❤ព្រោះស្រឡាញ់😘

By KmnF94

2.3K 210 13

ជុងហ្គុក ចនសាយឡេនរ៍ X ថេយ៉ុង គីម ព្រោះស្រឡាញ់ទើបបងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអូន ថេយ៉ុង ចនសាយឡេនរ៍❤ More

Eps.1: ជួបមុខជាលើកដំបូង
Eps.2: ខ្ញុំគ្រាន់តែចង់ជួយខុសដែរឬ?
Eps.3: ធ្វើបាប
Eps.5: ខ្ញុំមិនបានធ្វើ
Eps.6: គេពិតជាធ្វើរឿងនេះដើម្បីយើងមែនឬ?

Eps.4: ពួកនាងហ៊ានលើកដៃទះប្រពន្ធយើង

278 33 0
By KmnF94

            ភាពស្ងប់ស្ងាត់ត្រូវបានចូលមកគ្របដណ្ដប់ពាសពេញបន្ទប់មួយនាល្វែងមន្ទីរពេទ្យទាំងមូល ជាកន្លែងដែលគ្រូពេទ្យបានរៀបចំឲ្យគេសម្រាកព្យាបាល ដោយសារតែវត្តមានរបស់រាងក្រាស់។ កែវភ្នែករាបស្មើតែបង្កប់ទៅដោយក្ដីបារម្ភដែលមិនបានសម្ដែងចេញមកក្រៅឲ្យអ្នកណាបានដឹង កំពុងតែសម្លឹងមើលថេយ៉ុងតាំងពីក្បាលដល់ចុងមិនដាក់ភ្នែក។ បេះដូងក៏ចាប់មានអារម្មណ៍ឈឺស្កៀបៗ ជាអារម្មណ៍ដែលគេមិនដែលមានពីមុនមកឡើយ ក្រោយឃើញស្នាមជាំឈាមនៅលើមុខរបសថេយ៉ុង និងមានកន្លែងខ្លះទៀតដែលបិទពាសពេញទៅដោយបង់របួសតូចៗជាច្រើនពេញផ្ទៃមុខរបស់គេ។

           "អ្នកណាជាអ្នកធ្វើឲ្យគេទៅជាបែបនេះ?" សំណួរដ៏សែនត្រជាក់ស្រេបត្រូវរបូតចេញពីបបូរមាត់របស់បុរសមុខងាប់ ចោទសួរទៅកាន់ជីមីន និងសុងហូនដែលកំពុងតែឈរមើលថេយ៉ុងនៅទីនោះជាមួយនិងគ្នាដែរ។

           "ពួកខ្ញុំមិនដឹងទេ? ពួកខ្ញុំបាត់គេយូរពេក ក៏មកតាមពេលដែលមកដល់មុខបន្ទប់ទឹកគេក៏ទៅជាបែបនេះទៅហើយ" សុងហូនចេញមកនិយាយរៀបរាប់តាមសំណួររបស់ជុងហ្គុកឲ្យគេបានដឹងទាំងអារម្មណ៍ភ័យតិចៗនិងសម្ដីរបស់គេដូចគ្នា។

            "ខ្ញុំថាគ្មានអ្នកណាក្រៅពីពួកក្មេងស្រីអស់នោះទេ ដែលធ្វើឲ្យថេទៅជាបែបនេះ? ពួកនាងទាំងនោះវាច្រណែនដែលថេយ៉ុងល្អជាងពួកនាង ហ៊ឹកៗ ខ្ញុំពិតជាខុសខ្លាំងណាស់ ខ្ញុំមិនគួរបណ្ដោយថេទៅជាបែបនេះនោះទេ" ស្របនិងសម្ដីជីមីនក៏មានអារម្មណ៍ថាអួលដើមកវាចាមិនចង់ចេញ ទឹកភ្នែកក៏ចាប់ស្រក់ហូរចុះមកនឹកសោកស្ដាយនិងខឹងខ្លួនឯងជាខ្លាំងដែលមិនគួរបណ្ដោយឲ្យថេយ៉ុងទៅជាបែបនេះ។

          "គ្រីស្ដ!!!"​ស្ដាប់ឮសម្ដីរបស់ជីមីនរួចហើយ ជុងហ្គុកក្ដាប់ដៃខ្ញាំដៃកៅអីយ៉ាងណែនជាមួយនិងកំហឹងយ៉ាងខ្លាំង មុននិងបែរមុខទៅរកកូនចៅជំនិតរបស់ខ្លួន បន្លឺសង្កត់ឈ្មោះគេបង្កប់ទៅដោយការបញ្ជារ។

          "បាទ!!!" ដឹងពីបំណងបញ្ជាររបស់ជុងហ្គុករួចហើយ នាយជាជំនិតក៏អោនគំនាបទទួលចេញទៅធ្វើតាមការបញ្ជាររបស់គេ។

          "ពេលណាគេដឹងខ្លួន?"

           "គ្រូពេទ្យប្រាប់ថា ប្រហែលជាស្អែក ទើបគេដឹងខ្លួនវិញ" សុងហូនឆ្លើយតបនិងសំណួររបស់ជុងហ្គុក តាមអ្វីដែលគ្រូពេទ្យបានប្រាប់គេ។

          "ពួកឯងទៅវិញទៅ យប់ណាស់ហើយ កុំឲ្យអ្នកផ្ទះបារម្ភ"

          "ប៉ុន្តែ..."

          "មិនបាច់បារម្ភទេ!! ខ្ញុំចេះមើលថែគេហើយ ហាន ជូនពួកគេត្រឡប់ទៅវិញ" មិនឲ្យជីមីននិយាយប្រកែកទាន់ ជុងហ្គុកក៏កាត់សម្ដីរបស់គេ និយាយបញ្ជារទៅជំនិតរបស់ខ្លួនម្នាក់ទៀត ឲ្យជូនពួកគេត្រឡប់ទៅផ្ទះវិញ។

          "បាទ!! សូមអញ្ជើញអ្នកប្រុស" ឮសម្ដីរបស់ជុងហ្គុកបែបនេះហើយ ជីមីននិងសុងហូនលែងប្រកែកក៏នាំគ្នាចេញទៅតាមបញ្ជាររបស់គេ ទោះចិត្តនៅបារម្ភពីមិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏បានត្រឹមអំពាវនាវសុំឲ្យជុងហ្គុកជួយមើលថែឲ្យបានល្អផងទៅចុះ។ ក្នុងចិត្តជីមីននិងសុងហូនមិនហ៊ានទុកចិត្តថាជុងហ្គុក និងមើលថែមិត្តគេបានល្អនោះទេ មើលតាមសំបកខាងក្រៅក៏ដឹងថាអាប៉ិមុខងាប់នេះ មិនចូលចិត្តមិត្តគេប៉ុន្មានឡើយ បើមិនចឹងក៏មិនទុកមិត្តគេចោលរាប់ឆ្នាំចឹងដែរ។

          "សុំទោសណា!! សុំទោសដែលយើងការពារឯងមិនបានល្អ បណ្ដោយឲ្យឯងត្រូវគេធ្វើបាបបែប​នេះ សុំទោស" ពេលដែលគ្រប់គ្នាចេញទៅដល់ ជុងហ្គុកក៏ប្រលែងក្ដីបារម្ភរបស់ខ្លួនទាំងប៉ុន្មានចេញមកក្រៅទាំងអស់។ បាតដៃគ្រើមក្រាស់តែពោរពេញទៅដោយភាពកក់ក្ដៅកំពុងតែដាក់អង្អែលទៅលើថ្ពាល់របស់ថេយ៉ុងស្រាល ទាំងអារម្មណ៍ខុសចំពោះថេជាខ្លាំង ដែលខ្លួនមិនអាចការពារគេបានល្អ ធ្វើឲ្យគេត្រូវឈឺខ្លួនបែបនេះ។

         គិតមកដល់ត្រឹមនេះ កំហឹងរបស់ជុងហ្គុកក៏កាន់តែកើនឡើងទ្វេរដង។ គេនិងមិនលើកលែងឲ្យអ្នកដែលធ្វើឲ្យប្រពន្ធរបស់គេទៅជាបែបនេះដាច់ ខាត។ មិនថាអ្នកនោះជាអ្នកណានោះទេ គេនិងឲ្យពួកគេមានដង្ហើមបានដកបន្តជីវិតរួមលោកជាមួយនិងគេជាដាច់ខាត។ គេនិងធ្វើឲ្យអ្នកនោះស្គាល់រសជាតិថាកាលដែលហ៊ានប៉ះពាល់ប្រពន្ធរបស់ជុងហ្គុក ចនសាយឡេន៍ វាត្រូវទទួលលទ្ធផលបែបណា។

          រ៉ីងៗៗ!!!!

         "យ៉ាងមិច?"

         "ពួកខ្ញុំចាប់បានហើយទាន ពេលនេះកំពុងតែឃុំខ្លួននៅគុកក្រោមដីហើយ តើចាហ្វាចង់ចាត់ការពេលណាបាទ?"

        "ដាក់ច្រវ៉ាក់ទុកសិនទៅ បន្តិចទៀតយើងនិងទៅដោះស្រាយដោយខ្លួនឯង"

        "បាទ!!!" ប្រព័ន្ធទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ ជុងហ្គុកក៏ចាប់ចុចវាបន្តខលទៅអ្នកណាក៏មិនដឹង។

         "ជួយប្រាប់ម៉ែដោះឲ្យធ្វើស៊ុបយកមកឲ្យថេយ៉ុងនៅមន្ទីរពេទ្យផង" និយាយផ្ដាំតែប៉ុណ្នឹងទៅលោកមេការរួចហើយ ជុងហ្គុកក៏បិទទូរស័ព្ទរបស់ខ្លួនវិញ ប្ដូរមកទឹកមកជាកំណាចមួយរំពេច ដល់ពេលដែលត្រូវជម្រះបញ្ជីជាមួយនិងពួកនាងហើយ។

         ជុងហ្គុកក៏បានចាកចេញពីមន្ទីរពេទ្យវិញ ដោយមិនភ្លេចទុកកូនចៅឲ្យនៅចាំយាមការពារសុវត្ថិភាពរបស់ថេយ៉ុងផងដែរ។

✾❤✾

        #គុកក្រោមដី, សួនរាត្រី ភ្នំយ៉ានស៊ី

         រទេះរបស់ជុងហ្គុកត្រូវបានកូនចៅរុញចូលមកកាន់ផ្នែកខាងក្នុងនៃបន្ទប់មួយដែលគេបានចាប់ពួកក្មេងស្រីដែលធ្វើបាបថេយ៉ុងមកដាក់នៅទីនេះ។ បរិវេណបន្ទប់ទាំងមូលពោរពេញទៅដោយសារប្រដាប់ប្រដាធ្វើទារុណកម្មយ៉ាងច្រើន គ្រាន់តែឃើញហើយក៏ស្រៀវឆ្អឹងខ្នងភ្លាមតែម្ដង។

        "ចាហ្វាយ!!!"​កូនចៅដែលនៅទីនោះនាំគ្នាអោនគំនាបគោរពពេលដែលឃើញវត្តមានរបស់ជុងហ្គុកចូលមក។

          "ជះទឹកទៅ!!!" ឮសម្ដីបញ្ជារបែបនេះហើយ កូនចៅក្រោមបង្គាប់ក៏ដើរទៅយកទឹកត្រជាក់មួយធុងជះទៅលើពួកនាងដែលកំពុងតែសន្លប់បាត់ស្មារតីដៃនិងជើងជាប់ពេញទៅដោយខ្នោះឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ។

         "ខឹកៗៗ" ពួកនាងនាំគ្នាដឹងខ្លួនឡើងម្ដងម្នាក់ៗដោយសារតែឈ្លក់និងទឹកដែលជះមក។ ភ្នែកក៏ចាប់បើកឡើងបន្តិចម្ដង សម្លឹងមើលទៅជុំវិញបន្ទប់ទាំងភិតភ័យជាខ្លាំង ជាពិសេសពេលដែលឃើញពួកអង្គរក្សអាវខ្មៅជាច្រើនឈរនៅព័ន្ធជុំវិញពួកនាង ដៃជើងរបស់ខ្លួនក៏ត្រូវគេដាក់ច្រវ៉ាក់ជាប់ប្រៀបដូចជាអ្នកទោសយ៉ាងអញ្ចឹង។

 ​​         "ទី..នេះជាកន្លែងណា? ហើ...ហើយពួកលោកជាអ្នកណា? មិចក៏ចាំពួកខ្ញុំមកបែបនេះទៅវិញ?" នាងម្នាក់ក្នុងចំណោមនោះចោទសួរទៅកាន់ជុងហ្គុកទាំងអារកៈភ័យជាខ្លាំងមិនទាន់និងបាត់។

           "ហឹស!!! ចាប់ពួកនាងមកធ្វើអីឬ? នាងស្គាល់ថេយ៉ុង ចនសាយឡេនន៍ដែលទេ?" ជុងហ្គុកសើចនៅដើមករតិចដៃអង្អែលកាំភ្លើងរបស់ខ្លួនថ្នម និយាយទាំងសម្លេងត្រជាក់ជាងទឹកកកប៉ូលទៅទៀតសួរទៅកាន់ពួកនាងទាំងនោះ។

            "ឯ..ឯងជាគ្នារបស់វាមែនទេ? វា...ផាច់!!!" គ្រាន់តែនិយាយមិនទាន់ទាំងចប់ស្រួលផង ក៏ត្រូវមួយដៃរបស់គ្រីស្ដដែលឈរនៅជិតនោះវ៉ាត់ទៅលើថ្ពាល់នាងមួយទំហឹង ធ្វើឲ្យមុខរបស់នាងងាកទៅតាមកម្លាំងដៃរបស់គេបែកចេញឈាមភ្លាម។ នេះគ្រាន់តែជាការព្រមានតែនាងហ៊ាននិយាយមិនគោរពចាហ្វាយរបស់គេទាំងពីរតែប៉ុណ្នោះ។

           "យើងមិនមែនជាគ្នារបស់ថេនោះទេ តែយើងគឺជាប្ដីរបស់គេយ៉ាងមិច?" សម្ដីរបស់ជុងហ្គុក ធ្វើឲ្យពួកនាងទាំងប៉ុន្មានអ្នកទៀតភ័យញ័រកាន់តែខ្លាំង។ ជាប្ដីចឹងឬ? ចឹងបានន័យថាគេកំពុងតែចាប់ពួកនាងមកសងសឹកដែលហ៊ានទះប្រពន្ធគេចឹងឬ? ចប់ហើយពេលនេះ!! មិនដឹងថ្ងៃនេះពួកនាងអាចចេញទៅវិញបានឬអត់នោះទេ? ខំតែគិតថាប្ដីគេមិនស្រឡាញ់ តែនេះវាមិនមែនជាការពិតឡើយ ពួកនាងគិតខុសហើយដែលហ៊ាននាំគ្នាទៅធ្វើបាបថេយ៉ុងនោះ។

           "ពួកនាងដឹងទេ? ថាយើងមិនដែលនិងហ៊ាននិងលើកដៃទះគេបានមួយដៃផង តែពួកនាងវិញ...ពួកនាងហ៊ានលើកដៃមកទះប្រពន្ធយើង"

             "ពួ..ពួកខ្ញុំដឹងខុសហើយ ពួកខ្ញុំនិងធ្វើបែបនេះដាក់គេទៀតទេ សូមអង្វរលោកលើកលែងឲ្យពួកខ្ញុំម្ដងទៅ ពួកខ្ញុំសន្យាថាមិនធ្វើបែបនេះឡើយ"

           "ជុជុ!!! ពិតជាគួរឲ្យអាណិតខ្លាំងណាស់ តើយើងគួរដោះលែងពួកនាងដែរឬអត់? ហឹស!! ប៉ុន្តែសុំទោសផងណាសម្រាប់យើងគ្មានពាក្យថាលើកលែង ឬផ្ដល់ឨកាសនោះទេ ផាំង!!!" បញ្ចប់សម្ដីរបស់ខ្លួន ជុងហ្គុកក៏តម្រង់កាំភ្លើងកេះកៃបាញ់ទៅលើដៃរបស់នាងម្នាក់ក្នុងចំណោមនោះធ្លុះធ្លាយពីម្ខាងទៅម្ខាងភ្លាមៗ ដោយទឹកមុខកំណាចជាខ្លាំង។

           "អ៎ាយ!! ផាំងៗៗៗ" សម្លេងកាំភ្លើងរបស់ជុងហ្គុកនៅតែបន្លឺឡើងបោះទៅលើគ្រប់ដៃរបស់ក្មេងស្រីទាំងនោះ ស្របជាមួយនិងសម្រែកនៃការឈឺចាប់របស់ក្មេងទាំងនោះដែលបន្លឺឡើងដោយក្ដីឈឺចាប់ជាខ្លាំងនោះចេញមកជាមួយគ្នា។

            "អ៎ាយ!!!"

           "យកទឹកអាស៊ីតមក!!!"ក្រោយពីបាញ់អស់ចិត្តរួចហើយជុងហ្គុកក៏បញ្ជារឲ្យកូនចៅរបស់ខ្លួនទៅរកទឹកអាស៊ីតសម្រាប់ធ្វើទារុណកម្មចេញមក ចំណែកខ្លួនក៏បោះកាំភ្លើងឲ្យកូនចៅ ទាញកន្សែងពីដៃរបស់ ជំនិតយកមកជូតឈាមរបស់ពួកនាងដែលខ្ទាតមកលើគេដោយអាការៈខ្ពើមរអើមជាខ្លាំង មុននិងបោះគប់កន្សែងនោះទៅលើពួកនាងដែលដេកដួលមួយកន្លែងគ្រប់គ្នានោះ។

            "ពួកនាងចាំទុកក្នុងប្រហោងខួរបស់ពួកនាងទៅថាក្រៅពីយើងគ្មានអ្នកណាមានសិទ្ធប៉ះពាល់ ឬធ្វើតាមថេយ៉ុង ចនសាយឡេន៍ម្នាក់នោះបានឡើយ បើអ្នកហ៊ានយើងក៏មិនអនុញ្ញាតឲ្យពួកនោះមានឨកាសបានដកដង្ហើមរួមលោកជាមួយនិងយើងដែរ" ស្របនិងសម្ដីរបស់ខ្លួន ជុងហ្គុកក៏ចាប់ទឹកអាស៊ីតដែលយកពីកូនចៅទៅលើដៃកន្លែងដែលនាយបាញ់ទៅលើពួកនាងមុននេះ ទាំងកំណាច និងគ្មានមេត្តាជាខ្លាំង។

          "អ៎ាយ!!! ឈឺណាស់ អ៎ាយ" ជុងហ្គុកនៅតែបន្តចាក់អាស៊ីតទៅលើដៃពួកនាងម្នាក់ៗ ធ្វើឲ្យពួកនាងមានការឈឺចាប់ស្រែកយំកាន់តែខ្លាំងឡើង រហូតដល់សន្លប់ម្នាក់ៗព្រោះតែទ្រាំលែងបាន។

         "ឃុំពួកនាងឲ្យជាប់ ទះពួកនាងមួយថ្ងៃ ២០ដង ហើយកុំភ្លេចចាក់អាស៊ីតឲ្យពួកនាងបានផឹកផង បើងាប់អស់ហើយ កុំភ្លេចដឹកយកទៅទម្លាក់ចោលនៅផ្ទះពួកនាង កុំទុកឲ្យជាប់ក្លិនស្អុយនៅទីនេះឲ្យសោះ" សម្ដីប្រកបដោយអំណាចនិយាយបញ្ជារទៅកាក់កូនចៅ មុននិងចាកចេញទៅដោយមានជំនិតជាអ្នករុញចេញពីក្រោយ។

____________

(លទ្ធផលហ៊ានប៉ះពាល់ប្រពន្ធលោកបងហ្គុក វាចឹង ឯង!!!!!)

To Be Continue

@NFá

Continue Reading

You'll Also Like

434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
118K 14.9K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel