាងនោះទៅផ្ចាញ់ផ្ចាលអ្នកណាទៀតហើយ?

[អ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដោយសាររាងកាយបានចាក់ថ្នាំរក្សាសម្រស់លើសកម្រិត ពេលមកប៉ះការវាយដំធ្វើឱ្យគ្រាំគ្រាខ្លាំង....] ពេទ្យរៀបរាប់ចប់ ឆាយយាននិយាយអរគុណហើយចុចបិទ

ឆាយយានមើលមកម៉ុងលៀន គេចង់ទៅមើលស៊ុនជី ព្រោះយ៉ាងណាជាមនុស្សធ្លាប់ស្គាល់គ្នា

"ខ្ញុំដឹងថាលោកចង់ទៅមើលនាង! បើលោកទៅ... យើងមិនចាំបាច់រៀបការទេ" ម៉ុងលៀននិយាយមុន។ នាងកំពុងផ្តល់ជម្រើសឱ្យគេ ព្រោះរឿងដែលនាងធ្វើជាបន្ត មិនល្អប៉ុន្មានទេ។

"ហ្កាហ្សា...!" ឆាយយានហៅនាង

"ខ្ញុំមិនបង្ខំលោកទេ!" ម៉ុងលៀនសុំអាត្មានិយម ព្រោះនាងមិនចូលចិត្តស៊ុនជីខ្លាំង នាងជាអ្នកយករូបស៊ុនជីជាមួយរ៉ូបឺត ផ្ញើឱ្យឆាយាន។

លៀនណាប្អូនស្រីរបស់នាងកំពុងឈឺចាប់ រហូតដល់មានសំពាធផ្លូវចិត្ត ពួកគេបែរជាមានក្តីសុខ។ រឿងនេះត្រូវតែជម្រះ

"ខ្ញុំមិនទៅទេ ព្រោះខ្ញុំស្រឡាញ់នាង! ខ្ញុំរើសនាង" ឆាយយានថើបថ្ពាល់ម៉ុងលៀន ព្រោះយ៉ាណាគេនិងស៊ុនជីចប់គ្នាទៅហើយ។

+មន្ទីរពេទ្យ

ស៊ុនជីមានរបួសពេញរាងកាយ មុខឡើងហើម ស្បែកដូចមនុស្សចាស់។ នាងនិយាយទៅកាន់គ្រូពេទ្យតិចៗ

"គេមកទេ?" ស៊ុនជីសង្ឃឹមថាបានជួបឆាយយាន គេមិនបោះបង់នាងចោល

"គេមិននិយាយអីទេ!" ពេទ្យប្រាប់។ តារាល្បី មិនគួរធ្លាក់ខ្លួនដល់ដំណាក់កាលនេះសោះ

"អ្នកនាងចង់ប្តឹងទេ រឿងក្តីអំពើហិង្សាបែបនេះ អ្នកនាងអាចឱ្យខាងនោះជាប់គុកមួយជីវិតបាន"

"កុំអី...!" ស៊ុនជីខ្លាចរូបភាពនាងត្រូវយកទៅបង្ហាញ ព្រោះនាងត្រូវថ្នាំមើលទៅមិនដូចជាការចាប់បង្ខំ

"តើខ្ញុំដូចដើមវិញទេ?" ស៊ុនជីបារម្ភពីមុខមាត់

"ខ្ញុំមិនធានាដែរ រឿងនេះត្រូវនិយាយជាមួយផ្នែកខាងរក្សាស្បែក តែដំបូងអ្នកនាងត្រូវព្យាបាលរបួសឱ្យជាសិន។ ស្បូនអ្នកនាងមានបញ្ហា ត្រូវកាត់ចេញ...." ពេទ្យនិយាយរៀបរាប់ តែស៊ុនជីមិនបានស្តាប់ ភ្នែកនាងឡើងស្លឺទៅលើ។

__________

ដំណឹងរៀបការរបស់ឆាយយាន និងម៉ុងលៀនត្រូវបានប្រកាស ល្បីមិនខុសពីរឿងអ្នកមានឥទ្ធិពល ព្រោះ...

១. ឆាយយានធ្លាប់ជាសង្សារស៊ុនជី សេពគប់ច្រើនឆ្នាំ សុខៗ មានរឿងជនទី៣ រួចបែកគ្នា មួយរយៈចុងក្រោយឃើញទៅណាមកណាជាមួយគ្នាវិញ គិតថាត្រូវគ្នាហើយតើ
២. មិនដែលមានអ្នកណាស្គាល់ហ្កាហ្សាឡើយ មិនដឹងថាកូនក្រមុំជាអ្នកណា
៣. រៀបការទាន់ហន់
៤. លេខាឈុន និងលោកចាងតក់ស្លុតខ្លាំងដែលលោកប្រធានរៀបការជាមួយស្រីដែលនៅពីក្រោយរឿងក្រុមហ៊ុនរលំ។ លោកចាងនៅគិតថាគាត់បានដេកជាមួយម៉ុងលៀន
៥. ឡាឡា...ស្រីដែលបានជួល ភ្ញាក់បំផុតដែលម៉ុងលៀនទៅរៀបការជាមួយឆាយយាន
៦. ការរៀបការនេះ ដឹងដល់ហ្សង់ និងលីលីដែរ
៧. ស៊ុនជីនៅមន្ទីរពេទ្យ ដែលកំពុងកើតជំងឺផ្លូវចិត្តដឹងរឿងនេះដូចគ្នា

+ខុនដូរហ្សង់

"ម៉ុងលៀនគិតធ្វើអីនៀក?" លីលីមិនយល់

"បងមិនដឹងទេ ហ្កាហ្សាប្រាប់ឱ្យយើងនៅស្ងៀម" ហ្សង់ឱបប្រពន្ធ

"តែនាងកំពុងលង់ខ្លួនជ្រៅ ប្រយ័ត្នដកមកវិញមិនបាន"

"អូនមិនបានឃើញសភាពលៀនណា បើអូនមានប្អូនស្រី អូនប្រហែលសងសឹកដូចគ្នា" សម្តីហ្សង់ធ្វើឱ្យលីលីបិទមាត់

"យើងនៅស្ងៀមទៅ...បងក៏បារម្ភដែរ!" ហ្សង់លួងលោមប្រពន្ធ

"ចាស...!"

+មន្ទីរពេទ្យ

"ហ៊ឹកៗ...មិនពិត..."

ប្រាវ! ប្រាវ! ស៊ុនជីយំបោកប្រាស់របស់របរ នាងមិនចង់ធ្វើជាអ្នកចាញ់ទេ ឆាយយានត្រូវតែជារបស់នាង

"បានហើយអ្នកនាង!" ពេទ្យចូលមកហាម

"ទាក់ទងទៅឆាយយានឱ្យខ្ញុំ គេត្រូវតែមកមើលខ្ញុំ គេមិនអាចរៀបការបានទេ អាយយយ៎..." ស៊ុនជីស្រែក បញ្ចេញធាតុពិត ទាល់តែពេទ្យញញើត

"អ្នកនាងធ្វើបែបនេះមិនបាន គេកំពុងតែជិតរៀបការហើយ" ពេទ្យនិយាយតឿនសតិ

"អាកកក...មិនពិត...ឆាយយានត្រូវតែជារបស់ខ្ញុំ..." ស៊ុនជីឡូឡារហូតពេទ្យចាក់ថ្នាំរម្ងាប់សតិឱ្យ។

+ហាងសម្លៀកបំពាក់

ឆាយយាននាំអនាគតកូនក្រមុំមកលឈុតរៀបការ គេសប្បាយចិត្តមិនដឹងនិយាយយ៉ាងម៉េចឱ្យត្រូវ រំភើបទាល់តែញាប់ញ័របេះដូង។ ម៉ុងលៀនក៏ដូចគ្នា នាងញាប់ញ័រខ្លាំងណាស់ រន្ធត់ទៀតផង។

"កូនក្រមុំមកហើយ!" ជាងប្រាប់។ ឆាយយានមើលភ្លឹក នាងស្រស់ស្អាតណាស់ គេនៅក្នុងឈុតកូនកំលោះអង្គុយរង់ចាំជាស្រេច។

ឆាយយានសង្ហាដូចគ្នា ម៉ុងលៀនរំភើបចិត្ត បើជាពិធីរៀបការពិតប្រាកដ តើនឹងល្អយ៉ាងណា? ប្រុសកំលោះដើរមកជិត ហើយលុតជង្គុង់មុខនាង គេចាប់ដៃស្រលនមកថើប ហើយពាក់ចិញ្ចៀនពេជ្រឱ្យ

"បងសប្បាយចិត្តណាស់!" គេញញឹមដាក់នាង

ម៉ុងលៀនរលេងរលោងទឹកភ្នែក លើកឆាយយានឱ្យឈរ ដើរចូលក្នុងរង្វង់ដៃគេ។ ជាងធ្វើមុខធ្វើសក់នាំគ្នាទះដៃឱ្យ ជាគូស្នេហ៍ដែលស័ក្តិសមគ្នាខ្លាំងណាស់

"សប្បាយចិត្តមែនទេ?" ឆាយយានជូតទឹកភ្នែកឱ្យ។ ម៉ុងលៀនគ្រាន់តែញញឹមងក់ក្បាល អួលណែនក្នុងចិត្ត។

"បងនឹងមើលថែអូន ហ្កាហ្សា!" ឆាយយានថើបសក់នាង

មកដល់ពេលនេះទៅហើយ គេនៅតែមិនទាន់ស្គាល់ឈ្មោះពិតរបស់នាង។

+ខុនដូ

ឆាយយានញញឹមមានន័យដាក់ម៉ុងលៀន ប៉ុន្តែនាងយកដៃបិទមុខគេ

"កុំណា...ចាំរៀបការរួច" ម៉ុងលៀនហាម

"បាទ...!" ឆាយយានធ្វើជាងរង៉ក់ដូចក្មេង បន្ទាប់មកផ្តួលខ្លួនគេងកើយភ្លៅម៉ុងលៀន

"យើងគិតទៅហាន់នីមូននៅឯណា!" ឆាយយានគិតដល់អ្វីដែលមិនទាន់មកដល់

"យើងមិនទាន់រៀបការទេ" ម៉ុងលៀនអង្អែលសក់ទេតិចៗ

"ពីរអាទិត្យទៀតយើងរៀបការហើយណា!" គេឃើញថានាងមិនសូវគិតរឿងរៀបការរួចទេ។ ម៉ុងលៀនប្រញាប់បកស្រាយ

"ខ្ញុំទៅណាក៏បានដែរ ឱ្យតែកន្លែងនោះមានលោក!" ម៉ុងលៀនញញឹមប្រាប់។ ពាក្យនេះគ្រប់គ្រាន់សម្រាប់ឆាយយានសប្បាយចិត្ត

"បាទ!"

គូស្នេហ៍កំពុងនិយាយគ្នា ទូរទស្សន៍បានផ្សាយពីអ្នកជំងឺម្នាក់ លោតពីលើអគារសម្លាប់ខ្លួន។

"ស៊ុនជី!!" ពួកគេនិយាយព្រមគ្នា។ ស៊ុនជីបញ្ចប់ជីវិតដោយខ្លួនឯង។

"លោកនៅស្រឡាញ់នាងទេ?" ម៉ុងលៀនសួរ

"អត់ទេ! កាលពីមុនអាចជាការឈ្លក់វង្វេងច្រើនជាង!" ឆាយយានមានមុខស្មើ

"លោកអាចកំពុងតែឈ្លក់វង្វេងនឹងខ្ញុំដូចគ្នា" ម៉ុងលៀនគិតថាបែបនោះ ពាក្យថានាងមុនដូចលៀនណា វាចាំជាប់ពេញខួរក្បាលនាង

"បងស្រឡាញ់អូនពិតមែន!" ឆាយយានបញ្ជាក់

"យើងមកដល់ដំណាក់កាលរៀបការហើយណា យើងកំពុងសាងគ្រួសារជាមួយគ្នា!" គេនិយាយឱ្យនាងយល់បន្ថែម

"ចាស!" ម៉ុងលៀនងក់ក្បាលទទួល មិននិយាយអី

#ប្រលោមលោកថេល័រ

Continue Reading

You'll Also Like

38.8K 439 16
เมื่อความรักจะไม่ได้มีแค่สองเราอีกต่อไปแต่ จะเป็นสามคนซึ่งเรื่องของสายเลือดพี่น้องก็เข้ามาพัวพันเมื่อพี่น้องทั้งสองมีเจ้าของหัวใจคนเดียวกัน นายเอกของ...
92K 7.7K 85
នេះជាសៀវភៅប្រជុំរឿងភាគប្រលោមលោកBLរបស់BTS គូVKook Yoonminណាណប់ចិត្ត។ រឿងដែលអេតមីនបានសរសេរ ១សង្រ្គាមស្នេហា (បាន១១ភាគ ហេីយនឹងត្រៀមចេញជាសៀវភៅលក់ខែ៥នេះ) ២...
4.9K 152 22
ការបោះបង់ក្ដីស្រលាញ់គឺធំធេងណាស់ទោះដឹងហើយថាខ្លួននិងត្រូវឈឺចាប់ពេលដែលបាត់បង់គេហើយកានតែឈឺចាប់ពេលដែលយកដៃទាំងពីរបស់ខ្លួនទៅបំផ្លាញ់បេះដូចខ្លួនឯងនិងមនុស្សដែ...
4.2K 499 27
ဆိုးတာလဲမင်း အမြင်ကပ်ဖို့ကောင်းတာလဲမင်း မုန်ဖို့ကောင်းတာလဲမင် ပြီးတော့ငါ့ကိုပျော်ရွှင်မှုပေးတဲ့တစ်ဦးတည်သောသူလဲမင်းပဲ☀️🌻