៣៧

22 0 0
                                    

💥៣៧. ដំណឹងរៀបការ
{ការសងសឹកលើកចុងក្រោយនឹងមកដល់}

(ត)

ឆាយយានខលទៅស៊ុនជីវិញ យូរទាល់តែទូរស័ព្ទជិតដាច់ ក៏មានអ្នកលើក តែជាអ្នកផ្សេង

[ជម្រាបសួរ]

[លេខទូរស័ព្ទស៊ុនជីមែនទេ?] ឆាយយានចម្លែកចិត្ត ដែលអ្នកផ្សេងលើក

[ចាស! លោកត្រូវជាអ្វីនឹងអ្នកជំងឺដែរ? ខ្ញុំឃើញលេខនេះត្រូវបានខលចេញចុងក្រោយ!]

[ខ្ញុំជាមិត្ត! ស៊ុនជីកើតអី?]

[នាងត្រូវបានទទួលរងអំពើហិង្សារាងកាយ ត្រូវគេដាក់ថ្នាំសម្រើក រំលោភបូក...ពេលនេះនៅមន្ទីរពេទ្យ]

ឆាយយានតក់ស្លុត អ្នកណាធ្វើបាបស៊ុនជីដល់ថ្នាក់នេះ? ម៉ុងលៀនដែលស្តាប់ឮព្រោះឆាយយានបើកសម្លេង នាងមានចិត្តអាណិតខ្លះដែរ នាងនោះទៅផ្ចាញ់ផ្ចាលអ្នកណាទៀតហើយ?

[អ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដោយសាររាងកាយបានចាក់ថ្នាំរក្សាសម្រស់លើសកម្រិត ពេលមកប៉ះការវាយដំធ្វើឱ្យគ្រាំគ្រាខ្លាំង....] ពេទ្យរៀបរាប់ចប់ ឆាយយាននិយាយអរគុណហើយចុចបិទ

ឆាយយានមើលមកម៉ុងលៀន គេចង់ទៅមើលស៊ុនជី ព្រោះយ៉ាងណាជាមនុស្សធ្លាប់ស្គាល់គ្នា

"ខ្ញុំដឹងថាលោកចង់ទៅមើលនាង! បើលោកទៅ... យើងមិនចាំបាច់រៀបការទេ" ម៉ុងលៀននិយាយមុន។ នាងកំពុងផ្តល់ជម្រើសឱ្យគេ ព្រោះរឿងដែលនាងធ្វើជាបន្ត មិនល្អប៉ុន្មានទេ។

"ហ្កាហ្សា...!" ឆាយយានហៅនាង

"ខ្ញុំមិនបង្ខំលោកទេ!" ម៉ុងលៀនសុំអាត្មានិយម ព្រោះនាងមិនចូលចិត្តស៊ុនជីខ្លាំង នាងជាអ្នកយករូបស៊ុនជីជាមួយរ៉ូបឺត ផ្ញើឱ្យឆាយាន។

លៀនណាប្អូនស្រីរបស់នាងកំពុងឈឺចាប់ រហូតដល់មានសំពាធផ្លូវចិត្ត ពួកគេបែរជាមានក្តីសុខ។ រឿងនេះត្រូវតែជម្រះ

"ខ្ញុំមិនទៅទេ ព្រោះខ្ញុំស្រឡាញ់នាង! ខ្ញុំរើសនាង" ឆាយយានថើបថ្ពាល់ម៉ុងលៀន ព្រោះយ៉ាណាគេនិងស៊ុនជីចប់គ្នាទៅហើយ។

+មន្ទីរពេទ្យ

ស៊ុនជីមានរបួសពេញរាងកាយ មុខឡើងហើម ស្បែកដូចមនុស្សចាស់។ នាងនិយាយទៅកាន់គ្រូពេទ្យតិចៗ

ស្នេហាមួយនេះដើម្បីសងសឹក_វគ្គ៣ (ចប់)On viuen les histories. Descobreix ara