ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

side story: 01

1.5K 144 13
By HATAKE_QING

18ឆ្នាំក្រោយមក*

ឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃប្រែក្លាយពី1ឆ្នាំទៅ1ឆ្នាំគ្រប់យ៉ាងកំពុងតែត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ពិភពលោកកំពុងតែដំណើរការអភិវឌ្ឍន៍ដែលគ្មានពាក្យថាបកក្រោយឡើយ

មនុស្សដែលកំពុងតែមានក្ដីសុខពួកគេនៅតែបន្តក្ដីសុខដែលកើតចេញមកពីភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកពិតប្រាកដ អ្នកដែលបន្តក្ដីស្រមៃនៅតែខិតខំបន្តដើម្បីអាចទទួលបាននូវអ្វីដែលខ្លួនប៉ងប្រាថ្នា ចំណែកអ្នកដែលនៅតែរង់ចាំ ពួកគេនៅតែបន្តការរង់ចាំបើទោះជាដឹងថាអ្វីដែលខ្លួនទន្ទឹងរង់ចាំនឹងគ្មានថ្ងៃត្រឡប់មកវិញឡើយ

គ្រប់គ្នាអាចនឹងគិតថាលឿនដែលធ្មិចបើកៗពេលវេលាបែរជាកន្លងផុតទៅ18ឆ្នាំយ៉ាងឆាប់រហ័ស តែសម្រាប់មនុស្សដែលមិនដឹងថាខ្លួនរស់នៅដើម្បីអ្វីទៀតព្រោះពួកគេបាត់បង់របស់សំខាន់ចេញពីជីវិតសល់ត្រឹមសម្បករូបរាងកាយខាងក្រៅរង់ចាំតែថ្ងៃស្លាប់បែរជាមានអារម្មណ៍ថាយូរខ្លាំងណាស់

"ថ្ងៃក្រោយសូមអញ្ជើញមកទៀត!"សម្លេងគ្រលរធំមាំក្រាស់បន្លឺឡើងដោយកែវភ្នែកសម្លឹងមើលទៅកាន់ភ្ញៀវរបស់ខ្លួនស្របពេលផ្ទៃមុខកំពុងតែពាក់ម៉ាសទម្លាក់សក់ចុះមកបាំងភ្នែកតិចៗដូចទៅនឹងតារាល្បីយ៉ាងអញ្ចឹង

បើទោះជាកន្លងផុតទៅជិត20ឆ្នាំក្ដីក៏សម្រស់របស់នាយនៅតែរក្សានៅដដែលក៏ព្រោះតែនាយមិនមែនមនុស្សធម្មតាទៀតនោះទេ ជីវិតរបស់នាយអាចនឹងរស់បានរហូតដល់ផែនដីត្រូវដល់ទីបញ្ចប់ផងក៏មិនដឹង

"អាយ៎!ម្ចាស់ហាងសង្ហារដល់ហើយ!!!!គាត់លក់តាំងពីយើងអាយុ8ឆ្នាំពេលនេះរៀនចប់ចូលធ្វើការក៏គាត់នៅតែសង្ហារមិនចាស់តាមអាយុសោះ!"ស្រីស្អាតម្នាក់និយាយប្រាប់ទៅមិត្តរបស់ខ្លួនស្របពេលដែលកំពុងតែដើរចេញពីហាងគាប់ចួនជាមេឃភ្លៀងល្មមទើបរហ័សរត់ទៅក្នុងឡានរបស់នាងយ៉ាងលឿន

Sasakiដើរទៅខាងក្រោយដោះម៉ាសចេញរួចលាងដៃឲ្យស្អាតដើម្បីរៀបចំបិតហាងព្រោះវាដល់ពេលដល់ម៉ោងបិតហាងដែរហើយ ណាមួយប្រហែលជាអស់ភ្ញៀវហើយ

កំពុងតែជូតសម្អាតហាងសុខៗស្រាប់តែឮកណ្ដឹងនៅឯមាត់ទ្វាររោទ៍ឡើងតិចៗល្មមអាចឮបានបញ្ជាក់ថាមានមនុស្សកំពុងតែបើកទ្វារហាង

"អត់ទោសផង!ហាងខ្ញុំពេលនេះត្រូវបិតទ្វារហើយ!"សម្ដីដែលមើលទៅសោះកក្រោះមិនសូម្បីតែងាកទៅរកអ្នកដែលនៅមាត់ទ្វាក៏មិនបានធ្វើឲ្យអ្នកដែលចូលមកមានអារម្មណ៍ស្រពោនចិត្តឬអាក់អន់ចិត្តនោះទេ ណាមួយគេធ្លាប់ឮនូវសម្ដីបែបសោះកក្រោះបែបនេះច្រើនហើយ

"ខ...ខ្ញុំអាចសុំកាហ្វេក្ដៅ1កែវបានទេ?នៅខាងក្រៅភ្លៀងខ្លាំងណាស់ខ្ញុំសុំជ្រកកោនតែមួយភ្លេតទេណា៎!"ដៃស្រឡូនលើកផ្ដុំចូលគ្នាអង្វរករដល់រាងសង្ហារទាំងរាងកាយទទឹកជោគឯកាតាបក៏ដូចគ្នា

អ្នកដែលនៅខាងក្នុងរហ័សងាកទៅតាមប្រភពសម្លេងយ៉ាងលឿនពេលដែលដឹងថាសូរសម្លេងរបស់អ្នកនៅមាត់ទ្វារដូចទៅនឹងសម្លេងដែលខ្លួននឹករលឹកអស់រយៈពេលជាច្រើនឆ្នាំនៅក្បែរត្រចៀករបស់ខ្លួនមិនអាចហាមឃាត់បេះដូងដែលស្លាប់បាត់នោះឲ្យមានចលនាឡើងវិញនោះទេ

ក្រសែភ្នែកដ៏ទន់ភ្លន់បូកឡំទៅនឹងផ្ទៃមុខមានស្នាមញញឹមស្រាលៗដូចក្មេងប្រុសមិនដឹងខ្យល់អីកំពុងតែធ្វើឲ្យខួរក្បាលរបស់sasakiមើលឃើញថាមនុស្សនៅចំពោះមុខខ្លួនជាlanដែលគេស្រឡាញ់ខ្លាំងបំផុតហើយ

"បាទ!"នាយក្រវាសការគិតចេញទាំងលួចបន្ទោសខ្លួនឯងដែលស្រមើលស្រមៃជ្រុល មិនអាចជាlanនោះទេ!ទោះមុខដូចគ្នាក៏មិនមែនជាមនុស្សដែលនាយស្រឡាញ់ដែរ!ព្រោះនាយធ្លាប់ជួបមនុស្សម្នាក់ដែលមានមុខមាត់និងរាងកាយដូចទៅនឹងlan តែគេមិនមែនចិត្តល្អស្មោះត្រង់ដូចlanឡើយ!មនុស្សនៅចំពោះមុខនាយពេលនេះប្រហែលជាដូចគ្នាទៅនឹងjingដែរហើយ!

"អញ្ជើញអង្គុយ!"

"អរគុណលោកហើយ!កាហ្វេខ្ញុំសុំត្រឹមជាតិស្ករតែ30%បានហើយ!"រាងតូចស្រដីឡើងដោយសម្លេងស្រាលៗតាមចរឹកស្លូតបូតរបស់ខ្លួនរួចដើរចូលទៅអង្គុយនៅក្បែរកន្លែងគិតលុយ

ប្រហែល10នាទីក្រោយមកនាយសង្ហារបានលើកកាហ្វេក្ដៅទៅដាក់លើតុនោះរួចដើរទៅរៀបចំហាងបន្ត

រាងល្អិតវិញក្រេបរសជាតិកាហ្វេបណ្ដើរទាញយកគំនូរបស់ខ្លួនមកគូសបណ្ដើរដោយមានស្នាមញញឹមស្រទន់សម្លឹងមើលគំនូដែលខ្លួនខិតខំផ្ចិតផ្ចង់គូសយ៉ាងយកចិត្តទុកដាក់ជិតចេញជារូបរាងមួយនោះ មួយសន្ទុះធំក្រោយមកស្រាប់តែសម្លេងទូរសព្ទរោទ៍ឡើងទើបគេដាក់ការងារខ្លួនចុះចុចទទួលទូរសព្ទ

"អាឡូប៉ា!"

"កូនសម្លាញ់!កូនទៅដល់ផ្ទះឬនៅ?ឲ្យប៉ាទៅទទួលទេ?"សម្ដីដ៏ពិរោះរណ្ដំបានអង្រួនឲ្យអ្នកដែលបានស្ដាប់ឮទទួលបាននូវអារម្មណ៍កក់ក្ដៅជាខ្លាំង

"កូនពេលនេះនៅហាងកាហ្វេជ្រកបន្តិចព្រោះមេឃភ្លៀង!ប៉ាមិនបាច់មកទេណាប៉ា!កូនអាចទៅផ្ទះខ្លួនឯងបាន!រំខានសួរសុខទុក្ខប្អូនប្រុសផង!"

"បាទកូនសម្លាញ់!ត្រឡប់ទៅវិញប្រយ័ត្នប្រយែងផងណា!ប៉ាបាញ់លុយចូលកុងកូនរួចហើយ!"

"នេះ1ខែនេះប៉ាចំណាយលើកូនច្រើនហើយណាប៉ា!កូនមិនត្រូវការនោះទេប៉ាយកទៅវិញទៅណាប៉ា!"

"កូនចម្កួត!ប៉ាចំណាយលើកូនគឺជាតួនាទីរបស់ប៉ាទៅហើយ!ស្អែកឮថាខាងសាលាមានកម្មវីធីសម្រាប់នាំសិស្សពូកែទៅប្រលងប្រកួតនឹងសាលាទូទាំងប្រទេសមែនទេ?ចាំប៉ាជូនកូនទៅណា៎!ស្អែកប៉ាឲ្យការងារទៅលេខារ៉ាប់រង1ថ្ងៃយកពេលទៅលើកទឹកចិត្តកូនរបស់ប៉ា!"

"រំខានប៉ាហើយ!មេឃរាំងហើយកូនបិតសិនហើយណាប៉ា!កូនស្រឡាញ់ប៉ា!"

"ប៉ាក៏ដូចគ្នា!ធ្វើដំណើរដោយសុវត្ថិភាពណាកូន!"

"បាទប៉ា!"រាងល្អិតចុចបិតទូរសព្ទរួចរៀបចំដាក់ឥវ៉ាន់ចូលកាបូបមុននឹងដើរទៅគិតលុយ

"លោកពូ!កាហ្វេរបស់ខ្ញុំអស់ប៉ុន្មាន?"កម្លោះតូចអើតកសម្លឹងមើលម្ចាស់ហាងរហូតដល់នាយដើរចេញពីខាងក្នុងមក

"3$!"

"ចាំបន្តិច!"ដៃដែលកំពុងតែរុករកកាបូបលុយបែរជាមិនឃើញទើបនឹកឃើញថាខ្លួនបានភ្លេចវានៅថ.តុក្នុងថ្នាក់បាត់ទៅហើយ

"ចាំខ្ញុំបាញ់លុយឲ្យទៅលោកពូ!"ចំមែនហើយ!នេះទូរសព្ទក៏រលត់ទៀត!ពេលនេះគេគ្មានលុយជាប់ខ្លួននោះទេធ្វើយ៉ាងមិចទៅ

"អ..អត់ទោស!ខ្ញុំជំពាក់លោកពូសិនបានទេ?"

"មិនបាននោះទេ!"

"ឲ្យខ្ញុំធ្វើយ៉ាងមិចទៅ?អញ្ចេះចុះ!លោកពូឲ្យខ្ញុំធ្វើអីក៏បានដែរឲ្យតែលោកពូព្រមឲ្យខ្ញុំជំពាក់!"

"ឯងគ្មានតម្លៃអាចឲ្យខ្ញុំប្រើប្រាស់នោះទេ!"នាយដើរទៅបិតភ្លើងរួចទាញសោរដើរចេញពីក្នុងហាងបាត់ទៅ

រាងល្អិតរហ័សរត់ចេញទៅតាមនាយលែងនៅបន្តរង់ចាំនាយចាក់សោរហាងរួចរាល់មកទើបនិយាយរឿងជំពាក់ម្ដងទៀត

"ណាលោកពូណា!ខ្ញុំពិតជាគ្មានលុយក្នុងខ្លួនពិតមែន!ឲ្យខ្ញុំជំពាក់ទៅណាស្អែកព្រឹកខ្ញុំនឹងយកមកឲ្យលោកពូវិញហើយ!"ស្របពេលដែលកំពុងតែដើរតាមដងផ្លូវ គេនៅតែទទូចអង្វរដល់នាយសង្ហារដែលដើរធ្វើមិនដឹងកែវភ្នែកគិតតែសម្លឹងមើលទៅទិសដៅតែមួយគត់

"លោកអូស៎....!!!!"រំពេចនោះស្រាប់តែដើរមិនប្រយ័ត្នក៏ទាក់ជើងទៅនឹងជើងមនុស្សម្នាក់ធ្វើឲ្យគេដួលទៅលើដីមួយរំពេច

"យ៉ាអាល្អិតមុខស្រស់!ដើរមិនមើលផ្លូវទេឬ?"សម្លេងរបស់មនុស្សប្រុសប៉ុន្មាននាក់បន្លឺឡើងរបៀបព្រាននារីរួចបន្ទាបខ្លួនទាញចង្ការកាយតូចស្ដើងឲ្យងើយឡើងសម្លឹងទៅកាន់ពួកគេ

"ខ...ខ្ញុំសុំទោស!"

"សុំទោសឬ?បងមិនយកទេ!បងចង់បានអូនមកសប្បាយជាមួយពួកបងទើបរួចគ្នា!"

"អ...អ្ហឹម..."មនុស្សម្នាក់នោះចាប់ទាញកាយតូចយកទៅថើបថ្ពាល់ថ្នមៗស្រង់ក្លិនក្រអូបស្រទន់ចេញពីកាយតូចស្ដើងតាមចំណង់ប្រាថ្នារបស់ខ្លួន រាងតូចមិនហ៊ានប្រកែកបានត្រឹមញ័រអស់មួយរាងកាយទឹកភ្នែកកំពុងតែប្រដេញគ្នាស្រក់ចុះមកឥតឈប់

ហេតុការណ៍ដែលកំពុងតែកើតឡើងនាពេលនោះបានធ្វើឲ្យអ្នកដែលងាកទៅមើលត្រូវគាំងអស់មួយកន្លែង ខួរក្បាលកំពុងតែក្រឡាប់ចាក់រំលេចឡើងនៅទិដ្ឋភាពដែលនាយស្អប់បំផុតផុសចេញមកចំកណ្ដាលមុខរបស់នាយដែលជាទិដ្ឋភាពរបស់lanត្រូវបានបីសាចអស់នោះលូកលាន់ប្រមាថមើលងាយរាងកាយរបស់lan

"អ្ហឹក...ហ្ហឹក..."

"ជុៗៗៗ!យំហើយឬ?បងមានទាន់ធ្វើអីឯណា!"

ផូស!

ដៃដែលអង្អែលផ្ទៃមុខរាងល្អិតនោះបែរជាត្រូវជើងរបស់នរណាម្នាក់ហក់មកទាត់មួយទំហឹងក្រវាសទៅម្ខាងធ្វើឲ្យបាក់ឆ្អឹងដៃមួយរំពេច

ផ្ទៃមុខសង្ហារនៅតែរក្សាភាពស្មើធេងសម្លឹងទៅកាន់មនុស្សមួយក្រុមនោះទាំងដែលក្នុងចិត្តកំពុងតែចង់បញ្ចេញកន្ទុយមកចាក់សម្លាប់មនុស្សអស់ទាំងនោះទៅហើយ

បន្ទោសពួកគេក៏មិនកើតព្រោះកាយតូចត្រូវទទឹកទឹកភ្លៀងធ្វើឲ្យអាវសរបស់សិស្សត្រូវបង្ហាញនូវរាងកាយស្រឡូនស្ដើងទាក់ចិត្តពួកគេបើទោះជាមនុស្សប្រុសដូចគ្នាក៏ដោយ

"ឯង!!!ចាប់គេទៅ!"មនុស្សដែលបាក់ដៃមួយចំហៀងនោះស្រែកឡើងទាំងខឹងសម្បាររួចបញ្ជារទៅឲ្យកូនចៅចាប់sasakiទាំងសងខាងជាប់មិនឲ្យនាយរើបម្រះរួចថែមទាំងវាយនាយមិនដកដៃ

"ល..លោកពូ!"រាងល្អិតឃើញបែបនេះរហ័សក្រោកឡើងទាំងឈឺខ្លួនតិចៗរួចសម្លឹងរកមើលអាវុធឃើញថាមានតែកូនហ្គីតាតូចដែលនៅក្នុងកាតាបរបស់ខ្លួនប៉ុណ្ណោះ

ដៃទាំងគូចាប់កាន់កូនហ្គីតាទាញយកទៅវាយចំកណ្ដាលក្បាលរបស់បុរសបាក់ដៃដែលកំពុងតែវាយតប់លើរាងសង្ហារមិនចាស់ដៃនោះធ្វើឲ្យបុរសនោះទន់ខ្លួនងាកទៅសម្លឹងមើលមករាងល្អិតមួយរំពេច

"រត់....ទៅ!"sasakiស្រែកគំហគទៅកាន់កម្លោះតូចល្អិតនោះទាំងកំហឹង គេមិនគិតថាធ្វើបែបនេះកាន់តែគ្រោះថ្នាក់ទេឬដែលយកកូនហ្គីតាទៅវាយក្បាលអាឆ្កួតនោះ

"អ...អត់ទេ!ខ្ញុំអត់ទុកលោកពូចោលទេ!"

"អាល្អិតហា...ទីនេះមិនមែនជារឿងភាគដែលឯងត្រូវសម្ដែងជាហេរ៉ូនោះទេ!ព្រមតាមយើងតាមសម្រួលមក!"

ផឹប*

រាងសង្ហារលើកជើងធាក់លោកបងក្នុងក្រុមនោះបន្ថែមទៀតកាន់តែធ្វើឲ្យបុរសម្នាក់នោះទ្រោមខ្លួនរឹតតែខ្លាំងទើបចាប់ខ្វាចអ្នកនៅសងខាងខ្លួនរហូតដល់ដាច់ឈាមរួចចាប់ទាញដៃរាងតូចរត់ចាកចេញពីទីនោះយ៉ាងលឿនសឹងមិនឲ្យរាងតូចធ្វើខ្លួនទាន់

_____________________

មិនយូរប៉ុន្មានអ្នកទាំង2បានមកដល់ខុនដូររបស់sasakiទាំងដកដង្ហើមញាប់ចង់ធ្លាក់សួតទាំង2នាក់

"ឯង....ចេញពីមុខយើងទៅ!"sasakiងាកទៅសម្លក់អ្នកនៅចំពោះមុខខ្លួន

"ខ..ខ្ញុំ...ហ្ហឹក...ខ្ញុំគ្មានចេតនានាំទុក្ខដល់លោកពូនោះទេ!"កម្លោះតូចយកដៃខ្ញាំជាយអាវរបស់ខ្លួនឱនមុខចុះខាំបបូរមាត់ប្រឹងទប់ទឹកភ្នែកទាំងក្ដីដឹងខុស

"ឈប់ទន់ជ្រាយទៀតបានទេ?បើគ្មានយើងទេស្អែកឯងប្រហែលត្រូវគេរកឃើញសាកសពឯងលើដងផ្លូវហើយ!"ដោយឃើញថារាងល្អិតចាប់ផ្ដើមស្ងប់ស្ងាត់ទើបរាងសង្ហារទម្លាក់សម្លេងរបស់ខ្លួនចុះរួចលើកដៃអង្អែលថ្ពាល់ចំកន្លែងដែលអាម្នាក់នោះថើបរាងល្អិតមុននេះ

"នៅគេងនៅទីនេះ1យប់សិនទៅ!"

"អត់ទេ!ថ្ងៃនេះខ្ញុំនាំទុក្ខដល់លោកពូច្រើនហើយ!អរគុណដែលបានជួយខ្ញុំ!ថ្ងៃស្អែកខ្ញុំនឹងយកប្រាក់សងលោកពូវិញ!លាសិនហើយ!"កាយតូចស្ដើងថយក្រោយប៉ុន្មានជំហ៊ានចេញពីរាងក្រាស់ពោលឡើងទាំងឱនមុខចុះរួចឱនក្បាលបន្តិចទុកជាការអរគុណមុននឹងឈានជើងចាកចេញពីទីនោះ

ភ្លាមៗបែរជាមានដៃមាំក្រាស់លើកមកឱបគេពីក្រោយថ្នមៗខិតក្បាលមកក្បែរនឹងស្លឹកត្រចៀករបស់គេ

"កុំទៅអីណា!ខ្ញុំខុសហើយដែលស្រែកដាក់ឯងអំបិញមិញ!ស្ដាប់បង្គាប់ណាក្មេងល្អ!គេងនៅទីនេះមួយយប់ទៅផ្លូវនេះស្ងាត់ណាស់មិនខ្លាចជួបហេតុការណ៍ដូចមុននេះទេឬ?"

__________________

នៅក្នុងខុនដូដ៏ធំមួយពេលនេះត្រូវបានភាពស្ងប់ស្ងាត់ស្រោបពីលើបណ្ដាលឲ្យបរិយាកាសកាន់តែអាប់អួល

"ឈឺទេ?"កាយតូចដែលចុងក្រោយនៅតែចាញ់ពាក្យលួងលោមរបស់រាងសង្ហារព្រមគេងនៅទីនេះមួយយប់ទាល់តែបាន

"ឈឺខ្លាំងណាស់!"sasakiញញឹមស្រាលៗដាក់រាងល្អិតកែវភ្នែកសម្លឹងទៅកាន់កាយវិការដែលលាបរបួសឲ្យនាយយ៉ាងទន់ភ្លន់នោះសឹងនឹងភ្លេចដកដង្ហើមទៅហើយ

"ខ្ញុំអាចលាបខ្លួនឯងបាន!ឯងទៅងូតទឹកទៅ សម្លៀកបំពាក់ត្រៀមរួចហើយសម្រាប់ឯង!"

"អរគុណលោកពូហើយ!"

យប់ឡើង*

សភាពក្នុងខុនដូទាំងមូលប្រែជាងងឹតស្លុងមើលអ្វីលែងឃើញណាមួយពេលនេះយប់ជ្រៅគួរសម

កាយមាំក្រាស់ដើរសម្ដៅទៅកាន់សាឡុងដែលមានរាងល្អិតគេងនៅទីនោះដោយសម្រឹបជើងស្រាលៗសឹងនឹងគ្មានសម្លេងរួចចាប់លើកបីគេថ្នមៗទៅកាន់គ្រែក្នុងបន្ទប់

មុននឹងចូលគេងនាយឲ្យគេគេងលើគ្រែទុកឲ្យនាយគេងលើសាឡុងតែគេមិនព្រមទាល់តែសោះ បន្ទោសរាងតូចក៏មិនកើតព្រោះរាងល្អិតខ្លាចចិត្តម្ចាស់ផ្ទះណាស់មិនសមឲ្យម្ចាស់ផ្ទះមកគេងលើសាឡុងនោះទេ

មកដល់បន្ទប់គេង sasakiដាក់កាយតូចស្ដើងនៅលើគ្រែថ្នមៗមុននឹងឡើងគេងពីក្រោយរាងតូចទាញភួយយកមកដណ្ដប់សង្ងំគេងឱបរាងល្អិតពីក្រោយឆ្មុលទៅរកកញ្ចឹងកដ៏សខ្ចីនោះស្រង់ក្លិនដ៏ក្រអូបដែលជាក្លិននាយនឹកខ្លាំងបំផុត

"ខ្ញុំនឹកបងខ្លាំងណាស់បងដឹងទេ?កុំទុកsasakiឲ្យនៅម្នាក់ឯងទៀតណា.."តំណក់ទឹកពណ៌ក្រហមកំពុងតែជ្រាបចេញមកខាងក្រៅតាមរយៈរង្វង់ភ្នែកទាំង2ពណ៌របស់ខ្លួនបញ្ជាក់ពីទំហំនៃភាពឈឺចាប់របស់ខ្លួនដែលមិនអាចនឹងទ្រាំទ្របាន

នាយហត់ហើយ!ហត់នឹងរង់ចាំវត្តមានរបស់រាងល្អិតត្រឡប់មកវិញម្ដងទៀត!ហត់នឹងសម្ដែងជារឹងមាំនៅពេលថ្ងៃបែរជាយប់ឡើងត្រូវដេកបង្ហូរទឹកនេត្រាឱបខ្លុយជាប់នឹងទ្រូងនឹករលឹកដល់អ្នកដែលប្រគល់ខ្លុយឲ្យទៅនាយណាស់!នាយមិនចង់បាត់បង់គេជាលើកទី3ទៀតនោះទេ!វាគ្រប់គ្រាន់ហើយ...

សូមរង់ចាំភាគបន្ត...

(និយាយលេងសើចអី!ខ្ញុំមិនដាច់ចិត្តពី1គូនេះទេទើបខ្ញុំបន្តសាច់រឿងរបស់1គូនេះតែម្ដងទៅ:((((*)

Continue Reading

You'll Also Like

7.9K 461 15
នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែងខ្វល់ខ្វាយពីខ្ញុំទៀតហេីយ...! ខ្ញុំពិតជា...
1.1M 27.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
420K 25.5K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.7M 95K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...