𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)

De Seang-houy

11.7K 661 10

«ខ្ញុំស្រឡាញ់លោកទោះលោកគ្មានថ្ងៃស្រឡាញ់ខ្ញុំវិញក៏ដោយ»រាងតូចប្រឹងនិយាយមាត់ម្ហបៗដែលធ្វើអោយអ្នកដទៃមិនយល់គេនិយាយពី... Mai multe

ភាគ១:ផ្ដាច់ការ💔
ភាគ២:វិប្បដិសារី💔
ភាគ៤:សុំទោសដែលការពារអូនមិនបានល្អ💔
ភាគ៥:រវាងពួកយើង❤️
ភាគ៦:លើកទី២💔
ភាគ៧:អាការៈចម្លែក❤️
ភាគ៨:ដំណឹងល្អ❤️
ភាគ៩:ការលាក់បាំង💔
ភាគ១០:ហួងហែង❤️
ភាគ១១:ដឹងយូរហើយ❤️
ភាគ១២:កំហុសឆ្គង💔
ភាគ១៣:ភ្ញាក់ផ្អើល❤️
ភាគ១៤:ភាពរីករាយ❤️
ភាគ១៥:ប្រផ្នូលមិនល្អ💔
ភាគ១៦:បារម្ភ&ស្អប់💔
ភាគ១៧:បាត់ខ្លួន💔
ភាគ១៨:ភាពរញ៉េរញ៉ៃមួយ💔
ភាគ១៩:សោកនាដកម្ម💔
ភាគបញ្ចប់❤️

ភាគ៣:យកចិត្តទុកដាក់❤️

872 40 0
De Seang-houy

ខ្ញុំដឹងថាលោកនៅដដែល គ្មានផ្លាស់ប្ដូរទេតែខ្ញុំក៏សប្បាយចិត្តពេលលោកទន់ភ្លន់ដាក់ខ្ញុំដូចអម្បាញ់មិញ...
«ចាន់..អូនខឹងបងមែនទេ»គាត់មកអោបខ្ញុំពីក្រោយ
«បងមិននៅនិយាយជាមួយនាងទេហេស»
«អូនសំខាន់ជាងនាង»
«បានហើយលែងអូនទៅ...អូនយកចានទុក»
«ចាន់...កុំខឹងបងអីណាបងបានបែកគ្នាជាមួយនាងហើយ»
ប្រាវ....ចានដែលនៅនឹងដៃចាន់បានរបូតចេញធ្វើអោយធ្លាក់បែកខ្ចាយ
«ចាន់កុំធ្វើទុកអោយបងវិញ»គាត់ឃាត់ខ្ញុំពេលខ្ញុំរករើសអំបែងចាន

ខ្ញុំមានអារម្មណ៍ថារីករាយពេលឮគាត់និយាយថាបែកគ្នាជាាមួយនាងតែក៏មិនដឹងថាគាត់នៅមានស្រីប៉ុន្នាននាក់
ទៀតដែល
«អូនទៅអង្គុយនៅក្រៅទៅចាំបងសម្អាត»
«ប្រយ្ន័តផង»
«បាទ»
~~~~~~~~~~~~~~~~~~
«អ្នកប្រុសកើតអីដែលទេ?»
«ខ្ញុំអត់កើតអីទេ»
«ហឹមតែមើលទៅដូចទ្រង់សប្បាយចិត្តជាងរាល់ថ្ងៃណា»
«ឯងនេះឈប់ញ៉ោះខ្ញុំទៅ»
«ណ៎មុខក្រហមហើយ..អ្នកប្រុសហា៎ថ្ងៃនឹងលោកប្រុសដូចចម្លែកៗ។»យូហាវក៏អោនមកខ្សឹបក្បែរត្រចៀករាងស្ដើង
«ត្រូវហើយខ្ញុំក៏សង្កេតឃើញបែបនេះដែល»
«គាត់មិនគំរោះគំរើយដូចរាល់ដង ហើយព្រឹកមិញណាគាត់មកនិយាយសុំទោសខ្ញុំទៀតផង»
«បានហើយឈប់និយាយដើមគាត់ទៅ បើគាត់ផ្លាស់ប្ដូរក៏ល្អដែលមិនចឹង»
«បាទ...ព្រោះខ្ញុំក៏សប្បាយចិត្តពេលឃើញអ្នកប្រុសញញឹមបែបនេះនោះអី»គេទាញថ្ពាល់ខ្ញុំ
«អូយ...អាកាហាវឈឺណា»ពួកយើងអាយុ១៩ដំណាលគ្នាទេទើបហៅស្និតស្នាលបែបនេះ
«អ្នកប្រុសហៅឈ្មោះខ្ញុំអាក្រក់ស្ដាប់ណាស់»
«ប្រុសស្អាតហាវ...កុំអន់ចិត្តអីណា..អ្នកណាក៏ដឹងថាឯងជាប្រុសស្អាតដែល»
«អ្នកប្រុសធ្វើអោយខ្ញុំអៀនហើយ»
«Banda500អាចជួយបាន»
«កាចាន់....»
«ហាស ហា...ឈប់ទៅខ្ញុំសើមអស់ហើយ»គេកំពុងស្រោចផ្កានៅសួនដៃកាន់ទុយោស្រាប់...
«នែលេងស្អីនឹង»
«លោកប្រុស...ខ្ញុំសុំទោស»
«ចាន់អូនមកទឹកស្អីទាំងព្រឹបែបនេះមើលណ៎សើមអស់ហើយទៅដូរសម្លៀកបំពាក់ចេញ»ខ្ញុំមិនយល់ពីចរិកគេនោះទេសុខៗក៏មកខឹងមិនដឹងហេតុផងអីបែបនេះ
«អាហាវហា៎ខ្ញុំទៅសិនហើយ»
«បាទអ្នកប្រុស»
«ប៉ូបងដាក់អូនចុះបានទេ»
«មិនបាននៅអោយស្ងៀមទៅ យ៉ាត់ធ្លាក់»
«.......»ចរិកត្រជាក់បែបនេះធ្វើអោយខ្ញុំខ្លាចគេទៀតហើយ
«មើលរូបរាងខ្លួនឯងទៅ វាយ៉ាងម៉េច»គាត់ដាក់ខ្ញុំមុខកញ្ចក់
«អឺគឺ....»ខ្ញុំពាក់អាវពណ៌សរៀងស្ដើងដែលស្លៀកខោខ្លីព្រោះនៅផ្ទះខ្ញុំឧស្សាហ៍ស្លៀកពាក់បែបនេះ ពេលត្រូវទឹក
បង្ហាញកំណាត់លើសឹងតែទាំងអស់ដូចអត់ពាក់អាវ
«យ៉ាងម៉េចដូចដោះអាវអោយគេឃើញចឹង អូនចូលចិត្តបង្ហាញគេណាស់មែនទេ?»
«ខ្ញុំចូលបន្ទប់ទឹកប្ដូរអាវចេញសិន»
«មិនបាច់ប្ដូរនៅទីនេះហើយ»
«តែវាអាចសើមការ៉ូ»
«មានអ្នកមកជូតហើយ ប្ដូរទៅឬចង់ពាក់អាវសើមបែបនេះ»
ខ្ញុំមានអារម្មណ៍ថាខ្លាចគាត់ណាស់~~~
«ចុះខោ...»
«ស្រាតនៅទីនេះហើយ»
«តែ....»
«យ៉ាងម៉េចមិនហ៊ាន ខ្លាចអី»
«ប៉ូបងកុំធ្វើវាអី យប់មិញវាមិនទាន់បាត់ឈឺទេ»គាត់មកចាប់ផ្ដួលខ្ញុំទៅលើពូក
«ហឹម.....»គាត់ខាំកញ្ចឹងកខ្ញុំយ៉ាងខ្លាំង
«ពីពេលនេះទៅអូនជារបស់បងម្នាក់គត់ ហាមបង្ហាញរូបរាងអោយអ្នកណាឃើញដាច់ខាត»
«ខ្ញុំដឹងហើយ»ខ្ញុំនិយាយទាំងយកដៃបាំងមុខ
«ដេកបែបនេះហើយ...»
«ខ្ញុំស្លៀកខោសិនបានទេ»
«មិនបាច់»
ដេកស្រាតបែបនេះដូចមានអារម្មណ៍មិនស្រួលសោះ!!!!
គាត់អោបចង្កេះ មុខជ្រប់នឹងកញ្ចឹងករខ្ញុំអាចដឹងដង្ហើម
គាត់បានព្រោះវាជិត...ជិតពេកហើយ ដល់ថ្នាក់ខ្ញុំមិនហ៊ានកម្រើកសូម្បីបន្តិច....មួយស្របក់ក្រោយគាត់គេងលក់បាត់
ខ្ញុំក៏សន្សឹមយកដៃគាត់ចេញពីចង្កេះហើយដកខ្លួនចេញទៅរកខោស្លៀក!!!!!

//ម៉ោងប្រហែល១០//
«អ៊ំទៅផ្សារមែនទេ»
«ចា៎អ្នកប្រុស ចង់ញុំាអ្វីដែលទេខ្ញុំទិញអោយ»
«អត់ទេចាំខ្ញុំផង...ខ្ញុំទៅជាមួយអ៊ំដែល»
«អ៎បានអ្នកប្រុស»
ខ្ញុំនឹកចង់ដើរផ្សារម្ដងខានចេញក្រៅយូរដែលហើយ!!!!
អុីប៉ូនិយាយ.....
ខ្ញុំមិនដែលមានអារម្មណ៍ថាកក់ក្ដៅដូចនេះទេ ត្រឹមមួយភ្លេតខ្ញុំគេងលក់ តែនៅពេលបើកភ្នែកឡើងបែរជាមិនឃើញគេ
មានតែភាពទទេរស្អាត ពូកត្រជាក់ឈឹងគ្មានកម្ដៅបន្តិច
«ចាន់អូននៅឯណា?»ខ្ញុំដើររកពេញបន្ទប់គ្មានសូម្បីស្រមោលគេភ្លាមៗខ្ញុំមានអារម្មណ៍ថាភ័យ
«អាហាវ.....អ៊ំស្រីឃើញចាន់ដែលទេ?»ខ្ញុំចុះក្រោមដើររកគេគ្រប់កន្លែងតែមិនឃើញសូម្បីតែម្នាក់
«ពួកគេទៅណាអស់ហើយ ហឹក...ហឹក....»ទឹកភ្នែកស្រក់ចុះដោយមិនបានរំពឹងទុក
ខ្ញុំក៏ចូលមកក្នុងវិញអង្គុយលើសាឡុង នេះលើកទី១
ហើយដែលខ្ញុំមានអារម្មណ៍ឯការបំផុត ទឹកភ្នែកស្រក់ចុះមកមិនដាច់.....
១ម៉ោងក្រោយមក~~~~
«អ៊ំថ្ងៃនេះខ្ញុំនឹងជួយធ្វើម្ហូបណា»
«ចា៎»
«ប៉ូបងភ្ញាក់ហើយហេស»
«ចាន់....»រាងក្រាសក៏រត់មកអោបរាងស្ដើងដោយមិនបង្អង់យូរស្មានថាគេរត់ចោលបាត់ហើយ
«ប៉ូបងកើតអីនឹង មិចក៏យំ...»ខ្ញុំមិនយល់ថាកើតអីទាល់តែសោះ
«ចាន់កុំចាកចេញចោលបងឮទេ»
«ហឹម...អោយអូនទៅណាបាន!!!បងក៏ដឹងថាអូនគ្មានគ្រួសារឯណាក្រៅពីបងនោះទេ»ខ្ញុំអង្អែលខ្នងគាត់ថើៗ
«សន្យាណា»
«បាទអូនសន្យា!!!!តែថាបងយល់សប្ដិអាក្រក់មែនទេ»
«អឹម...បងយល់សប្ដិថាអូនទៅចោលបង»
«ប្រុសឆ្កួតអូនមិនទៅណាទេ លែងអូនទៅថ្ងៃនឹងអូនធ្វើម្ហូបអោយបងភ្លក់ស្នាដៃអូន»
«ហឹម...សឺត»
«បង...»សុខៗមកថើបនៅមុខគេគ្រប់គ្នាអៀនណាស់ខ្ញុំ
«អ្នកប្រុស...Banda500ជួយបាន»យូហាវលោមក
និយាយតិចៗក្បែរត្រចៀករាងស្ដើងព្រោះគេដឹងថាចាន់អៀន
«អាកាហាវបិទមាត់»
«ហិហិ....»
«ចឹងបងឡើងទៅលើសិនណា»
«អឹម....»

//ក្នុងផ្ទះបាយ//
«ម៉ែអ៊ំហាខ្ញុំរៀងឈឺក្បាលវិលដូចចង់លើសជាតិស្ករហើយ ជួយជូនទៅមន្ទីរពេទ្យបន្តិចមកណា»
«ហាវ...ឯងនេះ»
«អាកាហាវបុិនមេសហាស»
«ហឹមនិយាយមែនណា បើមួយព្រឹកនឹងខ្ញុំមើលតាគេស្វីតផ្អែមល្ហែមដាក់គ្នារហូត»
«ច្រណែនមែន...រកមួយដែលទៅ»
«មុខខ្ញុំនឹងគ្មានអាណាយកទេ»យូហាវស្មានថាចាន់អ្នក
និយាយព្រោះខ្លួនរវល់លាងសាច់នៅជ្រុងម្ខាង
«ចាំយើងរកអោយ ឯងយកស្រីក៏ប្រុស»
«អីយ៉ូយអ្នកប្រុសហា៎ ម្ងៃៗនៅតាក្នុងផ្ទះចឹងទៅរកអោយខ្ញុំតាមប្រហោងណា»
«អាកាហាវ...កាហាវ»សម្លេងតិចៗរបស់ចាន់
«ហឹមយើងសួរឯងចង់បានប្រុសក៏ស្រី»
"ចុមអ្នកប្រុសនៅទីនេះ ចុះអ្នកនិយាយជាមួយខ្ញុំ....."យូហាវក៏ក្រឡេកឃើញចាន់នៅហាន់បន្លែខាងស្ដាំដៃខ្លួន
«ហាសហាលោកប្រុស...ខ្ញុំ..ខ្ញុំនិយាយលេងទេ»មកដល់ពីកាលទេអញ
«អឹមតែយើងនិយាយមែន»
«បានហើយប៉ូបងឈប់ញ៉ោះគេទៅ»វាអោយសញ្ញាដល់ខ្ញុំអោយជួយវា
«តែបង....»
«បងចេញទៅកន្លែងគេធ្វើម្ហូបធ្វើអី»ខ្ញុំក៏រុញគាត់ចេញក្រៅ

//ម្ខាងទៀត//
«ម៉ាក់ខ្ញុំចង់ទៅលេងប្អូនប្រុស»
«មិនបាន...»
«ម៉ាក់.....ខ្ញុំនឹកគេ»
«ប្អូនឯងគេរវល់ការងារមិនមែនទំនេរដើរទាត់ខ្យល់ដូចឯងទេ»
«ម៉ាក់មិចដឹងថាខ្ញុំដើរទាត់ខ្យល់»
«ចុះឯងរាល់ថ្ងៃនឹងធ្វើស្អីខ្លះក្រៅពីដេកសុី»
«ខ្ញុំជាម្ចាស់សណ្ឋាគារផ្កាយ៥នៅសមុទ្រណាម៉ាក់ និងម្ចាស់ហាងលក់សម្លៀកបំពាក់ណាម៉ាក់»
«អើបានអានុងមកអាងរាល់ថ្ងៃនឹង»
«នឹងហើយ...ចុះម៉ាក់ថាខ្ញុំដើរទាត់ខ្យល់»
«បានហើយយើងនិយាយមិនដែលឈ្នះឯងទេ»
«ចឹងខ្ញុំទៅលេងប្អូនបានឬនៅ»
«តេសួរគេសិនទៅនៅផ្ទះដែលឬអត់?»
«បាទអ្នកម្ដាយ»
«ម៉ែវា...ម៉ែវា....អើយាយបុិលី»
«ហើយមនុស្សនៅអង្គុយច្រងោៗប៉ុននឹងហើយ មើលអត់ឃើញទេ»
«បើអូនមិនឆ្លើយនឹងបងផង»
«ចុះបងអត់ភ្នែកទេ»
«ចុះណាអាCheng បាត់ក្បាលទៅណាទៀតហើយ»
«គេចង់ទៅលេងអុីប៉ូ ប្រហែលទៅបាត់ហើយដឹង»
«អឹម បងដូចនឹកកូនដែលតោះទៅទាំងអស់គ្នាតែម្ដងទៅ»
«តែយើងមិនបានប្រាប់គេមុនទេណា»
«អាChengវាតេប្រាប់ហើយមិនចឹង»
«រកមើលវាមើល តិចល៎ទៅបាត់ហើយទេហេស»
«អាCheng....អាCheng...អាកម្ជិលCheng»លោក
Wangស្រែកហៅកូនគាត់ពីក្រោម
«បាទម្ចាស់ឪហៅអីក៏ហៅមេស»
«បើហែងមិនឆ្លើយផង យើងទៅលេងប្អូនឯងដែល»
«បាទ....ថាម៉េច?»
«យីចុះហែងថ្លង់មែន»
«ប៉ាចង់ទៅលេងអុីប៉ូ..»
«ហើយវាល្មិច»
«ហាស ហាអត់អីទេ រៀបចំខ្លួនទៅតិចទៀតទៅទាំងអស់គ្នា»
«នែ...ម៉ែហែងនិងអញហា៎ចាំនៅតាហែងទេលឿនៗមក»
«បានលោកម្ចាស់ឪ»

វីឡាដ៏ស្កឹមស្កៃ~~~ម៉ោង៣រសៀល
«ប៉ូអូនចង់អង្គុយលើសាឡុង»
«មិនបានអង្គុយលើបងចឹងហើយ»
«អាកាប៉ូ....យើង....»Chengដើរចូលមកខាងក្នុង
«បងប្រុស....បងមកលឿនមេស»
«សួស្ដីបងថ្លៃ»
«អើ....យើងរំខានឯងមែនទេ?»
«អត់...អត់ទេបងថ្លៃ»ខ្ញុំលើកដៃក្រវីបដិសេធ
«កូនប្រសារ...សុខសប្បាយដែរទេ?»
«ម៉ាក់ក្មេក...»ខ្ញុំគាំងលើកទី២ព្រោះមិនដឹងថាគាត់មកដែល
«ម៉ាក់ប៉ាមិចមកអត់ប្រាប់ខ្ញុំចឹង»
«អាកូនចង្រៃយើងមកលេងម្ដងឯងមិនទទួលស្វាគមន៍យើងអោយល្អទេហេស»លោកWangដើរចូលមក
«ប៉ា...»
«ប៉ាក្មេកអង្គុយសិនមកចាំខ្ញុំលើកទឹកមកជូន»
«នែ...ឯងឥឡូវប្រែមេសដូចទ្រង់ស្រឡាញ់ប្អូនថ្លៃយើងដល់ហើយ»
«ហេ...បងប្រុសបើមិនអោយស្រឡាញ់ប្រពន្ធអោយទៅ
ស្រឡាញ់អ្នកណា»
«ហឹមម៉ាក់មើលកូនម៉ាក់ឥឡូវដូចផ្លាស់ប្ដូរខ្លាំងណាស់»
«ម៉ាក់ប៉ា បងប្រុសពិសារទឹកសិនទៅ»
«មិនអីទេកូន»
«ពួកឯងមិនគិតចង់យកកូនទេហេស»
«ម៉ាក់....»
ខ្ញុំគាំងជាលើកទី៣មកដល់ភ្លាមគាត់បែរជាសួររឿងនឹង
«អើ...ខ្ញុំមិនទាន់ចង់យកទេ»
«ចាន់អូនកុំរវល់ជាមួយពួកគាត់ច្រើនពេក»
«អាកូនចង្រៃ...ឯងនិយាយជាមួយម៉ែឯងអញ្ចឹងហេស»
«លោកប៉ាកុំខ្វល់នឹងសម្ដីគាត់អី គាត់មាត់សុីអំបិលប្រហុកទេ»ខ្ញុំសម្លឹងទៅអុីប៉ូអោយសញ្ញា
«ហឹស...កុំតាកូនប្រសារយើងជួយឯងទេកុំអីយើងនឹងដកហ៊ុនចេញពីក្រុមហ៊ុនឯងវិញហើយ»
«ដកទៅ...ខ្ញុំមិនខ្វល់ទេស»
«ប៉ូបងនិយាយស្អីនឹង»
«នេះផ្លែឈើ...ម៉ាក់ប៉ាបងប្រុស»
«យូហាវ...ឯងជួយយករបស់នេះទៅទុកបន្តិចផងណា»
«បាទអ្នកប្រុស»
«អ្នកទាំងអស់គ្នានៅញុំាអាហារពេលល្ងាចសិនទៅចាំទៅវិញ»
«ហឹមបានតាម៉ាក់ចង់ភ្លក់ស្នាដៃកូនប្រសារម្ដង»
«បាទ ចឹងអ្នកទាំងអស់គ្នាឡើងទៅសម្រាកបន្ទប់ខាងលើសិនទៅចាំបន្តិចទៀតខ្ញុំនឹងទៅផ្សារ»
«មិនអីទេម៉ាក់គិតចង់ទៅផ្សារជាមួយឯងដែល»
«បងទៅដែល..»
"ប្រុងលើកទ័ពទៅផ្សារមែននឹង"
«ហាសហាបាទ...»

To be continued
Enjoy your Reading♂︎♂︎

Continuă lectura

O să-ți placă și

210K 367 34
Compilation of the Best Stories on Literotica
2.5K 384 10
ស្នេហារញ៉េរញ៉ៃរវាង leader Team Gangster ជាមួយក្មេងប្រុសឆ្លងចូលមកក្នុងសាច់រឿងដោយអព្ភូតហេតុ ។ សាច់រឿងបែប : កូរ៉េ [ អភិនិហារ កំប្លែង វាយកាប់ចាក់ ប្រកួត...
Fate De v xxxiri v

Proză scurtă

23.1K 1.7K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...