មមាចប្រលែងភ្លើង🔥

By Arielkim13

8.2K 1.1K 98

Park jimin X jeon jungkook More

Eipsode 1
Eipsode 2
Eipsode 3
Eipsode 5
Eipsode 6
Eipsode 7
Eipsode 8
Eipsode 9
Eispode 10
Eipsode 11
Eipsode 12
Eipsode 13
Eipsode 14
Eipsode 15
Eipsode 16
Eipsode 17
Eipsode 18
Eipsode 19
Eipsode 20

Eipsode 4

320 51 3
By Arielkim13


« ឆើស៎!..ធ្វើជាមិនស្គាល់ក៏ព្រោះតែខ្ញុំជាក្មេងរត់តុឬ?ខ្លាចបាក់មុខបាក់មាត់ដល់ហើយ »ជីមីនចេញដល់ក្រៅភ្លាមក៏រអ៊ូរងូវម្នាក់ឯងទាំងមួម៉ៅ ។

« យ៉ាងមិចហើយជីមីនលើកស្រាទៅឲភ្ងៀវVIPមិញ?»មេកាដើរចូលមកសួរធ្វើឲជីមីនភ្ងាក់ខ្លួនព្រើត ។

« អឺ..បាទ!...គឺរួចរាល់ហើយ »ជីមីន

« ហឹមល្អណាស់!..អញ្ចឹងក៏ធ្វើការបន្ដទៀតចុះ » មេកានិយាយចប់ក៏ដើរចេញទៅបាត់ចំណែកជីមីនក៏សម្រួលដង្ហើមបន្ដិចមុននឹងដើរទៅយកស្រាលើកឲភ្ងៀវបន្ដទៀត ។

                     ......................

          ក្រឡេកមកភូមិគ្រឹះចនវិញឃើញថាយប់រាងជ្រៅណាស់ទៅហើយតែមីនជូនៅមិនទាន់ទៅវិញសោះក៏ព្រោះតែនៅចង់ជួបមុខអតីតស្វាមីតាមមើលទៅគេប្រហែលជាគេចមុខមិនចង់ជួបខ្លួនហើយ ។

« ម៉ាក់!..នេះយប់ជ្រៅហើយខ្ញុំថាម៉ាក់សម្រាកនៅទីេនះមួយយប់តែម្ដងទៅ »លឺឆុងហូនិយាយដូច្នេះធ្វើឲមីនជូញញឹមចុងមាត់រួចក៏ងាកមកតបកូនប្រុសវិញ ។

« មែនឬ?ម៉ាក់ថាប៉ាកូនប្រាកដជាមិនសប្បាយចិត្តទេដឹង? »មីនជូនិយាយទាំងក្លែងធ្វើជាទឹកមុខកំសត់ភ្លាមៗ ។

« មិនអីទេចាំខ្ញុំនិយាយជាមួយប៉ាពេលក្រោយម៉ាក់ទៅសម្រាកចុះមេដោះឲគេរៀបចំបន្ទប់រួចរាល់ហើយ »ឆុងហូ

« ហឹមអរគុណកូនណាស់ដែលមិនប្រកាន់ខឹងនិងម៉ាក់ហើយថែមទាំងទទួលស្វាគមន៍រាក់ទាក់ម៉ាក់យ៉ាងដិតដល់ទៀត »មីនជូ

« យ៉ាងណាម៉ាក់ក៏បានមកលេងខ្ញុំហើយខ្ញុំគ្មានអ្វីត្រូវខឹងនឹងម៉ាក់ទេ »ឆុងហូតបទាំងញញឹមស្រាលៗទៅកាន់ម្ដាយខ្លួនមីនជូលើកដៃអង្អែលក្បាលកូនប្រុសតិចៗរួចក៏ដើរឡើងទៅបន្ទប់ខាងលើដែលអ្នកបម្រើរៀបចំអោយ។ ប៉ុន្ដែនាងមិនបានចូលទៅបន្ទប់ដែលអ្នករៀបចំទេតែបើជាដើរបង្វែលចូលបន្ទប់របស់ជុងហ្គុកដែលនៅខាងស្ដាំដៃនេះទៅវិញ ។

ក្រោក!
ទ្វារបន្ទប់បើកឡើងតិចៗមីនជូក៏បោះជំហ៊ានដើរចូលខាងក្នុងមួយៗសម្លឹងមើលបរិយាកាសជុំវិញបន្ទប់ទាំងស្នាមញញឹម ។

« ហឹស៎!..គ្រប់យ៉ាងដូចជាមិនប្រែប្រួលសោះ!..ប្រហែលជាចិត្តរបស់គេក៏មិនប្រែប្រួលដូចគ្នាហើយមើលទៅ »នាងនិយាយម្នាក់ឯងតិចៗទាំងគ្រប់យ៉ាងសុទ្ធតែស្មានក្នុងចិត្តទាំងអស់ ។

« អូ៎ស្អីគេហ្នឹង? »ឈរមើលសុខៗនាងក៏ក្រឡេកភ្នែកទៅប៉ះនឹងរូបថតមួយនៅក្បែរនេះវាដូចជារូបថតជុងហ្គុកថតជាមួយមនុស្សស្រីណាក៏មិនដឹងប៉ុន្ដែច្បាស់ណាស់ថាស្រ្ដីក្នុងរូបគឺមិនមែនជានាងឡើយដោយសារតែថតតែមួយជំហៀងខ្លួនទើបមើលមិនសូវច្បាស់ ។

« នេះគេមានមិត្តស្រីហើយឬ? »មីនជូលាន់មាត់ទាំងក្ដៅឆួលក្នុងចិត្តគិតស្មានថាជុងហ្គុកនៅមិនទាន់បំភ្លេចនាងបានទេតែដឹងអីនេះគេមានមិត្តស្រីទៅហើយ???

« ឆើស៎!...ភ្លើងស្នេហ៍ចាសើនឹងកើតឡើងវិញនៅថ្ងៃណាមួយគ្មាននរណាស្មានដល់ទេ!ត្បិតតែលោកមានមិត្តស្រីក៏ដោយតែខ្ញុំជាស្នេហ៍ដំបូងរបស់លោក!..ព្រូស!»មីនជូនិយាយហើយក៏ទម្លាក់រូបថតនោះចោលនៅលើតុរួចក៏ដើរចេញពីបន្ទប់ជុងហ្គុកបាត់ទៅ ។

....................

ងាកមកជុងហ្គុកវិញពេលនេះកំពុងតែផឹកជុំគ្នាមួយជាមិត្តនៅឡើយតែឃើញថាម៉ោងជិតពាក់កណ្ដោលអាធ្រាតទៅហើយក្លឹបក៏ពុំសូវមានមនុស្សច្រើនទៀតនោះដែរ ។

« ជុងហ្គុកហា៎យើងថាយើងស្រវឹងហើយទៅមុខទៀតលែងរួចហើយ »ថេយ៉ុងនិយាយទាំងសម្លេងក្រងុលៗព្រមទាំងលើកដៃសុំចុះចាញ់ព្រោះគេទាន់កស្ទើរតែងើបលែងរួចហើយតែមើលជុងហ្គុកចុះផឹកដូចគ្មានស្រវឹងអីសោះ ។

« ហឹមបើឯងស្រវឹងក៏ឈប់ត្រឹមនឹងចុះ »ជុងហ្គុក

« ហឹមយើងក៏ឈប់ដូចគ្នាដែលឥឡូវយើងជូនថេយ៉ុងទៅផ្ទះចុះព្រោះមើលទៅគេបើកឡានមិនកើតទេ »ណាមជុន

« ហឹមOk »ជុងហ្គុកងក់ក្បាលយល់ព្រមរួចក្រោកទៅជួយគ្រាថេយ៉ុងចេញទៅក្រៅនៅពេលនោះក៏ជួបប្រទះនិងជីមីនដែលកំពុងលើកស្រាឲភ្ងៀវប៉ុន្ដែជុងហ្គុកធ្វើជាមិនខ្វល់រួចក៏ដើរបន្ដទៅមុខទៀត ។
នៅពេលដែលគ្រាថេយ៉ុងមកដល់ក្នុងចំណតឡានហើយក៏នាំរាងកាយមាំមួនរបស់គេចូលទៅក្នុងឡានទាំងទទឹងទទែង។

« ហ្ហើយ!..វាសុីស្អីធ្ងន់យ៉ាងហ្នឹង »ណាមជុនឈរជ្រែងចង្កេះដកដង្ហើមធំហើយក៏រអ៊ូ ។

« បានហើយឯងឆាប់ជូនថេយ៉ុងទៅផ្ទះទៅ »ជុងហ្គុក

« ចុះឯង? »ណាមជុន

« យើងក៏ទៅផ្ទះដូចគ្នាតែសុំទៅpayលុយនៅខាងក្នុងសិនឯងចង់ផឹកសុីហើយមិនឲលុយគេទេ? »ជុងហ្គុក

« អឺ!..អញ្ចឹងទៅចុះយើងទៅសិនហើយ »

« ហឹម! »ដោយលឺការឆ្លើយតបជុងហ្គុកហើយណាមជុនក៏ដើរទៅបើកទ្វាចូលខាងក្នុងរួចបើកចាកចេញទៅដោយមានថេយ៉ុងទៅជាមួយ ។

...................

បកមកជីមីនវិញពេលនេះកំពុងមានរឿងជាមួយភ្ងៀវប្រុសៗដែលបានបំពានលូកលាន់ប៉ះគូទគេអំបាញ់មិញដោយមានមេកាក្លឹបចូលមកសម្រួល។

« ខ្ញុំមិនសុខចិត្តទេពួកគេគួរតែសុំទោសខ្ញុំ!...មិចក៏មកលូកលាន់ខ្ញុំហើយនិយាយសម្ដីឈ្លើយដាក់ខ្ញុំទៀត? »ជីមីនស្ដីថាញែតៗលែងខ្វល់អ្វីទៀតហើយ ។

« បានហើយជីមីន!..នេះឯងស្ងាត់មាត់ទៅហើយសុំទោសភ្ងៀវភ្លាម! »មេកាដែលមានចិត្តលំម្អៀងស្ដីឲជីមីនហើយបង្គាប់ឲគេសុំទោសភ្ងៀវដែលខុសថែមទៀត។

« មែនហើយ!..ឯងចោទខ្ញុំ!..ឯងជាស្អីដែលខ្ញុំត្រូវចាប់គូទនោះគូទឡើងធ្លាក់ហើយមុខដូចបង្គួយធ្លាក់ទឹកទៀត »បុរសដែលបំពានជីមីននិយាយបែបចម្អកដល់នាយតូចនាំឲមិត្តគេនាំគ្នាចម្អកឲជីមីនគ្រប់ៗគ្នា ។

« លោកឯង!.... »ជីមីនខឹងយ៉ាងខ្លាំងហើយរៀបនឹងលើកែវទឹកជះទៅគេហើយស្រាប់តែមានដៃមាំមួយមកចាប់កដៃនាយជាប់ទើបធ្វើឲជីមីននិងគ្រប់គ្នាងាកទៅសម្លឹងមើលថាជានរណា ។

« លោកប្រុសជុងហ្គុក! »មេកាលាន់មាត់ទាំងភ្ងាក់ផ្អើលក្រោយឃើញវត្តមានរាងក្រាស់មុខមូវឈរនៅចំពោះមុខ ។

« មានរឿងអីកើតឡើង? »ជុងហ្គុកងាកទៅសួរជីមីនដែលកំពុងស្រឡាំងកាំងនៅក្បែរខ្លួន ។

« គឺ..គឺ..បុរសម្នាក់នេះចាប់គូទខ្ញុំហើយមិនសុំទោសបែរជានិយាយសម្ដីម៉ាក់ងាយមកលើខ្ញុំថែមទៀត »ជីមីននិយាយទាំងអួលដើមកទៅកាន់ជុងហ្គុកហើយក៏រំភើបចិត្តមកជាមួយផងដែរ ។

« ពិតដែលទេ? »ជុងហ្គុកងាកមកសួរបុរសដែលនៅក្នុងតុវិញទាំងមុខមាំ។

« អឺ...លោកប្រុសជុងរឿងនេះទុក...»មេកាក្លឹបនិយាយមិនទាន់ចប់ផងក៏ត្រូវកាត់ដោយជុងហ្គុកភ្លាមៗ ។

« លោកឆាប់បិទមាត់ទៅខ្ញុំមិនបាននិយាយជាមួយលោកទេ! »ជុងហ្គុកស្ដីឲមេកាមាំងធ្វើឲគាត់ស្ងាត់មាត់ជ្រាប ។

« ឆាប់សុំទោសក្មេងនេះទៅ!កុំឲមានរឿងធ្ងន់ធ្ងរជាងនេះ »ជុងហ្គុកនិយាយមុខស្មើទៅកាន់បុរសទាំងនោះធ្វើឲពួកគេរាងក្រែងរអា៎ដូចគ្នាដែលព្រោះក៏បានស្គាល់បានដឹងច្បាស់ជុងហ្គុកជានរណា ។

« អឺ...គឺ...ឲខ្ញុំសុំទោសផងដែលបំពានលើឯង!ខ្ញុំនឹងមិនធ្វើបែបនេះទៀតទេ»បុរសម្នាក់ដែលបំពានជីមីននោះនិយាយសុំទោសទាំងក្ដីអាម៉ាស់ ។

« អេស៎?..លោកពូ!... »ក្រោយពេលបុរសនោះសុំទោសរួចរាល់ជុងហ្គុកក៏កន្រ្ដាក់អូសដៃជីមីនចេញមកក្រៅធ្វើឲនាយតូចភ្លាត់ស្រែកទាំងធ្វើអីមិនត្រូវ ។ ជុងហ្គុកអូសជីមីនរហូតមកដល់ចំណតឡានទើបព្រមប្រលែងដៃវិញមុននឹងបើកទ្វាឡានឲនាយតូចចូល ។

« នៅឈរដល់កាល?មិចមិនចូលទៅ! »ជុងហ្គុកស្ដីឲជីមីនដែលឈរធ្មឹងមិនព្រមចូលក្នុងឡានសោះ ។

« អរ៎បាទ! »ក្រោយលឺដូច្នេះជីមីនក៏រហ័សចូលក្នុងឡានដែលមានជុងហ្គុកបើកទ្វាឲស្រាប់ ។
.................

នៅតាមផ្លូវ
ក្នុងឡានមានសភាពស្ងាត់ច្រងំគ្មានលឺសូម្បីតែខ្យល់ដកដង្ហើម។រាងតូចចេះតែលួចដៀងមើលរាងក្រាស់រាល់5វិនាទីម្ដងដោយភាពអឹមអៀនចំណែកជុងហ្គុកនាយក៏ដឹងថាអាល្អិតដែលអង្គុយក្បែរខ្លួនលួចសម្លឹងមកខ្លួនជារឿយៗតែធ្វើជាមិនខ្វល់ទៅ ។

« ផ្ទះឯងនៅម្ដុំណា? »រំពេចនោះរាងក្រាស់ក៏បង្ហើបសម្លេងសួរទើបធ្វើឲជីមីនដែលកំពុងចាប់ភ្លឹករហ័សភ្ងាក់ខ្លួន ។

« អរ៎?គឺនៅតែ1kgដីទៀតដល់ច្រកផ្លូវតូចមួយហើ៦លោកពូឈប់ឡានត្រង់នោះចុះ »ជីមីនប្រាប់ទាំងអៀនៗ

« ហេតុអីក៏ទៅធ្វើការនៅកន្លែងបែបនោះ?ឯងមានដឹងទេថាវ័យរបស់ឯងគឺជាវ័យដែលកំពុងសិក្សាមិចមិនខំរៀនបែរទៅធ្វើការយប់ប្រលប់នៅក្នុងក្លឹបដូច្នេះ?ហើយឯងក៏មិនទាន់គ្រប់អាយុដែលអាននឹងចូលធ្វើការក្នុងក្លឹបនោះដែរ »ជុងហ្គុកចោទសួរនិងស្ដីថាមាំងៗទៅមាឌតូចប្រៀបដូចឪពុកកំពុងស្ដីប្រដៅឲកូន ។

« គឺ...គឺ..ដោយសារខ្ញុំក្រទើបទៅធ្វើការក្រៅម៉ោងបើខ្ញុំជាអ្នកមានខ្ញុំក៏មិនចង់ទៅធ្វើការងារបែបនោះដូចគ្នា!...»ជីមីនក៏មិនណយតបតជុងហ្គុកវិញ ។

« កុំលើកយកភាពក្រមកនិយាយ!..ការងារក្រៅម៉ោងមានច្រើនណាស់មិនខ្វះទេហើយឯងក៏មិនទាន់គ្រប់អាយុនិងទៅទីនោះដូចគ្នាដូច្នេះឈប់ធ្វើហើយរកការងារផ្សេងធ្វើទៅ! »ជុងហ្គុក ស្ដីបន្ថែម

« ខ្ញុំដឹងហើយ! »ជីមីនតបបែបខឹងលាយភាពអន់ចិត្តហើយក៏ងាកមុខចេញទៅខាងវិញម្ដងគេមិននកស្មានថាត្រូវបុរសដែលកំពុងក្រាស់លើស្ដីបន្ទោសឲចំៗដល់ថ្នាក់នេះសោះឡើយ។

ចឹងហើយស្រលាញ់ប្រុសចាស់គេរអ៊ូត្រូវតែទ្រាំអន់ធ្មត់ព្រោះចាស់រអ៊ូស្ដីប្រដៅច្រើន😂💁‍♀️

To be continue.....

Continue Reading

You'll Also Like

1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
62.4K 1.8K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
121K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)
2.2M 79.2K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...