មមាចប្រលែងភ្លើង🔥

By Arielkim13

7.7K 1K 98

Park jimin X jeon jungkook More

Eipsode 1
Eipsode 2
Eipsode 3
Eipsode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 8
Eispode 10
Eipsode 11
Eipsode 12
Eipsode 13
Eipsode 14
Eipsode 15
Eipsode 16
Eipsode 17
Eipsode 18
Eipsode 19
Eipsode 20

Eipsode 9

241 45 1
By Arielkim13


       ចំណោយពេលសឹងតែពេញមួយថ្ងៃពួកគេក៏បានមកដល់រីសតដែលជាកន្លែងស្នាក់នៅសម្រាប់ដំណើរកំសាន្ដហើយវាគឺស្ថិតនៅជិតមាត់សមុទ្របង្គើយតែម្ដងងាយស្រួលនិងឲពួកគេដើរលំហែរតាមឆ្នេរខ្សាច់។

« wowទីនេះស្រស់ស្អាតណាស់! »ជីមីនលាន់មាត់ទាំងភ្ងាក់ផ្អើលក្រោយឃើញទិដ្ឋិភាពមាត់សមុទ្រនាពេលល្ងាច ។

« មែនហើយ!...»ហូស៊ុកលាន់មាត់ព្រមទាំងដើរទៅឈរក្បែរជីមីន ។

« នែក៎ពួកឯងឆាប់ចូលក្នុងបន្ទប់រៀបចំវ៉ាលីនិងងូតទឹកផ្លាស់ខោអាវសិនទៅបន្ដិចទៀតចេញទៅញាំអាហារពេលល្ងាចជុំគ្នា »ឆុងហូស្រែកប្រាប់ទៅពួកគេទាំងពីររួចក៏ដើរចូលបន្ទប់របស់ខ្លួនបាត់ចំណែកជីមីននិងហូស៊ុកមិនបង្អង់យូរក៏រត់សម្ដៅចូលបន្ទប់ខ្លួនដូចគ្នា ។

         Night
         ពួកគេបានមកអង្គុយញាំអីជុំគ្នានៅក្នុងតុអាហារក្បែរមាត់សមុទ្រដែលខាងរីសនបានរៀបចំជូនយ៉ាងពិសេស។ ជីមីនអង្គុយជ្រួញចញ្ចើមមួយសន្ទុះហើយក៏ព្រោះតែវត្តមានរបស់ស្រីស្អាតដែលអង្គុយគៀកគើយក្បែរជុងហ្គុកហ្នឹងឯងហើយមិនត្រឹមតែប៉ុណ្នោះក៏ដឹងទៀតផងថាឆេយ៉ុននាងត្រូវជាអី្វនឹងជុងហ្គុកព្រោះតែមិញនេះរាងក្រាស់បានប្រកាសប្រាប់គ្រប់គ្នារួចរាល់ហើយ ។

« ជីមីន!..អាហារមិនឆ្ងាញ់មែនទេ? »ឆុងហូលើកចញ្ចើមសួរមិត្តខ្លួនដែលកំពុងអង្គុយកូរម្ហូបនៅក្នុងចានលេងដូចជាគ្មានអារម្មណ៍ចង់ញាំអីទាល់តែសោះ ។

« អរ៎គឺយើងមិនសូវឃ្លានហ្នឹងណា »ជីមីនតបទាំងលួចដៀងមើលជុងហ្គុកដែលកំពុងអង្គុយជជែកគ្នាយ៉ាងសប្បាយជាមួយឆេយ៉ុន ។

« បានហើយឆុងហូឯងកុំរវល់នឹងគេអីឆាប់ញាំអាហាររបស់ឯងទៅ »ហូស៊ុកដែលសង្កេតឃើញពីឥរិយាបទរបស់ជីមីនក៏រហ័សនិយាយបង្វែរឆុងហូកុំឲខ្វល់ខ្វាយពីនាយតូចច្រើនពេកខ្លាចគេសង្ស័យ ។

« អឹម! »ឆុងហូងក់ក្បាលតបហើយក៏បន្ដញាំអាហាររបស់ខ្លួនបន្ដចំណែកជីមីនក៏មិនមាត់អ្វីដែលតែភ្នែកចេះតែលួងដៀងមើលជុងហ្គុកឆ្លាស់និងឆេយ៉ុនជារឿយៗរហូតធ្វើឲជុងហ្គុកទើសចិត្តព្រោះនាយក៏បានចាប់អារម្មណ៍ដឹងដែលថាជីមីនកំពុងលួចសម្លឹងមកខ្លួន។

« លោកពូ! »រំពេចនោះជីមីនក៏ប្រមូលភាពក្លាហ៊ានហៅជុងហ្គុកដើម្បីនិយាយគ្នា ។

« មានការអីមែនទេ? »ជុងហ្គុកងាកមកសួរជីមីនទាំងចងចញ្ចើម ។

« ខ្ញុំមានរឿងចង់និយាយជាមួយលោកពូ...តែពីរនាក់ »ជុងហ្គុកនិងគ្រប់គ្នាហាក់ចម្លែកចិត្តក្រោយលឺជីមីននិយាយដូច្នេះចំណែកឯជីមីនក៏តានតឹងមិនស្ទើរដែលទម្រាំតែដាច់ចិត្តហ៊ាននិយាយដូច្នេះចេញមកនោះគេបានឈ្លោះជាមួយខ្លួនឯងឡើងមួយម៉ោងហើយ ។

« អូខេ! »ជុងហ្គុកងក់ក្បាលតបហើយក៏ក្រោកដើរតាមជីមីនទៅមាត់ឆ្នេរឆ្ងាយពីកន្លែងពួកគេអង្គុយញាំអី ។

« ជីមីនមានការអីជាមួយពូ? »ជុងហ្គុកសួរពេលដើរមកឆ្ងាយហើយ ។

« គឺ...គឺ...ថា....ខ្ញុំខ្ញុំ...ស្រ...គឺ... »ជីមីនរដាបរដុបនិយាយអីមិនចេញព្រោះតែភ័យពេកខ្លាចថាប្រតិកម្មជុងហ្គុកចំពោះខ្លួនបែបណា ។

« យ៉ាងមិចហ្នឹង? »ជុងហ្គុកជ្រួញចញ្ចើមមិនយល់ពីឥរិយាបទនាយតូចដែលនៅចំពោះមុខសោះរីឯជីមីនក្ដាប់ដៃខាំមាត់តាំងចិត្តក្លាហ៊ានដើម្បីនិយាយអារម្មណ៍ក្នុងចិត្តចេញមក ។

« គឺខ្ញុំស្រលាញ់លោកពូ! »កម្លោះវ័យជំទង់ផាកជីមីនសារភាពត្រង់ៗមិនលាក់លៀមនៅចំពោះ មុខពោះម៉ាយសាច់ចាំចនជុងហ្គុកឡើយ។

« ហើស៎..ឯងនិយាយឆ្គួតស្អីហ្នឹង?ខ្ញុំចាត់ទុកឯងដូចជាកូនប្រុសម្នាក់របស់ខ្ញុំអញ្ចឹងកុំមកនិយាយអីផ្ដេសផ្ដាស! »ជុងហ្គុកនិយាយតែមួយប្រយោគនេះក៏ប្រុងនឹងបែរខ្នងដើរចេញតែត្រូវជីមីនរហ័សចូលទៅក្រសោបអោបចង្កេះនាយជាប់មិនឲទៅណារួច។

« អញ្ចឹងលោកពូមកធ្វើជាSugar Daddyខ្ញុំទៅ!..ខ្ញុំស្មាក់ព្រមតាមពូទាំងអស់ណាលោកពូណា »ជីមីន

« ផាកជីមីន!!..ឲវាល្មមៗបានហើយ!..ឯងគ្រាន់តែត្រឹមជាក្មេងម្នាក់ដែលមិនទាន់ធំដឹងក្ដីប៉ុណ្ណោះសម្រាប់ខ្ញុំហើយខ្ញុំក៏មិនមែនខ្ទើយខ្ញុំមានមនុស្សស្រីដែលខ្ញុំស្រលាញ់រួចហើយ..ឆើស៎ចំជាក្មេងមែន! »ជុងហ្គុកដាក់ប្រាវៗទៅកាន់មាឌល្អិតតែថាជីមីនហាក់មិនញេញឬអន់ចង់នឹងសម្ដីជុងហ្គុកឡើយ។

« អញ្ចឹងតើវាយ៉ាងមិច?ចាំមើលទៅខ្ញុំនឹងធ្វើឲពូក្លាយជាខ្ទើយហើយមកស្រលាញ់ខ្ញុំឲបាន! »ជីមីនផ្ដាច់ជ្ញារតាមពាក្យសម្ដីដែលខ្លួននិយាយធ្វើឲជុងហ្គុកក្រវីក្បាលហួសចិត្តជាខ្លាំង ។

« ឈប់ស្រមៃទៅ!ទោះយើងGayក៏យើងមិនសុីក្មេងដែលជាមិត្តរបស់កូនប្រុសយើងដែរ..ខំតែរៀនទៅកុំមកគិតរឿងបែបនេះជាមួយយើង! »ជុងហ្គុកថាហើយក៏បេះដៃតូចៗចេញហើយដើរទៅរុយមិនសូម្បីងាកក្រោយទុកឲជីមីនខាំមាត់ខឹងចិត្តតែឯង ។

« ចាំមើលចុះលោកពូ!...ថាខ្ញុំនឹងយកបេះដូងហើយនិងរាងកាយលោកពូនៅថ្ងៃណាមួយឲបានជាក់ជាមិនខាន! »ជីមីនខាំមាត់និយាយម្នាក់ឯងតិចៗទាំងក្នុងទ្រូងឈឺអួលណែនយ៉ាងខ្លាំងមិននឹកស្មានថាខ្លួនត្រូវលោកពូចាស់ចំណាស់ឪបដិសេធក្ដីស្រលាញ់ដូច្នេះសោះឡើយ ។

ក្រឡេកមកជុងហ្គុកបានដើរតាំងៗមកកន្លែងពួកគេញាំអីវិញទាំងមុខមិនរីកធ្វើឲគ្រប់គ្នាឆ្ងល់និងចម្លែកចិត្តជាខ្លាំង ។

« នេះបងមានរឿងអីមែនទេ? »ឆេយ៉ុនសួរនាំទៅកាន់មិត្តប្រុសទាំងបារម្ភ

« គ្មានអីទេ! »ជុងហ្គុកឆ្លើយតបទាំងសម្ដីសោះកក្រោះ

« លោកប៉ា! ចុះឯណាជីមីន? »ឆុងហូសួរព្រោះមិនឃើញជីមីនមកជាមួយនិងលោកប៉ាខ្លួនវិញ។

« មិនដឹងទេប៉ាទៅបន្ទប់សិនហើយ »ជុងហ្គុកនិយាយហើយក៏ក្រោកដើរចេញទៅបាត់ចំណែកឆេយ៉ុនឃើញដូច្នេះក៏រហ័សដើរទៅតាមគេពីក្រោយត្រុកៗ ។

...................

Room
« ជីមីននេះឯងនិយាយស្អីជាមួយលោកពូជុងទៅទើបបានជាមើលទៅគាត់ខឹងក្រោធយ៉ាងនេះ? »ពេលមកដល់បន្ទប់ស្នាក់វិញហូស៊ុកក៏សួរទៅជីមីនដែលដេកលេងទូរសព្ទធ្វើប្រងើយហាក់មិនជំពាក់នរណាមួយរៀល ។

« គឺយើងសារភាពប្រាប់គាត់ថាយើងស្រលាញ់គាត់ហ្នឹងណា »ជីមីនប្រាប់ដោយគ្មានការលាក់លៀមសោះឡើយធ្វើឲហូស៊ុកភ្ងាក់ផ្អើលនិងចម្លើយជាខ្លាំង ។

« ព្រះអើយ!...ហើយចុះគាត់មានតបឯងថាមិចទេ? »ហូស៊ុករហ័សចូលទៅជិតជីមីនហើយសួរទាំងការចង់ដឹង ។

« គឺដៀលយើងកប់ៗមាត់តែម្ដង »ជីមីន

« ហ្ហើយ!ឯងនេះពិតជាក្លាហ៊ានណាស់យើងសុំសរសើរអញ្ចឹងបានលោកពូខឹងណាស់ »ហូស៊ុក

« គឺយើងខ្លាចថាវាហួសពេលហ្នឹងណាព្រោះមើលទៅគាត់ដូចជាមានមនុស្សស្រីប្រចាំចិត្តបាត់ហើយ »ជីមីននិយាយទាំងរាងធ្លាក់ទឹកមុខក្រោយគិតដល់ស្រីម្នាក់ដែលអង្គុយក្បែរជុងហ្គុក ។

« តែយ៉ាងណាឯងក៏បានប្រាប់ពីអារម្មណ៍របស់ឯងឲគាត់បានដឹងដែលនោះវាជារឿងត្រឹមត្រូវបំផុតសម្រាប់បេះដូងហើយ »ហូស៊ុកនិយាយ លើកទឹកចិត្តមិត្តព្រោះគេយល់ពីចិត្តរបស់ជីមីនច្បាស់។

                       ............

       ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ពួកគេម្នាក់ៗបានត្រៀមខ្លួនរួចរាល់សម្រាប់ការដើរលេងនៅថ្ងៃនេះក្រឡេកមកជុងហ្គុកនិងឆេយ៉ុនវិញកំពុងបណ្ដើរគ្នាចេញពីបន្ទប់យ៉ាងសើចសប្បាយរីឯជីមីនដែលសម្លឹងឃើញពីចម្ងាយមកក៏កើតការមិនពេញចិត្តនិងភាពស្និតស្នាលរបស់ពួកគេទាំងពីរ ។

« អរុណសួស្ដីប៉ា! »ឆុងហូចូលមកនិយាយរាក់ទាក់ប៉ាខ្លួនពេលឃើញគាត់ដើរមកហើយនោះ ។

« ហឹមអរុណសួស្ដី!កូនគេងលក់ស្រួលទេ? »ជុងហ្គុកសួរកូនប្រុសទាំងញញឹមស្រាលៗដាក់ប៉ុន្ដែក៏បាត់ទៅវិញពេលប្រទាក់ភ្នែកនឹងជីមីនដែលកំពុងឈរសម្លក់មកនាយ ។

« បាទ! »ឆុងហូតបថែមទាំងលួចសង្កេតឃើញទឹកមុខប៉ារបស់ខ្លួនប្រែប្រួលទៀតផង ។

« អាស៎!..ឥឡូវពួកយើងមកជុំគ្នាហើយមែនទេអញ្ចឹងគិតចង់ដើរបំបែកគ្នាឬក៏ដើរជុំគ្នា? »ឆេយ៉ុន

« បំបែកគ្នា/ដើរជុំគ្នា »មតិពីរបាននិយាយប្រឆាំងគ្នាដោយជីមីនចង់ដើរជុំគ្នាចំណែកឯជុងហ្គុកចង់បំបែកគ្នាដើរ ។

« យ៉ាងមិចហ្នឹង?សម្រេចថាមួយណា? »ឆេយ៉ុនចងចញ្ចើមសួរបញ្ជាក់ពេលទទួលបានចម្លើយពីរដូច្នេះ ។

« គឺខ្ញុំចង់ដើរជុំគ្នាទើបសប្បាយបើដើរបែបគ្នាដដែលមិចនឹងសប្បាយទៅមែនទេហូស៊ុក,ឆុងហូ? »ជីមីនរហ័សនិយាយបកស្រាយហេតុផល

« មែនហើយខ្ញុំក៏គិតអញ្ចឹងដែលប៉ា »ឆុងហូយល់ស្របធ្វើឲជុងហ្គុកប្រកែកលែងបានមានតែងក់ក្បាលយល់ព្រម។ ជីមីនឃើញដូច្នេះក៏លួចញញឹមតិចៗតែថាក៏ត្រូវឈប់វិញពេលក្រឡេកទៅឃើញជុងហ្គុកកំពុងសម្លក់មុខគេ ។

« ហ្ហើយ!ទ្រាំធ្វើមុខក្រាស់សិនទៅផឆកជីមីនដើម្បីកុំឲចាញ់ចិត្តរបស់គាត់ »ជីមីនលួចគិតក្នុងចិត្តទាំងកំពុងតែផ្ចាញ់ផ្ចាល់ជាមួយនិងជុងហ្គុកដែលអះអាងថាមិនទទួលយកក្ដីស្រលាញ់របស់ខ្លួនឡើយទោះយ៉ាងណាក៏ដោយដូច្នេះជីមីនកំពុងតែចង់ផ្ចាញ់គេហើយនៅពេលនេះចាំមើលថានិងមានរឿងអីកើតឡើងបន្ដ?

To be continued....

Continue Reading

You'll Also Like

275K 26.2K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
2.5M 156K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
774K 46.6K 30
A love contest between a boy who likes to kick football and a little doctor.
398K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...