មមាចប្រលែងភ្លើង🔥

By Arielkim13

7.7K 1K 98

Park jimin X jeon jungkook More

Eipsode 1
Eipsode 2
Eipsode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 8
Eipsode 9
Eispode 10
Eipsode 11
Eipsode 12
Eipsode 13
Eipsode 14
Eipsode 15
Eipsode 16
Eipsode 17
Eipsode 18
Eipsode 19
Eipsode 20

Eipsode 3

336 48 3
By Arielkim13


        ព្រឹកថ្ងៃថ្មី
       ជីមីនបានធ្វើដំណើរទៅសាលាដូចរាល់ដងរំពេចនោះដែលក៏បានប្រទះនឹងឆុងហូនៅមាត់របងម្ដងទៀតតែលើកនេះមិនមែនមានត្រឹមតែឆុងហូទេមានទាំងប៉ារបស់គេមកជាមួយថែមទៀតផងទើបវាធ្វើឲទ្រូងខាងឆ្វេងរបស់ជីមីនចាប់ផ្ដើមលោតញាប់ខុសចង្វាក់ភ្លាមៗ។ចិត្តមួយចង់ដើរទៅរាក់ទាក់ចិត្តមួយមិនហ៊ានប្រឈមមុខព្រោះតែអៀន។

« ជីមីន! »សម្លេងឆុងហូស្រែកហៅជីមីនពីចំម្ងាយធ្វើឲនាយរាងភាំងតិចតួចដែរទើបសម្រេចចិត្តដើរទៅរកពួកគេតែម្ដងទៅ ។

« អរ៎ឆុងហូ....អឺសួស្ដីលោកពូ!...»ជីមីនរហ័សរាក់ទាក់ជុងហ្គុកតាមបែបគួរសមចំណែកជុងហ្គុកក៏ញញឹមដាក់នាយនិងងក់ក្បាលតិចៗវិញ។

« នេះក្មួយរៀនថ្នាក់ជាមួយឆុងហូឬ? »ជុងហ្គុកលាន់មាត់សួរ

« បាទត្រូវហើយលោកពូ »ជីមីនព្យាយាមឆ្លើយទាំងភាពអឹមអៀន ។

« គឺថាលោកប៉ាខ្ញុំដល់ម៉ោងត្រូវចូលរៀនហើយ!...តោះជីមីនយើងទៅ! »ឆុងហូងាកមក ប្រាប់លោកប៉ាខ្លួនហើយក៏គៀកកជីមីនដើរចូលក្នុងទីធ្លាសាលា ។

« ឆុងហូមិចក៏ប៉ាឯងមកទីនេះទៅវិញ? »ដើរបណ្ដើរជីមីនសួរទៅឆុងហូបណ្ដើរ

« គឺគាត់ថាមានកិច្ចការនៅម្ដុំនេះទើបឆ្លៀតជូនយើងមកសាលាតែម្ដងទៅ »ឆុងហូ

« អរ៎អញ្ចឹងទេ!...»ជីមីនងក់ក្បាលតិចៗទាំងញញឹមញញែមគិតទៅវាដូចជាវាសនាអញ្ចឹងដែលឲនាយបានជួបបុរសក្នុងក្ដីស្រមៃម្ដងទៀតទាំងព្រឹកប្រលឹមដូច្នេះ😂🤦‍♀️។

....................

ងាកមកជុងហ្គុកវិញក្រោយធ្វើធុរះរួចរាល់នាយក៏បើកឡានទៅក្រុមហ៊ុនវិញភ្លាមៗព្រោះមនុស្សដូចនាយគឺចាត់ទុកការងារជាសំខាន់បន្ទាប់ពីកូនប្រុសតែមួយគ្រាប់របស់ខ្លួនមក។

« ចាហ្វាយ! »សុីងរហ័សអោនលំទោលក្រោយឃើញចាហ្វាយបើកទ្វាចូលក្នុងការិយាល័យ

« សុីង!..ជួយរៀបចំកាយវិភាគការងារឲខ្ញុំផង »ជុងហ្គុកប្រាប់រួចក៏ដើរតម្រង់ទៅតុធ្វើការបើកឯសារមើលភ្លាម។ ហើយបើងាកមកនិយាយពីតួនាទីរបស់សុីងវិញគឺប្រៀបដូចជាជំនិតផងនិងលេខាផងអញ្ចឹងព្រោះដោយសារជុងហ្គុកទុកចិត្តនាយជាងគេកន្លងមក។

« បាទ! »សុីងតបយ៉ាងថ្នមសម្លេង

« អូ៎ត្រូវហើយចាហ្វាយ!...គឺអ្នកនាងមីនជូបានទាក់ទងមកមុននេះទាន» គ្រាន់តែសុីងនិយាយដូច្នេះភ្លាមជុងហ្គុកក៏បញ្ឃប់សកម្មភាពភ្លាមៗ ។

« តើនាងចង់បានអីទៀតហើយ? »ជុងហ្គុកសួរទាំងធុញទ្រាន់ដោយគ្រាន់តែលឺឈ្មោះស្រីម្នាក់នោះហើយ ។

« គាត់ថាចង់ជួបអ្នកប្រុសឆុងហូសូមឲចាហ្វាយអនុញ្ញាតទាន »សុីង

« ឆើស៎!..មនុស្សដូចនាងចេះចង់ជួបកូនប្រុសតាំងពីពេលណាឆុងហូគ្រាន់តែជាលេសរបស់នាងទេ! »ជុងហ្គុកនិយាយឡើងហាក់ដូចជាដឹងពីចរឹតមនុស្សស្រីឈ្មោះមីនជូនោះច្បាស់។

« អញ្ចឹងលោកប្រុសឲគាត់ជួបអ្នកប្រុសឆុងហូទេទាន? »សុីងសួរ

« ខ្ញុំអាចបដិសេធអីបានគេជាម្ដាយកូននឹងគ្នា » ជុងហ្គុកតបទាំងលើកដៃបន្ធូរក្រវ៉ាត់កដោយភាពតានតឹង។មីនជូគឺជាអតីតភរិយារបស់ជុងហ្គុក នាងពីមុនក៏ជាតារាសម្ដែងដូចជុងហ្គុកដែរតែ ក្រោយពួកគេរៀបការជុងហ្គុកក៏បានលាលែងពីសិល្បៈមកបើកក្រមហ៊ុនវិញម្ដងក្រោយរួមរស់ជាមួយគ្នាអស់6ឆ្នាំមីនជូក៏សុំលែងលះជុងហ្គុកដោយសុំចេញតែខ្លួនទុកកូនឲនាយចិញ្ចឹមរហូតមកដល់សព្វថ្ងៃនេះឯង ។

Name : Kang Minju(ជាអតីតប្រពន្ធរបស់Jungkook)
Age : 38year
Job :ជាតារាសម្ដែងសាច់ចាំមិនចេះចាស់សោះឡើយទោះអាយុនាង30ក្រាស់ទៅហើយក៏ដោយ។

.................

រសៀលខ្ទង់ម៉ោង5ល្ងាចឆុងហូក៏បានត្រឡប់មកភូមិគ្រឹះវិញក្រោយពីចេញពីរៀនដោយមានពូតៃឡានចាំជូនមកដូចរាល់ដង ។

« មេដោះលី!..ធ្វើអីហ្នឹងឆ្ងុយណាស់ »ឆុងហូដើរចូលទៅក្នុងផ្ទះបាយរកស្រ្ដីចំណាស់ដែលមាននាមជាមេដោះមើលថែបីបាច់ខ្លួនតាំងពីតូចៗមកដោយភាពស្និតស្នាល។

« ចា៎គឺធ្វើម្ហូបដែលអ្នកប្រុសចូលចិត្តនឹងណា »មេដោះលីតបទាំងញញឹមស្រស់ដាក់អ្នកប្រុសខ្លួន ។

« តែមិចក៏មើលទៅច្រើនមុខម្លេះ? »ឆុងហូសួរធ្វើឲមេដោះគាំងឆ្លើយមិនចេញតើគួរប្រាប់គាត់តាមត្រង់ឬអត់ណ៎ថាមានភ្ញៀវមកហើយនោះគឺ...

« ឆុងហូ! »សម្លេងស្រទន់របស់មនុស្សស្រីបន្លឺឡើងធ្វើឲឆុងហូជ្រួញចញ្ចើមរួចក៏ងាកទៅរកប្រភពក៏ឃើញថាម៉ាក់របស់ខ្លួនឈរញញឹមស្រស់មកកាន់ខ្លួន...រយះពេលប៉ុន្មានឆ្នាំហើយដែលឆុងហូមិនដែលបានជួបគាត់ម្ដងសោះទើបតែថ្ងៃនេះវាជាការជួបលើកដំបូងនៃការបែកគ្នារាប់ឆ្នាំមក ។

« ម៉ាក់! »ឆុងហូលាន់មាត់

« អីយ៉ា!..កូនប្រុសម៉ាក់ធំហើយពេញកម្លោះ ណាស់តើស៎នៀស! »មីនជូមិនបង្អង់យូរក៏ចូលទៅក្រសោបអោបកូនប្រុសទាំងភាពនឹកនាចំណែកឆុងហូនៅតែឈរថ្មឹង។

« មិចក៏ម៉ាក់... »និយាយមិនទាន់អស់ប្រយោគក៏ត្រូវកាត់ដោយមីនជូភ្លែត ។

« មកពីម៉ាក់នឹកកូនខ្លាំងទើបមកលេងកូនហើយឲម៉ាក់សុំទោសដែលច្រើនឆ្នាំកន្លងមកមិនបានមកលេងកូនក៏ព្រោះតែម៉ាក់មានបញ្ហាជាច្រើនត្រូវដោះស្រាយកន្លងមក »មីនជូនិយាយទាំងទឹកមុខស្រពាត់ស្រពោនទៅកាន់ឆុងហូឲគេយោគយល់។

« .......... »ឆុងហូមិនមាត់បានត្រឹមតែងក់ក្បាលតិចៗយល់ស្របពីអ្វីដែលអ្នកជាម្ដាយនិយាយ ។

« មោះ!អញ្ចឹងពួកយើងទៅអង្គុយនិយាយគ្នានៅបន្ទប់ទទួលភ្ងៀវទៅម៉ាក់មានរឿងនិយាយជាមួយកូនច្រើនណាស់ »មីនជូនិយាយហើយក៏អូសដៃកូនប្រុសទៅរកបន្ទប់ទទួលភ្ងៀវចំណែកមេដោះក៏តាមអើតមើលពួកគេពីក្រោយទាំងព្រួយបារម្ភរួចក៏រហ័សទៅចុចទូរសព្ទខលប្រាប់នរណាក៏មិនដឹង ។

                ................

          ក្រឡេកមកជុងហ្គុកវិញពេលនេះកំពុងតែរៀបចេញពីធ្វើការព្រោះមេឃងងឹតទៅហើយ។

« សុីងថ្ងៃនេះយើងបើកឡានទៅខ្លួនឯងឲសោរឡានមកហើយឯងចង់ទៅណាក៏ទៅចុះតាមសប្បាយ »ជុងហ្គុក

« អរ៎បាទនេះសោរឡាន »សុីងប្រគល់សោរឡានឲទៅជុងហ្គុកនាយជាចាហ្វាយទទួលហើយក៏បើកទ្វាចូលក្នុងឡានបើកចេញទៅបាត់ ។

      នៅតាមផ្លូវជុងហ្គុកមិនបានបើកទៅភូមិគ្រឹះនោះទេព្រោះគេដឹងច្បាស់ថាអតីតភរិយាកំពុងតែទីនោះទើបនាយសុខចិត្តខលបបួលមិត្តទៅផឹកសុីនៅក្លឹបវិញដើម្បីគេចមិនចង់ជួបមុខស្រីដែលធ្វើឲខ្លួនឈឺគ្រាំចិត្តមករាប់ឆ្នាំនោះ។នៅពេលបើកមកដល់ក្លឹបល្បីឈ្មោះមួយកន្លែងនាយក៏បោះជំហ៊ានមួយៗដើរចូលទៅខាងក្នុងក្រោមក្រសែរភ្នែកនារីៗជាច្រើនដែលមើលមកមិនដាក់ភ្នែកសោះឡើយមានអ្នកខ្លះនៅឆ្លៀតញាក់ភ្នែកដាក់នាយទៀតផង ។

« សួស្ដីលោកប្រុសជុងហ្គុក! »រំពេចនោះមេកាក្លឹបរហ័សរហួ័នចូលមករាក់ទាក់ជុងហ្គុកភ្លាមៗព្រោះនរណាមិនស្គាល់អំពីសេដ្ឋីសាច់ចាំម្នាក់នេះទៅ។

« តើពួកគេមកហើយឬនៅ? »ជុងហ្គុកសួរទៅកាន់មេកាទាំងមុខស្មើ ។

« បានលោកប្រុសថេយ៉ុងនិងលោកប្រុសណាមជុនមកដល់យូរហើយទានកំពុងរងចាំនៅបន្ទប់VIP...អញ្ជើញខាងនេះបាទ »មេកាក្លឹបនាំផ្លូវនាយសង្ហាររបស់យើងកាត់វង់មនុស្សជាច្រើនដែលកំពុងរាំរែកយ៉ាងសប្បាយ ។

       ក្រោក!
គ្រាន់តែបើកទ្វាបន្ទប់ភ្លាមក៏ឃើញបុរសមុខមាត់ស្រស់សង្ហារពីរនាក់កំពុងអង្គុយគងពាក់ខ្លាកាន់កែវស្រាwishkeyផឹកយ៉ាងទំនងជុងហ្គុកក៏ញេចចុងមាត់បន្ដិចមុននឹងដើរទៅអង្គុយសារឡុងមួយទៀតក្បែរពួកគេ ។

« ខលណាត់យើងតែឲយើងមកអង្គុយចាំឯងរាប់ម៉ោងអញ្ចឹងឬហាស៎? »ជុងហ្គុកអង្គុយមិនទាន់ស៊ប់គូទផងក៏ត្រូវថេយ៉ុងរអ៊ូថាឲភ្លាមៗ ។

« មកពីផ្លូវស្ទះពេកនឹងណា »ជុងហ្គុកបកស្រាយរួចចាប់កែវស្រានៅក្បែរនេះយកមកផឹក ។

« អឺហើយថ្ងៃនេះកើតអីបានហៅពួកយើងឲមកផឹកបែបនេះមានរឿងអីទៀតហើយមែនទេ? »ណាមជុន

« គឺ...ថ្ងៃនេះមីនជូទៅលេងឆុងហូនៅផ្ទះទើបខ្ញុំបបួលពួកឯងមកផឹកទៅ! »ជុងហ្គុកនិយាយត្រង់ៗប្រាប់ទៅកាន់មិត្ត ។

« ឯងមិនចង់ជួបនាងឬទើបគេចមកទីនេះ? »ថេយ៉ុង

« ហ្ហើយឯងសួរដូចមិនទំនងបើវាចង់ជួបមីនជូវាចាំបាច់ខលបបួលពួកយើងមកផឹកធ្វើអី? »ណាមជុនស្ដីឲថេយ៉ុងមាំងវិញ ។

« អឺយើងវាភ្លេចគិតនឹងណា »ថេយ៉ុងតបបកវិញ
(ក្នុងរឿងនេះខ្ញុំដាក់ឲតួរអ្នកទាំងបីមានអាយុស្មើរគ្នាដូច្នេះកុំប្រកាន់បើពាក្យលើសលួស )

« បានហើយហៅស្រាថែមមក! »ជុងហ្គុក

« យើងកម្មង់រួចរាល់ហើយ »ណាមជុនតប

      តុ!...តុ!...
     រំពេចនោះដែលសម្លេងគោះទ្វាបន្លឺឡើងទើបធ្វើឲអ្នកទាំងបីរហ័សងាកទៅមើលហើយទ្វាបានរបើកដោយមានអ្នកលើកស្រាម្នាក់ដើរចូលមកជុងហ្គុុកចាប់ផ្ដើមជ្រួញចញ្ចើមមានអារម្មណ៍ថាប្រហែលៗមុខអ្នករត់តុម្នាក់នេះតែដោយសារនៅក្នុងបន្ទប់ភ្លើងមិនសូវភ្លឺទើបមើលមិនសូវច្បាស់ ។

« នេះស្រាមកដល់ហើយបាទ! »គ្រាន់តែលឺសម្លេងអ្នករត់តុនោះធ្វើឲជុងហ្គុកកាន់តែឆ្ងល់ថែមទៀតព្រោះវាស្រដៀងៗខ្លាំងមែនទែន ។

« ទុកត្រង់នេះមក »ថេយ៉ុងនិយាយថែមទាំងចង្អុលទៅលើតុក្បែរជុងហ្គុកអ្នករត់តុក៏ធ្វើតាមការប្រាប់រំពេចនោះក៏លាន់មាត់ឡើងពេលក្រឡេកឃើញមុខជុងហ្គុក។

« លោកពូជុង!.. »មែនហើយអ្នករត់តុនោះគ្មាននរណាក្រៅពីជីមីនឡើយហើយនេះហើយជាការងារក្រៅម៉ោងរបស់នាយដើម្បីជួយសម្រាលបន្ទុកគ្រួសារខ្លះ ។

« ជីមីន? »ជុងហ្គុកលាន់មាត់ទាំងច្បាស់ក្នុងចិត្តថាក្មេងនៅចំពោះមុខជានរណាតាមពិតជាមិត្តកូនប្រុសនាយសោះ ។

« នេះឯងស្គាល់ក្មេងនេះឬ? »ណាមជុនលាន់មាត់សួរក្រោយឃើញពួកគេមើលទៅដូចជាស្គាល់គ្នា ។

« អរ៎គឺអត់ទេ! »ជុងហ្គុករហ័សឆ្លើយតបហើយចម្លើយរបស់នាយធ្វើឲជីមីនធ្លាក់ទឹកមុខភ្លាមៗនេះធ្វើជាមិនស្គាល់ខ្លួនផងហី ។

« ហឹមបើអញ្ចឹងអស់កិច្ចការឯងហើយអាល្អិត!..ទៅវិញចុះ »ថេយ៉ុងនិយាយប្រាប់ទៅកាន់ជីមីនដែលកំពុងឈរធ្មឹង ។

« បាទ! »ជីមីនអោនលំទោលបន្ដិចរួចបែរខ្នងដើរចាកចេញទៅចំណែកជុងហ្គុកក៏ចេះតែតាមសម្លឹងផែនខ្នងតូចរហូតដល់នាយចេញផុតពីបន្ទប់ ។

« ក្មេងនេះនៅក្មេងសោះហ៊ានមកធ្វើការកន្លែងអញ្ចឹងៗឬ?ចំជាទំនើងពិតមែន »ជុងហ្គុករអ៊ូក្នុងចិត្តទាំងការមិនពេញចិត្តដែលឃើញវត្តមាននាយតូចនៅក្នុងក្លឹបនេះឡើយ ។

To be continue.....

Continue Reading

You'll Also Like

335K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.2M 64.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
309K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...