💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្...

By Jack_taegukk

89K 8.2K 168

Jeon Jungkook X Kim Taehyung ស្នេហាដែលកើតឡើងពីភាពកាចឆ្នាស់ឆ្នើមរបស់រាងតូចធ្វើអោយបេះដូងកម្លោះព្រាននារីម្ន... More

Ep01:ស៊យ...!!
Ep02:អាតាបុិអត់មាយាទ.....!!
Ep:03:លេខាថ្មី....!!
Ep04:អាឆែបចង្រៃ...!!
Ep05:ចង់សម្លាប់ចៅហ្វាយឬយ៉ាងមិច?
Ep06:គេងចំណេញ?
Ep07:មនុស្សស្រីណាថោកមនុស្សប្រុសវៃហើយ!
Ep09:ឯងត្រូវគេងអោបយើង!
Ep10:បងធំសេអ៊ូល?
Ep11:ស្អាត...!
Ep12:ហេតុអីក្ដៅបែបនេះ?
Ep:13:គេទៅចោលយើងឬ?
Ep:14:ខ្ញុំមិនត្រូវការ!!
Ep:15:ឈាម!!!
Ep16:គូរដណ្ដឹង!
Ep17:អាការៈប្រចណ្ឌ
Ep18:ឬយើងសម្ដែងស្ទើ?!!
Ep19:គ្មានហេតុផល!!
Ep20:ខ្លួនប្រាណអូនជារបស់បង🔞
Ep21:លើកលែងទោស
Ep22:បងរោគចិត្តដាក់តែអូនម្នាក់ទេ
Ep23:អូនអៀន?!🔥
Ep24:ស្រីកន្តោងខៀវ!
Ep25:បារម្ភ ហួងហែង!!
Ep26:យើងទាក់ទងគ្នាទៅ!
Ep27:បេះដូងពេញដោយក្ដីស្រលាញ់...
Ep28:រំខានការគេង

Ep08:ខ្ញុំមិនសុំទោសព្រោះខ្ញុំមិនខុស!

2.8K 286 7
By Jack_taegukk

     "ក្រុមហ៊ុនខ្ញុំមិនមែនផ្សារលក់ត្រីនោះទេ?ហើយអ្នកបានថតអម្បិញមិញលុបចេញបើខ្ញុំដឹងថាវាលិចមុខក្នុងបណ្ដាញសង្គមអ្នកនោះមានបញ្ហាជាមួយខ្ញុំមិនខាន!!"គ្រាន់តែឮសម្លេងម្ចាស់ក្រុមហ៊ុនភ្លាមម្នាក់ៗភិតភ័យរួចចែកជើងគ្នាធ្វើការងាររៀងៗខ្លួនវិញយ៉ាងលឿនតាមដែលអាចធ្វើបានដើម្បីកុំអោយចៅហ្វាយដេញចេះទាន់ហើយអ្នកដែលបានថតក៏នាំគ្នារវាស់រវៃលុបចេញយ៉ាងលឿនដូចគ្នា      ឯកញ្ញាZanaកាលបើឮនិងឃើញជុងហ្គុកហើយនោះក៏រៀបរឹកត្រៀមមាយារំអួយរត់ទៅអោបនាយភ្លាម

       "ជុងហ្គុកបងមកល្អណាស់ វាធ្វើបាបអូនពេលអូនបម្រុងនិងចូលទៅរកបង "នាងចាប់ផ្ដើមរកលេសកុហករាងក្រាស់ចោទប្រកាន់រាងតូចដែលនាងមកធ្វើបាបរាងតូចមុនសោះបែរជាចោទថារាងតូចធ្វើបាប ម៉ែអាណាចូលទៅទះមនុស្សមិនដែលស្គាល់គ្នានោះបើមិនទៅរករឿងគេមុន

       "តែអ្នកនាងជាអ្នកមករករឿងថេយ៉ុងមុន"សូជីនលូកមាត់ព្រោះវាមិនមែនជារឿងពិតណាមួយថេយ៉ុងមិនដែលទាំងស្គាល់នាងផងទៅរករឿងបានយ៉ាងមិច ឯZanaគ្រាន់តែឮខឹងក្ដាប់ដៃដែលមានអ្នកជួយកាន់ជើងថេយ៉ុងចំណែកមេនាំរឿងAnnaនិងSajiiមិនហ៊ានលូកមាត់ទេខ្លាចត្រូវដេញចេញព្រោះនេះជារឿងចៅហ្វាយ

        "ឯងចេះដឹងស្អីនាងបុគ្គលិកធន់អន់!!"Zana
សម្លក់សូជីនសឹងជ្រុះគ្រាប់ភ្នែកឯសូជីនក៏មិនសូវហ៊ានដែរព្រោះចៅហ្វាយនៅជិតនិង ថេយ៉ុងពេលឮបែបនេះក៏ទាញសូជីនអោយនៅក្រោយខ្លួន

       "ខ្ញុំទះប៉ិននិងហើយនៅមិនទាន់ស្រាងខួរឆ្កែនិងទៀតមែនទេអាចរិកមើលងាយគេនិង?"ថេយ៉ុងមិនណយទេនៅមុខចៅហ្វាយហើយស្តីអោយស្រីគេដូចឆ្កែដូចឆ្មាឯZanaក៏បានចិត្តដែលថេយ៉ុងនិយាយទះខ្លួនបែបនេះក៏ចាប់ផ្ដើមដុតរាងក្រាស់បង្កាច់បង្ខូចរាងតូចថែម សូជីនដែលឮហើយក៏ចាប់ដៃរាងតូចអោយថយតិចតែថេយ៉ុងហាមសូជីនគិតថាបើថេយ៉ុងនិយាយបែបនិងស្មើរនិងប្រព្រិត្តឹបែបនោះត្រូវដេញចេញមិនខានទេ

       "ជុងហ្គុកបងឃើញទេវាសារភាពហើយថាវាបានទះអូន...."នាងធ្វើជាមិនខ្វល់និងសម្ដីរាងតូចតែក៏ខំប្រឹងរំអួយអង្រួនដៃរាងក្រាស់ហើយនិយាយបង្អូសសម្លេងធ្វើមុខពេបអន្តើតអន្តក់
ឯរាងក្រាស់ងាកមើលនាងបន្តិចរួចសម្លឹងចាំមើលប្រ
ត្តកម្មរាងតូចសិនបើគេជាអ្នកប្រព្រឹត្តមែន

       "ខ្ញុំទះនាងព្រោះនាងទះខ្ញុំមុន!!"រាងតូចប្រកែកព្រោះវាមិនមែនជាការពិត

       "ឯងឃាត់យើងមិនអោយទៅរកបងហ្គុកធ្វើអី?"
បានដៃព្រោះនាងកុហកត្រូវរឿងនៅពេលថេយ៉ុងនិយាយបែបនិងនាងនឹងថាថេយ៉ុងឃាត់មិនអោយជួបរាងក្រាស់(គំនិតខ្ពស់🌚)ឯថេយ៉ុងក៏ជ្រួញចញ្ចើមដែលនាងមកចោទខ្លួនទាំងខ្លួនមិនបានធ្វើ

       "ហេតុអីខ្ញុំត្រូវឃាត់នាង?"

       "គឺមកពីឯងចង់ចាប់ចៅហ្វាយខ្លួនទុកសុីនោះអី"នាងញញឹមសមចិត្តដែលបានបង្កាច់បង្ខូចរាងតូចនៅមុខរាងក្រាស់បែបនេះនាងជឿជាក់ថារាងក្រាស់ច្បាស់ជាជឿនាង

       "នាងដូចជាជ្រុលពេកហើយ!!"ថេយ៉ុងខឹងខ្លាំងណាស់មកនិយាយបែបនេះទៀត!!អម្បិញមិញនេះវៃគ្នាក៏ដោយសាររឿងមិនពិតនេះដែរសុខៗក៏មកចោទប្រកាន់គ្នាបែបនេះ ថេយ៉ុងសឹងតែទប់ខ្លួនមិនបានទៅហើយតែសូជីនឃាត់

        "ឈប់ភ្លាមគីម ថេយ៉ុង!!"ជុងហ្គុកក៏គំហកដាក់រាងតូចទាំងមិនពេញចិត្ត

        "ជុងហ្គុកបងឃើញទេអូននិយាយត្រូវចំណុច គេក៏ចង់ចូលមកវៃអូន ជុងជួយអូនផង"នាងធ្វើជារត់ទៅពួនក្រោយរាងក្រាស់ហើយនិយាយកាន់តែដុតរាងក្រាស់អោយខឹងនិងថេយ៉ុងហើយនាងញញឹមឌឺទៅថេយ៉ុងវិញសូជីនក៏ឃើញតែមិនអាចធ្វើអ្វីបានព្រោះពេលនេះចៅហ្វាយកំពុងខឹង នាងកាន់តែខ្លាចនៅពេលឃើញមុខលោកប្រធានសម្លឹងមើលថេយ៉ុងដោយកែវភ្នែកមិនអាចដឹងពីជម្រៅចិត្តថាពេលនេះកំពុងខឹងប៉ុណ្ណា  ឯថេយ៉ុងវិញក៏ចាប់ផ្ដើមអន់ចិត្តព្រោះនេះបញ្ជាក់ថានាយជឿនាងតែមិនជឿគេត្រូវ
ហើយហេតុអីគេត្រូវជួយមនុស្សដូចគេបើគេត្រឹមជាលេខាធម្មតាៗដែលមិនអាចប្រៀបស្មើរនិងស្រីនាយផងនោះ

     "ហេតុអីខ្ញុំត្រូវឈប់?បើនាងជាអ្នកចោទប្រកាន់ខ្ញុំទាំងដែលវាមិនមែនជាការពិត"ថេយ៉ុងផ្ដើមមានតំណក់ថ្លាៗកល់ក្នុងភ្នែកតែថេយ៉ុងប្រឹងលេបវាទៅវិញព្រោះមិនចង់ស្រក់ទឹកភ្នែកព្រោះនរណាទៀត
ឡើយសុំត្រឹមមនុស្សដែលគេស្រលាញ់(ប៉ាក់ម៉ាក់ មិត្ត)

       "ឆាប់សុំទោសZanaភ្លាមទៅ!!"ជុងហ្គុក

       "ខ្ញុំមិនសុំទោសព្រោះខ្ញុំមិនខុស!!"រាងតូចប្រកែកដាច់អហង្ការព្រោះគេមិនបានដូចដែលនាងនិយាយ មនុស្សណាទៅទទួលទង្វើដែលខ្លួនមិនបានធ្វើនោះ

       "គីម ថេយ៉ុង!!"ជុងហ្គុកគំហកជាលើកទីពីរតែថេយ៉ុងវិញធ្វើមុខស្មើរធម្មតា(ព្យាយាម😢)កាន់តែដុតអោយរាងក្រាស់ខឹងលើសដើម

       "ជុងមិនបាច់នោះទេបើគេមិនចង់នោះ"នាងធ្វើជាតួកំសត់តែញញឹមឌឺដងរាងតូចធ្វើអោយថេយ៉ុង
សឹងតែហកកាប់ចានអោយដេកនៅនិងកន្លែងទេ

       "នាងទៅវិញសិនទៅទុករឿងនេះខ្ញុំជាអ្នកចាត់ការ"ជុងហ្គុកស្រដីឡើងទាំងងាកមុខចេញពី
រាងតូចហើយក៏ប្រើសម្ដីធម្មតាដាក់ស្រីស្នេហ៍របស់ខ្លួន

       "ហ្ហឹម!!ចឹងក៏បាន ជុប*អូនទៅសិនហើយ"នាង
ថើបរាងក្រាស់រួចដើរទៅរើសកាបូបហើយពេបមាត់ដាក់រាងតូចរួចដើរទៅយ៉ាងរំភើយសប្បាយចិត្តទោះជាឈឺសាច់បន្តិចមែនតែនាយដឹងច្បាស់ថាជុងហ្គុកប្រាកដជាដេញថេយ៉ុងចេញមិនខានសមចិត្តនាងហើយបើបែបនោះៗ

        "ឯងទៅជាមួយយើង"ថារួចរាងក្រាស់ក៏អូសដៃថេយ៉ុងទៅទាំងកម្រោល ឯថេយ៉ុងវិញទីងណាត់ទីណែងតាមកម្លាំងដៃរាងក្រាស់ទោះនាយរឹតកម្លាំងដៃខ្លាំងក៏ដោយតែថេយ៉ុងមិនត្អូញថាឈឺសូម្បីបន្តិច

      "ថេយ៍បងសង្ឃឹមថាឯងមិនអីទៅចុះ លោកប្រធានដូចជាខឹងខ្លាំងណាស់"សូជីនបារម្ភពីថេយ៉ុង
ព្រោះតែនាងមិនដែលឃើញជុងហ្គុកខឹងខ្លាំងបែបនេះនោះទេ ថារួចនាងក៏ទៅធ្វើការទាំងចិត្តមិនស្ងប់

       +Office jk

      មកដល់បន្ទប់ជុងហ្គុកក៏លែងដៃថេយ៉ុងវិញរួចក៏
ដើរទៅអង្គុយកៅអីសម្លឹងមើលមុខរាងតូចឯរាងតូចមិនចាញ់នោះទេសម្លឹងចំកែវភ្នែកនាយដូចគ្នា

       "ឯងហ៊ានខ្លាំងណាស់!!"ជុងហ្គុកសម្លឹងមើលរាងតូចយូរបន្តិចនាយក៏ចាប់និយាយដោយសម្លេងធម្មតាមិនគំហកដូចមុន

       "ខ្ញុំសុំលាឈប់!!"ថេយ៉ុងមិនខ្វល់តែក៏លើកហេតុផលដែលខ្លួនចង់និយាយមិនចង់សុាំញុាំច្រើន
បើនៅតែតបនាយនៅតែចោទនិងជឿស្រីស្នេហ៍នាយដដែលចឹងនិយាយសាច់ការរបស់ខ្លួនទៅ

       "យើងមិនអនុញ្ញាត!!"

       "ហេតុអី?នៅធ្វើអីនៅអោយគេមើលងាយព្រោះពាក្យមិនពិតនិងហេស!!"ហេតុអីមិនអោយគេឈប់ទទួលរងភាពអាមាស់ទាំងដែលការពារខ្លួនសោះបែរ
ជាត្រូវគេចោទថាចាំចាប់ចៅហ្វាយខ្លួនឯងសុីទៅវិញ

       "បើឯងមិនខុសហេតុអីចាំបាច់ខ្លាច?"ជុងហ្គុកលើកចញ្ចើម

        "លោកក៏បញ្ជាក់អម្បិញមិញហើយថាខ្ញុំជាអ្នកខុស ខ្ញុំប្រកែកក៏គ្មានបានផលនៅនាំអោយគេជេរនិងឬ?"ពិតហើយនាយបានអោយថេយ៉ុងសុំទោសស្រីនាយនៅមុខបុគ្គលិកមួយក្រុមហ៊ុននេះសបញ្ជាក់ថារាងតូចខុសពិតមែន អោយគេប្រកែកយ៉ាងមិនបើនាយធ្វើបែបនេះហើយនោះបណ្ដោយអោយគេចេញទៅកុំមកឃាត់ទាំងដែលទង្វើខ្លួនមិញនេះបញ្ជាក់ច្បាស់អោយក្រឡែត

        "បើអស់អីហើយខ្ញុំទៅរៀបឯកសារនិងរៀបចំពាក្យសុំឈប់ឥឡូវនេះ"ថារួចរាងតូចក៏អោនគំនាបបន្តិចវាជាការគួរសមជាលើកចុងក្រោយដែលរាងតូចធ្វើព្រោះម៉ោងនេះនាយនៅតែជាចៅហ្វាយតែចាប់ពីម៉ោងក្រោយទៅពួកគេនិងក្លាយជាអ្នកមិនស្គាល់គ្នា

       "នរណាអោយឯងទៅ?"បែរក្រោយបម្រុងនិងបោះជំហានចេញហើយក៏ត្រូវអាក់វិញនៅពេលរាង
ក្រាស់និយាយ

       "ឯងមិនទាន់តបស្នងនិងទង្វើរដែលឯងធ្វើមកលើយើងព្រឹកមិញនៅឡើយទេ!"ហៅអោយគេឈប់ព្រោះហេតុផលនិងទេហេស?ថេយ៉ុងក៏ងាកមករកជុងហ្គុកវិញមុននិងពោលទាំងទឹកនុខស្មើរ

      "ចង់អោយខ្ញុំតបស្នងអ្វី?ឆាប់និយាយមក ខ្ញុំប្រញាប់!"

      "ចូលធ្វើការវិញ!!"តាមពិតជុងហ្គុកមិនបានខឹងថេយ៉ុងនោះទេព្រោះនាយដឹងចរិកZanaច្បាស់ថាយ៉ាងមិចដូច្នេះហើយទើបប្រឹងសម្ដែងធ្វើជាខឹង ពេលមកដល់ចង់និយាយស្រួលជាមួយថេយ៉ុងតែមើលទៅមិនកើតទេចិត្តចង់ចូលទៅលាងរបួសអោយតែក៏មិនអាច ហេតុអីនាយស្ដីបន្ទោសរាងតូចនៅមុខគ្រប់គ្នា?នៅពេលដែលរាងតូចចូលធ្វើការនោះបញ្ជាក់ថារាងតូចមិនបានខុសហើយក៏មិនត្រូវដេញចេញ...

      "អ្វីផ្សេងមិនបានទេហេស?"

      "សម្រេចបែបនិងចុះ!បើពេលនេះឯងចង់ទៅផ្ទះក៏ទៅចុះយើងក៏មិនហាមតែស្អែកឯងត្រូវមកធ្វើការ
ធម្មតា"រាងក្រាស់និយាយហើយនាយក៏ទាញឯកសារមកមើលធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើង
ឯថេយ៉ុងវិញដកដង្ហើមធំរួចចេញពីបន្ទប់ធ្វើការនាយរួចរៀបចំត្រឡប់ទៅផ្ទះ សូជីនចូលមកសួរក៏នាយគ្រវីក្បាលរហូតធ្វើអោយនាងបារម្ភឯអ្នកបង្ករឿងវិញសប្បាយចិត្តព្រោះមើលទៅប្រហែលជាចៅហ្វាយដេញចេញហើយ

      +Condo JM&Tae

     រាងតូចត្រឡប់មកវិញបើកទ្វារចូលមកខាងក្នុងឯជីមីនក៏ចុះមកល្មមកាន់ត្រនាប់ជើងទៀតមើលទៅបម្រុងចេញក្រៅហើយមើលទៅ រាងតូចជីមីនងាកឃើញមិត្តមួយភ្លែតតែក៏រវល់ចុះជណ្ដើរហើយក៏ងាកទៅម្ដងទៀតព្រោះមិញដូចជាឃើញថ្ពល់មិត្តក្រហមគ្រាន់តែចុះដល់ថេយ៉ុងក៏ដើរទៅអង្គុយសាឡុងជីមីនវិញស្រឡាំងកាំងនៅពេលឃើញស្នាមម្រាមប្រាំនៅលើមុខមិត្ត

      
      "ថេយ៍!!!តើឯងកើតអីអ្នកណាហានវៃឯងហាស!!!ឆាប់ប្រាប់យើងមក!!"ជីមីនទម្លាក់ត្រនាប់ជើងចោលរត់ទៅរកមិត្តមកដល់ដាក់ខ្លួនអង្គុយជិតមិត្តរួចទាញមុខថេយ៉ុងយកមកមើលហើយក៏ស្រែកសួរទាំងក្ដៅចិត្តនរណាហ៊ានមកធ្វើបែបនេះដាក់មិត្តរបស់គេ?ខ្លួនមិនដែលទាំងលើកដៃវាយផងចុះម្នាក់និងជាស្អី?បានជាមកទះតប់មិត្តគេបែបនេះកុំអោយគេដឹងអោយសោះជីមីនវៃធ្លាក់ក្អួតប្រាប់អោយដឹង

        "អូ៎យ!"ដោយសារជីមីនចាប់មុខគេបែរមករាងខ្លាំងបន្តិចទើបធ្វើអោយរាងតូចឈឺ

        "អុ៎ស!!សុំទោសៗអ្នកណាហានធ្វើដាក់ឯងបែបនេះ?ប្រាប់យើងភ្លាម!!"ជីមីនជំរិតសួរតែថេយ៉ុងដូចជាភ្លឹកៗយ៉ាងមិចមិនដឹង

         "ហើុយ!ម៉ោះយើងលាបថ្នាំអោយមើលចុះចំមុខអស់ហើយ"ថារួចជីមីនក៏ដើរទៅយកថ្នាំមកលាបមកស្អំអោយរាងតូចរហូតដល់រួច

          "ប្រាប់យើងបានហើយឬនៅថាអ្នកណាធ្វើដាក់ឯងងបែបនេះ?បើឯងមិនប្រាប់យើងនៅមិនសុខទេថេយ៉ុងហា.."ជីមីនរំអួយជំរិតសួររហូតទាល់តែថេយ៉ុងព្រមប្រាប់ ជីមីនក៏មិនបានទៅដើរលេងដែរគឺនៅក្បែរជួយលើកទឹកចិត្តថេយ៉ុង

         +1សប្ដាហ៍ក្រោយ

   មួយសប្ដាហ៍កន្លងទៅលឿនខ្លាំងណាស់ជីមីនក៏ដឹងរឿង អ្នកក្នុងក្រុមហ៊ុនដំបូងក៏មិននឹកស្មានថាថេយ៉ុងអាចចូលធ្វើការធម្មតាសូជីនក៏សប្បាយចិត្តឯAnna&Sajiiក៏ទៅប្ដឹងZanaធ្វើអោយនាងខឹងយ៉ាងខ្លាំងតើវាមាយាអីទៅទើបធ្វើអោយជុងហ្គុកមិនដេញវាចេញនាងមានគំនិតថ្មីដែលអាចកម្ចាត់ថេយ៉ុងបាន

       ចំណែកឯងថេយ៉ុងធ្វើការធម្មតាតែតាំងពីថ្ងៃនោះមករាងតូចមិនដែលនិយាយរកជុងហ្គុកនោះទេនិយាយតែការងារប៉ុណ្ណោះនាយសួរមួយម៉ាត់ឆ្លើយមួយម៉ាត់ធ្វើអោយនាយតឹងទ្រូងខ្លាំងណាស់តែក៏ធ្វើជាធម្មតានិយាយដូចកាលពីមុន ហើយថ្ងៃនេះរាងតូចត្រូវថតពាណិជ្ជអោយDongHeeដូចគ្នាទើបរាងតូចសុំច្បាប់មួយថ្ងៃ ឯជុងហ្គុកគ្រាន់តែដឹងថារាងតូចឈប់ហើយពេលចេញពីធ្វើការនាយក៏ទៅខុនដូរដែលរាងតូចស្នាក់នៅចង់និយាយជាមួយគ្នាតែពីរនាក់អោយដឹងរឿងនាយនិងប្រាប់ពីអ្វីដែលនាយធ្វើមិនចម្លែកទេដែលនាយដឹងថាថេយ៉ុងស្នាក់នៅទីណាព្រោះនាយប្រើឃេលអោយសើប

       បន្ទាប់ពីថតហើយទទួលលុយរួចថេយ៉ុងត្រឡប់ទៅផ្ទះវិញ ពេលនេះក៏យប់ហើយផ្លូវក៏ស្ងាត់
ថេយ៉ុងអោយតាក់សុីឈប់នៅផ្លូវចូលខុនដូរួចក៏ដើរទៅដើរជិតចូលហើយក៏មានមនុស្សប្រុសពីរនាក់ឆ្កាក់ផ្លូវមិនអោយទៅ

       "ហេ!ក្មេងតូចទៅណានិងយប់ចឹងអោយបងជូនទៅហ្ហី"Man1

       "មិនអីទេ ខ្ញុំអាចទៅខ្លួនឯងបានសូមមេត្តាជៀសផ្លូវទៅបើដឹងយប់"ថេយ៉ុងថាហើយប្រុងដើរទៅតែពួកគេឃាត់

       "នៅសប្បាយជាមួយបងសិនហី រាងតូចស្អាតបែបនេះមើលទៅស្អាតជាមនុស្សស្រីទៅទៀតថ្ងូរក្រោមទ្រូងបង3-4ទឹកសិនហីចាំបងអោយលុយចាយ  "Man2ចាប់ដៃរាងតូចរួចនិយាយឈ្លើយ

      "ណែ!លែងពួកអាចង្រៃ"ពួកគេទាំងពីរក៏ងាកមកញាក់ចញ្ចើមដាក់គ្នាមុននិងយកកន្សែងខ្ទប់មាត់រាងតូចហើយក៏លីទៅដើមឈើស្ងាត់កៀននោះ

      "មុខរលោង រាងតូចស្អាតគួរអោយចង់សុី"Man2និយាយ

      "យើងមុនឯងទៅចាំផ្លូវទៅចាំយើងហើយឯងម្ដង"Man1និយាយគ្នាជាមួយMan1

      "វាមុនរហូត"ថាហើយក៏ដើរទៅចាំផ្លូវ

      

  To be counties........

Jàćker😎
    

      

Continue Reading

You'll Also Like

59.9K 15.6K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
10.8K 2.4K 41
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
193K 13.2K 72
"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
153K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."