មមាចប្រលែងភ្លើង🔥

By Arielkim13

7.7K 1K 98

Park jimin X jeon jungkook More

Eipsode 1
Eipsode 2
Eipsode 3
Eipsode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 9
Eispode 10
Eipsode 11
Eipsode 12
Eipsode 13
Eipsode 14
Eipsode 15
Eipsode 16
Eipsode 17
Eipsode 18
Eipsode 19
Eipsode 20

Eipsode 8

293 47 2
By Arielkim13


     តឺត!...តឺត!..
សម្លេងសុីផ្លេឡានបន្លឺឡើងដោយមានឡើងទំនើបមួយគ្រឿងបើកមកអែបក្បែរជីមីននិងហូស៊ុកដែលកំពុងដើររួចក៏បើកកញ្ចក់ឡានបង្ហាញឲឃើញច្បាស់ៗថាជាលោកសុីងជំនិតរបស់ជុងហ្គុកពោះម៉ាយសាច់ចាំរបស់យើងនេះឯង។

« ក្មេងៗឆាប់ឡើងឡានមកខ្ញុំជូនទៅផ្ទះ »សុីង

« គឺមិនបាច់ទេនាំតែរំខានលោកពូប៉ុណ្ណោះ »ជីមីនរហ័សឆ្លើយទាំងមុខម៉ូវមើលទៅដូចជានៅខឹងនឹងរឿងជុងហ្គុកស្ដីថា ។

« អីយ៉ា!..មិនបានទេចាហ្វាយបញ្ជារមកឲជូនពួកឯងទៅផ្ទះដូច្នេះឆាប់ឡើងមកកុំឲខ្ញុំត្រូវមាត់គាត់អី »សុីងនិយាយលួងលោមពួកក្មេងៗមើលទៅហូស៊ុកដូចជាមិនអីទេណាស់តែជីមីនឯណោះទេដែលចិត្តសឿងហាមាត់បដិសេធ។

« ជីមីនហា៎យើងថាឡើងឡានសិនទៅព្រោះមេឃក៏ងងឹតណាស់ដែរ »ហូស៊ុកជួយនិយាយបញ្ចុះបញ្ជូលជីមីនដែលកំពុងតែប្រកាន់ខឹង ។

« ឆើស៎!... »ជីមីនគិតពិចារណាមួយសន្ទុះក៏ព្រមដើរតាំងៗបើកទ្វាចូលទៅក្នុងឡានទាំងមុខមិនរីកចំណែកហូស៊ុកក៏ចូលទៅតាមក្រោយព្រមទាំងលួចសើចតិចៗនិងចរឹតរបស់មិត្តរំពេចនោះឡានក៏បានបើកចាកចេញទៅ។

               ..........................

        ងាកមកក្នុងភូមិគ្រឹះចនឯនេះវិញកំពុងតែមានស្ថានភាពតានតឹងជាខ្លាំងជុងហ្គុកអង្គុយគងពាក់ខ្លាអោបដៃនៅលើសាឡុងម្ខាងឯមីនជូក៏អង្គុយនៅសាឡុងម្ខាងទៀតទល់មុខជុងហ្គុកផងដែរ ។

« នាងដឹងថាខ្លួនឯងកំពុងធ្វើអីដែលទេ? »ជុងហ្គុកហើបមាត់សួរនាងក្រោយស្ងាត់ជាងមួយម៉ោងមើលទៅទឹកមុខគេស្មើក៏ពិតមែនតែមានអារម្មណ៍ថាគួរអោយខ្លាចរអាខ្លាំងណាស់ ។

« ខ្ញុំ....ខ្ញុំ..ធ្វើបែបនេះក៏ព្រោះតែមកពីលោកដែរ!..បើលោកមិនបិទសិទ្ធខ្ញុំនោះខ្ញុំក៏មិនមកអុកឡុកដូច្នេះដែរ! »នាងនិយាយទាំងរាងភ័យតិចៗព្រោះពេលនេះជុងហ្គុកកំពុងប្រើក្រសែរភ្នែកពិឃាតសម្លក់មកខ្លួន។

« ខ្ញុំបានប្រាប់ហើយថានាងគ្មានសិទ្ធអីទៀតទេមីនជូ!....ស្ដាប់ឲច្បាស់នាងគ្មានសិទ្ធអ្វីឡើយចំពោះគ្រួសាររបស់ខ្ញុំ!..នាងចង់ទាមទារស្អី?នាងបានជ្រើសចាក់ចេញហើយមិចក៏មិនរលុតចេញពីមុខពីមាត់ពួកយើងឲបាត់ទៅហើយឆុងហូក៏មិនត្រូវការម្ដាយដូចជានាងទៀតឡើយស្ដាប់បានទេ! »ជុងហ្គុកស្ដីថាឲនាងផាំងៗទាំងចិត្តមួម៉ៅហើយមីនជូក៏ក្ដៅក្រហាយមិនចាញ់គេប៉ុន្មានដែលក្រោយលឺនាយនិយាយបែបនេះ ។

« ខ្ញុំគ្មានសិទ្ធ?អញ្ចឹងមានតែនាងឆេយ៉ុនស្រីថ្មីលោកទេឬទើបមានសិទ្ធ? »ជុងហ្គុកហាក់ជ្រួញចញ្ចើមក្រោយលឺអតីតភរិយាលើកឈ្មោះមិត្តស្រីជាទីស្រឡាញ់របស់ខ្លួនមកលូកឡំជាមួយ។

« កុំយកឆេយ៉ុនមកពាក់ពន្ធ័ឲសោះមីនជូ!»ជុងហ្គុកស្រែកគំហកដាក់អតីតភរិយាខ្លាំងៗទាំងកម្រាលដោយបង្ហាញពីការការពារនិងក្ដីបារម្ភរបស់ខ្លួនចំពោះមិត្តស្រីទាំងស្រុង ។

« ហេតុអីនិយាយមិនបាន!..មីស្រីឆ្លៀតឪកាសនោះវាមានតម្លៃណាស់ណាដែលឲលោកការពារវាយ៉ាង....»និយាយមិនទាន់អស់សេចក្ដីក៏ត្រូវកាត់ដោយរាងក្រាស់ភ្លាមៗ ។

« បិទមាត់!...ឆេយ៉ុនមានតម្លៃជាងនាងឆ្ងាយណាស់...ឆេយ៉ុនតែម្នាក់គត់ដែលតែងតែនៅក្បែរមើលថែរបួសផ្លូវចិត្តខ្ញុំកន្លងមកដូច្នេះនាងគ្មានសិទ្ធមកតវ៉ាអ្វីឡើយ! អញ្ជើញទៅវិញបានហើយខ្ញុំមិនជូនដំណើរទេ! »ជុងហ្គុកនិយាយរួចក៏ក្រោកដើរចេញទៅបាត់ទុកឲមីនជូអង្គុយខាំមាត់ក្ដាប់ដៃខឹងចិត្តតែម្នាក់ឯង ។

....................

កន្លងផុតទៅមួយរយះក៏ដល់ថ្ងៃប្រឡងបញ្ចប់ការសិក្សារបស់សិស្សៗថ្នាក់ទី12ដោយក្នុងនោះរួមមានជីមីន,ឆុងហូ,ហូស៊ុកផងដែរដែលមានវត្តមានក្នុងការប្រឡងដ៏ស្វិតស្វាញមួយនេះ។

« ការប្រឡងបញ្ចប់នៅពេលណាដែល? »ជុងហ្គុកហើបមាត់សួរសុីងទាំងខ្លួនកំពុងអង្គុយសុីញ៉េឯកសារនៅលើតុក្នុងការិយាល័យរបស់ខ្លួន ។

« បាទ!..ម៉ោង5ល្ងាចការប្រលងនឹងបញ្ចប់ហើយ »សុីង

« ហឹម!...អញ្ចឹងដល់ពេលនោះកុំភ្លេចរំលឹកផងព្រោះយើងចង់ទៅទទួលឆុងហូដោយផ្ទាល់ »ជុងហ្គុកនិយាយទាំងភ្នែកនៅតែដក់ជាប់និងឯកសារប៉ុន្ដែមិនថារវល់យ៉ាងណាក៏នាយព្យាយាមបំពេញតួនាទីជាអាណាព្យាបាលល្អសម្រាប់កូនប្រុសខ្លួនដូចគ្នាផងដែរ ។

« បាទ! »សុីងអោនលំទោលហើយក៏ចាកចេញទៅទុកឲជុងហ្គុកបន្ដធ្វើការរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងការិយាល័យប៉ុន្ដែខណះនោះដែលសម្លេងទូរសព្ទដៃរបស់រាងក្រាស់បន្លឺឡើងទើបធ្វើឲនាយត្រូវផ្អាកការងារងាកមកទទួលទូរសព្ទសិន ។

« ហាឡូឆេយ៉ុន!...អូនមានការអីមែនទេ? »ជុងហ្គុកសួរទៅកាន់ខ្សែបណ្ដោញម្ខាងទៀតទាំងមានស្នាមញញឹមនៅលើផ្ទៃមុខ។

[ គឺអូនចង់ខលមកសួរថាតើថ្ងៃនេះឆុងហូប្រឡងបញ្ចប់ការសិក្សាហើយមែនទេ? ]សម្លេងផ្អែមស្រទន់បន្លឺសួរពីអ្នកម្ខាងទៀតធ្វើឲជុងហ្គុកញញឹមសារជាថ្មីម្ដងទៀត។

« បាទមែនហើយ!...»ជុងហ្គុកតបយ៉ាងពិរោះទៅវិញ

[ អញ្ចឹងពេលណាបងប្រាប់ពីទំនាក់ទំនងពួកយើងឲឆុងហូបានដឹងទៅ? ]ជុងហ្គុកធ្មឹងបន្ដិចក្រោយលឺមិត្តស្រីសួរដូច្នេះ ។

« អឺ...គឺអញ្ចេះទៅ!នៅថ្ងៃទៅដើរលេងបងនឹងបង្ហាញពីទំនាក់ទនងពួកយើងទៅកាន់ឆុងហូតើល្អទេ? »ជុងហ្គុកនិយាយពីគម្រោងដែលខ្លួនគ្រោងទុក។

[ ល្អណាស់!..បន្ទាប់មកពួកយើងនឹងរៀបការសាងគ្រួសារជាមួយគ្នានេះអូនពិតជារំភើបចិត្តណាស់ជុងហ្គុក ]ឆេយ៉ុននិយាយឡើងដោយគ្រាន់តែស្ដាប់ត្រឹមសម្លេងក៏ដឹងថានាងរំភើបប៉ុណ្ណាដែរ ។

« បងក៏ដូចគ្នា! »ជុងហ្គុក

[ អញ្ចឹងប៉ុណ្ណឹងសិនហើយអូនរវល់បន្ដិច...អូនស្រលាញ់បង..ជុប! ] ឆេយ៉ុន

« បាទ!...បងក៏ស្រលាញ់អូនដូចគ្នា »និយាយចប់នាយក៏ចុចបិទហើយក៏ទម្លាក់ទូរសព្ទទៅលើតុរួចលើកដៃជ្រោងសក់ទៅក្រោយទាំងភាពតានតឹងបារម្ភខ្លាចថាឆុងហូនឹងមិនពេញចិត្តទំនាក់ទំនងខ្លួននិងឆេយ៉ុនឡើយ ។

« ហ្ហើយ!ដើរមួយជំហ៊ានគិតមួយជំហ៊ានចុះ »នាយវៀសការគិតចេញអស់ហើយក៏បន្ដធ្វើការងារខ្លួនបន្ដទៀត ។

...................

មួយសប្ពាហ៍ក្រោយមក
រឺង!...រឺង!..រឺង..
ជីមីនដើរចេញពីបន្ទប់ទឹករហ័សចុចទទួលទូរសព្ទដែលរោទ៍មួយថ្ងៃហើយនោះ ។

« អាឡូឆុងហូ!..ឯងមានការអីមែនទេ? »ជីមីន

[ នែក៎!...ថ្ងៃនេះជាថ្ងៃទៅដើរលេងណា៎ឯងភ្លេចហើយឬ?ឆាប់លឿនមកពួកយើងកំពុងចាំឯងនៅខាងក្រោម ]សម្លេងឆុងហូនិយាយលឺបង្ហាញពីភាពអន្ទះសារ ។

« អឺ!..ដឹងហើយ! »ជីមីនឆ្លើយតបរួចក៏រហ័សចុចបិទនិងប្រញាប់ប្រញាល់ស្លៀកពាក់ព្រោះថាគេកំពុងរងចាំនៅខាងក្រោម។ជីមីនរៀបចំខ្លួនបណ្ដើរក្រហឹមច្រៀងបណ្ដើរទាំងសប្បាយចិត្តព្រោះបានទៅដើរលេងជុំមិត្តនិងបុរសដែលខ្លួនលួចពេញចិត្តថែមទៀត ។

នៅពេលរួចរាល់នាយក៏ទាញកាតាបធំល្មមមួយដែលមានសម្លៀកបំពាក់មួយចំនួនស្ពាយលើស្មារួចដើរចុះមកជាន់ក្រោមហើយក៏ឃើញឆុងហូនិងហូស៊ុកកំពុងនិយាយគ្នាលេងជាមួយជីន ។

« ចុះមកហើយហីលោកម្ចាស់!..នេះរៀបចំខ្លួនយូរៗនោះយូរ »ចុះមកដល់ភ្លាមក៏ត្រូវមាត់ហូស៊ុកភ្លាមតែម្ដង ។

« អើយឲយើងសុំទោស!...ប៉ុន្ដែក្រែងថាប្រញាប់ហីតោះឆាប់ទៅ!..អឺបងប្រុសខ្ញុំទៅសិនហើយ »ជីមីននិយាយថែមទាំងមិនភ្លេចលាបងប្រុសរបស់ខ្លួន ។

« ហឹម!..ដើរលេងឲសប្បាយណា »ជីនតបទាំងមានស្នាមញញឹមទៅកាន់ប្អូនប្រុសវិញ

« ហឹមតោះយើង!...អញ្ចឹងខ្ញុំសុំទៅសិនហើយបងប្រុស! »ដោយឆុងហូនិងហូស៊ុកមិនភ្លេចងាកមកអោនលាជីនជាការគួរសមឡើយ។

« បាទ!..ផ្ងើរមើលថែអាល្អិតជីមីនផងណា »ជីនផ្ដែផ្ដាំ

« បាទ! »ពួកគេឆ្លើយតបហើយក៏នាំគ្នាដើរចេញទៅក្រៅផ្ទះដែលមានឡានចតចាំរួចជាស្រេច ។

ជីនតាមសម្លឹងមើលឡានដែលបើកចេញទៅរហូតដល់ផុតកន្ទុយភ្នែកទើបដើរចូលមកផ្ទះវិញក្នុងចិត្តក៏នៅនឹកបារម្ភចំពោះប្អូនប្រុសដែលមិនសូវដែលដើរឃ្លាតឆ្ងាយពីខ្លួនម្ដងណាឡើយ ។

Teaser ភាគក្រោយ...
« ខ្ញុំស្រលាញ់លោកពូ! »កម្លោះវ័យជំទង់ផាកជីមីនសារភាពត្រង់ៗមិនលាក់លៀមនៅចំពោះមុខបុរសវ័យចំណាស់មិនចេះចាស់ចនជុងហ្គុក

« ហើស៎..ខ្ញុំចាត់ទុកឯងដូចជាកូនប្រុសម្នាក់របស់ខ្ញុំអញ្ចឹងកុំមកនិយាយអីផ្ដេសផ្ដាស! »ជុងហ្គុកនិយាយតែមួយប្រយោគនេះក៏ប្រុងនឹងបែរខ្នងដើរចេញតែត្រូវជីមីនរហ័សក្រសោបអោបចង្កេះនាយជាប់មិនឲទៅណារួច

« អញ្ចឹងលោកពូមកធ្វើជាSugar Daddyខ្ញុំទៅ!..ខ្ញុំស្មាក់ព្រមតាមពូទាំងអស់ណាលោកពូណា »ជីមីន

« ផាកជីមីន!!..ឲវាល្មមៗបានហើយ!..ឯងគ្រាន់តែត្រឹមជាក្មេងម្នាក់ដែលមិនទាន់ធំដឹងក្ដីប៉ុណ្ណោះសម្រាប់ខ្ញុំហើយខ្ញុំក៏មិនមែនខ្ទើយខ្ញុំមានមនុស្សស្រីដែលខ្ញុំស្រលាញ់ហើយ..ឆើស៎ចំជាkidមែន! »ជុងហ្គុកដាក់ប្រាវៗទៅកាន់មាឌល្អិតតែថាជីមីនហាក់មិនញេញនឹងសម្ដីជុងហ្គុកឡើយ

« អញ្ចឹងតើវាយ៉ាងមិច?ចាំមើលទៅខ្ញុំនឹងធ្វើឲពូក្លាយជាខ្ទើយហើយមកស្រលាញ់ខ្ញុំឲបាន! »ជីមីនផ្ដាច់ជ្ញារតាមពាក្យសម្ដីដែលខ្លួននិយាយធ្វើឲជុងហ្គុកក្រវីក្បាលហួសចិត្តជាខ្លាំង

« ឈប់ស្រមៃទៅ!ទោះយើងGayក៏យើងមិនសុីក្មេងដែលជាមិត្តរបស់កូនប្រុសយើងដែរ..ខំតែរៀនទៅកុំមកគិតរឿងបែបនេះជាមួយយើង! »ជុងហ្គុកថាហើយក៏បេះដៃតូចៗចេញហើយដើរចេញទៅរុយមិនសូម្បីងាកក្រោយទុកឲជីមីនខាំមាត់ខឹងចិត្តតែឯង ។

« ចាំមើលចុះលោកពូថាខ្ញុំនឹងយកបេះដូងហើយនិងរាងកាយលោកពូនៅថ្ងៃណាមួយឲបានជាក់ជាមិនខាន!ឆើស៎... »

To be continue.....

Continue Reading

You'll Also Like

774K 46.6K 30
A love contest between a boy who likes to kick football and a little doctor.
248K 37.1K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
322K 17.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
845K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023