OBSESSION ~ ឈ្លក់​វង្វេង​

Av Bae_Wenzie

81.3K 6.8K 263

Khmer's fanfics #Taekook ⬆️Top Jk ⬇️Btm Tae « ព្រោះ​ខ្ញុំ​នឹង​ធ្វើ​អោយ​លោក​ស្រលាញ់​ឈ្លក់​វង្វេង​នឹង​ខ្ញុំ​ទ្... Mer

ភា​គ​ 1
ភាគ​ 2
ភាគ​ 3
ភាគ​ 4
ភាគ​ 5
ភាគ​ 6
ភាគ​ 7
ភាគ​ 8
ភាគ​ 9
ភាគ​ 10
ភាគ​ 11
ភាគ​ 12
ភាគ 13
ភាគ​ 14
ភាគ​ 15
ភាគ​ 16
ភាគ​ 17
ភាគ​ 18
ភាគ​ 19
ភាគ​ 20
ភាគ​ 22
ភាគ​ 23
ភាគ​ 24
ភាគ​ 25
ភាគ​ 26
ភាគ​ 27
ភាគ​ 28
ភាគ​ 29
ភាគ​ 30
ភាគ​ 31
ភាគ​ 32
ភាគ​ 33
ភាគ​ 34
ភាគ​ 35
ភាគ​ 36
NOT A​ CHAPTER
ភាគ​ 37
‼️ពត៌មាន​សំខាន់​ សូមអាន‼️

ភាគ​ 21

1.6K 154 7
Av Bae_Wenzie


        @​ បី​ថ្ងៃ​ក្រោយ​មក​

​      ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​មុន​នឹង​ពិធី​មង្គលការ​ឈាន​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ហេីយ​ ។ ទំនាក់ទំនង​រវាង​កូន​កម្លោះ​ទាំង​ពីរ​រូប​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយ​មក​នេះ​ចាប់​ផ្តេីម​មាន​ភាព​ល្អូកល្អឺន​នឹង​គ្នា​បន្តិចបន្តួច​ មិន​ច្រេីន​ណាស់​ណា៎​នោះទេ​ តែ​ម្នាក់​ៗ​ក៏​មិន​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ពេល​ដែល​នៅ​ក្បែរ​គ្នា​ដូច​មុនៗ​ឡេីយ​ ។ រីឯ​ទំនាក់ទំនង​របស់​លោក​អគ្គនាយក​និង​អ្នក​នាង​លេខា​ក៏​មិន..​ ទាន់​នឹង​បញ្ចប់​ដូច​គ្នា​ ប៉ុន្តែ​ថ្ងៃ​នេះ​ហេីយ​គឺ​ជា​ថ្ងៃ​ដែល​ Jungkook នឹង​ទៅ​សុំ​នាង​ចែក​ផ្លូវ​គ្នា​ត្រឹម​នេះ​ទាំង​ដែល​នៅ​តែ​មាន​កូន​ចិត្ត​អាណិត​ស្រលាញ់​នាង​ដដែល​ តែ​ណ្ហើយ​..​ ខ្លួន​ជិត​មាន​ប្រពន្ធ​ទៅ​ហេីយ​មិន​អាច​ទៅ​ទាក់​ទង​ស្រី​ខាង​ក្រៅ​បាន​ទៀត​នោះ​ទេ​ ទាំង​អ្នក​ម៉ាក់​ទាំង​មិត្តភក្ដិ​ អ្នក​គ្រប់​គ្នា​ទាំង​អស់​សុទ្ធតែ​មិន​គាំទ្រ​ចំណុច​នេះ​ឯ​នាយ​ខ្លួន​ឯង​ផ្ទាល់​គិត​ចុះ​គិត​ឡេីង​ក៏​យល់​ច្បាស់​ថា​វា​មិន​ត្រូវ​ពិត​មែន​ ទេីប​នាយ​សុខ​ចិត្ត​បញ្ឈប់​ហេីយ​ក៏​ព្យាយាម​ដាក់​ចិត្ត​មេីល​ថែ​ប្រពន្ធ​វិញ​ទាំង​ដែល​មិន​ទាន់​ដឹង​ថា​អារម្មណ៍​របស់​ខ្លួន​ចំពោះ​គេ​នឹង​ប្រែ​ទៅ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​ខាង​មុខ​ ។

​ ថ្ងៃ​នេះ​ Taehyung មិន​បាន​មក​ office របស់​ Jungkook ដេីម្បី​រៀន​នោះ​ទេ​ព្រោះ​គេ​មាន​ណាត់​ជាមួយ​ Jimin ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ញាំ​អី​ជាមួយ​គ្នា​ហេីយ​ក៏​ទិញ​របស់របរ​ទុកប្រេី​ប្រាស់​សំខាន់ៗ​ផ្សេងៗ​ ។

' ទឺត...ទឺត...​

​ សម្លេង​លោត​ញ័រ​បន្លឺ​ចេញ​ពី​ទូរស័ព្ទ​ដែល​ដាក់​នៅ​លេី​តុ​ក្បែរ​ដៃ​ Jungkook រហ័ស​ងាក​ទៅ​មេីល​ក៏​ឃេីញ​ថា​អ្នក​ដែល​ខល​មក​នោះ​គឺ​ជា​ Tae នាយ​លេីក​ចិញ្ចេីម​បន្តិច​មុន​នឹង​លេីក​ទូរស័ព្ទ​មក​ដាក់​ត្រចៀក​ ។ ពួក​គេ​បាន​ផ្លាស់​ប្តូរ​លេខ​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ទេីប​បាន​ជា​ Tae អាច​ខល​មក​បាន​ ។

​« ហេឡូ​ Tae »

[ ហេឡូ​ លោក​នៅ​ក្នុង​ office មែន​ទេ​ Jung? ] រាង​តូច​ស្រដី​ឡេីង​ពី​ចុង​ម្ខាង​មក​ភ្លាម​គ្រាន់​តែ​ដឹង​ថា​អ្នក​កម្លោះ​បាន​ចុច​ទទួល​ហេីយ​ ។

« បាទ​ គឺ​នៅ​អង្គុយ​ខាង​ក្នុង​ដូច​រាល់​ដង​ »

[ អូខេ​ ចឹង​ប្រហែល​កន្លះ​ម៉ោង​ទៀត​ខ្ញុំ​ចេញ​ទៅ​ដល់​ ] Tae និយាយ​រួច​ក៏​ចុច​បិទ​ភ្លាម​រក​តែ​ Jungkook តប​វិញ​មិន​ទាន់​ ។ នាយ​ដក​ដង្ហើម​ធំមួយ​ដង្ហើម​...​ ក្នុង​ចិត្ត​កំពុង​តែ​រសាប់​រសល់​រក​ធ្វើ​អ្វី​មិន​ត្រូវ​នោះ​ទេ​ ព្រោះ​បន្តិច​ទៀត​នាយ​នឹង​ត្រូវ​ទៅ​និយាយ​ពាក្យ​ថា​បែក​ទៅ​កាន់​អ្នក​ដែល​ខ្លួន​ស្រលាញ់​មក​ជា​យូរ​ហេីយ​នោះ​ ។

​ លោក​អគ្គនាយក​ក្រោក​ឈរ​ ទាញ​ក្តាប់​អាវ​ក្រៅ​របស់​ខ្លួន​អោយ​រឹប​នឹង​ដង​ខ្លួន​បន្តិច​ ស្រូប​យក​ខ្យល់​ដង្ហើម​មួ​យ​វែង​ហេីយ​ក៏​ដេីរ​ចេញ​ទៅ​ខាង​ក្រៅ​ទាំង​ទឹក​មុខ​មុឺងម៉ាត់​ ប្រាកដ​ប្រជា​ ។

« Malina ដេីរ​តាម​ខ្ញុំ​មក​ » ពេល​ដែល​​ដេីរ​ទៅ​ដល់​តុ​របស់​អ្នក​នាង​លេខា​ អ្នក​កម្លោះ​ក៏​ស្រដី​ចេញ​មក​ទាំង​សម្លេង​រាប​ស្មេី​ហេីយ​ដេីរ​ហួស​ទៅ​បាត់​មិន​ចាំ​នាង​តូច​នោះ​ទេ​ ។ Malina ងេីយ​តាម​សម្លឹង​មេីល​ទៅ​ដំណេីរ​របស់​លោក​អគ្គនាយក​ ហេីយ​ក៏​ស្ទុះ​ស្ទារ​ចេញ​ពី​តុដេីរ​ទៅ​តាម​លឿនៗ​ដេីម្បី​កុំ​អោយ​នាយ​ទៅ​ចោល​ ។ ក្នុង​ចិត្ត​ភ័យ​បុក​ពោះ​ភឹបៗ​កាល​បេី​បាន​ឃើញ​អការៈ​ចម្លែកៗ​របស់​នាយ​ នាង​តូច​លេប​ទឹក​មាត់​ជា​ច្រើនលើកច្រើនសា​ព្រោះ​បំពង់ក​ចេះ​តែ​ស្ងួត​ បេះ​ដូង​ចាប់​ផ្តើម​លោត​ធ្វេី​ទុក្ខ​រក​ស្មាន​មិន​ត្រូវ​ ។

Jungkook ដេីរ​ទៅ​មុន​នាំ​ផ្លូវ​អោយ​នាង​តូច​អោយ​ដេីរតាម​ពី​ក្រោយ​រហូត​មក​ដល់​បរិវេណ​រានហាលធំខាង​ក្រៅដែល​មាន​ជា​លក្ខណៈ​កូន​សួន​រៀប​ចំ​ដេីម្បី​អោយ​បុគ្គលិក​ចេញ​មក​លេង​លំហែរ​អារម្មណ៍​ ។ ដោយ​សារ​តែ​នេះ​ជា​ម៉ោង​ធ្វើការ​ ទេីប​មិន​មាន​បុគ្គលិក​ណា​ម្នាក់​ចេញ​មក​លេង​បាន​នោះ​ទេ​ដូច្នេះ​ហេីយ​កន្លែង​នេះ​ក៏​ស្ងាត់​មាន​វត្តមាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​លោក​អគ្គនាយក​និង​អ្នក​នាង​លេខា​ ។

« លោក​អគ្គនាយក​មាន​បញ្ហាអ្វី​ដែល​រំខាន​ក្នុង​ចិត្ត​មែន​ទេ? » Malina ក៏​ឧទាន​សួរ​ឡេីង​ព្រោះ​កត់​សម្គាល់​ឃេីញ​ថា​នាយ​កំពុង​តែ​មាន​អារម្មណ៍​មិន​ល្អ​ហេីយ​បាន​ជា​នាំ​មក​និយាយ​ខាង​ក្រៅ​ បេី​ត្រឹម​រឿង​ការងារ​នាយ​អាច​និយាយ​បាន​នៅ​ក្នុង​បន្ទប់​ office បាត់​ទៅ​ហេីយ​ ។

​ Jungkook​ មិន​តប​ត​ឈរ​ដាក់​ដៃ​នៅ​លេី​បង្កាន់​ដៃ​ សម្លឹង​មេីល​ទៅ​ទេសភាព​ទីក្រុង​ជាមួយ​នឹង​ខ្យល់បក់​រវិចៗ​ រេរា​ពេញ​ឱកាស​ប្រៀប​ដូច​ជា​ចិត្ត​របស់​នាយ​ដែល​កំពុង​តែ​នៅ​មិន​ហ្នឹង​មួយ​កន្លែង​ តិចៗ​រេ​ទៅ​នេះ​តិចៗ​រេ​ទៅ​នោះ...​ ហេតុ​អី​ក៏​ដល់​ពេល​ដល់​វេលា​ត្រូវ​និយាយ​ថា​លា​ទៅ​កាន់​នាង​ នាយ​បែរ​ជា​ធ្វើ​មិន​បាន​ទៅ​វិញ..? ហេតុអី​ក៏​គ្រាន់​តែ​នឹក​ឃើញ​ដល់​ពាក្យ​មួ​យនោះ​វា​ធ្វេី​អោយ​ទ្រូង​របស់​នាយ​ឈឺ..? ហេតុអី​ក៏​នាយ​នៅ​តែ​ធ្វើ​ចិត្ត​មិន​បាន​ក្នុង​ការ​ដោះ​លេង​នាង​អោយ​ចេញ​ពី​ជីវិត​ខ្លួន? ហេីយ​ហេតុអី​ក៏​នាយ​អាត្មានិយម​ដល់​ថ្នាក់​នេះ!?
​ 
​    គឺ​ព្រោះ​តែ​ចិត្ត​នៅ​ស្រលាញ់​..​ ចិត្ត​ដែល​អាណិត​នាង​ ចិត្ត​ដែល​មិន​ចង់​អោយ​នាងត្រូវ​ឈឺ​គ្រាំគ្រា​ក្នុង​ទ្រូង​ តែ​នាយ​នៅ​តែ​គ្មាន​ជម្រើស​ នាយ​មិន​ចង់​អោយ​នាង​ដេីរ​ចេញ​ពី​ខ្លួន​តែ​ក៏​មិន​ចង់​ដេីរ​ចេញ​ពី​ Tae​ ដូចគ្នា...​ ហេតុ​អី​ទៅ? នាយយល់​ថា​មិន​ចង់​អោយ​ដោះ​លេង​ Malina ព្រោះ​ជា​សង្សារ​នឹង​គ្នា​យូរ​មក​ឆ្នាំ​ហេីយ​ តែ​ចុះ​ Taehyung​ វិញ? នាយ​ស្គាល់​មិន​បាន​មួយ​ខែ​ផង​ក៏​មាន​អារម្មណ៍​ថា​ចង់​បាន​គេ​ក្បែរ​ដែរ​បាត់​ទៅ​ហេីយ​ នេះ​គេបាន​ធ្វេី​ស្អី​ខ្លះ​ដាក់​បេះដូងនិង​ខួរក្បាល​របស់នាយ​?? ថ្ងៃ​ស្អែក​ត្រូវចូលរោងការ​ហេីយ​តែ​ម៉េច​បាន​ជា​ពេល​នេះ​ច្របូកច្របល់​ខ្លាំង​ម្ល៉េះ​!??​ តេី​មាន​អ្នក​ណា​យល់​ពី​ចិត្ត​របស់​នាយ​ទៅ..?

​ ដោយ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​មក​បែបនេះ​ Malina ក៏​ដក​ដង្ហើម​ធំ​យល់​ភ្លាម​ថា​នាយ​មាន​រឿង​មិន​ល្អ​នៅ​ក្នុង​ចិត្ត​មែន..​ ។ នាង​តូច​ញញឹម​ឡេីង​បន្តិច​ហេីយ​ព្យាយាម​ទាញ​ប្រអប់​ដៃ​ម្ខាង​របស់​អ្នក​កម្លោះ​មក​កាន់​អង្អែល​ថ្នមៗ​ បង្វែរ​ចំណាប់​អារម្មណ៍​របស់​រាង​ក្រាស់​មក​តាម​មេីល​មុខ​របស់​នាង​។

« ឆាប់​និយាយ​មក​បង​ បេី​បង​នៅ​ស្ងៀម​បែបនេះ​អូន​ទាយ​ចិត្ត​បង​មិន​បាន​ទេ​ថា​បង​ចង់​និយាយ​ពី​អ្វី​ » អ្នក​នាង​លេខា​ស្រដី​ឡេីង​ដោយសម្តី​ទន់​ភ្លន់​ សម្លេង​ដ៏​ពិរោះ​មួយនេះ...
សម្លេង​ដែល​តែង​តែ​ធ្វេី​អោយ​អារម្មណ៍​ច្របូក​ច្របល់​ទាំង​ប៉ុន្មាន​របស់​ Jungkook ត្រឡប់​មក​នៅ​ស្ងៀម​បាន​ ។

« Ma... មង្គលការ​របស់​បង​កេីត​ឡេីង​នៅ​ថ្ងៃ​ស្អែក​នេះ​ហេីយ​ » Jungkook តប​ទាំង​ទ្រូង​តឹង​ណែន​ទម្រាំ​តែ​នាយ​ដាច់​ចិត្ត​និយាយ​ចេញ​មក​បាន​គឺ​សឹង​តែ​កកស្ទះ​ស្លាប់​នៅ​ខាង​ក្នុងទៅហេីយ​ ។

​    ឯ​ Malina កាល​ដែល​បាន​ឮបែបនេះ​ស្នាម​ញញឹម​របស់​នាង​ក៏​ត្រូវ​ធ្លាក់​ចុះ​ក្នុង​មួយ​រំពេច​ស្របដំណេីរ​នឹង​បេះដូង​ដែល​លោត​ធ្លាក់​ដល់​ដី​ដូច​គ្នា​ ស្អែក​នេះ​ហេីយ..? ហេតុអី​ក៏​ពេល​វេលា​ដេីរ​លឿន​ដល់​ថ្នាក់​នេះ? អញ្ចឹង​បាន​ន័យ​ថាថ្ងៃ​នេះ​គឺ​ជា​ថ្ងៃចុង​ក្រោយ​របស់​នាងក្នុងតួនាទី​ជា​សង្សា​រ​នាយ​ហេីយ? ចាប់​ពី​ស្អែក​ទៅ​ Jungkook នឹង​ត្រូវ​បាន​ក្លាយ​ជា​កម្មសិទ្ធ​របស់​អ្នកផ្សេង​..​.​ លោក​អឺយ.. លឿន​ខ្លាំង​ណាស់...​ Malina អត់មិន​បាន​នឹង​តូច​ចិត្ត​នឹង​ជោគ​វាសនា​ខ្លួន​ឯង​ នាង​ចង់​សុំ​អោយ​ពេលវេលា​ត្រឡប់ទៅ​ក្រោយ​វិញ​ខ្លាំង​ណាស់​ សុំ​ត្រឹម​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​ តែ​នាង​ធ្វើ​មិន​បាន..​ បាន​ត្រឹម​តែ​យំ​អាណិត​ខ្លួន​ឯង​ ជា​សង្សារ​យូរ​ឆ្នាំ​ក៏​មិន​ប្រាកដ​ថា​គេ​ម្នាក់​នោះ​ជា​គូ​ពេញ​មួយ​ជីវិត​របស់​យេីង​ឡេីយ​... អ្វី​ៗ​គ្រប់​យ៉ាង​វា​ផ្លាស់​ប្តូរ​មិន​ទាង​នោះ​ទេ​ ដូច្នេះ​ហេីយ​បេី​សិន​ជា​ពេល​នេះ​អ្នក​ទាំង​អស់​គ្នា​មាន​របស់​មាន​តម្លៃ​ ឫមនុស្ស​សំខាន់​ដែល​នៅ​ក្បែរ​ខ្លួន​ ចូរ​ថែរក្សា​ពួក​គេ​ទុក​ ចំណាយ​ពេលវេលា​ល្អៗ​ជាមួយ​ពួក​គេ​អោយ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ កុំ​អោយ​មក​ត្រូវ​តូច​ចិត្ត​ស្តាយ​ក្រោយ​ពេល​ដែល​យេីង​ជិត​បាត់​បង់​គេ​ហេីយ​នោះ...​ ។
ដូច​ Malina អញ្ចឹង​នាង​មាន​ឱកាស​ជា​សង្សារ​ដល់​ទៅ​ពីរ​ឆ្នាំ​ តែ​ពួក​គេ​មិន​ដែល​ធ្វើ​រឿង​សប្បាយ​ៗជាមួយ​គ្នា​ច្រើន​ទេ​ គឺ​មាន​តែ​រឿង​ការងារ​ ឆ្លៀត​បាន​តែ​ពេល​ទៅ​ញាំ​បាយ​ជាមួយ​គ្នា​ ទៅ​ដេីរ​លេង​ក៏​អត់​ ធ្វេី​អី​ស៊ុបប្រាយ៍​ៗក៏​អត់..​ នាង​មិន​បន្ទោស​ Jungkook ដែល​បែបនេះ​ទេ​ព្រោះ​ដឹង​ថា​នាយ​រវល់​នឹង​ការងារ​ណាស់​ តែ​នាង​ខឹង​ចិត្ត​ខ្លួន​ឯង​ដែល​មិន​ព្រម​ធ្វេី​រឿង​ទាំង​នោះ​មុន​..​ បេី​សិន​ជា​ថយ​ពេលវេលាទៅ​បាន​ នាង​ចង់​សុំ​ Jungkook ទៅ​ដេីរ​លេង​លំហែរ​កាយម្តង​ តេី​ Jungkook នឹង​ព្រម​ជូន​នាង​ទៅ​ឫអត់​ណ៎..? ព្រម​មិន​ព្រម​ក៏​ពេល​នេះ​អ្វីៗ​ហួស​អស់​បាត់​ទៅ​ហេីយ​ នាង​បាន​ត្រឹម​តែ​លាក់​ទុក​អារម្មណ៍​ទាំង​នោះ​ក្នុង​ចិត្ត​តែ​ឯង​ ហេីយ​ដេីរ​ទៅ​មុខ​ជាមួយ​នឹង​ក្តី​សង្ឃឹម​ដែល​នៅ​សេសសល់​តិច​បំផុត​នេះ​ចុះ​ ។

« អរ..​ អូន​ជួយ​អបអរ​ផង​អញ្ចឹង​ » Malina និយាយ​ចេញ​មក​ដោយ​ញញឹម​រឹត​តែ​ស្រស់​ ជាទម្លាប់​របស់​នាង​ដែល​ពេល​ឈឺ​ចាប់​ខ្លាំង​នាង​តែង​តែ​បញ្ចេញ​ស្នាម​ញញឹម​ចេញ​មក​ ស្នាម​ញញឹម​ដែល​កំពុង​តែ​លេីក​ទឹក​ចិត្ត​ខ្លួន​ឯង​អោយ​រឹង​មាំ​តែ​វា​ក៏​លាក់​បង្កប់​ទៅ​ដោយ​អារម្មណ៍​ឈឺ​ពឺត​ផ្សារ​ចុក​ចាប់​ណែន​ក្នុង​ក្រអៅ​ទ្រូង... នាង​ចង់​យំ​ណាស់​ ចង់​តែ​ស្រែក​អោយ​ខ្លាំងៗ​តែ​នាង​ធ្វើ​ទៅ​មិន​បាន​នោះ​ទេ​ ជិត​ដល់​ថ្ងៃ​សេរីសួស្តី​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទៅ​ហេីយ​ នាយ​មិន​អាច​ទាញ​យក​ទុក្ខសោក​មក​ដាក់​ពី​លេីនាយ​បាន​នោះ​ទេ​ ។

« Ma... ទំនាក់ទំនង​របស់​ពួក​យេីងក៏​ត្រូវ​តែ​ចប់​ត្រឹម​នេះ​ដែរ​ណា៎​ បង​មិន​អាច​បន្ត​ទៀត​បាន​ទេ​ព្រោះ​បង​មាន​ប្រពន្ធ​ហេីយ​ បង​សុំទោស​ណា៎​អូន​ណា៎​ » Jungkook និយាយ​ទាំង​លួច​ខាំ​មាត់​ខ្លួន​ឯង​ខ្លាំងៗ​សឹង​តែ​ហូរ​ដាច់​ចេញ​ឈាម​ ឃេីញ​នាង​តូច​នៅ​តែ​មាន​ទឹក​មុខ​ស្រស់​ញញឹម​បែបនេះ​ រឹត​តែ​ធ្វេី​អោយ​នាយ​ពិបាក..​ នាយ​ដឹង​ថា​នាងកំពុង​ឈឺ​ តែ​មេីល​ចុះ.. មេីល​ទៅ​នាង​ដែល​កំពុង​ព្យាយាម​សម្តែង​ចេញ​មក​ថា​មិន​អី​ ទង្វើ​ទាំង​នេះ​ហេីយ​ដែល​តែង​តែ​ធ្វេី​អោយ​ Jungkook អាណិត​គឺ​អាណិត​ច្រើន​ជាង​ស្រលាញ់​ទៅ​ទៀត​ ។

« អូន​យល់​ហេីយ​ បង​មិន​ចាំ​បាច់​សុំ​ទោស​ទេ​ណា៎​ បង​មិន​ខុស​ ពួក​យេីង​មិន​ខុស​ គ្មាន​អ្នក​ណា​ខុស​ទាំង​អស់​ គឺ​នេះ​ជា​ព្រេង​វាសនា​ គេ​ចារ​មក​ថា​បង​ត្រូវ​ជា​គូ​នឹង​គេ​ មិន​មែន​ជាមួយ​អូន កុំ​បារម្ភ​ណា៎​ Jung អូន​នឹង​មេីល​ថែ​ខ្លួន​ឯង​អោយ​បាន​ល្អ​ពេល​ដែល​គ្មាន​បង​ » Malina ស្រដី​ចេញ​មក​គ្មាន​អោយ​អាក់​មួយ​ពាក្យ​ណា​ឡេីយ​ នាង​និយាយ​តាម​បែប​ធម្មតា​ទាំង​ដែល​លេីក​ដាក់​សម្លេង​ដូច​មនុស្ស​ដែល​សប្បាយ​ណាស់​អញ្ចឹង​ នៅ​ចុង​ប្រយោគ​នាងក៏​ញញឹម​ស្រស់​ចេញ​ធ្មេញ​ ប៉ុន្តែ​វា​ស្រស់​ខ្លាំង​ពេក​ គឺ​ស្រស់​រហូត​ដល់​រំញោច​ទឹក​ភ្នែក​អោយ​ហូរ​មក​កាត់​ថ្ពាល់ទាល់​តែ​បាន​ នាង​ខំ​ទប់​ខ្លាំង​បំផុត​ហេីយ​ តែ​ក៏​ដល់​ដំណាក់កាល​ត្រូវ​ប្រលែង​វា​ចេញ​មក...​ ។

« អូន​ត្រូវ​តែ​នៅ​ធ្វើ​ការ​នេះ​ទី​នេះ​ណា៎​ ហាម​គេច​វេស​ទៅ​ណា​ទាំង​អស់​ ទោះ​ពួក​យេីងលែង​ជា​សង្សារ​នឹង​គ្នា​ តែ​អូន​នៅ​តែ​ជា​លេខា​ឆ្នេីម​របស់​បង​ អូន​នឹង​នៅតែ​ជួយ​មេីល​ការ​ខុស​ត្រូវ​លេី​ការងារ​របស់​បង​ដូច​ដេីម​ ហេីយបងក៏​នឹង​មេីល​ថែ​អូន​ដូច​គ្នា​ ក្នុង​នាម​ជា​...​ លោក​អគ្គនាយក​ » Jungkook បន្ថយ​សម្លេង​ខ្សាវៗ​នៅ​ចុង​ប្រយោគ​..​ នាយ​ពិបាក​ធ្វើ​ចិត្ត​ខ្លាំង​ណាស់​ តែ​អ្នក​ដែល​ពិបាក​ជាង​នាយ​នោះ​គឺ​ Malina ពួក​គេ​បែក​ផ្លូវ​គ្នា​ដោយ​ Jungkook មាន​អ្នក​ថ្មី​ចូល​មក​ក្នុង​ជីវិត​ នាយ​អាច​នឹង​ឆាប់​ភ្លេច​រឿង​នេះ​បាន​ព្រោះ​មាន​អ្នកថ្មី​ចូល​មក​បន្លប់​អារម្មណ៍​ តែ​ចុះ​នាង..? នាង​បាន​អ្នក​ណា​ជួ​យ
បន្លប់​អារម្មណ៍​នាង​ដែរ​ទៅ..? នេះហេីយ​ជា​មូលហេតុ​ដែល​នាយ​មិន​ចង់​លេង​នាង​ចេញ​ទាល់​តែ​សោះ​ គឺ​ទ្រាំ​មេីល​នាង​ឈឺ​ចាប់​តែ​ឯង​មិន​បាន!!

« យល់​ព្រម​ ខ្ញុំ​នឹង​នៅ​តែ​ជាលេខា​របស់​លោក​អគ្គនាយក​ Jeon » នាង​តូច​នោះ​ប្រញាប់​យក​ដៃ​ខ្លួន​ឯង​ទៅ​ជូត​ទឹក​ភ្នែក​ហេីយ​ទាញ​ទូរស័ព្ទ​ចេញ​ពី​ហោប៉ៅ​មក​ ។

« អឺ..​ ខ្ញុំ​សុំ​ថត​រូប​ជា​មួយ​បង--​ អា៎ទេៗ​ គឺ​ជាមួយ​លោក​អគ្គនាយក​ជាលេីក​ចុង​ក្រោយ​បាន​ទេ?? » Malina ស្រដី​ចេញ​មក​ទាំង​ញញឹម​ធ្វើ​មុខ​គួរ​អោយ​ស្រលាញ់​ ឫកពា​ដូច​ជា​កូន​ក្មេង​ពេល​ដែល​សុំ​ចាស់​ទុំ​រឿង​អ្វី​មួយអញ្ចឹង​ ។

« អូខេ​បាន​ណា៎​ » Jungkook ក៏​ញញឹម​ពេល​ដែល​ឃើញ​បែបនេះ​ នេះ​គឺ​ជា​ចំណុច​មួយ​ទៀត​ដែល​ធ្វេី​អោយ​នាយ​ស្រលាញ់​ ទោះ​ជាមាន​រឿង​បែបណា​ក៏​ដោយ​ក៏​នាង​នៅ​តែ​អាច​ធ្វើ​អោយ​គេ​ញញឹមវិញ​បាន​រហូត​ ។

« ម៉ោះ.. 1 2 3.. ក្រឹប* » Malina រាប់​ហេីយ​ក៏​ចុច​ថត​ គេទាំង​ពីរ​ខំ​សម្លឹង​មេីល​ទៅ​កាំមេរ៉ា​ដោយ​ញញឹម​ស្រស់​ ស្នាម​ញញឹម​អ្នក​ទាំង​ពីរ​សុទ្ធតែ​លាក់​បង្កប់​នៅ​ភាព​ឈឺ​ចាប់​រាង​ខ្លួន​ ។ នាង​តូច​សុខៗ​ស្រាប់​តែ​ចង់​ថត​បែបនេះ​គឺ​ដេីម្បី​រក្សា​អនុស្សាវរីយ៍មួយនេះ​ទុក​ ទោះ​វា​ជា​ថ្ងៃ​មិន​ល្អ​ ថ្ងៃ​ដែល​ធ្វើ​អោយ​នាង​ឈឺ​ចាប់​បំផុត​តែ​នាង​មិន​ចង់​បំភ្លេច​នោះ​ទេ​ នាង​មិន​ចង់​បំភ្លេច​បុរស​ម្នាក់​ដែល​បាន​កំដរ​នាង​រហូត​មក​ដល់​ទៅ​ 2​ ឆ្នាំ​បុរស​ម្នាក់​ដែល​មិន​ធ្វើ​អោយ​នាង​យំតាំង​ពី​ដេីម​មក​ តែ​ទេីប​តែ​យំ​មួយ​អាទិត្យ​ចុង​ក្រោយ​ពេល​ Tae ចូល​មកនេះ​ទេ​ នាយ​មាន​ចំណុច​ល្អ​ច្រើន​ គឺ​ច្រើន​ដែល​មិន​អាច​ធ្វើឲ្យ​នាង​បំភ្លេច​គេ​បាន​ នាង​មិន​បាន​គេ​ពិតតែ​នាងនៅ​រក្សា​ទុក​អនុស្សាវរីយ៍ជាមួយ​គេ​នៅ​ក្នុង​បេះដូង​តូច​មួយ​នេះ​រហូត​ទៅ​ ។

« 1 2... Jungkook.. អឹប!!! » Malina ផ្លាស់ប្ដូរពី​លេខ​ 3 ទៅ​ជា​ហៅ​ឈ្មោះ​ ឯ​អ្នក​កម្លោះ​កាល​ដែល​ឮនាង​ហៅ​បែបនេះ​ក៏​រហ័ស​បែរ​ទៅ​មេីល​មុខ​នាង​ចំ​ នាង​តូច​ខូច​ឆ្លៀត​ឱកាស​កញ្ឆក់​យក​បបូរមាត់​របស់​រាង​ក្រាស់​ ថេីប​សង្កត់​តែ​មិន​កម្រេីក​បបូរមាត់​ទាំង​ដែល​ដៃ​ចុចថត​សកម្មភាព​ពេល​នេះ​ទុក​មិន​អោយ​បាត់...​ ។ Jungkook បេីក​ភ្នែក​ធំៗ​ឡេីង​កាល​បេី​ត្រូវ​បាន​នាង​ចាប់​ថេីប​ភ្លាមៗ​បែបនេះ​...​ នាយ​មិន​បាន​កម្រេីក​មាត់​តប​តព្រោះ​តែ​ភាន់​ភាំង​មិន​ដែល​នឹក​ស្មាន​ថា​នាង​នឹង​មក​ថេីប​បែបនេះ...​ នាយ​ក៏​នៅ​ឈរ​ត្រឹង​អោយ​នាង​សង្កត់​បបូរមាត់​មក​លេី​ខ្លួន​ជា​យូរ​ទាំង​មិន...​ បាន​ចាប់​អារម្មណ៍​ពី​ក្រសែ​មួយ​គូ​ដែល​សម្លឹង​មក​ពួក​គេ​ពី​ចម្ងាយ​

​     '​ ព្រូស៎!!

​     ថង់​ម្ហូប​អាហារ​និងកែវ​ភេសជ្ជៈ​ត្រូវ​ធ្លាក់​ចេញ​ពីដៃ​ខ្ចាយកំពប់​ពេញ​ទៅ​លេី​ឥដ្ឋ​..​ កាល​បេី​បាន​ឃើញ​រូប​ភាព​ដ៏​គួរអោយ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ ។

To be continue...

Fortsätt läs

Du kommer också att gilla

675K 52.1K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
425K 14.4K 40
My back was pressed against the wall, and our faces were merely inches away. He gently placed a finger below my chin and tilted my face upward. I tri...
2.1M 127K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
370K 21.2K 40
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...