មមាចប្រលែងភ្លើង🔥

By Arielkim13

7.7K 1K 98

Park jimin X jeon jungkook More

Eipsode 1
Eipsode 2
Eipsode 3
Eipsode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 8
Eipsode 9
Eispode 10
Eipsode 12
Eipsode 13
Eipsode 14
Eipsode 15
Eipsode 16
Eipsode 17
Eipsode 18
Eipsode 19
Eipsode 20

Eipsode 11

238 53 6
By Arielkim13


« ជីមីនយ៉ាងមិចហើយការសម្ភាសន៍? »ហូស៊ុកសួរទៅកាន់ជីមីនដែលកំពុងលើកកែវកាហ្វេផឹកព្រោះពេលនេះពួកគេកំពុងស្ថិតនៅហាងកាហ្វេមួយក្បែរសកលវិទ្យាល័យដែលពួកគេរៀន។

« ហឹមគឺមិនដឹងថាជាប់អត់ទេបើលោកពូគាត់.... »ជីមីននិយាយបានតែប៉ុណ្នឹងក៏ឈប់និយាយព្រោះមានអារម្មណ៍ថាអន់ចិត្តតិចតួចដែល ។

« ជីមីនហា៎យើងថាឈប់ទៅ!...បីខែហើយឯងមិនហត់ខ្លះទេឬ?របស់ខ្លះមិនមាននិស្ស័យជាមួយយើងទោះយើងខំប្រឹងយ៉ាងណាក៏វាមិនអាចមកជារបស់យើងបានដែលតាមមើលលោកពូជុងដូចជាមិនមែនជាមនុស្សដែលអាចលេងសើចបានទេយើងថាបញ្ឈប់ត្រឹមនឹងគឺទាន់ពេល »ហូស៊ុកនិយាយណែនាំព្រោះខ្លាចជីមីនផុងខ្លួនជ្រៅ ។

« យើងមិនបានលេងសើចជាមួយគាត់ទេតែយើងពិតជាចង់ឲគាត់ងាកមកមើលឃើញយើងខ្លះប៉ុណ្ណោះតើខុសដែលឬ? »ជីមីនតបផាំងទាំងការមិនសុខចិត្តដែលមិត្តខ្លួនមិនគាំទ្រខ្លួនហើយបែរជាន់ថែមដូច្នេះ ។

« ចុះគិតថាគាត់អាចទេ?ពេលនេះគាត់មានមនុស្សដែលស្រលាញ់ហើយគាត់មិនអាចងាកមកមើលឃើញឯងបានទេ! »ហូស៊ុក

« ហ្ហើយបានហើយឈប់និយាយរឿងនឹងទៅ! »ជីមីនតបទាំងងាកមុខចេញទៅមើលអ្វីផ្សេងធ្វើប្រងើយឲតែនិយាយដល់រឿងជុងហ្គុកមានមនុស្សដែលស្រលាញ់រួច ។

« អូ៎និយាយអញ្ចឹងឆុងហូមានប្រាប់ពីកម្មវិធីនៅផ្ទះរបស់គេទេ? »ហូស៊ុកសួរបង្វែររឿង

« ហឹមប្រាប់តាស៎ថ្ងៃស្អែកនេះត្រូវទេ? »ជីមីន

« អឹមត្រូវហើយយើងបានសួរគេដែលថាកម្មវិធីអីតែគេអត់ប្រាប់ »ហូស៊ុក

« ហ្ហើយកម្មវិធីអីក៏កម្មទៅសំខាន់យើងបានជួបលោកពូ! »ជីមីនតបទាំងញញឹមញញែមធ្វើឲហូស៊ុកធ្វើភ្នែកស្លឺទាំងហួសចិត្តនិងមិត្តខ្លួន ។

« ងប់ងុលថ្នាក់េនះឬផាកជីមីន? »ហូស៊ុកសួរទាំងពេបមាត់ចំពោះមិត្តខ្លួនដែលមិនគិតអីក្រៅពីលោកពូ ។
« ពេលឯងមានស្នេហាឯងនឹងយល់ហើយ »ជីមីនបកឲវិញឡើងហូស៊ុកគាំងឈឹងតែម្ដង ។

                 .................

ភូមិគ្រឹះចន
ពេលនេះមនុស្សក្នុងភូមិគ្រឹះក៏កំពុងមាមាញញឹកក្នុងការរៀបចំតុបតែងសម្រាប់កម្មវិធី ដែលនឹងចាប់ផ្ដើមឡើងនៅល្ងាចនេះ ។

« លោកប្រុសនេះកាហ្វេ »មេដោះលីដើរចូលមកដាក់កាហ្វក្បែរតុជុងហ្គុកដែលអង្គុយអានកាសែតថ្នមៗរួចប្រាប់ទៅកាន់នាយយ៉ាងពិរោះស្រទន់ ។

« អរគុណ! »ជុងហ្គុកតបទាំងទឹកមុខស្មើទៅកាន់អុំលីវិញ។ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យថែមទាំងជាថ្ងៃនៃកម្មវិធីរបស់គេនិងឆេយ៉ុនទៀតទើបបានជាគេមានពេលទំនេរអង្គុយអានកាសែតនៅផ្ទះទាំងព្រឹកដូច្នេះ ។

« អរុណសួស្ដីលោកប៉ា! »រំពេចនោះឆុងហូក៏ដើរចូល មកទាំងស្លៀកពាក់យ៉ាងសមសួនហាក់បំប្រុងនឹងចេញទៅក្រៅ ។

« ហុឹម!...ឆុងហូទៅណាមែនទេកូន? »ជុងហ្គុកសួរទៅកាន់កូនប្រុសហើយលើកកែវកាហ្វេមកក្រេប។

« បាទគឺអត់ទេ!ខ្ញុំគិតថានឹងទៅបង្ហើយការងារខ្លះនៅឯក្រុមហ៊ុនរួចត្រឡប់មកវិញនៅពេលល្ងាចនេះ »ឆុងហូតបរីឯជុងហ្គុកលឺដូច្នេះក៏ញញឹមបែបមានមោតនភាពចំពោះកូនប្រុសដែលខិតខំប្រឹងប្រែងចំពោះក្រុមហ៊ុនដូច្នេះទាំងថ្ងៃនេះជាថ្ងៃសម្រាកសោះ ។

« មិនបាច់ខំពេកក៏បានដែល!...តែប៉ាក៏សប្បាយចិត្តដែលឃើញកូនយកចិត្តទុកដាក់នឹងការងារដូច្នេះ »ជុងហ្គុក

« បាទលោកប៉ា!....អញ្ចឹងខ្ញុំទៅសិនហើយ »ឆុងហូតបរួចក៏ដើរចាកចេញទៅរីឯជុងហ្គុកមិនគិតច្រើនក៏បន្ដអានកាសែតបន្ដទៀត ។

..........................

      យប់៚
ជាពេលដែលកម្មវិធីត្រូវបានចាប់ផ្ដើមភ្ងៀវដែលជុងហ្គុកនិងឆេយ៉ុនអញ្ជើញមកសុទ្ធតែជាមនុស្សដែលស្និតស្នាលនឹងគ្នាតែប៉ុណ្នឹងឯង ។

« ឯងគិតច្បាស់ហើយថាចង់រៀបការ? »ណាមជុនសួរទៅកាន់មិត្តត្រង់ៗព្រោះដឹងច្បាស់ពីគោលបំណងនៃកម្មវិធីល្ងាចនេះ។

« មិចក៏សួរជុងហ្គុកអញ្ចឹង?ឬឯងគិតថាឆេយ៉ុនមិនសាកសម? »ថេយ៉ុងដែលជាបងប្រុសខាងស្រីលូកមាត់និយាយជំនួសជុងហ្គុកទាំងហួសចិត្តនិងសំនួរណាមជុន ។

« មិនមែនអញ្ចឹងទេវើយ!..យើងគ្រាន់តែមើលទៅជុងហ្គុកវាដូចជាមិនទាន់រួចរាល់ក្នុងការទទួលយកចំណងថ្មីហ្នឹងណា »ណាមជុនរហ័សបកស្រាយព្រោះគេមើលទៅជុងហ្គុកឃើញថាបែបហ្នឹងមែនទើបសួរបញ្ជាក់ ។

« ជុងហ្គុកយ៉ាងមិច?ឯងដូចជាអ្វីដែលណាមជុននិយាយអត់?បើថាមិនទាន់ច្បាស់កុំលេងសើចអារម្មណ៍ប្អូនស្រីយើងវើយ! »ថេយ៉ុងងាកមកនិយាយគម្រាមជុងហ្គុកវិញម្ដង ។

« នែក៎!..យើងមិនទាន់បាននិយាយអីមួយម៉ាត់ទេ!ត្បិតតែឆេយ៉ុនមិនមែនជាមនុស្សស្រីដំបូងរបស់យើងតែនាងជាមនុស្សចុងក្រោយហើយដែលយើងជ្រើសរើសយល់ទេ! »លឺសម្ដីជុងហ្គុកហើយធ្វើឲថេយ៉ុងរាងធូរចិត្តវិញចំណែកឯណាមជុនក៏ងក់ក្បាលតិចៗយល់ស្រប។

« អែមៗ!!..ពួកបងកំពុងតែនាំគ្នានិយាយអីហ្នឹង?  » រំពេចនោះសម្លេងរបស់ឆេយ៉ុនបន្លឺឡើងដោយនាំយករាងកាយស្រលូនស្រឡៅគ្រងរ៉ូបយ៉ាងស្រស់ស្អាតដូចម្ចាស់ក្សត្រីដើរចូលមក ។

« អរ៎គឺគ្មានអីទេគ្រាន់តែនិយាយគ្នាលេងរឿងប្រុសៗតែប៉ុណ្នឹងឯងពិតទេ?ណាមជុន ជុងហ្គុក! »ថេយ៉ុង

« ត្រូវហើយ!...នែក៎!តែថាស្រីយ៉ុនថ្ងៃនេះស្រស់ស្អាតណាស់នៀសបងគ្រាន់តែក្រឡេកក៏ចង់លង់បាត់ទៅហើយ »ណាមជុនលាន់មាត់សរសើរឆេយ៉ុនធ្វើឲនាងញញឹមបិទមាត់មិនជិត ។

« បានហើយបងកុំមកបញ្ជោរខ្ញុំអី!...ហិហិ »ពួកគេចាប់ផ្ដើមនិយាយគ្នាលេងសើចយ៉ងសប្បាយ។

       ក្រឡេកមកមាឌល្អិតរបស់យើងវិញពេលនេះក៏មកដល់ពិធីដូចគ្នាដោយមានហូស៊ុកមកជាមួយ។គ្រាន់តែមកដល់ភ្លាមភ្នែកនាយតូចរេសម្លឹងរកមើលមនុស្សម្នាក់នោះភ្លាមតែក៏រាងធ្លាក់ទឹកមុខពេលឃើញរាងក្រាស់កំពុងឈរអោបចង្កេះឆេយ៉ុនព្រមទាំងនិយាយគ្នាលេងជាមួយមិត្តៗរបស់គាត់យ៉ាងសប្បាយ រីករាយដូច្នេះ ។

« ជីមីននៅភ្លឹកដល់ណា? »ហូស៊ុកលាន់មាត់ពីក្រោយធ្វើឲជីមីនភ្ងាក់ខ្លួនព្រើត ។

« គឺគ្មានអីទេ!...តោះទៅរកឆុងហូ! »ជីមីននិយាយរួចក៏ដើរចេញទៅបាត់ចំណែកហូស៊ុកដែលដឹងរឿងក៏ក្រវីក្បាលតិចៗដើរទៅតាមគេពីក្រោយ ។

   នៅម៉ោងពាក់កណ្ដោលកម្មវិធីភ្លេងតន្រ្ដីដែលត្រូវចាក់កំដរភ្ងៀវត្រូវបានបិទខណះនោះដែលជុងហ្គុកបានកាន់ដៃឆេយ៉ុនដើរមួយៗសម្ដៅឡើងទៅលើវេទិការទាំងទឹកមុខម្នាក់ៗដូចជាមានក្ដីសុខណាស់ ។

« សួស្ដីគ្រប់គ្នា!មូលហេតុដែលខ្ញុំប្រារព្ធធ្វើកម្មវិធីជប់លៀងនៅថ្ងៃនេះក៏ព្រោះតែខ្ញុំចង់ប្រកាសរឿងសំខាន់មួយទៅកាន់មិត្តៗនិងមនុស្សដែលជិតស្និតដែលបានមកចូលរួមនៅទីនេះឲដឹងផងដែរ »ជុងហ្គុកកាន់មេក្រូនិយាយឡើងទាំងស្នាមញញឹមដោយមានឆេយ៉ុនឈរក្បែររីឯជីមីនដែលមើលពីខាងក្រោមទៅហាក់មានកូនចិត្តលួចអន់ចិត្តតិចតួចដែលប៉ុន្ដែក៏ប្រឹងទប់ហើយនៅស្ងៀមទ្រឹងរងឈរចាំស្ដាប់ពីអ្វីដែលជុងហ្គុកចង់ប្រកាស ។

« គឺថារយះពេលដែលខ្ញុំនៅលីវវាដូចជាយូរឆ្នាំហើយដែលប៉ុន្ដែបន្ទាប់ពីនោះមកខ្ញុំក៏បានរកឃើញដៃគូរជីវិតដ៏ល្អម្នាក់នោះគឺ គីមឆេយ៉ុន ដែលកំពុងឈរក្បែរខ្ញុំនេះឯងហើយពួកយើងចង់ប្រកាសថាពួកយើងនិងចាប់ផ្ដើមសាងគ្រួសាររៀបមង្គលជាមួយគ្នានៅក្នុងពេលឆាប់ៗនេះ!...សង្ឃឹមថាគ្រប់គ្នានឹងជួយអបអរ »ក្រោយជុងហ្គុកនិយាយចប់សម្លេងទះដៃអបអរក៏បន្លឺឡើងឆេយ៉ុនងាកទៅញញឹមស្រស់ដាក់ជុងហ្គុករួចពួកក៏ថើបគ្នានៅខណះនោះក្រោយមសម្លេងទះដៃខុសពីជីមីនដែលពេលនេះមានអារម្មណ៍ហាក់ដូចជាត្រូវរន្ទះបាញ់ចំកណ្ដោលក្បាលអញ្ចឹង ។

« ជីមីន! »ហូស៊ុកហៅមិត្តខ្លួនតិចៗក្រោយឃើញប្រតិកម្មរបស់គេហើយ។

« ឯងមិនអីទេមែនទេ? »ហូស៊ុកបន្ដសួរ

« យើងមិនអីទេ!...»ជីមីនតបទាំងអួលដើមករួចក៏លើកស្រាមួយកែវក្បែរនេះអកឡើងដាច់ ។

« ពួកយើងគួរទៅផ្ទះទៅល្អទេ? »ហូស៊ុកឃើញជីមីនហាក់មិនសូវជាល្អក៏រហ័សសួេតឿនព្រោះមិនចង់ឲមិត្តខ្លួនមានអារម្មណ៍មិនល្អជាងនេះ។

« ឈប់សិនមុនហ្នឹងទៅយើងគួរតែទៅចូលរួមអបអរលោកពូជាមុនសិន »ជីមីនថាហើយក៏ដើរសម្ដៅទៅរកជុងហ្គុកនិងឆេយ៉ុនរកតែហូស៊ុកឃាត់មិនទាន់ ។

« អេស៎!...ជីមីនឈប់សិន!..ជី.. »ហូស៊ុកលាន់មាត់ស្រែកហៅមិត្តទាំងព្រួយបារម្ភ ។

« មានរឿងអីមែនទេហូស៊ុក? »ឆុងហូដែលទើបនឹងមកពីណាក៏មិនដឹងចូលមកសួរហូស៊ុកដែលកំពុងធ្វើមុខស្លន់ ។

« គឺ...គឺ...ជីមីន.... »

            ក្រឡេកមកគូរស្នេហ៍មួយគូរនេះវិញកំពុងឈរនិយាយលេងជាមួយមិត្តៗជិតស្និតដែលចូលរួមកម្មវិធីរំពេចនោះសម្លេងស្រទន់របស់ជីមីនបានបន្លឺឡើងធ្វើឲទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេឲងាកទៅរក ។

« សូមចូលរួមអបអរផងលោកពូ! »ជីមីននិយាយទាំងព្យាយាមលាក់បាំងនូវទឹកមុខសោកសៅ ។

« អូ៎!...មកដែលឬ? »ជុងហ្គុកធ្វើជាសួរពើទាំងគេនេះហើយជាអ្នកប្រាប់ឲឆុងហូហៅជីមីនដោយខានពុំបាននោះព្រោះវាជាចេតនារបស់នាយ។

« បាទ!...ពេលនេះខ្ញុំក៏រៀបនឹងទៅវិញដូចគ្នាទើបឆ្លៀតមកលានិងអបអរដល់អ្នកទាំងពីរអោយហើយ»ជីមីនដឹងច្បាស់ថាជាចេតនារបស់ជុងហ្គុកទើបចាក់បណ្ដោយ ។

« អរ៎!..បើអញ្ចឹងខ្ញុំសុំនិយាយជាមួយបន្ដិច! » ជុងហ្គុកនិយាយព្រមទាំងញេចចុងមាត់ ។

« បាទ! »ជីមីនតបទាំងយ៉ាងគួរសមទៅទាំងភ្នែកដៀងសម្លឹងឆេយ៉ុនដែលកំពុងមានទឹកមុខមិនសូវល្អសម្លឹងមកកាន់នាយ ។

« បងមកវិញឥឡូវហើយ!...ជុប! »ជុងហ្គុកអោនខ្សឹបប្រាប់អនាគតកូនក្រមុំខ្លួនហើយក៏ឆ្មក់ថើបថ្ពាល់នាងនៅចំពោះមុខជីមីនតែម្ដងធ្វើឲនាយតូចទើសចិត្តពេកក៏បែរមុខចេញភ្លាមៗ ។

« តោះយើងទៅ! »ជុងហ្គុកនិយាយហើយក៏ដើរនាំមុខជីមីនចេញទៅក្រៅផ្ទះដើម្បីនិយាយគ្នាឲដាច់ស្រេច ។

« លោកពូមានការអីក៏ឆាប់និយាយមក »ពេលមកដល់កន្លែងស្ងាត់ហើយជីមីនក៏ហើបមាត់និយាយទាំងក្នុងចិត្តកំពុងអួលណែន ។

« បានឃើញបានលឺហើយមែនទេនូវរឿងមុននេះ? »ជុងហ្គុកលើកចញ្ចើមសួរដៃក៏ពាត់ទៅក្រោយយ៉ាងទំនង ។

« ហ្ហឹស៎!..បានដឹងបានលឺហើយ!..ក្រែងលោកពូឲឆុងហូហៅខ្ញុំមកក៏ព្រោះតែចង់ឲខ្ញុំដឹងលឺរឿងនេះមិនអញ្ចឹង?ដូច្នេះលោកពូនៅសួរពើធ្វើអីទៀត? »ជីមីនបកឲវិញមួយឆ្ងាញ់ ។

« បើដឹងលឺហើយក៏ឈប់មានគំនិតឆ្គួតៗទាំងនោះទៀតទៅ!ព្រោះមិនថាឯងព្យាយាមយ៉ាងណាក៏យើងមិនរើសយកឯងដែរ » ឌឿក!..ជីមីនស្ទើរតែធ្លាក់ថ្លើមដល់ដីក្រោយលឺសម្ដីគ្រោក្រោតទាំងនេះ ។

« លោកពូគិតថាក្ដីស្រលាញ់ខ្ញុំមានចំពោះលោកពូវាជាគំនិតឆ្គួតៗ?លោកពូគិតថាកន្លងមកខ្ញុំចង់ផ្ចាញ់លោកពូ?...ហឹស៎...ខ្ញុំស្រលាញ់នរណាខ្ញុំគឺស្រលាញ់មិនថាលោកពូមានទំនាក់ទំនងជាមួយនរណាយ៉ាងមិចក៏ដោយ!...ប៉ុន្ដែខ្ញុំក៏នឹងមិនទៅរំខានលោកពូទៀតដែល...ជូនពរឲស្រលាញ់គ្នាច្រើនៗ! »ជីមីន និយាយរៀបរាប់ទាំងរលីងរលោងរួចក៏ដើរចាកចេញទៅបន្សុលទុកនូវភាពមិនអស់ចិត្តឲជុងហ្គុកដែលឈរធ្វើមុខស្មឹងៗម្នាក់ឯងហាក់មានអារម្មណ៍ទើសទាល់ចិត្តយ៉ាងមិចក៏មិនដឹងក្រោយលឺសម្ដីមាឌល្អិតហើយនោះ ។

Continue Reading

You'll Also Like

259K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
310K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
399K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...